Uncategorized

Five things you may have missed over the weekend

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian Bailey. It was such a surreal moment cried she admitted. The...

Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start writing!

ក្រោយពីដកកងទ័ព ចេញយ៉ាងតក់ក្រហល់មក ទាហានអាមេរិច បានទម្លាក់គ្រាប់បែក កម្ទេចចោល នៅមូលដ្ឋានរបស់ខ្លួន នៅក្នុងប្រទេសស៊ីរ៉ី

ស៊ីរី៖ ក្រោយពីមានការបញ្ជាពី សំណាក់ លោក ដូ ណាល់ ត្រាំ ឲ្យដកទ័ពចេញទាំងតក់ក្រហល់មក កងកំលាំង យោធាអាមេរិកបាន ទម្លាក់គ្រាប់បែក លើអតីតមូលដ្ឋានរបស់ខ្លួននៅភាគឦសានប្រទេសស៊ីរី ។នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។ ទីភ្នាក់ងារព័ត៌មានស៊ីរី SANA បានរាយការណ៍ថា កងទ័ពអាកាសអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវ អាកាសទៅលើមូលដ្ឋានទ័ព អាល់គូឡេប (Al-Qulaib) ដែលស្ថិតក្នុងខេត្ត អាល់ហាកាស (Al-Hasakah) ភាគឦសានស៊ីរី។ មូលដ្ឋាននេះទើបតែត្រូវបានកងទ័ពអាមេរិកបោះបង់ចោល ក្រោមការបញ្ជាឲ្យដកខ្លួនចេញពីតំបន់ភាគខាងជើងស៊ីរី នៅចំពោះមុខការបើកប្រតិបត្តិការយោធារបស់តួកគី។ជុំវិញបញ្ហានេះ ក្រសួងការពារជាតិអាមេរិក...

មេធ្មប់ជាង៣ពាន់នាក់ត្រូវបានធ្វើទារុណកម្ម និងដុតសម្លាប់ទាំងរស់នៅស្កុតលែន

មេធ្មប់ជាង៣ពាន់នាក់ រងការចោទប្រកាន់ថាបានធ្វើអំពើធ្មប់នៅស្កុតលែន កាលពីសតវត្សរ៍ទី១៦ ដោយភាគច្រើននៃពួកគេត្រូវច្របាច់ក.សម្លាប់ចោល ឬដុតសម្លាប់ទាំងរស់ឲ្យក្លាយជាផេះ។ ចន្លោះទសវត្សរ៍ទី១៦ និងទី១៨ មាននូវការកាត់ទោសប្រហារជាជីវិតជាសាធារណៈនូវមេធ្មប់១៤០០នាក់ ប៉ុន្តែតួលេខពិតប្រាកដ អាចនឹងកើនឡើងច្រើនជាងនេះ។ ការរកឃើញអព្ភូតហេតុនេះ ត្រូវបានលាតត្រដាងឡើងដោយការសិក្សាពីអំពើធ្មប់របស់សាកលវិទ្យាល័យ Edinburgh ដែលបានកត់ត្រាទីកន្លែងដែលមេធ្មប់រស់នៅ និងត្រូវគេសម្លាប់ ហើយនិងការដាក់ទោសមកលើពួកគេ។ ការសិក្សារឿងរ៉ាវរបស់មេធ្មប់នេះដែរ ត្រូវបានស្រាយចម្ងល់កាន់តែច្បាស់ដោយសារតែផែនដីអន្តរកម្ម ជាកន្លែងដែលការកាត់ទោសមេធ្មប់ ត្រូវបានប្រទះឃើញដោយក្រុមនិស្សិតមិនទាន់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ។ នៅក្នុងឆ្នាំ១៦៩២ នាង Isobel Young ដែលជាភរិយាកសិករម្នាក់ ស្ថិតនៅក្នុងចំណោមមេធ្មប់ដែលរងការចោទប្រកាន់ ហើយត្រូវបានច្របាច់ក. និងការដុតសម្លាប់ទាំងរស់សម្រាប់ការធ្វើអំពើធ្មប់របស់នាង។ អ្នកបម្រើ២នាក់របស់នាង បាននិយាយថា សត្វគោមួយក្បាលរបស់នាងចេះនិយាយ និងចេះយំ “អូព្រះជាម្ចាស់ អូព្រះជាម្ចាស់ អូព្រះជាម្ចាស់”។...

