ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុង​ស្ថិតនៅ​ចំនុច​ភ្លើង​ក្រហម​ហើយ !

​ចំនួន​អ្នក​ឆ្លង និង​អ្នកស្លាប់ ដោយ​កូ​វីដ​១៩ នៅ​សហរដ្ឋអាមេរិក បាន​កើនឡើង​យ៉ាង​លឿន​រហ័ស​បំផុត​។ អ្វីដែល​ជាការ​ព្រួយបារម្ភ​ថែមទៀត​នោះ គឺ​អ្នកជំនាញ​អះអាងថា សហរដ្ឋអាមេរិក នៅ​មិនទាន់​ចូលដល់​ដំណាក់កាល​កំពូល នៃ​ទំហំ​ចំនួន​អ្នក​ឆ្លង​នៅឡើយ​ទេ​។ មានន័យថា ចំនួន​អ្នក​ឆ្លង​នឹង​បន្ត​កើនឡើង​ថែមទៀត កាន់តែ​ខ្ពស់​។​​សាកលវិទ្យាល័យ​អាមេរិក ច​ន ហប​ឃី​នស៍ (John Hopkins) នៅ​ថ្ងៃ​ចន្ទ​នេះ​បានឱ្យដឹងថា អ្នកជំងឺ COVID-19 ប្រមាណ ១,២០០​នាក់ បាន​ស្លាប់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ ដែលជា​អត្រា​ស្លាប់​ខ្ពស់​ជាងគេ​បំផុត នៅលើ​សកលលោក​។ ​កាលពី​សប្តាហ៍​ទី​បួន​នៃ​ខែមីនា អ្នកធ្វើការ​នៅ​អាមេរិក​ជិត​៣​លាន​៣​សែន​នាក់​បានដាក់​ពាក្យសុំ​ប្រាក់​អត្ថប្រយោជន៍​នៅពេល​គ្មាន​ការងារ​ធ្វើ​។ គេ​រំពឹងថា តួលេខ​នេះ​នឹង​កើនឡើង​ច្រើនជាង​មុន​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដោយ​គេ​បាន​ទស្សន៍ទាយ​ថា នឹងមាន​មនុស្ស​ឥត​ការងារ​ធ្វើ​៤០​លាន​នាក់​នៅ​ពាក់កណ្តាល​ខែមេសា​។​​នៅ​មុនពេល​មានការ​រាតត្បាត​ជំងឺ​នេះ​នៅក្នុង​ស​.​រ​.​អា​. កម្លាំង​ពលកម្ម​នៅ​អាមេរិក​៥​លាន​៨​សែន​នាក់​គ្មាន​ការងារ​ធ្វើ​គឺមាន​ចំនួន​៣,៥%​នៃ​អ្នកធ្វើការ​១៦៤​លាន​៦​សែន​នាក់​។ តួលេខ​នេះ​បាន​ផ្លាស់ប្តូរ​បន្តិចបន្តួច​កា​លពី​៦​ខែ​កន្លងទៅនេះ...

​ស៊ុយអែត​ជា​ប្រទេស​តែមួយគត់​នៅ​អឺរ៉ុប​ដែល​មិន​បិទ​ប្រទេស​បើ​ទោះ​មាន​ករណី​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19

