ព្រឹត្តិការណ៍ថ្មីៗ

លោក ផែង វណ្ណៈ ត្រូវបាន​សាលាខេត្ត​សៀមរាប​ប្តឹង ៤​ករណី​

​កាលពីពេល​ថ្មីៗ​នេះ សាលាខេត្ត​សៀមរាប​បាន​ដាក់ពាក្យ​ប្តឹង​លោក ផែង វណ្ណៈ ចំនួន​៤​ករណី​ពាក់​ព​ន្ធ័​នឹង​បទ​ញុះ​ញ៉​ង់​និង ប្រមាថ​អ្នករាជការ សាធារណៈ​។ យោងតាម​ពាក្យបណ្តឹង​នៅ​ថ្ងៃទី​២៣ ខែ​មិនា ដោយមាន​មេធាវី​ជា​តំណាង សាលាខេត្ត សៀមរាប បាន​ប្តឹង​លោក ផែង វណ្ណៈ តាមរយៈ​បទ​ចោទ​ពី បទ​ញុះញង់​អោយមាន​ការរើសអើង តាម​ប​ញ្ញ​តិ្ត​មាត្រា ៤៩៦, បទ​អំពើ​ញុះញង់​ប្រព្រឹត្ត​តាមផ្លូវ ព័ត៌មាន តាម​ប​ញ្ញ​តិ្ត​មាត្រា ៤៩៧, បទ​ប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ ប​ញ្ញ​តិ្ត​មាត្រា ៥០២, បទ​ប្រមាថ​ចំពោះ​ព្រះសង្ឃ តាជី ដូនជី បញ្ញត្តិ​មាត្រា ៥១៦ តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កើតឡើង​កាលពី​អំឡុង...

អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​ម រ​ភូមិន្ទ កងទ័ព​ទូទាំងប្រទេស​ត្រូវអនុវត្ត​សេចក្តីណែនាំ​នេះ​…

​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​ម រ​ភូមិន្ទ បានធ្វើ​ការណែនាំ​មេបញ្ជាការ ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន ចំណុះ​អគ្គ​បញ្ជា ការដ្ឋាន​ទាំងអស់ ត្រូវ​បន្ដ​អនុវត្ត​ឲ្យ​ម៉ឹងម៉ាត់​បំផុត នូវ​វិធានការ​សុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​តាម​សេចក្ដីណែនាំ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ឲ្យ​ដឹងថា ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​រីក​រាល ដាល​កាន់តែ​ធំ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​មួយចំនួនទៀត ជាពិសេស​ការរីក​រាល​ដាល ចូលទៅក្នុង អង្គភាព​មួយចំនួន នៃ​កងយោធពល​ខេមរភូមិន្ទ នាពេល​ថ្មីៗ​នេះ បើទោះបីជា ក្រសួងការពារជាតិ...

ប្រមុខរដ្ឋស្តីទី ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ បញ្ចប់​គោរមងារ «​ឧកញ៉ា​» ពី​ឧកញ៉ា ឌួង ឆាយ​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ចប់​គោរមងារ «​ឧកញ៉ា​» ពី​ឧកញ៉ា ឌួង ឆាយ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ ២០២១ ។​ ​ការស្នើសុំ​បញ្ចប់​គោរមងារ​ឧកញ៉ា​នេះ ត្រូវបាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​អតីត​ភរិយា​របស់​ឧកញ៉ា ឌួង ឆាយ បាន​បង្ហោះ​ឃ្លី​ប​វីដេអូ ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព ដែល​ឧកញ៉ា ឌួង ឆាយ បាន​ប្រើ​អំពើ​ហិ​.​ង្សា​លើ​រូបនាង មុនពេល​លែងលះគ្នា...

ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៣៦​នាក់​

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៣៦​នាក់ ក្នុងនោះ​សុទ្ធសឹង​ជា​ករណី​សហគមន៍​ក្នុង «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ខណៈ​អ្នកជំងឺ​ចំនួន​៥៨​នាក់​បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​ ​អ្នកជំងឺ​ទាំង​៣៦​នាក់​នោះ​រួមមាន​៖ ម្នាក់​ជា​ស្ត្រី​ជនជាតិ​ហ្វីលីពីន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្វីលីពីន មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ និង​៣៥​នាក់​ផ្សេងទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ដែលមាន​ជនជាតិខ្មែរ​ចំនួន ២៣​នាក់​, ជនជាតិ​វៀតណាម​ចំនួន ៩​នាក់​, ជនជាតិ​ចិន​២​នាក់ និង​ជនជាតិ​អាមេរិក​ម្នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​​សូម​អាន​លម្អិត​ខាងក្រោម​៖​

ធនាគារ Maybank សាខា​ផ្លូវ​កម្ពុជា​ក្រោម ផ្អាក​ផ្តល់​សេវា ជា​បណ្តោះអាសន្ន​ដោយសារតែ​….

