ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​បង្ហាញ​សាច់ដុំ​ដាក់​ពិភពលោក​ទៀតហើយ !

​ជាថ្មី​ម្តងទៀត កូរ៉េខាងជើង​នៅតែ​បន្ត​សាកល្បង កាំជ្រួច​មី​ស៊ី​ល ដោយ​ជោគជ័យ ការសាកល្បង​នៅពេលនេះ​គឺជា​ប្រភេទ​មី​ស៊ី​ល​ខ្នាត​ធំ ។​ ​បើ​យោងតាម​សារព័ត៌មាន Reture បាន​ចុះផ្សាយ​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​២​គ្រាប់ ចេញពី​តំបន់​ភាគ​ខាងលិច​ប្រទេស ឆ្ពោះទៅកាន់​សមុទ្រ​ខាងកើត (​សមុទ្រ​ជប៉ុន​) ដោយ​មី​ស៊ី​ល​ទាំងពីរ​នោះ​ហោះ​បាន​ចម្ងាយ​ប្រហែល​៣៧០​គីឡូម៉ែត្រ នៅ​រយៈកម្ពស់​អតិបរមា​៩០​គីឡូម៉ែត្រ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ប្រព័ន្ធ​មី​ស៊ី​ល​នោះ​គឺជា​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ធំៗ​បាន​ម្តង​ច្រើន​គ្រាប់​។ ទីភ្នាក់ងារ KCNA បាន​បញ្ជាក់ថា លោក គីម ជុង​អ៊ុន បាន​សម្តែង​ការពេញចិត្ត​ជាខ្លាំង​ចំពោះ លទ្ធផល​នៃ​ការធ្វើ​តេស្ត ហើយ​លោក​បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​ក្រុម​អ្នកជំនាញ ដែល​បាន​អភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​នេះ​។​ ​គួរ​បញ្ជាក់ដែរថា នេះ​ជា​លើក​ទី​១២​ហើយ​ដែល​ទីក្រុង​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចម្ងាយ​ខ្លី បើ​គិត​ចាប់តាំងពី​ជំនួប​លើកចុងក្រោយ​រវាង​លោក​ត្រាំ និង​គីម នៅក្នុង​តំបន់​គ្មាន​យោធា​។ ​

ខឹង​នាង​តវ៉ា​រឿង​រួមរ​ក្ស័​យូរពេក​ក៏​ច្របាច់​.​ក​សម្លាប់ចោល​តែម្តង​

​ បុរស​ម្នាក់​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត ក្រោយ​លោក​បាន​ធ្វើឃាត​ស្រី​ស្អាត​ដែលជា​ស្ត្រី​រកស៊ី​ផ្លូវភេទ ក្រោយពី​ពួកគេ​មានទំនាស់​រឿង​រួមរ​ក្ស័​យូរពេក ដែល​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​ ​លោក Ridwan Solihin ត្រូវ​រង​ការចោទប្រកាន់ថា​បានសម្លាប់​ស្រីពេស្យា​ចា​រ្យ​ម្នាក់ ក្រោយពេល​អ្នក​ទាំង​២ មានទំនាស់​គ្នា​រឿង​វ៉ៃ​សិច​យូរ​ខ្លាំងពេក​។​ ​នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា OS ហើយ​នាង​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ ក្រោយ​ជួប​លោក Solihin និង​មនុស្ស​២​នាក់​ផ្សេងទៀត​។​ ​ក្រុមនគរបាល បាន​អះអាងថា លោក Solihin និង​នាង OS បាន​វ៉ៃ​សិច​នៅក្នុង​បន្ទប់​សណ្ឋាគារ ស្ថិតនៅ​ខេត្ត​ជ្វា​ខាងលិច ប្រទេស​ឥណ្ឌូនេស៊ី​។​ ​លោក Bimantoro Kurniawan គឺជា​ប្រធាន​អង្គភាព​ស៊ើបអង្កេត បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ដោយសារតែ​ការ​វ៉ៃ​សិច​នេះ​យូរ​ខ្លាំងពេក ទើប​ជនរងគ្រោះ​តវ៉ា​។ សម្តី​របស់​ជនរងគ្រោះ បានធ្វើ​ជនដៃដល់​មាន​អារម្មណ៍​ឈឺចាប់ រួច​រូបគេ​ក៏​ច្របាច់​.​ក​សម្លាប់​នាង OS​ចោល​តែម្តង​។​ ​ក្រោយមក លោក​ក៏​លួច​ទ្រព្យសម្បត្តិ​របស់​នាង...

