https://www.dnt-newsasia.com/wp-content/uploads/2022/06/aba-1.jpg
Home សង្គមប្លែកៗ

សង្គមប្លែកៗ

អាមេរិកនៅតែបន្ដចោទប្រកាន់ចិន លាក់បាំងព័ត៌មានកូវីដ-១៩

ចាប់តាំងពីទឹកដីអាមេរិកបានរងការរាតត្បាតដោយវីរុសកូវីដ-១៩ ហើយមានមនុស្សជាង​៦៥ពាន់នាក់ បាន​ឆ្លង វីរុសនេះ ក្នុងនោះមានអ្នកស្លាប់ជាង៩៣០នាក់​នោះមក​អាមេរិក​បាន​មួម៉ៅ ហើយ​ចោទ​ប្រកាន់​ចិន​​ជា​អ្នក​លាក់​បាំង​ព័ត៌មាន​ជុំវិញរឿងវីរុសដ៏កាចសាហាវនេះ ដោយប្រធានាធិបតីអាមេរិក បាន​ហៅ​កូវីដ-១៩​ជា «វីរុសចិន» ថែម​ទៀត​ផង។លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីកន្លងទៅថ្មីៗនេះ បានចោទប្រកាន់ចិន ជាអ្នក បាំងនូវ ព័ត៌មាន​ពិតស្ដីអំពីវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (កូវីដ-១៩) ទើបបង្កឲ្យវីរុសដ៏កាច​សាហាវ នេះបន្ដឆ្លងរាតត្បាតពាសពេញពិភពលោកបែបនេះ។ លោក ត្រាំ បាហៅវីរុសកូវីដ-១៩ ថា «វីរុសចិន»។ ប៉ុន្ដែការហៅរបស់លោកប្រធានាធិបតី ត្រូវបាន​បណ្ដា​​មេដឹកនាំពិភពលោកទាំងមូល ថ្កោលទោសលោក ត្រាំ ដោយរួមទាំងអង្គការសុខភាព​ពិភពលោក (WHO)) ផងដែរ។ស្របគ្នានេះដែរ...

អញ្ចឹង​សោះ​…​ទើប​ចាស់ៗ​ហាម​អត់​ឲ្យ​ថតរូប​៣​នាក់​ជាមួយគ្នា​

…​ប្រិយមិត្ត​ទាំងឡាយ​ប្រាកដជា​នៅតែមាន​ចម្ងល់​នៅក្នុង​ចិត្ត​នៅឡើយ ថា​តើ​មកពី​មូលហេតុ​អ្វី​ទើប​ចាស់ៗ​ហាម​អត់​ឲ្យ​ឈរ​ថតរូប​៣​នាក់​យ៉ាង​ដូច្នេះ​…​។​ប៉ុន្តែ​ពេលនេះ​ក្តី​ចម្ងល់​បាន​រលាយ​ចេញ​អស់ពី​ក្នុង​អារម្មណ៍​ហើយ​ក្រោយពី​បាន​ស្តាប់​នូវ​ដំណើររឿង​។​នេះ​តាម​ការរៀបរាប់​តៗ​គ្នា​មក​បាន​បង្ហាញថា​ការដែល​ចាស់ៗ​ហាម​មិនឱ្យ​ថតរូប​ជុំគ្នា​៣​នាក់ ព្រោះ​អាច​នាំ​ហេតុការណ៍​មិនល្អ​ចំពោះ​នរណាម្នាក់​ក្នុងចំណោម​នោះ​។ អ្នកខ្លះ​យល់ថា​វា​អាច​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​ទៀត​ក៏មាន​ពិសេស​អ្នក​ដែល​នៅ​កណ្តាល​គេ​នឹង​តែម្តង​។​​មូលហេតុ​សំខាន់​នោះ​គឺ​ចាស់ៗ​លោក​មាន​តំណ​មណាស់​ចំនួនសេស កាល​ធ្វើ​ពិធី​ណាមួយ​លោក​មិនដែល​ជ្រើស​រើសយក​ថ្ងៃ​សេស​ទេ ព្រោះ​ខា្ល​ច​មាន​បិសាច​ចង្រៃ​ផ្សេងៗ​តាម​ជ្រៀតជ្រែក​។​កាលបើ ជំនឿ​នេះ​បាន​ដក់​ជាប់​ស៊ុប​ក្នុង​ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​ហើយ​នោះ បើ​មាន​អ្នកណាម្នាក់​ថតរូប​៣​នាក់ ចាស់ៗ​លោក​តែង​យ​កន្ត្រៃ​កាត់​រូប​មួយ​ចេញ​។​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក៏​ជំនឿ​នេះ​យើង​មិនដឹងថា​វា​បាន​កើតមាន​ក្នុងសង្គម​ខ្មែរ​តាំង​សម័យ​ណា​មក​នោះឡើយ ដោយ​គ្រាន់តែ​ជាការ​ហាមប្រាម​តៗ​គ្នា​ប៉ុណ្ណោះ​។​​ម្យ៉ាងវិញទៀត​ក្នុងសម័យ​នេះ​ក្មេងៗ​មិនសូវមាន​ជំនឿ​លើ​រឿង​ទាំង​នេះឡើយ ព្រោះថា​វា​គ្រាន់តែ​ជា​រឿង​គ្មាន​ការ​អំណះអំណាង​ច្បាស់លាស់​នោះឡើយ​៕