​ក្រុម​អ្នកវិទ្យាសាស្ត្រ បានធ្វើការ​ព្រមាន​ថា ការបដិសេធន៍​របស់​ស៊ុយអែត​មិន​ព្រម​បិទ​ប្រទេស​របស់ខ្លួន ស្របពេល​មាន​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ COVID-19​នោះ នឹងធ្វើ​ប្រទេសមួយ​នេះ ជួប​គ្រោះអាសន្ន​ធំ​ជាក់​ជាពុំខាន​នោះឡើយ​។​​ជីវិត​រស់នៅ​ប្រចាំថ្ងៃ បន្ត​ដូច​ធម្មតា​នៅក្នុង​ប្រទេស​ស៊ុយអែត ថ្វីត្បិតតែ​ប្រទេស​ផ្សេងទៀត​ទាំងអស់​នៅ​អឺរ៉ុប បាន​បិទ​ប្រទេស​របស់​ពួកគេ​ក៏ដោយ ដោយសារតែ​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 ក្នុងនោះ​រង្គសាល សាលារៀន ភោជនីយដ្ឋាន និង​រោងកុន នៅ​បើកទ្វារ​ធ្វើ​អាជីវកម្ម​ដូច​ធម្មតា​។​​គួរ​ឲ្យ​ដឹងថា មកទល់នឹង​ពេលនេះ ប្រទេស​ស៊ុយអែត រកឃើញ​ករណី​ឆ្លង​នៃ​ជំងឺ COVID-19 កើនឡើង​ដល់​៤.៤៣៥​នាក់ និង​ករណី​ស្លាប់​១៨០​នាក់ អំឡុងពេល​រីក​រាលដាល​សកល​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ​។​​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ស៊ុយអែត បាន​អះអាងថា ការបិទ​ប្រទេស​នឹង​នាំ​ឲ្យ​មាន​គ្រោះមហន្តរាយ​ផ្នែក​សេដ្ឋកិច្ច​។​​ស្របពេល​ដែល​ដែល ប្រទេសមួយ​នេះ នៅ​រង់ចាំ​មើល​មើល​ការណែនាំ​ខាង​សុខាភិបាល​បន្ថែមទៀត​យ៉ាងណាក្តី ក៏​មិនទាន់​ឃើញ​មាន​វិធានការ​ភ្លាមៗ​ផងដែរ​ក្នុងការ​ផ្លាស់ប្តូរ​ការរស់នៅ​ប្រចាំថ្ងៃ​បែប​សេរីនិយម​របស់​ពួកគេ​។​​វិធានការ​ដ៏​ធូររលង់​ជាច្រើន បានលើកឡើង​នៅក្នុង​តំបន់​សហគមន៍​សុខាភិបាល​នៅក្នុង​ប្រទេស​ស៊ុយអែត​។​​ច្បាប់​ដែល​បាន​ចុះហត្ថលេខា​ដោយ​ក្រុម​វេជ្ជបណ្ឌិត ក្រុម​អ្នកវិទ្យាសាស្ត្រ និង​ក្រុម​សាស្ត្រាចារ្យ​ជាង​២​ពាន់​នាក់ បច្ចុប្បន្ន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រឹតត្បិត​ខ្លាំង​ជាង​នេះ​។​​លោក​សាស្ត្រាចារ្យ...

ការសិក្សា​៖ ជំងឺ COVID-19 អាច​រស់នៅក្នុង​ទឹកស្អុយ​នៅ​ជា​កន្លែង​បន្តុំ​នៃ​មេរោគ​ទាំងឡាយ

​ការសិក្សា បាន​រកឃើញថា ទឹកស្អុយ និង​ទឹក​កង្វក់ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​តាមដាន​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 ហើយ​និង​ជួយ​ក្រើនរំឭក​ដល់​ការរីក​រាលដាល​នាពេល​អនាគត​។​​ក្រុម​អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ទឹក KWR ស្ថិតនៅក្នុង​ប្រទេស​ហូ​ឡង់ បាន​សិក្សា​លើ​គំរូ​ទឹកស្អុយ ពី​ទីក្រុង​ចំនួន​៧ ដើម្បី​រក​ឲ្យ​ឃើញ​ភស្តុតាង​នៃ​ជំងឺ COVID-19​នៅក្នុង​លូទឹកស្អុយ​។​​ពួកគេ​បាន​រកឃើញថា ពេល​ដែលមាន​មនុស្ស​តិចតួច​ឆ្លង​ជំងឺ COVID-19​នៅក្នុង​ប្រទេស​ហូ​ឡង់ ដាន​នៃ​វីរុស​មួយ​នេះ មាននៅ​ក្នុង​លូទឹកស្អុយ​។​នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។​ក្រុម​អ្នកស្រាវជ្រាវ បាន​និយាយថា វា​មិន​ទំនង​នោះទេ​ថា ការរីក​រាលដាល​នៃ​ជំងឺ COVID-19 អាច​តាមរយៈ​លូរ​ទឹកស្អុយ ប៉ុន្តែ​វា​ផ្តល់​ការ​ក្រើនរំឭក​បាន​មុន ឬ​ផ្តល់​ជា​ប្រព័ន្ធ​តាមដាន​។​​ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញ DNA​របស់​ជំងឺ COVID-19​មាននៅ​ក្នុង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​ជិត​ទីក្រុង Amsterdam មុនពេល​មាន​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​មួយ​នេះ​។​​លោក Gertjan Medema...

