ព័ត៌មានអន្តរជាតិ

ផ្អើល​បណ្ដាញ​សង្គម រឿង​អ៊ុយ​ក្រែ​ន​វាយប្រហារ​លើ​ឃ្លាំង​អាវុធ នៅ​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី​

រដ្ឋធានី​កៀវ​៖ បន្ទាប់ពី​មានការ​បំផ្ទុះ​មាន​កម្លាំង​ដ៏​ខ្លាំងក្លា ឆេះ​ឃ្លាំង​អាវុធ នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​រុស្ស៊ី នៅលើ​ទឹកដី​ឧបទ្វីប​គ្រី​មៀ នោះ​ភ្លាម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅលើ​បណ្ដាញ​សង្គម អំពី​ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​លបាញ់​ចម្ងាយ​ឆ្ងាយ​របស់​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​មន្ដ្រី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​ចេញមុខ​ច្រានចោល ជុំវិញ​ការអះអាង​នេះ​។​​ទីភ្នាក់ងារសារព័ត៌មាន AP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែសីហា ថា មានការ​បំផ្ទុះ​មាន​កម្លាំង​ដ៏​ខ្លាំងក្លា​មួយ រញ្ជួយ​ដល់​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី នៅ​គ្រី​មៀ ហើយ​ដុំ​ផ្សែង​បាន​ហុយ​ពាសពេញ​តំបន់​ទេសភាព កាលពី​ថ្ងៃ​អង្គារ ខណៈ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ​វាយ​ប្រយុទ្ធ​គ្នា​។ អាជ្ញាធរ ប្រចាំ​តំបន់​របស់​រុស្ស៊ី បាន​អះអាងថា ការ​បំផ្ទុះ នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saki) ស្ថិតនៅ​ឧបទ្វីប​គ្រី​មៀ គ្រប់គ្រង​ដោយ​រុស្ស៊ី...

កម្លាំង​ស៊ើបការណ៍​សម្ងាត់ ឆែកឆេរ​ផ្ទះ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​ពន្ធន៍ ហៅ​កាត់ FBI បាន​បញ្ជូន​កម្លាំង​រប​ស់​ខ្លួន​យ៉ាងច្រើន ចូលទៅ​ឆែកឆេរ​វិមាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ​។​​សារ​ព័ត​មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ កម្លាំង​សមត្ថកិច្ច FBI ជាច្រើន​នាក់ បាន​ឆ្មក់​ចូលទៅ​ឆែកឆេរ នៅក្នុង​ភូមិគ្រឹះ​របស់គាត់ ស្ថិតនៅ​រមណីយដ្ឋាន ម៉ា អា​ឡា​ហ្គូ (Mar-a-Lago) ទីក្រុង​ផាល់​ប៊ី​ស...

ថៃ នឹង​ដណ្ដើម​តំណែង​នាំចេញ​អង្ករ​ច្រើនជាងគេ នៅលើ​ពិភពលោក ពី​វៀតណាម​

រាជធានី​បាងកក​៖ រហូត​ម​ដល់ពេលនេះ ថៃ បាន​តាំងចិត្ត នឹង​ដណ្ដើម​តំណែង ជា​ប្រទេស​នាំចេញ និង ផ្គត់ផ្គង់​អង្ករ​ដ៏​ច្រើន លំដាប់​លេខ​២ នៅលើ​ពិភពលោក ពី​ប្រទេស​វៀតណាម ត្រឡប់មក​គ្រប់គ្រង​វិញ ហើយនឹង​ជួយ​បង្កើន​តម្លៃ​អង្ករ សម្រាប់​ប្រជាជន​របស់ខ្លួន​។​​សារព័ត៌មាន​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា ការនាំចេញ​អង្ករ​របស់​ប្រទេស​ថៃ នៅក្នុង​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​២០២២ បាន​កើនឡើង ដល់​៥៦,៦​ភាគរយ ស្មើនឹង​៣,៥​លាន​តោន​។ ចំនួន​នេះ ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​អាស៊ាន​មួយ​នេះ រកបាន​ប្រាក់ចំណូល បាន​ចំនួន​៦០,៩៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឬ​កើនឡើង​៤២,៩​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​​លោក ឆា​ឡើ​ម​ចៃ...

