សង្គមប្លែកៗ

រៀបចំផែនការឲ្យមិត្តភ័ក្រ្តធ្វើជាឃាតករ ដើម្បីទម្លាយការពិតករណីភរិយាប៉ុនប៉ងសម្លាប់ប្តី

គ្រូបង្វឹកប្រដាល់ម្នាក់ ស៊ូដេករួមរស់ជាមួយសត្រូវ ដែលជាភរិយារបស់លោក ក្រោយដឹងថា នាងបានជួលមនុស្សឲ្យមកសម្លាប់គាត់រួចមកនោះ។ លោក Ramon Sosa បានសហការណ៍ជាមួយក្រុមស៊ើបអង្កេតកាលពីឆ្នាំ២០១៥ ដើម្បីរកភស្តុតាងបញ្ជាក់ថា ភរិយា Maria ‘Lulu’ Sosa របស់គាត់ បានជួលឃាតករក្នុងតម្លៃ១.៥០០ផោន ដើម្បីសម្លាប់គាត់ អំឡុងពេលចង់លែងលះគ្នា។ បុរសជនជាតិអាមេរិកវ័យ៥០ឆ្នាំម្នាក់នេះ បាននិយាយថា លោកពិតជាស្លុតអារម្មណ៍ខ្លាំងណាស់ ក្រោយពេលដឹងថា ភរិយាដែលលោកធ្លាប់ដេកឱបទ្រូង បានរៀបផែនការសម្លាប់លោកទៅវិញបែបនេះ។ ប៉ុន្តែលោកមិនតតាំងជាមួយនឹងនាងនោះទេ ហើយផ្ទុយទៅវិញ លោករៀបផែនការមួយដើម្បីអាចឲ្យនាង Luluជាប់ជូង និងដេកក្នុងគុករយៈពេល២០ឆ្នាំបាន ដែលផែនការនេះ គឺតម្រូវឲ្យលោកបន្តរួមរស់ជាមួយ នាងក្រោមដំបូលផ្ទះតែមួយ។ លោកបាននិយាយថា ក្រោយដឹងការពិត លោកពិតខឹងខ្លាំងណាស់ និងខកចិត្តជាខ្លាំង ប៉ុន្តែលោកមិនប្រតិកម្មនោះទេ...

ភូមិ​ស្តេចពស់​វែក​ថៃ ជា​កន្លែង​ដែល​មនុស្ស​និង​ពស់​រស់នៅ​ជាមួយគ្នា​ដូច​គ្រួសារ​តែមួយ​

​កាលពី​៦​ឆ្នាំមុន វេជ្ជបណ្ឌិត​មួយរូប​រស់នៅ​ប្រទេស​ថៃ មាននូវ​ចក្ខុវិស័យ​មួយ​សម្រាប់​ភូមិតូច​មួយ​របស់គាត់ ដែលជា​ភូមិ​បុរាណ​ដ៏​មាន​វ័យ​ចំណាស់​ពោ​ពេញ​ដោយ​ធូលី​របស់គាត់ ដើម្បី​ប្រែក្លាយ​វា​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​។​ ​ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់លោក លោក​ពិតជា​បានធ្វើ​ឲ្យ​អ្នកភូមិ​របស់លោក​មាន​ការជឿជាក់​ខ្លាំង ក្នុងការ​ចិញ្ចឹមសត្វ​ពស់​នៅក្នុង​ផ្ទះ​របស់​ពួកគេ ដើម្បី​បង្ហាញ​ពួកវា​ដល់​ភ្ញៀវទេសចរ​។​ ​ក្តី​ស្រមៃ​របស់លោក​បានក្លាយ​ជាការ​ពិត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយ​សព្វថ្ងៃនេះ ភូមិ Ban Kok Sa-Nga ស្ថិតនៅ​ខេត្ត​ភាគ​ឦសាន ខុន កេ​ន ប្រទេស​ថៃ ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា “​ភូមិ​ស្តេចពស់​វែក​” នៅក្នុង​ចំណោម​ក្រុម​ភ្ញៀវទេសចរ​។​ ​នៅ​គ្រប់​ផ្ទះ​ទាំង​១៤០​ខ្នង​ក្នុងភូមិ Ban Kok Sa-Nga យ៉ាងហោចណាស់​ក៏មាន​ពស់​ចិញ្ចឹម​មួយ​ក្បាល​ដែរ ដែល​ពួកគេ​ចិញ្ចឹម​វា​ក្នុង​ហិប​ឈើ ដាក់​នៅក្រៅ​ផ្ទះ​។​ ​ពស់​ចិញ្ចឹម​ទាំងអស់នេះ សុទ្ធតែជា​ប្រភេទ​ពស់​កាច​សាហាវ​ដែល​អាច​សម្លាប់​មនុស្ស​បាន ដូចជា​ស្តេចពស់​វែករនាម ពស់វែកដំបូក ហើយ​និង​ពស់ថ្លាន់​។​ ​បរិយាកាស​នៅក្នុង​ភូមិ​មួយ​នេះ ពិតជា​ស្រស់ស្រាយ​ខ្លាំងណាស់ ពោលគឺ​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង​មិនចេះ​ដាច់​ឡើយ ដើម្បី​មក​ទស្សនា​ការបង្ហាញ​សមត្ថភាព​របស់​សត្វ​ពស់​។​ ​ពស់​ទាំងអស់នេះ ត្រូវបាន​គេ​បង្កាត់​ពូជ...

