សិល្បៈកម្សាន្ត

តារា​សម្តែង​ស្រី​កូរ៉េ Kim Tae Hee ភរិយាកំពូលតារាចម្រៀង Rain ​ទិញ​ផ្ទះ​តម្លៃ​២​លាន​ដុល្លារ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ព្រោះតែ…

​កាលពី​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ក្រុមហ៊ុន BS បាន​ឆ្លើយតប​នឹង​សេចក្តីរាយការណ៍​ថា តារា​សម្តែង​ស្រី​កូរ៉េ Kim Tae Hee បាន​ចាយលុយ​វាល់​លាយ​ដុល្លារ ដើម្បី​ទិញ​ផ្ទះមួយ​កន្លែង​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​ ​កាលពី​ថ្ងៃទី​១៣ ខែមិថុនា​កន្លងទៅ កាសែត Newsen បាន​រាយការណ៍​ថា នាង Kim Tae Hee បាន​ទិញ​ផ្ទះមួយ​កន្លែង​ក្នុងតម្លៃ​២​លាន​ដុល្លារ នៅក្នុង​ទីក្រុង Irvine ជិត​ទីក្រុង Los Angeles ស្ថិតក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។ ប្រភពព័ត៌មាន​មួយទៀត បាន​ឲ្យ​ដឹង​ទៀតថា វា​គឺជា​ការត្រៀម​មួយ​សម្រាប់​អាជីព​សម្តែង​របស់​នាង​នៅ​សហរដ្ឋអាមេរិក​។​ ​ក្រុមហ៊ុន BS ដែលជា​ទីភ្នាក់ងារ​រប​ស់​នាង បាន​អះអាងថា នាង...

តារា​សម្តែង​ស្រី​កូរ៉េ Suzy បកស្រាយ​រឿងអាស្រូវ​ផ្លូវភេទ

​កាលពី​ថ្ងៃទី​១៣ ខែមិថុនា តុលាការ Seoul Southern District បានចេញ​សាលក្រម​សម្រេច​ឈរ​ខាងដើម​បណ្តឹង​គឺ​លោក Lee​ដែលជា​ប្រធាន​ប្រតិបត្តិការ​របស់​ផលិតកម្ម Once Picture និង​បាន​បញ្ជា​ឲ្យ​នាង Suzy និង​ចុងចោទ​២​នាក់​ទៀត បង់ថ្លៃ​ខូចខាត​២​លាន​វ៉ុ​ន ដែល​ស្មើនឹង​១៦.៩០០​ដុល្លារ ។​ គួរ​ឲ្យ​ដឹងថា នាង Suzy​បាន​ជាប់ផុង​ទៅក្នុង​បញ្ហា​ជាមួយ​ផលិតកម្ម Once Picture កាលពី​ខែឧសភា ឆ្នាំមុន ពេលដែល​នាង​ដាក់ឈ្មោះ​ផលិតកម្ម​នេះ នៅលើ​ព័ត៌មាន​សង្គម​ដើម្បី​ស្រាយ​ចម្ងល់​ករណី​ចោទប្រកាន់​របស់​តារា YouTube​គឺ​លោក Yang Ye Won ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយមក គេ​រកឃើញថា ផលិតកម្ម Once...

តារា​ម៉ូដ​ដែល​បង្ហាញ​កេរ្តិ៍​ម៉ែ ប្តូរ​យក​ភាពល្បីល្បាញ ត្រូវបាន​អាជ្ញាធរ​ប្រទេស​ខ្លួន​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​

