ព័ត៌មានអន្តរជាតិ

ស្រីលង្កា​ដួលរលំ​សេដ្ឋកិច្ច ធ្វើ​ឲ្យ​ពលរដ្ឋ សម្រុក​ទៅ​ក្រៅប្រទេស​

​រដ្ឋធានី​កូឡុំបូ​៖ ដោយសារតែ​ការមិនអាច​នឹង​ស៊ូទ្រាំ​នឹង​ស្ថានភាព​ជីវភាព​ដ៏​លំបាក​បំផុត ក្រោយពេល​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ត្រូវ​ដួលរលំ​ទាំង​ស្រុក​នោះ ប្រជាពលរដ្ឋ​ស្រីលង្កា រាប់សែន​នាក់ សម្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ នៅ​ខាងក្រៅ​ប្រទេស ខណៈ​ការផ្ទុះ​បាតុកម្ម​កាន់តែខ្លាំង ទាមទារ​ឲ្យ​ប្រ​ធានា​ធិ​ប​តិ ចុះ​ចេញពី​តំណែង​។​​សារព័ត៌មាន News Now បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ថា លោក រ៉ានី​ល វិក​ក្រែ​មេ​ស៊ីន​ហ្គេ (Ranil Wickremesinghe) នាយករដ្ឋមន្ដ្រី​ស្រីលង្កា ទើបនឹង​ឡើងកាន់តំណែង​ថ្មី កាលពី​ថ្ងៃ​ពុធ បាន​ថ្លែង​ទៅកាន់​រដ្ឋសភាជាតិ ក្រោយពេល​ប្រទេស​នេះ ប្រឈមមុខ​នឹង​កង្វះខាត អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក ថា «​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​យើង បាន​ដួលរលំ​ទាំងស្រុង​ហើយ​»​។...

អាមេរិក លែង​លក់​ដ្រូ​ន​កំណាច​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ព្រោះ​ខ្លាច​ធ្លាក់​ដល់ដៃ​រុស្ស៊ី​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ កាលពីដើម​ខែមិថុនា កន្លងមកនេះ លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក មាន​ផែន​ការលក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​ដ៏​ទំនើប ចំនួន​៤​គ្រឿង ទៅឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​ដោយសារ​សហរដ្ឋអាមេរិក មានការ​ព្រួយបារម្ភ ខ្លាំង ខ្លាច​គ្រឿង​ចម្បាំង​ដ៏​ទំនើប​បំផុត​របស់ខ្លួន ធ្លាក់​ទៅដល់​ដៃ​របស់​រុស្ស៊ី​។​​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២ ថា ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍​ថា ផែនការ​របស់​សហរ​ដ្ឋ​អាមេរិក លក់​យន្ដហោះ​គ្មា​មនុស្ស​បើកបរ​ដ៏​ទំនើប MQ-1C ចំនួន​៤​គ្រឿង មាន​រហស្សនាម...

ចិន សិក្សា​មេរៀន​បរាជ័យ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន មុននឹង​លើកទ័ព​ចូល​តៃវ៉ាន់​

រដ្ឋធានី​មូ​ស្គូ​៖ ក្រោយពេល រុស្ស៊ី​ជា​មហាអំណាច​យោធា​កំពូល​លំដាប់​លេខ​២ នៅលើ​ពិភពលោក បាន​លើក​កងទ័ព ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បាន​បរាជ័យ មិន​សម្រេច​តាម​គោលបំណង​នោះមក ចិន​បានចាប់ផ្ដើម​សិក្សា អំពី​មេរៀន​នេះ​ឡើងវិញ មុននឹង​សម្រេច​លើក​កម្លាំង​ទាហាន ចូល​វាយលុក​ទៅលើ​ដែន​កោះ​តៃវ៉ាន់​។​​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២២ ថា ក្រោយពេល​រុស្ស៊ី បាន​ចូល​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ នៅតែ​មិនទាន់​ទទួលបាន​ជ័យជម្នះ ជា​ដុំកំភួន​នោះ ចិន​ជា​មហាអំណាច​កំពូល​មួយ​របស់​ពិភពលោក កំពុងតែ​ចាប់ផ្ដើម​មាន​អារម្មណ៍ គិត​ឡើងវិញ​ទៅលើ​ផែនការ នាពេល​អនាគត​របស់​ខ្លួន​។​​នៅក្នុង​អំឡុងពេល​មាន​វិបត្ដិ នៅ​អ៊ុយ​ក្រែ​ន នោះ ចិន​បានបង្ហាញ​ជា​សាធារណៈ​យ៉ាងខ្លាំង​ក្លា អំពី​មហិច្ឆតា​របស់ខ្លួន...