អ៊ីស្រាអែល ចុះ​កិច្ចព្រមព្រៀង​ឈប់​បា.ញ់​គ្នា ជាមួយ​ប៉ា​ឡេ​ស្ទី​ន​

រដ្ឋធានី​គៀវ​៖ ប្រទេស​អេ​ហ្ស៊ី​ប បាន​បញ្ចុះបញ្ចូល​អ៊ីស្រាអែល និង ប៉ា​ឡេ​ស្ទី​ន រហូត​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង លើ​បទ​ឈប់​បាញ់​គ្នា​មួយ ហើយ​ភាគី​ទាំង​២ នឹង​បញ្ឈប់​នូវ​ការ​វាយ​ប្រយុទ្ធ​គ្នា​បន្ដទៀត​។​​សារព័ត៌មាន Middle East Eye បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែសីហា ថា អ៊ីស្រាអែល និង ប៉ា​ឡេ​ស្ទី​ន បាន​ព្រមព្រៀងគ្នា លើ​បទ​ឈប់​បាញ់​មួយ ក្រោយ​ការទម្លាក់​គ្រាប់បែក នៅ​តំបន់​ហ្គា​ហ្សា អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​។ កិច្ចព្រមព្រៀង​នេះ​បានធ្វើ​ឡើង ក្រោម​ការសម្របសម្រួល ពី​ប្រទេស​អេ​ហ្ស៊ី​ប បន្ទាប់ពី​អ៊ីស្រាអែល បាន​ទម្លាក់​គ្រាប់បែក​ជាច្រើនលើក នៅ​ទូទាំង​តំបន់​ឡោមព័ទ្ធ កាលពី​ថ្ងៃអាទិត្យ ដោយបាន​សម្លាប់​កុមារ​ប៉ា​ឡេ​ស្ទី​ន ចំនួន​៩​នាក់...

កងទ័ពកូរ៉េខាងជើង ត្រៀមបញ្ជូនទៅជួយទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន

រដ្ឋធានីមូស្គូ៖ ស្របពេលកម្លាំងទាហានរុស្ស៊ី កំពុងតែជាប់ដៃ ក្នុងសង្គ្រាម នៅអ៊ុយក្រែន ហើយការវាយប្រយុទ្ធគ្នា កំពុងតែបន្ដឥតស្រាកស្រាន្ដនោះ ក៏មានសេចក្ដីរាយការណ៍ អំពីកូរ៉េខាងជើង កំពុងតែត្រៀម បញ្ជូនបញ្ជូនកងទ័ពរបស់ខ្លួន រាប់សិបម៉ឺននាក់ ទៅជួយក្រុងមូស្គូ ដើម្បីយកជម្នះ នៅក្នុងសង្គ្រាមនេះ។សារព័ត៌មាន South China Morning Post បានចេញផ្សាយ កាលពីថ្ងៃទី៧ ខែសីហា ថា បណ្ដាញទូរទស្សន៍ គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី បានផ្សាយ ថា កូរ៉េខាងជើង នឹងបញ្ជូនទាហានស្ម័គ្រចិត្តរបស់ខ្លួន ប្រហែល ១សែននាក់ ទៅជួយដល់កងទ័ពរុស្ស៊ី នៅក្នុងការធ្វើការសង្គ្រាម...

នាវាចម្បាំង​ចិន និង តៃវ៉ាន់ បញ្ចេញ​សកម្មភាព ដូច​ឆ្មា​ចាប់​កណ្ដុរ​

ទីក្រុង​តៃប៉ិ​៖ មុន​ការបិទ​បញ្ចប់​នូវ​ការធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​របស់​ក្រុង​ប៉េកាំង មិន​ធ្លាប់មាន​ពីមុន​មកនេះ ដើម្បី​ជាការ​ប្រតិកម្ម ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក នោះ កង​នាវាចម្បាំង​របស់​ចិន និង តៃវ៉ាន់ រាប់សិប​គ្រឿង បាន​បញ្ចេញ​សកម្មភាព នៅតាម​តំបន់​សមុទ្រ ប្រៀបដូចជា «​រឿង​ឆ្មា ដេញចាប់​កណ្ដុរ​»​។​​ទីភ្នាក់ងារសារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស Reuters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ប្រធានសភា​សហរដ្ឋអាមេរិក កាលពី​សប្ដាហ៍​មុន មកកាន់​ក្រុង​តៃប៉ិ បានធ្វើ​ឲ្យ​ចិន ខឹងសម្បា​យ៉ាងខ្លាំង ដោយសារតែ​ក្រុង​ប៉េកាំង...

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចាត់ទុក​ការបាញ់​ផ្លោង​របស់​រុស្ស៊ី ជា​អំពើ​ភេរវកម្ម​នុយក្លេអ៊ែរ​

រដ្ឋធានី​គៀវ​៖ អ៊ុយ​ក្រែ​ន បាន​អះអាងថា ការបាញ់​ផ្លោង​របស់​រុស្ស៊ី​ជាថ្មី បានធ្វើឱ្យ​ខូច​ដល់​ឧបករណ៍​ចាប់​សញ្ញា​វិទ្យុសកម្ម ចំនួន​បី និង របួស​កម្មករ នៅ​រោងចក្រ​ថាមពល Zaporizhzhia​ដែលជា​ការវាយលុក​លើ​ក​ទី​២ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា លើ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ហើយ​មេដឹកនាំ នៃ​ប្រទេស​នេះ បាន​ចាត់ជា​សកម្មភាព​ភេរវកម្ម​នុយក្លេអ៊ែរ​។​​សារព័ត៌មាន ABC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា អ៊ុយ​ក្រែ​ន បាន​អះអាង កាលពី​ថ្ងៃអាទិត្យ ថា ការបាញ់​ផ្លោង​របស់​កម្លាំង​ទាហាន​របស់​រុស្ស៊ី ជាថ្មី បានធ្វើ​ឲ្យ​ខូចខាត​ដល់​ឧបករណ៍​ចាប់​សញ្ញា​វិទ្យុសកម្ម ចំនួន​បី និង បានធ្វើឱ្យ​កម្មករ​ម្នាក់ រងរបួស នៅក្នុង​រោងចក្រ​ថាមពល​ហ្សា​ប៉ូ​រី​ស​ហ្សៀ...