​ធនាគារ Maybank សាខា​ផ្លូវ​កម្ពុជា​ក្រោម បានប្រកាស​ផ្អាក​ដំណើរ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​បុគ្គលិក​របស់ ខ្លួន​ម្នា​ក់កើត​ជំងឺ​កូ​វីដ​១៩​។​​យោងតាម​សេចក្តី​ដំណឹង បាន​បញ្ជាក់ថា ការផ្អាក​នឹងធ្វើ​ឡើង​ចាប់ពី​ថ្ងៃនេះ​តទៅ​រហូត​មានការ​ជូនដំណឹង​ជាថ្មី​។ បើទោះបីជា​យ៉ាង​សាខា​ដទៃទៀត របស់​ធនាគារ​នៅ​ដំណើរការ​ជាធម្មតា​។​​សូមមេត្តា​អ​ញ្ចើ​ញ​ទៅកាន់​សាខា​ធនាគារ​ផ្សេងទៀត ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ ឬ​លោកអ្នក​អាច​បន្តធ្វើ​ប្រតិបត្តិការ តាមរយៈ​ធនាគារ​អ៊ី​ធើ​ណេ​ត ឬ​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទដៃ Maybank2uKH​។​​យើងខ្ញុំ​បានធ្វើ​ការណែនាំ​ឱ្យ​បុគ្គលិក​និង​អតិថិជន​ទាំងអស់​បន្ត​ប្រតិបត្តិការ​តាម​ការណែនាំ​អំពី​វិធាន​ការពារ​នានា របស់​ម្រ​មុខ​រាជរដ្ឋាភិបាល ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព និង​សុខមាលភាព​ទាំងអស់គ្នា​។​​

យោធា​រៀបចំ​គ្រូពេទ្យ ៣៥០​នាក់ ដើម្បី​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​បានចេញ​បទបញ្ជា​ឲ្យ​ប្រើបាស់​កម្លាំង​ក្រុម គ្រូពេទ្យ នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ត្រៀម​ចូលរួម​ប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ក្រោម​ការដឹកនាំ​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​។ ក្នុងនោះ​មាន ៣០​ក្រុម​ពេទ្យ និង​មាន​ចំនួន​៣០០​នាក់ និង​វេជ្ជបណ្ឌិត​ចំនួន​៥០​នាក់​។​​

ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ដាក់ចេញ​ហើយ​

​នៅ​ថ្ងៃទី​១១ ខែ មីនា ឆ្នាំ ២០២១ សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បាន​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេងទៀត​។ ច្បាប់​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​កំណត់​អំពី​គោលបំណង វិសាលភាព វិធានការ​ទោស​ប្បញ្ញត្តិ និង​សមត្ថកិច្ច ដែល​ត្រូវអនុវត្ត​សំដៅ ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព សាធារណៈ និង​សណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំង​ការកាត់បន្ថយ ឲ្យ​បានជា​អតិបរមា​នូវ ផលប៉ះពាល់ នៃ​ជំងឺឆ្លង​នេះ ចំពោះ​វិស័យ សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ។​​បើ​យោងតាម​មាត្រា​៨...

រដ្ឋបាល​ខេត្តកណ្តាល​បិទ​ការធ្វើដំណើរ​ចេញចូល នៅ​តំបន់​ទីប្រជុំជន​ជ្រៃ​ធំ នា​ព្រឹក​នេះ​

​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តកណ្តាល បានប្រកាសថា ខ្លួន​បាន​បិទ​ជា​បណ្តោះអាសន្ន​ចំពោះ​កាស៊ីណូ និង​បិទ​ការធ្វើដំណើរ​ចេញចូល នៅ​តំបន់​ទីប្រជុំជន​ជ្រៃ​ធំ ស្ថិតក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ក្រោយ​មាន​ករណី​ជនបរទេស​៥​នាក់ ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​។​​

អ្នកនាង​ឱក សុគន្ធ​កញ្ញា បានចេញ​សារ​ជា​លើកដំបូង​ស្តីអំពី​សុខភាព​នាង​នាពេលនេះ​

​តារាចម្រៀង​ហង្ស​មាស អ្នកនាង​ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នា​ព្រឹក​នេះ ដោយ​បញ្ជាក់ថា នាង​នឹង​បន្ត​សង្កេត​ខ្លួនឯង ហើយ​រង់ចាំ​លទ្ធផល​របស់​អ្នក​ដែល​នាង​បាន​ជួប​ដោយ​ប្រយោល​តៗ​គ្នា ហើយ​បើ​មាន​លទ្ធផល​យ៉ាងណា​នោះ នាង​នឹង​ទៅធ្វើ​តេស្ត​ផងដែរ​។​ ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា បានចេញ​សារ​យ៉ាង​ដូច្នេះ​ថា ៖ ជំរាបសួ​រពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា !​នាង​ខ្ញុំ ឱក សុគន្ធ​កញ្ញា អគុណ​ខ្លាំងណាស់​សម្រាប់​ការយកចិត្តទុកដាក់​ព្រួយបារម្ភ​សួរសុខទុក្ខ​ពី​នាង​ខ្ញុំ ។ ​នាង​ខ្ញុំ​សូម​ជម្រាបជូន​ថា​រហូតមក​ដល់ពេលនេះ​នាង​ខ្ញុំ​មិនទាន់មាន​អាកា​រៈ​ក្ដៅខ្លួន ផ្ដាសាយ ណាមួយ​គួរ​ឲ្យ​សង្ស័យ​នៅឡើយ​ទេ ! ​ប៉ុន្តែ​នាង​ខ្ញុំ​ក៏​កំពុង​បន្ត​តាមដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ​ដូចគ្នា !​ជាថ្មី​ម្ដងទៀត នាង​ខ្ញុំ​សូម​អរគុណ​សម្រាប់​ការស្រលាញ់ និង​ការព្រួយបារម្ភរ​បស់បង​ប្អូន​ទាំងអស់គ្នា​ដែល​បាន​ផ្ញើរ​សារ​មក​សួរ​សុខ​ទុកជា​ច្រើន​ដោយ​នាង​ខ្ញុំ​មិនបាន​ឆ្លើយតបបាន​ទាំងអស់គ្នា សូម​អរគុណ​​គួរ​បញ្ជាក់ដែរថា ការចេញ​សារ​របស់​អ្នកនាង​ឱក សុគន្ធ​កញ្ញា បែបនេះ​បន្ទាប់ពី​នាង​ធ្លាប់បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ មិត្ត​រួមការ​ងារ ដែលវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​១៩...