គ្រឹះស្ថាន​អប់រំ​ក្រុង​បាងកក ជាង​៤០០​កន្លែង ប្រកាស​ពី​គ្មាន​ការប្រើប្រាស់​កញ្ឆា​

រាជធានី​បាងកក​៖ ក្រោយពេល​រដ្ឋាភិបាល​ថៃ បានប្រកាស​លុបចោល​ក​ញ្ឆា​ចេញពី​បញ្ជី​គ្រឿងញៀន ប្រភេទ​ទី​៥​របស់ខ្លួន ហើយ​លែង​ដាក់ទោស​ទណ្ឌ​ដល់​អ្នកពាក់ព័ន្ធ​នឹង​កញ្ឆា​រួចមក សាលារៀន ជាង​៤០០​កន្លែង នៅក្នុង​ទីក្រុង​បាងកក បានចេញ​មុខ មក​ប្រកាស អំពី​គ្មាន​ការប្រើប្រាស់​កញ្ឆា ព្រោះ​ការប្រើប្រាស់​កញ្ឆា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​របស់​សិ​ស្សា​របស់ខ្លួន​។​​សារព័ត៌មាន Thaipbs World បានចេញ​ផ្សាយ កាលពី​ថ្ងៃ ពុធ ទី​១៥ ខែមិថុនា ថា អភិបាលក្រុង​បាងកក លោក ឆែដ​ឆាត ស៊ី​តទី​ភុ​ន​ត៍ (Chadchart Sittipunt) បានចេញ​សេចក្តីប្រកាស​មួយ កាលពី​ថ្ងៃ​ពុធ ថា សាលារៀន​ទាំងអស់ នៅក្នុង​ទីក្រុង​បាងកក មាន​ចំនួន​៤៣៦​កន្លែង ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន...

ស្ត្រី​ថៃ​ម្នាក់ ខឹង​ប្ដី​មាន​ស្រី​ច្រើន ជួល​ជនដៃដល់​ទៅ​ប្រ​-​ល័​-​យ ជីវិត​

​រាជធានី​បាងកក​៖ ស្ដ្រី​ម្នាក់ ខឹង​នឹង​ប្ដី​របស់​នាង តែងតែ​បោកប្រាស់ និង លួចលាក់​មាន​ស្ដ្រី​ជាច្រើន​នាក់​ផ្សេងទៀត ទើប​ចុងក្រោយ សម្រេច​ចិ​ត្ដ​ជួល​ជនដៃដល់ ទៅ​ប្រល័យ​ជីវិត​ប្ដី​របស់ខ្លួន ប៉ុន្ដែ​គំនិត​ដ៏​អាក្រក់ ពី​ការប៉ុនប៉ង​ឆក់យក​ជីវិត​របស់​អ្នកដទៃ​នោះ គឺ​មិនអាច​គេ​ផុត ពី​ប៉ូលិស​បានឡើយ​។​​សារព័ត៌មាន​ថៃ Chaing Rai Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​១៦ ខែមិថុនា ថា ក្រោយពេល​ចាប់ខ្លួន​រួចមក ស្ដ្រី​ជាប់ចោទ វ័យ​៤១​ឆ្នាំ បាន​សារភាព នៅ​ចំពោះ​ប៉ូលិស​ថា គាត់​ពិតជា​បាន​ជួល​ជនដៃដល់ ទៅ​សម្លាប់​ប្តី​របស់ខ្លួន​មែន​។ អំពើ​ឃាត​កម្មនេះ បានកើត​ឡើង ក៏​ដោយសារតែ​នាង​ខឹង​នឹង​ប្ដី​របស់គាត់ បង្កើត​ទំនាក់ទំនង​ស្នេហា​របស់​ជាមួយ​ស្ត្រី​ដទៃ​ច្រើនពេក ហើយ​តែងតែ​មក​ធ្វើបាប​រាងកាយ​គាត់ ជា​ញឹកញាប់​។​​ស្ដ្រី​ជាប់ចោទ...

រុស្ស៊ី ប្រើប្រាស់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ កម្ទេច​ឃ្លាំង​សព្វាវុធ​ផ្គត់ផ្គង់​ដោយ​ណា​តូ នៅ​អ៊ុយ​ក្រែ​ន​

