ព័ត៌មានអន្តរជាតិ

តើ​ជាម​នុស្ស​ឬក៏​បិសាច​បានជា​ដាច់ចិត្ត​សម្លាប់​កូនប្រុស​ខ្លួនឯង​ដែល​ទើប​កើត​បាន​១៣​ថ្ងៃ​បែបនេះ​?

​ ​ឪពុក​ចិត្តជា​បិសាច បានសម្លាប់​កូនប្រុស​ខ្លួនឯង​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ​។ លោក Michael Anthony Herkal អាយុ​៣៣​ឆ្នាំ មកពី​ទីក្រុង Minneapolis សហរដ្ឋអាមេរិក បាន​ដាច់ចិត្ត​លើកដៃ​អង្រួន​កូន​ខ្លួនឯង​រហូតដល់​ស្លាប់​ដោយ​គ្មាន​ការសោកស្តាយ​អ្វី​សោះឡើយ ក្រោយពី​មាន​ជម្លោះ​ជាមួយ​មិត្តស្រី​រួចមក​នោះ​។​ ​ឃាតករ​សម្លាប់​កូន​ខ្លួនឯង​ម្នាក់នេះ​បាន​ចំណាយពេល​៨០​នាទី ឆែក​តាម Google​ធ្វើ​ពុត​ជា​រក​នរណាម្នាក់ ក្រវែង​ទារក​ទៅលើ​កម្រាល​ឥដ្ឋ ធ្វើ​ឲ្យ​ទារក​មាន​ស្នាម​ជាំ​ពណ៌​ខឿ​វ​នៅត្រង់​គូថ និង​ពិបាក​ដកដង្ហើម មុនពេល​ទូរស័ព្ទ​ហៅ​ឡានពេទ្យ​។​ពេលដែល​គ្រូពេទ្យ​មកដល់ ឃាតករ​ដៃ​ឆៅ​ម្នាក់នេះ បាន​និយាយថា កូនប្រុស​ច្បង​របស់គាត់ ដែលមាន​អាយុ​ទើប​២​ឆ្នាំ​ប៉ុណ្ណោះ​នោះ បាន​ទាញ​ទារក Anthony ឲ្យ​ធ្លាក់​ពីលើ​សា​ឡុង និង​ធ្វើ​គេ​រងរបួស​។​ដល់ពេល​ដែល​គាត់​ត្រូវបាន​សួរចម្លើយ ឃាតករ​ម្នាក់នេះ ក៏បាន​ក្រ​ឡៃ​រឿង​វិញ​ថា ទារក​ទើប​កើត​នេះ បាន​ធ្លាក់​ពីលើ​តុ​កាហ្វេ ខណៈពេលដែល​គាត់​កំពុង​ប្តូរ​កន្ទប​ឲ្យ​។ ទារក Anthony បាន​ស្លាប់​នៅ​រយៈពេល​២​ថ្ងៃក្រោយ...

តាម​ទាន់​ប្រពន្ធ​កំពុង​ឡើង​គ្រែ​ជាមួយ​ប្រុស​សាហាយ​ទ្រាំ​អត់​បាន​ដេញតាម​បាញ់សម្លាប់​នាង​ដល់​ផ្លូវ