បុរស​មហា​សំណាង​រើស​បាន​កំណប់​សមុទ្រ​ដែលជា​កម្អួត​ត្រី​បា​ឡែ​ន​តម្លៃ​រហូតដល់​ទៅ​៣២​ម៉ឺន​ដុល្លារ​

​អ្នកនេសាទ​ថៃ​ម្នាក់ បាន​ជួប​លាភ​ដោយ​ចៃដន្យ​បាន​ប្រទះឃើញ​កំណប់​សមុទ្រ​ដែលជា​ដុំ​កម្អួត​ត្រី​បា​ឡែ​ន​ដ៏​ធំ​មួយ​ដែលមាន​តម្លៃ​ប្រមាណ​ជា​៣២​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ​។​ ​លោក Jumrus Thiachot មាន​អាយុ ៥៥​ឆ្នាំ បាន​ប្រទះឃើញ​ដុំ​កម្អួត​ត្រី​បា​ឡែ​ន ដែលមាន​ទម្ងន់​ប្រហែល ១៤​ផោន​(​ស្មើនឹង​៦,៣៥​គ​.​ក​) ខណៈពេលដែល​រូបលោក​បាន​ដើរ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​លើ​កោះ Samui កាលពីដើម​ឆ្នាំនេះ​។​ ​អ្នកនេសាទ​ម្នាក់នេះ​ពុំបាន​ដឹង​ប្រាកដ​ទេ​ថា វា​គឺជា​អ្វី​នោះទេ ហើយ​លោក​ក៏បាន​យក​វា​ទៅ​ទុក​នៅក្នុង​ផ្ទះ ហើយក៏​បន្ត​ទៅធ្វើ​ការងារ​នេសាទ​របស់លោក ដែល​អាច​រកចំណូលបាន​ប្រហែល ៤០០​បាត (​ឬ​ប្រហែល ១៣​ដុល្លារ​អាមេរិក​) ក្នុង​មួយថ្ងៃ​ផងដែរ​។​ ​ប្រភព​ដដែល​បន្តថា ក្រោយមក លោក Jumrus ក៏​តែង​បាន​លួច​សួរ​អ្នកជិតខាង​របស់លោក ដើម្បី​ឲ្យ​ពួកគេ​ជួយ​ពិនិត្យ​មើលថា​តើ​ដុំ​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​អ្វី​។ ប៉ុន្តែ​ជា​លទ្ធផល​នៅតែ​មិន​កើតការ​។​ ​នេះ​ពិតជា​សំណាង​ពី​ជាតិ​មុន​របស់លោក Jumrus​ពិតមែន ដោយសារ​កាលពី​ថ្ងៃ​ថ្ងៃ​អង្គារ​កន្លងទៅនេះ មន្ត្រី​មកពី​រដ្ឋាភិបាល​ក្នុងស្រុក ក៏បាន​ចុះមក​ដល់ផ្ទះ​របស់លោក​ផ្ទាល់​តែម្តង ដើម្បី​ជួយ​ពិនិត្យ​ទៅលើ​ដុំ​ក្រមួន​នោះ ហើយ​នៅ​ទីបំផុត​ពួកគេ​បាន​អះអាងថា វា​គឺជា​កម្អួត​ត្រី​បា​ឡែ​ន​ដែលជា​របស់​ដ៏​មានតម្លៃ​បំផុត ដែលជា​សារធាតុ​មួយ​ត្រូវបាន​គេ​យកទៅ​ផ្សំ​ធ្វើជា​ទឹកអប់​។​ ​ដុំ​កម្អួត​ត្រី​បា​ឡែ​ន​ដែល​លោក...

