ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បញ្ហា​ព្រំដែន​ម៉ិច​ស៊ី​ក​ត្រូវតែ​ទៅមុខ​

​បញ្ហា​នៃ​ការធ្វើ​របង​ព្រំដែន អាមេរិក និង​ម៉ិចស៊ិក​កូ ជា​គោលនយោបាយ​ទី​១​របស់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​ដែល​កិច្ចការងារ​នោះបាន​ប្រឈម​នឹងមាន​វិវាទ​យ៉ាងខ្លាំង​ជាមួយ ប្រធានរដ្ឋសភា ដែល​បានប្រកាស មិន​ចំណាយ​ប្រាក់​សម្រាប់ ជញ្ជាំង​ព្រំដែន​នោះ  លោក​ត្រាំ​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ដើម្បី​សម្រេច​នូវ​គោលនយោបាយ​របស់ខ្លួន ។ កាលពី​ពេលកន្លងទៅនេះ​គេ​នៅចាំ​បាន​ថា លោក​ប្រធានាធិបតី​អាមេរិក បាន​ឈាន​រហូត​ទៅដល់​ការឡើង​តុលាការ​ផងដែរ ។​ ​ចៅក្រម​សហព័ន្ធ​អាមេរិក​ម្នាក់​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​) បានចេញ​បទបញ្ជា​មួយ​ដើម្បី​រារាំង​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បង្វិលប្រាក់ ៣.៦​ពាន់​លាន​ដុល្លារ យកទៅ​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក និង​ម៉ិចស៊ីកូ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​ ​លោក ដេវីដ ប្រ៊ី​យ៉ូន​ស៍ (David Briones) ដែលជា​ចៅក្រម​សហព័ន្ធ​ម្នាក់​នៃ​ទីក្រុង...

ក្រុ​ម​អ្នកវិទ្យាសាស្ត្រ​ស្រាយ​អាថ៌កំបាំង​ថាមពល​ពិសេស​របស់​ជនភាគតិច Sherpa

​ស្របពេល​ដែល​លោក Sir Edmund Hillary ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​មនុស្ស​លើកដំបូង​គេ បាន​ឡើងដល់​កំពូលភ្នំ Everest នោះ លោក​ត្រូវបាន​អមដំណើរ​ដោយ​អ្នក​ម​គ្គុ​ទេស​ជនភាគតិច Sherpa របស់គាត់ គឺ​លោក Tenzing Norgay ។ ដោយ​គ្មាន​ជំនួយ​ពី​ក្រុម​ម​គ្គុ​ទេស​ជនភាគតិច Sherpa​របស់​នេ​ប៉ាល់​ទេនោះ ការធ្វើដំណើរ​ផ្សងព្រេង​តិចតួច​បំផុត អាច​ឡើង​ទៅដល់​កំពូល​ភ្នំ​ហេមពាន្ត ដូចជា​ភ្នំ Everest ។​ ​ជនភាគតិច Sherpa បានរស់នៅ​លើ​ជួរ​ភ្នំ​រយៈកម្ពស់​ខ្ពស់ៗ​របស់​ប្រទេស​នេ​ប៉ាល់​អស់​រយៈពេល​រាប់ម៉ឺន​ឆ្នាំ​មកហើយ ហើយ​ពួកគេ​មាននូវ​សមត្ថភាព​ហួស​ពី​និស្ស័យ​មនុស្ស ដើម្បី​ទប់ទល់​នឹង​ជម្ងឺ​បង្កឡើង​ដោយសារ​រយៈកម្ពស់​ខ្ពស់ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​អ្នក​ម​គ្គុ​ទេស​ដ៏​ល្អប្រសើរ​បំផុត​សម្រាប់​អ្នកមាន​មកពី​លោកខាងលិច ដែល​ធ្វើដំណើរ​មកកាន់​ភ្នំ Everest ដើម្បី​រក​អ្វី​ប្លែក បើទោះជា​ពួកគេ​ដឹងថា មាន​អ្នក​ឡើង​ភ្នំ​នេះ​មិនតិច​នោះទេ ដែល​បាន​ស្លាប់​បន្សល់ទុក​ឆ្អឹង​ពួកគេ​ចោល​នៅលើ​ភ្នំ​ដោយសារតែ​ការធ្លាក់​ពីលើ​ភ្នំ...

