Uncategorized

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​៖ អ៊ី​រ់ង់​នឹង​ការពារ​ខ្លួន​ប្រឆាំងនឹង​ការធ្វើ​សង្គ្រាម​ប្រឆាំង​មកលើ​ខ្លួន​

​ជាថ្មី​ម្តងទៀត​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​នេះ ក្នុង​ការមិន​ឱនក្បាល​ដាក់​សម្ពាធ​សហរដ្ឋអាមេរិក ខណៈដែល​ភាព​តានតឹង​បាន​ឡើងក​ម្តៅ​កាន់តែខ្លាំង​។​ ​ការ​ថ្លែង​បែបនេះ​បាន​ធ្វើឡើង​ខណៈដែល​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស Mohamed Alhakim​។​ ​លោក Zarif បាន​និយាយថា ប្រទេស​អ៊ីរ៉ង់​នឹង​ការពារ​ខ្លួន​ប្រឆាំងនឹង​ការខិតខំ​ប្រឹងប្រែង​ធ្វើសង្គ្រាម​ណាមួយ​ប្រឆាំង​មកលើ​អ៊ីរ៉ង់ មិន​ថា​សង្គ្រាម​សេដ្ឋកិច្ច ឬ​សង្គ្រាមយោធា​នោះទេ​។​   ​លោក Zarif បាន​និយាយថា ប្រទេស​អ៊ីរ៉ង់​បានស្នើ​ឱ្យមាន​ការចុះហត្ថលេខា​លើ​កតិកាសញ្ញា​មិន​ឈ្លានពាន​ជាមួយ​ប្រទេសជិតខាង​ឈូង​សមុទ្រ​អារ៉ាប់​។ លោក​បាន​និយាយថា អ៊ីរ៉ង់​ចង់​កសាង​ទំនាក់ទំនង​ប្រកបដោយ​តុល្យភាព​ជាមួយ​ពួកគេ​។ ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​ប្រទេស​ឈូង​សមុទ្រ​មួយចំនួន​រួមមាន​អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​មួយចំនួន​ផ្សេងទៀត​។​ ​រដ្ឋបាល​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​លក់​អាវុធ​ទៅកាន់​អារ៉ាប់​ប៊ី​សា​អូឌីត អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​ហ្សកដានី​។​ ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន សហរដ្ឋអាមេរិក​បាន​បញ្ជូន​ក្រុម​អ្នក​ប្រយុទ្ធ​កងទ័ពជើងទឹក​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា រួមមាន​ទាំង​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ផង ដើម្បី​ត្រៀមកម្លាំង​វាយ​អ៊ីរ៉ង់​បើសិនជា​មានការ​បង្កហេតុ​ណាមួយ​ពី​សំណាក់​ប្រទេស​នេះ​។ មកទល់​ចុង​សប្តាហ៍​មុន លោក​ត្រាំ​បានអនុម័ត​លើ​ការបញ្ជូន​ទ័ព​ប្រមាណ ១...

ពិតជា​ឡូយ​កប់​ស៊េរី​សូម្បីតែ​កំពូល​តារា​ល្បីៗ​នៅ​កម្ពុ​ជាក៍​ប្រើ OPPO F11 Pro Avengers Limited Edition ដែរ !

​ប្រិយមិត្ត​ទាំងឡាយ​ប្រសិនបើ​ពុំទាន់​បាន​មើល​រឿង Avengers Endgame វគ្គ​ចុងក្រោយ​នោះ​គឺ​ពិតជា​ស្តាយក្រោយ​ហើយ​តែ​ក៍​ពុំទាន់​ហួសពេល​​ឮ​ដែរ​រូតរះ​ឡើង កុំ​ឲ្យ​ខ្សែភាពយន្ត​ដ៏​ល្អ​ជក់ចិត្ត​នេះ​រំលង​ផុតពី​ខ្សែ​ចក្ខុ​របស់​លោកអ្នក ។​ ​វគ្គ Endgame នេះ​មិន​ធ្វើ​ឲ្យ Fan Avengers ខកបំណង​ទេ ព្រោះ​វា​មិន​ត្រឹមតែ​ល្អមើល​ខ្លាំង​ទេ ថែមទាំង​មាន​ឈុត​ឆាកកំប្លែងៗ​ថែម​ទៀតផង ជាពិសេស​នៅ​វគ្គ​ចុង​ក្រោយនេះ គឺមាន​ការប្រមូល​ផ្តុំគ្នា​របស់​ក្រុម Avengers ដែល​ធ្លាប់ធ្វើ​សង្គ្រាម​ជាមួយនឹង​ក្រុម​តួអង្គ Thanos កាលពី​៥​ឆ្នាំមុន ដែលជា​តួអង្គ​មាន​ទស្សនៈ​ផ្ទុយគ្នា​ពី​ក្រុម Avengers ក្នុង​ការជួយ​មនុស្ស​តាមបែប​ផែន​របស់​ពួកគេ ។ ​សង្គ្រាម​ចុងក្រោយ Avenger Endgame នេះ បានធ្វើ​ឲ្យ​តួរ​អង្គ Iron Man បាត់បង់​ជីវិត វា​ពិតជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ណាស់​! ចំណែក​តួអង្គ Thanos ក៏បាន​រលាយបាត់​ពី​ភពផែនដី​ដែរ...

