ព្រឹត្តិការណ៍ថ្មីៗ

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច ហ៊ុន សែន ត្រូវបាន​កម្លាំង​ជំនាញ​យកមក​គ្រប់គ្រង​វិញ​បាន​ហើយ !

​នៅ​ទីបំផុត ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលមាន​ឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបាន​ក្រុម​ជនអនាមិក​លួច​ចូលទៅ​គ្រប់គ្រង (Hack) កាលពី​វេលា​ថ្ងៃត្រង់ ត្រូវបាន​ក្រុម​កម្លាំង​ជំនាញ​យកមក​គ្រប់គ្រង​វិញ​បាន​ហើយ នៅ​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃនេះ ។​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការដែល​យក Facebook នេះ​មក​គ្រប់គ្រង​វិញ​បាន ដោយសារ​តែមាន​កិច្ចសហប្រតិបត្តិការ​ពី​ក្រុមហ៊ុន Facebook ផ្ទាល់​តែម្តង ហើយ​នៅពេលនេះ​កម្លាំង​ជំនាញ​បាន​រកឃើញ​តម្រុយ​មួយចំនួន​ហើយ ក្នុងនោះ​គឺ​ជន​ដែល​វាយប្រហារ (Hack) Facebook សម្តេច ហ៊ុន សែន គឺ...

Breaking News….! អាមេរិក​ចាប់ផ្តើម​រៀប​គំរោង​ពង្រាយ​ប្រព័ន្ធ​ឧបករណ៍​ប្រឆាំង​មី​ស៊ី​ល នៅក្នុង​លំហរ​អាកាស​

​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​គម្រោង​មួយ​សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដែលមាន​មូលដ្ឋាន​នៅ​ទី​អវកាស ដែល​ការបង្ហាញ​គម្រោង​នេះ បានធ្វើ​ឡើង​ក្នុង​រយៈពេល​តិចជាង ១​ខែ បន្ទាប់ពី​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក និង​រុស្ស៊ី នៅក្នុង​ទីក្រុង​ហេ​ល​ស៊ីន​គី​។​ ​អ្នក​យុទ្ធសាស្ត្រ​យោធា​អាមេរិក​ជឿជាក់ថា ចំណុច​សំខាន់​របស់​ស្រទាប់​ឧបករណ៍​ចាប់​ស​ញ្ញ​ដែលមាន​មូលដ្ឋាន​នៅ​ទី​អវកាស នឹង​ធានា​នូវ​ការតាមដាន​បន្ត ទៅលើ​គ្រាប់​មី​ស៊ី​ល​របស់​គូសត្រូវ​។​ ​សារព័ត៌មាន Defense News បាន​រាយការណ៍​ថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន និង​សភា​អាមេរិក​កំពុង​ជំរុញឱ្យមាន​ការដាក់​ពង្រាយ​មី​ស៊ី​ល​ការពារ​គ្រាប់​មី​ស៊ី​ល នៅក្នុង​លំហ​អាកាស​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍ Greaves បាន​ពណ៌នា​គំនិត​របស់ ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល​ស្តីពី​ស្រទាប់​ឧបករណ៍​តាមដាន ដែលមាន​មូលដ្ឋាន​នៅ​ទី​អវកាស​បែបនេះ នៅឯ​សន្ទរកថា​មួយ នៅក្នុង​ទីក្រុង Huntsville រដ្ឋ​អា​ឡា​បា​ម៉ា​។ លោក Greaves បាន​និយាយថា សហគមន៍​ការពារ​មី​ស៊ី​ល​ត្រូវបាន​គេ​ធ្វើការ​ពិភាក្សា​យ៉ាង​ប្រុងប្រយ័ត្ន អំពី​ស្រទាប់​ឧបករណ៍​តាមដាន​នេះ កាលពី​ឆ្នាំមុន​។​ ​លោក​បាន​និយាយ​បន្ថែមថា ខណៈដែល​ការសម្រេចចិត្ត​ជាច្រើន​នៅតែ​មិនទាន់បាន​ធ្វើឡើង​ពាក់ព័ន្ធ​ទៅនឹង​លទ្ធកម្ម និយមន័យ ជំហាន​អភិវឌ្ឍ...

