ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​កំពុង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​អវកាស​ជាមួយ​រុស្ស៊ី និង​ចិន​

​ សហរដ្ឋអាមេរិក​កំពុង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​អវកាស​ជាមួយ​គូសត្រូវ​សំខាន់​រុស្ស៊ី និង​ចិន ដែល​ពួកគេ​គិតថា បាន​គំរាមកំហែង​ដល់​ឧត្តមភាព​របស់​ទីក្រុង​វ៉ា​ស៊ី​ង​តោន​នៅលើ​ទី​អវកាស​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី បាន​វាយប្រហារ​មកលើ​សហរ​ដ្ឋ​អាមេរិក​សម្រាប់​កាលដែល​ពួកគេ​ចាក់​ប្រេង​មកលើ​ភ្លើង​ដែល​កំពុង​ឆេះ​នៃ​ការប្រើប្រាស់​សង្គ្រាម​អវកាស ហើយ​និង​កាលដែល​ពួកគេ​បដិសេធន៍​មិន​ចូលរួម​កិច្ចប្រជុំ​រវាង​ទីក្រុង​ម៉ូ​ស្កូ និង​ទីក្រុង​ប៉េកាំង លើ​ការមិន​ដាក់ពង្រាយ​អាវុធ​លើ​ទី​អវកាស​។​ ​អ្នកស្រី Christina Hoggatt (​គ្រីស្ទី​ណា ហុក​ហ្គា​ត់​)​ដែលជា​អ្នកនាំពាក្យ​កងកម្លាំង​ទ័ពអាកាស​សហរដ្ឋអាមេរិក បាន​និយាយ​ទទួលស្គាល់ថា ពួកគេ​កំពុង​ពិនិត្យមើល​ការគំរាមកំហែង​បង្កឡើង​ដោយ​រុស្ស៊ី និង​ចិន​។​ ​អ្នកស្រី​បាន​និយាយប្រាប់​កាសែត Bloomberg ថា ក្រុម​ចារកិច្ច​សហរដ្ឋអាមេរិក កំពុងធ្វើការ​លើ​ការ​ស្ទង់​មួយ​។ លោកស្រី​បន្តថា ព័ត៌មាន​នឹងត្រូវ​ប្រើប្រាស់​ដោយ​ក្រុម​បញ្ជាការ​អវកាស​ហ​រដ្ឋ​អាមេរិក​ទើបតែ​បង្កើត​ថ្មី ជាមួយនឹង​ប្រតិបត្តិការ​បច្ចុប្បន្ន ហើយ​និង​ព័ត៌មាន​សំខាន់ៗ​ពី​ដៃគូ​ពាណិជ្ជកម្ម ស៊ីវិល និង​អន្តរជាតិ​របស់​ពួកយើង ដើម្បី​កំណត់ និង​ជំរុញ​ឲ្យ​មានការ​ហ្វឹកហ្វឺន​នាពេល​អនាគត ជាការ​ត្រៀមខ្លួន​ធ្វើសង្គ្រាម​អវកាស​ជាមួយ​រុស្ស៊ី និង​ចិន​។​ ​សហរដ្ឋអាមេរិក យល់ឃើញថា ប្រទេស​ចិន​ចាត់ទុក ទី​អវកាស​គឺជា​ភាពទន់ខ្សោយ​សម្រាប់​អាមេរិក ហើយ​វា​ពិបាក​នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​អាស៊ី​មួយ​នេះ​ខ្លាំងណាស់​។​ ​នៅក្នុង​ការសិក្សា​ប្រចាំឆ្នាំ​មួយ​ដោយ​គណកម្មការ​ពិនិត្យ​មើល​សន្តិសុខ និង​សេដ្ឋកិច្ច​អាមេរិក​-​ចិន​របស់​សភា...

