ព្រឹត្តិការណ៍ថ្មីៗ

អ្នកនាង កែវ ច័ន្ទ​និមល និង​ក្រុមគ្រួសារ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​អតីត​អាំងទែរ​កុងទីណង់តាល់​

​អ្នកនាង កែវ ច័ន្ទ​និមល បានធ្វើ​តេស្ដ​រកឃើញ​ជំងឺ​កូ​វីដ​-១៩ រួចមក អ្នកនាង​និង​ក្រុមគ្រួសារ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​អតីត​អាំងទែរ​កុងទីណង់តាល់ (The Great Duke) និង​បាន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​រួម​ក្នុង​១​បន្ទប់​ជុំ​ប្ដី​និង​កូន​។​​ជុំវិញ​បញ្ហា​នេះ​លោក មាស រិទ្ធី ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​ពិធី​ការិនី​ទូរទស្សន៍​ល្បីឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា និមល បាន​ប្រាប់​លោក​ថា តាមពិត​គឺ​នាង ប្រយ័ត្នប្រយែង​ខ្លាំងណាស់​ក្នុងការ​បញ្ជៀ​ស​ខ្លួន​ពី​ជំងឺ​ដ៏​សាហាវ​នេះ​។ ប៉ុន្តែ​រឿងនេះ​បានកើត​ឡើងលើ​នាង និង​គ្រួសារ ក្រោយពី​នាង​បាន​ចូលខ្លួន​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ដឹកនាំ​ដោយ​លោក អ៊ិន ទី​តូ ហើយក៏​បាន​ឆ្លង​ពី​អ្នកដឹកនាំ​រូបនេះ ដោយ​មិនដឹង​ខ្លួន​។​​បើ​យោងតាម​អធិការនគរបាល​ខណ្ឌ​មានជ័យ លោក ម៉េង វិមាន​តារា បាន​ឲ្យ​ដឹងថា ពិធី​ការិនី ទូរទស្សន៍ ហង្ស​មាស លោកស្រី...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រើពេល​ត្រឹម​៣៣​ម៉ោង បានធ្វើ​ឲ្យ​ទីនេះ​ក្លាយជា​មន្ទីរពេទ្យ​សម្រាប់​….

​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ប្រកាសជូន​ព័ត៌មាន ស្តីពី ការដាក់ឱ្យ​ដំណើរ ការប្រើប្រាស់ អគារ​នៃ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​) ធ្វើជា​មន្ទីរពេទ្យ​ពិនិត្យ ថែទាំ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ -១៩ កម្រិត​ស្រាល​។​​ក្រោយ​ទទួលបាន​បទបញ្ជា​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រុមការងារ​ចម្រុះ​ដឹកនាំ​ផ្ទាល់ ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បានធ្វើការ​ប្រមូលផ្តុំ និង​ចុះ​រៀបចំ​ដោយផ្ទាល់ នៅ​ទីតាំង​អគារ​សណ្ឋាគារ THE GREAT...

សម្ដេច​តេ​ជោ ហ៊ុន សែន ព្រមាន​ធ្ងន់​ចំពោះ​ការយក​កន្លែង​ដែល​មិនមែនជា​តំបន់​ព្យាបាល ដើម្បី​ដាក់​អ្នកជំងឺ​

​យប់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានចេញ​បទបញ្ជា​ឲ្យ​យក​អ្នក​កើត​ជំ​ង​កូ​វីដ​-១៩ ពី​មណ្ឌល​ព្យាបាល​ជំងឺ កូ​វីដ ព្រែក​ព្នៅ មក​ព្យាបាល​ក្នុង​សណ្ឋាគារ Great duke (​អតីត​សណ្ឋាគារ​អាំង​ត័​រកង់​ទី​ណង់​តា​ល់​) វិញ ។ ​តាមរយៈ​សារ​សំឡេង សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​«​ខ្ញុំ​មានការ​ស្ល​ត់​ចិត្ត​នៅពេលដែល​ដឹងថា កន្លែង​ច​ត្តា​ឡី​ស័ក​ព្រៃ​ក​ព្នៅ គឺជា​កន្លែង​ដែល​មិនមែនជា​តំបន់​ព្យាបាល​ទេ តាម​ដឹង​កន្លែង​នោះ​គឺថា អ្នក​មិន​ឈឺ​យកទៅ​កន្លែង​ណុង​ឈឺ​បា​ដោយ ចឹ​ង​មិនអាច​ព្យាបាល​បានទេ​»​។ ​សម្ដេច​តេ​ជោ ក៏បាន​បញ្ជា​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក...

