សុខភាព

ចង់​ព្យាបាល​ជម្ងឺ​ទឹកនោមផ្អែម​…​ងាយ​ដូច​បក​ចេក​គូឆាយ​អាចជួយ​អ្នក​បាន​

​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​ពិបាក​ព្យាបាល ហើយ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ការរស់នៅ និង​ការ​ទទួលទាន​ប្រចាំថ្ងៃ​។ គេ​សង្កេតឃើញថា មនុស្ស​ដែលមាន​វ័យ​កណ្តាល​ឡើងទៅ ភាគច្រើន​កើតមាន​ជំងឺ​មួយ​នេះ​។​​តើ​អ្នក​ធ្លាប់ប្រើ​ថ្នាំ​ជាច្រើន​មកហើយ តែ​មិនបាន​លទ្ធផល​មែន​ទេ​? បើដូច្នោះ​មែន អ្នក​អាច​សាកល្បង​ទទួលទាន គូឆាយ វិញ ព្រោះ​វា​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​ធាតុ​ផ្សំ​៖– គូឆាយ ១​ដើម​យក​ទាំង​ឬ​ស​– ទឹក​សុទ្ធ ដែលមាន​សារធាតុ​រ៉ែ​ខ្ពស់​ចំណុះ​កន្លះ​លីត្រ​​របៀប​ធ្វើ​៖– លាង គូឆាយ ឲ្យ​ស្អាត រួច​ហាន់​ដាក់​ក្នុង​ក្រឡ​កែវ​ស្អាត​មួយ​– ចាក់ទឹក​ដែលមាន​ជាតិ​រ៉ែ​ចូល ហើយ​គ្រប​វា​ជិត​– ត្រាំ​រយ​:​ពេល ២៤​ម៉ោង រួច​ច្រោះ​យក​គូឆាយ​ចេញ ទើប​ទទួលទាន​​លោកអ្នក​នឹងមាន​អារម្មណ៍​ល្អប្រសើរ​ជាង​មុន បន្ទាប់ពី​ទទួលទាន​ល្បាយ​នេះ​នៅ​ថ្ងៃ​ដំបូង​។ ប្រសិនបើ​អ្នក​សង្កេតឃើញថា ជំងឺ​ធូរស្រាល​មែន ត្រូវ​បន្ត​អនុវត្ត​ជា​រៀងរាល់ថ្ងៃ​រហូតទល់​តែ​ជា​ជាសះស្បើយ​ទាំងស្រុង​។​យ៉ាងណាមិញ លោកអ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​បន្ថែមទៀត​៕

រូបមន្ត​ងាយៗ ទាំង​៤​យ៉ាងនេះ​ជួយ​បំបាត់​រង្វង់​ភ្នែក​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព​

​រង្វង់​ភ្នែក​ខ្មៅ អាច​កើតឡើង​ទៅលើ​មនុស្ស​គ្រប់រូប​បាន​យ៉ាង​ស្រួល ប្រសិនបើ​ពួកគេ ទទួលទានដំណេក មិន​គ្រប់គ្រាន់​។​រង្វង់​ភ្នែក​ខ្មៅ​គឺជា​ស្នាម​ខ្មៅ ឬ ស្រមោល​ខ្មៅ ដែល​មាននៅ​ជុំវិញ​ភ្នែក​របស់​​អ្នក​។ ហើយ​ស្រមោល​ខ្មៅ​នេះ នឹងធ្វើ​ឱ្យ​អ្នក​បាត់​នូវ​សម្រស់ ភាពស្រស់ស្អាត​របស់ អ្នកជា​ពិសេស​ធ្វើឱ្យ​អ្នក មាន​អារម្មណ៍​ថា​ខ្មាស់អៀន ពេលចេញ​ទៅខាង​ក្រៅ​ជួប​អ្នកដទៃ​។​ដូចនេះ​យើង​ជម្រាបជូន​អ្នក​ពី​វិធី​ងាយៗ​ជួយ កំចាត់​រង្វង់​ភ្នែក​ខ្មៅ​៖ ១-​ផ្លែ​ត្រសក់​៖ សូម​យក​ផ្លែ​ត្រសក់​ស្រស់​១​ផ្លែ ចិត​ជា​ចំណិត​ស្តើងៗ​ទុក​នៅក្នុង​ទូរ​ទឹកកក ឱ្យ​ត្រជាក់ រយៈពេល ៣០​នាទី បន្ទាប់មក​យក​វា បិទ​នៅលើ​រង្វង់​ភ្នែក​ខ្មៅ​ឬ​ស្រមោល​ខ្មៅ​នោះ ទុក​រយៈ ពេល ១០​នាទី​រួច​លាង សំអាត​ទឹក​ចេញ​ជាការ​ស្រេច​។​២-​ផ្លែ​ប៉ោម​៖ សូម​យក​ផ្លែ​ប៉ោម​មួយ​ផ្លែ ចិត​ជា​បន្ទះ​ស្តើងៗ បន្ទាប់មក​យ​កវាម​កបិទ នៅ​ជុំវិញ​ភ្នែក​កន្លែង​មាន​ស្នាម​ខ្មៅ ទុក​រយៈពេល​៣០​នាទី រួច​លាង​ស​ម្អ​ត​ជាមួយនឹង ទឹក​ត្រជាក់​ចេញ...