គីម ជុង​អ៊ុន ចុះ ត្រួតពិនិត្យ មើល​ដោយផ្ទាល់ នៃ​ការធ្វើ​សមយុទ្ធ ទាហាន​ជើង អាកាស​របស់ខ្លួន​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ផ្សាយ​ថា មេដឹកនាំ​គីម ជុង​អ៊ុន បាន​ត្រួត​ពិនិត្យមើល​ដោយផ្ទាល់ ការធ្វើ​សមយុទ្ធ កងកម្លាំង ទាហានជើងអាកាស ដែលជា​សមយុទ្ធ លើក​ទី​២ ក្នុងអំឡុងពេល ៣​ឆ្នាំ ហើយ​ស្រប​ពេលដែល សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បានប្រកាស ពន្យារពេល ការធ្វើ​សមយុទ្ធ ជើង​អាកាស​ប្រចាំឆ្នាំ របស់​ពួកគេ នោះ ។ ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានប្រកាសថា ពួកគេ​អាច​ផ្អាក ការធ្វើ​សមយុទ្ធ​យោធា ជើង​អាកាស​រួមគ្នា...

ម្តាយបង្កើត​រួមគំនិត​ជាមួយ​ប្រុស​សា​ហាយ​ឲ្យ​សម្លាប់​កូនស្រី​ខ្លួនឯង​ដែល​ទើប​អាយុ​៨​ខែ​យ៉ាង​ឃោ​ឃៅ​បំផុត​

​ វា​គឺជា​ហេតុការណ៍​មួយ​ដ៏​ហួសចិត្ត​ជាទីបំផុត នៅពេលដែល​ស្ត្រី​ជា​ម្តាយ​រួមគំនិត​ជាមួយ​បុរស​ជា​សា​ហាយ​ស្មន់​ម្នាក់ ឲ្យ​កាប់​ចិញ្ច្រាំ​ក្បាល​ទារក​អាយុ​ទើប​៨​ខែ​ខ្លួនឯង​ដូច​សាច់ជ្រូក​បី​ជាន់ ដោយ​គ្មាន​ស្រណោះ​ដៃ​បន្តិច​សោះឡើយ​នោះ ដែល​ករណី​មិន​នឹកស្មាន​ដល់​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​បុរស​បេឡា​រូស​។ បុរស​ដៃ​ឆៅ​ជា​ឃាតករ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ជាមួយនឹង​ការបាញ់​កាំភ្លើង​ទម្លុះ​ក្បាល​ចោល​។​ ​ឃាតករ​ម្នាក់នេះ​មានឈ្មោះ Viktar Syarhel (​វី​កតា ស៊ី​យ៉ា​ហេ​ល​)​អាយុ​២៦​ឆ្នាំ បាន​កាប់​ចិញ្ច្រាំ​ទារក Anna Kolb (​អាន់​ណា ខូ​ប​)​ដូច​សាច់ជ្រូក​បី​ជាន់ ក្រោយពេល​ផឹកស៊ី​ស្រវឹងធ្លាក់ភ្នែក​ជាមួយនឹង​មិត្តស្រី​ជា​ម្តាយ​ទារក គឺ​នាង Natallya Kolb(​ណា​តា​ល់​យ៉ា ខូ​ប​) ដែល​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​ផងដែរ​។​ ​តុលាការ Brest Regional Court បាន​បើក​សវ​នា​លើ​ករណី​ដែល​ប្តី​របស់​នាង Kolb​គឺ​លោក Leonid (​លី​អូ​នី​ដ​)​បានមក​ផ្ទះ​ជាមួយនឹង​កូនប្រុស​២​នាក់​របស់​ពួកគេ ហើយ​និង​បានឃើញ​កូនស្រី​របស់គាត់​ដេក​ក្នុង​ថ្លុកឈាម ដោយ​ក្បាល​របស់​នាង​ស្ទើ​តែ​ដាច់ចេញ​ពីគ្នា​ទៅហើយ​។​ ​លោក Syarhel និង​នាង...

