បច្ចេកវិទ្យា

មានតែ​កំពូល Smart Phone មួយចំនួន​ប៉ុណ្ណោះ​ទើប​មាន​បំពាក់ Chipset Snapdragon 855 ដែលជា​ជំនាន់​ចុងក្រោយ របស់​ក្រុមហ៊ុន Qualcomm

​ ​ តើ​លោកអ្នក​យល់ឃើញ​យ៉ាង​ដូ​ម្តេច​ដែរ​នៅពេលដែល RAM ទូរស័ព្ទ​មាន​ទំហំ​ធំ​តែ​ម្យ៉ាង​! ហើយ​វា​ពិតជា​ធ្វើអោយ​ទូរស័ព្ទ​របស់លោក​អ្នក​ដើរ​លឿន និង​អាចមាន​សមត្ថភាព​លេង​ហ្គេម​ធំៗ​បាន​ដោយ​រលូន​មែន​ឬទេ​? នេះ​គឺជា​អ្វីដែល​មនុស្ស​ភាគច្រើន​តែ​ង​តែ​យល់​ច្រ​លំ​លើក​ត្តា​នេះ ប៉ុន្តែ​វា​ក៏​ត្រឹមត្រូវ​មួយចំណែក​ដែរ​។​ ការជ្រើសរើស​ទូរស័ព្ទ​មួយគ្រឿង​សម្រាប់​អ្នក​ដែល​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​កម្មវិធី​ធំៗ និង​លេង​ហ្គេម Online ដើម្បី​កំសាន្ត​អារម្មណ៍ ពួកគេ​ច្បាស់​ណាស់​ដែល​តែងតែ​ទាមទារ និង ផ្តោត​សំខាន់​លើ​កម្លាំង​ម៉ាស៊ីន​កាន់តែខ្លាំង ដោយ​តម្រូវអោយ​ការចំណាយ​ថវិកា​នឹងមាន​ការកើនឡើង​កាន់​តែ​ខ្ពស់​ដូចគ្នា​! ហើយ​ចំនុច​ដែល​លោកអ្នក​គួរតែ​យកចិត្តទុកដាក់ រួមមាន​ដូចជា​៖ CPU, RAM, ROM, ... ហើយ​ចំនុច​ទាំងអស់នេះ​គឺ​វា​មាន​លក្ខណៈពិសេស​ខុសៗ​គ្នា​ផងដែរ​។ រហូតមកដល់​ពេលនេះ​មាន​ប្រភេទ​ទូរស័ព្ទដៃ​កំពូលៗ​ជាច្រើន​បានបង្ហាញ​វត្តមាន​របស់​ពួកគេ​តាម រយៈ​ការស្វែងរក​ដៃគូ​សហកា​រ ដើម្បី​ជម្រុញ​ទូរស័ព្ទ​របស់​ពួកគេ​កាន់តែខ្លាំង និង កាន់តែ​មានតម្លៃ​! មកដល់ពេលនេះ​ការបំពាក់​ជាមួយនឹង Chipset Snapdragon 855 ដែលជា​ជំនាន់​ចុងក្រោយ របស់​ក្រុមហ៊ុន Qualcomm គឺជា​កត្តា​ដែល​មនុស្ស​គ្រប់គ្នា​បាន​យកចិត្តទុកដាក់​នៅក្នុង​ឲ្យ​ទូរស័ព្ទ​របស់​ពួកគេ...

តោះ​មក​ស្គាល់​គ្រឿងផ្សំ​សំខាន់ៗ​ក្នុងកាមេ​រ៉ា OPPO Reno ទាំងអស់គ្នា​!

