Home ព្រឹត្តិការណ៍ថ្មីៗ

ព្រឹត្តិការណ៍ថ្មីៗ

គ្រោះទឹកជំនន់ នៅ​នី​ហ្សេ​រី​យ៉ា ស្លា-ប់​៦០០​នាក់ និង​ជម្លៀស​ជាង​១,៣​លាន​នាក់​

​រដ្ឋធានី​អា​ប៊ូ​ចា (Abuja)៖ រហូតមកដល់​ពេលនេះ នី​ហ្សេ​រី​យ៉ា ជា​ប្រទេសមួយ ហ៊ុមព័ទ្ធ​ទៅ ដោយ​អំពើហិង្សា នៅតាម​រដ្ឋ​មួយចំនួន ហើយ​ឥឡូវ​ក៏ត្រូវ​បន្ថែម​នូវ​បន្ទុក​យ៉ាងធ្ងន់ធ្ងរ ក្រោយ​គ្រោះទឹកជំនន់​ដ៏​កំណាច បាន​ឆក់យក​ជិវិត​មនុស្ស ជាង​៦០០​នាក់ និង ជម្លៀស​ប្រជាជន ជាង ១,៣​លាន​នាក់ ចេញពី​លំនៅឋាន​។ ​សារព័ត៌មាន CBC បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៧ ខែតុលា ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ភ្លៀង​បាន​បង្អុរ​ចុះមក​យ៉ាងខ្លាំង រហូត​បង្កើត​ទៅជា​ទឹកជំនន់​ជន់​លិច នៅតាម​រដ្ឋ​ជាច្រើន នៅ​ទូទាំងប្រទេស​នី​ហ្សេ​រី​យ៉ា​។​​អាជ្ញាធរ នៅក្នុង​តំបន់ បានបញ្ជាក់ ថា នៅក្នុង​ឆ្នាំនេះ គ្រោះទឹកជំនន់​បាន​ឆក់យក​ជីវិត​មនុស្ស យ៉ាងតិច​៦០៣​នាក់...

ក្រុមហ៊ុន PEUGEOT ​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​លក់​រថយន្ត PEUGEOT កាល់ម៉ែត​

​ភ្នំពេញ​៖ ក្រុមហ៊ុន ធី​អេ​ច គ្រុប (TH Group) ជា​ក្រុមហ៊ុន​នាំចូល ផ្ដាច់មុខ​រថយន្ដ​ទំនើប​ម៉ាក PEUGEOT បានរៀបចំ «​កម្ម​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​អគារ​តាំង​បង្ហាញ​លក់​រថយន្ត PEUGEOT កាល់ម៉ែត​» កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២២ ។ កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង គឺ​ដោយសារ​តែមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន PEUGEOT CAMBODIA ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា មកលើ​រថយន្ត​ទំនើប​ម៉ាក PEUGEOT ដែលជា​ផលិតផល​របស់​ប្រទេស​បារាំង មានឈ្មោះ​បោះ​សំឡេង នៅក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​ឆ្នាំ​២០១៩ មកដល់​បច្ចុប្បន្ន ដោយ​មូលហេតុ​នេះហើយ​បានជា ក្រុមហ៊ុន PEUGEOT CAMBODIA សម្រេចចិត្ត​ពង្រីក​អគារ​តាំង​បង្ហាញ​លក់​រថយន្ត​ថ្មី​មួយកន្លែង​ទៀត ក្នុង​ការបង្កើន​ភាពងាយស្រួល​ដល់​អតិថិជន...