​បុរស​ម្នាក់ បាន​បាញ់សម្លាប់​ភរិយា​អាយុ​១៩​ឆ្នាំ​របស់ខ្លួន ក្រោយពេល​លោក​តាម​ទាន់​នាង​កំពុង​ឡើង​គ្រែ​ជាមួយ​ប្រុស​សា​ហាយ ។ នាង Osmara J. Martinezត្រូវបានប្តីនាងបាញ់ចំកណ្តាលក្បាលនៅតាម​ផ្លូវ ស្ថិតនៅក្នុង​ទីក្រុង Tehuantepec ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​ ​ក្រុមនគរបាល បាន​សង្ស័យថាប្តីរបស់នាងជាអ្នកបាញ់សម្លាប់នាងក្រោយពេលគាត់មកដល់ផ្ទះឃើញ​នាង​កំពុងតែ​រួមភេទ​ជាមួយ​ប្រុស​សា​ហាយ​។​សេចក្តីរាយការណ៍​ក្នុងស្រុក បាន​ឲ្យ​ដឹងថា ប្តី​របស់​ជនរងគ្រោះ​ឈ្មោះ Alfonso E. R អាយុ​២៦​ឆ្នាំ បាន​រកឃើញ​នាង Osmara នៅ​កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ដ៏​រោលរាល​នៅក្នុង​ផ្ទះ​របស់​ពួកគេ ស្ថិតនៅក្នុង​តំបន់​ជិតខាង Lieza ។ ប្រុស​សា​ហាយ​ម្នាក់​នោះ អាច​រត់គេចខ្លួន​រួច ប៉ុន្តែ​នាង Osmara ត្រូវបាន​ប្តី​របស់​នាង​បាញ់​ចំ​កណ្តាល​ក្បាល​នៅតាម​ផ្លូវ​។​ក្រុម​សាច់ញាតិ បាន​រួសរាន់​បញ្ចូល​ខ្យល់​ឲ្យ​នាង ប៉ុន្តែ​មិនអាច​ជួយសង្គ្រោះ​អាយុជីវិត​របស់​នាង​បានឡើយ ហើយ​នាង​ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅ​កន្លែង​ហេតុតែ​ម្តង​។​ក្រុម​អាជ្ញាធរ បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​មួយ​នេះ ហើយ​និង​បាន​រកឃើញ​ឃាតករ​ស្រវឹងស្រា​ដោយមាន​ពាក់​ម៉ាស់​នៅត្រង់​ក​.​របស់គាត់...

ភ្ញាក់ផ្អើល​ខ្លាំង​ពេល​វះ​ពោះ​ក្រពើ​ទម្ងន់​៤៥០​ផោន​ឃើញ​មាន​ដៃ​-​ជើងមនុស្ស​នៅក្នុង​ពោះ​របស់​វា​

​បំណែ​កដៃ​-​ជើង​របស់​បុរស​ផ្ល័​រ​រី​ដា​ម្នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ពោះ​ក្រពើ​ទម្ងន់​៤៥០​ផោន ។ បំណែក​សាកសព​របស់​លោក Michael Ford II អាយុ​៤៥​ឆ្នាំ បាន​អណ្តែត​ផងដែរ នៅលើ​ព្រែក​តាមផ្លូវ​ក្នុង​ក្រុមហ៊ុន​រ៉ែ​ហ្វូ​ស្វាត Mosaic​ស្ថិតនៅ​ក្នុងស្រុក Polk County កាលពី​ថ្ងៃទី​២៨ ខែមិថុនា​កន្លងទៅ​។​ ​ កម្មករ​ម្នាក់​ក៏បាន​ប្រទះឃើញ​សត្វ​ក្រពើ​មួយ​ក្បាល​នៅក្បែរនោះ ហើយ​ក្រពើ​មួយ​ក្បាល​នេះ ទំនងជា​មានខ្លួន​មនុស្ស​នៅក្នុង​មាត់​របស់​វា​។​គណកម្មការ​នេសាទ និង​សត្វព្រៃ ត្រូវបាន​ទូរស័ព្ទ​ឲ្យ​ទៅកាន់​កន្លែងកើតហេតុ ជា​កន្លែង​ដែល​ពួកគេ បានដាក់​អន្ទាក់​ចាប់​ក្រពើ​មួយ​ក្បាល​នេះ និង​សម្លាប់​វា​ចោល​។​ការ​វះ​ពោះ​សត្វ​ក្រពើ​នេះ បាន​រកឃើញ​ដៃ និង​ជើង​របស់លោក Ford​នៅក្នុង​ពោះ​របស់​វា​។​យោងតាម​ការអះអាងរ​បស់​គណកម្មការ​នេសាទ និង​សត្វព្រៃ បាន​ឲ្យ​ដឹងថា ក្រពើ​មួយ​ក្បាល​នេះ មាន​បណ្តោយ​១២​ហ្វ៊ូ​ត និង​មាន​ទម្ងន់​ប្រហែល​៤៥០​ផោន​។ ពាក់ព័ន្ធ​នឹង​ឧ​ប្ប​តិ្ត​ហេតុនេះ បានធ្វើ​ឲ្យ​មានការ​ចោទ​ជា​សំនួរ​ភ្លាមៗ​ថា​តើ លោក Ford ត្រូវបាន​សម្លាប់​ដោយ​សត្វ​ក្រពើ...

