សិល្បៈកម្សាន្ត

ជួប​ជាមួយ​តារា​ស្រី​ថៃ​៥​ដូង​ដែល​ល្បី​ខ្លាំង​ក្រោយ​សម្តែង​រឿង​ភាគ​តាម​ទូរទស្សន៍​

​ចាប់តាំងពី​ឆ្នាំ​២០១០ មកទល់នឹង​ពេល​បច្ចុប្បន្ននេះ ទូរទស្សន៍ TV3​របស់​ថៃ បាន​ផលិត​ខ្សែភាពយន្ត​ភាគ​ជាច្រើន​រឿង ជាមួយ​តារា​ស្រី​មាន​ទេពកោសល្យ​ខ្ពស់ ហើយ​ពួកគេ​មួយចំនួន​បច្ចុប្បន្ន​មាន​ប្រជាប្រិយ​ភាពខ្លាំង ល្បីល្បាញ និង​ក្លាយជា​ជន​ល្បី​ប្រចាំ​ប្រទេស​ថៃ​ទៀតផង​។​ ១. នាង Yaya Urassaya ​តារា​សម្តែង​ស្រី​ម្នាក់នេះ មាន​ប្រជាប្រិយភាព​ខ្លាំងណាស់ ក្រោយ​សម្តែង​រឿង ‘4 Huajai Haeng Khon Khao: Duang Jai Akkanee’ ជាមួយ​លោក Nadech Kugimiya កាលពី​ឆ្នាំ​២០១០​។ បច្ចុប្បន្ន នាង​គឺជា​តារា​សម្តែង​ប្រចាំ​ទូរទស្សន៍ TV3​។​ ២. នាង Bella Ranee ​នាង Bella Ranee...

តារា​អ៊ី​ន​ធឺ​ណេ​ត​ថៃ Jirarat Chanantho ត្រូវ​នគរបាល​សាកសួរ​ពាក់ព័ន្ធ​នឹង LIVE​វីដេអូ​សិច​

​តារា​អ៊ី​ន​ធឺ​ណេ​ត Jirarat Chanantho របស់​ថៃ បាន​ជួប​ក្រុមនគរបាល​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឆ្លើយ​សំនួរ​ពាក់ព័ន្ធ​នឹង​បន្ទប់​ឆាត VIP​សម្ងាត់​របស់​នាង ជា​កន្លែង​ដែល​សមាជិក​ដែល​ចូលរួម​ត្រូវ​បង់លុយ​ពី​៣០០​ទៅ​៥០០​បាត​(​ស្មើនឹង​១៣​ទៅ​២៥​ដុល្លារ​) ក្នុង​១​ខែ​ដើម្បី​បាន​មើល​វិ​ដេ​អូ​សិច​របស់​នាង LIVE​។​ ​នាង​បាន​ឆ្លើយតប​នឹង​ការកោះហៅ​របស់​ក្រុមនគរបាល​ថៃ ស្រប​ពេលដែល​មានការ​លើកឡើងថា នាង​អាច​នឹង​បំពាន​លើ​ច្បាប់​កុំព្យូទ័រ​នោះ​។​ ​នាង Jirarat និង​មេធាវី Anucha Buddhaworakul របស់​នាង បាន​ជួប​ជាមួយ​លោក​វរសេនីយ៍ឯក Siriwat Deepor គឺជា​អ្នកនាំពាក្យ​មេបញ្ជាការ​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​នៃ​នគរបាល​ភូមិន្ទ​ថៃ និង​លោក​វិ​រ​សេនីយ៍​ឯក Kwanchai Pattanarak ។​ ​បន្ទាប់ពី​ការសាកសួរ​អស់​រយៈពេល​១​ម៉ោង​ក្រោយមក លោក Siriwat បាន​និយាយថា ក្រុមនគរបាល​នៅ​មិនទាន់​ដាក់​ការចោទប្រកាន់​ណាមួយ​នោះទេ​មកលើ​នាង Jirarat ដោយសារ​ពួកគេ​ត្រូវការ​ឲ្យ​នាង Jirarat ផ្តល់​ភស្តុតាង​ដល់​ពួកគេ​ជាមុនសិន​។​ ​ក្រោយ​ការសាកសួរ​ចប់ នាង...

