ព័ត៌មានអន្តរជាតិ

WHO កោះអញ្ជើញ​ភាគី​ចិន និង​អាមេរិក តទល់​គ្នា​ដោះស្រាយ​រឿង​ជំងឺ​រាតត្បាត​កូ​វីដ​១៩

​ជម្លោះ​ពាក្យសំដី​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​បង្ក​ឲ្យ​មានការ​សង្ស័យ​យ៉ាងច្រើន​ពី​សំណាក់ បណ្តាល​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក ។ ចម្លើយ​នៅត្រង់ថា​តើន​រណា​ជា​អ្នក​ទទួលខុស ត្រូវ នូវ​មហា​សោក​នា​កម្ម​នៃ​វីរុស​នេះ ? តើ​ជា​កូ​វីត​កើតចេញពី​ធម្មជាតិ ឫ ក៏​ដោយសារ​មនុស្ស ? ​ថ្មីៗ​នេះ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា មាន​ភស្តុតាង​ជាច្រើន​បង្ហាញថា ជំងឺ​រាតត្បាត​កូ​វីដ​១៩ មាន​ប្រភព​មកពី​មន្ទីរពិសោធន៍​មួយ​នៅក្នុង​ទីក្រុង Wuhan ប្រទេស​ចិន មិនមែន​មកពីផ្សារ​មួយកន្លែង​នៅក្បែរនោះ​នោះទេ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់ថា​តើ​សហរដ្ឋអាមេរិក​ជឿថា វីរុស​នេះ​ត្រូវបាន​បញ្ចេញ​ដោយ​ឆន្ទៈ ឬក៏​យ៉ាងណា​នោះទេ​។​​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ថា​តើ​ការ​ផ្ទុះឡើង​ដំបូងបង្អស់​នៃ​ជំងឺ​កូ​វីដ​១៩ នេះ គឺ​បណ្ដាលមកពី​ការប៉ះពាល់​សត្វព្រៃ ឬក៏​បណ្ដាលមកពី​ឧបទ្ទវហេតុ​កើតឡើង​នៅ​មន្ទីរពិសោធន៍​មួយកន្លែង​នៃ​វិទ្យាស្ថាន​សិក្សា​ពី​វីរុស​នៃ​ទីក្រុង Wuhan​។​​លោក Pompeo បានបញ្ជាក់​នៅក្នុង​កម្ម​វិធី...

WHO ៖ ពុំទាន់​បញ្ជាក់បាន​ថា អ្នក​ធ្លាប់​កើត​ជំងឺ​កូ​វីដ​១៩ នឹង មិន​ឆ្លង​ជា​លើក​ទី​ពីរ នោះទេ​

​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​បាន​ព្រមាន​ថា ជំងឺ COVID-19 គឺ​នៅតែ​ជា «​បញ្ហា​ដ៏​គ្រោះថ្នាក់​បំផុត​» ខណៈ​វិធានការ​រឹតត្បិត​លើ​ការដើរ​ហើរ ពិតជា​អាចជួយ​កាត់បន្ថយ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​ពិតមែន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ នា​រសៀល​ថ្ងៃ​អង្គារ ទី​២៨ ខែមេសា ឆ្នាំ​២០២០​។​​យ៉ាងណាមិញ​ប្រទេស​ចំនួន​៦​ដែល​រងគ្រោះ​ខ្លាំង ដោយសារតែ​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​-១៩​បច្ចុប្បន្ន​មានដូចជា អាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​។ ក្នុងចំណោម​ប្រទេស​ទាំងនេះ រួមមាន​អាមេរិក អេ​ស្ប៉ា​ញ​និង​អ៊ីតាលី បានសម្រេច​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង ដែល​បានដាក់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​នោះ ជា​បណ្តើរៗ​ហើយ ក្រោយ​ករណី​ឆ្លង​បាន​ធ្លាក់ចុះ​។ យ៉ាងណា​ការបន្ធូរបន្ថយ​នេះ មិនទាន់​អនុវត្តបាន​ទូលំទូលាយ​នៅឡើយ​ទេ​។ ​យោងតាម​ទិន្នន័យ​ពី​គេហ​ទ័ព​អន្តរជាតិ Worldometer...

នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សារព័ត៌មាន​ល្បីៗ​មួយចំនួន សន្និដ្ឋានថា​មេដឹកនាំ​កូរ៉េខាងជើង​ធ្លាក់ខ្លួន​ឈឺ​

​ពាក្យ​ចចាមអារ៉ាម​បាន​ផ្ទុះឡើង​ថា​លោក គីម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង​មាន​បញ្ហា​សរសៃឈាម​បេះដូង​បាន​លេចឮ បន្ទាប់ពី​លោក មិន​បង្ហាញ​វត្តមាន​នៅក្នុង​ពិធី​រម្លឹក​ខួប​លើក​ទី​១០៨​ឆ្នាំ​របស់លោក​គីម អ៊ី​ល​ស៊ុ​ង​បិតា​ស្ថាបនិក​នៃ​ប្រទេស​កូរ៉េខាងជើង ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០២០​។ នេះ​ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំឆ្នាំ ដែល​លោក​គីម​មិនដែល​ខកខាន​ចូលរួម​ម្តងណា​ឡើយ​។ ម្យ៉ាងទៀត​ខាង​ចិន ដឹកនាំ​ប្រតិភូ​មួយក្រុម​ដោយ​តំណាង​ជាន់ខ្ពស់​នៃ​ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​បក្សកុម្មុយនិស្ត​ចិន អមដោយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ផង បាន​ចាក​ចេញពី​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី ២៤​មេសា ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​ទៀតផង​។ ដែលជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​សារព័ត៌មាន​មួយចំនួនធំ​បាន​ចុះផ្សាយ​យ៉ាង​ព្រៀង​ព្រាត​អំពី​សុខភាព​លោក គឹម ជុន​អ៊ុន ។ ​ដោយឡែក​ថ្មីៗ​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន AFP បាន​ផ្សាយ​ថា ៖ មេដឹកនាំ​គីម ជុង​អ៊ុន នៅរស់​និង មាន​សុខភាព​ល្អប្រសើរ​ជាធម្មតា​។ ការបញ្ជាក់​ពី​សុខភាព​របស់​សារព័ត៌មាន​ខាងលើ គឺជា​ការបញ្ចប់​ពាក្យ​ចរ​ចាម​អា​រ៉ា​ម ស្តីពី​សុខភាព របស់​គីម ជុង​អ៊ុន​។​​គួរ​បញ្ជាក់ដែរថា...

ប្រធានាធិបតី​អាមេរិក វាយប្រហារ​អង្គការ​សុខភាព​ពិភពលោក (WHO) ថា​ក្រុម​អសមត្ថភាព លំអៀង​ទៅរក​ចិន​

​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បានប្រកាស​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​សុខភាព​ពិភពលោក ដែល​លោក ចោទប្រកាន់ថា ចាត់ចែង​ការងារ​មិនបាន​ល្អ និង​លំអៀង​ទៅរក​ចិន​។ សម្រាប់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត កូ​វីដ ១៩ នេះ​មិនមែនជា​ពេលវេលា​ដែល​គេ​ត្រូវ​ផ្អាក​ជំនួយ​ដល់​អង្គការ​សុខភាព​ពិភពលោក​នោះទេ​។​​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយថា រដ្ឋាភិបាល​អាមេរិក​នឹងធ្វើ​ការសិក្សា​អំពី​អង្គការ​នោះ​មុនពេល​សម្រេច ស្តីពី​ការផ្តល់ ថវិកា​នៅពេល​អនាគត​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានផ្តល់​ថវិកា ទាំងអស់​រាប់ រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​វាយប្រហារ​អង្គការ​សុខភាព​ពិភពលោក (WHO) ហើយ​បាន​គំរាម កំហែង​ថវិកា​របស់​អង្គការ​នោះ​មកពី​សហរដ្ឋអាមេរិក​ដែលជា​អ្នក​រួមវិភាគទាន​ដ៏​ធំ​បង្អស់​មួយ​ដល់ទី​ភ្នាក់ងារ​ឯកទេស​របស់​អង្គការសហប្រជាជាតិ​នោះ​។​​មន្ត្រី​នៅឯ​អង្គការសហប្រជាជាតិ​និង​អង្គការ​សុខភាព​ពិភពលោក​បាន​រិះគន់​ការគំរាមកំហែង​របស់​លោក​ប្រធានាធិបតី​ត្រាំ​នេះ​។​​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​ថា «​មេរៀន​ដែល​បាន​សិក្សា​នឹងមាន​សារៈសំខាន់​ដល់​ការដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធិភាព​នៅ​ថ្ងៃ​អនាគត​។ ក៏ប៉ុន្តែ ឥឡូវនេះ​មិនមែនជា​ពេលវេលា​នោះទេ​។ ឥឡូវនេះ​ជា​ពេលវេលា​រួបរួមគ្នា​ជា​ពេលវេលា​សម្រាប់​សហគមន៍​អន្តរជាតិ​ធ្វើការ​ជាមួយគ្នា​ក្នុង​សាមគ្គីភាព​ដើម្បី​បញ្ឈប់​វីរុស​នេះ​និង​ផលវិបាក​របស់​វា​»​។​​លោក Tedros Adhanom...