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បង្ខំចិត្ត​សុំ​ជំនួយ​ពី NASA​ក្រោយ​សាកល្បង​ឆ័​ត្រ​យោង​បរាជ័យ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​បេសកកម្ម​ភព​ព្រះ​អង្គារ​ឆ្នាំ​២០២០

​ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​បង្ខំចិត្ត​សុំ​ជំនួយ​ពី​អង្គការ NASA​ដើម្បី​សង្គ្រោះ​បេសកកម្ម​ភព​ព្រះ​អង្គារ ExoMars 2020​របស់​ពួកគេ ក្រោយ​ការធ្វើ​តេស្ត​ឆ័​ត្រ​យោង​ជាច្រើនលើក​ច្រើនសារ​បញ្ច​ប់​ទៅដោយ​បរាជ័យ​ប្រកប​គ្រោះថ្នាក់​រួចមក​នោះ​។​ ​ឆ័​ត្រ​យោង​ចំនួន​២​នៅលើ​រូបយន្ត ExoMars គ្រោង​នឹងដាក់​ពង្រាយ ជា​ផ្នែក​មួយ​នៃ​ការ​រចនា​ឡើង​ដ៏​ស្មុគស្មាញ ដើម្បី​ពន្យឺត​ការចូល​ចត​របស់​យាន​នៅលើ​ផ្ទៃ​ភព​ដីក្រហម​មួយ​នេះ​។ការពន្យាពេលបណ្តាលមកពី​ការធ្វើ​តេស្ត​មិនបាន​ជោគជ័យ ជាហេតុ​ធ្វើ​ឲ្យ​កាលកំណត់​នា​ឆ្នាំក្រោយ ស្ថិតក្នុង​គ្រោះថ្នាក់ ក្នុងនោះ​ក្រុម​វិស្វករ បានផ្តល់​ឱកាស​ដល់​បេសកកម្ម​មួយ​នេះ​ត្រឹមតែ​៥០​ភាគរយ​ប៉ុ​ណ្នោះ នៃ​ការ​បង្ហោះ​ទាន់ពេល​។​ក្រុម​វិស្វករ​អវកាស ESA សង្ឃឹម​ជឿជាក់ថា សហការី​នៅ​ទូទាំង​តំបន់​សមុទ្រ​អា​ត្ល​ង់​ទិ​ក នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​មួយ​នេះ​ឲ្យ​ទាន់ពេល​សម្រាប់​ការចុះ​បេសកកម្ម​នៅ​ថ្ងៃទី​២៦ ខែកក្កដា និង​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​ខាងមុខនេះ​។​បើសិនជា​រដូវ​កាល​នេះ​ខកខាន ថ្លៃ​ដែល​បាន​កើន​លើង​រួច​ទៅហើយនោះ នឹង​បន្ត​កើនឡើង​ខ្ពស់​បន្ថែមទៀត ហើយ​ការ​បង្ហោះ​នឹងមិន​អាច​បន្ត​បានទេ យ៉ាងហោចណាស់​ក៏​ដល់​ឆ្នាំ​២០២២​ដែរ​។​បរិយាកាស​ស្តើង​បំផុត​នៅលើ​ភព​ព្រះ​អង្គារ មានន័យថា វា​កាន់តែ​ពិបាក​ក្នុង​ការចូល​ចត​នៅ​ទីនោះ​នៅលើ​ផ្ទៃ​ភព​ព្រះ​អង្គារ ។​ការធ្វើ​តេស្ត​រយៈកម្ពស់​ខ្ពស់ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​កម្រិត​អប្បរ​មា​នៅលើ​ភព​ព្រះ​អង្គារ ឆ័​ត្រ​យោង​ទាំង​២ បាន​រហែក​ពេល​ដាក់ពង្រាយ​។​ ​ ការធ្វើ​តេស្ត​ស្រដៀង​គ្នា​នេះ...