ដំណើរ​ផ្សងព្រេង​ដ៏​អ​សា្ច​រ្យ​រកឃើញ​រូង​ទៅកាន់​ស្នូលផែនដី​

…​មកទល់នឹង​ពេលនេះ​អត់​ទាន់​មាន​អ្នកវិទ្យាសាស្ត្រ​ណាមួយ​ចុះទៅ​ដល់​ស្នូល​ដែនដី​នៅឡើយ​ទេ គ្រាន់តែ​ចេញ​នូវ​ការសន្និដ្ឋាន​ផ្សេងៗ​ពីគ្នា​នៅពេលដែល​ជួប​ប្រ​ទៈ​នូវ​រណ្តៅ​មួយ​យ៉ាងជ្រៅ​ថា​ជិត​ទៅដល់​ស្នូលផែនដី​ហើយ​។​តាមរយៈ​ការធ្វើដំណើរ​ឆ្លងកាត់​រូង​ដែលមាន​ប្រវែង ជ្រៅ​ជាងគេ​បំផុត​នៅលើ​ផែនដី​ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន អ្នក​អាច​ទៅដល់​ផ្នែក​ខាងក្នុង​នៃ​ផែនដី ហើយ​ទើប​រូង​មួយ​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា ច្រក​ចូលទៅ​ផ្នែក​ខាងក្នុង​នៃ​ផែនដី​។​​រូង Krubera-Voronya មាន​ចំណុច​ជ្រៅ​បំផុត គឺ ២,១៩៧ ម៉ែត្រ​។ រូង​នេះ​ស្ថិតនៅ​តំបន់ភ្នំ​Arabika នៃ​ជួរ​ភ្នំ​Gagra រដ្ឋ​Georgia​។ រូង​នេះ​ចែក​ចេញពី​២​គឺ មួយ​មាន​ជម្រៅ​១,៣០០​ម៉ែត្រ និង​មួយទៀត​មាន​ជម្រៅ​២,១៩៦​ម៉ែត្រ ។​រូង​នេះ​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ​១៩៦០ ដោយ​អ្នករុករក​នៅ​Georgia ដែល​ចូលទៅ​ជម្រៅ​១៨០​ម៉ែត្រ ហើយ​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៨០ Kiev Club បាន​រុករក​រូង​នេះ​រហូតដល់​ជម្រៅ​៣៤០​ម៉ែត្រ​។ ឆ្នាំ​១៩៩៩ ក្រុម​Ukrainian Speleological Associations បាន​រុករក​រូង​ទាំងពីរ​ដែល​ក្នុងនោះ​រូង​ធំ​ចូលដល់​ជម្រៅ​៧៤០​ម៉ែត្រ ហើយ​រូង​Nekuybyshevskaya ចូលដល់​ជម្រៅ​៥០០​ម៉ែត្រ​។​ ​ក្រោយមក​នៅ​ខែសីហា ឆ្នាំ​២០០០...

