ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ដ្រី​អង់គ្លេស​៖ បើ​ពូ​ទីន​ជាម​នុស្ស​ស្រីនឹងមិន​ឈ្លា.នពា.ន​លើ​អ៊ុយ​ក្រែ​ន​

រាជធានី​ឡុង​ដ៍​៖ នៅក្នុង​ការថតរូប នៅ​ខាងក្រៅ​ឆាក នៃ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ប្រទេស​អ្នកមាន​នៅលើ​ពិភពលោក (G7) នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​បន្ដ​ចំអក​ដាក់​ពូ​ទីន ម្ដង​រួចមកហើយ អំពី​ការ​ជិះសេះ​ដោះអាវ តែ​នៅមុន​កិច្ចប្រជុំ​កំពូល​ណា​តូ គាត់​បាន​សើចចំអក​ម្ដង​ទៀតថា បើ​ពូ​ទីន ជា​ស្រី គាត់​នឹងមិន​ឈ្លា.នពា.ន ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន នោះឡើយ​។​​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ថា លោក បូរី​ស ច​ន​សុន (Boris Johnson) នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​ថ្លែងថា «​ការឈ្លានពាន​ដ៏​ឆ្កួ.ត​លីលា គឺជា​គំរូ​ដ៏​អាក្រក់​បំផុត នៃ​បុរស​ដ៏​ពិ.សពុ.ល ហើយ​លោកនាយក​រដ្ឋមន្ដ្រី បាន​អំពាវនាវ ឲ្យ​មាន​ស្ដ្រី...

ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត កាន់​តែមាន​ភាពកក់ក្ដៅ ព្រោះ​តួ​ក​គី​បើកផ្លូវ​ទៅ​អង្គការ​ណា​តូ​

ទីក្រុង​ប្រ៊ុ​ស​សែ​លស៍ (Brussels) ៖ តួ​ក​គី ធ្លាប់​រារាំង​ដល់​ប្រទេស នៅ​តំបន់​អឺរ៉ុប​ខាងជើង​ចំនួន​២​ប្រទេស រួមមាន ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត នៅក្នុង​ការចូល​រួមជាមួយ​នឹង​អង្គការ​ណា​តូ ប៉ុន្ដែ​ក្រោយ​ការចរចា​គ្នា អស់​រយៈពេល​៤​ម៉ោង​នោះ​ ទើប​នៅ​ទី​បំផុត ក្រុង​អង់កា​រ៉ា បាន​បើកផ្លូវ​ឲ្យ​ប្រទេស​ទាំង​២​នេះ កាន់​តែមាន​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ នៅក្នុង​ចូលមក​ជាមួយនឹង​សម្ពន្ធមិត្ត​យោ.ធា​របស់លោក​ខាងលិច ក្រោយពេល​តួ​ក​គី​បើកផ្លូវ​ទៅកាន់​ណា​តូ​។​​សារព័ត៌មាន The Daily Star បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ ថា ក្រោយពេល​តួ​ក​គី ហ្វាំ​ង​ឡង់​ដ៍ និង ស៊ុយអែត បាន​ចរចា​ធានា​អំពី​សន្ដិសុខ​របស់​គ្នា​ទៅវិញទៅមក រួចមក...

