សង្គមប្លែកៗ

ម៉ៅ ស៊ី​ណាត ប្រកាស​លែង​ទទួលស្គាល់​ស្វាមី​

​ក្រោយពី​បង្ហាញ​ភាពស្និទ្ធស្នាល និង​ផ្អែមល្ហែម​ក្នុងនាម​គូ​ស្វាមី ភរិយា មិនទាន់បាន​ប៉ុន្មាន​ផង កាលពី​ថ្ងៃទី​២២ មករា កន្លងទៅនេះ​អ្នកនាង​ម៉ៅ ស៊ី​ណាត បានប្រកាស​ក្នុង​គណនេយ្យ​របស់ខ្លួន​ថា បានបញ្ចប់​ចំណង​និស្ស័យ​ស្នេហ៍​ជាមួយ​ស្វាមី​ហើយ ប្រសិនបើ​ស្វាមី​ខ្លួន​មាន​បញ្ហា​អ្វី​គឺ​នាង​មិន​ពាក់ព័ន្ធ​ទៀតឡើយ​។​ ​វា​ពិតជា​ចៃដន្យ​មែន​ដែល​មួយរយៈ​នេះ​ជីវិត​របស់​អ្នកនាង​ម៉ៅ ស៊ី​ណាត ហាក់ដូច​ជាមាន​សេចក្ដីសុខ​តិច​ណាស់ ព្រោះ​មួយរយៈ​មុន​នាង​ទើបតែ​បង្ហោះ​ថា​ស្វាមី​ជួយ​គ្រោះ​ថា្នក់​ដោយ​នាង​បាន​សម្ដែង​អារម្មណ៍​អាណិតអាសូរ​ខ្លាំង​ចំពោះ​ស្វាមី ដែល​ធ្វើ​ឲ្យ​មហាជន​ឃើញថា នាង​កំពុងតែ​មានទុក្ខ​ខ្លាំង​។ ស្រាប់តែ​ពេលនេះ​នាង​បាន​បង្ហោះ​សារ​បញ្ចប់​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ទៅវិញ​។ ក្នុង​ទិដ្ឋភាព​ជាក់ស្ដែង​គេ​មិនដឹងថា អ្នកនាង​ម៉ៅ ស៊ី​ណាត មានទុក្ខ​លំបាក​អ្វី ឬ​ជួប​រឿងហេតុ​មិនល្អ​អ្វី​ទេរ​ហូត​ធ្វើ​ឲ្យ​នាង​ត្រូវ​បញ្ចប់​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ដែល​ធ្លាប់តែ​ផ្អែម​នឹង​គ្នា​នោះ​។ ស្រាប់តែ​រំលង​បាន​ប៉ុន្មាន​នាង​ក៏​បង្ហោះ​សារ​បន្ថែមថា​«​ខ្ញុំ​ជាម​នុស្ស​ស្រី​ម្នាក់​ចង់​មាន​សុភមង្គល​ណាស់ ហើយក៏​ជាម​នុស្ស​ស្រី​មិន​ចង់បាន​ដៃគូ​ច្រើន​ទេ កុំ​ជេរ​ខ្ញុំ កុំ​ថាអោយ​ខ្ញុំ​អី អោយ​ខ្ញុំ​សម្ពាធ​ប៉ុណ្ណឹង​បាន​ហើយ ទុក្ខ​ជីវិត​ឲ្យ​ខ្ញុំ​ចិញ្ចឹម​កូន ខ្ញុំ​មិន​ចង់​ទេ​រឿង​បែកបាក់ តែបើ​នៅ​ទៀត មិនដឹងថា ខ្ញុំ​អាច់​រស់នៅ​ទៀត​បាន​រឺ​អត់​ទេ​»​។​ ​មានការ​សន្និដ្ឋាន​ពី​មហាជន​ជាច្រើន​ថា សញ្ញាណ​នៃ​សំណេរ​ហាក់​បង្ហាញថា អ្នកនាង​ម៉ៅ...