មិនដែល​ដឹង​សោះ​…​ទម្លាប់​សាមញ្ញៗ​ប្រចាំថ្ងៃ​ទាំង​១០​នេះ អាចធ្វើ​ឲ្យ​លោកអ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទាំង​មិនដឹង​ខ្លួន​

​សកម្មភាព​ប្រចាំថ្ងៃ​មួយចំនួន អាច​បង្ក​ផលប៉ះពាល់ នឹកស្មាន​មិន​ដល់ ចំពោះ​សុខភាព និង​រាងកាយ​របស់​អ្នក​។ ជាក់ស្ដែង ដូចជា​សកម្មភាព​ប្រចាំថ្ងៃ ទាំង​១០​ចំនុច​នេះ​៖១) ស្លៀកខោ​ខោ​វ​ប៊​យ​រឹប​​ការ​ស្លៀកខោ​ខោ​វ​ប៊​យ​រឹប អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សាច់ដុំ​ជើង សរសៃប្រសាទ ស្ពឹក ប្រែប្រួល​កម្ដៅ ឈឺចាប់ ហូរឈាម និង ហើម នៅ​ខាងក្នុង​សាច់ដុំ​ភ្លៅ រួមទាំង​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ ទៀតផង​។ ២) គេង​ស្លៀក​សំលៀកបំពាក់ ឬ​អាវទ្រនាប់​រឹប​​ការ​ស្លៀក​សំលៀកបំពាក់​រឹប ឬ​តឹង នៅពេល​គេង អាច​រំខាន​ដល់​ចលាចល​ឈាម ដែល​បណ្ដាល​ឲ្យ​រលាក​ស្បែក និង​រំខាន​ដល់​ដំណេក​។ ចំណែកឯ ការ​ស្លៀក​ខោខ្លី​តឹង ឬ​រឹប (​បុរស​) នៅពេល​យប់...