សន្ទុះ​សេដ្ឋកិច្ច​ចិន ចាប់ផ្តើម​ប្រែប្រួល​ដើរ​យឺត​បន្ទាប់ពី​ការប្រឈមមុខ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

​ក្នុង​ឆ្នាំ​២០១៨ នៅ​ចំពោះមុខ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក សេដ្ឋកិច្ច​ចិន​មាន​កំណើន​៦.៦​ភាគរយ ដែលជា​សន្ទុះ​យឺត​បំផុត បើ​គិត​ក្នុងអំឡុងពេល​ជិត​បី​ទសវត្សរ៍​កន្លងទៅ​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ។​ ​បើតាម​តួលេខ​ផ្លូវ​ការដែល​រដ្ឋាភិបាល​ចិន​បានប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ចន្ទ​នេះ ចិន​បាន​កត់ត្រា​កំណើនសេដ្ឋកិច្ច​ត្រឹមតែ ៦,៦%​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​២០១៨​។ ជា​កំណើន​ដ៏​ទាប​ខ្លាំង ដែល​ចិន​មិន​ធ្លាប់​ជួបប្រទះ​ទេ គិត​ចាប់តាំងពី​២៨​ឆ្នាំ​មក​។ ភាពទន់ខ្សោយ​នេះ បាន​បំផុស​ឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​ចិន​ជា​ក្បាលម៉ាស៊ីន​អូសទាញ​សេដ្ឋកិច្ច និង​ជា​តំណាងឱ្យ​១​ភាគ​៣​នៃ​កំណើន​ពិភពលោក​។ ​កំណើនសេដ្ឋកិច្ច​ចិន បាន​បន្ថយល្បឿន​យ៉ាងខ្លាំង នៅ​ឆ្នាំ​២០១៨​។ នេះ បើតាម​តួលេខ​ផ្លូវ​ការដែល​រដ្ឋាភិបាល​ចិន​ទើបបាន​ប្រកាស​ជា​សាធារណៈ នៅ​ព្រឹក​មិញ ដោយ​កត់ត្រា​ឃើញ​មាន​កំណើនសេដ្ឋកិច្ច​ត្រឹមតែ ៦,៦%​ប៉ុណ្ណោះ​។ ​ជា​កំណើនសេដ្ឋកិច្ច ដែលមាន​កំរិត​ប្រសើរ​ជាង​ការ​ព្យាករ​ទុក (៦,៥%)​បន្តិច​ផង​។ ប៉ុន្តែ ៦,៦% ជា​អត្រា​ដ៏​ទាប​បំផុត...

ចិន បានប្រកាស​ផ្តល់ជំនួយ​ប្រមាណ ៤​ពាន់​លាន​យ័ន ស្មើនឹង​ជិត ៦០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១

​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បានប្រកាស​ផ្តល់ជំនួយ​ប្រមាណ ៤​ពាន់​លាន​យ័ន ស្មើនឹង​ជិត ៦០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ លោក​ប្រធានាធិបតី ក៏បាន​ប្រកាស​បន្ត​នាំ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ឲ្យ​បាន ៤០​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​រួមចំណែក​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាកសិករ​កម្ពុជា​។​ ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បានលើកឡើង​បែបនេះ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប (EU)​កាលពី​ថ្ងៃទី​១៨ ខែ មករា បានចាប់ផ្ដើម គិត​ពន្ធ​លើ​ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​មី​យ៉ាន់​ម៉ា ទៅកាន់​សហភាព​អឺរ៉ុប​ខណៈ EU នឹង​ចាប់ផ្តើម​យកពន្ធ​នៅ​ឆ្នាំ​ទី​១ ចំនួន ២០០,៧៣​ដុល្លារ...

អ៊ីស្រាអែល ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ដោះស្រាយ​ចំពោះ​ការ​គម្រាមកំហែង​របស់​អ៊ីរ៉ង់