មាន​តំរុយ​ខ្លះៗ ជុំវិញ​ករណី​លោក គឹម ជុន​អ៊ុន ដែល​ត្រូវគេ​សង្ស័យថា​កំពុង​ឈឺធ្ងន់ធ្ងរ

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បន្ទាប់ពី​រឿងរ៉ាវ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​១៩ ក៏មាន​ករណី​រឿង​មួយ​ផ្សេង ទៀត​ជុំវិញ​លោក គឹម ជុន​អ៊ុន ប្រធានាធិបតី កូរ៉េខាងជើង​ដែល​ត្រូវបាន​សារព័ត៌មាន​ជាច្រើន​បាន ចុះផ្សាយ​យ៉ាង​ព្រ​ង​ព្រៀត​ដោយ​ប្រភព​ខ្លះ​ថា​លោក​បាន​ស្លាប់ ខ្លះទៀត​បាន​ចុះផ្សាយ​ថា លោក​កំពុងធ្វើការ​វះកាត់​បេះដូង ប៉ុន្តែ​ព័ត៌មាន​ទាំងនោះ​ខាង​កូរ៉េខាងជើង​ពុំទាន់​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​នោះទេ ។​​កាលពី​ថ្ងៃ​អង្គារ​ទី ២២​មេសា សារព័ត៌មាន​អាមេរិក​និង​កូរ៉េខាងត្បូង ជាច្រើន បានលើកឡើង អំពី​ស្ថានភាព​សុខភាព​មិនល្អ​របស់ គីម​ជុង​អ៊ុន ក្រោយ​ការវះកាត់​បេះដូង​។ ពីរ​ថ្ងៃក្រោយ លោក ដូ​ណា​ល់់​ត្រាំ ប្រកាសថា មិន​ជឿ​លើ​ព័ត៌មាន​នោះទេ​។ មិនដឹងថា​តើ​លោក​ត្រាំ​បាន​ទាក់ទង​នឹង​តំណាង​កូរ៉េខាងជើង​ឬ​យ៉ាងណា​ឡើយ​។ បើតាម​តំណាង​ម្នាក់​ស្និទ្ធ​នឹង​ភ្នាក់ងារ​ចារកិច្ច​អាមេរិក លោក គីម ជុង​អ៊ុន ជាប់​ឈ្មោះថា​មាន​បញ្ហា​សុខភាព​មែន ប៉ុន្តែ​គ្មានអ្វី​ដែល​អាច​បញ្ជាក់បាន​នៅពេលនេះ ថា​ប្រមុខ​ដឹកនាំ​វ័យ​៣៦​ឆ្នាំ​របស់​កូរ៉េខាងជើង...

តើ​ពេលណា​ទើប​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​ផលិត​វ៉ាក់សាំង​បង្ការ និង​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 បាន​នោះ​?