បុរស​ម្នាក់​លួច​ចេញ​ក្រៅ​ផ្ទះ​ដើរ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​ខ្លួន​ស្ថិតនៅក្នុង ពេល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស​ក័​

​បុរស​ម្នាក់​ដែល​អនុវត្តន៍​មិន​ត្រឹមត្រូវ ពេល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស​ក័ (​ក្នុងផ្ទះ​ខ្លួនឯង​) ហើយ​បានចេញ​ដើរហើ​រចល​ត័​ច្រើន​កន្លែង ក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ ផាក​ពិន​យ័​ជា​ប្រាក់​ចំនួន ២​លាន​រៀល នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០២១ ជាមួយនឹង​ការព្រមាន​បន្ថែម​ពី​វិធានការ​ក្តៅ​បន្ត ក្នុងករណី​មិន​អនុត្ត​ន៍​ត្រឹមត្រូវ​ពេលធ្វើ​ច​ត្តា​ឡី​ស​ក័​។​​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ ថា បុរស​ខាងលើ គឺជា​បុគ្គលិក​ធ្វើការ​នៅ​សណ្ឋាគារ​ឯកជន​មួយកន្លែង នៅក្នុង​ក្រុងព្រះសីហនុ និង​មាន​ទីលំនៅ​ទីតាំងនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​រូបគេ​ជា​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវបាន​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដើម្បី​ធ្វើការ​តាមដាន​សុខភាព តែ​រូបគាត់​មិនបាន​អនុវត្តន៍​តាម​ការណែនាំ ដោយ​បានចេញ​ធ្វើដំណើរ​ជាច្រើន​កន្លែង​ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​។​​ដូច្នេះ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ...

អបអរ​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បណ្ណាល័យ​តម្រា​ច្បាប់​

​នៅក្នុង​ឪ​កាស​គម្រប់​ខួប ២ ឆ្នាំ នៃ​ការបង្កើត​ក្រុមហ៊ុន​មេធាវី​តម្រា​ច្បាប់ នា​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ លោក​មេធាវី មួន សៀងលី ប្រធាន​ក្រុមហ៊ុន​មេធាវី​តម្រា​ច្បាប់ បានសម្រេច​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​បណ្ណាល័យ​តម្រា​ច្បាប់​មួយ ដែលជា​បណ្ណាល័យ​ឌីជីថល សម្រាប់​ឲ្យ​សាធារណជន​ទាំងអស់ អាច​ដោ​ន​ឡូត​យក​កម្មវិធី​នោះ​យកទៅ​ប្រាស់​នៅលើ​ទូរស័ព្ទដៃ ឬ Tablet របស់ខ្លួន បាន​ដោយ​សេរី និង​ឥតគិតថ្លៃ​។ ​លោក​មេធាវី មួន សៀងលី បានបញ្ជាក់​បន្ថែមទៀត​ថា បណ្ណាល័យ​តម្រា​ច្បាប់​នេះ គឺជា​កម្មវិធី​ដែលមាន​ផ្ទុក​នូវ​ទិន្នន័យ​ឯកសារ​ច្បាប់​ជា​វីដេអូ និង​ជា​ប្រភេទ​ឯកសារ​PDF ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ ជាការ​ពិត បន្ទាប់ពី​លោកអ្នក​បាន​ដោ​ន​ឡូត​យក​កម្មវិធី “​បណ្ណាល័យ​តម្រា​ច្បាប់​”​ហើយ​នោះ...