ទិន​ហ្វី​រួច​រៀបការ​ស្ងាត់​ជាមួយ​គូរ​ស្នេហ៍​ថ្មី​ដែល​គេ​សង្ស័យថា​ស្រីក្មេង​

​ថ្វីត្បិតតែ​វា​គឺជា​រឿង​ផ្ទាល់ខ្លួន​យ៉ាងណាក្តី ប៉ុន្តែ​ទិន​ហ្វី (Stephen Chow) បាន​ក្លាយជា​កម្មវត្ថុ​នៃ​ពាក្យ​ច​ចាម​អារាម​ច្រើនណាស់ ពិសេស​គឺពាក់ព័ន្ធ​នឹង​ជីវិត​ស្នេហា​របស់លោក​។​ ​កាលពី​ខែមករា ឆ្នាំ​២០១៩​កន្លងទៅ ពាក្យ​ច​ចាម​អារាម​ជាច្រើន​បានលើកឡើង​ថា លោក​បាន​ក្លាយជា​ឪពុក​លួចលាក់​សម្រាប់​កូន​ទី​៣​របស់​តារា​ស្រី​កូនកាត់​អូស្ត្រាលី Cecilia Cheung របស់​ហុងកុង ហើយ​បច្ចុប្បន្ននេះ​ក៏​ផ្ទុះ​ពាក្យ​ច​ចាម​អារាម​ថា លោក​បាន​លួច​ទៅ​រៀបការ​ជាមួយ​គូស្នេហ៍​ថ្មី​ដែលជា​ស្រីក្មេង​ស្ងាត់ៗ​ថែម​ទៀតផង​។​ ​ចាប់តាំងពី​កាត់​ផ្តាច់ទំនាក់ទំនង​គ្រួសារ​ជាមួយ​មិត្តស្រី​ចាស់វស្សា និង​ជា​ទាយាទ​សំណង់ Yu Wenfeng កាលពី​ឆ្នាំ​២០១០​មក​នោះ តារា​សម្តែង និង​ជា​ផលិករ​ខ្សែភាពយន្ត​ដ៏​ល្បី​ម្នាក់នេះ បាន​រក្សា​ភាព​នៅ​លីវ​របស់លោក​រហូត​។​ ​ពាក្យ​ច​ចាម​អារាម​ចាប់ផ្តើម​កក្រើក​ជាថ្មី​ម្តងទៀត កាលពី​ថ្ងៃ​ចន្ទ ពេលដែល​អតីត​អ្នកយកព័ត៌មាន​កម្សាន្ត​ម្នា​ក់នៅ​ហុងកុង បាន​អះអាងថា លោក​ទីន​ហ្វី បាន​រៀបការ​រួចហើយ​។​ ​អ្នកកាសែត​រូបនេះ បាន​អះអាងថា ដោយសារ​តែមាន​ការលើក​ទឹកចិត្ត​ពី​ភរិយា​ក្រោយ​របស់លោក លោក​ទិន​ហ្វី ប្រែក្លាយ​ជីវិត​ថ្មី​របស់លោក​បាន​ហើយ​។​ ​ដោយឡែក ក្រុមអ្នកលេង​អ៊ី​ន​ធឺ​ណេ​ត ក្រោយពេល​លេចឮ​ព័ត៌មាន​មួយ​នេះ ពួកគេ​បាន​សម្តែង​នូវ​ការ​ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​លោក​ទិន​ហ្វី​ន ដែល​ជីវិត​របស់លោក​ហាក់​ស្ថិតនៅក្នុង​ស្ថានភាព​អាថ៌កំបាំង​នោះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ...

អយ្យការ​ស្នើសុំ​ឲ្យ​កាត់ទោស​អតីត​មិត្ត​ប្រុស​តារា​ស្រី​កូរ៉េ Goo Hara​ឲ្យ​ជាប់គុក​៣​ឆ្នាំ​លើ​ករណី​បំពាន​រាងកាយ និង​គំរាម​ទម្លាយ​វីដេអូ​សិច​