ពពួកសត្វ​ត្មាត​យក្ស​ដែល​ផុត​ពូជ​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​

​ក្រុម​វត្ថុ​បុរាណ​វិទូ បាន​រកឃើញ​ឆ្អឹង​ហ្វូ​ស៊ី​ល​សត្វ​ត្មាត​យក្ស​ទម្ងន់​១២​គ​.​កនៅ​ភាគខាងត្បូង​ទីក្រុង San Pedro ប្រទេស​អា​ហ្ស​ង់​ទីន​។​ ​សត្វ​បក្សី​ដ៏​ធំ​នេះ ដែល​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​ស្រាវជ្រាវ​មកពី​សារមន្ទីរ Palaeontological Museum of San Pedro មាន​ស្លាប​ប្រវែង​កន្លះ​ម៉ែត្រ ធំ​ជាង​សត្វ​ត្មាត​បច្ចុប្បន្ន ដែល​ស្ថិតនៅ​ក្នុងចំណោម​បក្សី​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​។​ ​លោក​វេជ្ជបណ្ឌិត Federico Agnolin មកពី​សារមន្ទីរ Argentine Museum of Natural Sciences (MACN)​បាន​និយាយថា វា​គឺជា​រកឃើញ​ដ៏​អស្ចារ្យ​មួយ ចាប់តាំងពី​ពួកគេ​បាន​កត់ត្រា​លើ​ព​ពួ​សត្វ​ថ្មី​នៃ​បក្សី​យក្ស ដែល​បាន​ហោះ​ពីលើ​ទីក្រុង Buenos Aires នៅ​ដំណាច់​យុគសម័យ​ទឹកកក​។​   ​លោក​បាន​និយាយថា ឆ្អឹង​កំ​ភូ​ន​លើ និង​ឆ្អឹង​កំភួន​ក្រោម​នៃ​ស្លាប​ស្តាំ ត្រូវបាន​រកឃើញ​នេះ គឺមាន​ទំហំ​ជាង​សត្វ​ត្មាត​បច្ចុប្បន្ន ហេតុ​ដូច្នេះហើយ...

ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្រាយ​ចម្ងល់​ជុំវិញ​ឃាតកម្ម​ដ៏​អាថ៌កំបាំង​កាលពី​ជាង​៣​ម៉ឺន​ឆ្នាំមុន​