ជា​រៀងរាល់​ឆ្នាំមាន​អតិថិជន​យ៉ាងច្រើន​លើសលុប​ដែលមាន​ក្តី​រំពឹងទុក​លើ​ដំណើរការ​វិវឌ្ឍន​នៃ​ទូរស័ព្ទដៃ​របស់​ពួកគេ​ពី​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ដោយ​មិន​ត្រឹមតែ​ជា​កម្មវិធី​តម្លើង​ថ្មីៗ​ដែល​អាចជួយ​ដល់​ការប្រើប្រាស់​រប​ស៉​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាចជា​ទូរស័ព្ទ​ដែល​អាចធ្វើ​ឲ្យ​អារម្មណ៍​របស់​ពួកគេ មាន​ភាព​រីករាយ (Enjoyable) គ្មាន​ដែន​កំណត់​ថែម​ទៀតផង​! ចំណែក​នៅលើ​វិស័យ​ថតរូប​វិញ​ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែរ ដែល​ធ្វើ​ឲ្យ​ពួកគេ គិតថា​ពួកគេ​ពិត​ចូល​និង​ស្រលាញ់​ទូរស័ព្ទ​នោះ​ខ្លាំង ដែលមាន​កម្មវិធី​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ទៀត គឺ​កាន់តែ​ប្រសើរ​សម្រាប់​ពួកគេ​។ ស្មា​ត​ហ្វូ​ន Reno Series គឺជា​ប្រភេទ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន OPPO ដោយ​វា​បាន​ចូលខ្លួន​មក​ដោះស្រាយ​នូវ​បញ្ហា​ជាច្រើន​ដែល​ធ្លាប់ជា​ចំងល់ ជាការ​ចោទសួរ ពី​សំណាក់​អតិថិជន​របស់​ពួកគេ ប៉ុន្តែ​វត្តមាន​របស់ Reno Series ទាំង​ផ្នែក​ខាងមុខ ផ្នែក​ចំហៀង និង ផ្នែក​ខាងក្រោយ​! គឺ​បាន​ដោះស្រាយ​ម៉ា​ស្អាត​តែម្តង ដោយ​វា​គ្មាន​ចន្លោះ​ឆក​លើ​អេក្រង់​ខាងមុខ ងាយស្រួល​ចាប់​កាន់​ក្នុង​ដៃ​គ្រប់​ជ្រុង​មិនធំ​ពេក មិនតូច​ពេក និង ពណ៌​ផ្នែក​ខាងក្រោយ​កាលី​ប​បែប High Show ជាមួយនឹង...

​បែកធ្លាយ​ហើយ ! តាមពិត​ចឹ​ង​សោះ បានជា​សុភាព​ស្ត្រី​យើង​ចូលចិត្ត​ថតរូប​ស៊ែ​ល​ហ្វី​(Selfie)

  ​ ​នៅពេលដែល​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន​ឥតឈប់ឈរ វា​បានបង្ហាញ​នូវ​របកគំហើញ​ថ្មីៗ​ដែល​ធ្វើ​ឲ្យ​ការរស់នៅ​របស់​មនុស្ស​កាន់តែ កាត់បន្ថយ​នូវ​អ្វី​ដែលជា​និន្នាការ​ចាស់គំរិល​សឹងតែ​គ្រប់​វិនាទី​! សម័យនេះ​ទៅហើយ​គ្មាន​អ្នកណា​ដែល​មិន​ស្គាល់​ពាក្យ​ថា “​ថតរូប​ស៊ែ​ល​ហ្វី​“ នោះទេ​! ទាំង​បុរស​និង​ស្ត្រី ជាពិសេស​គឺ​មនុស្ស​ស្រី​តែម្តង គឺ​ពួកគាត់​ចូលចិត្ត​ថតរូប​បែប​ស៊ែ​ល​ហ្វី​ជាង​មនុស្ស​ប្រុស តើ​នេះ​មកពី​មូលហេតុ​អ្វី​ទៅ​? ​មូលហេតុ​ទី​១៖ គឺជា​ចេតនា​បង្ហាញ​នូវ​សម្រស់​ពិត​របស់​ពួកគេ​៖ វា​ជា​រឿង​ធម្មតា​ទេ​នៅពេលដែល​យើង​មាន​សម្រស់​ផ្ទៃមុខ ស្អាត ម៉ត់​រលោង ច្រមុះ​ស្រួច ចង្កា​ព្រែក ថ្ពាល់ខួច ភ្នែក​ធំៗ គឺ​យើង​ពិតជា​សប្បាយចិត្ត ក្នុងការ​បញ្ចេញ​ឲ្យ​មនុស្ស​គ្រប់គ្នា​បានឃើញ ឬ (Self-Promotion) ជាមិនខាន​! ព្រោះ Admin ក៏​ធ្លាប់​លង់​សម្រស់​ស្ត្រី​ដែល​ថតរូប​ស៊ែ​ល​ហ្វី​ដែរ ហេ​ហេ​ហេ​។ ជាពិសេស​នៅពេល​លេង​បណ្តាញ​សង្គម Instagram រូបភាព​ស៊ែ​ល​ហ្វី​របស់លោក​អ្នកនាង​ត្រូវបាន App មួយ​នេះ​ច្នៃ​ចេញមក​បាន​ច្រើន​ទម្រង់ និង...