ក្មេងប្រុស​ដើមកំណើត​ឥណ្ឌា​ម្នាក់​ទៀតហើយ​មាន IQ​ខ្ពស់​អាច​ចាំ​មុខ​មនុស្ស​៨៦​នាក់​ត្រឹម​រយៈពេល​១៥​វិនាទី​

​ក្រោយពី​ក្មេងប្រុស​មាន​ដើមកំណើត​នៅ​ឥណ្ឌា​ម្នាក់ គឺ​ក្មេងប្រុស​អា​រ៉ាវ អា​ចាយ​គូ​ម៉ា កំពុង​រស់នៅ​ចក្រភព​អង់គ្លេស បាន​ចូលទៅក្នុង​អង្គការ​កម្រិត IQ​ខ្ពស់បំផុត​លើ​ពិភពលោក MENSA ជាមួយនឹង​កម្រិត IQ​រហូតដល់​១៥២​នោះ បច្ចុប្បន្ន មាន​ក្មេងប្រុស​ដើមកំណើត​ឥណ្ឌា​ម្នាក់​ទៀតហើយ មកពី​ប្រទេស​សិង្ហ​បុរី កំពុងតែ​នាំ​ជ័យលាភី មកដល់​ប្រទេសមួយ​នេះ​។​ ​ក្មេង​បុរស​អាយុ​១២​ឆ្នាំ ឌ្រូ​វ ម៉ា​ណុ​ច រស់នៅក្នុង​ប្រទេស​ហិ​ង្ហ​បុរី ដណ្តើមបាន​មេដាយមាស​២​គ្រឿង​នៅ​ការប្រកួត​ដណ្តើម​ជើងឯក​ពូកែ​ចងចាំ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​លើក​ទី​២៧​ដែល​បាន​រៀបចំឡើង​នៅក្នុង​ទីក្រុង​ហុងកុង​។ ក្មេងប្រុស​ម្នាក់នេះ បានឈ្នះ​មេដាយ​ក្នុង​វិញ្ញាសារ​ចងចាំ​ឈ្មោះ មុខ និង​ពាក្យ​កម្រៗ​។ គាត់​ផ្តួល​គូប្រកួត​៥៦​នាក់​ផ្សេងទៀត ដើម្បី​ឈ្នះ​ជើងឯក​ក្នុង​វិញ្ញាសារ​ក្មេងៗ​។​ ​ការប្រកួត​មួយ​នេះ បាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែធ្នូ​។ ក្មេងប្រុស​ម្នាក់នេះ មាន​ខួរក្បាល​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត ហើយ​អាច​ចងចាំ​សន្លឹក​បៀ​៧​ហ៊ូ ក្នុង​រយៈពេល​១​ម៉ោង ចំនួន​លេខ​១.១៥៥​ខ្ទង់ ក្នុង​រយៈពេល​កន្លះ​ម៉ោង ហើយ​ឈ្មោះ...

រឿង​អី​មិន​ដាច់​ពូជ​បើ​ពួកវា​រួម​សង្វាស​ម្តងៗ​ដល់​ទៅ​១៤​ម៉ោង​រហូតដល់​អា​ឈ្មោល​ដាច់ខ្យល់​ងាប់​បែបនេះ