ស្តេច​ស្វា​ស៊ី​ឡង់​ចាយលុយ​១៣​លាន​ដុល្លារ​ដើម្បី​ទិញ​រថយន្ត Rolls Royce ១៩​គ្រឿង និង BMW១២០​គ្រឿង​សម្រាប់​មហេសី​១៤​អង្គ​របស់​ទ្រង់​

​ស្តេច​នៃ​ប្រទេស​ស្វា​ស៊ី​ឡង់ ត្រូវបាន​គេ​ថ្កោលទោស​សម្រាប់​ការចាយ​លុយ​ជាង​១៣​លាន​ផោន​លើ​រថយន្ត​ប្រណីត​សម្រាប់​មហេសី​១៤​អង្គ​របស់​ទ្រង់​។​ ​ស្តេច Mswati III (​មី​ស្វ​ទី ទី​៣) ត្រូវបាន​គេ​រាយការណ៍​ថា បាន​នាំចូល​រថយន្ត Rolls-Royces ១៩​គ្រឿង និង​រថយន្ត BMW១២០​គ្រឿង មកកាន់​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក​មួយ​នេះ សម្រាប់​គ្រួសារ​រាជវង្ស​របស់​ទ្រង់​។​ ​បច្ចុប្បន្ន​ស្តេច​អង្គ​នេះ រង​ការចោទប្រកាន់ថា មិនបាន​ខ្វាយខ្វល់​ពី​សុខទុក្ខ​ប្រជាជន​ខ្លួនឯង​ដែល​រកបាន​ប្រាក់ចំណូល​ជា​មធ្យម​១១០​ផោន​ក្នុង​១​ខែ​។​ ​ការទិញ​រថយន្ត​ប្រណីត​របស់​គ្រួសារ​រាជវង្ស​មាន​រាជសម្បត្តិ​ដ៏​ច្រើន​នេះ បាន​កើតមានឡើង​ស្របពេល​ដែលមាន​បាតុកម្ម​តាមផ្លូវ​ប្រឆាំងនឹង​ការចាយវាយ​ដ៏​ខ្ជះខ្ជាយ​របស់​ទ្រង់​។​ ​ក្រុម​សាក្សី បាន​ជើ​ញ​រថយន្ត BMW​យ៉ាងច្រើន​នៅលើ​រថយន្ត​ដឹក​រថយន្ត បើក​ចេញពី​តំបន់​ព្រំដែន​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត TimesLive​បាន​ឲ្យ​ដឹងថា លោក Wandile Dludlu (​វ៉ាន់ឌី​ល ឌ្លូ​ឌ្លូ​)​អ្នកនយោបាយ​ក្រុមប្រឆាំង បាន​ចោទប្រកាន់​ស្តេច​អង្គ​នេះ​ថា កំពុង​បន្តធ្វើ​ឲ្យ​ស្អុយឈ្មោះ​ខ្លួនឯង និង​គ្រួសារ​រាជវង្ស​។​ ​លោក​បាន​អះអាងថា ការបង្ហាញ​ពី​អំណួត​បែបនេះ ហាក់ដូចជា​មិន​ខ្វាយខ្វល់​ទាល់តែសោះ​ជាមួយនឹង​អារម្មណ៍​របស់​ប្រជាជន​ក្រី​នៅក្នុង​ប្រទេស​ស្វា​ស៊ី​ឡង់​។​ ​ទ្រង់​កំពុងតែ​មិន​ខ្វាយខ្វល់​ពី​ពួកគេ និង​បង្ហាញថា​ទ្រង់​ជាន់​លើ​ច្បាប់​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​ទស្សនា​វ​ដ្តី Forbes​បាន​ឲ្យ​ដឹងថា ស្តេច​ព្រះជន្ម​៥១​វស្សា​អង្គ​នេះ...

