ព័ត៌មានអន្តរជាតិ

ដំរីមួយហ្វូង ឆ្លងដែនពីថៃ មកលេងស្រុកខ្មែរ តែសំណាងល្អមិនបង្កហានិភ័យដល់មនុស្ស

ខេត្តបាត់ដំបង ៖កាលពីពេល កន្លងទៅថ្មីៗនេះមានរឿងដ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយសារមានសត្វដំរីមួយហ្វូង ប្រមាណជាង១០ក្បាល បានឆ្លងដែនចូលមកកាច់បំបាក់ បារ៉ាស់ដែក បណ្ដាលឲ្យបាក់ខ្ទេចខ្ទីអស់។ ប្រភពព័ត៌មានពីប៉ុស្តិ៍ច្រកតំបន់៤០០ បានបញ្ជាក់ថា នៅម៉ោងប្រមាណជា១០និង១៥នាទីយប់ ដើមសប្តាហ៍កន្លងទៅ គឺមានដំរីមួយហ្វូងប្រមាណជាង១០ក្បាល បានឆ្លងមកពីទឹកដីថៃ ចូលមកកាច់បារ៉ាស់ត្រួតពិនិត្យចំណុចខ្ពស់ខាងលើ និងមានការខូចខាតទាំងស្រុង។ លោកបានបន្តថា នៅក្នុងចំណោមសត្វដំរីទាំងអស់នេះ គឺមានអាឈ្មោល១ក្បាល ទំនងជាចុះប្រេង ដោយបានអុកឡុកប្រជាពលរដ្ឋនៅខេត្ត ច័ន្ទបុរី ព្រមទាំងបានបន្តដំណើរមកដល់តំបន់ក្បែរច្រក ៤០០ ហើយក៏បានវាយបំផ្លាញស្លាកសញ្ញានានាមួយចំនួនតាមដងផ្លូវ នៅលើទឹកដីថៃផងដែរ ដោយការអុកឡុកនេះមានរយៈពេល ជិត១ខែ មកហើយ។ លោកក៏បានបញ្ជាក់ថា នៅយប់កើតហេតុដោយសារតែមានការកាច់បំផ្លាញបែបនេះ កម្លាំងជួរមុខក៏បានផ្ទុះអាវុធប៉ុន្មានគ្រាប់ដែរដើម្បីដេញសត្វទាំងនេះ ឲ្យចូលទៅក្នុងព្រៃវិញ ហើយលោកក៏តែងតែផ្ដាំផ្ញើដល់អ្នកធ្វើដំណើរតាមច្រក៤០០ដែរ គឺមិនឲ្យចេញពីព្រលឹមពេក និងមិនឲ្យវិលត្រឡប់។​ មកវិញនៅពេលល្ងាចពេក ព្រោះខ្លាចជួបនឹងសត្វដំរីនេះ...

ប្រធានរដ្ឋសភាម្នាក់ត្រូវបានជាប់ខ្នោះ ព្រោះតែតណ្ហាដឹកមុខ

ក្រុមប៉ូលិសបានចាប់ខ្លួនអតីតប្រធានរដ្ឋសភានៃប្រទេសនេប៉ាល់ម្នាក់  បន្ទាប់ពីស្ត្រីម្នាក់ជាបុគ្គលិកបម្រើការ នៅក្នុងរដ្ឋសភាបានចោទប្រកាន់គាត់ ពីបទរំលោភសេពសន្ថវៈ ។ រថយន្តទ្រុងរបស់ប៉ូលិសមួយគ្រឿង  បានមកដល់ភូមិគ្រឹះរបស់លោក Krishna Bahadur Mahara កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ហើយបានដឹករូបគាត់ ទៅកាន់កន្លែងឃុំខ្លួន ក្រោយពីតុលាការបានចេញបញ្ជាឲ្យចាប់ខ្លួន។ លោក Shyam Lal Gyawali អ្នកនាំពាក្យប៉ូលិសក្រុង Kathmandu បានថ្លែងប្រាប់ប្រភពព័ត៌មាន AFP កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ថា «គាត់ត្រូវបញ្ជូនខ្លួនចូលក្នុងមន្ទីរឃុំឃាំង  កាលពីថ្ងៃម្សិលមិញ (ថ្ងៃអាទិត្យ) ដើម្បីស៊ើបអង្កេតករណីនេះ» ។ សូមបញ្ជាក់ថា លោក Mahara ជាសមាជិកជាន់ខ្ពស់របស់គណបក្សកុម្មុយនីស្តនេប៉ាល់...

