ព័ត៌មានអន្តរជាតិ

ស្លាប់ជាង២០ឆ្នាំគ្មានអ្នកណាដឹងសោះស្រាប់តែដើររកឃើញនៅក្នុងត្រពាំងខាងក្រោយផ្ទះទៅវិញ

អស់រយៈពេលជាង២0ឆ្នាំមកហើយដែលបុរសម្នាក់ឈ្មោះ William Moldt បានបាត់ខ្លួនហើយក្រុមគ្រួសាររបស់លោកក៍មិនទទួលបានដំណឹងឬចម្លើយអ្វីសោះអំពីការបាត់ខ្លួនរបស់បុរសម្នាក់នេះ។ ឥឡូវនេះក្រុមគ្រួសារលោកទទួលបានចម្លើយហើយដោយសារតែមានការរកឃើញគាត់ដោយកម្មវិធី Google Earth។ លោក William Moldt ដែលពេលនោះមានអាយុ៤០ឆ្នាំ បានបាត់ខ្លួនពីតំបន់ Palm Beach ក្នុងរដ្ឋFlorida នៅថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ១៩៩៧។ នៅល្ងាចមួយលោកបានប្រាប់ទៅកាន់មិត្តស្រីរបស់គាត់នៅក្នុងបារមួយថាគាត់នឹងទៅផ្ទះឆាប់ៗ។ ភ្លាមៗនោះលោកត្រូវបានគេមើលឃើញថាបានចេញពីបារតែម្នាក់ឯងនិងបានចូលក្នុងឡានរបស់គាត់។ តាំងពីពេលនោះមកគាត់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។ ការបាត់ខ្លួនរបស់លោកនៅពេលយប់នោះរហូតមកដល់បច្ចុប្បន្នមានរយៈពេល២២ឆ្នាំហើយ។ កាលពីពេលថ្មីៗនេះមានប្រជាជនម្នាក់ដែលធ្លាប់រស់នៅក្នុងផ្ទះមួយកន្លែងក្នុងទីក្រុងWellingtonរដ្ឋFloridaបានមើលម្តុំផ្ទះជិតខាងដែលគាត់ធ្លាប់រស់នៅតាមកម្មវិធី Google Earth ហើយក៏បានឃើញអ្វីមួយគួរឲ្យកត់សម្គាល់នៅក្នុងទឹក។ បើតាមរូបភាពបានពី Google Earth អ្នកអាចមើលឃើញថាវាទំនងដូចជាឡានមួយគ្រឿងស្ថិតនៅបាតត្រពាំង។ អតីតអ្នកធ្លាប់រស់នៅផ្ទះនោះក៏បានធ្វើការទាក់ទងទៅម្ចាស់ផ្ទះបច្ចុប្បន្នដែលរស់នៅក្បែរត្រពាំងដែលមានវត្ថុគួរឲ្យកត់សម្គាល់ស្ថិតនៅបាត។ បើតាមប៉ូលីសបានបញ្ជាក់ថា“អ្នករស់នៅក្បែរត្រពាំងនោះបានធ្វើការបង្ហោះដ្រូនរបស់គាត់ដើម្បីធ្វើការបញ្ជាក់ពីអ្វីដែលម្ចាស់ផ្ទះមុនបានឃើញហើយភ្លាមៗនោះគាត់ក៏បានទាក់ទងទៅប៉ូលីស”។ វត្ថុដែលគេមើលឃើញតាមរយៈដ្រូននោះគឺជារថយន្តហើយក្រោយពេលស្រង់វាចេញពីទឹកប៉ូលីសបានប្រទះឃើញគ្រោងឆ្អឹងនៅខាងក្នុង។ គ្រោងឆ្អឹងនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពិសោធន៍ហើយ កាលពីថ្ងៃអង្គារកន្លងទៅនេះគេបានបញ្ជាក់ថាគ្រោងឆ្អឹងនោះជារបស់លោក William Moldt ដែលបានបាត់ខ្លួន៕

សមាជិកព្រឹទ្ធសភាអាមេរិកបានស្នើឲ្យរដ្ឋាភិបាលលោកដូណាល់ត្រាំធ្វើការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់អ៊ីរ៉ង់វិញ

ពេលនេះសមាជិកព្រឹទ្ធសភាអាមេរិកលោក Linsdey Graham មកពីរដ្ឋការ៉ូលីណាសហរដ្ឋអាមេរិកបានអំពាវនាវដល់រដ្ឋាភិបាលឲ្យវាយប្រហារទម្លាក់គ្រាប់បែកទៅលើទីតាំងចម្រាញ់ប្រេងរបស់ប្រទេសអ៊ីរ៉ង់។  លោកLinsdey Grahamបានបញ្ជាក់ថារដ្ឋាភិបាលអ៊ីរ៉ង់បានផ្តល់អាវុធដល់ក្រុមឧទ្ទាមហ៊ូធីឲ្យបើកការវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងរបស់ប្រតេសអារ៉ាប៊ីសាឌីត។ រដ្ឋាភិបាលអ៊ីរ៉ង់មិនបានយកចិត្តទុកដាក់ដល់សន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ានោះឡើយ។ អ៊ីរ៉ង់កំពុងតែខិតខំផលិតអាវុធដើម្បីគ្រប់គ្រងតំបន់នេះទាំងមូល។ សមាជិកព្រឹទ្ធសភារូបនេះបានបន្តទៀតថាមានតែការវាយប្រហារទៅលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់ទើបអាចរារាំងប្រទេសនេះធ្វើព្យុះភ្លៀងនៅក្នុងតំបន់មជ្ឈិមបូព៌ា។  ដូច្នេះរូបលោក(Linsdey Graham)និងសមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូបទៀតគាំទ្រដល់រដ្ឋាភិបាលអាមេរិកឲ្យបើកកាវាតប្រហារទៅលើប្រទេសអ៊ីរ៉ង់។  ទោះជាយ៉ាងណាពាក់ព័ន្ធនឹងការវាយប្រហារទៅលើទីតាំងចម្រាញ់ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទាំងរដ្ឋាភិបាលអាមេរិកអ៊ីស្រាអែលនិងអារ៉ាប៊ីសាអូឌីតបានទម្លាក់កំហុសទាំងស្រុងទៅលើរដ្ឋាភិបាលអ៊ីរ៉ង់។  ដោយឡែករដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់វិញក៏បានច្រានចោលនូវការចោទប្រកាន់ទាំងឡាយហើយចាត់ទុកថានេះជាការរៀបចំរបស់ប្រទេសលោកខាងលិចដើម្បីដាក់គំនាបទៅលើប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ៕

ក្រុមពួកឧទ្ទាម៣៥នាក់ ត្រូវបានកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបាញ់សម្លាប់

ការវាយប្រហារកាលពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសថា ក្រុមជីវពលតាលីបង់ចំនួន៣៥នាក់បានត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដែលបានប្រតិបត្តិការពិសេសស្ថិតនៅភាគខាងលិច ខេត្តFarah កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានបន្តថា ប្រតិបត្ដិការខាងលើធ្វើឡើងនៅក្នុងស្រុកAnar Dara ខេត្ត Farah ។ ក្នុងចំណោមអ្នកដែលបានស្លាប់ទាំងអស់នោះ ត្រូវប្រភពអះអាងថា មានឈ្មោះSayyed Azim មេដឹកនាំស្រមោលរបស់ក្រុមឧទ្ទាមតាលីបង់ប្រចាំនៅស្រុកAnar Dara និងឈ្មោះ Esmatullah ដែលជាមេចារកម្មរបស់ក្រុមឧទ្ទាម នៅក្នុងស្រុកខាងលើនេះដែរ។ ប្រភពដដែលបានបន្តថា កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដែលបានប្រតិបត្ដិការ ប្រកបដោយជោគជ័យ នេះ  ក៏បានអាស្រ័យការជួយគាំទ្រពីកងកម្លាំងជើងអាកាសផងដែរ។ ស្រុកខាងលើនេះមានព្រំដែនជាប់ជាមួយនឹងប្រទេសអ៊ីរ៉ង់។ គួរបញ្ជាក់ថាកងកម្លាំងសន្តិសុខរបស់ប្រទេស អាហ្វហ្គានីស្ថានបានខិតខំ...

ប្រទេសអ៊ីរ៉ង គំរាមបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក

មេបញ្ជាការឆ្មាំបដិវត្ដអ៊ីរ៉ង់លោក Amir Ali Hajizadeh បាននិយាយនៅថ្ងៃអាទិត្យនេះថា មូលដ្ឋានទ័ព និងនាវាដឹកយន្តហោះរបស់អាមេរិកនៅក្នុងតំបន់ជុំវិញប្រទេសអ៊ីរ៉ង់ គឺស្ថិតនៅក្នុងរង្វង់គ្របដណ្តប់របស់គ្រាប់មីស៊ីលពួកគេ។ ការលើកឡើងនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាជាអ្នកនៅក្រោយខ្នងការវាយប្រហារទៅលើស្ថានីយ៍ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ លោក  Amir Ali Hajizadeh បាននិយាយថា​ “គ្រប់គ្នាគួរតែដឹងថា គ្រប់មូលដ្ឋានទ័ព និងនាវាដឹកយន្តហោះទាំងអស់របស់អាមេរិកដែលស្ថិតនៅចំណាយ ២,០០០គីឡូម៉ែត្រជុំវិញប្រទេសអ៊ីរ៉ង់ គឺស្ថិតនៅក្នុងរង្វង់នៃការវាយប្រហាររបស់មីស៊ីលពួកយើង​។” រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់យ៉ាងបើកចំហរ​​ ថាជាអ្នកដែលនៅពីក្រោយការវាយប្រហាររបស់ពួកឧទ្ទាម Houthi និងបានច្រានចោលការពាក់ព័ន្ធរបស់ប្រទេសយេម៉ែន ព្រមទាំងបានធ្វើការថ្កោលទោសទីក្រុង Tehran ចំពោះការធ្វើការទូតមិនពិត។ លោក Pompeo បាននិយាយនៅក្នុងបណ្តាញសង្គម Twitter ថា...

ស្ថានីយ៏ប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ

យន្តហោះគ្មានមនុស្សបើក (Drones) ចំនួន ១០បានវាយប្រហារចំកន្លែងបូមប្រេងធំបំផុតក្នុងពិភពលោក និងកន្លែងផលិតថាមពលសំខាន់បំផុត ដែលស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ការវាយប្រហារនេះជាសកម្មភាពរបស់ពួកឧទ្ទាម Houthi ប្រទេសយេម៉ែនដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។ ពួកឧទ្ទាម Houthi ក៏បានចេញមុខសារភាពថាការវាយប្រហារនៅកន្លែងកែច្នៃប្រេង Abqaiq និងនៅវាលប្រេង Khurais ជាស្នាដៃរបស់ពួកគេ ដែលជាការតបតទៅនឹងការវាយប្រហារ ពីសំណាក់​អារ៉ាប៊ីសាអូឌីតមកលើពួកគេកាលពីឆ្នាំ ២០១៥។ តាមក្រុមជំនាញបានបញ្ជាក់ថា ការវាយប្រហារនេះបានបង្កការគំរាមគំហែងដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបង្កើនភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដែលកើតចេញពីការវាយប្រហារលើកប៉ាល់ដឹកប្រេងកាលពីខែឧសភា និងមិថុនាកន្លងមក។​ គួរបញ្ជាក់ផងដែរថា ការវាយប្រហារនេះជាលើកទី​៣ហើយ ក្នុងរយៈពេល ៥ខែ ដែលពួកឧទ្ទាមបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក​ (Drone) មកវាយប្រហារស្ថានីយប្រេងអារ៉ាប៊ីសាអូឌីតរបស់ក្រុមហ៊ុន Aramco ​៕        

យោធាចិនបានបញ្ជូននាវាចម្បាំងនិងយន្តហោះ ដើម្បីព្រមានអាមេរិក

លោកលីហួរមិន(LiHuamin)អ្នកនាំពាក្យកងទ័ពចិនបាននិយាយកាលពីថ្ងៃសុក្រទី១៣កញ្ញានៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចិនបានបញ្ជូននាវា និងយន្តហោះយោធាជាច្រើនដើម្បីតាមឃ្លាំមើលនាវាចម្បាំងអាមេរិកWayneE.Meyer និងបានធ្វើការព្រមានហើយទាមទារឱ្យនាវានេះចាកចេញពីតំបន់នោះបន្ទាប់ពីការរំលោភចូលក្នុងដែនទឹករបស់ចិននៅឯនាយប្រជុំកោះXisha(ប៉ារ៉ាសែល)កាលពីថ្ងៃសុក្រដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ លោកបានកត់សម្គាល់ថា ចិនជាម្ចាស់អធិបតេយ្យភាពដែលមិនអាចប្រកែកបានលើប្រជុំកោះXisha និងដែនទឹកនៅជាប់គ្នានោះ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកជាយូរមកហើយបានគំរាមកំហែងអធិបតេយ្យភាពរបស់ចិននៅសមុទ្រចិនខាងត្បូងក្រោមឈ្មោះ”សេរីភាពនៃការធ្វើនាវាចរណ៍”ដោយបង្ហាញកង្វះភាពស្មោះត្រង់ក្នុងការថែរក្សាសន្តិភាពអន្តរជាតិនិងស្ថិរភាពសន្តិសុខក្នុងតំបន់។ លោកLiHuaminក៏បានបញ្ជាក់ជាថ្មីទៀតថា កងទ័ពរំដោះប្រជាជនចិននឹងរក្សាការប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិនិងការពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ នាវាពិឃាតWayneE.Meyerបើកជិតប្រជុំកោះប៉ារ៉ាសែលក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងការអះអាងអធិបតេយ្យភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅតំបន់ផ្លូវទឹកដ៏មមាញឹកនេះ។ យោងតាមអ្នកនាំពាក្យកងនាវាទី៧អាមេរិក លោកស្រីរីនម៉ុមសេន(ReannMommsen)នាវានៃកងទ័ពជើងទឹកអាមេរិកនេះប្រឆាំងនឹងអ្វីដែលលោកស្រីហៅថាការអះអាងកម្មសិទ្ធិធំធេងពេករបស់ចិនលើបណ្តាប្រជុំកោះដែលក៏អះអាងជាកម្មសិទ្ធិដោយវៀតណាមផងដែរ។ ទោះជាចិនប្រឆាំងជំទាស់ក៏អាមេរិកដែលមានកិច្ចសហការយោធាជាមួយកោះតៃវ៉ាន់បានបន្តធ្វើប្រតិបត្តិការយោធាហើយចោទប្រកាន់ចិនថាពង្រីកសកម្មភាពយោធានៅក្នុងតំបន់រួមទាំងការសង់បណ្តាកោះសិប្បនិម្មិតតែចិនបានតបវិញថាការដាក់ទីតាំងយោធានៅសមុទ្រចិនខាងត្បូងដើម្បីការពារខ្លួននិងសំរាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រព្រមទាំងកម្មវិធី ៕