វៀតណាម​ផលិត​វា​នា​មុជទឹក​ក្នុងការ​ត្រៀមលក្ខណៈ​ទប់​ទល់​ជាមួយ​មហា​យក្ស​ចិន

​ កាលពីពេលកន្លងមកនេះ ​វៀតណាម​បានធ្វើ​ទំនើបកម្ម​យោធា ដោយ​ពង្រីក​ថវិកា​យោធា និង​ទិញ​សព្វាវុធ​ទំនើបៗ​ច្រើនសន្ធឹក​សន្ធាប់​ ត្រូវបាន​គេ​មើលឃើញថា​ជាការ​ត្រៀមលក្ខណៈ​ទប់ទល់​ជាមួយ​មហា​យក្ស​ចិន​ដែល​កំពុង​កោងកាច​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ខ្លួន​។​ ​ថ្មីៗ​នេះ​វៀតណាម​ត្រូវបាន​គេ​មើលឃើញថា បាន​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​កាន់តែខ្លាំង តាមរយៈ​ការទិញ​សព្វាវុធ ក៏ដូចជា​ចាប់ផ្ដើម​រៀន​ផលិត​នាវាមុជទឹក ដោយ​ខ្លួនឯង ដូចជា​នាវាមុជទឹក Truong Sa 01 ជាដើម​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ពី​គេហទំព័រ Military Armed Force នៅ​ថ្ងៃ​អង្គារ ទី​១០ ខែធ្នូ ឆ្នាំ​២០១៩​។​ ​នាវាមុជទឹក​ខ្នាតតូច Truong Sa 01 ត្រូវបាន​ផលិតឡើង​ដោយ​អតីត​សាស្ត្រាចារ្យ​ខាង​វិស្វកម្ម​នាវា​នៃ​សាកលវិទ្យាល័យ ទីក្រុង​ហាណូយ លោក Nguyen Quoc Hoa ហើយ​បច្ចុប្បន្ន​លោក​បាន​ក្លាយជា​អ្នកជំនួញ​នាវា​ម្នាក់ នៅក្នុង​ខេត្ត Thai...

អ៊ីស្រាអែលសាកល្បងម៉ាស៊ីនមីស៊ីល ឆ្លងទ្វីបបំពាក់ក្បាលគ្រាប់ បរមាណូ ដើម្បីបង្កើនសមត្ថភាព បានដោយជោគជ័យ

អ៊ីស្រាអែល ជា​ប្រទេស​មាន​គ្រាប់បែកបរមាណូ ហើយ​ពេលនេះ អ៊ីស្រាអែល​បាន​បង្កើន​សមត្ថភាព​កាន់តែខ្លាំង​ជាង​មុន​ដោយ​អភិវឌ្ឍន៍​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល់​គ្រាប់​បរមាណូ ។ សកម្មភាព​ខាងលើ​របស់​អ៊ីស្រាអែល​បាន​បង្កក្តី​បា​ម្ភ​យ៉ាងខ្លាំង ដល់​ប្រទេស​អ៊ីរ៉ង់​ដែលជា​សត្រូវ​នឹង​គ្នា​ហើយ​ប្រទេស​ទាំងពីរ​តែងតែ​គំរាមកំហែង​ក​ម្តេច​គ្នា​ទៅវិញទៅមក ។​ពេល​ថ្មីៗ​នេះ អ៊ីស្រាអែល បានប្រកាសថា បាន​សាកល្បង​ដោយ​ជោគជ័យ ម៉ាស៊ីន​មី​ស៊ី​ល​ថ្មី សម្រាប់​ប្រើប្រាស់ នៅលើ​មី​ស៊ី​ល Hetz និង​Jericho អាច​បំពាក់​ក្បាល់​គ្រាប់​បរមាណូ ។​ ​រដ្ឋាភិបាល​ទីក្រុង​តេ​អ៊ីរ៉ង់ បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ពី​សកម្មភាព​របស់​អ៊ីស្រាអែល ។ ជាមួយគ្នា​នោះ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif បាន​ចោទប្រកាន់​ទៅលើ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង ដែល​មិនមាន​សកម្មភាព ថ្កោលទោស ដល់​ឃ្លាំង​អាវុធ​បរមាណូ របស់​អ៊ីស្រាអែល...

រន្ធត់អ្វីម៉្លេះ…មនុស្សជាង៤៣នាក់,ក្លាយជាចំណីព្រះអគ្គី…ខណៈពេលលង់លក់ក្នុងដំណេក

នៅ​ប្រទេស​ឥណ្ឌា​ជារឿយៗ​បាន​កើតមានឡើង​នូវ​គ្រោះ​អគ្គីភ័យ​ឆេះ​រោងចក្រ​ឬក៏​រោង​សិប្បកម្ម​ដោយ​ប្រាកដ​តែម​នុស្ស​មួយ​លើកៗ​អស់​មិនតិច​នាក់​នោះទេ​។​ចំពោះ​មូលហេតុ​ក៏​ព្រោះតែ​រោងចក្រ​ជាច្រើន​និង​ក្រុម​ផលិត​តូចៗ​នៅក្នុង​ផ្ទះល្វែង​ស្ថិតនៅក្នុង​ទីក្រុង​ធំៗ​របស់​ឥណ្ឌា​ច្រើនតែ​តាំងនៅ​ក្នុង​សង្កាត់​ចាស់ៗ​ដែលមាន​មនុស្ស​រស់នៅ​ណែនណាន់តាន់តាប់​ភាគច្រើន​ជា​ប្រជាជន​ក្រីក្រ​ដោយសារតែ​ដី​នៅ​តំបន់​ទាំងនេះ​ថោក​និង​ងាយ​រក​កម្លាំង​ពលកម្ម​។​ ​ក្រុម​ផលិត​បែបនេះ​ច្រើន​ជួល​ពក​លករ​កម្មករ​ចំណាកស្រុក​ស៊ីប្រាក់​ឈ្នួល​ថោកៗ ដែល​ដេក​ធ្វើការ​នៅនឹងកន្លែង​តែម្តង​ដើម្បី​សន្សំសំចៃ​លុយ​។​ការធូររលុង​ក្នុងការ​អនុវត្ត​ច្បាប់​អាគារ​និង​សុវត្ថិភាព​ច្រើនតែ​នាំអោយមាន​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​ច្រើនៗ​នៅ​ឥណ្ឌា​។​ ​កាលពី​ថ្ងៃទី​៨​ខែធ្នូ​មនុស្ស​យ៉ាងហោចណាស់​៤៣​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ក្នុង​រោងចក្រ​មួយ​នៅក្នុង​រដ្ឋធានី​ញូ​វ​ដែល​ល្លី​របស់​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ធ្នូ ហើយ​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើនឡើង​ថែមទៀត នេះ​បើតាម​អ្វីដែល​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​។​អគ្គិភ័យ​បានកើត​ឡើង​នៅក្នុង​សង្កាត់​ចាស់​របស់​ទីក្រុង​កន្លែង​មាន​ផ្លូវ​តូចចង្អៀត​និង​មនុស្ស​រស់នៅ​ជាន់គ្នា ហើយ​រោងចក្រ​និង​ឃ្លាំង​តូចចង្អៀត​។​នាយប៉ូលិស​ក្រុង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​   «​យើង​....​បាន​ជួយសង្គ្រោះ​មនុស្ស​យ៉ាងតិច​៥០​នាក់​។​ពួកគេ​ជា​ពលករ​និង​កម្មករ​រោងចក្រ​ដែល​កំពុង​ដេក​នៅ​ខាងក្នុង​អាគារ​កំពស់​៤​ឬ​៥​ជាន់​នេះ​»​។​ ​ពួក​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយថា​វា​ពិបាក​ចូល​សង្គ្រោះ​និង​ពន្លត់ភ្លើង​ដោយសារ​ផ្លូវ​តូចចង្អៀត និង​ងងឹត​។​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា​អ្នក​ពន្លត់ភ្លើង​លីសែង​មនុស្ស​ចេញ​តាម​ច្រក​តូចៗ​ទៅកាន់​រថយន្ត​សង្គ្រោះ​។​ពួក​មន្ត្រី​អគ្គិភ័យ​បានអោយដឹងថា អាគារ​ដែល​ឆេះ​ផ្ទុក​កាតា​ប​ក្មេង​រៀន និង​វត្ថុ​វេច​ខ្ចប់ តែ​គេ​នៅ​មិនទាន់​ដឹង​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅឡើយ​៕​  