ចិត្តសឿង​មែន​! ប្រេ​ស៊ី​ល​សុខចិត្ត​មិន​ខ្ចី​យក​ជំនួយ​ពិភពលោក​ក្នុងការ​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ដែលជា​សួត​របស់​ផែនដី​

​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន នៅពេលនេះ​មិន​ត្រឹមតែ​ជា​បញ្ហា​វិបត្តិ​សកល​ប៉ុណ្ណោះ ទេ តែ​វា​បាន​ក្លាយជា​វិបត្តិ​នយោបាយ​ផងដែរ ក្រោយ​ពេលដែល​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​ចិត្តសឿង បន្ទាប់ពី​ពួកគេ​មិន​ខ្ចី​មើល​ការផ្តល់ជូន​ជំនួយ​ពី​បណ្តា​ប្រទេស​សេដ្ឋកិច្ច G7 ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ទ្រង់ទ្រាយ​ធំ​ជាប់​កណ​ត់​ត្រា​ពិភពលោក​មួយ​នេះនោះ​។​ ​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​នូ​អែល ម៉ា​ក្រុង ជា​ប្រធាន​កិច្ចប្រជុំ​កំពូល G7 ដែល​បាន​បញ្ចប់ទៅ​កាលពី​ថ្ងៃ​ចន្ទ បាន​និយាយថា ជំនួយ​២២​លាន​ដុល្លារ នឹងត្រូវ​បញ្ចេញ​សម្រាប់​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​   ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមមន្ត្រី​ប្រេ​ស៊ី​ល គ្មាន​ហេតុផល​ណាមួយ ត្រូវ​ច្រាន​ចោលលុយ​ទាំងនេះ​ទេ ប៉ុន្តែ​ប្រ​ធានា​ធ​បិ​តី​ប្រេ​ស៊ី​ល លោក​ជែ បូល​សូ​ណា​រ៉ូ បាន​ចោទប្រកាន់​បារាំង ថា​បានធ្វើ​មកលើ​ប្រេ​ស៊ី​ល ដូចជា​អាណានិគម​របស់ខ្លួន​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​ប្រេ​ស៊ី​ល លោក​ហ្វ៊ឺ​ណាន់​ដូ អា​ហ្សេ​វ៉េ​ដូ អេ ស៊ី​ល​វ៉ា បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន លែង​អាច​គ្រប់គ្រង​បាន​ទៀតហើយ​។​ ​លោក​ហ្វ៊ឺ​ណាន់​ដូ បាន​និយាយថា ទាហាន​៤៤.០០០​នាក់...

ប៉ូលីស បានកំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង ដែល​បាន​បាញ់រះ មនុស្ស​ចំនួន​២០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត នឹង​ជាង​២០​នាក់​បាន​រងរបួស​ហា​ង​លក់ទំនិញ Walmart Store

  ​យុវជន ម្នាក់​បាន​ស្ពាយ​កាំភ្លើង ចូល បើក​ការបាញ់ប្រហារ​ទាំង​កម្រោល​ទៅលើ​ហ្វូងមនុស្ស​នៅក្នុង​ហាង​លក់ទំនិញ Walmart Store នៅ​រដ្ឋ តិច​សាស សហរដ្ឋអាមេរិក ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ ទី​០៤ ខែសីហា​នេះ គឺមាន​យុវជន​ម្នាក់​ឈ្មោះ​patrick crusius អាយុ​២១​ឆ្នាំ បាន​ស្ពាយ​កាំភ្លើង មិនដឹង​ជា​មកពីណា​ទេ បានមក​ដល់​បាញ់​ដំបូង​នៅ​ចំ​ណាត​ឡាន​នៃ​ម៉ា​ត​El paso រួច​ចូលទៅក្នុង​បាញ់រះ​គ្មាន​ញញើត​ដៃ បណ្តាលអោយ​មនុស្ស​ចំនួន​២០​នាក់​បាន​បាត់​បង់ជីវិត និង​២៦​នាក់​ផ្សេងទៀត​បាន​រងរបួស ។​   ​យោងតាម​ប្រភព​សារព័ត៌ BBC ខ្មាន់កាំភ្លើង​មានឈ្មោះ​PATRICK CRUSIUS មាន​ដើមកំណើត​មកពី​ជាយក្រុង​ដា​ឡាស់​។ តាម​អេក្រង់​កា​ម៉ា​រ៉ា​ត្រួតពិនិត្យ​សន្តិសុខ ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍ KTSM គេ​ឃើញ​ជន​នោះ​ដើរចូល​ក្នុង​ផ្សារ​ទំនើប ដោយ​កាន់​កាំភ្លើង​មួយ​ដើម​ហើយ​ត្រចៀក​របស់គេ​ពាក់​កាស់​ទប់​សំឡេង​។ យោងតាម​ប៉ូលិស​ថា​មាន​ភ្ញៀវ​រវាង​ពី​១០០០​ទៅ​៣០០០​នាក់​បាន​លើកគ្នា​មកកាន់​ផ្សារ​ទំនើប​នេះ ពេល​កើតមាន​សោកនាដកម្ម​។...