OPPO កាន់តែ​កក្រើក​ទៀតហើយ ជាមួយ​កម្មវិធី​ប្រលង​ចំរៀង​បែប Digital

​ ​ធ្លាប់តែ​លឺ​កម្មវិធី​ប្រលង​ចំរៀង​បែប​ធម្មតាៗ ប៉ុន្តែ​ឥឡូវនេះ​ស្រាប់តែ​មានកម្ម​វិធី​ប្រលង​ចំរៀង​ថ្មី​បែប Digital ទៀត​! ប្លែក​ម្ល៉េះ​លោក​ព្រះ​? នោះ​កម្មវិធី​ប្រលង​ចំរៀង​ថ្មី​ដែលមាន​ឈ្មោះថា The Mask Singer Cambodia ដែល​ចាប់ផ្តើម​បើក​ដំណើរ​ការលក់​ពាក្យ​ចូល​ប្រលង​ហើយ​បងប្អូន កាន់តែ​ពិសេស​នោះ​កម្មវិធី​នេះ​គឺ ស្ថិតក្រោម​ការឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​OPPO ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​កន្លងមក​ក្រុមហ៊ុន​ស្មាន​ហ្វូ​ន​OPPO ក៏​ធ្លាប់​សហការ​ផ្តាច់​មុខជា​មួយ​នឹង​ក្រុមហ៊ុន​ហង្ស​មាស​ដែរ ដូចជា​កម្មវិធី​ប្រលង​ចំរៀង​លំដាប់​ពិភពលោក I Can see your voice Cambodia និង កម្ម​វី​ធី​ធំៗ​ជាច្រើន​ទៀត ប៉ុន្តែ​លើក​នេះ​រឹតតែ​ប្លែក និង កក្រើក នៅពេលដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​លើ​ការផលិត​ទូរស័ព្ទដៃ​ដ៏​ធំ​បាន​សហការគ្នា​រៀបចំ​កម្មវិធី​ប្រលង​ចំរៀង​បែប Digital មួយ ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​! ដូច្នេះ​លោកអ្នក​សាក​ស្រ​ម៉ៃ​បន្តិច​មើល៍ ថា​វា​នឹងមាន​អ្វីខ្លះ​កើតឡើង...

OPPO ថ្មី​ទៀតហើយ​!! សំណព្វចិត្ត​បង​អើយ (​វីដេអូ​)

សំណព្វចិត្ត​អើយ​! បង​ប្រើ OPPO Reno 10X Zoom មិនទាន់​ថ្នឹក​ដៃ​ផង អី​ឡូ​វ​លឺថា​ចេញ​អា​ម៉ូ​ឌែ​ល​ថ្មី​មួយ​នោះ​ដែលមាន​ឈ្មោះថា Reno2 អី​ណា អី​ណី ទៀតហើយ​…! មិន​យល់​ថេរ មិន​យល់​ថេរ (​ហាហា​ហា​) ចេញ​លឿន​ម្ល៉េះ​?​។ ប៉ុន្មាន​ថ្ងៃនេះ​ឃើញតែ​ព័ត៌មាន​បែកធ្លាយ​ស្តីពី​ការបង្ហាញ​ខ្លួន​របស់​ស៊េរី Reno ដែលមាន​ឈ្មោះ​ថ្មី​ថា OPPO Reno 2 ហ្នឹង​! ហើយ​លឺថា​នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា​មុនគេ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​នេះហើយ​ណា​សំណព្វចិត្ត​បង​។ ប៉ុន្តែ​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ដេញ​ស៊េរី​ទូរស័ព្ទ​កាន់តែ​ព្រឺ​សំបុរ​នោះ គឺ ម៉ូ​ឌែ​ល OPPO Reno2 មាន​បំពាក់​កាមេរ៉ា​ក្រោយ​រហូតដល់​ទៅ​៤​គ្រាប់​ឯណោះ​! សួរ​ដូច​ឆោត...