​ជំងឺ COVID-19​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ទូទាំង​សកលលោក ប៉ុន្តែ​គេ​នៅ​មិនទាន់មាន​ថ្នាំ​ដែល​អាច​សម្លាប់​វីរុស​នេះ ឬ​វ៉ាក់សាំង​ដែល​អាច​បង្ការ​ប្រឆាំងនឹង​វា​បាន​នោះទេ ។ ហេតុ​ដូច្នេះហើយ តើ​នៅ​រយៈពេល​យូរ​ប៉ុន្មាន​ទៀត ទើប​យើង​អាច​រកឃើញ​ថ្នាំ​សង្គ្រោះ​អាយុជីវិត​មនុស្ស​បាន​នោះ​?​ក្រុម​អ្នក​អ្នកវិទ្យាសាស្ត្រ បច្ចុប្បន្នកំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​ពួកគេ ដើម្បី​ស្វែងរក​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​បង្ការ​វីរុស​។​​មាននូវ​វ៉ាក់សាំង​ចំនួន​២០ កំពុងអភិវឌ្ឍន៍ ក្នុងនោះ​វ៉ាក់សាំង​ចំនួន​១ បានចាប់ផ្តើម​ធ្វើតេស្ត​សាកល្បង​លើ​មនុស្ស ក្រោយ​មើលរំលង​ការធ្វើ​តេស្ត​លើស​ត្វ ដើម្បី​ធានា​សុវត្ថិភាព ឬ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​នេះ​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន BBC ។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ សង្ឃឹមថា លទ្ធផល​ពី​ការសាកល្បង​លើ​មនុស្ស​នឹង​ទទួលបាន​ពេល​ក្រោយ​ក្នុងឆ្នាំនេះ​។​​ប៉ុន្តែ​ថ្វីត្បិតតែ​ក្រុម​អ្នកវិទ្យាសាស្ត្រ អាច​អភិវឌ្ឍន៍​វ៉ាក់សាំង​នៅក្នុង​ឆ្នាំនេះ​ក៏ដោយ នៅមាន​ការងារ​ច្រើន​ទៀត ត្រូវធ្វើ​ដើម្បី​ផលិត​វា​ទ្រង់ទ្រាយ​ធំ ដែល​នេះ​មានន័យថា វ៉ា​ក់​នឹងមិន​រួចរាល់​នោះទេ រហូតដល់​ពាក់កណ្តាល​ឆ្នាំក្រោយ​។​​វា​ស្ទើរតែ​មិន​ជោគជ័យ​ក្នុងការ​ព្យាបាល​មនុស្ស​ចា​ស់​។ នេះ​មិនមែន​ដោយសារតែ​គ្មាន​វ៉ាក់សាំង​នោះទេ តែ​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ចាស់ មិន​ឆ្លើយតប​ល្អ​ដូចជា​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ក្មេង​។​​ថ្នាំ​ទាំងអស់ ដែល​សូម្បីតែ​ថ្នាំ​បំបាត់​ការឈឺចាប់ សុទ្ធ​តែមាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​ជំងឺ COVID-19​។...

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​អឺរ៉ុប ដែល​លើកឡើងថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19​គួរតែ​សាកល្បង​លើ​ពលរដ្ឋ​អាហ្វ្រិក​រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី WHO