ខ្លាំងណាស់​នាង កំពុង​ពួយ​នៅលើ​អាកាស​ធ្វើ​មារយាទថោក​

…​គ្មាន​កើតរឿង​អី​ជាធំ​ដុំ​សោះ​មិនគួរ​សោះឡើយ​ស្ត្រី​ម្នាក់នេះ​ធ្វើ​ឬ​ក​ច្រ​ង៉េ​ង​ច្រ​ង៉ាង​កាច​ដូច​កញ្ជ្រោង​ញី​ជៈ​ទឹក​ក្តៅ​ដាក់​នារី​អូ​តេស​នាំ​ឲ្យ​ថោក​មុខមាត់​ពេញ​ព្រះ​នគរ​។​ស្ត្រី​ជា​អ្នកដំណើរ​ជនជាតិ​ចិន​ម្នាក់​នៅលើ​យន្តហោះ​ជើងហោះហើរ​អ៊ែរ​អាស៊ី​បាន​ជះ​ទឹក​ក្តៅ​ដល់​នារី​អូ​តេស​ម្នាក់ ធ្វើ​ឲ្យ​យន្តហោះ​ប្រញាប់​បក​ក្រោយ​ជាបន្ទាន់​។ រូបភាព​ដែល​ថត​ដោយ​អ្នកដំណើរ​ដទៃទៀត​នៅលើ​យន្តហោះ បានធ្វើឱ្យ​អ្នកទស្សនា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​បានឃើញ​នារី​អូ​តេស​រូបនោះ​កំពុង​បិទបាំង​មុខ​របស់​នាង​ដោយ​ការឈឺចាប់​។ ​រឿងនេះ​កើតឡើង​ដោយសារតែ​ស្ត្រី​ម្នាក់​ខឹង​នារី​អូ​តេស​នោះ​ដែល​មក​ប្រាប់ថា កៅអី​ដែល​ស្ត្រី​រូបនោះ​អង្គុយ​គឺ​មិន​នៅក្បែរ​នឹង​សង្សារ​នាង​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​រូបនោះ​ខឹង​ដោយ​មិនបាន​អង្គុយ​ជិត​គូស្នេហ៍ ក៏​ជះ​កំប៉ុង​មី​ដែល​កំពុងតែ​ក្តៅ​ទៅលើ​នារី​អូ​តេស​នោះ​។ ឃើញ​ដូច​នោះ​អ្នកបើក​យន្តហោះ​បាន​ចូលមក​យ៉ាង​លឿន​ដោយ​ព្យាយាម​ធ្វើឱ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​។ ចំណែក បុរស​ដែល ជា​មិត្ត​ប្រុស​របស់​នារី​នោះ បាន​ជួយ​ឈ្លោះប្រកែក​គ្នា​ហើយ​គំរាម​បំផ្ទុះ​យន្តហោះ​ផងដែរ​។ ជើងហោះហើរ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ត្រលប់​បែរ​ទៅ​អាកាសយានដ្ឋាន​នៅ​បាងកក​ភ្លាមៗ ដើម្បី​ព្យាបាល​នារី​អូ​តេស​រូបនោះ​។ អាជ្ញាធរ​ត្រូវបាន​គេ​បញ្ជូន​នៅលើ​យន្ដហោះ​ដើម្បី​នាំយក​ស្ត្រី​និង​ដៃគូ​របស់​នាង​ចេញពី​យន្ដហោះ​។ បុរស​រូបនេះ​នៅតែមាន​ភាពក្លាហាន​ដើម្បី​យក​មិត្តស្រី​ដូចជា​ព្រះ​នាង​ចេញពី​យន្តហោះ​។ អ្នក​ទាំងពីរ​ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ដំណើរ​ទៅផ្ទះ​វិញ ដាច់ដោយឡែក​។ ​ក្នុងអំឡុងពេល​នៃ​ការស៊ើបអង្កេត​ពី​ភាពចលាចល​នេះ បុរស​ជា​សង្សារ​នោះបាន​និយាយថា នារី​អូ​តេស​នោះ​គឺ​មិន​ប្រយ័ត្ន​ធ្វើ​ឲ្យ​កំពប់ទឹក​ក្តៅ​លើ​ខ្លួនឯង ដែល​នាង​យកមក​ឲ្យ​ពួកគេ​។ ក្រសួងទេសចរណ៍​ចិន​បាន​ចាត់ការ​តាមផ្លូវ​ច្បាប់​ទៅលើ​គូស្នេហ៍​រូបនោះ ដែល​ធ្វើ​ឲ្យ​កេ​រ្ត៍​ឈ្មោះ​អ្នកទេសចរ​ចិន​អាប់អោន​យ៉ាងខ្លាំង​៕