ចិន​ផលិត​នាវាមុជទឹក​ដែល​អាចធ្វើ​សង្គ្រាម​នុយ​ក្ល​អ៊ែរ​ជាមួយនឹង​សហរដ្ឋអាមេរិក​

កាលពីពេល​កន្លងទៅ ប្រទេស​ចិន​បាន​សាកល្បង​នាវាមុជទឹក​ថ្មី​មួយគ្រឿង ដែលមាន​សមត្ថភាព​បា​ញ់​មី​សី​ស៊ី​ល​ដែល​អាច​វាយប្រហារ​សហ​រដ្ឋ​អាមេរិក​បាន​។ បើសិនជា​ចិន​អាច​អភិវឌ្ឍន៍ មី​ស៊ី​ល​បាលី​ស្ទិ​ក JL-3 បំពាក់​ជាប់​នាវាមុជទឹក​នេះដែ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ អាចមាន​សមត្ថភាព​បា​ញ់​ដល់​ចម្ងាយ​7,500 ម៉ា​យល៍ (12,000​គ​.​ម )​ដូចជា មី​ស៊ី​ល​Trident II របស់​អាមេរិក​ដែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក Bulava​បាញ់​ចេញពី​នាវាមុជទឹក​របស់​រុស្ស៊ី​មែន​នោះ វា​នឹង​មានន័យថា វា​អាច​ហោះ​ដល់​ទឹកដី​សហរដ្ឋអាមេរិក ។ ​កាសែត South China Morning Post​បាន​រាយការណ៍​ថា មី​ស៊ី​ល JL-3 ត្រូវបាន​សាកល្បង​បាញ់​បង្ហោះ​លើកដំបូង កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ដោយ​បាញ់​ចេញពី​តំបន់​ឆកសមុទ្រ​បូ​ហៃ នៅក្នុង​សមុទ្រ​លឿង​។ ​សារព័ត៌មាន​ខាងលើ​បាន​រាយការណ៍​ថា មី​ស៊ី​ល​ប្រភេទ​ថ្មី​នេះ រត់​បាន​ចំងាយ​ប្រហែល 9,000 kilometers ដែល​រត់​បាន​ចម្ងាយ​ខ្លី​ជាង 12,000-kilometer...

រុស្ស៊ី​ធ្វើ​សមយុទ្ធ​ហ្គេម​សង្គ្រាម​ជាមួយ​នាវាមុជទឹក​បំពា​ក់​អាវុធ​នុយក្លេអ៊ែរ​ធ្វើ​ឲ្យ​ក្រុម​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ស្ថិតក្នុង​គ្រា​ប្រកាសអាសន្ន​

​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​រុស្ស៊ី បាន​ត្រៀមខ្លួន​ប្រយុទ្ធ​ក្រោម​ទឹក ពេលដែល​ពួកគេ​ធ្វើតេស្ត​ប្រ​ព្ធ័​ការពារ​លោកខាងលិច នៅ​ទូទាំង​តំបន់​សមុទ្រ​អា​ត្ល​ង់​ទិ​ក ជាហេតុ​ធ្វើ​ឲ្យ​ក្លាយជា​ការប្រកាសអាសន្ន​មួយ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​យោធា​អង្គការ​អូតង់​។​ ​សេចក្តីរាយការណ៍​នៅក្នុង​ទី​ក្រង​ម៉ូ​ស្កូ បាន​ឲ្យ​ដឹងថា នាវាមុជទឹក​វាយប្រហា​រ​អាវុធ​នុយក្លេអ៊ែរ​រ​បស់​រុស្ស៊ី បាន​ត្រៀមខ្លួន​ប្រយុទ្ធ​ក្រោម​ទឹក​២​លើក ខណៈពេលដែល​វា​ធ្វើតេស្ត​ប្រព័ន្ធ​ការពារ​រ​របស់​អង្គការ​អូតង់ ស្ថិតនៅ​តំបន់​ចន្លោះ​ស្កុ​តលែ​ន អ៊ី​ស្លង់ និង​កោះ Greenland នៅក្នុង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​។​ ​ហ្គេម​ឆ្មា​ចាប់​កណ្តុរ​នេះ បានធ្វើ​ឡើង​កាល​ពិ​សប្តាហ៍​មុន ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​នាវាមុជទឹក Nizhny Novgorod និង​នាវាមុជទឹក Pskov របស់​កងទ័ពជើងទឹក Northern Fleet នៅក្នុង​ហ្គេម​សង្គ្រាម​ចារកម្ម និង​តាមដាន​។​ ​កាសែត​ផ្លូវការ Rossiyskaya Gazeta របស់​រដ្ឋាភិបាល​រុស្ស៊ី បាន​រាយការណ៍​ថា នាវាមុជទឹក​ទាំងនេះ បាន​បាញ់កាំភ្លើង​អេឡិចត្រូនិក ហើយ​នៅពេល​បញ្ចប់​សមយុទ្ធ​ហ្គេម​សង្គ្រាម ពួកគេ​បាន​បាញ់​មី​ស៊ី​ល​ដោយ​គ្មាន​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​ ​នៅមុន​សមយុទ្ធ​ហ្គេម​សង្គ្រាម​មួយ​នេះ នាវាមុជទឹក​ទាំងនេះ...