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO​លោក Tedros Adhanom Ghebreyesus បានធ្វើការ​ថ្កោលទោស​ចំពោះ​ការលើកឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ថា វ៉ាក់សាំង​បង្ការ​ដ៏​មាន​សក្តានុពល​សម្រាប់​ជំងឺ COVID-19 គួរតែ​ធ្វើតេស្ត​លើ​ពលរដ្ឋ​នៅតាម​បណ្តា​ប្រទេស​អាហ្វ្រិក ។​​អំឡុង​សន្និសីទ​សារព័ត៌មាន​តាម​អ៊ី​ន​ធឺ​ណេ​ត លោក Tedros បាន​និយាយថា វា​គឺជា​ភាពអាម៉ាស់​មួយ និង​ជា​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​បំផុត នៅ​ពេលឮ​អនុសាសន៍​បែបនេះ ចេញពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​នា​សតវត្សរ៍​ទី​២១ ។​​សេចក្តីអធិប្បាយ​របស់​លោក Tedros បាន​កើតមានឡើង ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា វេជ្ជបណ្ឌិត​២​រូប រង​ការចោទប្រកាន់​ពីបទ​ប្រកាន់​ជាតិ​សាសន៍ អំឡុង​ការជជែក​ដេញដោល​លើ​កញ្ចក់​ទូរទស្សន៍​បារាំង ស្តីពី​ការសាកល្បង​វ៉ាក់សាំង​បង្ការ​វីរុស​នៅ​អឺរ៉ុប ពេលដែល​ពួកគេ លើកឡើងថា ការធ្វើ តេស្ត​គួរតែ​សាកល្បង​នៅ​អាហ្វ្រិក ។​​អំឡុងពេល​ថ្លែង​សុន្ទរកថា​នោះដែរ ប្រធាន​អង្គការ WHO​រូបនេះ បាន​រៀបរាប់​លំអិត​ផងដែរ ពី​ផែនការ​យុទ្ធសាស្ត្រ​របស់​អាហ្វ្រិក...

អាមេរិក និង​អឺរ៉ុប​កំពុងតែ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ​ហើយ

​ប្រ​ធានា​ធិ​ប​តិ​សហរដ្ឋអាមេរិក លោក Donald Trump បាន​ព្រមាន​ថា​លោក​នឹង ផ្អាក​ការផ្ដល់​មូលនិធិ​សហរដ្ឋអាមេរិក សម្រាប់​អង្គការ​សុខភាព​ពិភពលោក WHO ក្រោយពេល​លោក​រិះគន់​ដល់​អង្គការ​មួយ​នេះ លើ​ការឆ្លើយតប​របស់​ពួកគេ ចំពោះ​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID -19​។​​លោក​ត្រាំ បាន​និយាយថា អង្គការ WHO “ ខកខាន​ការប្រកាស​ពី​ការ​រាតត្បាត​សកល​និង​អះអាងថា​ពួកគេ​ហាក់ដូចជា​លំអៀង​ខ្លាំង​ទៅលើ​ប្រទេស​ចិន​។ ​ដោយឡែក លោក Andrew Cuomo​អភិបាលរដ្ឋ New York បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា របស់លោក មាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​COVID -19 កើនឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID -19 បើទោះបីជា​អ្នក​ទាំងនោះ​ដែល​នៅក្នុង​រដ្ឋ​នេះ នៅតែ​ស្ថិតក្រោម​បញ្ជា​ឲ្យ​ស្នាក់​នៅតែ​ក្នុងផ្ទះ​ក៏ដោយ​។ ​លោក...

​ជប៉ុនដាក់រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ខែ​ដោយសារតែ​ជំងឺ COVID-19

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ហ្ស៊ី​ន​ហ្សូ អា​បេ បាន​និយាយថា លោក​បានស្នើ​ឲ្យ​ប្រទេស​របស់លោក ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នៅក្នុង​ទីក្រុង​តូ​ក្យូ និង​ខេត្ត​៦​ផ្សេងទៀត ដើម្បី​បញ្ឈប់​ការរីករ​ដាល​ឆ្លង​នៃ​ជំងឺ COVID-19 ក្នុងនោះ​រដ្ឋាភិបាល ត្រៀមខ្លួន​រួចរាល់​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​។​​មនុស្ស​ជាង​៣.៥០០០​នាក់ បានធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ COVID-19 នៅក្នុង​ប្រទេស​ជប៉ុន ក្នុងនោះ​មនុស្ស​៨៥​នាក់ បាន​ស្លាប់ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ព្រមាន​ជាពិសេស​នៅក្នុង​ទីក្រុង​តូ​ក្យូ ដែលមាន​ករណី​ឆ្លង​ជាង​១​ពាន់​នាក់ ដែល​រួមទាំង​ករណី​ឆ្លង​ថ្មី​៨៣​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ​។​​លោក​អា​បេ បានធ្វើ​សេចក្តីប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​បែបនេះ នៅក្នុង​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។​​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ដែល​លោក​បាន​អា​បេ បាន​និយាយថា វា​មាន​រយៈពេល​ប្រហែល​១​ខែ​នេះ នឹង​ផ្តល់​សិទ្ធិអំណាច​ដល់​អភិបាល​ក្រុង និង​អភិបាលខេត្ត អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ និង​បិទមុខ​ជំនួញ ប៉ុន្តែ​លោក​មិន​បញ្ជា​ឲ្យ​មាន​ការបិទ​ប្រទេស ដូចជា​បណ្តាល​ប្រទេស​ផ្សេងទៀត​នោះទេ​។​​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​នេះដែរ បាន​កើតមានឡើង​បន្ទាប់ពី ការមើលឃើញ​ពី​ករណី​ឆ្លង និង​ករណី​ស្លាប់...

