ព្រឹត្តិការណ៍ថ្មីៗ

កម្លាំង​ស៊ើបការណ៍​សម្ងាត់ ឆែកឆេរ​ផ្ទះ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​ពន្ធន៍ ហៅ​កាត់ FBI បាន​បញ្ជូន​កម្លាំង​រប​ស់​ខ្លួន​យ៉ាងច្រើន ចូលទៅ​ឆែកឆេរ​វិមាន​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ​។​​សារ​ព័ត​មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ កម្លាំង​សមត្ថកិច្ច FBI ជាច្រើន​នាក់ បាន​ឆ្មក់​ចូលទៅ​ឆែកឆេរ នៅក្នុង​ភូមិគ្រឹះ​របស់គាត់ ស្ថិតនៅ​រមណីយដ្ឋាន ម៉ា អា​ឡា​ហ្គូ (Mar-a-Lago) ទីក្រុង​ផាល់​ប៊ី​ស...

អ៊ុយ​ក្រែ​ន បា.ញ់​កម្ទេ.ច​រថភ្លើង​ពិសេស​រុស្ស៊ី ដឹក​ទ័.ព និង​គ្រឿង​ចម្បាំង​

រដ្ឋធានី​គៀវ​៖ អ៊ុយ​ក្រែ​ន បាន​អះអាងថា កងទ័ព​របស់ខ្លួន បាន​ប្រើប្រាស់​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ហ៊ី​ម៉ាស (HIMARS) របស់​សហរដ្ឋអាមេរិក វាយប្រហារ​កម្ទេច​រថ​ភ្លើង​ពិសេស​របស់​រុស្ស៊ី ដឹក​កងទ័ព និង គ្រឿង​សឹក នៅក្នុង​តំបន់​ឃើ​រ​សុន (Kherson) ធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ បាត់បង់​ទ័ព​សរុប នៅលើ​សមរភូមិ​ប្រយុទ្ធ កើន​ដល់​ជាង​៤​ម៉ឺន​នាក់​។​​សារព័ត៌មាន Euromaidan Press បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ថា អ៊ុយ​ក្រែ​ន កាលពី​រាត្រី ថ្ងៃទី​៣០ បាន​ប្រើប្រាស់​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ហ៊ី​ម៉ាស កម្ទេច​រថភ្លើង​ពិសេស ដឹក​រថយន្ដ​ចំនួន​៤០​គ្រឿង រួមជាមួយ​នឹង​កងទ័ព សម្ភារ​យោធា និង គ្រឿងយុទ្ធោបករណ៍ ខណៈ​បាន​ចេញពី​ឧបទ្វីប​គ្រី​មៀ...

​មី​យ៉ាន់​ម៉ាកាត់ទោស​ប្រ.ហារជី.វិត​សកម្មជន​នយោបាយ ធ្វើ​ឲ្យ​អាស៊ាន និង​ពិភពលោក​ក្ដី​ស្លឹកត្រចៀក​

បរទេស​៖ បណ្ដា​មេដឹកនាំ​នានា នៅ​ជុំវិញ​ពិភពលោក ជាពិសេស ប្រមុខ​រដ្ឋាភិបាល នៅក្នុង​តំបន់​អាស៊ាន បាន​ស្ដីបន្ទោស​យ៉ាងខ្លាំង​ដល់​របប​យោ​.​ធា​មី​យ៉ាន់​ម៉ា ក្រោម​ការដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លាំ​ង (Min Aung Hlaing) មេដឹកនាំ​រដ្ឋប្រហារ ក្រោយ​ការសម្រេច កាត់ទោស​ប្រ​.​ហារ​ជីវិត​លើ​សកម្មជន​នយោបាយ នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​​សារព័ត៌មាន The Straits Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ថា របប​សឹក​មី​យ៉ាន់​ម៉ា បាន​កាត់ទោស​ប្រហារជីវិត​ទៅលើ​សកម្មជន​ន​យោ​បាន​ដ៏​លេចធ្លោ នៅមុន​កិច្ចប្រជុំ​អាស៊ាន ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​។ សកម្មភាព​បែបនេះ បានធ្វើ​ឲ្យ​ប្រទេសជិតខាង​របស់​មី​យ៉ាន់​ម៉ា ស្ថិតក្នុង​តំបន់​អាស៊ី​-​អាគ្នេយ៍ ហៅ​កាត់ អាស៊ាន...