​រដ្ឋធានី​គៀវ​៖ ស្របពេល​បណ្ដា​ប្រទេស​បស្ចិម​លោក (​បច្ឆិម​លោក​) កំពុងតែ​បង្កើន​នូវ​ការផ្គត់ផ្គង់​គ្រឿង​ចម្បាំង ជួយ​ដល់​ក្រុង​គៀវ នោះ អ្នកនាំពាក្យ ក្រសួងការពារជាតិ​រុស្ស៊ី បាន​អួតអាង​ពី​កម្លាំង​ទាហាន​របស់ខ្លួន ប្រើប្រាស់​មី​ស៊ី​ល បាញ់​ចម្ងាយ​ឆ្ងាយ វាយប្រហារ​កម្ទេច​ឃ្លាំង​ស្ដុក​គ្រឿងយុទ្ធោបករណ៍ ដែល​ផ្គត់ផ្គង់​ដោយ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ នៅ​ជិត​ព្រំដែន​ប៉ូឡូញ​។​​សារ​ព័​ត័​មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ពុធ ទី​១៥ ខែមិថុនា ថា ទាហាន​រុស្ស៊ី បាន​អះអាងថា កាលពី​ថ្ងៃ​ពុធ ពួកគេ​បាន​ប្រើប្រាស់​មី​ស៊ី​ល បាញ់​ចម្ងាយ​ឆ្ងាយ កម្ទេច​ឃ្លាំង​ស្ដុក​គ្រឿង​សព្វាវុធ នៅ​តំបន់​ខាងលិច ទីក្រុង​ល្វី​វ (Lviv) ប្រទេស​អ៊ុយ​ក្រែ​ន​។ គោលដៅ​វាយប្រហារ​នោះ...

ថៃ​ក្លាយជា​ប្រទេស​ទីមួយ​នៅក្នុង​អាស៊ី​ដែល​អនុញ្ញាត​ឲ្យ​ដាំ និង​ប្រើប្រាស់​កញ្ឆា​

រាជធានី​បាងកក​៖ ប្រទេស​ថៃ​បាន​ដក​កញ្ឆា​ពី​ក្នុង​បញ្ជី​ឈ្មោះ​គ្រឿងញៀន​ខុសច្បាប់​កាលពី​ថ្ងៃទី ១០ ខែមិថុនា​កន្លងទៅនេះ​។ អាជ្ញាធរ​ថៃ​បាន​វាយតម្លៃថា​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​នៅក្នុង​ចំណីអាហារ​ដោយ​ស្របច្បាប់​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ប្រទេស​ដែល​បាន​ធ្លាក់ចុះ​ក្នុងអំឡុងពេល កូ​វីដ​។ ​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៨ ប្រទេស​ថៃ​បានអនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ចំពោះ​ការស្រាវជ្រាវ និង​ប្រើប្រាស់​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​។ ​ចំពោះ​ការដាំ​កញ្ឆា​នៅតាម​ផ្ទះ​គឺ​ត្រូវបាន​កំណត់​មិន​ឲ្យ​លើសពី ៦​ដើម​ក្នុង​មួយ​ផ្ទះ និង​ត្រូវសុំ​សិទ្ធ​ក្នុង​ការដាំ​ពី​អាជ្ញាធរ​ផងដែរ​។ ចំណែកឯ​ចំការ​ដាំ​ដើម​កញ្ឆា​ក៏ត្រូវ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​ក្នុង​ការដាំដុះ​ដើម​ប្រទេស​នេះ​។ ភោជនីយដ្ឋាន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​នៅក្នុង​ចំណីអាហារ និង​ភេ​ស​ជ្ជះ​។ ​គេ​វាយតម្លៃថា ការដក​កញ្ឆា​ពី​សារធាតុ​ញៀន​ខុសច្បាប់​គឺជា​រឿង​ល្អ​មួយ​ដែល​ជួយ​រកប្រាក់​ចំណូល ១៥ ពាន់​លាន​បាត​ពី​ពេលនេះ​ដល់​ឆ្នាំ ២០២៦​។ ដើម្បី​ជំរុញ​កសិករ​ថៃ​ក្នុង​ការដាំ​ដើម​កញ្ឆា រដ្ឋាភិបាល​ថៃ​បានផ្តល់​កូនដើម​កញ្ឆា ១​លាន​ដើម​ដោយ​ឥតគិតថ្លៃ ជា​លទ្ធផល​មាន​មនុស្ស​ជាង​មួយ​សែន​នាក់​ហើយ​ចុះឈ្មោះ​នៅក្នុង​កម្មវិធី​ដើម្បី​សុំ​ដាំ​ដើម​កញ្ឆា​។​​ដើម្បី​គ្រប់គ្រង​ការប្រើប្រាស់​កញ្ឆា​មិន​ឲ្យ​លើស​កម្រិត អាជ្ញាធរ​ថៃ​នៅតែ​បន្ត​ដាក់​កម្រិត​ចម្រាញ់​យកជាតិ​ញៀន​ពី​កញ្ឆា​មិន​ឲ្យ​លើសពី ០,២% ជា​រឿង​ខុសច្បាប់ បន្ថែមទៀត​ការជក់​កញ្ឆា​នៅតាម​ផ្ទះ ឬ​តាម​ទីសាធារណៈ​នៅតែ​ចាត់ទុកជា​សកម្ម​ភាពខុស​ច្បាប់​នឹង​អាច​ពិន័យ​ជា​ប្រាក់ ៧៨០ ដុល្លារ និង​អាចជា​ប់ព​ន្ធា​គារ...