ប្រជាពលរដ្ឋ​ឥណ្ឌា​ភ្លូកទឹកភ្លូកដី​សម្រុក​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​វិញ ក្រោយ​រដ្ឋាភិបាល​ប្រកាស បិទ​ប្រទេស ដោយ​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19

​តាម​ដងផ្លូវ​នានា​នៅ​ទូទាំង រដ្ឋធានី របស់​ប្រទេស​ឥណ្ឌា ពោ​ពេញ​ដោយ​មនុស្ស​កំពុងធ្វើដំណើ​រ​ទៅកាន់ ភូមិ​ស្រុក​របស់​ពួកគេ​នៅក្នុង​រដ្ឋ​ជិតខាង​នានា​។ ​កម្មករ​ចំណាកស្រុក​រាប់ម៉ឺន​រាប់សែន​នាក់ បាន​ភៀសខ្លួន​ចេញពី​ទីក្រុង​ធំៗ​នានា របស់​ប្រទេស​ឥណ្ឌា នៅ​ចុង​សប្ដាហ៍​នេះ ដោយ​សំដៅ​ទៅកាន់​លំនៅឋាន​នៅតាម​ជនបទ របស់​ពួកគេ បន្ទាប់ពី ការបិទ​ប្រទេស​ទាំងមូល​ដែល​ទុក​ឲ្យ​ពួកគេ​គ្មាន​ការងារ​ធ្វើ​និង​ពុំមាន​លុយកាក់​សម្រាប់​ចំណាយ​ផ្សេងៗ​។​​កាលពី​ថ្ងៃអាទិត្យ លោកនាយក​រដ្ឋមន្ត្រី ណា​រិន្ទ ម៉ូ​ឌី បាន​ជំរុញ​ដល់​រដ្ឋ​ទាំងអស់ ឲ្យ​បិទ​ព្រំដែន​ដើម្បី​បញ្ឈប់​ការ ឆ្លង​ជំងឺ​ទៅកាន់​តំបន់​ស្រុកស្រែ​ចំការ​។ ​ឥឡូវនេះ​ក្រុមមន្ត្រី​កំពុង​ប្រញាប់ប្រញាល់​ស្វែងរក​ពលករ​ចំណាកស្រុក​ដែល​បាន​វិលត្រឡប់​ទៅកាន់​ទីប្រជុំជន​និង​ភូមិតូចៗ​នានា​នៅ​ទូទាំងប្រទេស​ដើម្បី​ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​។​​សូមបញ្ជាក់ថា ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​COVID -19 ចំនួន 1,251 និង អ្នកស្លាប់​ចំនួន​៣២​នាក់​។ ​ជា​រៀងរាល់​ឆ្នាំមាន​ពលករ​ចំណាកស្រុក​ជាង ៩ លាន​នាក់​ផ្លាស់ប្តូរ​ទីលំនៅ​ពី​តំបន់​ជនបទ​របស់​ប្រទេស​ឥណ្ឌា ទៅកាន់​មជ្ឈមណ្ឌល​នានា​ដែលមាន​ប្រជាជន​ច្រើន​ដើម្បី​ស្វែងរក​ការងារ​នៅតាម​ការដ្ឋាន​សំណង់​ឬ​រោងចក្រ ផ្សេងៗ ដើម្បី​ផ្ញើ​ប្រាក់​ទៅ​ស្រុកកំណើត​និង​ភូមិ​របស់​ពួកគេ​វិញ...

ម៉ាឡេស៊ី​ជា​ចំណុច​ស្នូល​នៃ​ការរីក​រាលដាល​ជំងឺ COVID-19​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈដែល​ថៃ​បិទ​ការចេញ​-​ចូល​ប្រទេស​របស់ខ្លួន​

