ថៃ បញ្ចេញកញ្ចប់ថវិកាជាតិ៤ពាន់លាន ទិញដ្រូនកំ.ណាចពីអ៊ីស្រាអែល
រាជធានីបាងកក៖ រហូតមកដល់ពេលនព កងទ័ពជើងទឹកភូមិន្ទថៃ បានចំណាយថវិកាជាតិ រហូតដល់៤ពាន់លានបាតប្រាក់ថៃ ឬស្មើនឹងជាង១១៣លានដុល្លារ សម្រាប់ការទិញយន្ដហោះគ្មានមនុស្សបើកបរ ឬដ្រូន ចំនួន៧គ្រឿ ពីក្រុមហ៊ុនរបស់អ៊ីស្រាអែល ដែលមានបច្ចេកវិទ្យាខ្ពស់។សារព័ត៌មាន The Nation Thailand បានចេញផ្សាយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ថា កងទ័ពជើងទឹកភូមិន្ទថៃ ហៅកាត់ RTN នឹងចំណាយថវិកាជាតិ រហូតដល់៤ពាន់លានបាត (លុយថៃ) ឬស្មើនឹងប្រហែលជាង ១១៣,៣៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការទិញដ្រូន ចំនួន៧គ្រឿង មកពីក្រុមហ៊ុនមួយ មានមូលដ្ឋាន នៅក្នុងប្រទេសអ៊ីស្រាអែល។លោកឧត្ដមនាវីឯក ប៉ូកក្រុង ម៉ុនហាតផាលីន...
យន្ដហោះច.ម្បាំងមីយ៉ាន់ម៉ា ចេញពីវា.យប្រ.ហារលើឧទ្ទាមហោះចូលដែនអាកាសថៃ
រាជធានីបាងកក៖ យន្ដហោះចម្បាំងរបស់មីយ៉ាន់ម៉ា បានហោះចេញពិវាយប្រហារ លើក្រុមឧទ្ទាមជនជាតិភាគតិច នៅតាមព្រំដែន ក៏ហោះរំលោភចូលលើដែនអាកាសប្រទេសជិតខាង ហើយកងទ័ពអាកាសភូមិន្ទថៃ (RTAF) កាលពីថ្ងៃទី៣០ ខែមិថុនា បានបញ្ចេញយន្ដហោះចម្បាំង ចំនួន២គ្រឿង ប្រភេទ F-16 នៅតាមព្រំដែនខេត្តតាក (Tak)។សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ កាលពីថ្ងៃទី១ ខែកក្កដា ថា លោក ប្រាប៉ាស សុនចៃដេ (Prapas Sonjaidee) អ្នកនាំពាក្យ កងទ័ពអាកាសភូមិន្ទថៃ បានបញ្ជាក់ថា អង្គភាពយោធា ក្រោមបញ្ជាពីកងទ័ពអាកាស បានរាយការណ៍ថា យន្ដហោះចម្បាំងរបស់មីយ៉ាន់ម៉ា បានហោះឆ្លងចូលមកលើដែនអាកាសរបស់ថៃ កាលពីវេលាម៉ោង១១...
ប្រធានាធិបតីឥណ្ឌូនេស៊ី ជួបពូទីន បញ្ជាក់ពីការធានាផ្គត់ផ្គង់ស្បៀងអាហារពិភពលោក
រដ្ឋធានីមូស្គូ៖ ស.ង្គ្រាមឈ្លានពានរបស់រុស្ស៊ី កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ស្បៀងអាហាររបស់ពិភពលោក ហើយធ្វើឲ្យតម្លៃកាន់តែឡើងថ្លៃ ទើបប្រធានាធិបតីឥណ្ឌូនេស៊ី បានចេញមុខទៅជួបលោក ពូទីន ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ក្រោយជំនួបជាមួយនឹងមេដឹកនាំអ៊ុយក្រែន។សារព័ត៌មានឥណ្ឌាវីអន (Wion) បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ថា ស្របពេលសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន កំពុងតែបន្ដនោះ លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានទៅជួបសមភាគីរុស្ស៊ី នៅក្នុងទីក្រុងមូស្គូ ក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី នៅក្នុងរដ្ឋធានីគៀវ។លោក ចូកូ...