​ក្រុម​អយ្យការ បានស្នើ​សុំ​ឲ្យ​លោក Choi Jong Bum គឺជា​អតីត​មិត្ត​ប្រុស​របស់​តារាចម្រៀង និង​សម្តែង​កូរ៉េខាងត្បូង Goo Hara​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំពាន​លើ​រាងកាយ និង​ការបំភិតបំភ័យ​នោះ ជាប់គុក​៣​ឆ្នាំ​។​ ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា តុលាការ​ស្រុក​កណ្តាល​សេ​អ៊ូ​ល បាន​បើកសវនាការ​កាត់ក្តី​ផ្តាច់ព្រ័ត្រ សម្រាប់​លោក Choi Jong Bum បន្ទាប់ពី​ការកាត់ទោស​លើក​ទី​៣​កាលពី​ដើមខែ​នេះ ជា​ពេលដែល​នាង Goo Hara ឡើង​ធ្វើជា​សាក្សី​ផងដែរ​។​ ​ក្រុម​អយ្យការ បាន​ពន្យល់ថា ឧក្រិដ្ឋ​កម្មនេះ ផ្តើមចេញពី​រឿង​តូចតាច​ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ គឺជា​តារា​ស្រី​ល្បី មាន​ស្លាកស្នាម​ដែល​គ្មាន​ថ្ងៃ​នឹង​អាច​ព្យាបាល​ជាសះស្បើយ​។ បទឧក្រិដ្ឋ​គំរាម​ទម្លាយ​វីដេអូ​សិច​ដោយសារតែ​កំហឹង គឺ​ត្រូវតែ​កាត់ទោស​ឲ្យ​ធ្ងន់ធ្ងរ​បំផុត មិន​សំខាន់​ថា ជនរងគ្រោះ​គឺជា​តារា​ល្បី ឬ​មិន​ល្បី​នោះទេ​។​ ​លោក Choi...

នាង HyunA តារាចម្រៀង​កូរ៉េខាងត្បូង ចង់​ល្បី​ត្រូវ​ហ៊ាន​លះបង់

​នាង HyunA ត្រូវបាន​មហាជន​ស្គាល់​ថា​ជា​កំពូល​តារាចម្រៀង ដែលមាន​ក្បាច់​រាំ​ស៊ិ​ច​ស៊ី ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ដោយសារ​ការ​ហ៊ាន​ស្លៀកពាក់ បញ្ចេញ​សាច់​ខ្លាំង ស្ទើរតែ​ចេញ​កេរ្តិ៍​ម៉ែ​ចែក​ឲ្យ រហូតដល់​ពេលខ្លះ អាចធ្វើ​ឲ្យ​បុរសៗ​ភ្លឹក​ដោយ​មិនដឹង​ខ្លួន ។​ ​ថ្មីៗ​នេះ​នៅលើ​លើ​បណ្តាញ​សង្គម អ្នកលេង​អ៊ីនធឺណិត​មួយចំនួន​បញ្ចេញមតិ​ថា នាង (HyunA) គួរតែ​ត្រូវ​ចាប់ខ្លួន​។ ពួក​អ្នកលេង​អ៊ីនធឺណិត​ខកចិត្ត​ចំពោះ​ជម្រើស​ឈុត​សម្លៀកបំពាក់​របស់​នាង នៅពេល​តារាចម្រៀង​កូរ៉េខាងត្បូង​រូបនេះ​ឡើង​សម្តែង​នៅ​មហោស្រព​តន្ត្រី​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាល​ពេល​កន្លងទៅនេះ ។​ ​នៅក្នុង​រូបភាព​ដែល​ត្រូវបាន​មហាជន​រិះគន់​នេះ នាង HyunA ពាក់អាវ​ទ្រនាប់​និង​ស្លៀកខោ​ខ្លី​ពណ៌​ផ្កាឈូក ដែលនាំឱ្យ​អ្នកលេង​អ៊ីនធឺណិត​ខ្លះ​ពណ៌នា​នាង​ថា “​ស្រី​ថោកទាប​” ដោយហេតុថា​នាង​សម្តែង​បែប​ត្រេកត្រអាល​រោលរាល​មិន​ខុសពី​តួកុន​សិច​ប៉ុន្មាន​នោះឡើយ ។ ​មហាជន​ជាច្រើន​បាន បន្ត​រិះគន់​ខ្លាំងៗ​ចំពោះ​អ្នកចម្រៀង​រូបនេះ​ថា​ជា​មនុស្ស​ចង់បាន​ការចាប់​អារម្មណ៍​ដោយ​មិន​ខ្វល់​ថា​ស្លៀក​សម្លៀកបំពាក់​ត្រេកត្រអាល​របស់​នាង​និង​ក្បាច់​រាំ​អាសអាភាស​របស់​នាង គឺ​មិន​សម​ធ្វើជា​អ្នកសិល្ប​: ។​ ​គួរ​បញ្ជាក់ដែរថា នេះ​មិនមែនជា​លើក​ទី​១​ឡើយ សម្រាប់​នាង HyunA ដែល​ត្រូវបាន​រង​ការរិះគន់​ពី​សំណាក់ មហាជន ដោយសារតែ​រាល់​បទ​ចម្រៀង​នីមួយ​របស់​នាង​គឺ...