កងកម្លាំងប្រដាប់អាវុធ​ចម្រុះ ចាប់ផ្តើម​បើក​ការហ្វឹកហាត់​រួមគ្នា​នៅ​ជិត​ព្រំដែន​ខ្មែរ​ថៃ

​នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ កងកម្លាំង​ទាំង​៣​ប្រភេទ​រួមមាន កងទ័ព កងរាជអាវុធហត្ថ និង​នគរបាល​ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​បើក​ការហ្វឹកហាត់​រួមគ្នា ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​។​ ​ជាមួយនឹង​ការហ្វឹកហាត់​នេះ មានការ​ចល័ត​កម្លាំង​ទ័ព​ចេញពី​ទីបញ្ជាការដ្ឋាន​ទិស​ទី​១ និង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​។​ ​ជាមួយ​ការ​ចល័ត​កម្លាំង ដើម្បី​ហ្វឹកហាត់​នេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ ក្នុង​ខេត្តបន្ទាយមានជ័យ កុំ​មានការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ពេល​មានការ​ចល័ត​កម្លាំង​។​ ​សូមបញ្ជាក់ថា នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មានការ​ដាក់ពង្រាយ​ក​ម្លាំ​ង​នគរបាល​មួយចំនួន​ផងដែរ ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​ច្រកទ្វារ​។ ​

សមត្ថកិច្ច នៅ​ពុំទាន់​រកឃើញ​មូល​ហេតុដែល​បណ្តាល​ឲ្យ​ស្ត្រី​ជនជាតិ​អង់គ្លេស​ស្លាប់បាត់​បង់ជីវិត​នៅឡើយ​ទេ

​កាល​ពេល​ថ្មីៗ​នេះ នារី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge អាយុ ២១ ឆ្នាំ ដែល​បាន​បាត់​ខ្លួន​នៅ​កោះរ៉ុង​កាលពី​ថ្ងៃទី ២៤ ខែតុលា ត្រូវបាន​រកឃើញ​សព​អណ្ដែត​នៅលើ​ទឹកសមុទ្រ ស្ថិត​នៅក្បែរ​ព្រំដែន​ថៃ​ដែលមាន​ចម្ងាយ​ជាង ៩១ គីឡូម៉ែត្រ​ពី​ទីតាំង​បាត់​ខ្លួន​។​ ​បើ​យោងតាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏បាន​បញ្ជាក់ថា តាម​ព័ត៌មាន​បឋម​ដែល​លោក​ទទួលបាន គឺ​ពិតជា​រកឃើញ​សព​របស់​នាង បាន​អណ្ដែត​ដល់​ខេត្តកោះកុង ហើយ​ពេលនេះ​កម្លាំង​នគរបាល អាជ្ញាធរ​បាន​ទាក់ទង​ទៅខាង​ក្រុម​លំហរ​សមុទ្រ​នាំយក​សព របស់​នាង មកលើ​គោក​វិញ​។​ ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ការងារ​នេះ​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​យកចិត្ត​យ៉ាងខ្លាំង និង​បាន​ចាត់​ឲ្យ​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ទាក់ទង​អន្តរាគមន៍​នាំយក​សព របស់​នាង...