ចង់​ពិសោធន៍​ទឹកចិត្ត​សាច់ញាតិ​លោក​សេដ្ឋី​ក្លែង​កាយ​ជា​អ្នកក្រ​…

…​ចាក​ចេញពីផ្ទះ​សំបែង​នៅឯ​ស្រុកស្រែ​ចំការ​ចេញមក​ផ្សងព្រេង​ក្នុង​ទីក្រុង​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​លោក ឈី​ន ជីន បាន​រកស៊ី​ទទួលទាន​បាន​ជោគជ័យ​ក្លាយជា​សេដ្ឋី​។​លោក “​ឈី​ន​ជីន​” ជា​ក្មេង​ស្រែ​ម្នាក់​ដែល​ក្រី​ក្រលំបាក បាន​ចេញមក​ធ្វើការ​នៅ​ទីក្រុង​រហូត​ទទួលបាន​ភាពជោគជ័យ​ក្នុង​ជីវិត ក្លាយជា​អ្នកមាន​មាសប្រាក់​ស្ដុកស្ដម្ភ​។​ ពេល​ទទួលជោគជ័យ​ក្នុង​ជីវិត​គាត់​បានសម្រេច​ចិត្ត​ត្រឡប់​ទៅសួរសុខទុក្ខ​សាច់ញាតិ​បងប្អូន​នៅឯ​ស្រុកកំណើត ចង់ដឹងថា​ជីវភាព​ការរស់នៅ​យ៉ាងម៉េច​ហើយ គាត់​នឹង​ចុះ​ដៃ​ទៅ​ជួយ នៅក្នុង​ឋានៈ​ជា​អ្នកក្រ​ដូច​ពីមុន ព្រោះ​ចង់ដឹងថា​សាច់ញាតិ​បងប្អូន​និង​មិត្តភក្តិ​របស់​ពួកគាត់​មានប្រតិកម្ម​យ៉ាងណាខ្លះ​?​។​ពេល​ឃើញ​ត្រឡប់មក​ក្នុងស្ថានភាព​ក្រលំបាក​ដូច្នេះ​សាច់​ញា​តិ្ត​មិនសូវ​ជា​រាប់រក​នោះទេ​និយាយស្តី​ចុងមាត់ចុងក​ប៉ុណ្ណោះ​ត្រឡប់មក​ក្នុង​គ្រានេះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខុស​ច្រើនយ៉ាង ពេល​ឃើញ​ស្ថានភាព​រស់នៅ​របស់​មនុស្ស​ក្នុង​គ្រួសារ​។ ពេល​ជួប​បងប្រុស​ច្បង​គាត់​បាន​សាកសួរ​អំពី​បញ្ហា​ការរស់នៅ ទើប​ដឹងថា ម៉ែ​សុខចិត្ត​លក់​ផ្ទះ​ដើម្បី​យកប្រាក់​ឲ្យ​កូនប្រុស​ពៅ ចំណែក​បងប្រុស​ច្បង​របស់គាត់​នៅតែ​ក្រលំបាក​ដដែល​។​ពេល​សួរសុខទុក្ខ​អ្នក​ម្ដាយ ជា​រឿង​មួយ​គួរ​ឲ្យ​ខូចចិត្ត​កាន់តែខ្លាំង ម្ដាយ​គាត់​បាន​ដួល​នៅក្នុង​បន្ទប់ទឹក បាត់បង់​ការចងចាំ បងប្រុស​ច្បង​គ្មាន​លទ្ធភាព​ចិញ្ចឹម​មើលថែ​គាត់ ព្រោះ​គាត់​ទទួលបន្ទុក​ចិញ្ចឹម​គ្រួសា​របស់ខ្លួន​គាត់​៤​នាក់​ទៀត ដូច្នេះហើយ​គាត់​បាន​បញ្ជូន​ម្ដាយ​ទៅ​មជ្ឈមណ្ឌល​ជន​ចាស់ជរា​ពេលនេះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខុស​ខ្លាំងណាស់​ដែល​ត្រឡប់​មករក​ម្ដាយ​យឺត​ពេល​ទៅហើយ ម្ដាយ​លែង​ចាំ​គាត់​បាន​ទៀតហើយ​…​។​​បន្ទាប់មក​គាត់​បាន​ទៅ​សួរ​សុខ​ប្អូនប្រុស​ពៅ ហើយ​បាន​ឃើញថា​ស្ថានភាព​គ្រួសារ​របស់​ប្អូនប្រុស​គី​ល្អ​ខ្លាំងណាស់ មានផ្ទះ​ធំ​ស្កឹមស្កៃ ធ្វើ​ឲ្យ​គាត់​គិត​ឆ្ងល់​ក្នុង​ចិត្ត​ថា​ហេតុអ្វី​ប្អូនប្រុស​មិន​យក​ម៉ែ​មក​នៅ​ជាមួយ​ផង ទាំង​ដែល​ម៉ែ​សុខចិត្ត​លក់​ផ្ទះសម្បែង លក់​ទ្រព្យ​របស់របរ​គ្រប់យ៉ាង​ឲ្យ ប៉ុន្ដែ​ប្អូនប្រុស​បែរជា​ឆ្លើយតប​ថា “​ទាំង​ខ្ញុំ​និង​បងប្រុស​ច្បង​បាន​ធ្លាប់​មើលថែ​ម៉ែ​ហើយ ចុះ​បង​ឯង​បាត់​មុខ​ទៅណា មិនដែល​មក​មើលថែ​ម៉ែ​ឡើយ​”...