តារា​ស៊ូ​ពើ​ម៉ូ​ដែល​វៀតណាម នាង Ngoc Trinh បានធ្វើ​ឲ្យ​មានការ​ជ្រួលជ្រើម​យ៉ាងខ្លាំង ជាមួយនឹង​ការបង្ហាញ​សម្រស់​ដ៏​ស្រស់​ផូ​ផង់​របស់​នាង អំឡុង​ការដាក់​បញ្ចាំង​លើកដំបូង​នៃ​ខ្សែភាពយន្ត The Hidden Life ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត Cannes កាលពី​ថ្ងៃទី​១៩ ខែឧសភា កន្លងទៅ​។​ ​ឈុត​រ៉ូ​ប​ដ៏​សិច​ស៊ី​ប្រៀប​ដូចនឹង​ឈុត​ហែល​ទឹក​ប៊ី​គី​នី​របស់​នាង Trinh បញ្ចេញ​ពី​គល់​ដល់​ចុង​ដោះ និង​ត្រកៀក​ដ៏​.​សខ្ចី​របស់​នាង បានធ្វើ​ឲ្យ​ផ្ទុះ​ព័ត៌មាន​ពី​ភាព​អង់អាច​ក្លាហាន​ដ៏​ឥត​អៀនខ្មាស់​របស់​នាង​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការបញ្ចេញ​សម្រស់​ស្ទើ​តែ​គ្មាន​សម្លៀក​លើ​ខ្លួន​បែបនេះ វា​មិនមែនជា​រឿង​ថ្មីថ្មោង​នោះដែរ​របស់​តារា​ល្បី​នៅលើ​ពិភពលោក ជាក់ស្តែង​ដូចជា​តារា​សម្តែង​ជើងចាស់ Madonna និង​តារា​សម្តែង​ជំនាន់​ក្រោយ នាង Emily Ratajkowski តែងតែ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​បែបនេះ​នៅ​ព្រឹ​ត្ត​ការណ៍​សំខាន់ៗ​ជាច្រើន ដូចជា​កម្មវិធី Met Gala ជាដើម ប៉ុន្តែ​សម្រាប់​សម្លៀកបំពាក់​រប​ស់​នាង Trinh...

​ត្រី​កំភ្លាញ​ស្លាប់​ព្រោះ​មាត់ ! មនុស្ស​មួយក្រុម​ដេក​គុក​ព្រោះ​បង្កើត​ពាក្យ​ច​ចាម​អារាម​នៃ​ខ្សែអាត់​វិ​ដេ​អូ​…

​មនុស្ស​៧​នាក់ ត្រូវបាន​ចាប់ខ្លួន សម្រាប់​ការ​បង្ហោះ និង​ធ្វើ​ឲ្យ​សាយភាយ​ពាក្យ​ច​ចាម​អារាម​ថា តារា​ស្រី​ល្បីៗ​ជាច្រើន​នាក់​ទៀត​របស់​កូរ៉េខាងត្បូង កំពុងតែ​ក្លាយជា​ជនរងគ្រោះ​នៃ​ខ្សែអាត់​វិ​ដេ​អូ​បង្កប់​កាមេរ៉ា​របស់លោក​Jung Joon Young ដែលជា​អតីត តារាចម្រៀង និង​តារា​សម្តែង​របស់​កូរ៉េខាងត្បូង​។​ ​កាលពីមុន​ឈ្មោះ​តារា​ស្រី​ល្បីៗ​ជាច្រើន​នាក់ ត្រូវបាន​ចុះផ្សាយ​តាម​អន​ឡាញ ក្រោយ​ពាក្យ​ច​ចាម​អារាម​អះអាងថា ពួកគេ​គឺជា​ជនរងគ្រោះ​ក្នុង​វីដេអូ​កាមេរ៉ា​បង្កប់​របស់លោក​Jung Joon Young​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកកាសែត Kang Kyung Yoon របស់​ទូរទស្សន៍ SBS funE បាន​លប់បំបាត់ចោល​ពាក្យ​ច​ចាម​អារាម​ទាំងនេះ ដោយ​លោក​បាន​ពន្យល់ថា ឈ្មោះ​តារា​ស្រី​ល្បីៗ ដែល​បាន​អះអាង​ទាំង​លើ ពិតជា​គ្មាន​ពាក់ព័ន្ធ​នឹង​ការលើកឡើង​តាម​អន​ឡាញ​នោះទេ​។​ ​នៅ​ថ្ងៃទី​១២ ខែមិថុនា​នេះ ក្រុមនគរបាល​ក្រុង​សេ​អ៊ូ​ល បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់ និង​ក្រោយមក​ចាប់ខ្លួន​មនុស្សម្នា​ក់ទៀត ពាក់ព័ន្ធ​នឹង​បទ​សង្ស័យថា បាន​បំពាន​លើ​ច្បាប់​លើកកម្ពស់​ព័ត៌មាន...

