សិល្បៈកម្សាន្ត

តារាចម្រៀង​ប៉ុប Taylor Swift​វាយប្រហារ​ចំៗ​មកលើ​គោលជំហរ​របស់លោក​ត្រាំ​ចំពោះ​សមភាព​យ៉េន​ឌឺ

​តារាចម្រៀង​ប៉ុប Taylor Swift បាន​និយាយ​រិះគន់​ចំៗ​មកលើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ និង​បាន​អំពាវនាវ​ដល់​សមាជិក​ព្រឹទ្ធសភា​របស់​នាង ឲ្យ​គាំទ្រ​ច្បាប់​ដែល​ការពារ​ពលរដ្ឋ​អាមេរិក ពី​ការរើសអើង​យ៉េន​ឌឺ និង​ផ្លូវភេទ​។​ ​នៅក្នុង​លិខិត​មួយច្បាប់​ដែល​បាន​ចែក​រំ​លែង​ដល់​អ្នកដើរ​តាម​នាង Swift​ជាង​២៧០​លាន​នាក់​នៅលើ​ព័ត៌មាន​សង្គម​របស់​នា​ង តារា​ស៊ូ​ពើ​ស្តា​អាមេរិក​ម្នាក់នេះ បាន​អំពាវ​នា​ដល់​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Tennessee គឺ​លោក Lamar Alexander គាំទ្រ​ដល់ “​ច្បាប់​សមភាព​”​។​ ​នាង Swift បាន​និយាយថា ពលរដ្ឋ​អាមេរិក ត្រូវបាន​គេ​បដិសេធន៍​ការងារ ឬ​ការស្នាក់អាស្រ័យ ដោយ​ផ្អែកលើ​អ្នក​ដែល​ពួកគេ​ស្រលាញ់ ឬ​វិធី​នៃ​ការផ្តល់​អត្តសញ្ញាណ​រប​ស់​ពួកគេ ហើយ​តាម​គំនិត​របស់​នាង វា​មិនមែនជា​ទង្វើរ​របស់​អា​មេ​រិ​ក​នោះទេ ហើយ​វា​គឺ​អំពើ​ឃោ​ឃៅ​បំផុត​។​ ​នាង Swift ដែល​ស្ថិតនៅ​ក្នុងចំណោម​ជន​ល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក​នោះ បាន​បន្តថា នាង​សូម​ធ្វើការ​ជំទាស់​ទាំងស្រុង​ចំពោះ​គោលជំហរ​បច្ចុប្បន្ន​របស់លោក​ត្រាំ ប្រឆាំងនឹង​ការពង្រាយ​ច្បាប់...

តារា​សម្តែង​ហុងកុង Jacqueline Wong ប្រឈម​នឹង​ការ​ក្ស័យ​ធន់​ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ស្នេហា​ត្រីកោណ​ជាមួយ​លោក Andy Hui

​តារា​សម្តែង​ហុងកុង នាង Jacqueline Wong នឹងត្រូវ​បង់ប្រាក់​ថ្លៃ​ខូចខាត​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ទំនាក់ទំនង​ស្នេហា​ត្រីកោណ​របស់​នាង​ជាមួយ​តារា​សម្តែង​រៀបការ​រួច គឺ​លោក Andy Hui ។ ​កាសែត Oriental Daily News បាន​រាយការណ៍​ថា ក្រោយ​ការផ្សព្វផ្សាយ និង​ការផ្សាយពាណិជ្ជកម្ម​រប​ស់​តារា​ស្រី​អាប់ឱន​កិត្តិយស​ម្នាក់នេះ លែង​ចាក់ផ្សាយ​ទៀត​នោះ ក្រុមហ៊ុន​ជាច្រើន ទំនងជា​ប្តឹង​ទាមទារ​សំណង​១០​លាន​ដុល្លារ​ហុងកុង​ពី​នាង Wong​សម្រាប់​ការបំពាន​កុងត្រា​របស់​នាង​។​ ​ខណៈពេល​នោះដែរ ទូរទស្សន៍ TVB ត្រូវ​បង្ខំចិត្ត​ផងដែរ​ក្នុងការ​ចំណាយលុយ​យ៉ាងច្រើន ដើម្បី​ថត​ឡើងវិញ និង​ចាក់ផ្សាយ​ឡើងវិញ​នូវ​ខ្សែភាពយន្ត “Forensic Heroes IV and Finding Her Voice ” បន្ទាប់ពី​មានរឿង​អាស្រូវ​ស្នេហា​ត្រីកោណ​នេះ​។​ ​ព័ត៌មាន​កម្សាន្ត​ជាច្រើន...