ស.ង្គ្រាមឈ្លា.នពា.នអ៊ុយក្រែន ធ្វើឲ្យប្រទេសជាង៤០ប្រឈមនឹងគ្រោះអត់ឃ្លាន
រដ្ឋធានីគៀវ៖ ចាប់តាំងពីស.ង្គ្រាម បានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ បានធ្វើឲ្យរាំងស្ទះដល់ការនាំចេញគ្រាប់ធញ្ញជាតិ ពីប្រទេសអឺរ៉ុបខាងកើតមួយនេះ ហើយមនុស្សជិត២០០លាននាក់ កំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លាន ប្រសិនបើគ្មានដំណោះស្រាយ នៅក្នុងការបើកច្រកនាំចេញគ្រាប់ធញ្ញជាតិបាន។សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសមួយនេះ បានជា.ប់គាំ.ង ចាប់តាំងពីការផ្ទុះស.ង្គ្រាមមក។ ចំណែកគ្រាប់ធញ្ញជាតិ ជាង២០លានតោនក៏ត្រូវបានជាប់គាំង នៅក្នុងស៊ីឡូ។ ដោយឡែក ក្រុងមូស្គូ បានអះអាងថា នេះឥទ្ធិពលដ៏អា.ក្រក់ នៃទ.ណ្ឌក.ម្មរបស់លោកខាងលិច ដាក់មកលើប្រទេសរុស្ស៊ី ជុំវិញស.ង្គ្រាមបានរំ.ខានដល់ការនាំចេញជី...
មេដឹកនាំប្រទេសដ៏ធំបំផុតនៅអេស៊ា ជួបប្រធានាធិបតីអ៊ុយក្រែន ផ្ញើសារទៅពូទីន
រដ្ឋធានីគៀវ៖ នៅប្រហែលតែ១៥០ថ្ងៃទៀត នឹងបើកកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី នោះ ប្រធានក្រុមវេទិកាអន្ដររដ្ឋាភិបាល (G20) បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ដើម្បីជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន និង បានផ្ញើចេញចេញពីរដ្ឋធានី នៃប្រទេសអឺរ៉ុបខាងកើតមួយនេះ ទៅកាន់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ដើម្បីព្យាយាមជំរុញឲ្យក្តីសង្ឃឹម អំពីការចរចាសន្តិភាព។សារព័ត៌មាន Politico បានផ្សាយថា បើតាមជំនួយការរបស់មេដឹកនាំ វិមានក្រឹមឡាំង បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា លោក វ្ល៉ាឌីមៀរ...
ចក្រភពអង់គ្លេស ធានាជួយដល់អ៊ុយក្រែន រហូតឈ្នះស..ង្គ្រាមរបស់ពូទីន
រាជធានីឡុងដ៍៖ ចាប់តាំងពីស.ង្គ្រាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស បានផ្ដល់ជំនួយជាបន្ដបន្ទាប់ មានទំហំទឹកប្រាក់ ជិត ៥ពាន់លានដុល្លារ ហើយសន្យាជួយដល់ប្រទេសអ៊ុយក្រែន រហូតឈ្នះស.ង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីប្រទេសអឺរ៉ុបមួយនេះ។សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមិថុនា ថា រដ្ឋាភិបាលរបស់លោក បូរីស ចនសុន (Boris Johnson) បានបញ្ជាក់ថា ចក្រភពអង់គ្លេស នឹងផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ១ពាន់លានផោន (លុយអង់គ្លេស) ឬស្មើនឹងប្រហែល ១,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន។...
ពូទីនខ្លាចអង្គការណាតូ បន្ដព្រមានស៊ុយអែត និង ហ្វាំងឡង់ដ៍
ទីក្រុងប្រ៊ុសសែលស៍ (Brussels)៖ ប្រធានាធិបតីរុស្ស៊ី បានបន្ដគំរាមស៊ុយអែត និង ហ្វាំងឡង់ដ៍ ដែលមានព្រំដែនជាប់គ្នាជាង១០០០គីឡូម៉ែត្រជាមួយនឹងរុស្ស៊ី ខណៈប្រទេសទាំង២នេះ ចូលរួមជាមួយនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO (តាមភាសាអង់គ្លេស ឬ OTAN តាមភាសាបារាំង) ។សារព័ត៌មានឥណ្ឌា NDTV បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ធ្លាប់តែប្រកាន់យកនូវគោលនយោបាយអព្យាក្រឹត អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ប៉ុន្ដែចាប់តាំងពីរុស្ស៊ី បានលើកកងទ័ព ចូលលុកលុយ ទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤...