បើ​មិន​ជឿ​…​សាក​សិន​ទៅ​មាន​អស់​ប៉ុន្មាន ស៊ុត​អាច​ព្យាបាល​អាការ​ឈឺជង្គង់

​​ជំងឺ​ឈឺជង្គង់ គឺជា​បញ្ហា​ទូទៅ​មួយ​ដែល​តែងតែ​កើតមាន​ចំពោះ​មនុស្ស​ចាស់ជរា ក៏ប៉ុន្តែ​មនុស្ស​វ័យក្មេង​ក៏​អាច​កើតមាន​ដូចគ្នា​ដែរ ប្រសិនបើ​ឆ្អឹង​អ​ង្គុ​ញ​មានការ​កកិត​ខ្លាំងពេក ឬ​សារធាតុ​រាវ​កើនឡើង​ត្រង់​តំបន់​នេះ​ហួស​កម្រិត​។ នៅពេលដែល​ជង្គង់​រង​នូវ​សម្ពាធ​ខ្លាំងពេក វា​នឹង​ប​ណ្តោ​ល​ឲ្យ​ហើម​ជាលិកា​ជុំវិញ​សន្លាក់​នៃ​ជង្គង់ ហើយ​កើត​ជំងឺ​រលាក​សន្លាក់​ថែមទៀត​។ ប៉ុន្តែ​សូមកុំ​ព្រួយ បើ​យោងតាម​គេហទំព័ rak sukapap បាន​ចុះផ្សាយ​ថា បញ្ហា​ឈឺជង្គង់​បាន​ដោះស្រាយបាន ដោយ​ប្រើ​ធាតុ​ផ្សំ​សាមញ្ញៗ​ពីរ​មុខ​ប៉ុណ្ណោះ តែមាន​ប្រសិទ្ធភាព​មិនគួរ​ឲ្យ​ជឿ​។​ ​ធាតុ​ផ្សំ​:​ស៊ុត ១​គ្រាប់ អំបិល​១​ស្លាបព្រា​។​​របៀប​ប្រើប្រាស់​:១.​គោះ​យកតែ​ស៊ុត​ក្រហម​ដាក់ចូល​ក្នុង​កូនចាន​មួយ រួច​បន្ថែម​អំបិល​កូរ​ឲ្យ​រលាយ​ចូលគ្នា​។​២.​អនុវត្ត​នៅត្រង់​តំបន់​ដែល​ឈឺចាប់​ឲ្យ​សព្វ​ល្អ​។​៣.​បន្ទាប់មក​អ្នក​ត្រូវ​ប្រើ​បង់​រុំ​របួស រុំ​ឲ្យ​ជិត​។​៤.​អ្នក​ត្រូវ​ព្យាយាម​អនុវត្ត រៀងរាល់​២​ម៉ោង​ម្តង​។​​ប្រសិនបើ​អ្នក​អនុវត្តបាន​ទៀងទាត់ ក្នុង​រយ​:​ពេល​៥​ថ្ងៃ អាការ​ហើម ព្រមទាំង​ការឈឺចាប់​នឹង​ចាប់ផ្តើម​ថយចុះ​បន្តិច​ម្តងៗ តែ​សូម​បន្ត​ប្រើ​រហូត​ទាល់តែ​ជំងឺ​ជាសះស្បើយ​តែ​ស្រុង​៕

អង្គការ​សុខភាព​ពិភពលោក WHO ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19 ដល់​កម្រិត​ខ្ពស់បំផុត​

​អង្គការ​សុខភាព​ពិភពលោក WHO​បាន​បង្កើន​ហានិភ័យ​នៃ​ការ​រី​ល​រាលដាល​ឆ្លង​ជំងឺ COVID-19​ដល់​កម្រិត​កំពូល​បំផុត ដែលជា​ការវាយតម្លៃ​ហានិភ័យ​កម្រិត​កំពូល​របស់​ពួកគេ​។​​ប៉ុន្តែ​អង្គការ WHO​បាន​និយាយថា មាននូវ​ឱកាស​ដែល​ការទប់ស្កាត់​ជំងឺ​មួយ​នេះ បើសិនជា​ច្រវាក់​នៃ​ការចម្លង​បាន​ដាច់​។​​ប្រធាន​អង្គការ WHO លោក តេ​ដ្រូ​ស អាដ​ហា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូ​ស បានធ្វើកា​សង្កត់ធ្ងន់​ផងដែរ​ថា ជំងឺ​ភ័យខ្លាច និង​ព័ត៌មាន​មិន​ពិត គឺជា​ការងារ​ប្រឈម​ធំ​បំផុត​ត្រូវយក​ឈ្នះ​ឲ្យ​បាន​។ ​​បច្ចុប្បន្ន​ប្រទេស​ជាង​៥០ ត្រូវបាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជំងឺ COVID-19​។​ ​នៅក្នុង​សន្និសីទកាសែត​មួយ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស លោក​តេ​ដ្រូ​ស បាន​និយាយថា ករណី​ភាគច្រើន​អាច​នៅតាម​ដា​បានន​នៅឡើយ ហើយក៏​គ្មាន​ភស្តុតាង​ថា វីរុស​កំពុង​រីក​រាល​ដាល​ដោយ​សេរី​នៅក្នុង​តំបន់​សហគមន៍​នោះដែរ​។​​ដោយឡែក លោក​វេជ្ជបណ្ឌិត ម៉ៃ រ៉ា​យ​អាន គឺជា​ប្រធាន​កម្មវិធី​សុខភាព​បន្ទាន់​របស់​អង្គការ WHO​បាន​និយាយថា កម្រិត​ហានិភ័យ​ខ្ពស់បំផុត មាន​គោលបំណង​ដើម្បី​ឲ្យ​មានការ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​សម្រាប់​រដ្ឋាភិបាល ចាប់តាំងពី​ប្រព័ន្ធ​ថែរក្សា​សុខភាព...