​សត្វ​២​ប្រភេទ​ដែល​ទើប​រកឃើញ​ថ្មី ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ពពួកសត្វ​ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ ដោយសារតែ​អា​ឈ្មោល​សម្លាប់ខ្លួន​វា ព្រោះតែ​រួម​សង្វាស​យ៉ាង​ព្រៃផ្សៃ​ជាមួយ​មី​ញី និង​មាន​រយៈពេល​យូរ​ខ្លាំងពេក​នោះ​។​ សត្វ​២​ប្រភេទ​នេះ ដែល​ត្រូវបាន​គេ​រកឃើញ​កាលពី​រយៈពេល​៥​ឆ្នាំមុន​នោះ នឹង​រួម​សង្វាស​យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត​ជាមួយ​មី​ញី​ជាច្រើន​ក្បាល ដោយ​ប្រើពេល​រួម​សង្វាស់​ម្តងៗ​រហូតដល់​ទៅ​១៤​ម៉ោង​ឯណោះ​។​ ការរួម​សង្វាស​ច្រើន​បែបនេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដងខ្លួន​របស់​វា ក្បាល និង​កន្ទុយ​របស់​វា​។ សកម្មភាព​រួម​សង្វាស​ដ៏​ហួសប្រមាណ​បែបនេះ កំពុង​សម្លាប់​ពពួកសត្វ​មាន​សណ្ឋាន​ដូចជា​កណ្តុរ​ទាំងនេះ ហើយ​ពួកវា​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​សត្វ​ជិត​ផុត​ពូជ​របស់​អូស្ត្រាលី​។​ ​លោក​វេជ្ជបណ្ឌិត អ៊ែន​ឌ្រូ បា​គឺ មកពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​គ្វី​ន​លែ​ន បាន​និយាយថា “​វា​កម្រ​ខ្លាំងណាស់ ក្នុងការ​ប្រទះឃើញ​ថនិកសត្វ​ប្រភេទ​ថ្មី​នេះ នៅ ប្រទេស​អភិវឌ្ឍន៍ ដូចជា​អូស្ត្រាលី​”​។ សត្វ​២​ប្រភេទ​ថ្មី​នេះ ត្រូវបាន​រកឃើញ​នៅលើ​កំពូលភ្នំ​ដែលមាន​ចុះ​អ័ព្ទ​។ ពួកវា​ទំនងជា​ទៅ​រស់នៅ​ទីនោះ ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ ហើយ​បច្ចុប្បន្ន​ពួកវា​គ្មាន​កន្លែង​ណា​ត្រូវ​ទៅទៀត​ហើយ​។​ ​លោក​អ៊ែន​ឌ្រូ បាន​បន្តថា ប្រទេស​អូស្ត្រាលី មាននូវ​អត្រា​ផុត​ពូជ​ថនិកសត្វ​ដ៏​អាក្រក់​បំផុត​នៅលើ​ពិភពលោក​។ យើង​ត្រូវតែ​ចាត់វិធានការ ហេតុដូច្នេះ​ហើយ​លោក​ពេញចិត្ត​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី អនុម័ត​លើ​បញ្ជី​មួយ​នេះ ហើយ​និង​ចេញ​ចំណាត់ការ​ការពារ​ពពួក​សត្វ​ទាំងនេះ...