ដូណាល់ត្រាំបានប្រកាសដកទាហានចេញពីសង្គ្រាមនៅស៊ីរីធ្វើអោយសម្ព័ន្ធមិត្តភ្ញាក់ផ្អើលយ៉ាងខ្លាំង

កាលពីថ្ងៃទី ៧ខែតុលានេះ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសដកទាហានចេញពីសង្គ្រាមនៅក្នុងប្រទេសស៊ីរី។ សកម្មភាពខាងលើ របស់ទីក្រុងវ៉ាស៊ីនតោន   បានធ្វើឲ្យសម្ពន្ធមិត្ត ជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី ភ្ញាក់ផ្អើលយ៉ាងខ្លាំង   ហើយអង្គការសហប្រជាជាតិ បាន ព្រមានពីរឿងអាក្រក់ នៅពេលខាងមុខ។ ប្រធានាធិបតីដូណាល់ ត្រាំ សរសេរនៅលើបណ្តាញសង្គម Twitter ថា  «ក្រុមជនជាតិឃឺដ ដែលកំពុងតែធ្វើសង្គ្រាមបានទទួលនៅប្រាក់ជាច្រើន ព្រមទាំងសម្ភារៈយោធា  ។តាំងពីដើមមក ពួកគេបានធ្វើសង្គ្រាមជាមួយ វាយប្រហារជាមួតួកកី ជាច្រើនទសវត្សរ៍កន្លងមក ។ តួកគី អឺរ៉ុប ស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ រុស្ស៊ី និងក្រុមជនជាតិឃឺដ ...

ចិនបានបង្ហាញ មីស៊ីលល្បឿនលឿន គ្មានគូប្រជែង អាចកម្ទេចរាល់គោលដៅ ចាក់ទម្លុះប្រព័ន្ធការពារ ធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល

កងកម្លាំងទាហាន បដិវត្តន៍ប្រជាជនចិន បានបង្កឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានបង្ហាញមីស៊ីល ទំនើបៗ គ្មានគូប្រជែង នៅក្នុងពិធី ព្យុហយាត្រាទ្រង់ទ្រាយធំ នាទិវា៧០ឆ្នាំថ្ងៃបង្កើតបក្ស។ មីស៊ីលទំនើបបំផុតដែលចិនបានបង្ហាញនោះជាប្រភេទ Dongfeng-17(DF-17) ជាមីស៊ីលដែលក្រុមអ្នកវិភាគបានលើកឡើងថា មានសមត្ថភាពខ្ពស់ អាចបំពាក់ក្បាលគ្រាប់បរមាណូ និងវាយប្រហារគោលដោយ ក្នុងល្បឿនលឿនបំផុត ចាក់ទម្លុះរាល់ មីស៊ីលការពាររបស់សត្រូវ ។ អ្នកឯកទេសយោធា បានវាយតម្លៃថា មីស៊ីល DF-17 ជាមីស៊ីល ដ៏គ្រោះថ្នាក់ សម្រាប់សត្រូវ ដោយមីស៊ីលនោះអាចវាយប្រហារ ទៅលើគោលដៅ ក្នុងល្បឿនលឿនជាងសំឡេង ៥ដង (Mach 5) គឺមានល្បឿនដល់ទៅ ៦.១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ DF-17 ជាមីស៊ីលទំនើបបំផុតដែលបានដាក់ឲ្យប្រើប្រាស់ក្នុងជួកងទ័ពដំបូងបង្អស់នៅលើពិភពលោក...