កាល​នៅមាន​អំណាច គឺមាន​តែ​អញ លុះ​អំណាច​ត្រូវ​ចាញ់ អ្វីៗ​ក៍​ត្រូវ​ចប់ សូម្បីតែ​ជីវិត ក៍​មិនអាច​នៅ​មើល​លោក​នេះ​បាន​ផង​

​ អ្វីៗ​មិនអាច​ឋិត​ឋេ ជា​អមតៈ នោះទេ នៅពេលដែល​នាក់ នៅមាន​អំណាច អ្នក​អាចធ្វើ​អ្វីៗ​គ្រប់យ៉ាង ហើយ​សម្រេច​អ្វីៗ​ក៍​ស្រេច​តែ​ចិត្ត ដោយ​មិនដឹងថា​ខុស ឬ​ក៍​ត្រូវ ព្រោះ​អំណាច​នៅលើ​អញ លុះ​ពេល​ដល់​អស់អំណាច អ្វីៗ​ក៍​ត្រូវ​ចប់​ដែរ សូម្បីតែ​ជីវិត ក៍​មិនអាច​រស់នៅ​លើ​ផែនដី​នេះ​បាន​ផង​។​ ​ដូចជា អតីត​ប្រធានាធិបតី ប៉ា​គី​ស្ថាន លោក Pervez Musharraf ត្រូវបាន​កាត់ទោស​ប្រហារជីវិត ពីបទ «​ក្បត់ជាតិ » ជាប់​ពាក់ព័ន្ធ​នឹង​ការចេញ​ច្បាប់​អាសន្ន កាលពី​ឆ្នាំ ២០០៧​។​តុលាការ​រដ្ឋធានី អ៊ី​ស្លាម៉ាបាតប្រទេសប៉ាគីស្ថាននៅថ្ងៃទី១៧ខែធ្នូនេះបានប្រកាសសាលក្រមប្រហារជីវិតអតីតអគ្គមេបញ្ជាការ​កងទ័ព​ប៉ា​គី​ស្ថាន និង​ជា​អតីត​ប្រធានាធិបតី លោក Perves Musharraf អាយុ ៧៦​ឆ្នាំ​។ នេះ​ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថានដែលអតីតប្រធានាធិបតីត្រូវកាត់ទោសប្រហារជីវិត...

អាណោចអាធ័ម​ណាស់​! មិនដឹង​ជា​ក្តៅ​វេទនា​យ៉ាងណាទេ ទម្រាំ​នឹង​ស្លាប់​នោះ

​សោកនាដកម្ម​មួយទៀត​ហើយ សម្រាប់​ប្រទេស​បង់​ក្លា​ដែ​ស ដោយសារ​ករណី​អគ្គិភ័យ​ឆេះ​រោងចក្រ នៅ​តំបន់​ខាងក្រៅ​ទីក្រុង ដា​កា (Dhaka) បណ្តាល​ឲ្យ​ស្លាប់ កម្មករ​យ៉ាងតិច ១០​នាក់ និង​ច្រើនសិប​នាក់​ផ្សេងទៀត រងរបួស ។ ​ មូលហេតុ នៃ​អគ្គិភ័យ ឆេះ​រោងចក្រ Luxury Fan Factory ស្ថិតនៅក្នុង​តំបន់ Gazipur របស់​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ព្រលប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​នោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ។ អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​បង់​ក្លា​ដែ​ស ដែល​នៅ​បន្ទាប់ពី​គ្រប់គ្រង​ស្ថានការណ៍​ភ្លើង​ឆេះ បាន​ហើយ​នោះ​អះអាង​បឋម​ថា បាន​រកឃើញ សាកសព​ជនរងគ្រោះ ត្រូវ​ភ្លើង​ឆេះ​ខ្លោច សុះ​ខ្លួន ១០​នាក់ ហើយ​ថា...

ក្រុមហ៊ុន​យន្តហោះ​ប៊ូ​អ៊ីង 737 MAX របស់​អាមេរិក​សម្រេច​ផ្អាក​ដំណើរការ​

​ កាលពីពេល​កន្លងទៅ កំពូល​យន្តហោះ​ប៊ូ​អ៊ីង 737 MAX របស់​អាមេរិក ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ហោះ ហើរ​នៅ​ទូទាំង​ពិភពលោក ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី ដែល​បានសម្លាប់​ជីវិត​មនុស្ស​ចំនួន ១៥៧ នាក់ កាលពីដើម​ខែមីនា ឆ្នាំ​២០១៩ ។ ​ថ្មីៗ​នេះ ក្រុមហ៊ុន​យក្ស​អាមេរិក Boeing បានប្រកាសថា ខ្លួន​នឹង​ផ្អាក​ការផលិត​យន្តហោះ​ត្រកូល 737 MAX ចាប់ពី​ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ​តទៅ​ហើយ​ការសម្រេចចិត្ត​ផ្អាក​ផលិតកម្ម​របស់​យន្តហោះ 737 MAX គឺ​ត្រូវបាន​ធ្វើឡើង​ដោយយោង​លើក​ត្តា​សំខាន់ៗ​មួយចំនួន ក្នុងនោះ​មាន​ទាំង​ការពន្យារពេល ផ្តល់​អាជ្ញាធរ​សុវត្ថិភាព​ពី​សំណាក់​ប្រតិបត្តិ​ករ​អាកាសចរណ៍​អាមេរិក រហូតដល់​ឆ្នាំ​២០២០ ក៏ដូចជា​ភាពមិនច្បាស់លាស់​នៃ​ការកំណត់​ពេលវេលា ដើម្បី​អនុញ្ញាត​ឲ្យ​យន្តហោះ Boeing 737 MAX...