​បច្ចេកទេស​នីតិកម្ម​ទំនើប ត្រូវបាន​ដាក់ជូន​ដើម្បី​សិក្សា​លើ​លលា​ដ៏​ក្បាល​ប្រេះ​បុរាណ​មួយ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​គុ​លា ស្ថិតនៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី និង​ជាល​លា​ដ៏​ក្បាលមនុស្ស​ជំនាន់​ដើម​គេ​បំផុត កាលពី​រយៈពេល​៣.៣០០០​ឆ្នាំមុន​។​ ​រកឃើញ​ដោយ​ក្រុម​អ្នក​ជីក​រ៉ែ​ផូស្វាត ស្ថិតនៅក្នុង​រូងភ្នំ Cioclovina រដ្ឋ Cioclovina អំឡុង​សង្គ្រាមលោកលើកទី​២ លលា​ដ៏​ក្បាល​នេះ មាន​ស្នាម​ប្រេះ​ធំៗ​ចំនួន​២ ហើយ​វា​បាន​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​ដេញដោល​អស់​រយៈពេល​ជាង​៧៥​ឆ្នាំ​មកហើយ​។​ ​តើ​បុគ្គល​ម្នាក់​នោះ ស្លាប់​ដោយសារ​អ្វី​? តើ​គាត់​គឺជា​ជនរងគ្រោះ​ដោយសារ​ការជីក​រូងភ្នំ ឬក៏​គាត់​ត្រូវបាន​គេ​ធ្វើឃាត​? តើ​ការ​បែក​ប្រេះស្រាំ​លលា​ដ៏​ក្បាល​របស់គាត់ បាន​ទទួលរង​អំឡុងពេល​ដំណើរការ​នៃ​ការជីក​រូងភ្នំ​មែនឬ​? ​ដើម្បី​ស្រាយ​នូវ​ចម្ងល់​ដ៏​អាថ៌កំបាំង​មួយ​នេះ អ្នកវិទ្យាសាស្ត្រ​ខាង​នីតិកម្ម លោកស្រី Elena Kranioti និង​ក្រុម​សហការី​របស់គាត់ បានសម្រេច​ចិត្ត​ប្រើ​បច្ចេកវិទ្យា​នីតិកម្ម​នា​សម័យ​ទំនើប ដើម្បី​ពិនិត្យ​មើលថា​តើ​វា​អាច​ដូចជា​ជនរងគ្រោះ​នៃ​ឃាតកម្ម​ដូច​នាពេល​បច្ចុប្បន្ន​ដែរ​ឬ​អត់​។ ​ការ​ស្កេ​ន​ដោយ​បច្ចេកវិទ្យា CT បានបង្ហាញ​ភ្លាមៗ​ថា គ្មាន​សញ្ញា​ណាមួយ​នៃ​ការព្យាបាល​ជុំវិញ​លលា​ដ៏​ក្បាល​នោះទេ ដែល​នេះ​មានន័យថា បើសិនជា​ផលប៉ះពាល់​នេះ បាន​ទទួលរង​ពេលដែល​មនុស្ស​នោះ​នៅរស់ គឺ​គាត់​នឹងមិន​អាច​រស់​បានទេ​ដោយសារតែ​របួស​របស់​គាត់​។​ ​ការវិភាគ​បន្ថែមទៀត បានប្រកាស​ឲ្យ​ដឹងថា...

បក្សី​យក្ស​លេចខ្លួន ដំបូង​គេ​នៅលើ​ផែនដី​

​ហ្វូ​ស៊ី​ល​ឆ្អឹងភ្លៅ​ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​រូងភ្នំ​នៅ​តំបន់​គ្រី​មេ ជាប់​នឹង​រុស្ស៊ី គឺជា​ឆ្អឹង​របស់​ពពួក​បក្សី​យក្ស​ដ៏​ធំ​ម្យ៉ាង​មាន​ទម្ងន់​៤៥០​គ​.​ក ធ្ងន់​ស្មើនឹង​សត្វ​ខ្លាឃ្មំ​ទឹកកក​មួយ​ក្បាល​។​ ​ឆ្អឹង​ហ្វូ​ស៊ី​ល ដែល​ត្រូវបាន​គេ​រកឃើញ​នៅតាម​តំបន់ឆ្នេរ​ភាគ​ខាងជើង​សមុទ្រ​ខ្មៅ នេះ មាន​អាយុកាល​ចន្លោះ​ពី​១.៥​ទៅ​១.៨​លាន​ឆ្នាំមុន ជា​ពេលដែល​មនុស្ស​ស្វា Homo រុករាន​ទ្វីបអឺរ៉ុប​។​ ​ដោយ​គេ​ស្គាល់​ថា​ជា​ប្រភេទ​បក្សី Pachystruthio Dmanisensis វា​គឺជា​សត្វ​បក្សី​ដែល​មិនអាច​ហើរ​បាន ពោលគឺ​វា​មាន​មាឌធំ​ជាង​សត្វ​មាន់​អូទ្រីស​បច្ចុប្បន្ន​រហូតដល់​ទៅ​៣​ដង វា​មាន​កម្ពស់​៣​ម៉ែត្រ​កន្លះ ហើយ​អាច​រត់​បាន​យ៉ាង​លឿន​ទៀតផង​។​ ​ពពួកសត្វ​ប្រភេទ​នេះដែរ ពួកវា​បានផ្តល់​ឲ្យ​បុព្វបុរស​យើង​នូវ​ប្រភព​សាច់​ជាច្រើន ឆ្អឹង ស្លាប និង​ស៊ុត​ផងដែរ​។​ ​លោក Nikita Zelenkov គឺជា​បុរាណ​វិទូ មកពី​បណ្ឌិតសភា​វិទ្យាសាស្ត្រ​អាមេរិក បាន​និយាយថា មិន​ធ្លាប់​ដែលមាន​បក្សី​មាឌធំ​បែបនេះ ត្រូវបាន​រាយការណ៍​ថា មាននៅ​អឺរ៉ុប​នោះទេ​។​ ​លោក​បាន​និយាយថា យើង​មិនដឹងថា​តើ​វា​បាន​ផុត​ពូជ​តាំងពី​ពេលណា​នោះទេ ប៉ុន្តែ​ច្បាស់​ណាស់​ថា វា​មិនអាច​រស់នៅ​រហូតដល់​១.២​លាន​ឆ្នាំមុន​នោះទេ​។ ពួកវា​អាច​នឹង​រស់នៅ​ជាមួយ​ក្រុមមនុស្ស​ស្វា Homo ដែលជា​មនុស្ស​ដំបូង​គេ​នៅលើ​ផែនដី​៕ ​

ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្វើ​ឲ្យ​បង្គួ​យ​យក្ស​ដែល​ផុត​ពូជ​អាយុកាល​ជិត​៣០០​លាន​ឆ្នាំ រស់​ឡើងវិញ

​បង្គួ​យ​យក្ស​ដែល​បាន​ត្រាច់ចរ​គ្រប់​ទី​នៅលើ​ផែនដី កាលពី​រយៈពេល​៣០០​លាន​ឆ្នាំមុន ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ បានធ្វើ​ឲ្យ​វា​រស់​ឡើងវិញ ជា​បង្គួ​យ​យន្ត​។​ សត្វ​ចម្លែក​មួយ​ក្បាល​នេះ ត្រូវបាន​គេ​ធ្វើ​ឲ្យ​រស់​ឡើងវិញ ដោយ​ប្រើប្រាស់​បច្ចេកទេស​ដូច​ក្នុង​ហូលីវូដ ។ សត្វ​ប្រភេទ​នេះ បាន​ដើរ​ត្រាច់ចរ​គ្រប់​ទីកន្លែង​នៅលើ​ផែនដី​យើង តាំង​ពីមុន​សម័យ​យុគ​ទឹកកក​របស់​សត្វ​ដាយ​ណូ​ស័​រ​ទៅទៀត​។​ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ប្រើប្រាស់​ហ្វូ​ស៊ី​ល​ធ្វើ​ឲ្យ​សត្វ​ចម្លែក​នេះ​មាន​ទម្រង់​ជា​ឌីជីថល បន្ទាប់មក​ធ្វើ​ឲ្យ​វា​មាន​ចលនា និង​ប​ម្លែ​ង​វា​ទៅជា​សត្វ​បង្គួ​យ​មានជីវិត​។ ​ទីភ្នាក់ងារ​ព័ត៌មាន SWNS របស់​អង់គ្លេស បាន​រាយការណ៍​ថា សត្វ​ចម្លែក​មួយ​នេះ មានឈ្មោះ OroBOT ដែល​ឈ្មោះ​របស់​វា​ដាក់​ពីក្រោយ​ឈ្មោះ​របស់​វា Orobates pabsti ។ វា​គឺជា​ការសិក្សា​ស្រាវជ្រាវ​លើកដំបូង​លើ​សត្វ​ចម្លែក​មួយ​នេះ ហើយ​វា​នឹង​អាច​នាំ​ឲ្យ​ការពិសោធន៍​លើ​សត្វ​ចម្លែក​ផុត​ពូជ​ដ៏​ទៃ​ជាច្រើន ទៀត ហើយ​ក្នុងនោះ សត្វ​ដំរី​រោម​ក្រាស់ អាច​នឹងត្រូវ​ធ្វើ​ឲ្យ​មានជីវិត​ឡើងវិញ​ផងដែរ តាម​វិធីសាស្ត្រ​ស្រដៀង​គ្នា​នេះ​។​ ​បង្គុយ​យក្ស Orobates គឺជា​ថនិកសត្វ ហើយ​មាន​ខ្សែស្រឡាយ​ដូចជា...