អ្នក​ជម្ងឺ​ទឹកនោមផ្អែម សាក​ស្លឹក​ស្វាយ​មួយ​កំសៀវ​-​ពី​រល​មើល​មាន​ខាតបង់​អី​!

​ស្លឹក​ស្វាយ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ជាច្រើន ដូចជា​អាច​ព្យាបាល​អាការ​រាករូស គ្រុណក្តៅ ជំងឺ​ពក​សរសៃ គេង​មិន​លក់ ហឺត រលាក ទងសួត និង ផ្តាសាយ តិចតួច​ជាដើម​។ ដូចគ្នានេះដែរ​ស្លឹក​ស្វាយ​ក៏​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​ពង្រឹង​សរសៃឈាម​ដែរ ។ ស្លឹក​ស្វាយ​ក៏ត្រូវ​បាន​គេ​ប្រើ​ធ្វើជា​តែ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​រ៉េ​ទីន និង​ជំងឺ​សរសៃឈាម​ដែល បង្កដោយ​ទឹកនោមផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព ។​ជំងឺ​ទឹកនោមផ្អែម កើតឡើង​នៅពេល​រាងកាយ​មិនអាច​ប្រើប្រាស់​សារធាតុ​អាំង​ស៊ុយ​ឡាំង​បាន​គ្រប់គ្រាន់ ឬ លំពែង​ឈប់​ផលិត​សារធាតុ​អាំង​ស៊ុយ​លីន​។ កង្វះ​សារធាតុ​អាំង​ស៊ុយ​លីន ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើតឡើង​និង បង្ក​ជា​រោគសញ្ញា​មួយចំនួន​ដូចជា ស្រេកទឹក បត់ជើងតូច​ញឹកញាប់ និង​ស្រក​ទម្ងន់​ខុស​ប្រក្រតី ។​ ស្លឹក​ស្វាយ​សម្បូរ​ដោយ​វីតាមីន​អា​បេ និង​សេ រួមទាំង​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ​ទៀត ដូចជា សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ហ្វ្លេ​វើ​ណ័​ដ​(flavonoids)​និង​ផេ​ណុល​(Phenols)​។ ស្លឹក​ត្រួយ​ខ្ចី​មាន​សារធាតុ​តានី​ន...

មិនធម្មតា​ឡើយ ញុំាចេក​ខ្ចី​ស្ងោរ​ព្យាបាល​ជម្ងឺ​បាន​ច្រើន​មុខ​ណាស់​

​ចេក​ខ្ចី​ស្ងោរ​ជួយ​ព្យាបាល​ការ​រលាក​ពោះវៀន ជំងឺ​ពោះវៀនធំ​ផ្សេងៗ​ទៀត ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បញ្ចុះ​សម្ពាធ​ឈាម បង្កើត​ឆ្អឹង​ដ៏​រឹងមាំ បន្ថយ​ស្ត្រេ​ស រក្សា​តុល្យភាព​ជាតិ​ទឹក ជំរុញ​មុខងារ​បេះដូង ខួរក្បាល និង​តម្រងនោម ជួយ​សម្រក​ទម្ងន់​ចេក​ខ្ចី​ស្ងោរ​ផ្ទុក​ទោ​ដោយ​ជាតិ​រ៉ែ​ជាច្រើន​ដែល​សំខាន់​សម្រាប់​រាងកាយ​។ មាន​ប្រសិទ្ធ​ភាពខ្លាំង​ក្នុងការ​ប្រឆាំងនឹង​ការ​រាករូស និង​ជំងឺ​ដូចជា Shigelosis ជាដើម​។​ បើសិនជា​អ្នក​កំពុងតែ​រាក​ហើយ ការ​ញ៉ាំ​ចេក​ខ្ចី​ស្ងោរ​នឹង​ជួយ​ឲ្យ​ធូរស្រាល​កាន់តែ​លឿន​។​សុខភាព​ពោះវៀនធំ ចេក​ខ្ចី​ស្ងោរ​ជួយ​ធ្វើ​ឲ្យ​ស៊ាំ​នឹង​អាមីដុង ដែល​សំខាន់បំផុត​សម្រាប់​សុខភាព​ពោះវៀនធំ និង​ជួយ​ព្យាបាល​ការ​រលាក​ពោះវៀន និង​ជំងឺ​ពោះវៀនធំ​ផ្សេងៗ​ទៀត​។ ការ​ញ៉ាំ​ចេក​ខ្ចី​ស្ងោរ ៣០​នាទី​មុន​បាយ អាចជួយ​បង្ការ​បញ្ហា​ក្នុង​ពោះវៀនធំ​បាន​។ ចេក​ខ្ចី​ស្ងោរ​ក៏មាន​សារធាតុ Pectin ដ៏​ច្រើន​ដែល​សំខាន់​ក្នុងការ​ព្យាបាល​ការ​ទល់លាមក និង​ជំរុញ​ចលនា​ពោះវៀន​ឱ្យមាន​សុខភាព​ល្អ​។​ចេក​ខ្ចី​ស្ងោរ​ផ្ទុក​ទោ​ដោយ​វីតាមីន B6 ដែល​សំខាន់​សម្រាប់​ប្រតិកម្ម​អង់ស៊ីម​នីមួយៗ​ក្នុង​រាងកាយ ហើយ​វា​ក៏មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ជាច្រើន​ដែល​សំខាន់​សម្រាប់​បង្ការ​ជំងឺ ។ ចេក​ខ្ចី​ក៏មាន​វីតាមីន C...