អង្គការ​សុខភាព​ពិភពលោក​ប្រកាសអាសន្ន​កំរិត​ខ្ពស់​អំពី​ជំងឺ​អុត​ស្វា

អង្គការ​សុខភាព​ពិភពលោក​បាន​ទាញ​សញ្ញា​អាសន្ន​ខ្ពស់បំផុត​របស់ខ្លួន ប្រឈម​នឹង​គ្រោះ​ហានិភ័យ​បង្កឡើង​ដោយ​ជំងឺ​អុត​ស្វា​។ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​តេ​ដ្រូ​ស អា​ដា​ណុ​ម ហ្កេ​ប្រេ​យេស៊ូ​ស បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​២៣​កក្កដា ២០២២ ចាត់ទុក ជំងឺ​អុត​ស្វា ជា​គ្រោះអាសន្ន​ពិភពលោក​ដែល​គំរាមកំហែង​សុខភាព​សាធារណៈ​យ៉ាងខ្លាំង​ក្លា​ពិសេសនៅ​តំបន់​អឺរ៉ុប​។​​លោក តេ​ដ្រូ​ស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ក្នុង​សន្និសីទកាសែត តាម​ប្រព័ន្ធ​វីដេអូ​ពី​ទីក្រុង​ហ្សឺ​ណែវ បាន​មានប្រសាសន៍ថា ជំងឺ​អុត​ស្វា​មាន​សន្ទុះ​នៃ​ការរីក​រាលដាល​ចម្លង​ខ្លាំង និង​មាន​ហានិភ័យ​និង​ការគំរាមកំហែង​ពិភពលោក មាន​កំរិត​មធ្យម​ទេ លើកលែងតែ​ទ្វីបអឺរ៉ុប​មួយ​ចេញ​ដែលមាន​កំរិត​ហានិភ័យ​អុត​ស្វា​ឡើង​ខ្ពស់​ខ្លាំង ទើប​លោក​សម្រេចចិត្ត​ប្រកាសអាសន្ន​សុខភាព​កំរិត​អន្តរជាតិ (Global Health Emergency)​។​​ការប្រកាស​ចាត់ទុក​ជំងឺ​មួយ​ជា​អាសន្ន​សុខាភិបាល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​កំរិត​អន្តរជាតិ ត្រូវបាន​ធ្វើឡើង​នៅពេល​មាន​ស្ថានភាព​ធ្លាក់​ធ្ងន់ធ្ងរ​ខុស​ប្រក្រតី ឬ​លើសពី​ការរំពឹងទុក​។ សម្រាប់​អង្គការ​សុខភាព​ពិភពលោក ស្ថានភាព​ជំងឺ​នេះ ជាហេតុ​ការណ៍​ចម្លែក ហើយ​ការរីក​រាលដាល​នៃ​ជំងឺ​ជា​តំណាង​ហានិភ័យ​សុខភាព​សាធារណៈ​សម្រាប់​ប្រទេស​ផ្សេងទៀត និង​ដែល​អាច​តម្រូវ​ជា​ចាំបាច់​ឱ្យមាន​សកម្មភាព​សម្រប​សម្រួល​អន្តរជាតិ​។ នេះ​ជា​លើក​ទី​៧​ហើយ ដែល​អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​អាសន្ន​សុខាភិបាល​កំរិត​ខ្ពស់បំផុត​ដូច្នេះ​។​​សូមបញ្ជាក់ថា អុត​ស្វា​មិន​ស្ថិតនៅក្នុង​ចង្កោម​ក្រុម​ជំងឺ​ផ្លូវភេទ​មែន...

មេដឹកនាំ​រដ្ឋ​ប្រ​.​ហារ​យោធា​មី​យ៉ាន់​ម៉ា កាត់ទោស​ប្រ​.​ហារ​ជីវិត​អតីត​តំណាងរាស្ដ្រ​

រដ្ឋធានី​ណៃ​ពិដោរ​៖ ចាប់តាំងពី​មាន​អំពើ​រដ្ឋប្រហារ​យោធា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ចុងខែ​កក្កដា ឆ្នាំ​២០២២ មាន​សេចក្ដីរាយការណ៍ មនុស្ស​យ៉ាងតិច ជាង ២ ១០០​នាក់ ត្រូវបាន​កម្លាំង​សន្ដិសុខ នៃ​ប្រទេស​អាស៊ាន​មួយ​នេះ សម្លាប់ ហើយ​របប​សឹក​មួយ​នេះ កំពុងតែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ បន្ដ​កាត់ទោស​ប្រហារជីវិត​មនុស្ស ជាច្រើន​នាក់​បន្ថែមទៀត​។​​សារព័ត៌មាន​ភូមា The Irrawaddy បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែកក្កដា ថា របប​យោធា​មី​យ៉ាន់​ម៉ា បាន​ប្រហារជីវិត​លោក កូ ភី​យូ ហ្សេ​យ៉ា សៅ (Ko...