ឪពុក​តារាចម្រៀង​កូរ៉េ Samuel ក្នុង​ក្រុម K-Pop ត្រូវបាន​គេ​វាយ​សម្លាប់​នៅ​ម៉ិ​ក​ស៊ិ​ក​

​ឪពុក​បង្កើត​របស់​តារាចម្រៀង​ប្រុស​កូរ៉េ Samuel ក្នុង​ក្រុម K-Pop ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ផ្ទះ​របស់លោក​ស្ថិតក្នុង​ទីក្រុង Cabo San Lucas ប្រទេស​ម៉ិ​ក​ស៊ិ​ក នៅក្នុង​សប្តាហ៍​នេះ​។​ ​លោក Jose Arredondo ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​ទីក្រុង​រមណី​ដ្ឋា​ន​របស់​ម៉ិ​ក​ស៊ិ​កមួយ​នេះ កាលពី​ថ្ងៃ​អង្គារ ក្រោយ​គេ​សង្ស័យថា មាន​ជន​ឈ្លានពាន​វាយប្រហារ​មកលើ​ផ្ទះ​រប​ស់គា​ត់​។​ ​យោងតាម​ការអះអាង​ពី​ក្រុម​រដ្ឋអាជ្ញា​រដ្ឋ បាន​ឲ្យ​ដឹង បុរស​វ័យ​៥៨​ឆ្នាំ ត្រូវបាន​គេ​វាយ​រហូតដល់​ស្លាប់ ហើយ​សាកសព​របស់លោក បានបង្ហាញ​ពីស​ញ្ញា​នៃ​ការ​វាយ​ដុំ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​   ​យោងតាម​តុលាការក្រុង Tribunal de Los Cabos បាន​ឲ្យ​ដឹងថា អ្នកជំនួញ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់នេះ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ដួល​នៅលើ​ឥដ្ឋ ជាមួយនឹង​ស្នាមរបួស​ជាច្រើន​កន្លែង បង្កឡើង​ដោយសារ​កាំបិត​នៅ​ផ្នែក​ខាង​ខ្នង​។​ ​គួរ​ឲ្យ​ដឹងថា លោក Jose គឺជា​ម្ចាស់​គ្រប់គ្រង​ក្រុមហ៊ុន​រថយន្ត​នៅ​ទីក្រុង Bakersfield...

នាង Bua Nalinthip​បើកទ្វារ​បេះដូង តែ​សុំ​ចិត្តជា​បុរស​សង្សា​ខ្ពស់ស្រឡះ និង​សម្បុរ​ស​

​កាលពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ តារា​សម្តែង​ស្រី​ដ៏​ស្រស់ស្អាត​របស់​ថៃ គឺ​នាង Bua Nalinthip បានផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុមអ្នកកាសែត ពី​ការងារ​សិ​ល្បះ​របស់​នាង និង​មិត្ត​រួម​អាជីព Pon Nawasch ហើយ​នាង​ក៏បាន​និយាយ​ពី​បុរស​នៅក្នុង​បេះដូង​របស់​នាង​ផងដែរ​។​ ​នាង Bua Nalinthip បាន​និយាយថា សម្រាប់​លោក Pon Nawasch ក្រុម​អ្នកគាំទ្រ​ជាច្រើន នៅតែ​ចង់​ឲ្យ​នាង​សម្តែង​ជាមួយ​គាត់ សូម្បីតែ​រឿង​ភាគ Tra Barb See Chompoo’​បានបញ្ចប់​ការចាក់ផ្សាយ​ក៏ដោយ​។ នាង​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ពេលឮ​សម្តី​ក្រុម​អ្នកគាំទ្រ​បែប​ហ្នឹង​។ នាង​នឹង​ជួបគ្នា​នៅក្នុង​កម្មវិធី​សិ​ល្បះ​នាពេល​ខាងមុខនេះ នាង​ចូលរួម​កម្មវិធី​ជាមួយនឹង​គាត់​។ យើង​ទាំង​២​នាក់ តែងតែបាន​ជួបគ្នា​ជា​ញឹកញាប់ ។ តាម​ធម្មតា​យើង​តែងតែ​ខ​មិន​.​លើ Instagram ឬ​និយាយ​លេងសើច​តាម...

