ព្រឹត្តិការណ៍ថ្មីៗ

តុលាការកែប្រែការកាត់ទោស​អតីត​មេ​ប៉ូលិស​ថៃ ច្រក​ថង់​ជនសង្ស័យ​រហូត​ស្លា..ប់​មកត្រឹមតែ…

​រាជធានី​បាងកក​៖ មេ​ប៉ូលិស​ថៃ​ម្នាក់បាន​ចាប់ខ្លួន​ជនសង្ស័យពាក់ព័ន្ធ​នឹង​គ្រឿងញៀនហើយ​យក​ថង់​ប្លា​ស្ទិ​កមក​ច្រក..​ក្បាល សួរចម្លើយ រហូតដល់​ថប់​ដង្ហើម​ស្លា..ប់ ក៏​ត្រូវបាន​តុលាការខេត្ត​ណា​ខន​សា​វ៉ាន់ ប្រទេស​ថៃ កាត់ទោស​ប្រហារជី..វិត ប៉ុន្ដែ​ក្រោយមកទោស​នេះ ក៏ត្រូវ​សម្រេច​បែបនេះ​ទៅវិញ​។​​សារព័ត៌មាន The Pattaya News បាន​ផ្សាយ កាលពី​ថ្ងៃទី​៨ ខែមិថុនា ថា លោក ចូ ហ្វែ​រ៉ា​រី (Joe Ferrari) ជា​អតីត​មេ​ប៉ូលិស​ថៃ ត្រូវបាន​កាត់ទោស​ប្រហារជី..វិត ក្រោយពេល​រកឃើញ​អំពី​ទោសកំហុសជាប់​ពាក់ព័ន្ធ​នឹង​ការស.ម្លាប់​ជនសង្ស័យ​គ្រឿងញៀន នៅក្នុង​ខេត្ត​ណា​ខន សា​វ៉ាន (Nakhon Sawan) ប្រទេស​ថៃ​។​​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ថៃ បាន​ផ្សាយ​ថា អតីត​មេ​ប៉ូលិស Thitisan «Joe Ferrari»...

ប្រជាជន​ឥណ្ឌា​ផ្ទុះ​កំហឹង​រឿង​ស្រា​បៀ​ហនុមាន​ខ្មែរ​យកឈ្មោះ​ព្រះអាទិទេព​របស់ខ្លួនប្រើ

​ស្រា​បៀ​ហនុមាន ជា​ស្រា​បៀ​មួយ​កំពុង​ពេញនិយម​នៅ​កម្ពុជា ហើយក៏​ទើប​ឈាន​ជើង​ចូល​ទីផ្សារឥណ្ឌា​ប៉ុន្មាន​ខែ​មុន​នេះដែរ​។ ផ្ទុយ​ពី​ការសរសើរ ប្រជាជន​ឥណ្ឌា​បាននាំគ្នា​រិះគន់​ទៅតាម​បណ្តាញ​សង្គម ចំពោះ​ការ​រចនា​រូប និង​ដាក់ឈ្មោះ​ហនុមាន​ដែលជា​ព្រះ​អាទិទេពមួយអង្គ​ប្រជាជន​ឥណ្ឌា​គោរពបូជា​ខ្លាំងផងដែរ​។ ​យោងទៅតាម​ការ​ផុស​នៅលើ​បណ្តាញ​សង្គម Twitter ប្រជាជន​ឥណ្ឌា​ចាត់ទុក​នេះ​ជាការ​ប្រមាថ​ទៅលើ សាសនា និង​ការគោរព​របស់ខ្លួន រហូត​មានការ​សំណូមពរ​ទៅកាន់​ស្ថានទូត​ឥណ្ឌា​ឲ្យ​ស្នើសុំ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ផ្លាស់ប្តូរ​ឈ្មោះ និង​ការ​រចនា​សំបក​កំប៉ុង​ថ្មី​។ ​គួរបញ្ជាក់​ផងដែរ​ថា ការគោរព​បូជា​ហនុមាន ជា​ព្រះអាទិទេព​មាន​មុន​ការ​តែងរឿង​រាមកេរ្តិ៍​ទៅទៀត ជា​ជំនឿ​ក្នុង​តំបន់ ព្រោះ​មនុស្ស​ចាប់​ផ្តើមឡើង​ដោយការ​គោរព​ធម្មជាតិ​។ ក្រោយមក​នៅពេលដែល​ឥទ្ធិពល​របស់​អាទិទេព​ធំៗ ដូចជា​ព្រះ​វិស្ណុ​ជាដើម​ពង្រីក​មកដល់ ការបង្រួបបង្រួម​សាសនា​គឺជា​ការចាំបាច់ ហេតុនេះហើយ​បានជា​ហនុមាន​ក្លាយជា​តួអង្គ​វីរបុរស​ដ៏​សំខាន់​ក្នុង​រឿង​រាមាយណៈ និងត្រូវ បានប្រជាជនឥណ្ឌា និងកម្ពុជាគោរពតរៀងមក​។ ​ប្រភព​៖ The drinks business​