នាង Fan Bingbing មិន​ខ្វល់​ពី​សំដី​អ្នក​រិះគន់​មាត់​ឆ្កែ​

​ក្រុម​អ្នក​ចូលចិត្ត​ប​ង្ខួ​ច​បង្អាប់កេរ្តិ៍ឈ្មោះ​គេ បាននាំគ្នា​និយាយ​រិះគន់ថា ដំណើរ​បំពេញ​ទស្សនកិច្ច​កាលពីពេល​ថ្មីៗ​នេះ របស់​តារា​សម្តែង​ស្រី​សាច់​សខ្ចី គឺ​នាង Fan Bingbing ទៅកាន់​តំបន់​ទី​បេ គឺ​គ្រាន់តែ​ចង់​លាប​ពណ៌​តែប៉ុណ្ណោះ ពោលគឺ​គ្មាន​បំណង​សម្បុរ​ធម៌​អ្វី​នោះទេ​។​ ​តារា​សម្តែង​ស្រី​របស់​ចិន​រូបនេះ ដែល​បាន​ជាប់ផុង​លុងខ្លួន​ទៅក្នុង​រឿងអាស្រូវ​គេចវេស​ពី​ការបង់ពន្ធ កាលពី​ឆ្នាំមុន​នោះ ត្រូវបាន​គេ​បញ្ជា​ឲ្យ​បង់ប្រាក់​៨៨៤​លាន​យ័ន លើ​ការបង់ពន្ធ​យឺត និង​ជាការ​ផាកពិន័យ​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត Ming Pao បាន​ឲ្យ​ដឹងថា នាង Bingbing បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទី​បេ ដើម្បី​ដឹកនាំ​ក្រុមការងារ​សម្រាប់​មូលនិធិ​សប្បុរ​ធម៌​របស់​នាង ដល់​កុមារ​ដែល​ត្រូវការ​ព្យាបាល​បញ្ហា​បេះដូង​របស់​ពួកគេ​។​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា នាង Bingbing វ័យ​៣៧​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ​សម្រាប់​កិច្ចខិតខំ​របស់​នាង​នៅ​កន្លែង​មាន​រយៈកម្ពស់​ខ្ពស់ ដែល​នាង​បាន​ទៅ ហើយ​មិត្ត​ភ័ក្ត្រ​ម្នាក់ បាន​បង្ហោះ​រូបថត​របស់​នាង​ដេក​ស្តឹក​នៅលើ​គ្រែ ហើយ​ថែមទាំង​បំពាក់​ឧបករណ៍​អុកស៊ីហ្សែន​ទៀតផង​។​ ​ស្របពេល​ដែលមាន​ការ​ខ​មិន​របស់​ក្រុម​អ្នក​ពូកែ​រិះគន់​ចាក់​ចូ​ច​ទាំងអស់នេះ នាង Bingbing បានចេញ​មុខមក​និយាយ​ការពារ​ខ្លួន​នាង​តាម...

នាង Rihanna ក្លាយជា​តារាចម្រៀង​មាន​ជាងគេ​ក្នុង​ពិភពលោក គ្រាន់តែ​លុយ​ដឹក​៥​កុងតឺន័រ​

​នាង Rihanna​ដែលជា​តារាចម្រៀង និង​សម្តែង​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​តំបន់​អាមេរិក​ខាងជើង បាន​ក្លាយជា​តារាចម្រៀង​មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​នាង​បាន​ផ្តួល​គូប្រជែង​ជាច្រើន​ទៀត​នៅក្នុង​ពិភព​ចម្រៀង​ប៉ុប​ដូចគ្នា ដូចជា នាង Madonna, Céline Dion និង​នាង Beyoncé ជាដើម​។​ ​យោងតាម​ការចុះផ្សាយរ​ប​ស់ទស្ស​នាវ​ដ្តី Forbes បាន​ឲ្យ​ដឹងថា តារាចម្រៀង​សញ្ជាតិ​បា​បា​ដូ​សវ័យ​៣១​ឆ្នាំ​ម្នាក់នេះ ដែលមាន​ឈ្មោះ​ពេញ Robyn Rihanna Fenty បានទ្រព្យ​សម្បត្តិ​៦០០​លាន​ដុល្លារ ពោលគឺ​ច្រើនជាង នាង Madonna៣០​លាន​ដុល្លារ ខណៈដែល​នាង Dion មាន​១៥០​លាន​ដុល្លារ ហើយ​នាង Beyoncé មាន​២០០​លាន​ដុល្លារ​។ ​ស្របពេល​ដែល​នាង Rihanna ល្បីល្បាញ​សម្រាប់​បទ​ចម្រៀង​ជោគជ័យ​ខ្លាំង "Umbrella," "Diamonds"...