ចិន​បាន​ខិតខំ​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​ស៊ីវិល យ៉ាងច្រើន ខណៈពេលដែល អាមេរិក​កំពុងតែ​ធ្លាក់ចុះ

​បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​អាមេរិក ប្រឈម​នូវ​បញ្ហា​ជាច្រើន ក្រោយ​ជួប​គ្រោះថ្នាក់​ផ្ទួនៗ​គ្នា សម្លាប់​មនុស្ស​ជាច្រើន ។ អតិថិជន នៅ​ជុំវិញ​ពិភពលោក បាត់បង់​ទំនុកចិត្ត​យ៉ាងខ្លាំង​ទៅលើ ក្រុមហ៊ុន ប៊ូ​អ៊ិន​របស់​អាមេរិក ដោយ​ងាក​ទៅ​ទិញ យន្តហោះ របស់​ក្រុមហ៊ុន អ៊ែរ​ប៊ឺ​ស វិញ​ម្តង​។ ​ក្រុម​អ្នកឯកទេស បញ្ជាក់ថា ទាំងនោះ​ជា​ឱកាស់​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដឹក​អ្នកដំណើរ​ស៊ីវិល​របស់​ចិន ដែល​អាច​ទាក់ទាញ​អតិថិជន កាន់តែច្រើន​មក​ចាប់អារម្មណ៍ ។ មិនតែប៉ុណ្ណោះ យន្តហោះ​របស់​ចិន មាន​សុវត្ថិ​ភាពល្អ និង​តម្លៃថោក​ទៀតផង ។​ ​នៅពេលនេះ ចិន​បាន​សាកល្បង​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ C919 ដោយ​ឲ្យ​ហោះហើរ​ផ្លូវ​ឆ្ងាយ វិញ​ម្តង ចាប់ពី​ទីក្រុង សៀង​ហៃ ទៅកាន់​ទីក្រុង ឆាង​អាន ។​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ...

អ្នកវិភាគ​៖ កូរ៉េខាងជើង​កំពុង​ធ្វើ​សកម្មភាព​រោងចក្រ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​

​យោងតាម​សារព័ត៌មាន​ជប៉ុន NHK នៅ​ថ្ងៃទី​៦ មិថុនា​នេះ​បាន​ឲ្យ​ដឹងថា ក្រុម​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​ដែល​តាមដាន​សកម្មភាព​របស់​កូរ៉េខាងជើង​បាន​និយាយថា ប្រទេស​នេះ​ទំនងជា​កំពុង​ផលិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​នៅ​រោងចក្រ​នុយក្លេអ៊ែរ Nyongbyong​។ ​គេហទំព័រ​ឃ្លាំមើល​កូរ៉េខាងជើង​របស់​សហ​រដ្ឋ​អាមេរិក 38 North បាន​បញ្ចេញ​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​បានមកពី​ផ្កាយរណប ដែល​បាន​ថត​សកម្មភាព​នៅ​រោងចក្រ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​។ គេហទំព័រ​នោះបាន​និយាយថា រូបភាព​ដែល​ថត​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បង្ហាញ​ពី​មនុស្ស និង​អ្វីដែល​បាន​លេច​ឡើងជា​កុង​តឺ​ណឺ​ស៊ីទែន​សាំង​ពណ៌​ស​នៅ​ជិត​រោងចក្រ​នោះ​។ យាន​នោះ​ត្រូវបាន​ទុក​នៅ​ជិត​កុង​តឺ​ណឺ​ដឹកជញ្ជូន​នៅជាប់​នឹង​សាល​ដាក់​ម៉ាស៊ីន​ផលិត​ឧស្ម័ន ជាទី​កន្លែង​សម្រាប់​ផលិត​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ដើម្បី​អភិវឌ្ឍន៍​អា​តូ​មិ​ក​។​ ​ក្រុម​ស្រាវជ្រាវ​និយាយថា វា​ជាការ​លំបាក​ក្នុងការ​កំណត់​អត្តសញ្ញាណ​រថយន្ត​អូស​កុង​តឺ​ណឺ​ថា​ជា​ស៊ីទែន​នី​ត្រូ​សែន​រាវ​ពី​រូបភាព​ផ្កាយរណប​តែម្នាក់ឯង​ណាស់ ប៉ុន្តែ​ពួកគេ​និយាយថា វា​ទំនងជា​ដូច្នេះ​។ នី​ត្រូ​សែន​រាវ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​។​ ​ប្រសិនបើ​នេះ​ជាការ​ពិតមែន​នោះ ទីក្រុង​ព្យុងយ៉ាង​អាច​នឹង​បង្កើន​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ដើម្បី​ដាក់​សម្ពាធ​ដល់​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ឲ្យ​មាន​ការធ្វើសម្បទាន​ណាមួយ​ក្នុង​ការចរចា​នុយក្លេអ៊ែរ​។​ ​កាលពី​ខែកុម្ភៈ លោក​ត្រាំ និង​លោក​ជុង​អ៊ុន​បាន​ជួបគ្នា​រួចហើយ ប៉ុន្តែ​ត្រូវ​ទទួល​បរាជ័យ​ដោយសារតែ​ជុង​អ៊ុន​ចង់​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំងស្រុង​ចេញ​សិន ទើប​ខ្លួន​យល់ព្រម​តាម​ក្រោយ​។ ក្រោយ​ឮដូច្នេះ លោក​ត្រាំ​បាន​ដើរ​ចេញពី​កិច្ចប្រជុំ​។ ពាក់ព័ន្ធ​នឹង​ការចរចា​បរាជ័យ​នេះ មាន​របាយការណ៍​បង្ហា​ញ​ថ្មីៗ​នេះ​ថា ជុង​អ៊ុន​បាន​បញ្ជា​ឲ្យ​គេ​យក​មន្ត្រី ៥​នាក់ ដែល​មក​ចរចា​នៅ​វៀតណាម​ទាំង​ប៉ុន្មាន​ទៅ​បាញ់ចោល​ទាំងអស់​។...