ផ្ទះ​ខ្មោចលង​ដាច់​ផ្ងារ​ជាងគេ​បំផុត​នៅ​អង់គ្លេស​លក់ដាច់​ក្នុងតម្លៃ​២៤​ម៉ឺន​ផោន​

​ ផ្ទះ​ខ្មោចលង​ដាច់​ផ្ងារ​ជាងគេ​បំផុត​នៅ​ចក្រភព​អង់គ្លេស នៅ​ទីបំផុត​បាន​លក់ដាច់​ហើយ​ក្នុងតម្លៃ​២៤​ម៉ឺន​ផោន រយៈពេល​ជិត​៣​ឆ្នាំ​ក្រោយពេល​ដាក់​លក់ឡៃ​ឡុង​លើ​ទីផ្សារ ថ្វីត្បិតតែ​មាន​សេចក្តីរាយការណ៍​ថា នៅតែមាន​ព្រលឹង​វិញ្ញាណ​ខ្មោច​រុញ​មនុស្ស​ឲ្យ​ធ្លាក់ចុះ​ពី​ជណ្តើរ​ក៏ដោយ​។​ ​ផ្ទះ​ខ្មោច​មាន​បន្ទប់ដេក​២ ដែល​គេ​ហៅ​ឈ្មោះ The Cage នេះ ស្ថិតនៅ​ទីក្រុង St Osyth នៃ​ស្រុក Essex ជា​កន្លែង​ដែល​គេ​ទើប​រកឃើញ​សាកសព​ជនអន្តោប្រវេសន៍​ចិន និង​វៀតណាម​កាលពីពេល​ថ្មីៗ​នេះ និង​ជា​ផ្ទះមួយ​ខ្នង​ធ្លាប់​ធ្វើជា​គុក តាំងពី​មជ្ឈិមសម័យ រហូតដល់​ឆ្នាំ​១៩០៨ ហើយ​និង​ជា​ផ្ទះ​ដែល​ល្បីល្បាញ​បំផុត​រឿង​ខ្មោចលង​ដាច់​ព្រលឹង ក្រោយ​ពេលដែល​ម្ចាស់ផ្ទះ គឺ​លោកស្រី Vanessa Mitchell បានសម្រេច​ចិត្ត​បោះបង់​ផ្ទះ​ចោល ដោយសារតែ​ឃើញ​ដានជើង សូរសំឡេង​ក្តុងក្តាំង និង​ស្រមោល​នៅក្នុង​ផ្ទះ​រួចមក​នោះ​។​ ​លោកស្រី Mitchell បានដាក់​ផ្ទះ​នេះ​លក់​ក្នុងតម្លៃ​តែ​១៨​ម៉ឺន​ផោន​ប៉ុណ្ណោះ កាលពី​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ក្រោយពេល​បិសាច​ពពែ ត្រូវបាន​ថត​ជាប់​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព...

ជប៉ុន​ចាយលុយ​១​លាន​ដុល្លារ​ផលិត​ព្រះសង្ឃ​យន្ត​មួយគ្រឿង​ដែល​អាច​សម្តែងធម៌​ទេសនា​បាន​យ៉ាង​ក្បោះក្បាយ​