មហាសេដ្ឋី​អចលនទ្រព្យ​ម្នាក់​ប្រើ​ក្បាច់​ពិសេសៗ​ច្រើនពេក​ធ្វើ​ឲ្យ​មិត្តស្រី​……………

​មហាសេដ្ឋី​លុយ​វាល់​លាន​ម្នាក់ ដែល​បាន​ទទួលស្គាល់ថា​ទុក​ឲ្យ​មិត្តស្រី​រងរបួស​របស់គាត់​រហូតដល់​ស្លាប់ ក្រោយពេល​បើក​សមរភូមិ​សិច​ដ៏​ព្រៃផ្សៃ​ដោយ​ប្រើប្រាស់​គ្រឿ​ញៀន និង​ជាតិ​អាកុល​នោះ ត្រូវបាន​តុលាការ​អង់គ្លេស​សម្រេច​ដាក់គុក​រយៈពេល​៣​ឆ្នាំ និង​៨​ខែ​។​ ​លោក​ច​ន ប្រ​ដ​ហ៊ើ​ស គឺជា​មហាសេដ្ឋី​អចលនទ្រព្យ​ម្នាក់ បាន​រួច​ផុតពី​ការចោទប្រកាន់​ពីបទ​ធ្វើឃាត​មិត្តស្រី ណា​តា​លី កូ​ណូ​លី និង​ការធ្វើ​ឲ្យ​នាងរង​របួស​រាងកាយ​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​លោក​បាន​ឆ្លើយ​ទទួលទោស​ចំពោះ​ករណី​មនុស្សឃាត​ដោយសារតែ​ការធ្វេសប្រហែស​។​ ​បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់នេះ ដែល​ត្រូវបាន​គេ​និយាយ​ប្រាប់ថា​លោក​នឹង​ត្រូវគេ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​នោះ បានយូរ​កាបូប​ខ្មៅ ពេលដែល​លោក​ធ្វើដំណើរ​មកដល់​តុលាការក្រុង​ម​ប៊ើ​មីង​ហ៊ែ​ម កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​ ​លោក​ប្រ​ដ​ហ៊ើ​ស បាន​និយាយ​អំឡុង​សវនាការ​តម្លៃ​១៥​លាន​ផោន​របស់លោក​ថា លោក​បាន​ទុក​នាង​កូ​ណូ​លី ដែលជា​ស្ត្រី​ម្តាយកូន​១ រងរបួស និង​ចេញឈាម ឲ្យ​ស្លាប់​នៅក្នុង​ផ្ទះ​របស់​ពួកគេ...

ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវបាន​គ្រូមន្តអាគម​ប្រើល្បិច​ប​ង្ឃាំ​ង​ទុក​រំលោភ​អស់​រយៈពេល ១៥​ឆ្នាំ នៅ​ទីបំផុត ….

​យោងតាម​ការចុះផ្សាយ​ដោយសារ​ព័ត៌មាន CNN នៅ​ថ្ងៃទី​៨ សីហា​នេះ​បាន​ឲ្យ​ដឹងថា ស្ត្រីជន​ជន​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវបាន​ប​ង្ឃាំ​ង​ទុក​នៅក្នុង​រូង​មួយ​អស់​រយៈពេល ១៥​ឆ្នាំ​ដោយ​គ្រូមន្តអាគម​ម្នាក់ ដែល​តែងតែ​រំលោភ​រូបនាង​ជា​ញឹកញាប់​។​ ​ប៉ូលីស​ក្នុងស្រុក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា នារី​អាយុ ២៨​ឆ្នាំ ដែល​ត្រូវបាន​ហៅ​កាត់​ដោយ​អក្សរ​«H» ឬ​អក្សរ​ហ​ជា​ភាសា​ខ្មែរ ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃអាទិត្យ នៅក្នុង​គ្រ​លៀត​ថ្ម​មួយ នៅ​ជិត​ភូមិ​បា​ជូ​ហ្កា​ន នៃ​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី ស្ថិតនៅ​ចំ​កណ្តាល​ប្រទេស​ឥណ្ឌូនេស៊ី​។​ ​កាសែត Jakarta Post បាន​រាយការណ៍​ថា មន្ត្រី​ប៉ូលីស​បានទទួល​ព័ត៌មាន​ថា នាង​ហ ត្រូវបាន​គេ​ឃុំឃាំង​នៅ​ទីនោះ ដោយ​គ្រូមន្តអាគម​ម្នាក់​ស្ថិតនៅ​ក្នុងភូមិ​នោះ​អាយុ ៨៣​ឆ្នាំ​ឈ្មោះថា ចា​ហ្គូ (Jago)​។ ក្រោយពី​បាន​ឃុំខ្លួន និង​បាន​ចោទសួរ​លោកតា​រូបនោះ​ហើយ ពួកគេ​ក៏បាន​ជួយសង្គ្រោះ​នាង​។​ ​យោងតាម​ប៉ូលីស គ្រូ​សារ​របស់​នាង ហ បាន​នាំ​នាង​ទៅ​ឲ្យ​គ្រូមន្តអាគម​ព្យាបាល​កាលពី​ឆ្នាំ​២០០៣ ដែល​កាលនោះ​នាង​មាន​អាយុ...