តាមពិត​មាន​មូលហេតុ​ចឹ​ង​សោះ​បានជា ពលរដ្ឋ​អាមេរិក​ជឿថា​មាន​មនុស្ស​ក្រៅ​ភព​ពិតៗ​

​នៅ​សហរដ្ឋអាមេរិក មាន​អ្នក​ជឿ​លើ​មនុស្ស​ពិភព​ផ្កាយ មនុស្ស​ក្រៅ​ភព គឺ​ស្មើគ្នា​នឹង​អ្នក​ជឿ​លើ​ព្រះ​ជា​ម្ចាស់​អញ្ចឹង​ដែរ​។ ​លោកស្រី​សាស្ត្រាចារ្យ Diana Pasulka មកពី​សាកលវិទ្យាល័យ North Carolina កាលពីពេល​ថ្មីៗ​នេះ បាន​បោះ​ពុ​ម្ភ​ផ្សាយ​សៀវភៅ​ថ្មី​មួយ​ក្បាលមាន​ជំ​ណង​ជើង​ថា “American Cosmic” ដែល​កកូ​កកាយ​ការប្រៀបធៀប​រវាង​សាសនា និង​ជំនឿ​លើ​ថាសហោះ​។​ ​លោកស្រី បាន​និយាយថា សញ្ញាណ​ដែល​មនុស្សលោក​មិន​នៅ​ម្នាក់ឯង នៅក្នុង​ចក្រ​វា​ឡ​នេះ គឺ​ដោយសារតែ​ពួកគេ​កាន់តែ​ជឿ​លើ​អ្វីមួយ​ដូចជា​ជឿ​លើ​សាសនា ពោលគឺ ៥០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក និង​៦០​ភាគ​នៃ​ពលរដ្ឋ​វ័យក្មេង​អាមេរិក ជឿ​លើ​ជីវិត​មនុស្ស​ពិភព​ផ្កាយ គឺជា​តួលេខ​មួយ​ជិត​ស្មើនឹង​អ្នក​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ដែរ​។​ ​នៅក្នុង​បទសម្ភាសន៍​មួយ​នឹង​វែបសាយ Vox.com​កាលពីពេល​ថ្មីៗ​នេះ លោកស្រី Pasulka បាន​និយាយថា វិធី​មួយ​ដែល​យើង​អាចធ្វើ​ឲ្យ​រឿងនេះ​កាន់តែ​សម​ហេតុ​សម​ផល គឺ​តាមរយៈ​ការប្រើប្រាស់​វិធី​ចាស់គំរិល​បំផុត ប៉ុន្តែ​គឺជា​និយមន័យ​មានមុខ​ងារ​របស់​សាសនា​ដែលមាន​ជំនឿ​លើ​អ​រូបិយ និង​អ​បិ​យ​ជំនឿ​ថា មាន​ភាវៈ​ចុះ​ពីលើ​មេឃ​។​ ​លោកស្រី​បន្តថា មាននូវ​និយមន័យ​ច្រើនណាស់​ពី​ពាក្យ​ថា​សាសនា...

ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ដើមឈើ​អាយុកាល​២៦២៤​ឆ្នាំ​នៅ​រដ្ឋ North Carolina