តារា​សម្តែង​ស្រី Elaine Yiu​បដិសេធន៍​ថា ស្ត្រី​នៅក្នុង​វីដេអូ​លើ​គ្រែ មិនមែនជា​រូបនាង​នោះទេ​

​ចាប់តាំងពី​រូបថត​លើ​គ្រែ​របស់​នាង Elaine Yiu ដែលជា​តារា​សម្តែង​ដ៏​ល្បី​ម្នាក់​របស់​ហុងកុង និង​អតីត​មិត្ត​ប្រុស Raymond Young បាន​សាយភាយ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​រួចមក តារា​សម្តែង​ស្រី​ម្នាក់នេះ បាន​ប្រឈម​នឹង​ការចោទប្រកាន់ថា នាង​គឺជា​ស្រី​ផិត​ប្តី​។​ ​ថ្វីត្បិតតែ​នាង​បាន​បញ្ជាក់ថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក Raymond នៅពេលនោះ​នាង​នៅ​លីវ​យ៉ាងណាក្តី ក៏​នាង Elaine ពិតជា​មិនអាច​ដកខ្លួន​ចេញពី​រឿងអាស្រូវ​ដ៏​អាក្រក់​មួយ​នេះ​បានដែរ​។​ ​នៅក្នុង​វីដេអូ​លើ​គ្រែ​រយៈពេល​៥​នាទី ដែល​បាន​បែកធ្លាយ​តាម​អន​ឡាញ​កាលពីពេល​ថ្មីៗ​នេះ គេ​ឃើញ​ស្ត្រី​ម្នាក់​នៅក្នុង​វីដេអូ​គ្លី​ប​នេះ ដូចគ្នា​បេះបិទ​នឹង​នាង Elaine ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយពី​វីដេអូ​មួយ​នេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​ឆាប់រហ័ស​នោះ ក្រុម​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត បានចេញ​មុខ​ជួយ​ការពារ​នាង Elaine ដោយ​ពួកគេ​បាន​និយាយថា វីដេអូ​មួយ​នេះ មាន​តាំងពី​ច្រើន​ឆ្នាំ​មកហើយ​។ ពួកគេ​អះអាងថា មុខមាត់​ស្រដៀង​គ្នា​រវាង​ស្ត្រី​ក្នុង​វីដេអូ និង​នាង Elaine...

តារា​កំប្លែង នាយ ហុងដា អស់សង្ឃឹម​ក្នុង​ជីវិត​បន្ទាប់​ពីមនុស្ស​ជាទី​ស្រឡាញ់​ចាកចេញម្នាក់​ម្តងៗ​

​ពិតជា​រឿង​គួរឱ្យ​អាសូរ​ណាស់​សម្រាប់​តារា​កំប្លែង នាយ ហុងដា ដែល​ប្រពន្ធក្រោយ​ឈ្មោះ ស៊ឹម ចន្ទី បានទទួល​មរណភាព​កូនប្រុស​ត្រូវ​ជាប់ពន្ធ​ធនាគារ​មិនទាន់បាន​រសាយចិត្ត​អាឡោះអាល័យ​ផង ស្រាប់តែ​ពេលនេះ​នាយ​ជួប​រឿង​ទុក្ខ​ធ្ងន់​មួយទៀត​ដោយ​អ្នកមានគុណ​ជាទី​ស្រឡាញ់​របស់លោក​បាន​បានទទួល​មរណភាព នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក​មិញ​នេះ ដោយសារ​ជំងឺមហារីក​សួត​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​រូបលោក និង​ក្រុមគ្រួសារ​មានទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​។​ ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក របស់​តារា​កំប្លែង​រូបនេះ បាន​ឲ្យ​ដឹងថា «​ថ្ងៃនេះ​ខ្ញុំបាទ​នាយ​ហុងដា ជួប​ទុក្ខ​ជា​ទំងន់ ដោយ​លោកឪពុក​ខ្ញុំបាទ បានទទួល​មរណភាព នៅ​ថ្ងៃ​៣១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ ត្រូវ​នឹង​ថ្ងៃ​សុក្រ​ខែវិសាខ​ឆ្នាំ​កុល ពស ២៥៦៣»​។​ ​គួរ​បញ្ជាក់ដែរថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ លោក​ក៏បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ ដោយសារតែ​ស្ថានភាព​ជីវភាព​កំពុងតែ ខ្វះខាត ត្រូវយក​ប្រាក់​ដើម្បី​ព្យាបាល​ឪពុក លោក​ក៏​សម្រេចចិត្ត​យក​ផ្ទះ​ដែល​ខ្លួន​កំពុង​រស់នៅ ដាក់លក់​ជា​ផ្លូវការ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ ​ដោយសារតែ​ចង់​ឲ្យ​លោកឪពុក​បានជា​សះស្បើយ​វិញ ក្នុងនាម​ជា​កូនប្រុស​មួយរូប​បាន​លះបង់...