ទើបទិញមកថ្មីៗ សាកបាញ់ ច្រឡំ ស្មានតែសត្រូវ តាមពិតគ្នាឯងសោះ

ទើបនឹងទិញម៉ីស៊ីលថ្មីៗ បែរជាមកបាញ់ច្រឡំគ្នាឯង ស្មានតែសត្រូវ បណ្តាលឲ្យត្រូវធ្លាក់ស្លាប់អស់៦នាក់  នេះបើតាមការដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានឥណ្ឌា បានបញ្ជាក់ថា  ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ឥណ្ឌា  ប្រភេទ Spyder ទើបនឹងទិញពី ប្រទេសអ៊ីស្រាអែល  បានបាញ់ច្រឡំទៅលើឧទ្ធម្ភាគចក្រ  Mi-17  របស់ខ្លួន បណ្តាលឲ្យទាហាន ៦នាក់បានស្លាប់។ មីស៊ីល  Spyder  ជាប្រភេទអាវុធការពារដែនអាកាស  រយៈចម្ងាយមធ្យមដ៏ទំនើបបំផុតនៅលើពិភពលោក ផលិតដោយប្រទេសអ៊ីស្រាអែល។  ប្រព័ន្ធមីស៊ីលខាងលើ អាចវាយប្រហារទៅលើគោលដៅ ក្នុងចម្ងាយ ៣៥គីឡូម៉ែត្រ។ កម្លាំងទាហានការពារដែនអាកាសឥណ្ឌា ដែលបានប្រើប្រាស់មីស៊ីលការពារខាងលើបានបាញ់ច្រឡំឧទ្ធម្ភាគចក្រទាហានអាកាសរបស់ខ្លួន ។ កម្លាំងទាហានឥណ្ឌាបានប្រកាសថា «នៅពេលបាញ់ច្រឡំទៅលើឧទ្ធម្ភាគចក្រខ្លួនឯងនោះ គឺក្នុងពេលកម្លាំងទាហានឥណ្ឌា និង ប៉ាគីស្ថាន វាយប្រហារគ្នា នៅជិតព្រំដែន  LoC...

អាមេរិក​ទទូច កូរ៉េខាងជើង ឲ្យ​ចៀសវាង​ការបង្ក​ហេតុ បន្ទាប់ពី​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត

​កាលពី​ព្រឹក​ថ្ងៃ​ពុធ (២ កញ្ញា​) ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង ដែល​បាន​ធ្លាក់​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ជប៉ុន ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​កូរ៉េខាងជើង​ខ្លួនឯង បានប្រកាសថា នឹង​បន្ត​កិច្ចពិភាក្សា​នុយក្លេអ៊ែរ​ជាមួយ​សហរដ្ឋអាមេរិក​នោះ ។​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃ​ពុធ​នេះ (២ តុលា​) ត្រូវតែ "​ចៀសវាង​ការបង្ក​ហេតុ​" និង​ប្តេជ្ញាចិត្ត​ក្នុង​ការចរចា​នុយក្លេអ៊ែរ បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង ។​ ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​ថា «​យើង​សូម​អំពាវនាវ​ឲ្យ (​កូរ៉េខាងជើង​) ចៀសវាង​ពី​ការបង្ក​ហេតុ​, គោរព​តាម​កាតព្វកិច្ច​របស់​ពួកគេ នៅក្រោម​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បន្ត​ចូលរួម​ក្នុង​ការចរចា​ប្រកបដោយ​ចីរភាព ធានា​សន្តិភាព និង​ស្ថេរភាព​នៅលើ​ឧបទ្វីប​កូរ៉េ និង​សម្រេចបាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​» ។ ​យោងតាម​ប្រភពព័ត៌មាន​ពី​កម្លាំងយោធា​កូរ៉េខាងត្បូង​បានប្រកាស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កាំជ្រួច​មី​ស៊ី​ល​របស់​កូរ៉េខាងជើង បាន​បាញ់​នៅ​ជិត​ទីក្រុង វ៉ុ​ន​សាន...

ក្រុមអ្នកវិទ្យាសាស្ត្រប្រកាសអាសន្ន ក្រោយពេលមានការរលាយទឹកកក និងកំណើនកម្ពស់ទឹកសមុទ្រ