​ សង្ឃ​យន្ត​ចេះ​សម្តែងធម៌​ទេសនា បាន​យ៉ាង​ក្បោះក្បាយ​នៅឯ​អារាម​មួយកន្លែង​ក្នុងប្រទេស​ជប៉ុន ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណាប់អារម្មណ៍​សាធារណជន លើ​ការបង្រៀន​ធម៌​ក្នុង​ព្រះពុទ្ធសាសនា​។​ ​ស្រប​ពេលដែល​វត្ត​អារាម​នៅក្នុង​ប្រទេស​ជប៉ុន សង្ឃឹមថា សង្ឃ​យន្ត​នឹង​អាច​ផ្លាស់ប្តូរ​មុខមាត់​ព្រះពុទ្ធសាសនា​បាន​នោះ ក្រុម​អ្នក​រិះគន់​មួយចំនួន​បែរជា​ចាត់ទុក​សង្ឃ​យន្ត​នេះ ប្រៀបបាន​នឹង​សត្វ​ចម្លែក Frankenstein​ទៅវិញ​។​ ​សង្ឃ​យន្ត Kannon ដែល​ដើរ​ដោយ​ប្រព័ន្ធ Android បាន​ផ្អែកលើ​មេ​ត្ដា​ករុណា​ធម៌ ផ្ដល់​ឱវាទ​ព្រះធម៌ នៅ​អារាម​កូ​ដៃ​ជិ​អាយុកាល​៤០០​ឆ្នាំ ស្ថិតក្នុង​ទីក្រុង​ក្យូ​តូ ។ ​ព្រះសង្ឃ​យន្ត​ប៉ុន​មនុស្ស​នេះ ចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​កាលពីដើមឆ្នាំ និង​អាចធ្វើ​ចលនា​ម្រាម​ដៃជើង ដៃ និង​ព្រះ​កេស​។ ប៉ុន្ដែ​មានតែ​បរិវេណ​ដៃ មុខ និង​ស្មា​ប៉ុណ្ណោះ ដែល​ស្រោប​ស៊ី​លី​កូន​ជំនួស​ស្បែក​មនុស្ស​។​ ​ព្រះសង្ឃ​យន្ត​ដែល​ត្រូវបាន​អភិវឌ្ឍន៍​ឡើង​ដោយ​អារាម​កូ​ដៃ​ជិ និង​លោក Hiroshi Ishiguro ដែលជា​ផលិតករ​មនុស្ស​យន្ត​មកពី​សាកលវិទ្យាល័យ​អូ​សា​កា​នោះ ត្រូវការ​ថវិកា​១​លាន​ដុល្លារ ដើម្បី​អាច​អភិវឌ្ឍន៍​វា​ឡើង ហើយ​ព្រះសង្ឃ​យន្ត​នេះ អាច​ប្រណម្យ​សំពះ និង​ផ្ដល់​ពុទ្ធឱវាទ​ក្នុង​សំឡេង​ដ៏​ស្រទន់...

រដ្ឋមន្ត្រី​មួយចំនួន​របស់​ជប៉ុន​បាន​លាលែង​ពី​តំណែង​ជា​បន្តបន្ទាប់ !

​កាលពីពេល​កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម របស់​ប្រទេស​ជប៉ុន​លោក អ៊ី​ស៊ូ ស៊ូ​ហ្គា​វ៉ា​រ៉ា Isshu Sugawara បាន​លាលែង​ពី​តំណែង ចំពេល​មានការ​ចោទប្រកាន់ថា ការិយាល័យ​របស់លោក បាន​ផ្តល់ប្រាក់ និង​អំណោយ​ដ៏​គួរ​ឲ្យ​សោកស្តាយ ដល់​អ្នកគាំទ្រ​ដោយ​រំលោភ​លើ​ច្បាប់ បោះឆ្នោត​របស់​ប្រទេស​។ បន្ទាប់ពី​ការលាលែង​ពី​តំណែង​របស់លោក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​លោក Katsuyuki Kawai រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ បាន​សុំលាលែង​ចេញពី​តំណែង បន្ទាប់ពី​រង​ការ​ចោទថា ភរិយា​របស់លោក​បាន​បំពាន​ច្បាប់បោះឆ្នោត​។​ ​ការសម្រេច​នេះ បន្ទាប់ពី​ទស្សនា​វ​ដ្តី Shukan Bunshun tabloid បានចេញ​ផ្សាយ​ដោយ​ចោទប្រកាន់ថា ភរិយា​របស់​រដ្ឋមន្ត្រី​ខាងលើ គឺ​លោកស្រី...