ប្អូនប្រុសខ្មាស់គេខ្លះផង….ម៉េចក៏ឈរថតឡានរបស់អ្នកដទៃចង់ឲ្យគេយល់ច្រឡំថាជាសេដ្ឋី?

.....​យុវជន​ម្នាក់នេះ​ព្រោះតែ​ចង់​ឲ្យ​អ្នកដទៃ​កោតសរសើរ​ថា​ខ្លួន​ជា​លោក​សេដ្ឋី​ទាំង​វ័យ​នៅ​ក្មេង​ល្ហក់​តឺ​នុយ​ខោអាវ​ស្អាតបាត ឃើញ​ឡាន​ណា​ទំនើប​ចត​ស្ងៀម​ក៏​ទៅ​ឈរ​កាច់រាង​ពីមុខ​ឡាន​ហើយ​សែ​ល​ហ្វី​ឆ្វាច់ៗ​បង្ហោះ​ភ្លែត​។​ ​កាលពីពេល​ថ្មីៗ​នេះ យុវជន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ នេះ​បាន​បង្ហោះ​រូបភាព​ឈរ​នៅខាងមុខ​រថយន្ត​ទំនើប​មួយគ្រឿង ទៅលើ​គណនី Instagram របស់ខ្លួន​តែ​ទទួលបាន​ទាំង​ពាក្យ​កោតសរសើរ និង​រិះគន់ វាយប្រហារ​។​មតិ​មួយចំនួន​បាន​ចោទសួរ​ទៅកាន់​យុវជន​នោះ​ថា នៅ​ក្មេង​ដូចជា​គាត់ មានលទ្ធភាព​ទិញ​រថយន្ត​ល្អ​ដោយ​របៀប​ណា​ទៅ​? ឯ​ខ្លះទៀត​បាន សើចចំអក​និង​វាយប្រហារ​យ៉ាងខ្លាំង​។ យ៉ាងណា​រូបថត​នោះ ត្រូវបាន​គេ​ចែកចាយ​យ៉ាងច្រើន​នៅលើ​បណ្ដាញ​សង្គម និង​ត្រូវបាន​គេ​ចុះផ្សាយ​នៅលើ​គេហទំព័រ​ព័ត៌មាន​ទៀតផង រហូត​ដំណឹង​នេះ​បាន​ដឹងឮ​ដល់​នារី​ម្នាក់​។​ជាក់ស្តែង ម្ចាស់​គណនី Twitter របស់​នារី វ័យក្មេង​ម្នាក់​មានឈ្មោះ Marisalerose ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​រថយន្ត​ពិតប្រាកដ បានឃើញ​ពី​ការ​បង្ហោះ​រូបថត​ជាមួយ​ការ​ខំ​មិន ពាក្យ​ចំអក​តិះដៀល​នៅ​ខាងក្រោម​រូប​យុវជន នាង​ក៏​សម្រេចចិត្ត​ចែករំលែក​បន្ត​ដោយ​ថត​លើ​ផុស​របស់​យុវជន​ហើយ​យកមក​បង្ហោះ​លើ​គណនី Twitter របស់​នាង​។ នាង​មិនបាន​ចំអក​ចំពោះ​យុវជន​ដែល​ថត​ជាមួយ​រថយន្ត​របស់​នា​ង​បង្ហោះ​នោះទេ​នាង​ថែមទាំង​ចេញមុខ​ការពារ​យុវជន​ដោយ​ស្នើ​ឲ្យ​អ្នក​ប្រើ​អ៊ីនធឺណិត បញ្ឈប់​រាល់​ការ​តិះដៀល​យុវជន​នោះ​ទៀតផង​។​តួយ៉ាង រហូត​នៅ​ថ្ងៃ​បន្ទាប់ នារី​ម្ចាស់​រថយន្ត​បាន​ណាត់ជួប​យុវជន​ខាងលើ ហើយ​នាង​ថែមទាំង​និយាយថា រូបគេ​ជា​ក្មេង​ល្អ ឈប់​ស្អប់​គាត់ ឈប់​ចំអក​គាត់​ទៀត...