ខំ​លាក់បាំង​ពី​ភ្នែក​ប្រពន្ធ​បានល្អ​ណាស់​…​តែ​ចង្រៃ​អី​អា​ជើង​៤​ឃើញ អត់​រលីង​ដដែល​

...​លុយ​រកបាន​ទាំង​ប៉ុន្មាន​ពេលមកដល់​ផ្ទះ​ប្រពន្ធ​ខ្វេះ​ហោ​ប៉ាវ​យក​ទាំងអស់ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​លួច​លាក់ទុក​ខ្លះៗ​ដើម្បី​ក្នុងផ្ទះ​បាន​ក្រាស់ក្រែល​បន្តិច​ទៅហើយ​មិនគួរ​ឡើយ​អា​សំណព្វ​ជើង​៤​ពាំ​យកមក​ឲ្យ​ប្រពន្ធ​ទាំងអស់​។​ថ្មីៗ​នេះ​បុរស​ជា​ម្ចាស់​ឆ្កែ Husky មួយ​ក្បាល បាន​ចែករំលែក​បទពិសោធន៍​ដ៏​ឈឺចាប់​របស់គេ ទៅក្នុង​គណនី​បណ្តាញ​សង្គម​។​ លោក​បានសរសេរថា «​ប្រពន្ធ​របស់ខ្ញុំ​ជា​អ្នក​កាន់​លុយ ដូច្នេះ​ខ្ញុំ​ចាំបាច់​ត្រូវ​លួចលាក់​សន្សំ​លុយ​ខ្លះ​ដើម្បី​ទុក​ប្រើប្រាស់​ផ្ទាល់ខ្លួន​។ ថ្ងៃមួយ​ខ្ញុំ​បានទទួល​ទូរស័ព្ទ​ពី​ប្រពន្ធ​របស់ខ្ញុំ​។ នាង​ប្រាប់​ខ្ញុំ​ថា ឆ្កែ​របស់​យើង​បាន​រុក​រកឃើញ​លុយ​មួយថង់​ធំ​នៅក្នុង​ផ្ទះ​របស់​យើង​»​។​ហើយ​ប្រពន្ធ​របស់ខ្ញុំ​ក៏បាន​ថតរូប​បង្ហោះ​ទៅ​ឲ្យ​មើល​ទៀតផង​។​«​បន្ទាប់ពី​បាន​មើលរូប​ភាព​នោះ​រួចមក ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យ​ញ៉ាប់​ញ័រ​តែម្តង​។ ខ្ញុំ​សួរ​ខ្លួនឯង​ថា តើ​ឆ្កែ​របស់ខ្ញុំ​ទៅ​ខ្វេះ​លុយ​ដែល​ខ្ញុំ​ខំ​សន្សំ​នោះ​មែន​ទេ​? បន្ទាប់មក ខ្ញុំ​ក៏បាន​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ត្រលប់​ទៅផ្ទះ​។ នៅពេលដែល​ខ្ញុំ​បើកទ្វារ​មក ខ្ញុំ​ឃើញ​លុយ​ជាច្រើន​រាយប៉ាយ​ពេញ​ឥដ្ឋ​។ ខ្ញុំ​គិត​ទៀតថា លុយ​ទាំងនោះ ជា​លុយ​របស់ខ្ញុំ​មែនហើយ​»​។ បុរស​ជា​ប្តី​និយាយ​។​«​ទោះបីជា​បេះដូង​របស់ខ្ញុំ​កំពុងតែ​ចុក​ណែន ដោយសារតែ​ការ​បែកធ្លាយ​នេះ​ក៏ដោយ ក៏​ខ្ញុំ​មិនអាច​ទទួលស្គាល់ថា​លុយ​ទាំងនេះ គឺជា​លុយ​ដែល​ខ្ញុំ​បាន​លួច​សន្សំទុក​ដែរ​។ ដូច្នេះ​ខ្ញុំ​បានធ្វើ​ពើ​ជា​សួរ​ប្រពន្ធ​របស់ខ្ញុំ​ថា លុយ​ទាំងនេះ​មកពីណា​ហ្នឹង​? វា​មិនមែនជា​របស់ខ្ញុំ​ទេ​។ ប្រហែលជា​ឆ្កែ​វា​ពាំ​យក​ពី​កន្លែង​ណា​មក​ផង​ក៏​មិនដឹង​។ ប្រពន្ធ​របស់ខ្ញុំ​បាន​ញញឹម ហើយ​និយាយថា បើ​នេះ​មិនមែនជា​លុយរ​បស់បង​ទេ ខ្ញុំ​យក​វា​ទុក​ហើយ​ណា​»​។​បុរស​ជា​ប្តី​បាន​សរសេរ​បន្ថែម​លាយឡំ​ដោយ​ចម្ងល់​ទៀតថា​៖...