ឆេះ​នាវា​ផ្ទុក​យន្តហោះ​រុស្ស៊ី បណ្តាល​ឲ្យ​មាន​នាក់​ស្លាប់ នឹង​របួស​១២​នាក់

យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ម្នាក់​ស្លាប់ និង ១២​នាក់​រងរបួស នៅក្នុង​គ្រោះ​អគ្គិភ័យ ឆេះ​នាវា​ផ្ទុក​យន្តហោះ Kuznetsov កាលពី​ថ្ងៃទី ១២ ខែធ្នូ នៅក្នុង​តំបន់ Murmansk ប្រទេស​រុស្ស៊ី​។​ សារព័ត៌មាន Tass បាន​ផ្សាយ​ថា «​សាកសព​ម្នាក់​ត្រូវបាន​រក ឃើញ​នៅ​កន្លែងកើតហេតុ និង ២​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅឡើយ​។ ក្រៅពីនេះ មាន​អ្នករងរបួស ១២​នាក់ ភាគច្រើន​ថប់ដង្ហើម ដោយ​ផ្សែង​ពុល ។ ការឆាបឆេះ​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី ១២ ខែធ្នូ ក្នុងពេលដែល នាវា​ផ្ទុក​យន្តហោះ Kuznetsov កំពុងតែ​ជួសជុល​។ ភ្លាមៗ​នោះ...

នាង​អើយ ​នាង​ម្តេចក៏​មិន​ដូច​សត្វ​ខ្លា​ផង​ទៅ ព្រោះ​ខ្លា​ពុំដែល​ធ្វើបាប​កូន​របស់​វា​ទេ​

….​នាង​អើយ​នាង​ម្តេចក៏​នាង​មានចិត្ត​អន្ធពាល​មិន​ដូចគ្នា​ទៅ​និង​សត្វ​ខ្លា​សោះ​ពីព្រោះ​សត្វ​ខ្លា​ទោះបីជា​វា​សាហាវ​យ៉ាងណាក៏ដោយ​ក៏​វា​មិន​ធ្វើបាប​កូន​របស់​វា​ដែរ​វា​ថ្នាក់ថ្នម​ស្រឡាញ់​ថែរក្សា​ដូចជា​កែវភ្នែក​តែ​បែរ​ជា​រូបនាង​ធ្វើបាប​កូនប្រុស​ខ្លួនឯង​យ៉ាងនេះ​។ស្ត្រីជាម្ដាយជនជាតិកូឡុំប៊ីម្នាក់នេះត្រូវបានប៉ូលិសចាប់ខ្លួន​បន្ទាប់ពី​បានធ្វើ​ទារុណកម្ម​ទៅលើ​កូនបង្កើត​របស់ខ្លួន ដោយ​ចង​ទៅនឹង​សសរ​ក្រោម​កម្ដៅថ្ងៃ ។​ ​យោង​តាមរយៈ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញថា ក្មេងប្រុស​កំសត់​ម្នាក់ ត្រូវបាន​ម្ដាយ​ចិត្តខ្មៅ​ដាក់​ទារុណកម្ម​ដោយ​ចង់​ផ្អោប​ជាមួយ​សសរ​នៅក្រោម​កម្ដៅថ្ងៃ ហើយ​នៅពេលដែល​ប៉ូលិស​ចាប់ខ្លួន ស្ត្រី​ខាងលើ គ្មាន​ពាក្យ​អ្វី​និយាយ ក្រៅពី​ស្រែកយំ​ឡើយ ។តាមប្រភពព័ត៌មានបានឲ្យដឹងថាកំឡុងពេលដែល​ក្រុមប៉ូលិស​ក្នុង​តំបន់ ដើរល្បាត​នៅលើ​គោលដៅ​របស់ខ្លួន ស្រាប់តែ​ប្រទះឃើញ​ក្មេង​តូច​ម្នាក់ ជាប់​ចំណង ដែល​ចង​ផ្អោប​ជាមួយ​សសរ កណ្ដាល​ថ្ងៃ​ក្ដៅ ហើយ​ខណៈ​នោះដែរ ក្រុម​ប៉ូល​សិស​ក៏បាន​ចូលទៅ​ជួយ និង ចាប់ខ្លួន​ស្រី្ត​ជា​ម្ដាយ​តែម្ដង ។​ ​ទោះជា​យ៉ាងណាក្ដី នៅក្នុង​ករណី​ខាងលើ គ្មាន​អ្នកណាម្នាក់​ដឹង​អំពី​មូលហេតុ​អ្វី បានជា​នារី​ជា​ម្ដាយ​ដាច់ចិត្ត​ប្រព្រឹត្ត​អំពើ​ឃោ​ឃៅ​បែបនេះ ទៅលើ​កូនតូច​ខ្លួនឯង​យ៉ាងនេះ​ឡើយ ៕