កូរ៉េខាងជើង​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​តម​កលើ​បេសកកម្ម​បរាជ័យ​នៅ​ឋាន​ព្រះ​ច​ន្ទ័​របស់​ឥណ្ឌា​

​ទីភ្នាក់ងារ​អវកាស​ឥណ្ឌា រង​ការវាយប្រហារ​ដោយ​ក្រុម​វាយប្រហា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​កូរ៉េខាងជើង ខណៈពេលដែល​ពួកគេ​ព្យាយាម​ចូល​ចត​យាន​អាវ​កាស​នៅលើ​ឋាន​ព្រះ​ច​ន្ទ័​។​ ​ក្រុម​អ្នកជំនាញ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត បាន​និយាយថា អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​(ISRO) ស្ថិតនៅ​ក្នុងចំណោម​ទីភ្នាក់ងា​រដ្ឋាភិបាល​ចំនួន​៥ ដែល​រង​ការវាយប្រហារ​នេះ​។​ ​គេ​ព្រួយបារម្ភ​ថា ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​ឥណ្ឌា អាច​នឹងត្រូវ​បាន​គេ​បើក​មើល​អ៊ី​ម៉ែ​ល​ដ៏​រសើប​ពី​ក្រុម​វាយប្រហារ​ដោយ​អ៊ី​ន​ធឺ​ណេ​ត​កូរ៉េខាងជើង ដោយ​ពួកគេ​ដំឡើង​ដង្កូវ​អ៊ី​ន​ធឺ​ណេ​ត​ដោយ​ចៃដន្យ​ចូលទៅក្នុង​ប្រព័ន្ធ​របស់​ពួកគេ​។​ ​ក្រុមមន្ត្រី​កូរ៉េខាងជើង បានធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេសកកម្ម​ឋាន​ព្រះ​ច​ន្ទ័ និង​បានបញ្ចប់​ទៅដោយ​បរាជ័យ ក្រោយពេល​ឥណ្ឌា បាត់បង់​ការទាក់ទង​ជាមួយ​យានអវកាស​របស់ខ្លួន​រួចមក​នោះ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ការប្រកាស​បែបនេះ ទំនងជា​បណ្តាល​ឲ្យ​មានការ​ប្រកាសអាសន្ន​ប​ន្ថែ​ម​ទៀត រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ធំ​បំផុត​របស់​ឥណ្ឌា បាន​ទទួលស្គាល់ថា ពួកគេ​បាន​រង​ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត Financial Times​បាន​ឲ្យ​ដឹងថា ទីភ្នាក់ងារ ISRO រង​ការព្រមាន​ពី​ការវាយប្រហារ​ដោយ​អ៊ី​ន​ធឺ​ណេ​ត អំឡុង​បេសកកម្ម​ឋាន​ព្រះ​ច​ន្ទ័ Chandrayaan-2 កាលពី​ខែកញ្ញា​កន្លងទៅ​។​ ​ទីភ្នាកងារ​អវកាស​មួយ​នេះ បាន​និយាយ​យ៉ាង​ទ​ទួ​ច​ថា ប្រព័ន្ធ​របស់​ពួកគេ មិនបាន​រង​ការរំខាន​ដោយសារតែ​ការប៉ុនប៉ង​វាយប្រហារ​ដោយ​អ៊ី​ន​ធឺ​ណេ​ត​លើក​នេះឡើយ​។​ ​ដោយឡែក លោកនាយក​រដ្ឋមន្ត្រី ណា​រ៉េ​ន​ដ្រា...