តារាចម្រៀង​ស្រី​កូរ៉េ Solbi គិត​ប្រុង​ធ្វើអត្តឃាត​ដោយសារ​រឿងអាស្រូវ​នៅក្នុង​វីដេអូ​សិច​

​កាលពី​ឆ្នាំ​២០០៩ នាង Solbi ដែលជា​តារាចម្រៀង និង​តារា​ទូរទស្សន៍​ដ៏​ល្បីល្បាញ​មួយរូប​របស់​កូរ៉េខាងត្បូង ត្រូវបាន​ពាក្យ​ច​ចាម​អារាម​ថា នាង​គឺជា​ក្មេងស្រី​នៅក្នុង​វីដេអូ​សិច ដែល​បាន​សាយភាយ​ខ្លាំង​នៅតាម​វែបសាយ​។ ក្រោយមក ទើប​គេ​ប្រកាសថា តាមពិតទៅ នាង Solbi មិនមែនជា​ក្មេងស្រី​ម្នាក់​នោះទេ ហើយ​មនុស្ស​ដែល​បានធ្វើ​ឲ្យ​សាយភាយ​ពាក្យ​ច​ចាម​អារាម​ក្លែងក្លាយ​នេះ ត្រូវបាន​គេ​ចាប់​ដាក់គុក​ផងដែរ​។​ ​នៅក្នុង​កម្មវិធី​ចាក់ផ្សាយ​ខ្សែភាពយន្ត​ឯកសារ​'Human Documentary People Is Good,' របស់​ទូរទស្សន៍ MBC កាលពីពេល​ថ្មីៗ​នេះ នាង Solbi បាន​រំឭក​ពី​ពេលវេលា​ដ៏​អាក្រក់​គួរ​ឲ្យ​ខ្លាច​របស់​នាង​។ នាង​បាន​និយាយថា “​វា​មិនមែនជា​ខ្ញុំ​នោះទេ ប៉ុន្តែ​គ្មាន​នរណា​ជឿ​ខ្ញុំ​នោះទេ​។ ខ្ញុំ​អត់​បានធ្វើ​អ្វី​ខុស​នោះទេ ប៉ុន្តែ​វា​ហាក់ដូចជា​ខ្ញុំ​ធ្វើ​រឿង​អ្វីមួយ​ខុស​អញ្ចឹង​”​។​ ​នាង​បន្តទៀតថា ម្តាយ​របស់​នាង​តក់ស្លុត​យ៉ាងខ្លាំង ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយសារតែ​រន្ធត់ចិត្ត​ខ្លាំង​ពេក​នឹង​រឿងអាស្រូវ​មួយ​នេះ​។ នាង​ទទួលរង​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ខ្លាំងណាស់...

តារា​សម្តែង​ប្រុស​ថៃ Punjan Prama និង​នាង Esther Supreeleela សម្តែង​រួមគ្នា​ជា​លើកដំបូង​នៅក្នុង​រឿង​សង្គ្រាម​ស្នេហា​

​ខ្សែភាពយន្ត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ថ្មី​សន្លាង​មួយទៀត គ្រោង​នឹងដាក់​បញ្ចាំង​តាម​រោង​មហោស្រព​ភាពយន្ត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​អ្វីដែល​កាន់តែ​ចម្លែក​ប្លែក​អារម្មណ៍​នោះ គឺ​លោក Punjan Prama​ដែលជា​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​របស់​ថៃ និង​តារា​ស្រី​ស្រស់​សម្បូរ​ស្នេហ៍ គឺ​នាង Esther Supreeleela បាន​សម្តែង​រួមគ្នា​ជា​លើកដំបូង​ជា​ប្តី​ប្រពន្ធ​នៅក្នុង​ខ្សែភាពយន្ត​ថ្មី​មួយ​នេះ ដែលមាន​ចំណងជើង​ថា “​សង្គ្រាម​សេ្ន​ហា​”​។ ក្រុម​អ្នកគាំទ្រ សប្បាយចិត្ត​ខ្លាំងណាស់ ក្រោយពេល​ឮដំណឹង​ថា អ្នក​ទាំង​២​សម្តែង​រួមគ្នា​បែបនេះ​។​ ​នៅក្នុង​ខ្សែភាពយន្ត​នេះ លោក Punjan Prama និង​សម្តែង​ជា​តួអង្គ​លោក “Ten” ដែល​មិន​ជឿ​លើ​សេចក្តីស្នេហា​។ ដោយឡែក នាង Esther Supreeleela វិញ សម្តែង​ជា​តួ​នាង “Jeed” ដែល​ជឿ​លើ​សេចក្តីស្នេហា​។​ ​យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក បាន​ឲ្យ​ដឹងថា ខ្សែភាពយន្ត​នេះ ផលិតឡើង​រួមគ្នា...