កម្មពិធីសម្ពោធជាផ្លូវការនូវរថយន្ត 𝐀𝐥𝐥-𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 𝟓𝟎𝟎𝟖 𝐒𝐔𝐕 មានការចាប់រង្វាន់មាសសុទ្ធ 𝟏𝐊𝐠 នៅថ្ងៃសុក្រ ទី𝟏𝟔 ខែកញ្ញា ឆ្នាំ𝟐𝟎𝟐𝟐

​ក្រុមហ៊ុន 𝐏𝐞𝐮𝐠𝐞𝐨𝐭 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚𝐧 នឹងធ្វើ​ការបើក​កម្ម​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត 𝐀𝐥𝐥-𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 𝟓𝟎𝟎𝟖 𝐒𝐔𝐕 រួមទាំង​មាន​ការចាប់​រង្វាន់​មាស​សុទ្ធ 𝟏𝐊𝐠 នៅ​ថ្ងៃ​សុក្រ ទី​𝟏𝟔 ខែកញ្ញា ឆ្នាំ​𝟐𝟎𝟐𝟐 ខាងមុខនេះ នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោរ 𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐥𝐥 អាគារ 𝐄𝐮𝐫𝐨 𝟐​។ ​នា​ថ្មីៗ​នេះ​បាន​ដំណឹង​មក​ថា ក្រុមហ៊ុន​ផលិត​រថយន្ត 𝐏𝐞𝐮𝐠𝐞𝐨𝐭 របស់​ប្រទេស​បារាំង ប្រចាំ​ប្រទេស​កម្ពុជា គ្រោង​នឹងធ្វើ​ការបើក​កម្ម​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត 𝐀𝐥𝐥-𝐍𝐞𝐰 𝐏𝐞𝐮𝐠𝐞𝐨𝐭 ម៉ូ​ឌែ​ល 𝟓𝟎𝟎𝟖 𝐒𝐔𝐕 ស៊េរី​ថ្មី ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​𝟏𝟔...

ជំនន់​ទឹកភ្លៀង​វាយប្រហារ​យ៉ាងខ្លាំង នៅ​ភាគខាងត្បូង​ប៉ា​គី​ស្ថាន ស្លាប់​ជាង​១០០០​នាក់​

រដ្ឋធានី​អ៊ិ​ស្លាម​បាដ​៖ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ភ្លៀង​បាន​វាយប្រហារ​យ៉ាងខ្លាំង នា​ភាគខាងត្បូង ប្រទេស​ប៉ា​គី​ស្ថាន បង្ក​ឲ្យ​កើត​គ្រោះទឹកជំនន់ សម្លាប់​មនុស្ស ជាង ១ ០០០​នាក់ ហើយ​ក្នុងនោះ​មាន​កុមារ​រាប់រយ​នាក់ និង បំផ្លិចបំផ្លាញ​ផ្ទះ​ជិត​១០​ម៉ឺន​ខ្នង ប៉ុន្ដែ​អាជ្ញាធរ នៃ​ប្រទេស​អាស៊ី​ខាងត្បូង​នេះ នៅ​មិនទាន់​អាច​វាយតម្លៃ អំពី​ទំហំ​ខូចខាត គិត​ជា​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ​។​​សារព័ត៌មាន The National News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែសីហា ថា ក្រុមមន្ដ្រី​ប៉ា​គី​ស្ថាន បាន​អះអាង កាលពី​ថ្ងៃអាទិត្យ ថា គ្រោះធម្មជាតិ បង្កឡើង​ដោយ​ភ្លៀង និង ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ...

ពលរដ្ឋ​ថៃ ធ្វើបាតុកម្ម​បណ្ដេញ​នាយករដ្ឋមន្ដ្រី ចេញពី​តំណែង

រាជធានី​បាងកក​៖ ក្រុមបាតុករ មក​អង្គភាព​ផ្សេងៗ បាន​បន្ដ​ប្រមូល​ផ្ដុំគ្នា ធ្វើបាតុកម្ម នៅមុខ​វិមាន​រដ្ឋាភិបាល និង រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ដ្រី​លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) ចុះ​ចេញពី​តំណែង​។​​សារព័ត៌មាន Arab News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២៣ ខែសីហា ថា អាជ្ញាធរ​ថៃ បាន​បង្កើន​សន្តិសុខ នៅក្នុង​រាជធានី​បាងកក កាលពី​ថ្ងៃ​អង្គារ មុនពេល​ការតវ៉ា​ទាមទារ​ឱ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ លាលែង​ពី​តំណែង ខណៈ​តុលាការ​កំពុងតែ​ពិចារណា លើ​អាណត្តិ​៨​ឆ្នាំ​របស់គាត់ សម្រាប់​ការ​កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី...

សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី សម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ ខាត​លុយ​រាប់រយ​ពាន់​លាន​ដុល្លារ​

រដ្ឋធានី​កៀវ​៖ ដោយសារ​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ​វាយ​ប្រយុទ្ធ​គ្នា អូសបន្លាយ អស់​រយៈពេល​១៨១​ថ្ងៃ គិត​ត្រឹម ថ្ងៃទី​២៣ ខែសីហា ក៏​សេចក្ដីរាយការណ៍ អំពី​ការបាត់​បង់ជីវិត​រប​ស់ជន​ស៊ីវិល និង កងទ័ព​ទាំងសងខាង កើនឡើង​ដល់​ជិត​១​សែន​នាក់ និង ខាត​លុយ​អស់​រាប់រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​​សារព័ត៌មាន​របស់​ឥណ្ឌា NDTV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែសីហា ថា លោក​ឧត្ដមសេនីយ៍ វ៉ា​ឡែ​រី​យ ហ្សា​លូ​ស្នី (Valeriy Zaluzhny) អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយ​ក្រែ​ន បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា កងទ័ព​អ៊ុយ​ក្រែ​ន ចំនួន ៩...

ចុចលើ​កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី TikTok មានហានិភ័យខ្ពស់!

កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី TikTok (in-app browser) មាន​បង្កប់​ជាមួយ​កូដ JavaScript ដែល​អាច​ទាញយក​ទិន្នន័យ​ដែល​អ្នកប្រើប្រាស់​បាន​វាយ​បញ្ចូល​តាមរយៈ​ក្ដារ​ចុច​។​​អ្នកស្រាវជ្រាវ​បានចាត់ទុក​កូដ​ដែលមាន​នៅក្នុង​កម្មវិធី TikTok គឺ​វា​ស្មើនឹង​ការ​លួច​ដំឡើង​កម្មវិធី keylogger ទៅក្នុង​កម្មវិធី​គេហទំព័រ​មួយចំនួន ដែល​ជនខិលខូច​តែងតែ​ប្រើ​ដើម្បី​លួច​ទាញយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​ក៏បាន​បញ្ជាក់ដែរថា កូដ​នេះ​អាច​លួច​យក​ទិន្នន័យ​សំខាន់ៗ​មាន ដូច ជា លេខ សម្ងាត់ និង​លេខ​ប័ណ្ណឥណទាន​ជាដើម​។​​ដើម្បី​ជៀសវាង​ពី​ការ​លួច​ទាញយក​ទិន្នន័យ អ្នកស្រាវជ្រាវ​បាន​ណែ​នាំឱ្យ​អ្នកប្រើប្រាស់​បើក​តំណ​ភ្ជាប់​ទាំងឡាយណា​ដែលមាន​នៅក្នុង​កម្មវិធី ជាមួយនឹង​កម្មវិធី​គេហទំព័រ​របស់​កុំព្យូទ័រ ឬ​ទូរ​សព្ទ​មានដូចជា Safari វិញ ព្រោះ​សូម្បីតែ​កម្មវិធី​គេហទំព័រ​ដែលមាន​នៅក្នុង​កម្មវិធី Facebook និង Instagram ក៏មាន​បង្កប់​មកជា​មួយ​នូវ​កូដ​ដែល​អាចឱ្យ​ពួកគេ​តាមដាន​ការប្រើប្រាស់​របស់លោក​អ្នក​បាន​ផងដែរ​៕​ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime...