តៃវ៉ាន់​ប្រតិកម្ម​ភ្លាម បណ្ដេញ​យន្ដហោះ​ចម្បាំង​ចិន​

ទីក្រុង​តៃប៉ិ​៖ កងទ័ពអាកាស បើក​យន្ដហោះ​ចម្បាំង​តាមឃ្លាំមើល​សកម្មភាព​យោធា​របស់​ក្រុង​ប៉េកាំង ហើយ​បញ្ចេញ​ផ្កាភ្លើង​ព្រមាន ដល់​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន​របស់​ចិន ចំនួន​៧​គ្រឿង បញ្ជា​ឱ្យចេញ​ឃ្លាតឆ្ងាយ​ពី​កោះ​គីន​មិន (Kinmen) ហើយ​ថែមទាំង​បាន​ព្រមាន​ដល់​យន្ដហោះ មិន​ស្គាល់​ប្រភេទ​មួយគ្រឿង កំពុងតែ​ហោះ​ពីលើ​កោះ​ម៉ាត់​ស៊ុ (Matsu) ថែម​ទៀតផង​។​​ក្រសួងការពារជាតិ​តៃវ៉ាន់ បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា កងទ័ពអាកាស​របស់​តៃវ៉ាន់ កំពុងស្ថិត​ក្នុងការ​ត្រៀម​លក្ខណៈ​ប្រុង​ជើងការ​ខ្ពស់ ទាំង​នៅតាម​តំបន់​កោះ​ទាំង​២ ដែលមាន​ចម្ងាយ​ត្រឹមតែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​កន្លែង​ដែល​ចិន​កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា ទ្រង់ទ្រាយ​ធំ មិន​ធ្លាប់មាន​ពីមុនមក ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​។ ​ក្រុង​ប៉េកាំង បានធ្វើ​សមយុទ្ធ​យោធា ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ រហូតដល់​ថ្ងៃអាទិត្យ...

ក្រុង​ប៉េកាំង​ដាក់ទណ្ឌកម្ម ប្រឆាំង​ប្រធានសភា​សហរដ្ឋអាមេរិក និង​គ្រួសារ​

រដ្ឋធានី​ប៉េកាំង​៖ ក្រុង​ប៉េកាំង ក្រៅតែពី​ការប្រកាស​ផ្អាក​កិច្ចសហប្រតិបត្ដិការ​ជាមួយនឹង​សហរដ្ឋអាមេរិក ដោយ​រួមទាំង​ការចរចា​ថ្នាក់​មេ​បញ្ជ​ការ​យោធា កម្រិត​កំពូល​ផង​នោះ ក៏បាន​ប្រកាស​ពី​ការដាក់ទណ្ឌកម្ម ប្រឆាំងនឹង​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​សហរដ្ឋអាមេរិក បន្ថែម​ទៀតផង​។​​សារព័ត៌មាន The Times of India បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា ក្រសួងការបរទេស​ចិន បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថាក្រុង​ប៉េ​ក៉ា​ង កំពុងតែ​បញ្ឈប់​កិច្ចពិភាក្សា ស្តីពី​បញ្ហា​អាកាសធាតុ ជាមួយ​សហរដ្ឋអាមេរិក​។ ជាមួយគ្នានេះដែរ ចិន ក៏ បានប្រកាស​ដាក់ទណ្ឌកម្ម ប្រឆាំងនឹង​លោកស្រី...

មេដឹកនាំ​ចិនធ្វើតេស្ដ​លើ​គំនិត​ជាតិនិយម ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​

រដ្ឋធានី​ប៉េកាំង​៖ ក្រុង​ប៉េកាំង បាន​ខឹងសម្បា​យ៉ាងខ្លាំង ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប្រធានសភា​សហរដ្ឋអាមេរិក មកកាន់​ក្រុង​តៃប៉ិ ដោយ​ប្រតិកម្ម​ជាមួយនឹង​ការធ្វើ​សមយុទ្ធ​យោធា ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ចំពេល​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) បង្ហាញ​នូវ​ការឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ខណៈ​ការផ្ទុះ​គំនិត​ជាតិនិយម នៅក្នុង​ប្រទេស​ចិន​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា សកម្មភាព​ផ្នែក​នយោបាយ កើតចេញ ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi)...