អគ្គស្នងការ​នគរបាល​ជាតិ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ បាននិងកំពុង​បើក​ការស្រាវជ្រាវ​ជាបន្ទាន់ ចំពោះ​ជនអនាមិក ដែល​បាន​ចូល​វាយប្រហារ (Hack) ទំព័រ Facebook សម្ដេច​តេ​ជោ ហ៊ុន សែន​

​នា​វេលា​ម៉ោង ១២ : 00 ថ្ងៃនេះ គេហទំព័រ Facebook របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលមាន​ឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបាន​ក្រុម​ជនអនាមិក​លួច​ចូលទៅ​គ្រប់គ្រង (Hack)  ​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឌួង ដា​រា អ្នកគ្រប់គ្រង​ទំព័រ Facebook របស់​សម្តេច​តេ​ជោ ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន Fresh News ។​ ​ជាមួយនឹង​ការប្រកាស​ពី​ការ​លួច​ចូលទៅ​គ្រប់គ្រង​របស់​ក្រុម​ជនអនាមិក​នេះ លោក ឌួង ដា​រា...

គ្រោះថ្នាក់​មែន ! អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​រាប់ពាន់នាក់​បន្ទាប់ពី​រកឃើញ​គ្រាប់បែក​….

​បន្ទាប់ពី​អាជ្ញាធរ​បាន​រកឃើញ​គ្រាប់បែក​មួយគ្រា​ប់ មិនទាន់​ផ្ទុះ​នៅក្នុង​ទន្លេ​មួយ ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​ប៉ូឡូញ មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ចេញពី​ទីនោះ​។​ ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីក្រុង Glogow បាន​ប្រទះឃើញ​គ្រាប់បែក​នេះ​ដោយ​ចៃដន្យ ខណៈដែល​កម្មករ​ផ្នែកអនាម័យ​កំពុងតែ​បោសសម្អាត​នៅក្បែរ​ទន្លេ Oder ដែល​បាន​ឆ្លងកាត់​ទីនោះ​។ ការរកឃើញ​នេះ បាន​កើតឡើង​ត្រឹមតែ​រយៈពេល ២​សប្តាហ៍​តែប៉ុណ្ណោះ បន្ទាប់ពី​មាន​ឧប្បត្តិ​វ​ហេតុ​ស្រដៀង​គ្នា​នេះដែរ នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង Globow​។​ ​ប៉ូលីស​បាន​បញ្ជាក់ថា ទីតាំង​សំខាន់ៗ​មួយចំនួន ត្រូវបាន​បិទ​ដើម្បី​យក​គ្រាប់បែក​នោះ​ចេញ​សិន​។ មនុស្ស​ជាង ៣​ពាន់​នាក់​ត្រូវ​រង​ផលប៉ះពាល់​ពី​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់បែក​មិនទាន់​ផ្ទុះ​នេះ​។​ ​ទូរទស្សន៍ TVN24 បាន​រាយការណ៍​ថា គ្រាប់បែក​ទម្ងន់ ៥៥០​ផោន ឬ​ស្មើ ២៥០​គីឡូក្រាម បាន​បង្ខំ​ឱ្យ​បិទផ្លូវ​ដែក និង​ចរាចរ​តាម​ដង​ទន្លេ ខណៈដែល​គ្រាប់បែក​នេះ​កំពុង​ត្រូវបាន​យកចេញ​ពី​ទីនោះ​។​ ​គ្រាប់រំសេវ​ដែល​មិនទាន់​ផ្ទុះ​ពី​សង្គ្រាមលោកលើកទី ២ នៅ​ជិត​តំបន់​ដែលមាន​ប្រជាជន​ច្រើន គឺជា​បញ្ហា​មួយ​ដែល​តែង​កើតមានឡើង​សម្រាប់​បណ្តា​ប្រទេស​អ៊ឺរ៉ុប ជាពិសេស​ប្រទេស​ដែល​ធ្លាប់បាន​ប្រឡូក​នៅក្នុង​សង្គ្រាមលោក​។​ ​នៅក្នុង​ហេតុការណ៍​ដូចគ្នានេះដែរ ទីក្រុង Paderborn...

