ព័ត៌មានអន្តរជាតិ

អ្នកណាជាអ្នកចេញបញ្ជាឲ្យឆែកឆេរផ្ទះអតីតប្រធានាធិបតីដូណាល់ ត្រាំ?

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយពេល FBI បាន​ចុះទៅ​ឆែកឆេរ​គេហដ្ឋាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ពី​គណបក្ស​សាធារណរដ្ឋ និង អ្នកគាំទ្រ ប៉ុន្ដែ​នៅពេលនេះ លោក​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ បាន​ចេញមក​ការពារ និង ទាត់ចោល​នូវ​ការរិះគន់​ទាំងនោះ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា ថា លោក មែរ​រីក ហ្កា​ឡែ​ន​ដ៍ (Merrick Garland) រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​សហរដ្ឋអាមេរិក បានការ​ពារ​ដល់​ការឆែកឆេរ​របស់ FBI នៅក្នុង​ផ្ទះ​របស់​អតីត​ប្រធានាធិបតី...

អ៊ុយ​ក្រែ​ន និងរុស្ស៊ីចោទប្រកាន់​គ្នាលើ​ការវាយប្រហារ​ថ្មីលើ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​របស់​អឺរ៉ុប​

បុរី​ញូវយ៉ក​៖ ក្រោយ​មានការ​វាយប្រហារ​ជាថ្មី ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) ដ៏​ធំ​បំផុត​របស់​អឺរ៉ុប បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង ក្រុង​កៀវ បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក រហូត​ប្រធាន​អង្គការសហប្រជាជាតិ (UN) បាន​ព្រមាន​យ៉ាងខ្លាំង អំពី​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទាំង​នៅក្នុង​តំបន់ និង ក្រៅ​តំបន់​។ ​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ការបាញ់​ផ្លោង​កាន់តែ​ច្រើនឡើង ទៅលើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់​អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​កៀវ និង មូ​ស្គូ បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក ជុំវិញ​ការវាយប្រហារ​នេះ​។​​លោក អង់​តូ​នី​ញ៉ូ...

ផ្ទុះ​ឆេះ​មូលដ្ឋាន​ទ័.ពអាកាស​រុស្ស៊ី ខូ.ចខា.ត​យន្ដហោះ​យោ.ធា​ជាច្រើន​គ្រឿង សង្ស័យ​អ៊ុយ​ក្រែ​ន​វា.យប្រ.ហារ​

​រដ្ឋធានី​កៀវ​៖ ក្រោយពេល​មានការ​បំផ្ទុះ​ដ៏​ខ្លាំង នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​របស់​រុស្ស៊ី នៅ​ឧបទ្វីប​គ្រី​មៀ (Crimea) កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែសីហា នោះមក ធ្វើ​ឲ្យ​គេ​មានការ​សង្ស័យ​ទៅលើ​អ៊ុយ​ក្រែ​ន​ជា​អ្នក​វាយប្រហារ ប៉ុន្ដែ​បើតាម​រូបភាព ពី​ផ្កាយរណប បង្ហាញ កាលពី​ថ្ងៃ​ពុធ គឺមាន​យន្ដហោះ​យោធា​យ៉ាងតិច ចំនួន​៩​គ្រឿង ត្រូវ​ភ្លើង​ឆេះ​អស់​។​មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saky) របស់​កងទ័ពជើងទឹក​រុស្ស៊ី ស្ថិតនៅ​ជិត​ភូមិ​ណូ​វ៉ូ​ហ្វែ​ដូ​រី​វ​កា (Novofedorivka) បាន​ផ្ទុះ​ឆាបឆេះ​យ៉ាងខ្លាំង​។ នៅក្នុង​ហេតុការណ៍​នោះ ភ្លើង​បាន​ឆាបឆេះ​យន្ដហោះ​យោធា​យ៉ាងតិច ចំនួន​៩​គ្រឿង រួមមាន យន្ដហោះ​ប្រយុទ្ធ ប្រភេទ SU-30SM និង យន្ដហោះ​ទម្លាក់​គ្រាប់បែក SU-24M ជាច្រើន​គឿង​។ ចំណែក​អគារ​ជាច្រើន​ខ្នង...