អ្នកវិទ្យាសាស្ត្រ​៖ សង្គ្រាម​នុយក្លេអ៊ែរ​នៅ​ទី​អវកាស​នឹង​សម្លាប់​មនុស្ស​ក្នុង​មួយ​ប៉ព្រិចភ្នែក ហើយ​ផែនដី​នឹងត្រូវ​កក​

​លោក Bruce Gagnon (​ប្រ៊ូ​ស ហ្គា​ក់ណុ​ន​) គឺជា​សហ​ស្ថាបនិក និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​បណ្តាញ​សកលលោក​ប្រឆាំងនឹង​អាវុធ​នុយក្លេអ៊ែរ និង​កម្លាំង​នុយក្លេអ៊ែរ​នៅ​ទី​អវកាស​( Global Network Against Weapons & Nuclear Power in Space) បាន​និ​យា​យា សង្គ្រាម​នុយក្លេអ៊ែរ​នៅ​ទី​អវកាស នឹង​ក្លាយជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​អារ្យធម៌​មនុស្សលោក​ក្នុង​មួយ​ប៉ព្រិចភ្នែក​ប៉ុណ្ណោះ ខណៈពេលដែល​ផែនដី​នឹងត្រូវ​កក ហើយ​និង​ប្រែក្លាយ​ដូចជា​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា របស់​ជប៉ុន​។​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា លោក​សង្ឃឹម​ជឿជាក់ថា នឹង​បង្កើត​កងកម្លាំង​យោធា​ទី​៦​របស់​អាមេរិក គឺ​កងកម្លាំង​អវកាស ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ នៅក្នុង​ចំណោម​កងកម្លាំង​ជាច្រើន​ទៀត ដើម្បី​ការពារ​ផ្កាយរណប​នៅ​ទី​អវកាស ពី​ការ​យី​យារ​បស់​ប្រទេស​ដ៍ទៃ​។​ ​អ្នកខ្លះ​មានជំនឿថា យានអវកាស​យោធា...

ស្រាវជ្រាវ​៖​សង្គ្រាម​អវកាស​អាច​នឹង​ផ្ទុះ​រួចទៅហើយ​ក្រោយ​ការចោទប្រកាន់ថា អាមេរិក​ជា​អ្នក​ផលិត​ថាសហោះ​