រុស្ស៊ី ភ័យ​នឹង​ប្រព័ន្ធ​រ៉ុកែត​បាញ់​ចម្ងាយ​ឆ្ងាយ ទើប​ព្រមាន​…

រដ្ឋធានី​មូ​ស្គូ​៖ ក្រោយពេល​សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស បានសម្រេច​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ បាញ់​ចម្ងាយ​ឆ្ងាយ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នោះមក រុស្ស៊ី ចាប់ផ្ដើម​ភ័យ ពី​បរាជ័យ នៅក្នុង​សង្គ្រាម ទើប​ចេញ​ការព្រមាន​ដល់​បណ្ដា​ប្រទេស​លោកខាងលិច​។​​សារព័ត៌មាន Republic World បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ ថា លោក ស៊ើ​រ​ជេ ឡាវ​រ៉ូ​វ (Sergey Lavrov) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​រុស្ស៊ី បាន​ព្រមាន​ដល់​បណ្ដា​ប្រទេស​លោកខាងលិច ថា ប្រសិនបើ​បស្ចិម​លោក (​បច្ឆិម​លោក​) បន្ដ​ផ្ដល់​ប្រព័ន្ធ​បាញ់​រ៉ុក្កែត បាញ់​ចម្ងាយ​ឆ្ងាយ ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន នោះ...

វៀតណាម បណ្ដេញ​មន្ដ្រីជាន់ខ្ពស់​២​នាក់ ពាក់ព័ន្ធ​នឹង​ពុករ​លួ​ល​លុយ​កូ​វីដ​

រដ្ឋធានី​ហាណូយ​៖ គណ​បក្សកុម្មុយនិស្ដរ​បស់​ប្រទេស​វៀតណាម បាន​បណ្ដេញ​មន្ដ្រីជាន់ខ្ពស់​ចំនួន​២​នាក់ ចេញពី​សមាជិកភាពរ​បស់​បក្ស ដោយសារតែ​ពួកគេ មាន​ការជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ ពុករលួយ​ទិញ​ឧបករណ៍​តេស្ដ​កូ​វីដ ជាង​១៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ពួកគេ ក៏​នឹងត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ផងដែរ​។​​សារព័ត៌មាន​សិង្ហ​បុរី CNA បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​៧ ខែមិថុនា ថា គណ​បក្សកុម្មុយនិស្ដ​វៀ​ត​ណា​ម បានបញ្ជាក់ កាលពី​ថ្ងៃ​ចន្ទ ថា រដ្ឋមន្ត្រី​សុខាភិបាល​របស់​ប្រទេស​អាស៊ាន​មួយ​នេះ និង អភិបាលក្រុង​ហាណូយ ត្រូវបាន​ដកចេញ ពី​សមាជិកភាព​របស់​បក្សកុម្មុយនិស្ត​។ សកម្មភាព​នេះ បានកើត​ឡើង បន្ទាប់ពី​មានការ​ចោទប្រកាន់ថា មន្ដ្រីជាន់ខ្ពស់​របស់​វៀ​ត​ណា​ម ទាំង​២​នាក់ មាន​ការជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​កិបកេង​លុយ ពី​ការទិញ​ឧបករណ៍​ធ្វើតេស្ត​ស្វែងរក​មេរោគ​កូ​វីដ​-១៩ ចំនួន​១៧២...

សម្តេច​តេ​ជោ ឲ្យ​កាត់​ឆ្វៀល​ដី​ខ្លះ​ចេញពី​តំបន់​បឹង​ទន្លេសាប​ប្រគល់ជូន​ពលរដ្ឋ ប៉ុន្តែ​…..