លី​តៅ​ហួ​ទម្លាយ​ការឈឺ​ចាប់ពី​មនុស្ស​ឃើញ​ប្រយោជន៍​ជាធំ ក្រោយ​ជួប​ឧប្បត្តិហេតុ​ជិះសេះ​នៅ​ប្រទេស​ថៃ​

​តារា​សម្តែង​ហុងកុង Andy Lau (​លី​តៅ​ហួ​) បានដឹង​ច្បាស់​ថា ក្រុម​អ្នកវិនិយោគទុន​លើ​គម្រោង​របស់គាត់ មិនបាន​ខ្វាយខ្វល់​ពី​សុខភាព​របស់គាត់​នោះឡើយ​។​ ​អំឡុង​កម្មវិធី​ជជែក​កម្សាន្ត “A Date With Luyu” លោក​បានកត់សំគាល់​ឃើញ​ថា ប្រតិកម្ម​របស់​ពួកគេ​ចំពោះ​បញ្ហា​សុខភាព​ចុះខ្សោយ​របស់គាត់ គឺ​ខុសគ្នា​ស្រឡះ​នឹង​ការ​ខ្វាយខ្វល់​ពី​ក្រុម​អ្នកគាំទ្រ​របស់គាត់​។​ ​លោក​លី​តៅ​ហួ វ័យ​៥៧​ឆ្នាំ បាន​និយាយប្រាប់​ម្ចាស់​កម្មវិធី​ថា ក្រុម​វិនិយោគិន​ទាំងអស់នោះ ខ្វាយខ្វល់​ម្យ៉ាង​ប៉ុណ្ណោះ រឿង​ប្រមូល​លុយ​របស់​ពួកគេ​មកវិញ ហើយ​អ្នកខ្លះ​ថែមទាំង​និយាយប្រាប់​លោក​ថា ពួកគេ​មិន​ធ្លាប់​ដែល​គិត​ទាល់តែសោះ​ថា​គម្រោង​របស់គាត់ ត្រូវ​ខាត​លុយ​បែបនេះ​។​ ​គួរ​ឲ្យ​ដឹងថា លោក​លី​តៅ​ហួ បាន​បាត់​មុខ​ពី​សិ​ល្បះ​អស់​រយៈពេល​ជាច្រើន​ខែ ក្រោយ​ឧប្បត្តិហេតុ​ជិះសេះ​នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៧ អំឡុង​ពេលដែល​លោក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​។​ ​កាលពីពេល​ថ្មីៗ​នេះ លោក​បាន​លប់ចោល​កម្ម​វិធី​ប្រគុំ​តន្ត្រី​ជាច្រើនលើក​នៅ​ទីក្រុង​ហុងកុង ដោយសារតែ​លោក​ធ្លាក់ខ្លួន​ឈឺ និង​ចុះខ្សោយ​កម្លាំង ជាហេតុ​នាំ​ឲ្យ​ប្រគល់​ថ្លៃ​សំបុត្រ​ទៅវិញ និង​ខាត​បង់លុយ​យ៉ាងច្រើន​លើ​ការរៀបចំ​ការប្រគុំ​តន្ត្រី​ឡើងវិញ​។​   ​លោក​លី​តៅ​ហួ យល់ឃើញថា បញ្ហា​សុខភាព​ទាំងនេះ...

គូស្នេហ៍​តារា​ថៃ​ជាច្រើន​ដួង នឹង​សម្តែង​រួមគ្នា​ម្តងទៀត​នៅក្នុង​ខ្សែភាពយន្ត​ថ្មី​ប្រចាំឆ្នាំ​២០១៩​នេះ​

​ក្រោយពេល​ធ្លាប់​សម្តែង​រួមគ្នា​នៅក្នុង​រឿង​ភាគ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រួចមក នៅពេលនេះ ក្រុម​អ្នកគាំទ្រ បានស្នើ​សុំ​ស្ថា​និ​យ៍​ប៉ុស្តិ៍​ទូរទស្សន៍​ថៃ ចាប់​គូ គូស្នេហ៍​តារា ឲ្យ​សម្តែង​រួមគ្នា​ម្តងទៀត ហើយ​នៅក្នុង​ឆ្នាំនេះ មាននូវ​គូស្នេហ៍​តារា​ថៃ​ជាច្រើន​ដួង រួមគ្នា​សម្តែង​ក្នុង​រឿង​ថ្មី​របស់​ពួកគេ​។​ + លោក Son Yuke និង​នាង Vill Wannarot ​លោក Son Yuke និង​នាង Vill Wannarot​នឹង​សម្តែង​រួមគ្នា​នៅក្នុង​ខ្សែភាពយន្ត​ភាគ ‘Ruk Woon Wai Jao Chai Kob’​របស់​ទូរទស្សន៍ ONE 31 ។​ + លោក Big M Likit...

នាង Mina​ដកខ្លួន​ចេញពី​ដំណើរ​ទស្សន​ចរណ៍​តន្ត្រី​ពិភពលោក​របស់​ក្រុម​តារាចម្រៀង​ស្រី Twice ដោយសារ​ជួប​បញ្ហា​សុខភាព​

​ក្រុម​អ្នកគាំទ្រ​ក្រុម​តារាចម្រៀង​ស្រី​កូរ៉េខាងត្បូង Twice នឹងមិន​អាច​ជួប​ជាមួយនឹង​នាង Mina​នោះទេ ពេលដែល​ពួកគេ​សម្តែង​នៅក្នុង​ពហុ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃ​សៅរ៍​នេះ​។​ ​សេចក្តីថ្លែងការណ៍​មួយ​ពី​ទីភ្នាក់ងារ​របស់​នាង បាន​ឲ្យ​ដឹងថា តារាចម្រៀង Mina មាន​អារម្មណ៍​ថប់ដង្ហើម​ខ្លាំង​ភ្លាមៗ ហើយ​និង​គ្មាន​សុវត្ថិភាព​នោះទេ​ចំពោះ​ការសម្តែង​នៅលើ​ឆាក​។​ ​សេចក្តីថ្លែងការណ៍​នោះ​បន្តទៀតថា ក្រោយ​ការពិភាក្សា​យ៉ាង​ល្អិតល្អន់ ជាមួយនឹង​នាង Mina​និង​សមាជិក​ក្នុង​ក្រុម Twice យើង​ក៏បាន​សម្រេចចិត្តថា ស្ថានភាព​សុខភាព​បច្ចុប្បន្ន​របស់​នាង Mina ត្រូវការ​ការព្យាបាល​ប​ន្ថែ​ម​ទៀត ក៏ដូចជា​ត្រូវការ​ពេល​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​តារាចម្រៀង​ស្រី​កូរ៉េ Twice​នៅតែ​បន្តដំណើរ​ទស្សនាចរណ៍​តន្ត្រី​ពិភពលោក​របស់​ពួកគេ​តាម​ការគ្រោងទុក​ដដែល​។​ ​ការប្រកាស​ដោយ​បើកចំហ​ពី​ស្ថានភាព​សុខភាព​របស់​នាង Mina ត្រូវបាន​ឱបក្រសោប​យ៉ាង​កក់ក្តៅ​ដោយ​ក្រុមអ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​។​ ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់ បានសរសេរថា “​រាល់​លើក​យើង​និយាយ​ពី​ផល​លំបាក​របស់​ពួកយើង ជាមួយនឹង​សុខភាព​ផ្លូវចិត្ត គឺ​យើង​ដើរ​មួយ​ជំហាន​ខិត​ទៅរក​ការដកខ្លួន​ចេញពី​ស្លាកស្នាម​អាក្រក់​”​។​ ​សូមបញ្ជាក់ថា ឧស្សាហកម្ម​សិ​ល្បះ​កូរ៉េខាងត្បូង គឺជា​ទីផ្សារ​ប្រកួតប្រជែង​ខ្លាំង​បំផុត ហើយ​ទីភ្នាក់ងារ​គ្រប់គ្រង...