រុស្ស៊ី​ព្រមាន​ពី​សង្គ្រាមលោកលើកទី​៣ ណា​តូ​ដាក់ពង្រាយ​ទ័ព​រាប់សែន​នាក់​

ទីក្រុង​ប្រ៊ុ​ស​សែ​លស៍ (Brussels) ៖ ក្រោយពេល​មន្ដ្រី​កំពូល​រុស្ស៊ី បាន​គំ.រាមកំ.ហែង អំពី​ការផ្ទុះ​ស.ង្គ្រាមលោកលើកទី​៣​នោះ​ភ្លាម ប្រធាន​អង្គការ​ណា​តូ បានចេញ​មុខមក​ប្រកាស នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អំពី​ផែនការ​បង្កើន​កម្លាំង​ទ័ព​របស់ខ្លួន​រាប់សែន​នាក់ ដាក់​ឲ្យ​ស្ថិត​ក្នុងការ​ប្រុង​ជើងការ​។​​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា បាន​ព្រ.មាន​ថា ការ​ជ្រៀតចូល​ណាមួយ​របស់​ណា​តូ ទៅលើ​ដែនដី​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​បានដាក់​ជា​ឧបសម្ព័ន្ធ ដោយ​រុស្ស៊ី នឹងមាន​ផលវិបាក ប្រកបដោយ​គ្រោះមហន្ដ.រាយ​ដ៏​ខ្លាំងក្លា​បំផុត​។​​លោក Dmitry Medvedev អតីត​ប្រធានាធិបតី​រុស្ស៊ី ហើយ​បច្ចុប្បន្ន ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​រុស្ស៊ី និង ជា​ប្រធាន​បក្ស​រួបរួម​រុស្ស៊ី បាន​ប្រាប់​ដល់​សារព័ត៌មាន...

មេដឹកនាំប្រទេសអ្នកមាននៅពិភពលោក ត្រៀមលុយ៦០០ពាន់លានដុល្លារ បន្សាយឥទ្ធិពលចិន

រដ្ឋធានីប៊ែរឡាំង៖ បណ្ដាមេដឹកនាំ នៃប្រទេសអ្នកបំផុត នៅលើពិភពលោក បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកំពូល G7 ស្ថិតក្នុងប្រទេសអាល្លឺម៉ង់ ដោយបានបង្ហាញ អំពីផែនការរបស់មហាអំណាចលោកខាងលិច ជាមួយនឹងទំហំទឹកប្រាក់ ៦០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងគំនិតផ្ដួចផ្ដើម «ផ្លូវមួយ និង ខ្សែក្រវាត់មួយ» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា បណ្ដាមេដឹកនាំ នៃប្រទេសមានឧស្សាហកម្មរីកចម្រើនបំផុត នៅលើពិភពលោក ហៅកាត់ G7 មានដូចជា កាណាដា បារាំង...

ជន​ចំណាក​យ៉ាងតិច​ជិត​៥០​នាក់ ស្លា​.​ប់​ក្នុង​រថយន្ដ នៅ​សហរដ្ឋអាមេរិក​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ជន​ចំណាកស្រុក យ៉ាងតិច ជិត​៥០​នាក់ ត្រូវបាន​កម្មករ​ម្នាក់​ប្រទះឃើញ ហើយ​រាយការណ៍​ទៅ​ប៉ូលិស កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ខណៈ​មនុស្ស​ចំនួន​១៦​នាក់ នៅ​រស់រានមានជីវិត នៅក្នុង​រថយន្ដ​ដឹកទំនិញ​មួយគ្រឿង ស្ថិតនៅ​ទីក្រុង​សាន អេ​ន​តូ​នី​ញ៉ូ (San Antonio) រដ្ឋ​តិច​សាស់​។​​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ថា មាន​ជន​ចំណាកស្រុក យ៉ាងតិច​៤៦​នាក់ បាន​រកឃើញ​ស្លា.ប់ នៅក្នុង​រថយន្ដ​ដឹកទំនិញ ខណៈ​មនុស្ស ចំនួន​១៦​នាក់​ផ្សេងទៀត នៅ​រស់រានមានជីវិត ហើយ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​​លោក រ៉ុ​ន នី​រ៉ែ​ន​ប៊ឺ​គ (Ron...