​កាល​ពេល​ថ្មីៗ​នេះ សម្តេច​ត​ជោ បានដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កែសម្រួល​ព្រំប្រទល់​ទន្លេសាប ដោយ​កាត់​ឆ្វៀល​ដី​ខ្លះ​ចេញពី​តំបន់​បឹង​ទន្លេសាប​ប្រគល់ជូន​ពលរដ្ឋ​ដែល​កាន់កាប់​យូរ​មកហើយ​តាមរយៈ​យុទ្ធសាស្ត្រ​ស្បែក​ខ្លា​។​​ក្នុង​សារ​ពិសេស​នៅ​ថ្ងៃទី​២៧​ឧសភា​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ចំពោះ​ដី​ដែល​ទើប​ចូលកាន់​កាប់​ថ្មីៗ ឬ​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ត្រូវតែ​ដកហូត​ដើម្បី​ដាំ​ដើមឈើ​ឡើងវិញ​។ ជាមួយគ្នានេះ​លោក​ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​កុំ​មាន​មន្ត្រី​មានអំណាច ឈ្មួញ ឬ​មនុស្ស​មកពី​តំបន់​ផ្សេង ឆ្លៀតឱកាស​ដណ្តើម​កាន់​កាប់​ព្រៃ​លិច​ទឹក ជ្រក​ក្រោម​ស្លាក​ពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​យូរ​មកហើយ​។​​បើតាម​លោក​ប្រមុខ​រដ្ឋាភិបាល គឺ​គ្មាន​ឡើយ​ការបណ្តេញចេញ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​បឹង​ទន្លេសាប​។ ផ្ទុយទៅវិញ លោក​បញ្ជា​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ដែល​ប្រជ​ន​ធ្លាប់​កាន់ កាប់​អាស្រ័យ​កន្លង មក​យូរ​មកហើយ ប្រគល់ជូន​ពលរដ្ឋ តាមរយៈ​យុទ្ធសាស្ត្រ​ស្បែក​ខ្លា​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បឹង​ទន្លេសាប​ជា​បឹង​ដ៏​ធំ​មួយ ហើយ​ជា​បឹង​ដែល មាន​ប្រភព​ត្រី​ច្រើន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ថែរក្សា និង​អភិរក្ស​។ តំបន់​បឹង​ទន្លេសាប​ចែកចេញជា​៤​តំបន់ ហើយ​តំបន់​ទី​៤ ជា​តំបន់​ដែល​ទាមទារ​ឱ្យមាន​ការអភិរក្ស​ជាដាច់ខាត​។​​ចំពោះ​ការអនុវត្ត...

សម្តេច​តេ​ជោ បានចេញ​បទបញ្ជា ឲ្យ​កងកម្លាំង​ចុះបង្ក្រាប​ក្រុម​ឈ្មួញ និង​អ្នកមានអំណាច ទុច្ចរិត​បំផ្លាញ​ត្រី នៅក្នុង​បឹង ទន្លេសាប ក្រោយ​មានការ​បំផ្លាញ​ជា​បន្តបន្ទាប់​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ បានសម្រេច​កែសម្រួល​ផ្ទៃដី​មួយចំនួន ដែល​ស្ថិតនៅ​តំបន់​បឹង​ទន្លេសាប សម្រួល​មក​ឲ្យ​ប្រជាពលរដ្ឋ នៅ​ខេត្ត​ចំនួន​៣ ក្នុង​បឹង​ទន្លេសាប​ចំនួន​ជាង​១​ម៉ឺន​គ្រួសារ​។ ខេត្ត​ទាំង​៣​នោះ​រួមមាន ៖​កំពង់ធំ បន្ទាយមានជ័យ និង​ពោធិ៍សាត់​។​​ក្នុងឱកាស​អញ្ជើញ​ថ្លែង​សារ​ពិសេស ស្តីពី បឹង​ទន្លេសាប នា​ថ្ងៃ​២៧ ឧសភា​នេះ សម្តេច​តេ​ជោ​បាន​រំលឹក កាលពី​សម្តេច​បានចេញ​បទបញ្ជា ឲ្យ​កងកម្លាំង​ចុះបង្ក្រាប​ក្រុម​ឈ្មួញ ទុច្ចរិត​បំផ្លាញ​ត្រី នៅក្នុង​បឹង ទន្លេសាប ក្រោយ​មានការ​បំផ្លាញ​ជា​បន្តបន្ទាប់ ។ ជា​លទ្ធផល​នៃ​ការបង្ក្រាប គឺ​បាន​ដកហូត​មកវិញ​ជា ច្រើន​ម៉ឺន​ហិកតា នៅក្នុង​ខេ​តុ្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប ។​​តាមរយៈ​ការ​ថ្លែង​សារ​ពិសេស​មួយ ជុំវិញ​បញ្ហា​បឹង​ទន្លេសាប...