សហរដ្ឋអាមេរិក ស្ងាត់ឈឹង​ជុំវិញ​ការចោទប្រកាន់​ជា​ចោរ​ទំនើប​សម័យថ្មី​

​ម៉ាស​សម្រាប់​ប្រើប្រាស់​នៅ​ចំពោះ​មុខការ​រាតត្បាត​នៃ​ជំងឺ COVID-19 ដែល​បារាំង បាន​បញ្ជា​ទិញ​ពី​ចិន​នោះ ត្រូវបាន អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ទិញ​យកទៅ​បាត់​នៅ​នាទីចុងក្រោយ គឺ​នៅពេល​ប្រអប់​ស្តុក​ម៉ាស​ទាំងនោះ កំពុងស្ថិត​ក្រោម ការរង់ចាំ​ជញ្ជូន​ទៅ​ដា​ក់លើ​យន្តហោះ ដើម្បី​ដឹក​ទៅ​ប្រទេស​បារាំង​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន RT ។​​តាំងពី​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​សំឡេង​អ្នកនយោបាយ​បារាំង​ជាច្រើន បានធ្វើការ​ចោទប្រកាន់​សហរដ្ឋអាមេរិក ថា​បាន​ពង្វាង​យន្តហោះ​ដឹក​ម៉ាស់​ដែល​បារាំង​បញ្ជា​ទិញ​ពី​ចិន ឱ្យ​តម្រង់ទិស​ទៅ​សហរដ្ឋអាមេរិក​វិញ​។ បើតាម​អ្នកទទួល​ត្រូវ​បារាំង អាមេរិក​បាន​ដំឡើងថ្លៃ​ម៉ាស់​និង​បង់់់លុយ​សុទ្ធភាព​ទិញ​ម៉ាស​ចិន​កាត់មុខ​បារាំង​។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី​កាណាដា បានបង្ហាញ​ភាព សង្ស័យ​ដូចគ្នា​ថា​ម៉ាស់​ដែល​កាណាដា​បាន​បញ្ជា​ទិញ​ពី​ចិន មិនបាន​គ្រប់​ចំនួន​ទេ ដោយ​ទំនងជា​ត្រូវ​អាមេរិក​កាត់មុខ​យក​ខ្លះ​។ នៅ​ថ្ងៃ​សៅរ៍​ទី​៤​មេសា​នេះ​ទៀត អាល្លឺម៉ង់​បានធ្វើការ​ចោទប្រកាន់​ដោយ​ចំៗ​តែ​ម្តងថា រដ្ឋាភិបាល​លោក​ដូ​ណា​ល់​ត្រាំ ជា​ចោរ​ទំនើប​សម័យថ្មី​។កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ម៉ាស់​ជាង​២០​ម៉ឺន​ដែល​អាល្លឺម៉ង់​បញ្ជា​ទិញ​និង​បង់ថ្លៃ​រួច ត្រូវបាន​រិ​ប​អូ​សយ​កនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​បាក​កក​។ ប៊ែ​រ​ឡាំង​មិនបាន​បញ្ជាក់ថា​ម៉ាស់​នោះ​ធ្វើដំណើរ​មកពីណា​ទើបត្រូវ​ចាប់​នៅ​ថៃ​ទេ តែបើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់ ម៉ាស់​ទាំងនោះ​ទំនងជា​ផលិត​នៅ​ចិន...