កញ្ញា ណូ​ម័​រ ប្រាប់​ពី​មូលហេតុ​ដែល​នាង​សម្រេចចិត្ត​រៀបការ​

​ពិធី​ការិនី​ដែលមាន​ឈ្មោះ អន រ៉ាស៊ី​សុ​មេត្តា ហៅ​កញ្ញា ណូ​ម័​រ នោះបាន​ចូល​រោង​ជ័យ​ក្រាប​ផ្ទឹម​តាម​ប្រពៃណី​ខ្មែរ​ជាមួយនឹង​ពិធីករ​ទូរទស្សន៍ VJ សុភា ក្រោយពី​បាន​ស្វែងយល់​ចិត្ត​មួយរយ​:​។​ ​តារា​សម្តែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍​រូប​ស្រស់ កញ្ញា ណូ​ម័​រ បានសម្រេច​ដឹក​ដៃគូ​ស្នេហ៍​ជា​អ្នកសិល្បៈ​ដូចគ្នា​ចូល​រោងការ​ក្រាប​ផ្ទឹម​ដល់​កន្ទេល​នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ កន្លង​ទៅហើយ​ដែល​រៀបចំ​ទទួលភ្ញៀវ​ចំនួន ៧០ តុ នៅឯ​មជ្ឈមណ្ឌល Capital Wedding Hall សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​តាម​ការរៀប​របស់​អ្នក​ទាំងពីរ​ពួកគេ​បាន​ស្គាល់គ្នា​ជាង​៣​ឆ្នាំ​មកហើយ ដំបូង​គ្រាន់តែ រាប់អាន​គ្នា​ធម្មតា​ទេ ប៉ុន្តែ​ទើបតែ​មានចិត្ត​ស្រលាញ់គ្នា​១​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​។ វី​ជេ សុភា លោក​បញ្ជាក់ថា លោក​ស្គាល់គ្នា...

តារាចម្រៀង​ស្រី​កូរ៉េ Goo Hara ប៉ុនប៉ង​ធ្វើអត្តឃាត​ក្រោយ​អតីត​មិត្ត​ប្រុស​គំរាម​ទម្លាយ​វីដេអូ​លើ​គ្រែ​របស់​ពួកគេ​

​កូរ៉េខាងត្បូង​៖ យោងតាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន Yanhap News បាន​ឲ្យ​ដឹងថា នាង Goo Hara ដែលជា​តារា​សម្តែង​ដ៏​ល្បី​ម្នាក់​របស់​កូរ៉េខាងត្បូង និង​ជា​អតីត​សមាជិក​ក្នុង​ក្រុម​តារាង​ចម្រៀង​ស្រី Kara ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​ការប៉ុនប៉ង​ធ្វើអត្តឃាត បន្ទាប់ពី​អតីត​មិត្ត​ប្រុស​របស់​នាង គំរាម​ទម្លាយ​វីដេអូ​លើ​គ្រែ​របស់​ពួកគេ​នោះ​។​ ​តារាចម្រៀង​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​នៅក្នុង​គេហដ្ឋាន​របស់​នាង​ស្ថិតនៅ​តំបន់​ជាយក្រុង Cheongdam ស្ថិតក្នុង​រដ្ឋធានី​សេ​អ៊ូ​ល កាលពី​ថ្ងៃទី​២៦ ខែឧសភា ដោយ​អ្នកចាត់ការ​របស់​នាង បាន​ទៅ​មើល​នាង ពេលដែល​នាង​មិនបាន​លើក​ទូរស័ព្ទ​របស់គាត់​។ នាង​ស្ថិតនៅក្នុង​បន្ទប់​មួយ​ដែល​ពោ​ពេញ​ដោយ​ផ្សែង​។​ ​នាង​បាន​ផ្ញើ​សារ​ឲ្យ​ហេតុ​ផងដែរ​ដល់​ក្រុម​អ្នកគាំទ្រ​របស់​នាង​មុននេះ ក្រោយ​បង្ហោះ​សារ​អក្សរ “Annyeong” លើ​ផេ​ក Instagram របស់​នាង គឺជា​ពាក្យ​មួយ​អាច​មានន័យថា “​សួស្តី ឬ​លា​ហើយ​”​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ តារាង​ចម្រៀង​នៅក្នុង​ក្រុម K-pop...