ប្រ​ថ្នូ​ល​អាក្រក់​នឹង​កើតមាន​នាពេល​ខាងមុខនេះ បន្ទាប់ពី​លោក​គីម ជុង​អ៊ុន បង្ហាញ​សញ្ញា​មិន​ស្រួល​

​ កាលពីពេល​ប៉ុន្មាន​ខែ​មុននេះ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង បាន​បញ្ចេញ​រូបថត​ឃើញ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន ជិះសេះ​.​ស ឡើង​ភ្នំ​ពិសិដ្ឋ ប៉េ​ក​ទូ របស់​ប្រទេសមួយ​នេះ​។​ ​លោក​គីម តែងតែ​ទៅលេង​ភ្នំ​មួយ​នេះ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅ​តំបន់​ឧបទ្វីប មុនពេល​ធ្វើការ​សម្រេច​ចិត្តធំៗ ដែល​រួមទាំង​ការប្រហារជីវិត​ឪពុកមា​ដ៏​មានអំណាច​របស់លោក​កាលពី​ឆ្នាំ​២០១៣ ហើយ​និង​ការបើក​ច្រក​ការទូត​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន កាលពី​ឆ្នាំ​២០១៨​។​ ​ថ្មីៗ​នេះ បើ​យោងតាម​សារព័ត៌មាន​របស់ Reuters លោក គីម ជុង​អ៊ុន និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​របស់លោក រួមទាំង​ភរិយា ជិះសេះ​កម្សាន្ត​នៅឯ​តំបន់ភ្នំ Paektu ខណៈ​ក្រុម​អ្នកជំនាញ យល់ថា​នេះ​អាចជា​សញ្ញា​នឹងមាន​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ជាថ្មី ក្រោយ​ទីក្រុង​ព្យុងយ៉ាង​សួរ​អាមេរិក​ថា​ចង់បាន​កាដូ​អ្វី នៅ​ថ្ងៃបុណ្យ​ណូអែល ចុងឆ្នាំ​នេះ​។ នេះ​គឺជា​លើក​ទី​២​ហើយ ដែល​លោក គីម ជុង​អ៊ុន ជិះ​សេះស​នៅលើ​ភ្នំ...

បំបែកសំណុំរឿង​ឃាតកម្ម​កក្រើក​មេឃ​! ចាប់រំលោភ​សាកសព​ម្តាយ និង​កូនស្រី​អាយុ​១០​ក្រោយពេល​សម្លាប់ចោល​ស្ទើ​តែ​ទាំង​ពូជ​