ចិន​ព្រមាន​អាមេរិក​ថា កុំ​គិតថា​យើង​មិនបាន​ព្រមាន​អ្នក​

​ខណៈដែល​ទីក្រុង​ប៉េកាំង​បាន​គម្រាម​សហរដ្ឋអាមេរិក​ជាមួយ​ការហាម​ប្រាម​ការនាំចេញ​ធាតុ​កម្រ​ខណៈដែល​ភាព​តានតឹង​បាន​កើនឡើង ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​គម្រាម​សហរដ្ឋអាមេរិក​ថា «​កុំ​និយាយថា យើង​មិនបាន​ព្រមាន​អ្នក​»​។​ ​សារព័ត៌មាន People's Daily ដែលជា​កាសែត​របស់​គ​ណ​បក្ស​កុម្មុយនីស្ត​កំពុងកាន់​អំណាច​បាន​ប្រើប្រាស់​ឃ្លា​មួយ​កាលពី​ថ្ងៃ​ពុធ ដែល​ក្នុងនោះ​ចិន​បាន​និយាយថា ប្រទេស​ចិន​នឹងមិន​ទទួលយក​ការគាបសង្កត់​របស់​ស​ហ​រដ្ឋ​អាមេរិក​ចំពោះ​ការអភិវឌ្ឍ​របស់​ចិន​ទេ​។​ ​នៅ​ថ្ងៃទី ១៥ ខែឧសភា រដ្ឋបាល​លោក​ត្រាំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា ដែល​អាច​ហាមឃាត់​ក្រុមហ៊ុន​ចិន​ធំ ៗ ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ពី​ការទិញ​គ្រឿង​សំខាន់ៗ​មួយចំនួន​ដូចជា​បន្ទះ​កុំព្យូទ័រ​សហរដ្ឋអាមេរិក​។ បន្ទះ​ទាំង​ទាំងនោះ​ត្រូវបាន​ផលិតឡើង​ដោយ​ធាតុ​កម្រ ដែល​ចិន​ជា​អ្នក​នាំចេញ​ដ៏​ធំ​។​ ​សេចក្តី​អត្ថាធិប្បាយ​ដែល​បាន​ចុះផ្សាយ​នៅក្រោម​ឈ្មោះ​ក្លែងក្លាយ Wuyuehe បាន​និយាយថា «​បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ពិតជា​វាយតម្លៃ​ខ្ពស់​លើ​លទ្ធភាព​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល ហើយ​វា​នឹង​ជាការ​ទះកំភ្លៀង​ខ្លួនឯង​បន្ទាប់ពី​ការសប្បាយរីករាយ ការ​ក្រអឺតក្រទម និង​ការ​មាន​មោទនភាព​លើ​ខ្លួនឯង​។ កុំ​និយាយ​ឲ្យ​សោះ​ថា យើង​មិនបាន​ព្រមាន​អ្នក​»​។​ ​សារព័ត៌មាន People's Daily បាន​ប្រើ​ពាក្យសម្តី​បែបនេះ​នៅ​ឆ្នាំ ១៩៦២ មុននឹង​ផ្ទុះ​សង្គ្រាម​ជាមួយ​ឥណ្ឌា និង​សង្គ្រាម​ជាថ្មី​នៅ​ឆ្នាំ ១៩៧៨...