ខេត្ត​ព្រះសីហនុ​ត្រូវបានប្រកាស​ផ្អាក​ការធ្វើដំណើរ​ចេញ​-​ចូល​ខេត្ត​នេះ​ជា​បណ្តោះអាសន្ន លែង​លែង​តែ​…..

​កាលពី​យប់​ថ្ងៃ​ពុធសម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារ​បន្ទាន់​មួយ​ ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​បិទ​ជា​បណ្តោះអាសន្ន​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ចេញពី​ក្រុងព្រះសីហនុ ទី​ដែលមាន​កម្រិត​ឆ្លង​ខ្ពស់​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​នៃ​ជំងឺ​កូ​វីដ​១៩​។ ​ជុំវិញ​ករណីនេះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បានប្រកាស​ផ្អាក​ការធ្វើដំណើរ​ចេញ​-​ចូល​ខេត្ត​នេះ​ជា​បណ្តោះអាសន្ន ដោយ​លើកលែងតែ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​សង្គ្រោះបន្ទាន់ ដែល​ការផ្អាក​នេះ​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​កុំ​ចល័ត​ចេញ​ក្រៅ​ខេត្ត ឬ​ក្រុង បើសិន​មិនមាន​ការចាំបាច់ និង​អ្នក​នៅ​ខេត្ត​ផ្សេង​ក៏​កុំ​ចូលទៅក្នុង​ខេត្ត​នេះ​ផងដែរ​។​​យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​ឱ្យដឹងពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដល់​មនុស្ស​ដែល​កំពុង​រស់នៅ ធ្វើការ និង​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ចំនួន​មួយ​គួរឱ្យ​ព្រួយបារម្ភ​។​​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ទៅក្នុង​សហគមន៍ រដ្ឋបាលខេត្ត​សូម​ផ្អាក​ការធ្វើដំណើរ​ចេញ​-​ចូល​ខេត្ត​ព្រះសីហនុ​ជា​បណ្តោះអាសន្ន​លើកលែងតែ​រថយន្ត​ដឹកទំនិញ និង​សង្គ្រោះបន្ទាន់​។ ការផ្អាក​នេះ​គឺ​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រដ្ឋបាលខេត្ត​គ្រប់គ្រង​បាន​នូវ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ អ្នកមាន​ការពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ និង​ទីតាំង ដែលមាន​ការពាក់ព័ន្ធ​ដើម្បី​កំណត់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ចប់សព្វគ្រប់​សិន​។​​គួរ​រម្លឹក​ដែរ​ថា ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ព្រឹក​ថ្ងៃទី​០៤​ខែ​មិនា ឆ្នាំ​២០២១...

ឯកឧត្តម ហ៊ុន ម៉ា​នី ៖ …….. ចំពោះ​ព្រឹត្តិការណ៍ ២០​កុម្ភៈ គឺ​ស្ថានភាព​ចាំបាច់​តម្រូវ ឲ្យ​មាន​វិធានការ​កាន់តែ​ហ្មត់ចត់​

​នា​ព្រឹក​ថ្ងៃទី​៥​មីនា​នេះ រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​«​វិធានការ​ទប់ស្កាត់​ការឆ្លង​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សង​ទៀត​» ដែលមាន​១៨​មាត្រា​។​​ការបង្កើត​ច្បាប់​ថ្មី ដែល​នឹង​ឈានដល់​មាន​ការដាក់ទោសទណ្ឌ​ផង​នោះ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានបង្ហាញ​ឆន្ទៈ​គាំទ្រ​យ៉ាងខ្លាំង​។ តាមរយៈ Facebook ផ្លូវការ​, លោក ហ៊ុន ម៉ា​នី បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លងមក​ប្រើប្រាស់​ត្រឹម​អនុក្រឹត្យ និង​លិខិត​រដ្ឋបាល​ផ្សេងៗ​ទៀត ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ​ទាំង ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ៣​វិច្ឆិកា និង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​​ទោះជា​យ៉ាងនេះ​ក្តី តំណាងរាស្ត្រ​រូបនេះ អះអាងថា ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ...