រឿង​អា​ឡា​ដាំង រកបាន​ប្រាក់ចំណូល​ខ្ពស់​រហូតដល់​១០៥​លាន​ដុល្លារ​អំឡុង​រយៈពេល​៤​ថ្ងៃ​ដំបូង​នៅ​អាមេរិក​ខាងជើង

​អាមេរិក​ខាងជើងៈ រឿង “​អា​ឡា​ដាំង​”​របស់​ក្រុមហ៊ុន​ផលិតកម្ម Disney រកបាន​ប្រាក់ចំណូល​ខ្ពស់​មិន នឹកស្មាន​ដល់ ប្រមាណ ជា​១០៥​លាន​ដុល្លារ​នៅ​អាមេរិក​ខាងជើង អំឡុងពេល​ចាក់​បញ្ចាំង​រយៈពេល​៤​ថ្ងៃ​ដំបូង​នៅ​ចុង​សប្តាហ៍​អំឡុង​ទិវារ​បុណ្យជាតិ Memorial Day ។​ ​វា​គឺ​ប្រាក់ចំណូល​សរុប​នា​ចុង​សប្តាហ៍​អំឡុង​ទិវារ​បុណ្យជាតិ Memorial Day ខ្ពស់បំផុត​ទី​៦ ដោយបាន​ផ្តួល​ការចាក់​បញ្ចាំង​នា​ចុង​សប្តាហ៍​ឆ្នាំ​២០១១ ដែល​រកបាន​ប្រាក់ចំណូល​១០៣.៤​លាន​ដុល្លារ​របស់​ខ្សែភាពយន្ត “The Hangover Part II”​។ ប្រាក់ចំណូល​សរុប​ខ្ពស់​ជាងគេ​បំផុត បាន​កើតមានឡើង​កាលពី​ឆ្នាំ​២០០៧ ពេល​ដែ​ខ្សែភាពយន្ត​“Pirates of the Caribbean: At World’s End” រកបាន​១៣៩​លាន​ដុល្លារ​សម្រាប់​ការចាក់​បញ្ចាំង​រយៈពេល​៤​ថ្ងៃ​ដំបូង​អំ​ឡុងចុង​សប្តាហ៍​ទិវា​បុណ្យជាតិ Memorial Day ។​ ​សូមបញ្ជាក់ថា...

អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី ស្វី​ត​ជាមួយ​គូស្នេហ៍​ក្នុង​ថ្ងៃ​ខួបកំណើត !

​ពិធី​ការិនី​រូប​ស្រស់​រាង​ស្រ​ឡូ​ន គួរ​ឲ្យ​ស្រឡាញ់​គឺ​អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី ដែល​កន្លងមក​ត្រូវបាន​ទស្សនិកជន​មានការ​សង្ស័យថា​នាង​កំ​ពុ​តែ​សាង​សម្ព័ន្ធ​ស្នេហា​ជា​ផ្អែមល្ហែម​ជាមួយ​កីឡាករ លី​វ៉ា ហេ​ទ​តាម​ការកត់សម្គាល់ ត្រូវបាន អ្នកគាំទ្រ​មើលឃើញថា គិត​មកទល់ពេលនេះ​ភាពស្និទ្ធស្នាល​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ កាន់តែ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន ចាប់អារម្មណ៍ ពី​សម្ព័ន្ធភាព​ដ៏​ស្អិតល្មួត ប្រៀបបាន​ដូចជា​ស្ករ​តាំង​ម៉ែ​អញ្ចឹង​ដែរ​។ ​ជាក់ស្តែង​ថ្មីៗ​នេះ នៅក្នុង​ថ្ងៃនេះ​ដែរ គឺជា​ថ្ងៃកំណើត​របស់លោក លី​វ៉ា ហេ​ទ ដែល​ក្នុងនោះ​នាង​បានធ្វើ​ការរៀប ចំ​ដើរលេង នៅ​មាត់សមុទ្រ​ជាមួយគ្នា យ៉ាង​មាន​ក្តី​សុខ​យ៉ាងខ្លាំង ក្រោម​សកម្មភាព​យ៉ាង​ផ្អែមល្ហែម ។​   ​ជាមួយគ្នា​នោះដែរ នាង​ក៏បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា ៖ Happy officially 22 year old dear brother Ly Vahed ​អ្នក​គឺជា​វត្ថុ​មានជីវិត​ម្យ៉ាង​ដែល​បាន​ចូលមកក្នុង​ជីវិត​មនុស្ស​ស្រី​ម្នាក់នេះ​អោយ...