ស្រាវជ្រាវ​ដល់​កំរិត​កំពូល​មែន​…​សូម្បីតែ​ពូក​ចាស់ៗ​ក៏​ជា​សួន​បន្លែ​ដែរ​

...​អ្នកស្រាវជ្រាវ​ខាង​ដំណាំ​បន្លែ​មួយក្រុម​នេះ ពិតជា​គួរ​ឲ្យ​សរសើរ​ណាស់​ដែល​បាន​សិក្សា​រកឃើញ​ពី​របៀប​ដាំ​បន្លែ​នៅលើ​ពូក​ចាស់ៗ​ដែល​គេ​បោះចោល​ដូច​សំរាម​ទៅហើយនោះ​។​ពូក​ចាស់ៗ​បោះចោល​អាច​ប្រើ​ដើម្បី​ជំនួស​ដី​ដើម្បី​ដាំ​បន្លែ​និង​ឱសថ​រុក្ខជាតិ​សម្រាប់​អ្នក​ចំណាកស្រុក​នៅ​តំបន់​វាល​ខ្សាច់​។ នេះ​យោងតាម​កាសែត Daily Mail សរសេរ​កាលពី​ខែកុម្ភៈ​។​ ​ក្រុម​អ្នកជំនាញ មកពី​សាកលវិទ្យាល័យ University of Sheffield បាន​កំពុងធ្វើការ​ជាមួយ​ជនភៀសខ្លួន​នៅ​ហ្សកដានី​ដើម្បី "​បង្កើត​សួន​វាល​ខ្សាច់​" ដោយ​ប្រើ​ពូក​។ នៅ​ជំរំ​ជនភៀសខ្លួន Zaatari ក្រុម​ស្រាវជ្រាវ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Tony Ryan បានធ្វើការ​ជាមួយ​អ្នកស្រុក​ដើម្បី​ដាំ​ម្រេច ប៉េងប៉ោះ ដើម​ត្រប់ និង​ជីរអង្កាម​។ ពូក​ទន់ៗ​គឺ​ប្រើ​ដើម្បី​ទប់​ឫស​ដំណាំ​នៅនឹងកន្លែង ខណៈ​វា​លូតលាស់​ក្នុង​សូលុយស្យុង​ទឹក​ដ៏​សម្បូរ​ជីជាតិ​។ គ្រាប់ពូជ​គឺ​ដាក់​នៅក្នុង​ពូក ហើយ​វា​នឹង​លូតលាស់​ជ្រែក​ក្នុង​ពូក​នោះ​។ ​លោក​សាស្ត្រាចារ្យ Ryan និយាយថា បច្ចេកទេស​នេះ​អាច​ប្រើ​ដើម្បី​បង្កើត​សួន​ទ្រទ្រង់​ជីវិត​ដោយ​ខ្លួន​វា​នៅ​ជុំវិញ​ពិភពលោក និង​ជួយ​មនុស្ស​រាប់លាន​នាក់​ចិញ្ចឹមជីវិត​បាន​នៅតាម​តំបន់​ដែល​ដី​ខ្វះ​ជីជាតិ​៕

ម្ហូប​ល្ងាច​ហ្នឹង​មានតែ​១​ក្បាល​ហ្នឹង​ផង​…​ចង់​រត់តាម​ចាប់​រហូត​ជាប់ដៃ​ក្នុង​ចាន​បង្គន់​…