របាយការណ៍​ស៊ើប​ការសម្ងាត់​អាល្លឺម៉ង់​បង្ហាញថា អ៊ីរ៉ង់​កំពុង​ពង្រីក​កម្មវិធី​យោធា​ទៅជា​អាវុធ​ប្រល័យ​លោក​

​យោងតាម​សារព័ត៌មាន Fox News នៅ​ថ្ងៃទី​២៩ ឧសភា​នេះ​បាន​បាន​ស្រង់​ពី​របាយការន៍​ស៊ើបការណ៍​សម្ងាត់់​អាល្លឺម៉ង់​ថា ខណៈដែល​ប្រទេស​មហាអំណាច​អ៊ឺរ៉ុប​កំពុង​អះអាងថា របប​អ៊ីរ៉ង់​កំពុងស្ថិត​ក្នុងការ​អនុ​ឡោម​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ របាយការណ៍​ស៊ើប​ការសម្ងាត់​អាល្លឺម៉ង់​ថ្មី​មួយ​បាន​ចោទប្រកាន់​របប​អ៊ីរ៉ង់​ថា កំពុង​ស្វែងរក​ការផលិត​អាវុធ​ប្រល័យ​លោក​។​ ​សារព័ត៌មាន Fox News ទទួលបាន​ឯកសារ ដែល​លម្អិត​អំពី​សកម្មភាព​អាវុធ​ធុន​ធ្ងន់​របស់​អ៊ីរ៉ង់​នោះ​ពីរ​ដ្ឋ Bavaria នៅក្នុង​រដ្ឋ​អាល្លឺម៉ង់​ខាងត្បូង ក្នុងកំឡុងពេល​ឆ្នាំមុន​។​ ​ឯកសារ​នោះ​និយាយថា «​អ៊ីរ៉ង់​គឺជា​ប្រទេស​ដ៏​គ្រោះថ្នាក់​មួយ ដែល​កំពុង​បង្កើន​ការប្រឹងប្រែង​ពង្រីក​ឃ្លាំង​អាវុធ​ធម្មតា​របស់ខ្លួន​ទៅជា​អាវុធ​ប្រល័យ​លោក​»​។​ ​យោងតាម​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​នោះ​អាវុធ​ប្រល័យ​លោក​ត្រូវបាន​គេ​កំណត់ថា ជា​ការរីក​រាលដាល​នៃ​អាវុធ​បរមាណូ​, អាវុធ​ជីវសាស្ត្រ​, អាវុធ​គីមី ដែល​អាច​បំផ្លាញ​ទ្រង់ទ្រាយ​ធំ​»​។​ ​របប​អ៊ីរ៉ង់​បាន​យល់ព្រម​រឹតត្បិត​លើ​ការអភិវឌ្ឍ​នុយក្លេអ៊ែរ ដើម្បី​ជា​ថ្នូរ​ទៅនឹង​ការធ្វើសម្បទាន​សេដ្ឋកិច្ច​ក្រោម​ផែនការ​សកម្មភាព​រួម ឬ​ហៅថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​បាន​ធ្វើឡើង​កាល​ឆ្នាំ ២០១៥​។​ ​ប៉ុន្តែ ដោយសារតែ​អ៊ីស្រាអែល​រកឃើញថា អ៊ីរ៉ង់​កំពុង​ផលិត និង​ពង្រីក​អាវុធ​នុយក្លេអ៊ែរ អ៊ីស្រាអែល​រាយការណ៍​ទៅ​អាមេរិក ហើយ​អាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នោះ​នៅ​ឆ្នាំ ២០១៨ ដែល​បង្ក​ទៅជា​ភាព​តានតឹង​មកដល់​សព្វថ្ងៃនេះ​។​ ​របាយការណ៍​ស៊ើបការណ៍​អាឡឺម៉ង់​បាន​និយាយថា​ដើម្បី​ទទួលបាន​នូវ​ចំណេះធ្វើ...