​ឃាតករ​ដែល​បានសម្លាប់​សមាជិកគ្រួសា​រ​៣​នាក់ មុនពេល​ចាប់រំលោភ​សាកសព​ម្តាយ និង​កូនស្រី​អាយុ​១០​ឆ្នាំ​របស់​នាង​នៅ​ប្រទេស​ឥណ្ឌា​នោះ ត្រូវបាន​ចាប់ខ្លួនបាន​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​ ​ឃាតករ​ធ្មិ​ល​ចូល Nasiruddin អាយុ​៣៨​ឆ្នាំ បានធ្វើ​ឃាត​ប្តី​ប្រព័ន្ធ​២​នាក់ និង​កូនប្រុស​អាយុ​៤​ខែ​របស់​ពួកគេ ដែល​រកឃើញ​ស្លាប់ និង​ដេក​ននល​គោក​នៅក្នុង​ផ្ទះ​របស់​ពួកគេ កាលពី​រយៈពេល​១​សប្តាហ៍​មុន​នៅក្នុង​រដ្ឋ​ឧ​ត្ត​ប្រទេស ប្រទេស​ឥណ្ឌា​។​ ​ឃាតករ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ងប់​ង​ល់​នឹង​សិច និង​ចូលចិត្ត​រំលោភ​សាកសព​នេះ បាន​សារភាពថា លោក​បាន​លួច​ចូលក្នុង​គ្រួសារ​មួយ​នេះ នៅពេល​យប់ ដោយ​វាយ​សម្លាប់​ប្តី អាយុ​៣៥​ឆ្នាំ នឹង​ដុំថ្ម មុនពេល​សម្លាប់​ប្រពន្ធ​អាយុ​៣០​ឆ្នាំ តាម​ក្រោយ​។​ ​ក្រោយ​សម្លាប់​ឪពុកម្តាយ​នេះ​រួច លោក Nasiruddin ក៏បាន​សម្លាប់ចោល​កូនប្រុស​អាយុ​៤​ខែ​របស់​ពួកគេ ហើយ​បន្ទាប់មក​ក៏​ចាប់រំលោភ​សាកសព​ម្តាយ​។​ ​បុរស​ល្មោភកាម​ម្នាក់នេះ បាន​ចាប់រំលោភ​សាកសព​ម្តាយ​យ៉ាង​អស់ចិត្ត​អស់ចង់​រយៈពេល​៣​ម៉ោង ហើយ​បន្ទាប់មក​ក៏​ចាប់រំលោភ​កូនស្រី​អាយុ​១០​ឆ្នាំ​ទៀត ដែល​បាន​រងរបួស ហើយ​និង​បាន​វាយ​ដុំ​មកលើ​ប្អូនប្រុស​អាយុ​៤​ឆ្នាំ​របស់​នាង​ទៀត​។​ ​លោក Azamgarh Triveni Singh គឺជា​មន្ត្រីនគរបាល​ស៊ើបអង្កេត បាន​និយាយប្រាប់​កាសែត...

កូរ៉េខាងជើងគំរាមបាញ់មីស៊ីលកម្ទេចជប៉ុនធ្វើឲ្យកើតក្តីកង្វល់ពីការផ្ទុះសង្រ្គាមលោកលើកទី៣