តារា​ម៉ូ​ដែល​វៀតណាម Ngoc Trinh ស្ទើរតែ​បង្ហាញ​កេរ្តិ៍​ម្តាយ​ចែក​ឲ្យ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្នុង​កម្មវិធី​មួយ !

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ផ្ទុះ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក និង ចាប់អារម្មណ៍​កាន់តែខ្លាំង​ទៅលើ​ព្រឹ​ត្ត​ការណ៍​ដើរ​លើ​កម្រាលព្រំ​ក្រហម​ប្រចាំឆ្នាំ​នៅ​ទីក្រុង​កាន ប្រទេស​បារាំង «Cannes Film Festival 2019» បន្ទាប់ពី​វត្តមាន​តារា​ម៉ូ​ដែល​វៀតណាម ង៉ុ​ក ត្រាញ់ (Ngoc Trinh) បង្ហាញខ្លួន​ជាមួយ​ឈុត​សម្លៀកបំពាក់​ដ៏​សែន​សិច​ស៊ី​របស់​នាង​ស្ទើរតែ​អាក្រាតកាយ ។​ ​បើ​យោងតាម​គេហទំព័រ​ដេលី​ស្តារ បានដឹងថា​តារា​ស្រី​វ័យ ២៩ ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​នៅលើ​កម្រាលព្រំ​ក្រហម​កាលពី​ថ្ងៃអាទិត្យ ទី​១៩ ឧសភា​ក្នុង​ឈុតខ្មៅ​មើលឃើញ​សាច់​ស្ទើរតែ​ទាំងស្រុង​ជាមួយនឹង​រូបរាង​ដ៏​ស្រ​ឡូ​ន បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន មានការ​ចាប់អារម្មណ៍​មិនតិច​ទេ​។ នៅក្នុង​កម្មវិធី​នេះដែរ ខាង​អ្នកសារព័ត៌មាន​ដែល​មកពី​បណ្តា ប្រទេស​ជាច្រើន បាន​ថតរូប យ៉ាង​យកចិត្តទុកដាក់​ដោយ​មិន​សំចៃ​ដៃ​នោះឡើយ ។​ ​ជាមួយនឹង​ការកោតសរសើរ​ជាមួយនឹង​រូបរាង​ដ៏​សិច​ស៊ី​នេះ ក៏មាន​ផ្ទុះ​ការរិះគន់​មិនតិច​ដែរ​ទេពី​សំណាក់​មហាជន​ដោយ​អ្នកខ្លះ លើកឡើងថា ដើម្បី​ដណ្ដើមបាន​ការចាប់អារម្មណ៍​ស៊ីដាច់​គេ​មួយ​កម្មវិធី តារា​ម៉ូ​ដែល​វៀតណាម Ngoc...

អ្នកនាង ឱក សុគន្ធ​កញ្ញា បង្ហោះ​សារ​ថ្មី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មើល​ហើយ​ចង់​ឡើង​ជាតិ​ស្ករ​

​អ្នកនាង ឱក សុគន្ធ​កញ្ញា បន្ទាប់ពី​រៀប​ពិធី​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី ដែល​ត្រូវបាន​មហាជន​ស្គាល់​ថា​ជា​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​គឺ​លោក អ៊ឹង សុខលី រួចមក ។ ថ្មីៗ​នេះ​អ្នកនាង​ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​រូបថត​យ៉ាង​ផ្អែមល្ហែម​ជាមួយ​ស្វាមី នៅ​ប្រទេស​បារាំង ដែល​ធ្វើ​ឲ្យ Fans ជាច្រើន​មានការ​កោត សរសើរ​ចំពោះ​ក្តី​ស្នេហ៍​ប្តី​ប្រពន្ធ​មួយគូ​នេះ​យ៉ាងខ្លាំង ។​ ​យោងតាម​អ៊ី​ន​ស្ត្រា​ក្រាម​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា ៖ នេះ​ជា​លើក​ទី​៣​ហើយ ដែល​នាង​ជិះ​យន្ដហោះ​ទៅលេង​ប្រទេស​បារាំង គឺ​លើក​ទី​១. ជាមួយ​ម្ដាយ​ជាទីគោរព​, លើក​ទី​២. ជាមួយ​ប្អូនស្រី ជាទី​ស្រឡាញ់ និង​លើក​ទី​៣. ជាមួយ​ស្វាមី​ដែល​គឺ​ពេញ​ទៅដោយ​ភាពកក់ក្តៅ និង​ក្តី​ស្រឡាញ់​.....​។ ​អ្នកនាង ឱក សុគន្ធ​កញ្ញា...