អ្នកវិទ្យាសាស្ត្រ​៖ រកឃើញ​ដើមកំណើត​របស់​ដាយ​ណូ​ស័​រ កើតចេញពី​ហ្វូ​ស៊ី​លប​ក្សី​យក្ស តាំងពី​ចុង​យុគ​ថ្មី​រំលីង​(១៤៥​លាន​ឆ្នាំមុន​)

​វា​មាន​រយៈពេល​១៤៧​លាន​ឆ្នាំ​មកហើយ ចាប់តាំងពី​ដាយ​ណូ​ស័​រ បាន​វិវឌ្ឍន៍​ទៅជា​បក្សី​យក្ស​។​ ​ហ្វូ​ស៊ី​ល​នៃ​បក្សី​យក្ស Archaeopteryx ដែលជា​បក្សី​បាន​វិវត្តន៍​មកពី​ដាយ​ណូ​ស័​រ​នោះ នឹងត្រូវ​នាំយកទៅ​កាន់​ប្រទេស​ជប៉ុន​សម្រាប់​តាំងពិព័រណ៍ ។ ហ្វូ​ស៊ី​ល​នេះ នឹង​នាំយក​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។​   ​ហ្វូ​ស៊ី​ល​ដែល​សល់​តាំងពី​ចុង​យុគ​ថ្មី​រំលីង​(១៤៥​លាន​ឆ្នាំមុន​)​នេះ ត្រូវបាន​ស្រោប​នៅក្នុង​ថ្មកំបោរ អស់​រយៈកាល​រាប់លាន​ឆ្នាំ ហើយ​វា​តំណាង​ឲ្យ​ពេលវេលា​ដ៏​សំខាន់​នៃ​ការវិវត្តន៍​របស់​ដាយ​ណូ​ស័​រ ពេលដែល​ចាប់ផ្តើម​មាន​ស្លាប និង​រោម​ដូច​បក្សី ប៉ុន្តែ​នៅមាន​ធ្មេញ និង​ក្រ​ញ៉ាំ​ជើង​ដូចជា​ដាយ​ណូ​ស័​រ​នៅឡើយ​។​ ​ហ្វូ​ស៊ី​ល​មួយ​នេះ គ្មាន​នរណាម្នាក់​ទៅ​រំខាន​វា​អស់​រយៈពេល​រាប់រយ​លាន​ឆ្នាំ​មកហើយ រហូតដល់​មាន​កំណាយ​ប្រវត្តិសាស្ត្រ​នៅ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​១៨៦១​។​ ​ចាប់តាំងពី​ពេលនោះ​មក វា​ត្រូវបាន​បញ្ជូន​ទៅកាន់​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​របស់​អង់គ្លេស​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ មិន​បានដឹង​នោះឡើយ​ពី​សំណាក​បក្សី​ដ៏ទៃទៀត​ដែលមាន​អាយុកាល​ប្រហាក់ប្រហែលគ្នា​នេះ​។​ ​លោក Charles Darwin(១៨០៩-១៨៨២) គឺជា​ជីវ​វិទូ ភូ​គ​ព្ភ​វិទូ និង​ធម្មជាតិវិទូ​សញ្ជាតិ​អង់គ្លេស ដែល​ល្បីល្បាញ​សម្រាប់​ការចែករំលែក​ប​ដិ​វឌ្ឍន៍​វិទ្យាសាស្ត្រ​របស់លោក​នោះ និង​អ្នក​បុរាណ​វិទូ​ជាច្រើនរូប​ទៀត បានបញ្ជាក់​ពី​ការវិវត្តន៍​មួយ​នេះ ហើយ​ពួកគេ​បាន​អះអាងថា ហ្វូ​ស៊ី​ល​បក្សី​យក្ស បាន​ក្លាយជា​ចំណុច​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​នៃ​ការ​មានជីវិត​នៅលើ​ផែនដី​។​ ​លោក​សាស្ត្រាចារ្យ Paul...