វានឹងក្លាយជាការប្រកាសអាសន្នដ៏ច្បាស់លាស់បំផុតមួយពីការឡើងកម្តៅផែនដី កំពុងវាយប្រហារមកលើមហាសមុទ្រ និងតំបន់ទឹកកករបស់ពួកយើង។ ក្រុមអ្នកវិទ្យាសាស្រ្ត បានជួបជុំគ្នានៅប្រទេសម៉ូណាកូ ដើម្បីបញ្ចប់របាយការណ៍លើសមុទ្រ និងតំបន់ទឹកកករបស់ពួកយើង។ របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ នឹងបង្ហាញថាតើមហាសមុទ្រគឺជាមិត្តល្អរបស់ពួកយើងបែបណា វាកំពុងជួយពួកយើងទប់ទល់នឹងការឡើងសីតុណ្ហភាពខ្ពស់។ប៉ុន្តែរបាយការណ៍នេះ បានធ្វើការព្រមានផងដែរថា ការឡើងកម្តៅផែនដី កំពុងតែធ្វើឲ្យសមុទ្រក្លាយជាការគំរាមកំហែងដ៏ធំមួយដល់មនុស្សលោក។ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន IPCC ដែលគាំទ្រដោយរដ្ឋាភិបាលម៉ូណាកូ កាលពីឆ្នាំ២០១៥ នឹងផលិតរបាយការណ៍ពិសេសមួយពាក់ព័ន្ធនឹងមហាសមុទ្រ និងតំបន់ទឹកកក ។ អស់រយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្រ្ត បានពិនិត្យមើលរបាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យប៉ះពាល់ដល់សមុទ្រ តំបន់ប៉ូល និងផ្ទាំងទឹកកក។ របាយការណ៍របស់ពួកគេ នឹងតាមដានលំហូរទឹកចេញពីកំពូលភ្នំទឹកកក ចូលទៅក្នុងសមុទ្រ ហើយនិងវិធីដែលវាធ្វើឲ្យផែនដីក្តៅជាងមុន។ ពួកគេបានរកឃើញពីការគំរាមកំហែងពីការកើនឡើងនីវ៉ូទឹកសមុទ្រ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សរាប់រយលាននាក់ មុនដំណាចសតវត្សរ៍នេះ។ ចាប់តាំងពីឆ្នាំ១៩៧០មក មហាសមុទ្ររបស់ពួកយើង បានលេបកម្តៅជាង៩០ភាគរយ...

មេបក្សកាន់អំណាចនៅឥណ្ឌាម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនដោយជាប់សង្ស័យចាប់រំលោភនិស្សិតស្រីម្នាក់

មេដឹកនាំគណបក្សបារ៉ាទីយ៉ាហ្សណាតា(BJP) ដែលកំពុងកាន់អំណាចនៅឥណ្ឌា និងជាអតីតរដ្ឋមន្ត្រីត្រូវបានចាប់ខ្លួនដោយប៉ូលិសរដ្ឋអ៊ុតតាប្រាដែស កាលពីព្រឹកថ្ងៃសុក្រទី២០កញ្ញានេះ នៅពេលជាង១ខែបន្ទាប់ពីនិស្សិតវ័យ២៣ឆ្នាំម្នាក់ដាក់ពាក្យប្តឹងទៅប៉ូលិសថា លោកអ្នកនយោបាយរូបនេះចាប់ពង្រត់និងរំលោភនាង។ និស្សិតវ័យ២៣ឆ្នាំម្នាក់មកពីក្រុងសាចាហានពួរនៃរដ្ឋអ៊ុតតាប្រា ដែសបានចោទប្រកាន់លោកស្វាមីជីនម៉ាយ៉ាណាន់ថាបានចាប់ពង្រត់ និងរំលោភនាងអស់ពេលជាង១ឆ្នាំមកហើយ។ក្មេងស្រីនេះកំពុងសិក្សាផ្នែកច្បាប់នៅវិទ្យាល័យដែលជនជាប់ចោទគ្រប់គ្រង។ពួកមេដឹកនាំបក្សប្រឆាំង និងសង្គមស៊ីវិលបានចោទប្រកាន់គណបក្សកាន់អំណាចថាការពារជនខ្លាំងរូបនេះ នៅពេលគាត់មិនត្រូវបានចោទប្រកាន់ពីបទចាប់រំលោភអស់ពេលជិតមួយខែបន្ទាប់ពីស្ត្រីរងគ្រោះដាក់ពាក្យប្តឹង។នារីរងគ្រោះអះអាងថា នាងត្រូវបាននាំទៅកាន់បន្ទប់លោកជីនម៉ាយ៉ាណាន់ដោយការភ្ជង់កាំភ្លើង។នាងថែមទាំងអះអាងថា ជនល្មើសបានថតរូបនាងងូតទឹកនិងទូរស័ព្ទមកគំរាមបញ្ចេញរូបវីដេអូរបស់នាង និងទីបំផុតបានរំលោភនាង។ កាលពីថ្ងៃទី ០២ ខែកញ្ញា តុលាការកំពូលឥណ្ឌាបានបញ្ជាអោយមានការស៊ើបអង្កេតពិសេសមួយនិងបញ្ជាទៅតុលាការរដ្ឋអ៊ុតតាប្រាដែសអោយបង្កើតក្រុមមួយដើម្បីតាមដានការស៊ើបអង្កេតលើអតីតរដ្ឋមន្ត្រីមហាផ្ទៃស្វាមីជីនម៉ាយ៉ាណាន់។លោកជីនម៉ាយ៉ាណាន់ជាមេដឹកនាំទី២នៃគណបក្សកាន់អំណាចBJP ដែលជាប់ពាក់ព័ន្ធក្នុងការរំលោភផ្លូវភេទ។សមាជិកសភាក្នុងតំណែងម្នាក់មកពីរដ្ឋអ៊ុតតាប្រាដែសក៏កំពុងជាប់គុកចំពោះការចោទប្រកាន់ស្រដៀងគ្នា៕