​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ដើមឈើ​មួយ​ប្រភេទ​ស្ថិតនៅក្នុង​ចំណោម​ដើមឈើ​អាយុកាល​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក នៅឯ​តំបន់​ព្រៃ​លិច​ទឹក​តាម​ដង​ទន្លេ​ខ្មៅ ស្ថិតក្នុង​រដ្ឋ North Carolina សហរដ្ឋអាមេរិក​។​ ​ដើមឈើ​ប្រភេទ​ស្រល់​ទំពែក​បុរាណ​មួយ​នេះ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ ដែល​បាន​សិក្សា​រង្វង់​ដើមឈើ​នៅក្នុង​តំបន់​នោះ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ដឹង​កាន់តែច្រើន​ពី​ប្រវត្តិសាស្ត្រ​បរិ​កាស​នៅ​តំបន់​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​។​ ​ដើមឈើ​មួយ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ស្ថិតនៅ​ក្នុងចំណោម​ដើមឈើ​មាន​អាយុកាល​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយ​វា​គឺជា​ដើមឈើ​តែមួយគត់ ដែល​គេ​អាច​កំណត់​អត្តសញ្ញាណ​បាន​។​ ​ដើម​ស្រល់​ទំពែក​បុរាណ​ទី​២​ដែលមាន​អាយុកាល​ប្រហែល​២០៨៨​ឆ្នាំ ត្រូវបាន​គេ​រកឃើញ​ផងដែរ​នៅ​តំបន់​ព្រៃ​លិច​ទឹក​តែមួយ ជាហេតុ​នាំ​ឲ្យ​មានការ​លើកឡើងថា វា​អាច​នឹងមាន​សំណាក​ចាស់ៗ​អាយុកាល​ជាង​២​ពាន់​ឆ្នាំ​ជាច្រើន​ទៀត នៅក្នុង​តំបន់​នោះ​។​ ​ក្រុម​អ្នកស្រាវជ្រាវ បានសរសេរថា ដោយសារតែ​យើង​ធ្លាប់តែ​រកឃើញ​ដើម​ស្រល់​បុរាណ​អាយុកាល​ត្រឹម​១១០​ឆ្នាំ​នៅ​ទីនោះ ការរកឃើញ​ដើម​ស្រល់​ទំពែក​បុរាណ​អាយុកាល​ជាង​២​ពាន់​ឆ្នាំ​នៅ​តំបន់​លិច​ទឹក​នេះ ច្បាស់​ណាស់​ថា នឹងមាន​ដើម​ស្រល់​ទំពែក​បុរាណ​ជាច្រើន​ទៀត មាន​ដុះ​នៅតាម​បណ្តោយ​តំបន់​លិច​ទឹក​លាតសន្ធឹង​ចម្ងាយ​១០០​គ​.​ម​តា​មដង​ទន្លេ​ខ្មៅ​នេះ​។​ ​សូមបញ្ជាក់ថា ការរកឃើញ​នេះដែរ បានធ្វើ​ឲ្យ​ដើម​ស្រល់​បុរាណ​មួយ​នេះ ក្លាយជា​ដើមឈើ​ដុះ​ក្នុង​តំបន់​លិច​ទឹក​មាន​អាយុកាល​ចាស់​ជាងគេ​បំផុត ហើយ​និង​ជា​ដើមឈើ​ចាស់​ជាងគេ​លំដាប់ថ្នាក់​ទី​៥ នៅលើ​ផែនដី ក្នុងនោះ​ដើមឈើ​ដែល​ចាស់​ជាងគេ​បំផុត គឺជា​ដើម​ស្រល់​ប្រ៊ី​ស្ត​ល​ខុន ដែល​ត្រូវបាន​រកឃើញ​នៅ​អាំង​ទឹក Great Basin...

ពិធីបុណ្យ​លឹ​ង្គ​ជប៉ុន​ប្រារព្ធ​ធ្វើឡើង​ដើម្បី​ប្រសិទ្ធិ​ពរ​សុំ​ឲ្យ​មាន​កូនចៅ ប្រមូល​ផល​ច្រើន និង​ភាពសម្បូរ​សប្បាយ​