ព្រ​លាន​យន្តហោះ​ខ្នាត​យក្ស​ទាំងមូល​បែរជា​ទុកចោល​ដោយ​គ្មាន​ការ​ស្តាយស្រណោះ​បែបនេះ​ទៅវិញ​

​ កាលពី​រយៈពេល​៤៥​ឆ្នាំមុន អាកាសយានដ្ឋាន​អន្តរជាតិ Nicosia ស្ថិតនៅក្នុង​ប្រទេស​ស៊ី​ប គេ​បាន​មើលឃើញ​យន្តហោះ​ដឹក​អ្នកដំណើរ​ចុងក្រោយ​គេ បាន​ចុះចត​នៅ​ទីនោះ​។ ចាប់តាំងពី​ពេលនោះ​មក អាកាសយានដ្ឋាន​មួយ​នេះ ត្រូវបាន​គេបោះបង់​ចោល ហើយ​រឿង​តែមួយគត់​ដែលមាន​ការផ្លាស់ប្តូរ​នៅទីនេះ ចាប់តាំងពី​ឆ្នាំ​១៩៧៤​រហូតមក គឺ​គំនូ​នៅលើ​ជញ្ជាំង​អគារ​ព្រលានយន្តហោះ និង​ស្នាម​ច្រេះ​ជាប់​នៅលើ​តួ​យន្តហោះ​។​ ​យន្តហោះ Trident Sun នៅតែ​អត់​កម្រើក​ចត​នៅលើ​ផ្លូវ​មកទល់នឹង​ពេលនេះ ជា​កន្លែង​ដែល​វា​មក​សំចត​ចុងក្រោយ​គេ ដើម្បី​បញ្ជាក់ថា ព្រលានយន្តហោះ​មួយ​នេះ ត្រូវបាន​គេ​បំភ្លេចចោល​ទៅហើយ​។​ ​ព្រលានយន្តហោះ​នេះ ធ្លាប់ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដ៏​មមារ​ញឹក​មួយ​របស់​ប្រទេស​ស៊ី​ប ដោយសារតែ​វា​ស្ថិតនៅលើ​កោះ​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​។​ ​ចំណត​បច្ចេកវិទ្យា​ខ្ពស់ បានដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​១៩៦៨ រួមមាន​ទាំង​ភោជនីយដ្ឋាន និង​ហាង​ទំនើប ដើម្បី​បម្រើ​ជូន​អ្នកដំណើរ​ដែល​ធ្វើដំណើរ​មកដល់​ប្រទេស​ស៊ី​ប​។​ ​ឆ្នេរសមុទ្រ​ដ៏​ស្រស់បំព្រង ទីក្រុង​តាំងពី​មជ្ឈិមសម័យ និង​បរិ​កាស​លើ​កោះ​គ្មាន​គូ​ផ្ទឹម បានធ្វើ​ឲ្យ​ទីនេះ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត ក្នុងចំណោម​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ជន​ល្បី ដែល​រួមទាំង​តារា​សម្តែង Elizabeth...