រថភ្លើង​នៅ​អាមេរិក​បុក​រថយន្ដ​ដឹក​សំរាម រត់​ខុស​ផ្លូវដែក ក្រឡាប់​ច្រងា៉ង​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ រថភ្លើង​មួយ​ខ្សែ បាន​បើក​បុ.ក​គ្នា​ជាមួយនឹង​រថយន្ដ​ដឹក​សំរាម បណ្ដាល​ឲ្យ​រត់​ខុសផ្លូវ ក្រឡាប់​ផ្ងារជើងបង្ក​ឲ្យ​មាន​អ្នកស្លា.ប់ យ៉ាងតិច​៣​នាក់ និង ៤០​នាក់​ផ្សេងទៀត រងរបួស កាលពី​ថ្ងៃទី​២៧ ខែមិថុនា នៅ​សហរដ្ឋអាមេរិក​។​​សារព័ត៌មាន US Today បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ថា ក្រុមហ៊ុន​អយស្ម័យយាន​អាម​ត្រាក់ (Amtrak) បាន​អះអាងថា មាន​អ្នកដំណើរ ប្រមាណ ២៤៣ នាក់ និង ក្រុម​អ្នកបើកបរ ចំនួន​១២​នាក់ ស្ថិតក្នុង​រថភ្លើង ខណៈ​ចេញពី​ឡូ​ស​អេ​ន​ជែ​ឡែ​ស (Los Angeles) ឆ្ពោះទៅកាន់​ទីក្រុង​ឈី​កា​ហ្កូ (Chicago)​។​​អាជ្ញាធរ​ផ្លូវដែក...

ប្រធានាធិបតី​រុស្ស៊ី បរាជ័យ​ក្នុងការ​លុប​បំផុត​អ​ធិ​បេ​តយ្យ​ភាព​របស់​អ៊ុយ​ក្រែ​ន​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ សង្គ្រាម វា.យ​ប្រ.យុទ្ធ​គ្នា រវាង​កម្លាំង​ការពារ​ទឹកដី​ក្រុង​គៀវ និង រុស្ស៊ី បានអូសបន្លាយ​ពេល អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកនេះ ខណៈ​ការ​វា.យ​ប្រ.យុទ្ធ​គ្នា​កំពុងតែបន្ដ​កាន់តែ​សាហាវ​ខ្លាំង​ឡើង ប៉ុន្ដែ​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក បាន​អះអាងថា ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​បរាជ័យ នៅក្នុង​ការលុបបំបាត់​អធិបតេយ្យភាព និង ឯករាជភាព​របស់​អ៊ុយ​ក្រែ​ន ។​​សារព័ត៌មាន Tittle Press បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ថា ការចាប់ផ្ដើម​សង្គ្រាម​មុនដំបូង រុស្ស៊ី បាន​ព្យាយាម​ប៉ុនប៉ង វា.យ​សង្គ្រប់​ឲ្យ​លឿន ដូច​ផ្លេកបន្ទោរ ដើម្បី​ដណ្តើម​កាន់កាប់​រដ្ឋធានី​ក្រុង​គៀវ (Kyiv)...

រុស្ស៊ី បន្ដ​បាត់បង់​ប្រាក់ចំណូល​ពី​វិស័យ​មាស ជាង​១៥​ពាន់​លាន​ដុល្លារ​

រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ រុស្ស៊ី រកបាន​ប្រាក់ចំណូល ពី​វិស័យ​ប្រេង និង ឧស្ម័ន ក្នុង​១​ថ្ងៃៗ ប្រហែល​១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង មាន​ចំណូល​ពី​ការនាំចេញ​មាស ប្រហែល​ជាង​១០​ពាន់​លាន ក្នុង​១​ឆ្នាំៗ ហើយ​បច្ចុប្បន្ន ប្រាក់ចំណូល​ពី​វិស័យ​ទាំងនេះ កំពុងតែ​ត្រូវ​ប្រឈមមុខ​យ៉ាងខ្លាំង ដោយសារ​ទណ្ឌកម្ម ពី​បណ្ដា​ប្រទេស​លោកខាងលិច និង សម្ពន្ធមិត្ត ជុំ​វិ​សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​​សារព័ត៌មាន Politico បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច G7 នឹង​ហាមឃាត់​នូវ​ការនាំ​ចូល​មាស​របស់​រុស្ស៊ី នៅក្នុង​ការ​រឹតបន្តឹង​បន្ថែមទៀតរ​បស់​បណ្ដា​ប្រទេស​លោកខាងលិច ដើម្បី​ឆ្លើយតប​ទៅនឹង​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​ប្រធានាធិបតី​រុស្ស៊ី...