នាយករដ្ឋមន្ដ្រីអង់គ្លេស៖ បើពូទីនជាមនុស្សស្រីនឹងមិនឈ្លា.នពា.នលើអ៊ុយក្រែន
រាជធានីឡុងដ៍៖ នៅក្នុងការថតរូប នៅខាងក្រៅឆាក នៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេសអ្នកមាននៅលើពិភពលោក (G7) នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស បានបន្ដចំអកដាក់ពូទីន ម្ដងរួចមកហើយ អំពីការជិះសេះដោះអាវ តែនៅមុនកិច្ចប្រជុំកំពូលណាតូ គាត់បានសើចចំអកម្ដងទៀតថា បើពូទីន ជាស្រី គាត់នឹងមិនឈ្លា.នពា.ន ទៅលើប្រទេសអ៊ុយក្រែន នោះឡើយ។សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមិថុនា ថា លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ដ្រីចក្រភពអង់គ្លេស បានថ្លែងថា «ការឈ្លានពានដ៏ឆ្កួ.តលីលា គឺជាគំរូដ៏អាក្រក់បំផុត នៃបុរសដ៏ពិ.សពុ.ល ហើយលោកនាយករដ្ឋមន្ដ្រី បានអំពាវនាវ ឲ្យមានស្ដ្រី...
ហ្វាំងឡង់ដ៍ និង ស៊ុយអែត កាន់តែមានភាពកក់ក្ដៅ ព្រោះតួកគីបើកផ្លូវទៅអង្គការណាតូ
ទីក្រុងប្រ៊ុសសែលស៍ (Brussels) ៖ តួកគី ធ្លាប់រារាំងដល់ប្រទេស នៅតំបន់អឺរ៉ុបខាងជើងចំនួន២ប្រទេស រួមមាន ហ្វាំងឡង់ដ៍ និង ស៊ុយអែត នៅក្នុងការចូលរួមជាមួយនឹងអង្គការណាតូ ប៉ុន្ដែក្រោយការចរចាគ្នា អស់រយៈពេល៤ម៉ោងនោះ ទើបនៅទីបំផុត ក្រុងអង់ការ៉ា បានបើកផ្លូវឲ្យប្រទេសទាំង២នេះ កាន់តែមានក្ដីសង្ឃឹមយ៉ាងមុតមាំ នៅក្នុងចូលមកជាមួយនឹងសម្ពន្ធមិត្តយោ.ធារបស់លោកខាងលិច ក្រោយពេលតួកគីបើកផ្លូវទៅកាន់ណាតូ។សារព័ត៌មាន The Daily Star បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ថា ក្រោយពេលតួកគី ហ្វាំងឡង់ដ៍ និង ស៊ុយអែត បានចរចាធានាអំពីសន្ដិសុខរបស់គ្នាទៅវិញទៅមក រួចមក...
រុស្ស៊ីព្រមានពីសង្គ្រាមលោកលើកទី៣ ណាតូដាក់ពង្រាយទ័ពរាប់សែននាក់
ទីក្រុងប្រ៊ុសសែលស៍ (Brussels) ៖ ក្រោយពេលមន្ដ្រីកំពូលរុស្ស៊ី បានគំ.រាមកំ.ហែង អំពីការផ្ទុះស.ង្គ្រាមលោកលើកទី៣នោះភ្លាម ប្រធានអង្គការណាតូ បានចេញមុខមកប្រកាស នៅក្នុងសន្និសីទសារព័ត៌មានមួយ អំពីផែនការបង្កើនកម្លាំងទ័ពរបស់ខ្លួនរាប់សែននាក់ ដាក់ឲ្យស្ថិតក្នុងការប្រុងជើងការ។លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា បានព្រ.មានថា ការជ្រៀតចូលណាមួយរបស់ណាតូ ទៅលើដែនដីអ៊ុយក្រែន ដែលត្រូវបានដាក់ជាឧបសម្ព័ន្ធ ដោយរុស្ស៊ី នឹងមានផលវិបាក ប្រកបដោយគ្រោះមហន្ដ.រាយដ៏ខ្លាំងក្លាបំផុត។លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី និង ជាប្រធានបក្សរួបរួមរុស្ស៊ី បានប្រាប់ដល់សារព័ត៌មាន...