បើ​ចង់​សុខកាយ ចៀសវាង​ចំណុច​ទាំង​៤​ក្រោយពី​ឧស្សាហ៍​ភ្ញាក់​កណ្តាលអធ្រាត្រ​

មាន​ហេតុផល​ច្រើនយ៉ាង ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ដឹងខ្លួន​ទាំង​កណ្តាលអធ្រាត្រ​។ អាច​បណ្តាលមកពី អ្នក​ចង់ទៅ​បង្គន់ ស្រេកទឹក ថ្លង់​សំឡេង​ស្រមុក ឬ​ដោយសារ​សុបិន​អាក្រក់​ជាដើម​។ សម្រាប់​អ្នក​ពូកែ​គេង​មិន​ពិបាក​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយចំនួន​វិញ​សំងំ​រាប់​ម៉ោង​នៅតែ​មិនអាច​គេង​លក់​ទៅវិញ ហើយ​ការ​ភ្ញាក់​ក្នុងអំឡុងពេល​កណ្តាលអធ្រាត្រ​បែបនេះ ពិតជា​រឿង​ដែល​ប​អាក្រក់​បំផុត​។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ​ទាំងស្រុង​តែម្តង​។​បើ​អ្នក​ជួបប្រទះ​បញ្ហា ដូច​អ្វីដែល​បាន​រៀបរាប់​ខាងលើ​ញឹកញាប់ គួរ​ដឹង​ពី​វិធី​ទប់ស្កាត់​និង​ជៀសវាង​ធ្វើ​រឿង​មួយចំនួន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​កាន់តែខ្លាំង​។​ •​ ​ហាម​ងើប​អង្គុយ​​បើ​អ្នក​យល់សប្តិ​អាក្រក់ ហើយ​ងើប​អង្គុយ​ដោយ​មិនដឹង​ខ្លួន ត្រូវតែ​ដាក់​ខ្នង​យឺតៗ​ដេក​ទៅវិញ​ឲ្យ​ត្រង់ ដើម្បី​រក្សា​លំនឹង​នៃ​រាងកាយ​។ នៅ​សុខៗ​ស្រាប់តែ​ងើប​អង្គុយ​ភ្លាមៗ ចង្វាក់បេះដូង​នឹង​លោត​ញាប់​ខុសពី​ធម្មតា ជាហេតុ​បណ្តាល​ឲ្យ​ដំណើរ​ឈាម​ហូរ​ទៅកាន់​ផ្នែក​ខួរក្បាល​យ៉ាងច្រើន និង​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​ទៅវិញ​។​•​ ​ហាម​ងើប​ទៅ​បត់ជើងតូច​រាល់​យប់​​បើ​អ្នក​ផឹកទឹក​ច្រើនពេក​មុនពេល​ចូល​គេង អ្នកនឹង​ឈឺ​បត់ជើងតូច នៅ​ពាក់​កណ្តាលអធ្រាត្រ​។ អ្នកខ្លះ​សូម្បីតែ​មិនបាន​ផឹកទឹក​ច្រើន ក៏ត្រូវ​តែ​ចូល​បង្គន់​រាល់​យប់​ដែរ ដូចជា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ស្ត្រី​ពោះធំ និង​អ្នកជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​ជាដើម​។ យ៉ាងណាមិញ បើ​អ្នក​មិន​ឈឺ​បត់ជើងតូច​ខ្លាំង...