ក្តីកង្វល់ពីការផ្ទុះសង្រ្គាមលោកលើកទី៣បានកើតមានហើយក្រោយពេលដែលកូរ៉េខាងជើង បានគំរាមបាញ់មីស៊ីលបាលីស្ទិកកម្ទេចប្រទេសជប៉ុន រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាងបាញ់សាកល្បងជើងទម្ររ៉ុក្កែតពហុជំនាញប្រភេទថ្មីរបស់ខ្លួន។ កូរ៉េខាងជើង បានធ្វើការព្រមានជប៉ុនបែបនេះ អំឡុងការវាយប្រហារដោយពាក្យសម្តីមកលើលោកនាយករដ្ឋមន្រ្តី ហ្ស៊ីហ្សូ អាបេ ចំពោះការសន្យារបស់លោកក្នុងការតាមដានទីក្រុងព្យុងយ៉ាង ក្រោយរដ្ឋឯកកោមួយនេះ បាញ់មីស៊ីលរយៈចម្ងាយខ្លី២គ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃព្រហស្បត្តិ៍។ បន្ទាប់ពីការបាញ់សាកល្បងនេះ លោកអាបេ បានចោទប្រកាន់យោធាកូរ៉េខាងជើង ថាបានគំរាមកំហែងដល់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា យើងអាចនិយាយបានថាលោកអាបេ ជាមនុស្សល្ងង់ជាងគេនៅលើលោកនេះ ហើយនិងជាមនុស្សភ្លើខ្លាំងបំផុតមិនធ្លាប់ដែលស្គាល់នៅក្នុងប្រវត្តិសាស្រ្ត ពេលដែលគាត់មិនស្គាល់មីស៊ីលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែតពហុជំនាញ ខណៈពេលដែលឃើញសេចក្តីរាយការណ៍ភ្ជាប់ជាមួយរូបថត ។ លោកអាបេ អាចនឹងមើលឃើញមីស៊ីលបាលីស្ទិកពិតប្រាកដនៅមិនយូរទៀតទេ នៅក្រោមនឹងច្រមុះរបស់គាត់តែម្តង។ ខណៈពេលនោះដែរ វរសេនីយឯកកងទ័ពចូលនិវត្តន៍សហរដ្ឋអាមេរិក គឺលោកជែក ចាកូប បាននិយាយថា ការសម្រេចចិត្តបាញ់មីស៊ីលនៅថ្ងៃដឹងគុណ Thanksgiving...

គ្រូ​ស្រលាញ់​សិស្ស​ដល់ពេល​ឈ្លោះ​គ្នា​យក​រណា​កាត់​សាកសព​ជា​កង់ៗ​ញាត់​ចូល​វ៉ា​លី​រួច​យកទៅ​បោះចោល​ក្នុង​ទន្លេ​

​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម ក្រោយពេល​គាត់​ត្រូវបាន​គេ​ទាញ​ចេញពី​ទន្លេ​កក ឃើញ​មាន​ដៃ​មនុស្ស​ស្រី​ចំនួន​២​ដែល​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​វ៉ា​លី​របស់គាត់​។​ ​បន្ទាប់មកទៀត ក្រុមនគរបាល បាន​រកឃើញ​ក្បាល និង​ដងខ្លួន​នារី​ម្នាក់​នៅក្នុង​ផ្ទះល្វែង​របស់​គាត់ ស្ថិតនៅក្នុង​ទីក្រុង St Petersberg ប្រទេស​រុស្ស៊ី ជាមួយនឹង​រណា​ប្រឡាក់​ដោយ​ឈាម​។​ ​នារី​រងគ្រោះ​ម្នាក់នេះ ត្រូវ​បានផ្តល់​អត្តសញ្ញាណ​ថា​មានឈ្មោះ Anastasia Yeschenko អាយុ​២៤​ឆ្នាំ គឺជា​កូនសិស្ស​របស់លោក​សាស្ត្រាចារ្យ Oleg Sokolov​។​ ​ក្រុមនគរបាល បាន​អះអាងថា នាង​មាន​ទំនាក់ទំនង​លើ​គ្រែ​លួចលាក់​ជាមួយនឹង​សាស្ត្រាចារ្យ​វ័យ​៦៣​ឆ្នាំ​ម្នាក់នេះ ពេលដែល​គាត់​សម្លាប់​នាង​អំឡុងពេល​ឈ្លោះប្រកែក​គ្នា​។​ ​លោក Sokolov ដែលជា​អ្នកជំនាញ​ឈានមុខ​គេ​មួយរូប នៅក្នុង​ប្រវត្តិសាស្ត្រ​យោធា​រុស្ស៊ី​នោះ បច្ចុប្បន្នកំពុង​នៅក្នុង​មន្ទីរពេទ្យ​ទាំង​ដៃ​ជាប់​ខ្នោះ ក្រោយ​កើតរោគ​ខ្វះ​កម្តៅ​។​ ​លោក​ត្រូវបាន​ទាញ​ចេញពី​ទន្លេ​កក Moyka ស្ថិតនៅក្នុង​ទីក្រុង St Petersburg កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។ ក្រុមនគរបាល...