តួ​ក​គីលេងមួយក្បាច់ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​ភ័យ

រដ្ឋធានី​កៀវ​៖ ស្របពេល​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា រវាង​កម្លាំង​ការពារ​ទឹកដី​របស់​ក្រុង​កៀវ និង កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ កំពុងតែបន្ដ​ឥត​ស្រាកស្រាន្ដ​នោះ ក៏មាន​សេចក្ដីរាយការណ៍​ថា តួ​ក​គី នឹង​សាងសង់​រោងចក្រ​ផលិត​ដ្រូ​ន​ដ៏​កំណាច​នេះ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ព័ត៌មាន​នេះ រឹតតែ​ធ្វើ​ឲ្យ​រុស្ស៊ី កាន់តែ​ប្រឈមមុខ​នឹង​ការ​ចាញ់​សង្គ្រាម​ឈ្លានពាន​របស់ខ្លួន​។​​សារព័ត៌មាន The Switzerland Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា លោក វ៉ា​ស៊ី​ល បូដ​ណា (Vasyl Bodnar) ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន ប្រចាំ​នៅ​ប្រទេស​តួ​ក​គី បាន​បញ្ជាក់ថា លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep...

អតីត​ប្រធានាធិបតី​ស្រីលង្កា បន្ដ​រត់​ភៀសខ្លួន ស្វែងរក​ការ​ស្នាក់នៅ​ប្រទេស​ថៃ​

រាជធានី​បាងកក​៖ អតីត​ប្រធានាធិបតី​ស្រីលង្កា ក្រោយពេល​រត់ចោលស្រុក ដោយសារ​ការដឹកនាំ​ប្រទេស ត​វង្ស​ត្រកូល រហូត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស ដួលរលំ​សេដ្ឋកិច្ច​ទាំងស្រុង ហើយ​កើត​នូវ​ភាពវឹកវរ កំពុងតែ​ធ្វើដំណើរ ទៅ​ស្វែងរក​ការ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បន្ដទៀត​។​​សារព័ត៌មាន CNA បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា បើតាម​មន្ត្រីប៉ូលិស​ជាន់ខ្ពស់ ដែល​ដឹង​អំពី​សកម្មភាព​របស់​អតីត​ប្រធានាធិបតី​ស្រីលង្កា បាន​ឲ្យ​ដឹងថា លោក ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) អតីត​ប្រធានាធិបតី​រូបនេះ បានធ្វើ​ដំណើរ តាម​ជើងយន្តហោះ​ឯកជន ចាក​ចេញពី​សិង្ហ​បុរី មកដល់​អាកាសយានដ្ឋាន​ដុន មួង (Don Muang) ស្ថិតក្នុង​ទីក្រុង​បាងកក...

មី​ស៊ី​ល​ទំនើបៗ​របស់​រុស្ស៊ី ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​របស់​បស្ចិម​លោក​

រដ្ឋធានី​កៀវ​៖ រហូតមកដល់​ពេលនេះ ចក្រភព​អង់គ្លេស បាន​រកឃើញថា បច្ចេកវិទ្យា​របស់​ចក្រ​ភព​អង់គ្លេស និង បស្ចិម​លោក ត្រូវបាន​រកឃើញ នៅក្នុង​សមាសធាតុ​គ្រឿង​សព្វាវុធ​របស់​រុ​ស្ស៊ើ សម្រាប់​វាយប្រហារ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​បើតាម​វិទ្យាស្ថាន Royal United Service ហៅ​កាត់ Rusi បាន​ឲ្យ​ដឹងថា សមាសធាតុ​ជាន់ខ្ពស់ បង្ហាញថា ក្រុង​មូ​ស្គូ ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​បស្ចិមប្រទេស សម្រាប់​យកមក​បង្កើត​មី​ស៊ី​ល និង គ្រឿង​សព្វាវុធ​ទំនើបៗ វាយប្រហារ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​របាយការណ៍ ដដែល​នោះ បាន​អះអាងថា រុស្ស៊ី បាន​បាត់បង់​មី​ស៊ី​ល​ឆ្លង​ទ្វីប និង មី​ស៊ី​ល​ផ្លោង ឧបករណ៍​សង្គ្រាម​អេឡិចត្រូនិក និង...