សូម​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​ប៉ុន្មាន​យ៉ាងនេះ អាច​បណ្តាល​ឲ្យ​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​

​វីរុស​កូ​រ៉ូ​ណា​ថ្មី​បានសម្លាប់​មនុស្ស​ជាង​២៧០០​នាក់ ដែល​ភាគច្រើន​គឺជា​ប្រជាជន​ចិន​។ មេរោគ​នេះ​បាន​ឆ្លង​រាលដាល​ដល់​ប្រមាណ​ជិត​៤០​ប្រទេស​។ នៅ​ប្រទេសជិតខាង​កម្ពុជា ដែលមាន​ដូចជា​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ចំនួន​៤០​ករណី ហើយ​នៅ​ប្រទេស​វៀតណាម មាន​ចំនួន​១៦​ករណី​។ ប្រទេស​កូរ៉េខាងត្បូង​និង​អ៊ីតាលី មាន​ករណី​ឆ្លង​ច្រើនជាងគេ​បន្ទាប់ពី​ប្រទេស​ចិន​។​​យ៉ាងណាមិញ​ដើម្បី​បង្ការ​មេរោគ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC) បានឱ្យដឹងថា មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឆ្លង​តាមរយ​:​តំណក់​ទឹកតូចៗ ដែល​ខ្ទាត​ចេញមកក្រៅ​តាមរយ​:​ក្អក​ឬ​កណ្តាស​។ តំណក់​ទឹកតូចៗ​របស់​អ្នកជំងឺ​ដល់​ទីណា មេរោគ​នឹង​ទៅដល់​ទីនោះ​។ ​បើតាម​ប្រភព​ដដែល អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ចម្ងាយ​ខ្ទាត​ចេញ​ពីមុខ​មនុស្ស​យើង​ចម្ងាយ​បាន ៣​ហ្វី​ត បើ​គិតពី​រង្វាស់​ម៉ែត្រ គឺ ៩០​សង់ទីម៉ែត្រ​។ «​ដូច្នេះ​បើ​យើង​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​លើសពី ១​ម៉ែត្រ យើង​នឹង​គេច​ផុតពី​តំណក់​ទឹកតូចៗ​ទាំងនោះ​។ ពេល​អ្នកជំងឺ​ក្អក​ឬ​កណ្តាស​ម្តងៗ បណ្តាលឱ្យ​ខ្ទាត​ទៅលើ​ផ្ទៃ​ផ្សេងៗ ដូចជា​លើ​តុ លើ​ជញ្ជាំង លើ​បង្កាន់ដៃ​។​ល​។ និង​ដៃ​របស់គាត់...

ក្រសួងសុខាភិបាល ស្នើរ​ឲ្យ​អភិបាលខេត្ត​រាជធានី​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1

​ កាលពីពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺផ្តាសាយបក្សី H5N1 ដែល​កំពុង​ផ្ទុះ​រាតត្បាត​នៅ​ខេត្ត​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម ។ ​ក្រសួងសុខាភិបាល បាន​ស្នើឱ្យ​អភិបាល​រាជធានី​-​ខេត្ត ពិសេស​ខេត្តកណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និង​តាកែវ បង្កើន​ការប្រុងប្រយ័ត្ន និង​ធ្វើ​ការណែនាំ​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1 មក​មនុស្ស​។​​យោងតាម​សេចក្តី អំពាវនាវ​បាន​បន្តទៀតថា មិនត្រូវ​ទទួល​សត្វ​បក្សី​ឈឺ ឬ​ងាប់ និង​រា​ល់ប​សុ​បក្សី​សម្រាប់​បរិភោគ ត្រូវ​ចម្អិន​ឱ្យបាន​ឆ្អិន​ល្អ​។ ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​មុនពេល​បរិភោគ និង​បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​ប​សុ​បក្សី​។ បើ​បុគ្គល​ណា​ម្នា​ក់មាន​គ្រុនក្តៅ​លើសពី...