បុរស​សង្ស័យ​លួច​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់ដេក​របស់​តារ​សម្តែង​ស្រី​កូរ៉េ Shin Sae-kyeong និង Yoon Bo-mi​ប្រឈម​នឹង​ការជាប់​ទោស​២​ឆ្នាំ​

​ក្រុម​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ចង់​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​សម្រាប់​បុរស​ម្នាក់ ដែល​បាន​លួច​បំពាក់​កាមេរ៉ា​ចារកម្ម​នៅក្នុង​បន្ទប់​ដែល​តារា​សម្តែង​ស្រី​កូរ៉េ Shin Sae-kyeong និង​តារាចម្រៀង​ស្រី Yoon Bo-mi របស់​ផលិតកម្ម K-pop ស្នាក់នៅ​រួមគ្នា កាលពី​ខែកញ្ញា ឆ្នាំ​កន្លងទៅ ក្នុងប្រទេស​បារាំង​។​ ​អំឡុង​សវនាការ​កាលពី​ថ្ងៃ​ចន្ទ​មុននេះ នៅឯ​តុលាការ​ស្រុក​ក្រុង​សេ​អ៊ូ​ល ក្រុម​រដ្ឋអាជ្ញា បានស្នើ​សុំ​ឲ្យ​កាត់ទោស​បុរស​ម្នាក់ ដែល​បាន​បំពាន​លើ​ច្បាប់​ពិសេស ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​។ ពួកគេ​បានទាមទារ​ឲ្យ​តុលាការ​បញ្ចេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់គាត់ នឹងដាក់​កំហិត​ការងារ​របស់គាត់​ផងដែរ​។​ ​ក្រុម​រដ្ឋអាជ្ញា បាន​និយាយថា ការធ្វើ​ចារកម្ម បាន​ក្លាយជា​បញ្ហា​សង្គម​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​ជនរងគ្រោះ ត្រូវតែមាន​អារម្មណ៍​ភ័យខ្លាច ពិសេស​ពេលដែល​ពួកគេ​គឺជា​តារា​ល្បី​នោះ​។​ ​បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់ ដែលមាន​នាមត្រកូល Kim គឺជា​កម្មករ​មកពី​ក្រុមហ៊ុន​ខាងក្រៅ ដែល​បាន​ចូលរួម​កម្មវិធី​ទូរទស្សន៍ "Pocha Beyond Borders"...

តារា​សម្តែង​ស្រី​ឥណ្ឌា Priyanka Chopra ចង់​ឲ្យ​ស្វាមី Nick Jonas ឡើង​ដណ្តើម​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​

​លោក​Nick Jonas ដែលជា​តារា​សម្តែង និង​ចម្រៀង​ដ៏​ល្បី​ម្នាក់​របស់​អាមេរិក អាច​នឹង​ឡើង​ដណ្តើម​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នាពេល​ខាងមុខនេះ ក្រោយ​ពេលដែល​ភរិយា និង​ជា​តារា​សម្តែង​ស្រី​ដ៏​ល្បី​របស់​ឥណ្ឌា នាង Priyanka Chopra​បានប្រកាស​ឲ្យ​ដឹងថា នាង​នឹង​ជំរុញ​លើកទឹកចិត្ត​ស្វាមី​របស់​នាង ឲ្យ​ពិចារណា​លើ​ការ​ប្រឡូក​ចូល​វិស័យ​នយោបាយ​មួយ​នេះ​។​ ​នៅក្នុង​បទសម្ភាសន៍​មួយ នាង Chopra បាន​និយាយថា នាង​ពេញចិត្ត​ឲ្យ​តារាចម្រៀង​ក្នុង​ក្រុម “Sucker”​ម្នាក់នេះ ប្រឡូក​ចូល​ឆាកនយោបាយ ពេលដែល​លោក​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​នោះ​។​ ​នាង​បាន​និយាយប្រាប់​កាសែត​អង់គ្លេស The Sunday Times ថា “​ខ្ញុំ​ចង់​ឲ្យ​លោក Nick​ដណ្តើម​តំណែង​ប្រធានាធិបតី​”​។ នាង​មិន​ចូលចិត្ត​រឿង​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ ប៉ុន្តែ​នាង​ដឹង​ច្បាស់​ថា យើង​ទាំង​២​នាក់ ពិតជា​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​មែន​។​ ​នាង Chopra បាន​បន្តថា នាង​ខ្លួនឯង​ផ្ទាល់​ក៏​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដែរ​។ នាង​មិនដែល​និយាយថា​ទេ ម្តងណា​ឡើយ​។​ ​នាង​បាន​ទទួលស្គាល់ថា...