ប្អូនស្រី​មេដឹកនាំ​ដ៏​មានអំណាច​បំផុត នៅ​កូរ៉េខាងជើង គំរាម​កម្ទេច​កូរ៉េខាងត្បូង​

​រដ្ឋធានី​ព្យុងយ៉ាង​៖ ថ្វីបើ​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា បានប្រកាស អំពី​ជ័យជម្នះ លើ​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្ដី ប៉ុន្ដែ​ស្ដ្រី​ដ៏​មានអំណាច​បំផុត នៅក្នុង​ប្រទេស​ផ្ដាច់ការ​មួយ​នេះ បាន​ខឹងសម្បា និង ចាត់ទុក​កូរ៉េខាងត្បូង ជា​អ្នក​នាំ​វីរុស​នេះ​មក​ចម្លង ហើយ​បាន​គំរាម​កម្ទេច​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ថែម​ទៀតផង​។​​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា លោកស្រី គីម យូ​-​ជុង (Kim Yo-jong) ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន...

ក្រុងប៉េកាំងគំរា.មប្រើកម្លាំងទ័.ពវា.យដណ្ដើមតៃវ៉ាន់

រដ្ឋធានីប៉េកាំង៖ ចាប់តាំងពីលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ បានធ្វើឲ្យចិនយ៉ាងខ្លាំង ហើយឥឡូវចាប់ផ្ដើមគំរាមជាថ្មី ពីការប្រើប្រាស់កម្លាំងយោធា វាយដណ្ដើម កាន់កាប់ដែនកោះ គ្រប់គ្រង ដោយខ្លួនឯងមួយនេះ យកមកត្រួតត្រា។ សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១០ ខែសីហា ថា ចិន កាលពីថ្ងៃពុធ បានគំរាមកំហែងជាថ្មី អំពីការប្រើប្រាស់កម្លាំងយោធា វាយដណ្ដើមកាន់កាប់តៃវ៉ាន់ យកគ្រប់គ្រង។ ក្រុងប៉េកាំង បានគំរាមកំហែងបែបនេះ ចំពេលកងទ័ពរំដោះប្រជាជនចិន កំពុងតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ...

ចិន​កាន់ជើង​រុស្ស៊ី ចោទ​អាមេរិក ជា​អ្នកជំរុញ​ឲ្យ​កើតសង្គ្រា.ម នៅ​អ៊ុយ​ក្រែ​ន​

រដ្ឋធានី​មូ​ស្គូ​៖ មន្ដ្រីការទូត​ចិន ប្រចាំ​នៅ​រុស្ស៊ី បាន​ចោទប្រកាន់​ក្រុង​វ៉ាស៊ីនតោន ជា​មេ​ជំរុញ​ឲ្យ​មាន​សង្គ្រាម កើតឡើង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ថែមទាំង​បាន​រិះគន់​ដល់​បណ្ដា​ប្រទេស​លោកខាងលិច ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក គាំទ្រ​ដល់​ការពង្រីក​សម្ពន្ធមិត្តរ​បស់​អង្គការ​ណា​តូ ប្រឆាំងនឹង​រុស្ស៊ី​។​​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១០ ខែសីហា ថា ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ បាន​ហៅ​សហរដ្ឋអាមេរិក ជា​មេគំនិត​សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ បន្ថែម​ពីលើ​នេះ​ទៀត អ្នកការទូត​ចិន ថែមទាំង​បាន​ចោទប្រកាន់ ដល់​សហរដ្ឋអាមេរិក អំពី​ការ​មានគំនិត កម្ទេច​ប្រទេស​រុស្ស៊ី​។​​លោក ហ្សា​ង ហាន​ហួយ (Zhang Hanhui) ឯកអគ្គរដ្ឋទូត​ចិន...

មី​ស៊ី​ល​ទំនើបៗ​របស់​រុស្ស៊ី ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​របស់​បស្ចិម​លោក​