OPPO ប្រកាស​មុខតំណែង​ថ្មី​របស់​បុគ្គល​ពីររូប​ជា​សាធារណៈ​

ថ្មីៗ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បានប្រកាស​ឈ្មោះ​បុគ្គល​ពីររូប​ដែល​នឹង​ទទួលបន្ទុក​ការងារ​ថ្មី​ដ៏​មាន​សារសំខាន់​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​រួម​របស់ OPPO ទៅលើ​ទីផ្សារ​សកល​របស់​ពួកគេ និង​កិច្ចការ​ផ្តល់ជូន​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​នូវ​ផលិតផល​ពិត សេវាកម្ម​ឆ្លាត​វៃ​ដែលមាន​គុណភាព​នៅក្នុង​យុគសម័យ​ថ្មីៗ ដែល​តែងតែ​ដើរ​ទៅមុខ​ឥតឈប់ឈរ​។ ពួកគេ​ទាំងពីរ​គឺជា​បុគ្គល​ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ជម្រុញ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន និង លទ្ធភាព​នៃ​ការលក់​ផលិតផល​របស់​ពួកគេ​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន ដែលមាន​ឈ្មោះ​លោក Alen Wu ដែល​ត្រូវបាន​ក្រុមហ៊ុន​តែងតាំង​ជា អនុប្រធាន​និង​ជា​ប្រធាន​ផ្នែក​លក់​សកល (Vice President and President of Global Sales) ដែល​លោក​ធ្លាប់​ធ្វើជា​អនុប្រធាន​និង​ជា​ប្រធាន​ធុរកិច្ច​អន្តរជាតិ (Vice President and President of International Business) ។ បុគ្គល​មួយរូប​ទៀត គឺ...

តោះ​! មក​ដឹង​អំពី​អត្ថប្រយោជន៍​នៃ Color OS6 របស់ OPPO Reno (​មាន​វីដេអូ​)

Color OS6 របស់​ស្មា​ត​ហ្វូ​ន OPPO Reno Series ជា​ប្រភេទ​មុខងារ​ថ្មី ដែល OPPO​បានធ្វើការ Upgrade សម្រាប់​តម្រូវការ​ដ៏​ចាំបាច់​របស់​អតិថិជន​សំណព្វចិត្ត​របស់​ពួកគេ​។ អត្ថប្រយោជន៍​របស់ Color OS6 បាន​នឹង​ផ្តល់ជូន​លោកអ្នក​នូវ​របកគំហើញ​ថ្មីៗ ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ គ្មាន​ដែន​កំណត់​ក្រោយពី​មាន Feedback នៃ​អតិថិជន​របស់​ពួកគេ និង ចាក់​បំពេញ​នូវ​អ្វីដែល​អតិថិជន​របស់​ពួកគេ​ចង់បាន​បំផុត​រួម​ប​ញ្ជូ​ល​ទាំង​ប្រព័ន្ធ​ឆ្លាត​វៃ​ដែលមាន​លក្ខណៈពិសេស​បំផុត​ទាំង​ការផ្លាស់ប្តូរ​ពុ​ម្ភ​អក្សរ​ទូលាយ​ជាង​មុន និង បង្កើន​សម្រស់​លើ​ផ្ទៃ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ​ទៅតាម​ផ្ទាំង​មុខងារ​នីមួយៗ​។ Color OS6 បាន​នាំមក​ជាមួយនឹង​ការវិវឌ្ឍ​ន​ដូចជា​៖ Hyper Boost ដើម្បី​ជំនួយ​ដល់​ការ​បង្កើនល្បឿន Game Boost , Game Assistant...

ឧបសគ្គរបស់ Gamer ត្រូវបានបញ្ចប់ជាមួយទូរស័ព្ទដៃ OPPO!

កូនច្បង​ត្រកូល Reno របស់ OPPO ដែលមាន​ឈ្មោះថា OPPO Reno 10X Hybrid Zoom ទាំងពីរ​ពណ៌ Ocean Green និង Jet Black (​ដែលមាន​បង្កប់​បច្ចេក​វិទ្យា​កាមេរ៉ា​60X Digital Zoom) គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ថ្មី​ដែលមាន​ប្រជាប្រិយភាព​គួរសម​ដែរ នៅ​ពាក់ កណ្តាល ឆ្នាំ​២០១៩​នេះ ដោយ​វា​មក​ទាំង​ព្រម​ជាមួយនឹង​រូបរាង​ដ៏​សង្ហា​ផ្នែក​ខាងមុខ ខាងក្រោយ ផ្នែក​ចំហៀង ព្រម​ជាមួយនឹង​សមត្ថភាព​ផ្នែក​ខាងក្នុង​ដ៏​លេចធ្លោ​គ្មាន​គូរ​ប្រៀប​ថែម​ទៀតផង ដោយ​ការ​រចនា​ផ្នែក​ខាងក្នុង​របស់​វា​ចេញមក គឺ​ស្រស់ស្អាត មាន​សភាព​រលោង ទាក់ទាញ​អារម្មណ៍ និង មាន​លក្ខណៈពិសេស​នៅលើ Software...