​តើ​លោក​អ្នកមាន​ធ្លាប់​ដែល​គិត​ដែរឬទេ​ថា កង​បញ្ជាការ​អវកាស​សហរដ្ឋអាមេរិក និង​កងកម្លាំង​អវកាស​សហរដ្ឋអាមេរិក មាននូវ​លុយខ្មៅ​សម្ងាត់ សម្រាប់​បច្ចេកវិទ្យា​ដ៏​ទំនើប​ដែល​អាចជា​ថាសហោះ និង​ជា​ថាសហោះ​ដែល​ជន​ស៊ីវិល​ធ្លាប់បាន​ប្រទះឃើញ​រួចទៅហើយ​នោះ​? មាននូវ​ភាគរយ​ច្រើន ដែល​អ្នក​អាច​ជឿជាក់​បាន​។ តើ​អ្នកមាន​ធ្លាប់​គិតថា វត្ថុ​ដ៏​អាថ៌កំបាំង​ទាំងនោះ​មាន​រៀង​ជា​ថាស​អាចជា​របស់​អាមេរិក​ដែរឬទេ​? តើ​វា​ប្រហែល​មែន​ទេ​?​។ តើ​លោក​អ្នកមាន​ធ្លាប់​ព្រួយបារម្ភ​ដែរឬទេ​ថា អាវុធ​ដ៏​អាថ៌កំបាំង​ទាំងនេះ និង​សក្តានុពល​របស់​វា នឹងធ្វើ​ឲ្យ​ពួកយើង​ធ្លាក់​ទៅក្នុង​សង្គ្រាម​អវកាស​ដែរឬទេ​? នៅត្រង់ចំណុច​នេះ លោកអ្នក​ច្បាស់​ជា​ជឿថា​វា​នឹង​កើតឡើង​នៅពេល​ណាមួយ​ជាក់​ជាពុំខាន​ឡើយ​។ ហេតុ​ដូច្នេះហើយ តើ​លោក​អ្នកមាន​បានធ្វើ​អ្វីខ្លះ​ហើយ​ឬ​នៅ​ដើម្បី​ទប់ទល់​នឹង​វា​? ​ស្រប​ពេលដែល​អ្នក នៅមាន​មន្ទិលសង្ស័យ​នឹង​ចម្លើយ​របស់​អ្នក លោក Bruce Gagnon នឹង​ស្រាយ​ចម្ងល់​ទាំងអស់នេះ​។ លោក​គឺជា​សហ​ស្ថាបនិក​បង្កើត​ក្រុម​បណ្តាញ​សកល​ប្រឆាំងនឹង​អាវុធ និង​កម្លាំង​នុយក្លេអ៊ែរ​នៅ​ទី​អី​វ​កាស​( Global Network Against Weapons & Nuclear Power in...

បច្ចេកវិទ្យា​ឈ្លប​ការណ៍រ​ប់ស​ចិន​កំពុង​ឃ្លាំមើល​យោធា​សហរដ្ឋអាមេរិក​ដោយ​មិនដឹង​ខ្លួន​

​រយៈពេល​៣​ខែក្រោយ​ច្បាប់​សហព័ន្ធ បាន​ហាមប្រាម​ឧបករណ៍​បច្ចេកវិទ្យា​ចិន​ពី​ការប្រើប្រាស់​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នោះ រដ្ឋាភិបាល​សហព័ន្ធ នៅតែ​ប្រតិបត្តិ​ឧបករណ៍​ហាមឃាត់​នេះ រាប់ពាន់​គ្រឿង​ដដែល​។​ ​យោងតាម​តាម​វែបសាយ C4ISRNet​ដែលជា​វែបសាយ​ស្រាវជ្រាវ​សន្តិសុខ​ជាតិ បាន​រកឃើញថា ឧបករណ៍​ហាមឃាត់​ចំនួន​៣.៥០០​គ្រឿង ស្ថិតនៅលើ​បណ្តាញ​រដ្ឋាភិបាល​នៅឡើយ​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Marco Rubio (​ម៉ា​កូ រូ​ប៊ី​យ៉ូ​) បានបង្ហាញ​នូវ​ក្តីកង្វល់​ថា ឧបករណ៍​ទាំងនេះ នៅលើ​បណ្តាញ​យោធា​សហរដ្ឋអាមេរិក អាច​នឹង​ក្លាយជា​ឧបករណ៍​ចារកម្ម​មួយ​សម្រាប់​ក្រុម​ចារកិច្ច​ចិន ហើយ​កាលពីពេល​ថ្មីៗ​នេះ លោក​បាន​ស្នើសុំ​ទៅកាន់​មន្ទីរ​ប​ច្ច​កោណ​ឲ្យ​ចាត់វិធានការ​ដ៏​បន្ទាន់​មួយ​។​ ​ច្បាប់​ផ្តល់​សិទ្ធិ​ការពារជាតិ​(NDAA)​ឆ្នាំ​២០១៩ ដែល​នឹង​ទប់ស្កាត់​ថវិកា​ការពារជាតិ​ប្រចាំឆ្នាំ បាន​ហាមប្រាម​មន្ទីរ​ប​ច្ច​កោណ​ពី​ការប្រើប្រាស់​កាមេរ៉ា ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Hangzhou Hikvision Digital Technology and Dahua Technology ។ ចំណែក​ឯក​ក្រុមហ៊ុន Hytera...