រដ្ឋធានី​កៀវ​៖ រហូតមកដល់​ពេលនេះ ចក្រភព​អង់គ្លេស បាន​រកឃើញថា បច្ចេកវិទ្យា​របស់​ចក្រ​ភព​អង់គ្លេស និង បស្ចិម​លោក ត្រូវបាន​រកឃើញ នៅក្នុង​សមាសធាតុ​គ្រឿង​សព្វាវុធ​របស់​រុ​ស្ស៊ើ សម្រាប់​វាយប្រហារ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​បើតាម​វិទ្យាស្ថាន Royal United Service ហៅ​កាត់ Rusi បាន​ឲ្យ​ដឹងថា សមាសធាតុ​ជាន់ខ្ពស់ បង្ហាញថា ក្រុង​មូ​ស្គូ ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់​បស្ចិមប្រទេស សម្រាប់​យកមក​បង្កើត​មី​ស៊ី​ល និង គ្រឿង​សព្វាវុធ​ទំនើបៗ វាយប្រហារ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​របាយការណ៍ ដដែល​នោះ បាន​អះអាងថា រុស្ស៊ី បាន​បាត់បង់​មី​ស៊ី​ល​ឆ្លង​ទ្វីប និង មី​ស៊ី​ល​ផ្លោង ឧបករណ៍​សង្គ្រាម​អេឡិចត្រូនិក និង...

ចិន ប្ដេជ្ញា​មិន​អត់ឱន​ដល់​សកម្មភាព​បំបែក​ខ្លួននៅ​តៃវ៉ាន់​

រដ្ឋធានី​ប៉េកាំង​៖ ចាប់តាំងពី​មានដំណើរ​ទស្សនកិច្ចរ​បស់​ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​ទីក្រុង​តៃប៉ិ កាលពី​ថ្ងៃទី​២ ខែសីហា នោះមក រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅតែ​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ចេញ​សៀវ​ស ស្ដីពី​តៃវ៉ាន់ ដោយបាន​ព្រមាន​ថា ចិន​នឹងមិន​អត់ឱន ដល់​សកម្មភាព​បំបែក​ទឹកដី​នោះឡើយ​។​​សារព័ត៌មាន World News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១០ ខែសីហា ថា ចិន កាលពី​ថ្ងៃ​ពុធ បាន​ប្ដេជ្ញា មិន​អត់ឱន ចំពោះ​«​សកម្មភាព​បំបែក​ខ្លួន​» នៅ​តៃវ៉ាន់ ហើយ​ថែមទាំង បានបញ្ជាក់​ជាថ្មី​ថា ក្រុង​ប៉េកាំង នឹង​ប្រើប្រាស់​កម្លាំង​ទ័ព វាយ​ដណ្ដើម​កាន់កាប់​ដែន​កោះ គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ ប្រសិនបើ​ចាំបាច់​។​​ចិន...

ប្រធានាធិបតី បៃ​ដិ​ន ចុះហត្ថលេខា​ផ្ដល់​សច្ចាប័ន​ដល់​ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត ចូល​អង្គការ​ណា​តូ​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ បាន​ចុះហត្ថលេខា លើ​ឯកសារ​ផ្ដល់​សច្ចាប័ន សម្រាប់​បើកផ្លូវ ដល់​ប្រទេស​ហ្វាំ​ឡង់​ដ៍ និង ស៊ុយអែត ចូលមក​រួមរស់​ជាមួយនឹង​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ (NATO តាម​ភាសា​អង់គ្លេស ឬ OTAN តាម​ភាសា​បារាំង​)​។​សារព័ត៌មាន CNBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១០ ខែសីហា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ បាន​ចុះហត្ថលេខា លើ​ឯកសារ​ផ្ដល់​សច្ចាប័ន សម្រាប់​បើកផ្លូវ​ដល់​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍...

FBI ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​របស់​អតីត​ប្រធានាធិបតីត្រាំផ្ទុះ​កំហឹង​ខ្លាំង​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ការ​ឆ្មក់​ចូលទៅ​ឆែកឆេរ​លំនៅឋាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ពី​សំណាក់​ទីភ្នាក់ងារ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​ពន្ធន៍ FBI កំពុងតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​របស់គាត់ បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង និង​ថ្កោលទោស​ដល់​ឧ​ប្ប​ត្ដិ​ហេតុនេះ ខណៈ​អ្នកប្រជាធិបតេយ្យ​និយម បាន​អះអាងថា គ្មាន​អ្នកណាម្នាក់ ស្ថិតនៅ​ពីលើ​ច្បាប់​នោះឡើយ​។​​សារព័ត៌មាន The Telegraph បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១០ ខែសីហា ថា អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​របស់លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាននាំគ្នា ទៅ​ការពារ​អតីត​ប្រធានាធិបតី​រូបនេះ ក្រោយពេល​ទីភ្នាក់ងារ FBI បាន​បញ្ជូន​កម្លាំង​សមត្ថកិច្ច​របស់ខ្លួន...