OPPO Reno 10X មានបង្កប់បច្ចេកវិទ្យា Audio 3D Zoom! តិចច្រលំស៊ីត្រាវអីចប់ប៉ាដោយ……

អ្នកណាខ្លះ​មាន​ទូរស័ព្ទ OPPO Reno 10X Hybrid Zoom (60X Digital Zoom) នៅក្នុង​ដៃ​! ចុះ​តើ​បងប្អូន​ធ្លាប់​ដឹង​អំពី​បច្ចេកវិទ្យា​ទំនើប​អ្វីខ្លះ​របស់​វា​? លោកអ្នក​ធ្លាប់​ថត​វីដេអូ 4K និង​ដឹង​ពី Audio 3D Zoom របស់​វា​ដែរ​ឬ​អត់​? លឺថា​បច្ចេកទេស​ស្រូប​សំលេង​នៃ​ម៉ូ​ឌែ​ល OPPO Reno 10X Hybrid Zoom មួយ​នេះ ក៏​មិនធម្មតា​ដែរ និយាយ​គ្នា ឬ នាំគ្នា​ស៊ី​ត្រាវ​ល្មមៗ វា​ស្រូប​សំលេង​ច្បាស់​ដោយ​ស្វ័យប្រវត្តិ​តែម្តង ហេ​ហេ​ហេ​។ Audio 3D Zoom...

OPPO សូម​ចូលរួម​ចែករំលែក​Tip ខ្លះៗ សម្រាប់​ប្អូនៗ​ដែល​ត្រៀមប្រលង​បាក់​ឌុប​ឆ្នាំ​២០១៩

​ ​មិនមែន​លក់​តែត្រឹម​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ​ក្នុងនោះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ក៏មាន​ភាព​សុទិដ្ឋិនិយម​ចែករំលែក និង ជម្រុញ​លើក​ចិត្ត​ដល់​យុវវ័យ​កម្ពុជា​ជារឿយៗ​ផងដែរ​! ព្រោះ​នៅពេលនេះ​ក្រុមហ៊ុន​បានសម្រេច​ផ្តល់ជូន​ការលេង​ហ្គេម​សប្បាយៗ ងាយៗ ដល់​សាធារណជន​ទាំងអស់ ដើម្បី​ចូលរួម​លើកទឹកចិត្ត​មិត្ត​ភ​ក្រ័ ឬ សមាជិកគ្រួសារ​របស់​ពួកគេ​ឲ្យ​កាន់​តែមាន​កម្លាំងចិត្ត​បន្ថែមទៀត​ក្នុងការ​ទៅ​ប្រលង​យកស​ញ្ញាប​ត្រ័​មធ្យមសិក្សា​ទុតិយភូមិ នាពេល​ខាងមុខនេះ​ប្រកបដោយ​ជំនឿ​ចិត្ត​ខ្ពស់ និង ទទួលបាន​ជោគជ័យ ជាកា​ដូរ​លើកទឹកចិត្ត ជា​រង្វាន់​ធំ​ទូរស័ព្ទ OPPO F11 Pro 128GB ដ៏​ពេញនិយម​ផងដែរ​។ ក្រៅពី​មានកម្ម​វិធី​ចូលរួម​លេង​ហ្គេម​ជា​សារ​ធាណៈ​លើ​ការផ្ញើរ​សារ​ជូនពរ​ល្អៗ​សម្រាប់​ប្អូនៗ​ដែលជា​សិស្សានុសិស្ស​ដែល​ត្រៀមប្រលង​សញ្ញាបត្រ​ទុតិយភូមិ ឆ្នាំ​២០១៩​នេះហើយ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​កម្ពុជា​សូម​ចូលរួម​ចែករំលែក​នូវ Tip ល្អៗ​មួយចំនួន​ដល់​ប្អូនៗ​ដើម្បី​ត្រៀមខ្លួន​ចូលទៅក្នុង​បន្ទប់​ប្រលង​ប្រកបដោយ​ភាពជឿជាក់​ផងដែរ​។ ទី​១​គិតថា​វា​ជា​រឿង​ធម្មតា​៖ ការប្រលង​បាក់​ឌុប​ចាប់ផ្តើម​រឹង​បន្តឹង​មិនមែន​ទើបតែ​អី​ឡូ​វ​ឯណា​មែន​ទេ​ប្អូនៗ​? អី​ញ្ចឹ​ង​ខ្លាច​អី​ទៀត ទទួលយក​វា​ទៅ ជា​រឿង​ងាយ​បំផុត ព្រោះ​យើង​បាន​រៀន​ត្រៀម​រួចជាស្រេច​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ...