ព័ត៌មានអន្តរជាតិ

ខ្វះ​កន្លែង​ខ្លាំងណាស់​ទៅ​ឬ​បានជា​គូស្នេហ៍​តៃវ៉ាន់​២​នាក់ បើក​សមរភូមិ​សិច​នៅក្បែរ​រថយន្ត​អែប​ផ្លូវ​

​គូស្នេហ៍​អាក្រាតកាយ​២​នាក់ បាន​បើក​សមរភូមិ​ក្តៅខ្លួន​នៅក្បែ​រថយន្ត​ដែល​ចត​ជាប់​នឹង​ផ្លូវ​នៅលើ​កោះ​តៃវ៉ាន់​។​ ​ករណី​បង្កាត់ភ្លើង​ដ៏​ក្តៅគគុក​នេះ បានកើត​ឡើង​នៅលើ​ដងផ្លូវ Shantian ស្ថិតនៅ​ក្នុងស្រុក Taichung ពេលដែល​បុរស​ននល​គោក​ម្នាក់ បាន​យកដៃ​ឱប​គូស្នេហ៍​របស់គាត់​ដែល​ស្រាត​ននល​គោក​ដូចគ្នា និង​ចាប់ផ្តើម​បបោសអង្អែល​ថើប​យ៉ាង​ញក់ញី​ក្បែរ​នឹង​រថយន្ត​។ ​គូស្នេហ៍ ទាំង​២​នាក់​នេះ​ទំនងជា​ពួកគេ​មាន​ចេតនា​ឲ្យ​អ្នកដំណើរ​មើលឃើញ​ពី​សកម្មភាព​សិច​របស់​ពួកគេ​ហើយ​តាមមើលទៅ ដោយសារតែ​ពួកគេ​ទាំង​២​មិនបាន​លាក់លៀម​អ្វី​សូម្បីតែ​បន្តិច​ចំពោះ​សកម្មភាព​ដ៏​រោលរាល​របស់​ពួកគេ​នោះ​។​ ​អ្នកប្រើប្រាស់​ព័ត៌មាន​សង្គម​ម្នាក់ បាន​ដែល​បាន​មើលឃើញ​រូបភាព​អ្នក​ទាំង​២​បង្កើត​ភ្លើង​ស្នេហ៍​កណ្តាលវាល​នៅលើ Google នេះ បាន​និយាយថា លោក​មិន​នឹកស្មានថា​បានឃើញ​រូបភាព​ដ៏​អស្ចារ្យ​បែប​ហ្នឹង​នោះទេ​។​ ​ចំណែកឯ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ទៀត​បាន​និយាយ​ដែរ​ថា លោក​មិន​ធ្លាប់​ដែល​គិត​ទាល់តែសោះ​ថា​មាន​ទស្សនីយភាព​អស្ចារ្យ​បែបនេះ​នៅ​ទីនោះ ប៉ុន្តែ​ពេលនេះ​លោក​ចង់ទៅ​កាន់​ទីនោះ ក្រែង​មាន​គូស្នេហ៍​ណា​ផ្សេងទៀត​បើកឆាក​សមរភូមិ​សិច​កណ្តាលវាល​ដូច​គូស្នេហ៍​មួយគូ​នេះ​។​ ​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើកដំបូង​នោះទេ ដែលមាន​គូស្នេហ៍​ប្រព្រឹត្ត​អំពើ​អាណា​ចា​រ្យ​កណ្តាលវាល​បែបនេះ ជាក់ស្តែង​គូស្នេហ៍​ម្នាក់ នៅ​ទីក្រុង San Diego សហរដ្ឋអាមេរិក ក៏​ធ្លាប់​បើក​សមរភូមិ​សិច​កណ្តាលវាល​បែបនេះ​ដែរ នៅលើ​វាល​ខ្សាច់​ផងដែរ​៕​

NASA​នឹង​ផ្តល់​ឧបករណ៍​សិច​ពិសេស​សម្រាប់​ឲ្យ​ក្រុម​អវកាសយានិក​អាចមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​មនុស្ស​ជា​ទិ​ស្រលាញ់​នៅ​ផែនដី​

​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ នឹង​ក្លាយជា​ឆ្នាំ​ដ៏​សម្បើម​មួយ​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ទី​អវកាស​។​ ​កម្មវិធី SPACE-X របស់លោក Elon Musk ត្រូវបាន​សម្របសម្រួល​ជាមួយ​អង្គការ​អវកាស NASA​ដើម្បី​បង្កើន​ពេលវេលា​ដែល​មនុស្ស​អាច​រស់​នៅលើ​ទី​អវកាស​។​ ​ស្រប​ពេលដែល​ក្រុម​អវកាសយានិក​ស្នឹ​ក​នឹង​បេសកកម្ម​យូរ​បំផុត​មិន​ធ្លាប់​ដែលមាន​ពីមុនមក នៅលើ​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS​នោះ បេសកកម្ម​នៅ​ភព​ព្រះ​អង្គារ​របស់លោក Musk នឹងត្រូវ​ការ​ឲ្យ​ក្រុម​អវកាសយានិក​រស់នៅ​ច្រើន​ឆ្នាំ​នៅលើ​ទី​អវកាស​។​ ​កម្មវិធី​ស្រាវជ្រាវ​របស់​មនុស្សរ​បស់​អង្គការ NASA នឹង​ស្រាវជ្រាវ​លើ​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​នៅលើ​ទី​អវកាស ដែល​រួមទាំង​បញ្ហា​ឯក​កោ​ផងដែរ​។​ ​ថ្វីត្បិតតែ​ក្រុម​អវកាសយានិក​ធ្វើការ​ជាមួយ​ក្រុមការងារ​ដែល​ធ្លាប់​ហ្វឹកហាត់​រួមគ្នា​យ៉ាងណាក្តី ក៏​រយៈពេល​បេសកកម្ម​បច្ចុប្បន្ន​របស់​អង្គការ NASA មានន័យថា វា​ងាយ​នឹងមាន​អារម្មណ៍​ឯក​កោ​ខ្លាំងណាស់ ពិសេស​នៅពេលដែល​ពួកគេ បែក​ចេញពី​មនុស្ស​ជាទី​ស្រលាញ់​នៅផ្ទះ​។​ ​ទោះបីជា​ការប៉ុនប៉ងរ​បស់​អង្គការ NASA​ធ្វើ​ឲ្យ​ប្រាកដថា ក្រុម​អវកាសយានិក បំពាក់​ដោយ​សម្ភារ​ដែល​ពួកគេ​ត្រូវការ​រស់ និង​បន្ត​ការទាក់ទង​ជាមួយ​ផែនដី​យ៉ាងណាក្តី ក៏​អង្គការ NASA​មិន​ធ្លាប់​ដែល​បំពេញតម្រូវការ​ចង់បាន​បំផុត​ដែល​ប៉ះ​ប៉ះពាល់​ក្រុម​អវកាសយានិក​ដែរ គឺ​បញ្ហា​សិច​។​ ​មាននូវ​ក្តីកង្វល់​កើនឡើង​ថា អង្គការ NASA​និង​លោក Musk​ប្រហែលជា​អាច​ភ្លេច​បច្ចេកវិទ្យា​សិច ដែល​សំខាន់​ចាំបាច់​ជួយ​ដល់​ពួកគេ​ពេល​បំពេញបេសកកម្ម​។​ ​បញ្ហា​សិច​នៅលើ​ទី​អវកាស កម្រ​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​ខ្លាំងណាស់...

តារា​សម្តែង​ស្រី​កូរ៉េ Sulli ប្រទះឃើញ​ដេកស្លាប់​ក្នុងផ្ទះ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​

​នាង Sulli ដែលជា​តារាចម្រៀង និង​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់ របស់​កូរ៉េខាងត្បូង បាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ផ្ទះ​របស់​នាង ស្ថិតនៅ​ទីក្រុង Seongnam កាលពី​ថ្ងៃ​ចន្ទ​។ នាង​បាន​ស្លាប់​នៅ​វ័យ​២៥​ឆ្នាំ​។​ ​ក្រុមនគរបាល បាន​ជូនដំណឹង​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន Yonap របស់​កូរ៉េខាងត្បូង​ថា តារា​ស្រី​ម្នាក់នេះ ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ផ្ទះ​របស់​នាង ក្នុង​ទីក្រុង Seongnam ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល កាលពី​ថ្ងៃ​ចន្ទ​។​   ​នាង Sulli ដែលមាន​ឈ្មោះ​ពិត Choi Jin-ri ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ដោយ​ភ្នាក់ងារ​របស់​នាង នៅវេលា​ម៉ោង ៣ និង​២១​នាទី​រសៀល នៅក្នុង​ផ្ទះ​២​ជាន់ ស្ថិតនៅ​ទីក្រុង Seongnam ខេត្ត Gyeonggi ។​ ​នាង Sulli...

ដុំ​មាស​ទម្ងន់​១៣​តោន​កន្លះ​មានតម្លៃ​៥២០​លាន​ផោន ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​មន្ត្រី​ពុករលួយ​ចិន​

​ដុំ​មាស​ទម្ងន់​២៣​តោន​កន្លះ តម្លៃ​ជាង​៥២០​លាន​ផោន ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​មន្ត្រី​ពុករលួយ​ចិន គឺ​លោក Zhang Qi វ័យ​៥៨​ឆ្នាំ ហើយ​លុយ​សង្ស័យថា​បានមកពី​សំណូក​សូកប៉ាន់​៣០​ពាន់​លាន​ផោន ត្រូវបាន​រកឃើញ​មាននៅ​ក្នុង​គណនី​ធនាគារ​របស់គាត់​។​ ​ដុំ​មាស​រាប់ពាន់​ដុំ ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​មន្ត្រី​ចិន​ដ៏​មានអំណាច​ម្នាក់នេះ អំឡុង​ការ​វាយឆ្មក់​មួយ​ដោយ​ក្រុម​ស៊ើប​សង្កេត​ករណី​ពុករលួយ នៅ​ដើមខែ​តុលា​នេះ​។​ ​លោក Zhang Qi គឺជា​អតីត​អភិបាលក្រុង Ganzhou ត្រូវបាន​ដាក់ឱ្យ​នៅក្រោម​ការស៊ើបអង្កេត ពីបទ​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ បន្ទាប់ពី​អាជ្ញាធរ​ចិន​រកឃើញ​ដុំ​មាស​ជាង ១៣.៥​តោន នៅក្នុង​ផ្ទះ​របស់លោក​។​ ​អាជ្ញាធរ​ចិន​បាន​រកឃើញ​ដុំ​មាស ១៣.៥​តោន ព្រមទាំង​លុយ​សុទ្ធ​រាប់លាន​យ័ន និង​វត្ថុ​មានតម្លៃ​ជាច្រើន​នៅក្នុង​ផ្ទះ​របស់លោក Zhang Qi នៅឯ​ទីក្រុង Haikou​នៃ​ខេត្ត Hainan​ដែលមាន​ពលរដ្ឋ​រស់​នៅ​ប្រហែល​៩​លាន​នាក់ ។​ ​ក្រោយ​ការចុះ​ឆែកឆេរ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​បាន​រាយការណ៍​ថា អតីត​អភិបាលក្រុង​រូបនេះ​ត្រូវបាន​ដាក់ឱ្យ​នៅក្រោម​ការ​ស៊ើបអង្កេត កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ ដើម្បី​ស្វែងរក​ការពិត​នៅ​ពីក្រោយ​ដុំ​មាស​ដ៏​ច្រើន​នេះ​។​ ​យោងតាម​សារព័ត៌មាន...

ផ្សិត​មហា​គ្រោះថ្នាក់ តែ​ហ៊ាន​ប៉ះ​វា​មនុស្ស​យើង​នឹង​ស្លាប់​អត់​ដី​កប់​

Fungi គឺជា​ផ្សិត​ពុល​ម្យ៉ាង​ដែលមាន​សមត្ថភាព​ស​ម្លា​ប់​មនុស្ស​ណា​ដែល​ប៉ះ​វា ហើយ​វា​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ជា​លើកដំបូង​។​ ​ផ្សិត​ដែលមាន​ឈ្មោះថា “Poison Fire Coral”​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ខួរក្បាល​មនុស្ស​កាន់តែ​រួញ​តូច​ទៅ ពេលដែល​យើង​បាន​ប៉ះ​វា​។ វា​ធ្លាប់​សម្លាប់​មនុស្ស​ច្រើនណាស់​នៅក្នុង​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​កាលពីពេល​ថ្មីៗ​នេះ វា​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ព្រៃ​ប្រទេស​អូស្ត្រាលី​។​ ​វា​ត្រូវបាន​រកឃើញ​ដោយ​អ្នក​ថតរូប​ម្នាក់​ឈ្មោះ Ray Palmer ខណៈពេលដែល​លោក​រុករក​នៅក្នុង​ព្រៃ ស្ថិតនៅ​ក្នុងស្រុក Redlynch ទីក្រុង Cairns​រដ្ឋ North Queensland ។ លោក​គ្រាន់តែ​ថតរូប​វា​ប៉ុណ្ណោះ ដើម្បី​យកមក​ឲ្យ​ក្រុម​អ្នកជំនាញ កំណត់​អត្តសញ្ញាណ​របស់​វា​។​ ​លោក​វេជ្ជបណ្ឌិត Matt Barrett គឺ​អ្នកជំនាញការ​ខាង​ផ្សិត Fungi មកពី​សាកលវិទ្យាល័យ James Cook ស្ថិតនៅក្នុង​ទីក្រុង Townsville​បាន​និយាយថា ការរកឃើញ​នេះ...

ភស្តុតាង​ថ្មី​៖ ផ្កាយព្រះគ្រោះ​ហោះ​បុក​ផែនដី​កាលពី​១២.៨០០​ឆ្នាំមុន បង្ក​ឲ្យ​មាន​យុគសម័យ​ទឹកកក​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ផ្កាយព្រះគ្រោះ​ដ៏​ធំ​មួយ ទំនងជា​បាន​ហោះ​បុក​ផែនដី​កាលពី​រយៈពេល​១២.៨០០​ឆ្នាំមុន បង្ក​ឲ្យ​មាន​បម្រែបម្រួល​អាកាសធាតុ និង​ការ​ផុត​ពូជ​របស់​សត្វលោក​នៅលើ​ផែនដី​។​ ​ភស្តុតាង​បាន​គាំទ្រ​ទ្រឹស្តី​មួយ​ដែលថា​ផ្កាយព្រះគ្រោះ​មួយ ឬ​ច្រើន បានធ្វើ​ឲ្យ​ចុះ​ត្រជាក់​ផែនដី និង​បានធ្វើ​ផុត​ពូជ​សត្វ​ធំៗ ដែល​ត្រូវបាន​គេ​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​   ​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​សញ្ញា​នៃ​ដែក​ប្លា​ទីន ដែល​បង្ហាញថា ផ្កាយព្រះគ្រោះ បាន​ហោះ​បុក គឺជា​ផ្កាយព្រះគ្រោះ​ដែល​សម្បូរ​ប្លា​ទីន នៅ​តំបន់ Wonderkrater ស្ថិតក្នុង​ខេត្ត Limpopo ភាគ​ខាងជើង​នៃ​រដ្ឋធានី Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​ ​មកទល់នឹង​ពេលនេះ ភស្តុតាង​បង្ហាញថា ផ្កាយព្រះគ្រោះ បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដែល​នាំ​ឲ្យ​មាន​យុគសម័យ​ទឹកកក​នៅ​អឌ្ឍគោល​ខាងជើង​។ តំបន់​សរុប​២៨​កន្លែង​ដែលមាន​កម្រិត​ផ្លា​ទីន​ខ្ពស់ ត្រូវបាន​រកឃើញ​។​ ​ប៉ុន្តែ​ភស្តុតាង​បច្ចុប្បន្ន​ដែល​បានបង្ហាញ​ពី​ទីតាំង​ស្រដៀង​គ្នា​នៅ​អឌ្ឍគោល​ខាងត្បូង ត្រូវបាន​រកឃើញ​ផងដែរ​។​ ​ការរកឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ Witwatersrand ស្ថិតក្នុង​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​គាំទ្រ​ទ្រឹស្តី ដែលថា ផ្កាយព្រះគ្រោះ...

ទីបំផុតបុរសសង្ហានិងស្រីស្អាតបង្ហាញខ្លួនហើយ!

រង់ចាំយូរហើយមែនទេ? លើកនេះ OPPO មិនធ្វើឲ្យការង់ចាំរបស់លោកអ្នក ខាតពេល និង ឥតប្រយោជន៍នោះទេ ព្រោះ OPPO នឹងបង្ហាញជូននូវសមាសភាពពិតនៃកំពូលស្មាតហ្វូនស៊េរីថ្មី Reno2 និងស្មាតហ្វូនធុនកណ្តាល OPPO Reno2 F ច្បាស់ទែងហើយ! ដោយប៉ុន្មានថ្ងៃនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជាបានពញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈការផ្តល់នូវរង្វាន់ទូរស័ព្ទដៃស៊េរីថ្មី OPPO Reno2 F ចំនួន 10 គ្រឿង សម្រាប់អតិថិជនដែលបានធ្វើការ Blind Order លើស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា...

អាមេរិចបញ្ជូនទាហានបីពាន់នាក់ទៅអារ៉ាប៊ីសាអូឌីត ដើម្បី…

អាមេរិចបញ្ជូនទាហានបីពាន់នាក់ទៅអារ៉ាប៊ីសាអូឌីត ដើម្បីជួយការពារសន្តិសុខ ក្រោយពេលមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង។​ ពេលនេះអារ៉ាប៊ីសាអ៊ូឌីត បានយល់ព្រមឲ្យអាមេរិក​ដាក់ពង្រាយ កម្លាំងទាហាន នៅលើទឹកដីរបស់ខ្លួន ក្រោយពីប្រទេសនេះ រងការបាញ់ប្រហារ ពីដែនអាកាស ទៅលើទីតាំង ចម្រាញ់ប្រេង កាលពីខែមុននេះ ។ សារព័ត៌មាន SPA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ បានផ្សាយថា ព្រះមហាក្សត្ររបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Salman បានអនុញ្ញាត ឲ្យអាមេរិក ដាក់ពង្រាយកម្លាំងបន្ថែម នៅក្នុងទឹកដីនេះ ។ សម្ភារ សឹក ប្រព័ន្ធកាំជ្រួចមីស៊ីល ការពារដែនអាកាសដទៃផ្សេងទៀត ត្រូវបានអនុញ្ញាត ឲ្យដាក់ពង្រាយផងដែរ ។ សហរដ្ឋអាមេរិក...

យ៉ាងហោចណាស់មនុស្សចំនួន៣៥នាក់បានស្លាប់ ដោយសារតែខ្យល់ព្យុះនៅប្រទេសជប៉ុន

បើតាមក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះរាប់ម៉ឺននាក់បានធ្វើការសង្គ្រោះ និងស្វែងរកតាំងពីព្រឹកព្រលឹម ថ្ងៃចន្ទ ទី១៤ តុលា ដើម្បីទៅដល់ប្រជាជនដែលជាប់ខ្លួននៅតំបន់រងគ្រោះដោយការបាក់ដី និងទឹកជំនន់នៅប្រទេសជប៉ុនដែលត្រូវបានបង្កឡើង ដោយខ្យល់ព្យុះដ៏ខ្លាំងដែលរហូត ដល់ពេលនេះបានសម្លាប់មនុស្ស ៣៥ នាក់ និងបង្កអោយបាត់ខ្លួនយ៉ាងតិចណាស់ ១១ នាក់ ។ ខ្យល់ព្យុះហា ហ្គី ប៊ីស ( Hagibis ) នេះបានធ្វើដំណើររសាយទៅឆ្ងាយចេញពីប្រទេស ជប៉ុន កាលពីព្រឹក ថ្ងៃអាទិត្យ ប៉ុន្តែខណៈដែលវាបានបក់បោកកាត់ តំបន់តូក្យូនិងបានបង្កការបំផ្លិចបំផ្លាញ នៅតំបន់ជុំវិញនៃទីក្រុងនេះ ។ អ្នកជួយសង្គ្រោះជាង ១០០.០០០នាក់ ដោយរួមទាំងកងទ័ព៣១.០០០ នាក់...

ក្រោយជំនួបចរចាកូរ៉េខាងជើង-អាមេរិក បរាជ័យមកចិនបានអំពាវនាវឲ្យមានការចរចាឡើងវិញ

ដោយសារតែជំនួបចរចាមិនត្រូវគ្នា រវាងអាមេរិចនិង កូរ៉េខាងជើងនោះ ពេលនេះចិនបានអំពាវនាវ ឱ្យមានជំនួបចរចា និងការពិគ្រោះយោបល់ឡើងវិញផ្នែកនយោបាយដោយសង្កត់ធ្ងន់ថាវា គឺជាដំណោះស្រាយដែលអាចធ្វើបានតែមួយគត់ចំពោះបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានបរាជ័យនៅប្រទេស ស៊ុយអែត កាលពីថ្ងៃសៅរ៍ ។ លោក ហ្គេង សួង អ្នកនាំពាក្យ ក្រសួងការបរទេសចិនបានធ្វើការអំពាវនាវនេះនៅ សន្និសីទកាសែត មួយ កាលពីថ្ងៃអង្គារ ។ ដោយបានអំពាវនាវដល់ភាគីទាំង ២ ឱ្យធ្វើជំនួបចរចាជាថ្មីនោះ លោក ហ្គេង សួង បាននិយាយថា ចិន សង្ឃឹមថា កូរ៉េខាងជើង និងសហរដ្ឋអាមេរិករក្សាការប្រាស្រ័យទាក់ទង  និងរក្សាការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យមានការចរចាជាថ្មីអំពីការំលាយចោលអាវុធនុយក្លេអ៊ែរនេះ ។...