យន្តហោះចម្បាំង F-16 របស់ប៊ែលហ្សិក មួយគ្រឿង បានធ្លាក់ ខណះពេលកំពុងធ្វើសមយុទ្ធ នៅក្នុងប្រទេសបារាំង

យោងតាមទីភ្នាក់ងារព័ត៌មាន Sputnik បានចេញផ្សាយ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញថា យន្ដហោះចម្បាំង F-16 មួយគ្រឿងរបស់ប្រទេសប៊ែលហ្ស៊ីកបានធ្លាក់ក្នុងពេលធ្វើសមយុទ្ធយោធារួមគ្នា រវាងកងទ័ពបារាំងនិង ប៊ែលហ្ស៊ិក នៅទីក្រុងMorbihan ប្រទេសបារាំង។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា យន្តហោះ F-16 នោះ ធ្លាក់ចំអគារលំនៅឋានមួយនៅទីក្រុង Morbihan ប្រទេសបារ៉ាង។ប៉ុន្ដែនៅក្នុងហេតុការណ៍នោះ មិនបានបណ្តាលឲ្យមានអ្នករងរបួសនោះទេ ដោយសារអ្នកស្រុក ត្រូវបានជម្លៀស ចេញមុន។ ដោយឡែកអ្នកបើកបរយន្តហោះ បានលោតចេញ ដោយប្រើឆ័ត្រយោង ហើយធ្លាក់ទៅជាប់នៅលើខ្សែភ្លើង។ ក្រោយ ពេលកើតហេតុភ្លាមៗនោះ ក្រុមអ្នកពន្លត់អគ្គិភ័យ ចំនួន៤០នាក់ និង...

តារាម៉ូដែលថៃដ៏ស្រស់ស្អាតម្នាក់ បានស្លាប់យ៉ាងអាថ៌កំបាំង

អាថ៌កំបាំងនៃការស្លាប់របស់តារាម៉ូដែលថៃដ៏ស្រស់ស្អាតម្នាក់ ក្រោយសាកសពរបស់នាង ត្រូវបានគេប្រទះឃើញលើកចូលជណ្តើរយន្តនៃអគារផ្ទះល្វែងស្ថិតនៅក្នុងទីក្រុងបាងកក តែគេសង្ស័យថា វាអាចជាជាករណីចាប់រំលោភរួចហើយយកទៅបោះចោល។​ នាង Thitim Noraphanpiphat ដែលមានឈ្មោះក្រៅថា  'Bell' អាយុ២៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរបៀងអគារផ្ទះល្វែងកាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែក្រុមនគរបាល បាននិយាយថា វាហាក់ដូចលឿនពេកហើយក្នុងការកំណត់ឈ្មោះ ឬអត្តសញ្ញាណជនសង្ស័យណាម្នាក់នោះ។ រូបភាពវីដេអូកាមេរ៉ាសុវត្ថិភាពឃើញ បុរសម្នាក់ បានលីសាកសពរបស់នាងចូលទៅក្នុងជណ្តើរយន្ត រួចដាក់នាងចុះនៅលើកម្រាលឥដ្ឋ ហើយបន្ទាប់មកក៏ដើរចេញទៅបាត់។​ នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព ឃើញនាង Noraphanpiphat ទន់ខ្លួនដូចសំឡី ពេលដែលនាងត្រូវបានអូសចូលទៅក្នុងជណ្តើរយន្តដោយបុរសម្នាក់។ លោក Surakit Sitiwilai គឺជាអធិការនគរបាលសង្កាត់ Bukkhalo បាននិយាយប្រាប់សារព័ត៌មានថៃថា ពួកគេកំពុងរង់ចាំលទ្ធផលនៃការពិនិត្យសាកសពជាមុនសិន។ សាកសពរបស់នារីរងគ្រោះ មិនឃើញមានរបួសស្នាមអ្វីនោះទេ ហើយអត្តសញ្ញាណរបស់ជនសង្ស័យ ក៏មិនត្រូវបានដឹងភ្លាមនោះដែរ។ ដោយឡែក...