រុស្ស៊ី​ទាត់ ចោល​សំណើ​របស់​ជប៉ុន ដែល​ទាមទារ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​នៅ​ប្រជុំ​កោះមាន​ជម្លោះ​

(​ទីក្រុង​មូ​ស្គូ​)៖ សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១០ សីហា​នេះ​ថា រុស្ស៊ី​បាន​ទាត់ចោល​សំណើរ​របស់​ជប៉ុន ដែល​ស្នើ​ឲ្យ​មាន​ការដក​យន្តហោះ​ចម្បាំង​ពី​ការដាក់​ពង្រាយ​នៅលើ​ប្រជុំ​កោះមាន​ជម្លោះ ដែល​ប្រទេស​ទាំង​ពីរបាន​អះអាង​រៀងៗ​ខ្លួន​ថា ជា​កម្ម​សិទ្ធ​របស់ខ្លួន ដោយ​រុស្ស៊ី​បាន​តឹង​ស​សៃ​ក​បង្ហាញ​នូ​វទ​ល្ហិ​ករ​ណ៍​របស់ខ្លួន​ថា ទង្វើ​នេះ គឺធ្វើឡើង​ទៅតាម​ខ្សែបន្ទាត់​គោលនយោបាយ​របស់ខ្លួន​តែប៉ុណ្ណោះ​។​ ​ប្រជុំ​កោះ​តូចៗ​ចំនួន​៤ ដែល​លាតសន្ធឹង​រវាង​ប្រជុំ​កោះ​សាខា​លីន​របស់​រុស្ស៊ី និង​ហុក​កៃ​ដូ​របស់​ជប៉ុន គឺជា​ប្រភព​មួយ​ដែល​ញ៉ាំង​ឲ្យ​មាន​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ជា​ញឹកញាប់ ដោយសារតែ​ប្រទេស​ទាំងពីរ​មិនទាន់បាន​ឈានទៅរក​កិច្ចព្រមព្រៀង​មួយ លើ​សន្ធិសញ្ញា​សន្តិភាព ក្រោយ​សង្គ្រាមលោកលើកទី​២ បាន​បញ្ចប់ទៅ​។ រុស្ស៊ី​នៅតែ​បន្តកាន់កាប់​លើ​ដែនដី​ទាំងនោះ ហើយ​កាលពី​ដើមខែ​នេះ​ទៀតសោធ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង Su-35 ទៅ​ចុះចត​នៅ​ប្រជុំ​កោះ Iturup ដែល​ទង្វើ​នេះ​បាន​ញ៉ាំ​ឲ្យ​លោក Yoshihide Suga លេខា​ខុទ្ទកាល័យ​របស់​ជប៉ុន​បាន​ផ្ញើលិខិត​ជា​ផ្លូវការ​មួយ ស្តីពី​ការទាមទារ​ឱ្យ​ក្រុង​ម៉ូស្គូ​ដក​យន្តហោះ​ចម្បាំង​ទាំងនោះ​ចេញពី​ប្រជុំ​កោះមាន​ជម្លោះ និង​បានបង្ហាញ​ការ​សោក​ស្តោ​យ​យ៉ាងខ្លាំង​ក្នុងការ​សម្រេចចិត្ត​រប​ស់​រុស្ស៊ី​។​ ​លោកស្រី Maria Zakharova...

គ្រូបង្វឹក​បាល់ទាត់ របស់​ក្មេងៗ​ដែល​ជាប់​នៅក្នុង​រូងភ្នំ​ថាំ​ហ្លួង​ភាគ​ខាងជើង​ប្រទេស​ថៃ ពេលនេះ​បាន​ជួប​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល !

​តាម​កាសែត The Guardian​គ្រូបង្វឹក​បាល់ទាត់​និង​ក្មេង​ជាប់កុន​ក្នុង​រូងភ្នំ​បីនាក់ បានទទួល​សញ្ជាតិ​ថៃ យ៉ាង​ពេញលេញ​។​ចៅហ្វាយស្រុក បានប្រគល់​អត្តសញ្ញាណ​ប័ណ្ណ​ប្រជាជន​ទៅឱ្យ​គ្រូបង្វឹក​បាល់ទាត់​អាយុ​២៥​ឆ្នាំ និង​កុមារា​ទាំងបី ដោយ​អះអាងថា ការផ្តល់​សញ្ជាតិ​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ជាប់កុន​ក្នុង​រូងភ្នំ​របស់​ពួកគេ​ទេ ! អ្វីៗ​ត្រូវបាន​រៀបចំ​ទៅតាម​ដំណើរ​បែបបទ​សុំ​តាមផ្លូវ​ច្បាប់ តាំង​ពីមុន​កើតហេតុ​ម្ល៉េះ​។​ ​កុមារា អា​ឌុល ម៉ុង​កុល និង​ពន​ឆៃ និង​គ្រូបង្វឹក​បាល់ទាត់ ឯកា​ប៉ូល ចាន់​តាវ​ង់ កើត​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ជា​ជន​គ្មាន​ប្រទេស និង​គ្មាន​សញ្ជាតិ ដូច​បណ្តាជន​ជាង​៤​សែន​នាក់​ផ្សេងទៀត ដែល​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន រាប់​ឃើញ​នៅ​ប្រទេស​ថៃ​។ គ្រូបង្វឹក​បាល់​វ័យក្មេង​នេះ ជា​ជនជាតិភាគតិច តៃ​លុយ របស់​ភូមា ដែល​គេ​ឃើញ​មាន​រស់នៅ​ច្រើន​តាម​បណ្តោយ​ព្រំដែន​ថៃ ដើម្បី​រត់គេច​ពី​ការវាយប្រហារ​របស់​យោធា​ភូមា​។ ពួកគេ​ភាគច្រើន​រស់ក្នុង​ជំរំ ចន្លោះ​ព្រំដែន​ភូមា​-​ថៃ តាំងពី​ជាច្រើន​ឆ្នាំ​។ ​ជាទូទៅ ជន​គ្មាន​សញ្ជាតិ...