ប្រាសាទ​Shuri ដែលជា​កន្លែង​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​ជប៉ុន ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​

​អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆាបឆេះ​នៅលើ​ប្រាសាទ​Shuri ដែលជា​កន្លែង​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​ជប៉ុន នៅលើ​កោះ​អូ​គី​ណា​វ៉ា ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ ខែតុលា​នេះ ដែល​បាន​ឆេះ​រាលដាល​ពាសពេញ បរិវេណ​បេតិកភណ្ឌ​បេតិកភណ្ឌ​ពិភពលោក​នេះ​តែម្តង ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Channel News Asia​។​ ​រហូតមកដល់​ពេលនេះ ពុំ​មិនទាន់មាន​សេចក្ដីរាយការណ៍​ពី​មូលហេតុ​បង្ក​ឱ្យ​ភ្លើង​ឆាបឆេះ ឬក៏​ជនរ​គ្រោះ ណា​ម្នាក់​នៅឡើយ​ទេ ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​នឹង​អណ្ដាតភ្លើង​។​ ​គួរ​បញ្ជាក់ដែរថា​Shuri ត្រូវបាន​សាងសង់ឡើង​កាលពី​ជាង​៥០០​ឆ្នាំមុន ក្រោម​រជ្ជកាល​ស្ដេច Ryukyu ហើយ​វា​ត្រូវបាន​ចាត់ទុកជា​រតន​សម្បត្តិ​ជប៉ុន​នៅ​ឆ្នាំ​១៩៣៣​។​ ​  

UN៖ មនុស្ស​យន្ត​ពិឃាត​មិនត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ក្នុងការ​វាយប្រហារ​មក​លើ​គូសត្រូវ​របស់ខ្លួន​ជាដាច់ខាត​

​ក្រុម​យុទ្ធនាការ​បញ្ឈប់​មនុស្ស​យន្ត​ពិឃាត “The Campaign To Stop Killer Robots” របស់​អង្គការសហប្រជាជាតិ បានធ្វើការ​ព្រមាន​ថា​មិនត្រូវ​ឲ្យ​មានការ​សម្រេចចិត្ត​សម្លាប់​មនុស្ស​ដោយ​មនុស្ស​យន្ត​ពិឃាត​ទាំងអស់​នេះឡើយ​។​ ​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​យោធា​សហរដ្ឋអាមេរិក​បានប្រកាស​ឲ្យ​ដឹង​ពី​គម្រោងការ Project Quarterback​គឺជា​បេសកកម្ម​មួយ​ឲ្យ​ក្រុម​ចារកិច្ច​សិប្បនិម្មិត​មនុស្ស​យន្ត​ពិឃាត ទទួលខុសត្រូវ​អង្គភាព​យោធា​សម្រាប់​ការសម្រេចចិត្ត​បើក​ការវាយប្រហារ​នោះ ក្រុម​យុទ្ធ​ការ​មួយ​នេះ បានធ្វើការ​ព្រមាន​ចំពោះ​មនុស្ស​យន្ត​ពិឃាត​ស្វយ័ត​មួយ​នេះ​។​ ​ក្រុម​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ធ្វើ​ពង្រាង​សន្ធិសញ្ញា​មួយ ដើម្បី​កំណត់​ការវាយប្រហារ​តាម​ច្រក​អាកាស ដីគោក និង​ក្នុង​សមុទ្រ ដោយ​គ្មាន​ការធ្វើអន្តរាគមន៍​ណាមួយ​ពី​មនុស្ស​នោះ​។​ ​លោកស្រី Jody Williams ដែល​បានឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​កាលពី​ឆ្នាំ​១៩៩៧ សម្រាប់​ការងារ​របស់​អ្នកស្រី​ជាមួយ​យុទ្ធនាការ​អន្តរជាតិ​ហាមប្រាម​មីន​លើដី “International Campaign to Ban Land Mines” នោះ បាន​និយាយ​ពី​មនុស្ស​យន្ត​ពិឃាត​នេះ តាងនាម​ឲ្យ​ក្រុម​របស់​លោកស្រី​។​ ​លោកស្រី បាន​និយាយ​អំឡុង​ជំនួប​របស់​អង្គការសហប្រជាជាតិ​ថា...