ប្រទេស​ម៉ាឡេស៊ី បាន​ការណ៍​ករណី​ឆ្លង​ថ្មី​២៣៥​នាក់ នៃ​ជំងឺ COVID-19 ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើនឡើង​ដល់​២.០៣១​នាក់ ដែលជា​អត្រា​ករណី​ឆ្លង​ខ្ពស់​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​-​អាគ្នេយ៍ និង​ជា​ប្រទេស​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​នៃ​ការរីក​រាលដាល​ឆ្លង​នៃ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បាន​និយាយ​ផងដែរ​ថា ករណី​ស្លាប់​នៅក្នុង​ប្រទេសមួយ​នេះ កើនឡើង​ដល់​២៣​នាក់ គិត​ត្រឹមនឹង​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ព្រហស្បតិ៍​។​​ករណី​ថ្មី​៦០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​អ៊ីស្លាម​សាសនិក​ដែល​ចូលរួម​ពិធី​ជួបជុំ​សាសនា នៅឯ​ព្រះវិហារ​ប៉េ​តា​លីង ។​​ក្រសួងសុខាភិបាល បាន​បន្តទៀតថា ការស៊ើបអង្កេត​លើ​ករណី​ថ្មី​១៧៥​នាក់​កំពុង​ធ្វើឡើង ដែល​អាចមាន​ការជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​បាន​ចូលរួម​ពិធី​សាសនា​។​​ពួកគេ​បាន​បញ្ជាក់ថា អ្នកជំងឺ​៤៥​នាក់ កំពុងស្ថិត​ក្រោម​ការយ​ក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​គ្រួ​ពេទ្យ ក្នុងនោះ​អ្នកជំងឺ​៣២​នាក់ ត្រូវការ​ជំនួយ​ពី​ម៉ាស៊ីន​អុកស៊ីហ្សែន​។​​ករណី​ឆ្លង​សរុប​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បច្ចុប្បន្ន បាន​ហក់​ឡើង​ទ្វេដង​ក្នុង​រយៈពេល​១​សប្តាហ៍​។ កាលពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​បាន​បន្ត​ការទប់ស្កាត់​លើ​ការធ្វើដំណើរ​រហូតដល់​ថ្ងៃទី​១៤ ខែមេសា ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ COVID-19​ខណៈពេល​នោះដែរ ប្រទេស​ថៃ​បានដាក់​បម្រាម​មិន​ឲ្យ​មានការ​ធ្វើដំណើរ​ចូលទៅក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ កាលពី​ល្ងាច​ថ្ងៃ​ពុធ (២៥​មីនា​) ដោយបាន​អនុម័ត​ឲ្យ​ប្រើ​អំណាច​ក្នុង​គ្រាអាសន្ន ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ក្នុងស្រុក​ដោយសារ​ជំងឺ​COVID...

COVID-19 ធ្វើ​ឲ្យ​អាមេរិក​ឈានដល់​ដំណាក់កាល​ចុងក្រោយ

​ចំនួន​អ្នក​ឆ្លង​ជំងឺ​ពី​នៅ​អាមេរិក​បាន​កើន​ឡើងដល់ ៨៥.៧៥៥ នាក់ កាលពី​ថ្ងៃ​សុក្រ លើសពី​ចំនួន​អ្នក​ឆ្លង​នៅ​ប្រទេស​ចិន និង​អ៊ីតាលី ខណៈ​ទីក្រុង​ញូវយ៉ក ទីក្រុង​ញូ​វ​អ៊ុក​លែ​ន និង​ចំណុចក្តៅ​ដទៃទៀត​ប្រឈម​នឹង​ការកើនឡើង​នៃ​ចំនួន​អ្នក​ចូលទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​កង្វះខាត​សម្ភារៈ​ផ្គត់ផ្គង់​បុគ្គលិក និង​គ្រែ​សម្រាប់​អ្នកជំងឺ ហើយ​ករណី​ស្លាប់​នៅក្នុង​ប្រទេសមួយ​នេះ ក៏​កើនឡើង​ផងដែ​រហូតដល់​១.៣០៤​នាក់ ជាហេតុ​ធ្វើ​អាមេរិក បរាជ័យ​ទាំងស្រុង​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដ៏​អាច​សាហាវ​មួយ​នេះ​។​​មូលហេតុ​ដែល​នាំ​ឲ្យ​អាមេរិក​បរាជ័យ គឺ​ដោយសារ​មណ្ឌល​ថែ​ទាំង​សុខភាព​មាន​ចំនួន​កាន់តែ​ទាប មាន​ម៉ាស៊ីន​ជំនួយ​អ៊ុក​ស៊ី​សែន និង​ម៉ាស់​ការពារ កាន់តែ​តិច និង​សមត្ថភាព​ធ្វើតេស្ត​រក​អ្នក​ផ្ទុក​វីរុស​មានកំណត់ ចំនួន​អ្នកស្លាប់​នៅ​សហរដ្ឋអាមេរិក​ដោយសា​រ​ជំងឺ ដែលជា​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​វីរុស COVID -19 បាន​កើន​ឡើងដល់​ជាង ១.២០០ នាក់​។​​ការព្យាករណ៍​បាន​ឲ្យ​ដឹងថា ក្នុងករណី​ដែល​អាមេរិក​នៅតែ​បណ្តែតបណ្តោយ​បែបនេះ​ទៀត ចំនួន​អ្នក​ឆ្លង​អាច​នឹង​កើន​ឡើងដល់​ខ្ទង់លាន​នាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត​នេះ ពីព្រោះថា​ជាក់ស្តែង​នាបច្ចុប្បន្ន​នេះ ត្រឹម​រយៈពេល​៥​ម៉ោង​សោះ ករណី​ឆ្លង​នៅលើ​ទឹកដី​អាមេរិក កើនឡើង​ជាង​១​ម៉ឺន​ករណី​ទៅហើយ​។​​កត្តា​មួយទៀត ដែល​គេ​មើលឃើញថា​អាមេរិក​បរាជ័យ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ...

Update៖ កូវីដ-១៩បន្ដសម្លាប់មនុស្សជិត៣ម៉ឺន ក្នុងចំណោមអ្នកឆ្លងជិត៦សែននាក់ នៅលើពិភពលោក

ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្ដ​ហ៊ូប៉ី នាភាគ កណ្ដាល នៃប្រទេសចិន រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅលើពិភពលោក មានអ្នកឆ្លងកើនឡើងដល់៥៩១ ០៨៦​នាក់ ក្នុងនោះស្លាប់២៦៩៧៧នាក់ និងព្យាបាល​ជាសះស្បើយ១៣២ ៤៩០នាក់។ប្រទេសចិនជាទីផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះ មានអ្នកឆ្លងជាង៨១៣៤០នាក់ ហើយ​ក្នុង​ចំណោម​អ្នកជំងឺទាំងនោះ ស្លាប់៣២៩២នាក់ និងជាសះស្បើយ ជាង៧៤៥៨៨នាក់។ ប៉ុន្ដែ​រហូតមកដល់ពេលនេះ ចិនបានគ្រប់គ្រងស្ថានការណ៍ជាបណ្ដោះអាសន្នស្ទើរទាំងស្រុង។ផ្ទុយទៅវិញ បណ្ដាប្រទេសនៅអឺរ៉ុបក៏កំពុងតែវឹកវរនឹងការរាតត្បាត នៃវីរុសកូវីដ-១៩នេះ ហើយអ៊ីតាលី​ក្លាយជា​ប្រទេសរងគ្រោះខ្លាំងជាងគេបំផុត នៅតំបន់អឺរ៉ុប និង​ឈរ​លំដាប់​លេខ​២ នៃចំនួនអ្នកឆ្លងវីរុសច្រើនជាងគេ​នៅ​លើពិភពលោក...

នៅសិង្ហបុរី ឈរជិតគ្នាជាប់គុក៦ខែ និងពិន័យជាប្រាក់៧ពាន់ដុល្លារ

ដោយសារតែវីរុសកំពុងតែរាតត្បាតយ៉ាងខ្លាំងតាមបណ្ដាប្រទេស និងដែនដី ចំនួន១៩៨ នៅជុំវិញពិភពលោក ដោយមានអ្នកឆ្លងជាង៥៥ម៉ឺននាក់ ក្នុងនោះមានអ្នក​ស្លាប់ជាង២៥​ពាន់នាក់ ទើបសិង្ហបុរីចេញច្បាប់ថ្មី ដោយ​ដាក់​បញ្ញត្ដិថា បើអ្នកណាម្នាក់មានចេតនាទៅឈរ ឬអង្គុយជិតអ្នកផ្សេង អាចនឹងប្រឈមនឹង​ការជាប់គុករយ:​ពេល៦ខែ និងពិន័យជាប្រាក់៧ពាន់​ដុល្លារអាមេរិក។   សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០   ប្រជាពលរដ្ឋ​សិង្ហបុរី អាចនឹង​ជាប់​ពន្ធនាគារ រយៈពេល៦ខែ ប្រសិនបើកពួកគេមានចេតនា​ចង់ឈរជិតគ្នា​ជាមួយ​នឹងអ្នក​ដទៃទៀត។ ច្បាប់ថ្មីនេះ​ត្រូវ​បានប្រកាស កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ហើយនេះ​ក៏ជាវិធានការ សម្រាប់ទប់ស្កាត់ការឆ្លង​រីករាល​ដាល នៃវីរុសកូវីដ-១៩។សិង្ហបុរីបានចេញវិធានការជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ​ដោយ​រួម​ទាំង​ការបិទរង្គសាល រោងភាពយន្ដ ក៏ដូចជា...

អាមេរិកនៅតែបន្ដចោទប្រកាន់ចិន លាក់បាំងព័ត៌មានកូវីដ-១៩

ចាប់តាំងពីទឹកដីអាមេរិកបានរងការរាតត្បាតដោយវីរុសកូវីដ-១៩ ហើយមានមនុស្សជាង​៦៥ពាន់នាក់ បាន​ឆ្លង វីរុសនេះ ក្នុងនោះមានអ្នកស្លាប់ជាង៩៣០នាក់​នោះមក​អាមេរិក​បាន​មួម៉ៅ ហើយ​ចោទ​ប្រកាន់​ចិន​​ជា​អ្នក​លាក់​បាំង​ព័ត៌មាន​ជុំវិញរឿងវីរុសដ៏កាចសាហាវនេះ ដោយប្រធានាធិបតីអាមេរិក បាន​ហៅ​កូវីដ-១៩​ជា «វីរុសចិន» ថែម​ទៀត​ផង។លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីកន្លងទៅថ្មីៗនេះ បានចោទប្រកាន់ចិន ជាអ្នក បាំងនូវ ព័ត៌មាន​ពិតស្ដីអំពីវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (កូវីដ-១៩) ទើបបង្កឲ្យវីរុសដ៏កាច​សាហាវ នេះបន្ដឆ្លងរាតត្បាតពាសពេញពិភពលោកបែបនេះ។ លោក ត្រាំ បាហៅវីរុសកូវីដ-១៩ ថា «វីរុសចិន»។ ប៉ុន្ដែការហៅរបស់លោកប្រធានាធិបតី ត្រូវបាន​បណ្ដា​​មេដឹកនាំពិភពលោកទាំងមូល ថ្កោលទោសលោក ត្រាំ ដោយរួមទាំងអង្គការសុខភាព​ពិភពលោក (WHO)) ផងដែរ។ស្របគ្នានេះដែរ...

គ្រូពេទ្យថៃខ្លាចឆ្លងកូវីដ-១៩ ប្រើមនុស្សយន្ដព្យាបាលអ្នកជំងឺ

ដោយសារកន្លងមក មានគ្រូពេទ្យនៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក​បាន​ឆ្លង​កូវីដ-១៩ ទើប​គ្រូ​ពេទ្យថៃបានសម្រេចចិត្តប្រើប្រាស់មនុស្សយន្ត «រ៉ូបូត» សម្រាប់ជួយ​តាមដាន និងព្យាបាលអ្នកជំងឺ នៃ​កូវីដ-១៩។បណ្ដាផ្សព្វផ្សាយថៃ បានឲ្យដឹងថា មនុស្សយន្ដរ៉ូបូតនិនចានេះអាចជួយ​សម្រួល​ការងារ​ជា​ច្រើន​ជំនួសក្រុមគ្រូ​ពេទ្យ ដូចជា វាស់កម្ដៅឲ្យអ្នកជំងឺ និងព្យាបាលអ្នកជំងឺជាដើម។ ក្រៅពី​នេះនៅលើរ៉ូបូតនិនចា​នេះមាន​អេក្រង់​សម្រាប់ឲ្យក្រុមគ្រូពេទ្យអាចសន្ទនា ឬសាកសួរអំពីអាការផ្សេងរបស់អ្នកជំងឺបានថែមទៀតផង។ ប្រភព័ត៌មានដដែល បានបន្ដថា មុនពេលដំបូង មនុស្សយន្ដនេះ គឺប្រើប្រាស់សម្រាប់តែមើល និងថែ​ទាំអ្នក​ជំងឺ​តែ​ប៉ុណ្ដោះ។ ប៉ុន្ដែដោយសារតែក្រុម​គ្រូពេទ្យមានការ​ខ្លាចឆ្លងវីរុស​ដ៏កាច​សាហាវ​នេះ ទើបក្រុមនិស្សិតជំនាញ មកពីសាកលវិទ្យាល័យចូឡាឡុងកន នៅទីក្រុងបាងកក បានសម្រេចបន្ថែមមុខងាររបស់មនុស្សយន្ត សម្រាប់​បម្រើ និងព្យាបាលអ្នកជំងឺកូវីដ-១៩។  ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសថៃ មានមន្ទីរពេទ្យចំនួន៤កន្លែង បានប្រើ​ប្រាស់​មនុស្ស​យន្ដនេះ ហើយទៅថ្ងៃខាងមុខ...