រុស្ស៊ី​អត់​ខ្លាច​ប្រទេស​កំពូល​អ្នកមាន បន្ដ​បា.ញ់​មី​.ស៊ី​ល​រាប់សិប​គ្រាប់ ដាក់​អ៊ុយ​ក្រែ​ន​

រដ្ឋធានី​គៀវ​៖ កម្លាំង​ទាហាន​រុស្ស៊ី បាន​បា.ញ់​មី.​ស៊ី​ល​ជាច្រើន​គ្រាប់ ដាក់​ពាសពេញ​ប្រទេស​អ៊ុយ​ក្រែ​ន ផ្គើន​នឹង​ប្រទេស​កំពូល​អ្នកមាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត នៅលើ​ពិភពលោក ហៅ​កាត់ G7 កំពុងតែ​ជួបប្រជុំគ្នា ផ្ដោតលើ​របៀបវារៈ​កំពូល ស្ដីពី​ការឈ្លាន.ពា.ន​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ​។ ​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ថា ការវា.យប្រ.ហារ ដោយ​មី​ស៊ី​ល ពី​កម្លាំង​ទាហាន​រុស្ស៊ី បាន​កម្ទេ.ច​ផ្ទះល្វែង​មួយកន្លែង ហើយ​មាន​មនុស្ស​ម្នាក់​បា.ត់ប.ង់​ជី.វិត និង ៦​នាក់​ផ្សេងទៀត រងរ.បួស ដោយ​រួមទាំង​ក្មេងស្រី​ម្នាក់​អាយុ​៧​ឆ្នាំ ផងដែរ​។​​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា គ្រាប់​មី.​ស៊ី​ល ចំនួន​១៤​គ្រាប់ បាន​វា.យប្រ.ហារ ទៅលើ​តំបន់​ទីក្រុង​គៀវ...

ប៉ា​គី​ស្ថាន​កំពុងតែ​វណ្ឌ​ក​នឹង​បំណុល​ចិន ជួប​វិបត្ដិ​សេដ្ឋកិច្ច​ធំ តាម​លំ​អាន​ស្រីលង្កា​

​រដ្ឋធានី​អ៊ិ​ស្លាម​បាដ​៖ រហូតមកដល់​ពេលនេះ ប្រទេស​ប៉ា​គី​ស្ថាន កំពុងតែ​ប្រឈមមុខ​នឹង​វិបត្ដិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ជាមួយ​បំណុល​បរទេស មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយមាន​លំនាំ ដូច​ប្រទេស​ស្រីលង្កា ដែល​កំពុងតែ​តស៊ូ​យ៉ាង​លំបាក ពី​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ​។​​សារព័ត៌មាន The NewsXpress បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​១៨ ខែមិថុនា ថា បើតាម​កាសែត​អ៊ីតាលី អូស​ស៊ើ​រ​វ៉ា​តូ​រី​យ៉ូ ហ្គោ​បាលី​ស​ហ្ស៊ី​យ៉ុ​ន (Osservatorio Globalizzazione) បាន​រាយការណ៍​ថា សេដ្ឋកិច្ច​ដ៏​ផុយស្រួយ​របស់​ប្រទេស​ប៉ា​គី​ស្ថាន បានទទួល​រង​នូវ​ការធ្លាក់ចុះ​បន្ថែម​ផ្សេងទៀត កាលពីពេល​ថ្មីៗ​នេះ ខណៈ​ប្រទេស​ចិន បានទាមទារ​សំណង ចំនួន​៥៥,៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​គម្រោង​ខ្សែទឹក​ក្រូច (Lahore Orange...