តៃវ៉ាន់ កំពុងតែ​ផ្គុំ​កាណុង​គ្រាប់​មី​ស៊ី​ល​តម្រង់​ទៅរក​មហា​យក្ស​ចិន !

​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ សីហា ២០១៨ ដោយបាន​សរសេរ​ចំណង​ធំ​នៅ​ទំព័រមុខ​របស់ខ្លួន​ថា « Taiwan Positions Land-Attack Cruise Missile Toward Mainland China» តៃវ៉ាន់​កំពុងតែ​ដាក់​បញ្ឈរ​គ្រាប់​មី​ស៊ី​ល​តម្រង់​ទៅរក​ចិន​ដី​ដីគោក​។​ ​រូបភាព​ពី​ផ្កាយរណប​ដែល​បានចេញ​ផ្សាយ​ដោយ​ទស្សនា​វ​ត្តី Kanwa Defense Review បាន​បង្ហាញថា កោះ​តៃវ៉ាន់​បានដាក់​បញ្ឈរ​គ្រាប់​មី​ស៊ី​ល​សម្រាប់ធ្វើ​ការវាយប្រហា​រ តម្រង់​កាណុង​ទៅរក​ចិន ដែល​គ្រាប់​មី​ស៊ី​ល​ទាំងនេះ មាន​សមត្ថភាព​អាចធ្វើ​ការវាយប្រហារ​ទៅលើ​ទីក្រុង​ជាច្រើន​របស់​ចិន នៅតាម​ឆ្នេរ​និរតី​នៃ​ប្រទេស​មហា​យក្ស​ចិន​។​ ​រូបភាព​នេះ​បានបង្ហាញ​ពី​មី​ស៊ី​លបាញ់​មី​ស៊ី​ល Hsiung Feng IIE របស់​កោះ​តៃវ៉ាន់ ដែល​ត្រូវ​បានដាក់​បញ្ឈរ​នៅឯ​មូលដ្ឋាន នៅក្នុង​ទីក្រុង Taoyuan ដែលមាន​ចម្ងាយ​តិចជាង ៣០០​គីឡូម៉ែត្រ​ពី​ទីក្រុង Fuzhou ដែលជា​ក្រុង​មួយ​នៅក្នុង​ខេត្ត...

អ៊ីស្រាអែល​ផ្គុំ​កម្លាំង​ទ័ព​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រមូល​កម្លាំង​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ចលនា​ហា​ម៉ាស់​ជាង ១០០​គោល​ដោយ ក្រោយ​ក្រុម​នេះ​បាញ់​គ្រាប់​រ៉ុក្កែត ១៥០​គ្រាប់​មកលើ​អ៊ីស្រាអែល !