​រដ្ឋមន្ត្រីក្រសួង​ការពារ​អ៊ីស្រាអែល លោក Avigdor Lieberman បាន​និយាយថា អ៊ីស្រាអែល​មិន​កំណត់​ខ្លួនឯង​ចំពោះតែ​ប្រទេស​ស៊ី​រី​នោះទេ ប្រសិនបើ​ខ្លួន​ត្រូវការ​ដោះស្រាយ​ជាមួយ​ការ​គម្រាមកំហែង​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​។​ ​ថ្លែង​នៅក្នុង​ស​ន្និសិទ្ន​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​យ៉េ​រូ​សា​ឡិ​មកាល​ពីថ្ងៃ​ចន្ទ លោក​បាន​និយាយថា «​យើង​កំពុងតែ​ឃ្លាំមើល​អ្វីៗ​គ្រប់យ៉ាង ដែល​កំពុងតែ​កើតឡើង​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​កំពុងតែ​ចាត់ទុក​ការ​គម្រាមកំហែង​របស់​អ៊ីរ៉ង់​ថា យើង​មិន​កំណត់​ខ្លួនឯង​នៅត្រឹម​ទឹកដី​ស៊ី​រី​ប៉ុណ្ណោះ​នោះទេ​»​។​ ​ត្រូវបាន​សួរ​ដោយ​ត្រង់ៗ​ថា តើ​អ៊ីស្រាអែល​នឹង​តម្រង់​គោលដៅ​ទៅរក​ប្រទេស​អ៊ីរ៉ាក់​ឬ​យ៉ាណា លោក​លី​បឺ​មែន​បាន​និយាយថា «​ខ្ញុំ​កំពុងតែ​និយាយថា យើង​នឹង​ដោះស្រាយ​ចំពោះ​ការ​គម្រាមកំហែង​របស់​អ៊ីរ៉ង់ មិន​ថា​វា​មកពីណា​នោះទេ អ៊ីស្រាអែល​មាន​សិទ្ធ​ពេញទី​។ យើង​រក្សា​សិទ្ធ​ចំពោះ​ទង្វើ​នេះ​»​។​ ​កាលពី​ថ្ងៃអាទិត្យ ក្រសួងការបរទេស​អ៊ីរ៉ាក់​បាន​និយាយថា ខ្លួន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជុំវិញ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​សកម្មភាព​នៃ​ការបញ្ជូន​គ្រាប់​មី​ស៊ី​ល​មកកាន់​ប្រទេស​អ៊ីរ៉ាក់ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា ការលើកឡើង​បែបនេះ​ដោយ​គ្មាន​ភស្តុតាង និង​មិនអាច​ទទួលយកបាន​នោះទេ​។​ ​អ៊ីរ៉ង់ ដែលជា​ប្រទេសមួយ​មាន​ឧស្សាហកម្ម​គ្រាប់​មី​ស៊ី​ល​ក្នុងស្រុក​យ៉ាងរឹងមាំ ដោយមាន​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី និង​មធ្យម​ប្រមាណ​ជាង ១​ពាន់​គ្រាប់ ត្រូវបាន​ហាមប្រាម​ក្នុងការ​បញ្ជូន​អាវុធ​ទាំងនោះ​ទៅ​ឲ្យ​ប្រទេស​ផ្សេងទៀត ក្រោម​កិ​ច្ជ​ព្រម​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក រួមទាំង​សម្ព័ន្ធមិត្ត បាន​កើន​ឡើ​ខ្លាំង​បន្ទាប់ពី​ការដកខ្លួន​ចេញ​របស់លោក​ត្រាំ​ពី​កិច្ចព្រមព្រៀង​នេះ​៕

វត្តមាន​យន្តហោះ​ចម្បាំង​រុស្ស៊ី នៅ​ប្រជុំ​កោះ​គូ​រៀល បានធ្វើ​ឲ្យ​ជប៉ុន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង

(​ទីក្រុង​តូ​ក្យូ​)៖ លោក Yoshihide Suga លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ជប៉ុន​បាន​សម្តែង​នូវ​ការតវ៉ា​យ៉ាងខ្លាំង​ទៅនឹង​ការដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ដែល​ត្រូវបាន​ចោទថា​ជា​របស់​រុស្ស៊ី នៅ​ភាគខាងត្បូង​ប្រជុំ​កោះ Kurils​។ ​យោងតាម​លោក Suga បានឱ្យដឹងថា សេចក្តី​តវ៉ា​ដែល​លាយលក្ខណ៍​ជា​អក្សរ​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រសួងការបរទេស​រុស្ស៊ី​តាមរយៈ​ស្ថានទូត​ជប៉ុន ផ្ញើជូន​ទៅកាន់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​៣ សីហា​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​មុននេះ​ថា យន្ដហោះ​ចម្បាំង Su-35 របស់​រុស្ស៊ី​ត្រូវបាន​គេ​ដាក់ពង្រាយ សម្រាប់​កាតព្វកិច្ច​ល្បាត​នៅ​ប្រជុំ​កោះ Iturup ដែលជា​ផ្នែក​មួយ​នៃ​តំបន់​ប្រជុំ​កោះ​គូ​រៀល​។​ ​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Itsunori Onodera បាន​អំពាវនាវ​ដល់ទី​ក្រុង​មូ​ស្គូ​នៅឯ​កិច្ចប្រជុំ 2+2 ដើម្បី​ចាត់វិធានការ​សង​សឹង​ទៅនឹង​ការកសាង​កម្លាំងយោធា​នៅ​ភាគខាងត្បូង​នៃ​ប្រជុំ​កោះ​គូ​រៀល ដើម្បី​ចៀសវាង​នូវ​ឧបត្តិហេតុ និង​ភាព​តានតឹង​។​ ​កាលពី​ខែកុម្ភៈ រដ្ឋាភិបាល​រុស្ស៊ី​បានចេញ​អនុក្រឹត្យ​មួយ​ដែល​ចែងថា យន្ដហោះ​ចម្បាំង និង​យន្តហោះ​ស៊ីវិល​របស់​រុស្ស៊ី នឹង​ស្ថិតនៅ​រួមគ្នា​នៅលើ​កោះ Iturup...