បុរស​ជា​សន្ដិសុខ​ដែល​អនុញ្ញាត​ឲ្យ​ស្ដ្រីជន​ជាតិចិន​ត្រូវបាន​បញ្ជូនទៅ​…

​នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១​នេះ បុរស​ជា​សន្ដិសុខ​ដែល​អនុញ្ញាត​ឲ្យ​ស្ដ្រីជន​ជាតិចិន លួច​ចេញពី​មណ្ឌល ច​ត្តា​ឡី​ស័ក​នៅ សណ្ឋាគារ​សុខា នាពេល​កន្លង​ទៅនោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បញ្ជូនទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្ដា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។​​បុរស​ជា​សន្ដិសុខ​រូបនេះ​មានឈ្មោះ រ៉ែ​ន សុធា​រ៉ា អាយុ​៣៨​ឆ្នាំ អាសយដ្ឋាន​បច្ចុប្បន្ន​ផ្ទះជួល ផ្លូវ​កែវ​ចិន្ដា ខណ្ឌ​ជ្រោយចង្វារ ត្រូវបាន​ក​ម្លាំ​អាវុធហត្ថ​បញ្ជូន​ពី ទីតាំង​ច​ត្តា​ឡី​ស័ក​ចាក់អង្រែ​ក្រោម ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោយ​លទ្ធផល​តេស្ដ​លើកចុងក្រោយ​របស់គាត់ អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។​​គួរ​រម្លឹក​ដែរ​ថា កាលពី​ថ្ងៃ ៥ មីនា ២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ជុំវិញ​ករណី​សន្តិសុខ​សុខា​ដែល​លួច​ដោះលែង​អ្នក​ជាប់​ច​ត្តា​ឡី​ស័ក​តើ​អាចមាន​ការទទួល​ពិន័យ និង​ជាប់ទោស​កម្រិតណា​។​​សម្តេច​បាន​ថ្លែង​បញ្ជាក់ថា ការបំពាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា ដោយ​ស្ត្រីជន​ជាតិចិន...

វ៉ាក់សាំង​អា​ស្ត្រា​ហ្សឺ​ណិ​កា (AstraZeneca)​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃស្អែក​នេះ

​វ៉ាក់សាំង​អា​ស្ត្រា​ហ្សឺ​ណិ​កា (AstraZeneca) ចំនួន ៣២៤ ០០០​ដូ​ស នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ នៅ​ថ្ងៃទី​២ ខែមីនា ខាងមុខនេះ​។​​បើ​យោងតាម​សម្តេច​តេ​ជោ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖​ដូចដែល​ក្រសួងសុខាភិបាល​បានប្រកាស​ជូនដំណឹង​រួចមកហើយ​ថា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ដែល​ផលិត​នៅ​ឥណ្ឌា​ចំនួន ៣២៤ ០០០​ដូ​ស ក្នុងចំណោម ១ ១០៤ ០០០​ដូ​ស ដែល​កម្ពុជា​ត្រូវ​បានទទួល​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ដែលជា​ជំនួយ​បឋម​ផ្តល់​ដោយ មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility)​។​​ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ វ៉ាក់សាំង​នេះ​នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង​១៩:៥០​ល្ងាច ថ្ងៃទី​២ មីនា ២០២១​។ ឯកឧត្តម ម៉ម ប៊ុនហេង...

នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​១៥​នាក់​បន្ថែមទៀត​

​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការបន្ត​រក ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​១៥​នាក់​បន្ថែមទៀត ក្នុងនោះ​អ្នក​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» មាន​១៤​នាក់ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​។​​