​នៅ​ថ្ងៃទី​៩ សីហា ២០១៨​នេះ សារព័ត៌មាន The Times of Israel បាន​ផ្សាយ​ថា អ៊ីស្រាអែល​បាន​ផ្គុំ​កម្លាំង​កងទ័ព​ទ្រង់ទ្រាយ​ធំ និង​បាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ចលនា​ហា​មាស់​ជាង ១០០​គោលដៅ​។ ​ការបើក​ការវាយប្រហារ​ពី​សំណាក់​អ៊ីស្រាអែល​ទៅលើ​ក្រុម​ចលនា​ហា​ម៉ាស់​នេះ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​ក្រុម​ហា​ម៉ា​ស់បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជាង ១០០​គ្រាប់​ទៅលើ​សហគមន៍​អ៊ីស្រាអែល ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៥​នាក់​រងរបួស​។ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​ពេលដែល​គ្រាប់​រ៉ុក្កែត​មួយ បាន​ទម្លាក់​ទៅលើផ្ទះ​របស់គាត់​នៅក្នុង​តំបន់ Eshkol​។ ស្ត្រី​ដែល​បាន​រងរបួស​នេះ​មាន​អាយុ ៣០​ឆ្នាំ គឺជា​កម្មករ​មកពី​ប្រទេស​ថៃ​។ ចំនួន​អ្នករងរបួស​នៅក្នុង​ការវាយប្រហារ​នេះ សរុប​ទាំងអស់​មាន​ចំនួន ៥​នាក់​។​ ​គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ចេញ​ដោយ​ក្រុម​ចលនា​ហា​ម៉ាស់​បាន​បន្ត​ពេញ​មួយ​យប់​ថ្ងៃ​ពុធ ឆ្លង​ចូល​ថ្ងៃ​ព្រហស្បតិ៍​។ កង​យោធា​អ៊ីស្រាអែល​បាន​និយាយថា គ្រាប់​រ៉ុក្កែត និង​កាំភ្លើង​ធំ​ដែល​បាញ់​មករក​អ៊ីស្រាអែល​មាន​ចំនួន​ជាង ១៥០​គ្រាប់​។​ ​មី​ស៊ី​ល​ស្ទាប់​ចាប់​របស់​អ៊ីស្រាអែល Iron Dome បាន​បាញ់​ស្ទាក់​គ្រាប់​រ៉ុក្កែត​ទាំងនោះ​បាន​ចំនួន...

សំរាប់អ្នក​និយម​ចូលចិត្ត​ស្រឡាញ់​ឆ្មា​ស្អាតៗ ឆ្មា​ឃ្យូ​តៗ នៅពេលនេះ​អាចម​កញុំ​ា​កាហ្វេ និង​ថតរូប​បាន​នៅ​ហាង​កាហ្វេ CAT U HOUSE

​កាលពី​ថ្ងៃទី ០៨ ខែសីហា​ឆ្នាំ ២០១៨ ម្សិលមិញ​នេះ ក្រុម​អ្នកជំនួញ​ជនជាតិ​ចិន​បានធ្វើ​ពិធី​សម្ពោធ​ដំណើរការ​ហាង​កាហ្វេ CAT U HOUSE គឺជា​ហាង​កាហ្វេ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត និង​ស្រលាញ់ សត្វ​ឆ្មា ពេលនេះ​លោកអ្នក អាច​ទៅ​ទស្សនា ឆ្មា​ស្អាតៗ ឆ្មា​ឃ្យូ​តៗ ជាច្រើន​នៅ​ហាង Cat U house ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​៥៧ កែង​ផ្លូវ ៣៣៤ សង្កាត់ បឹង​កេងកង ១ ខណ្ឌ ចំការមន​។​ ​កញ្ញា KI O អ្នកគ្រប់គ្រង​ហាង Cat U...

ប្រធាន គ​.​ជ​.​ប បើកសវនាការ ដើម្បី​ជំនុំជម្រះ​សំណុំរឿង​លេខ​០០១ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នឹង​ប្រកាស​លទ្ធផល​នា​រសៀល​នេះ​

​នៅវេលា​ម៉ោង​៨៖០០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​នេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បើក​សវន​ការជំនុំជម្រះ​លើ​សំណុំរឿង​លេខ​០០១ ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង​។​ ​បុគ្គល​ទាំង​៥​រូប​ដែល​រង​នូវ​ការប្តឹង​នេះ​រួមមាន​ឈ្មោះ ជា ជីវ​, ថោង សារឿន​, ម៉ាង ឈុន​, ពៅ តាំង និង គ្រុយ គឹម​សាំង​។​ ​ក្នុង​សំណុំរឿង​០០១ ជុំវិញ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​ប្ដឹង​ដោយ​សមាជិក​គណបក្ស​ប្រជាជន​ក្នុង​ខេត្តបាត់ដំបង​នេះ មាន​បុគ្គល​ទាំង​៥​រូប​ដែលជា​អតីត​អ្នកគាំទ្រ​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​បាន​រង​បណ្ដឹង​។ ក្នុងនោះ​ពួកគេ​ទាំង​៥​នាក់ ត្រូវ​ផាកពិន័យ​ក្នុង​ម្នាក់ៗ​ចំនួន​១០​លាន​រៀល​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គ​.​ជ​.​ប​៕