អគ្គនាយកដ្ឋាន​ពន្ធដា​រ​ជូនដំណឹង​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ទៅ​បង់ពន្ធ​ចាប់ពី​ថ្ងៃ​……

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៧ ខែឧសភា​នេះ បានចេញ​សេចក្តីជូនដំណឹង ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ លើ ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់ ប្រភេទ​សម្រាប់​ឆ្នាំ​២០២២ ដែល​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមិថុនា រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ តទៅ​។​​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់​ឱ្យ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវដាក់ លិខិត​ប្រកាស ឬ​យកមក​ជាមួយ​នូវ​ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​លើ​ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ គ្រប់​ប្រភេទ ដើម្បី​បង់ពន្ធ​នៅ​សាលា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ តាម​បណ្តា​ធនាគារ​ផ្សេងៗ ដែល​បាន​ចុះ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ។ ជាពិសេស​អាច​បង់ពន្ធ​តាមរយៈ​កម្មវិធី «GDT Taxpayer App» សម្រាប់​យានយន្ត​ដែល​ធ្លាប់បាន​ប្រកាស​បង់ពន្ធ​លើ​ម​ធ្យា​បាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​កន្លងមក...

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ ជនពិការ​ខ្លះ​ក៏មាន​សមត្ថភាព​ខ្ពស់

(​ភ្នំពេញ​)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​កោតសរសើរ​ចំពោះ​ជនពិការ​មួយចំនួន ដែលមាន​សមត្ថភាព​ខ្ពស់ ដែល​សូម្បីតែ​មនុស្ស​មាន​កាយសម្បទា​ពេញលេញ ក៏​ពុំមាន​សមត្ថភាព​ស្មើ​ពួកគាត់​ផងដែរ​។​​ថ្លែង​នៅក្នុង​កម្មវិធី​ប្រឡង​សំនៀង​ជនពិការ​កម្ពុជា ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​២ នា​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២ ម្សិលមិញ លោក​រដ្ឋមន្ត្រី​បានលើកឡើង​ដូច្នេះ​ថា​៖ «​ជនពិការ​ខ្លះ​ក៏មាន​សមត្ថភាព​ខ្ពស់ ដែល​សូម្បីតែ​យើង ដែលមាន​កាយសម្បទា​ពេញលេញ ក៏​ពុំមាន​សមត្ថភាព​ស្មើ​ដែរ​»​។​​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បន្ថែមថា ជនពិការ និង​ជន​មាន​ពិការភាព មិនមែនជា​បន្ទុក​រប​ស់​សង្គមជាតិ​នោះទេ ពីព្រោះ​ពួកគាត់​ក៏មាន​លទ្ធភាព ក្នុង​ការរស់នៅ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង និង​មាន​សមត្ថភាព​ក្នុងការ​បំពេញការងារ​ដូច​មនុស្ស​ធម្មតា​ដែរ អ្វីដែល​យើងទាំងអស់គ្នា​ត្រូវធ្វើ គឺ​ជួយ​គាំទ្រ និង​ការពារ​ពួកគាត់​ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​នូវ​សិទ្ធិ សេរីភាព​ស្របច្បាប់​។​​ឆ្លៀត​ក្នុងឱកាស​នោះ លោក...

អគ្គិសនី​កម្ពុជា ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​តំបន់​ទាំងនេះ​ដាច់​ភ្លើង ៤​ថ្ងៃ​

​អគ្គិសនី​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ​នានា និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ ពី​នៅ​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០២១ ដល់​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ​២០២១ នៅ​តំបន់​មួយចំនួន​ទៅតាម​ពេលវេលា និង​ទីកន្លែង​មួយចំនួន​។ ​

សម្តេច​តេ​ជោ ស្នើ​ឲ្យ​ចៅហ្វាយខេត្ត​ទូទាំងប្រទេស​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​ជន ណា​សង្ស័យ​មាន​កូ​វីដ​១៩

​កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ដល់​អភិបាល​រាជធានី ខេត្ត អនុវត្ត​វិធាន​ការធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​ប្រជាពលរដ្ឋ​ចូលទៅ​ខេត្ត​ខ្លួន​នោះ សម្រាប់តែ​អ្នកមាន ហានិភ័យ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩​ប៉ុណ្ណោះ​។​​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី​អភិបាលខេត្ត​មួយចំនួន បានសម្រេច អនុវត្តន៍​វិធានការ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅពេល​ចូលទៅ​កាន់​ខេត្ត​របស់ខ្លួន​។​​ក្នុង​សារ​សំឡេង​ពិសេស និង​បន្ទាន់​មួយ​នៅ​រសៀល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការសម្រេច​អនុវត្ត​វិធានការ​បែបនេះ មិន​ខុសពី​ការបិទ​ប្រទេស​នោះទេ​។​​សម្ដេច សង្កេតឃើញថា អភិបាលខេត្ត​ខ្លះ បាន​តម្រូវឱ្យ​ពលរដ្ឋ​ទាំងអស់ ដែល​ធ្វើដំណើរ​ទៅកាន់ ខេត្ត​សាមី​នោះ ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ផ្ទុយ​ពី​ការណែនាំ​។...