...​បុរស​ម្នាក់នេះ​បាន​ទៅ​ផ្សា​រទិញ​បាន​ត្រី​រ៉ស់​មួយ​ក្បាល​យកមក​ធ្វើ​ម្ហូប​...​ស្រាប់តែ​ចៃដន្យ​ត្រី​បាន​រើប​ម្រៈ​បំរុង​គេច​ឲ្យ​ផុតពី​ផ្លូវ​មរណៈ​...​តែ​ផ្លូវ​សំរាប់​រត់​មាន​តែមួយ​គឺ​ចាន​បង្គន់​ឯ​ចំណែក​បុរស​នោះ​វិញ​ក៏​ប្រឹង​ត្បុល​ដៃ​លូក​តាម​ទៅ​ចាប់​រហូត​ជួប​រឿង​អាសន្ន​ជាប់ដៃ​ដកចេញ​អត់​រួច​។​​បុរស​ម្នាក់​បាន​ជាប់ដៃ​នៅក្នុង​ចាន​បង្គន់ បន្ទាប់ពី​តាម​ចាប់​ត្រី​រស់ ដែល​គាត់​រក្សាទុក​សម្រាប់ធ្វើ​ម្ហូប​ពេល​ល្ងាច ដោយ​វា​បាន​លោត​ចេញពី​ដៃ​របស់គាត់​ទៅលើ​ចាន​បង្គន់ ហើយ​ត្បុរ​តាម​បំពង់​ចាន​បង្គន់​។ គាត់​មានការ​សោកស្ដាយ ក៏​លូកដៃ​តាម​ចាប់​ត្រី រហូត​ស្រែកហៅ​គេឯង​ឲ្យ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។​បុរស​រស់នៅ​ភាគ​និរតី នៃ​ប្រទេស​ចិន រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា ខណៈពេលដែល​គាត់​បាន​ចាប់​ត្រី​ចេញពី​ធុង​ប្រស់ត្រី​ដាក់​ក្នុង​បន្ទប់ទឹក ដើម្បី​យកទៅ​ធ្វើ​ម្ហូប វា​ក៏​រអិល​លោត​ចូលទៅក្នុង​ចាន​បង្គន់​។​ខ្សែ​វីដេអូ​នៃ​ការជួយ​សង្គ្រោះ ដោយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​នោះ ដេក​ផ្អៀង​នៅលើ​កំរាល​ឥដ្ឋ ក្នុង​បង្គន់​របស់​កម្មករ​នៅក្នុង​ប្រទេស​ចិន ហើយ​ដៃ​របស់គាត់​ជាប់​នៅ​ខាងក្នុង​បំពង់​ចាន​បង្គន់​គួរ​ឲ្យ​អាណិត ហើយ​វីដេអូ​មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ​ជាង ៣​លាន​ដង​ត្រឹម​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​។​ដើម្បី​ជួយសង្គ្រោះ​គាត់​ឲ្យ​ផុតពី​គ្រោះថ្នាក់ ក្រុម​អ្នក​ជួយសង្គ្រោះ​មកពី​តំបន់ តៃ​ជាំ​ង ក្នុង​ខេត្ត​គួ​យ​ចូ​វ ប្រទេស​ចិន បាន​វាយ​បំបែក​ដោយ​យក​ដែក​ដាប់​ចាន​បង្គន់​ប៉​សឺ​ឡែ​ន និង​បេតុង​យឺតៗ បន្តិច​ម្តងៗ​។ ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​បិទមុខ​បុរស​នោះ ខណៈ​ចំណាយពេល​ជួយសង្គ្រោះ​អស់​រយៈពេល ៣០​នាទី​ទម្រាំ​ជួយ​បាន​ដោយ​ជោគជ័យ ដៃ​ម្ខាង​របស់គាត់...

ស្តាយ​ណាស់​ស្រស់ស្អាត​ដូច​ទេពអប្សរ​តែ​គ្មាន​សុជីវធម៌​សោះ​ក្នុង​ឡានក្រុង​

…​កញ្ញា​ម្នាក់នេះ​មាន​រូបរាង​ដ៏​ស្រស់ប្រិមប្រិយ​ជាទី​ទាក់ភ្នែក​របស់​បុរសៗ​ទាំងពួង​…​ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ណាស់​…​ត្រង់​ថា​នាង​ស្អាត​ដូច​ទេពអប្សរ​បែរជា​គ្មាន​មារយាទ​អត់​សុខ​ជីវ​ធម៌​នៅក្នុង​ចំណោម​មនុស្សម្នា​ទាំងឡាយ​លេចចេញ​នូវ​ពាក្យសម្តី​ពេបជ្រាយ​ជាខ្លាំង​។​ជាការ​ពិតណាស់ នៅពេលដែល​យើង​កំពុងតែ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ជាច្រើន រាល់​សកម្មភាព​របស់​យើង​គឺ​ត្រូវ​គិតដល់​អ្នក​ជុំវិញខ្លួន​ផងដែរ ហើយ​នេះ​គឺជា​សីលធម៌​មួយ​ដែល​ត្រូវតែ​ប្រកាន់យក​។​ ​ផ្ទុយទៅវិញ អ្នកទេសចរ​បរទេស​ម្នាក់ ត្រូវបាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ ថា​នាង​ខ្វះ​ការគោរព និង​ស្មោកគ្រោក ដោយសារ​នាង​បាន​បដិសេធ​ក្នុងការ​ដាក់​ជើង​ចុះ​ពីលើ​ក្បាល​កៅអីអង្គុយ​ក្នុង​រថយន្តក្រុង​មួយ​។​លោក Narong Thaopanya អាយុ​២១​ឆ្នាំ បាន​ថត​សកម្មភាព​របស់​អ្នកទេសចរ​ស្រី​ម្នាក់ ពេលដែល​ពូកគេ​កំពុងតែ​ធ្វើដំណើរ​តាម​រថយន្តក្រុង​នៅក្នុង​ទីក្រុង​បាងកក ទៅកាន់​ខេត្ត​សុខោទ័យ​។ លោក​បាន​អង្គុយ​កៅអី​ជួរ​ពីមុខ​អ្នកទេសចរ​ស្រី​ជនជាតិ​បារាំង​រូបនោះ ដែល​មិន​ព្រម​ដក​ជើង​របស់​នាង​ចេញពី​ក្បាល​កៅ​អ៊ី​ឡើយ​។ លោក Narong បាន​ព្យាយាម​និយាយ​ជាមួយ​នាង​ដោយ​គួរសម​បំផុត ដើម្បី​ឲ្យ​នាង​ដាក់​ជើង​របស់​នាង​ចុះ ប៉ុន្តែ​ត្រូវបាន​នាង​បដិសេធ​។ លោក Narong បាន​បង្ហោះ​ពាក្យ​មួយចំនួន និង​វីដេអូ​ទៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា “​នារី​ម្នាក់នេះ​មុខមាត់​ស្អាតបាត​ណាស់ ប៉ុន្តែ​ចរិត​វិញ អត់​បាន​សោះ​។ ក្លិន​អាក្រក់​ចេញពី​ស្រោមជើង​របស់​នាង បាន​សាយភាយ​ពេញ​ក្នុង​ឡាន​តែម្តង​។ អាកាសធាតុ​ក៏​ក្តៅ...