រដ្ឋាភិបាល​ថៃ​ព្រមាន​ចាត់ការលើ​ការ​បង្ហោះ​ឃ្លី​ប​វីដេអូលើ​បណ្ដាញ​សង្គម​

រាជធានី​បាងកក​៖ រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង សង្គម​ឌីជីថល (​ហៅ​កាត់​MoDES) លោក ចៃ​វុ​ត ថា​ណា​កា​ម៉ា​នូ​សន ( Chaiwut Thanakamanusorn) បាន​ព្រមាន​ដល់​ប្រជាពលរដ្ឋថា មិនគួរ​បង្ហោះ​ឃ្លី​ប​វីដេអូ​របស់​អ្នកដទៃ នៅតាម​ប្រព័ន្ធ​បណ្ដាញ​សង្គម ដោយ​មិន​គិត អំពី​ចេតនា​របស់​ពួកគេ​នោះឡើយ ព្រោះ​វា​អាច​បំពាន​ទៅលើ​ច្បាប់​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន (​ហៅ​កាត់ PDPA)​។​​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សៅរ៍ ទី​១១ ខែមិថុនា ឆ្នាំ​២០២២ ថា លោក ចៃ​វុ​ត ថា​ណា​កា​ម៉ា​នូ​សន ( Chaiwut Thanakamanusorn) រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង សង្គម​ឌីជីថល...

មូលហេតុដែលក្រុង​មូ​ស្គូ​ពន្យារពេល ជួសជុល​នាវា​ផ្ទុក​យន្ដហោះ​រុស្ស៊ី​

រដ្ឋធានី​មូ​ស្គូ​៖ ក្រោយពេល​កើតមាន​គ្រោះ​អគ្គិភ័យ នៅលើ​នាវា​ផ្ទុក​យន្ដហោះ Admiral Kuznetsov របស់​រុស្ស៊ី កាលពី​ខែធ្នូ ឆ្នាំ​២០១៩ បាន​បណ្ដាល​ឲ្យ​មន្ដ្រី​យោធា​ម្នាក់​បាត់..បង់​ជី.វិត និង​១២​នាក់​រងរ.បួស​រួចមក ក្រុង​មូ​ស្គូ មាន​គម្រោង​ជួសជុល​ឡើងវិញ តែ​រហូតមក​ដល់ពេលនេះ គម្រោង​នោះ នឹងត្រូវ​ពន្យារពេល​បន្ដទៀត​។​​ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​៨ ខែមិថុនា ថា នាវា​ផ្ទុក​យន្តហោះ​របស់​រុ​ស្ស៉ី ឈ្មោះ អេ​ដ​មី​រ៉​ល គូស​ណេ​ត​សូវ (Admiral Kuznetsov) ត្រូវ​បន្ដ​ពន្យារពេល​ជួសជុល​បន្ថែមទៀត​។ នាវា​ផ្ទុក​យន្ដហោះ​របស់​រុស្ស៊ី ដែលមាន​តែមួយ​គ្រឿង​នេះ នឹងមិន​អាច​ដំណើរការបាន រហូតដល់​ឆ្នាំ​២០២៤​។​​នាវា​ផ្ទុក​យន្ដហោះ Admiral...

ធនាគារពិភពលោកផ្ដល់​មូលនិធិ​ថ្មី​១,៤៩​ពាន់​លាន​ដុល្លារ ដល់​អ៊ុយ​ក្រែ​ន​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ស្របពេល​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ប្រឈមមុខ​នឹង​វិបត្ដិ ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ីនោះ ធនាគារពិភពលោក (World Bank) បានអនុម័ត​មូលនិធិ​ថ្មី​បន្ថែមទៀត មាន​ទំហំ​ទឹកប្រាក់​១,៤៩​ពាន់​លាន​ដុល្លារ ជួយ​ដល់​ជួយ​ដល់​ក្រុង​គៀវ សម្រាប់​បើកប្រាក់​ខែ​ដល់​មន្ដ្រី​រដ្ឋការ កម្លាំងប្រដាប់អាវុធ និង បំពេញ​តាម​តម្រូវការ​របស់​រដ្ឋាភិបាល​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៨ ខែឧសភា ឆ្នាំ​២០២២ ថា ធនាគារពិភពលោក បាន​បញ្ជាក់ថា ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់ខ្លួន បានអនុម័ត​នូវ​ការផ្ដល់​ហិរញ្ញប្បទាន​បន្ថែម មាន​ទំហំ​ទឹកប្រាក់ ១,៤៩​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​យកទៅ​បើកប្រាក់​ឈ្នួល បំពេញតម្រូវការ​រប​ស់​រដ្ឋាភិបាល និង បុគ្គលិក​សង្គម...