​មនុស្ស​រាប់ម៉ឺន​នាក់ បាន​ជួបជុំគ្នា​នៅក្នុង​ពិធីបុណ្យ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ជប៉ុន គឺជា​ពិធីបុណ្យ​លឹ​ង្គ​។​ ​ការតុបតែង​ចម្រុះ​ពណ៌ និង​មុខ​ម្ហូបអាហារ​រាង​ដូច​លឹ​ង្គ​មនុស្ស​ប្រុស ត្រូវបាន​បង្ហាញ​នៅក្នុង​ពិធីបុណ្យ​លឹ​ង្គ​នេះ ដែល​ស្គាល់​ជា​ភាសា​ជប៉ុន​ថា “​ហូ​ណេ​ន សៃ​”​។​ ​ជា​រៀងរាល់ឆ្នាំ នៅ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅ​ខេត្ត​អៃ​ឈិ ប្រទេស​ជប៉ុន បាន​ជួបជុំគ្នា​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​កូ​ម៉ា​គិ ភាគ​ខាងជើង​នៃ​ទីក្រុង​ណា​ហ្គោ​យ៉ា ដើម្បី​មើល​លឹ​ង្គ​យក្ស ដែល​គេ​ដង្ហែរ​នៅតាម​ផ្លូវ​។ ​ចំណែកឯ​ក្រុម​បុរសៗ​វិញ នាំគ្នា​សែង​លឹ​ង្គ​ប្រវែង​២​ម៉ែត្រ ដែល​ឆ្លាក់​ពី​ដើម​ស្រល់​ជប៉ុន ហើយ​រួច​យកទៅ​បូជា​នៅឯ​ទីសក្ការៈ ជាមួយនឹង​ក្រុម​អ្នក​បួងសួង សុំ​ឲ្យ​ប្រមូល​ផល​បាន​ច្រើន និង​សម្បួរ​ធនធានធម្មជាតិ​ទាំងអស់ និង​សូម​ឲ្យ​មានកូន​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​។​ ​លឹ​ង្គ​ដ៏​រឹងមាំ​មួយ​នេះ មាន​ទម្ងន់​រហូតដល់​៤០០​គ​.​ក និង​មាន​ប្រវែង​បរិវេន​ចុង​លឹ​ង្គ​ជាង​១០០​សង់ទីម៉ែត្រ ហើយ​វា​គឺជា​លឹ​ង្គ​ដែល​ក្រុម​អ្នក​បួងសួង ចង់​ថ្វាយ​ជាងគេ​។​ ​កាលពី​ដំបូង​ឡើយ រូបតំណាង​លឹ​ង្គ​មួយ​នេះ មាន​ទំហំ​តូច​ជាង​នេះ​ច្រើន ហើយ​ត្រូវ​បានគេច​ង​ជាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ ប៉ុន្តែ​ទំហំ​របស់​វា កាន់តែ​រីកធំឡើងៗ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។ ភ្ញៀវ​ដែលមាន​សំណាង នឹងមាន​ឱកាស​បាន​ថើ​ម​ចុង​លឹ​ង្គ​ឈើ​មួយ​នេះ...

ថាស មុជទឹក USO ខ្នាត​យក្ស បាន​សំកាំង​ខ្លួន​នៅលើ​ផ្ទៃ​បឹង​សហរដ្ឋអាមេរិក ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

​វត្ថុ​អណ្តែត​ដ៏​ធំ​មួយ​ដែល​បង្ហាញខ្លួន​នៅលើ​បឹង​ដ៏​ល្បី​មួយកន្លែង​របស់​សហរ​ដ្ឋ​អាមេរិក បានធ្វើ​ឲ្យ​ក្រុម​អ្នក ទ្រឹស្តី​និយម​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ ​វី​ដែ​អូ​គ្លី​ប​មួយ​នេះ ឃើញ​វត្ថុ​ពណ៌​ខ្មៅ​ដ៏​អាថ៌កំបាំង​មួយ កំពុង​សំកាំង​ពីលើ​បឹង Lake Erie ដែល​ស្ថិត​តាម បណ្តោយ ខេត្ត Ontario របស់​ប្រទេស​កាណាដា និង​រដ្ឋ​ចំនួន​៣​របស់​សហរដ្ឋអាមេរិក​។ ​វា​មាន​រាង​មូល​ទ្រវែង ហើយ​កំពុងតែ​ហោះ​អណ្តែត​នៅលើ​ទឹក ហើយ​និង​មាននូវ​ស្រមោល​ឆ្លុះ​នៅ​ពី ក្រោម​វត្ថុ មួយ​នោះ​ផងដែរ​។​ ​វីដេអូ​ដ៏​ចម្លែក​មួយ​នេះ ត្រូវបាន​គេ​បង្ហោះ​ចូល​ប៉ុស្តិ៍ thirdphaseofmoon របស់ YouTube ដោយ​បងប្អូន Blake និង Brett Cousins ។​ ​លោក Blake បាន​និយាយថា មនុស្ស​មួយចំនួន បាននាំគ្នា​ព្យាករណ៍​ថា វា​អាចជា​នាវាមុជទឹក​កង​ទ័ព ម៉ា​រី​ន​សហរដ្ឋអាមេរិក ប៉ុន្តែ​វា​មិនមាន​រូបរាង​បែប​ហ្នឹង​នោះទេ...