កូនៗ​ទាំងឡាយ​…​សូម​ចៀស​ឲ្យ​ឆ្ងាយ​…​កុំ​ធ្វើតាម​ដូច​ក្មេង​តិរច្ឆាន​ម្នាក់នេះ​

…​តាមរយៈ​សកម្មភាព​នៅ​ក្នុ​វីដេអូ​ឃ្លី​ប​មួយ​នេះ​សូម​ទុកជា​គំរូ​មួយ​ទៅដល់​កូនៗ​ទាំងឡាយ​កុំ​ប្រើ​ហឹ​ង្សា​ដាក់​ម្តាយ ពីព្រោះ​វា​ជា​រឿង​អក​ត្ត​ញ្ញូ​ណាស់​ដែល​អ្នកផង​ទាំងឡាយ​ពេល​បានឃើញ​ហើយ ប្រាកដជា​ស្រែកជេរ​យ៉ាង​កងរំពង​ហើយ​!​។ ក្មេងប្រុស​វិទ្យាល័យ​វ័យ​ជំទង់​ម្នាក់ ហ៊ាន​លើកដៃ​វ៉ៃ​ក្បាល​ម្តាយ​ខ្លួនឯង​មិន​សំចៃ​ដៃ ដោយសារតែ ខឹង ម្តាយ រំខាន​ពេល​កំពុងតែ​ឈរ​លេង​ហ្គេម​ទូរ​សព្ទ​។​ ​ហេតុការណ៍​នេះ​បានកើត​ឡើង ក្នុង​ហាង​កាត់​វ៉ែនតា​មួយកន្លែង ក្នុងស្រុក Yongjia ទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេស​ចិន​។ តាមរយៈ​វីដេអូ​ឃ្លី​ប​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​ស្ត្រី​ជា​ម្តាយ និង​កូនប្រុស ស្ថិតនៅក្នុង​ហាង​កាត់​វ៉ែនតា​មួយកន្លែង​។ ក្មេងប្រុស​ខាងលើ បាន​ឈរ​ចុច​ទូរស័ព្ទ​របស់គេ លេង​ហ្គេម រីឯ​ស្ត្រី​ជា​ម្តាយ​វិញ បាន​លូកដៃ​ទទួលយក​វិក័យប័ត្រ​ពី​អ្នក​គិតលុយ​ថ្លៃ​កាត់​វ៉ែនតា​ឲ្យ​កូនប្រុស រួច​គាត់​ក៏​យក​វិក័យប័ត្រ​នោះ ទៅ​ដាក់​ពីលើ​ទូរស័ព្ទ​កូនប្រុស​របស់ខ្លួន​។ ភ្លាមនោះ​ស្រាប់តែ​កូនប្រុស​អក​ត្ត​ញ្ញូ​ខឹង​ចិត្ត​ស្រែក​ដាក់​ម្តាយ​ខ្លួនឯង ថែមទាំង​វ៉ៃ​ក្បាល និង​ផ្ទៃមុខ​ម្តាយ មុនពេល​បុគ្គលិក ធ្វើការ​នៅ​ហាង​កាត់​វ៉ែនតា​ចូល​ឃាត់​។​យោងតាម​ប្រភព​សារព័ត៌មាន​សៀង​ហៃ​អី​ុ​ស...