សហរដ្ឋអាមេរិក ឃើញ​រុស្ស៊ី​ចង់​អស់​ថាមពល ផ្ដល់ជំនួយ​យោ.ធា​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ រហូតមកដល់​ពេលនេះ ប្រធាន​ចារកម្ម​របស់លោក​ខាងលិច បាន​មើលឃើញ​កម្លាំង​ទាហាន​រុស្ស៊ី ហាក់បីដូចជា​អស់​ថាមពល មិនអាច​វាយ​រុល ចូល​ទៅមុខ​បន្ដទៀត​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក កាន់តែដឹង​ច្បាស់ អំពី​ស្ថានភាព​សង្គ្រាម​នេះ ក៏បាន​ប្រកាស អំពី​កញ្ចប់​ជំនួយ​យោធា​បន្ថែម ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​កញ្ចប់​ជំនួយ​យោធា​របស់​ក្រុង​វ៉ាស៊ីនតោន កើន​ដល់​៨​ពាន់​លាន​ដុល្លារ ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ រហូតមកដល់​ពេលនេះ​។​​សារព័ត៌មាន CBS19 News បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ថា សហរដ្ឋអាមេរិក កំពុងតែ​បញ្ជូន​ជំនួយ​ផ្នែក​សន្តិសុខ ចំនួន​២៧០​លាន​ដុល្លារ​បន្ថែមទៀត ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។ កញ្ចប់​ជំនួយ​ថ្មី​នេះ នឹង​រាប់​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត រយៈ​ចម្ងាយ​មធ្យម​បន្ថែម និង ដ្រូ​ន​យុទ្ធសាស្ត្រ​។​ ...

ស.ង្គ្រាម​៥​ខែ កម្លាំង​ទ័.ព​រុស្ស៊ី​ចាប់ផ្ដើម​ទន់​ដៃ ចំពេល​អ៊ុយ​ក្រែ​ន​មាន​ទឹកចិត្ត​ប្រ.យុទ្ធ​យ៉ាងខ្លាំង​ក្លា​

រាជធានី​ឡុង​ដ៍​៖ រហូតមកដល់​ពេលនេះ សង្គ្រាម​ឈ្លានពាន​របស់​ប្រធានាធិបតី​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បានអូសបន្លាយ អស់​រយៈពេល​១៤៩​ថ្ងៃ គិត​ត្រឹម ថ្ងៃ​សុក្រ ទី​២២ ខែកក្កដា ហើយ​ទឹកចិត្ត​ប្រយុទ្ធ​របស់​កម្លាំង​ការពារ​ទឹកដី កំពុង​តែមាន​សន្ទុះ​ឡើង​យ៉ាងខ្លាំង​ក្លា ខណៈ​កម្លាំង​ទាហាន​ក្រុង​មូ​ស្គូ ទំនងជា​នឹង​អស់​ថាមពល ដោយ​ប្រឈម​នឹង​ការលំបាក នៅក្នុង​ការបង្កើន​កម្លាំង​ទ័ព និង ភស្ដុភារ​។​​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី​២១ ខែកក្កដា ថា លោក រី​ឆាដ ម័​រ (Richard Moore) នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ MI6 កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់ថា...

ជនសង្ស័យ​ទម្លាយ​រឿង បា​.​ញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន

រាជធានី​តូ​ក្យូ​៖ ក្រោយពេល​មាន​អំពី​បាញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយរូប​របស់​ជប៉ុន លោក ស៊ិន​ហ្ស៊ូ អា​បេ ភ្លាម មិន​ត្រឹមតែ​ពលរដ្ឋ​ជប៉ុន ប៉ុណ្ណោះ​ទេ គឺ​មនុស្ស​នៅលើ​ពិភពលោក មានការ​រន្ធត់​ចិ​ត្ដ និង​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង ហើយ​នៅពេល​នេះដែរ ជនសង្ស័យ ក៏បាន​សារភាព​អំពី​គោលបំណង​របស់គេ នៅក្នុង​ការវាយប្រហារ​នេះ​ផងដែរ​។​​សារព័ត៌មាន​អិន​ហាស​កា (NHK) របស់​ជប៉ុន បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៩ ខែកក្កដា ថា ប៉ូលិស នៅក្នុង​ខេត្ត​ណា​រ៉ា (Nara) នា​ភាគ​ខាងលិច ប្រទេស​ជប៉ុន បាន​បញ្ជាក់ថា សមត្ថកិច្ច នឹង​ត្រួតពិនិត្យ​លើ​ការរៀបចំ​បញ្ហា​សន្ដិសុខ​ឡើងវិញ​។ ការអះអាង​របស់​ប៉ូលិស​ខេត្ត​ណា​រ៉ា បានកើត​ឡើង ក្រោយ​មានការ​បាញ់ប្រហារ​ទៅលើ​លោក...

ប៉ូលិស​ថៃ ចា.ប់​មនុស្ស​ខុស​នាំទៅ​ធ្វើ​ទារុ.ណកម្ម ពិន័យ​អស់​លុយ​រាប់លាន​

រាជធានី​បាងកក​៖ តុលាការស៊ីវិល​នៅ​ភាគខាងត្បូង​ក្រុង​បាងកក បាន​បង្គាប់​ឲ្យ​ប៉ូលិស​ភូមិន្ទ​ថៃ ហៅ​កាត់ (RTP) ផ្ដល់​សំណង ចំនួន​៣,៣៨​លាន​បាត (​ប្រាក់​ថៃ​) ឬ​ស្មើនឹង​ជិត​៩,៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​រួមទាំង​ការប្រាក់ ចំនួន​៧,៥​ភាគរយ ទៅ​ឲ្យ​ជនរងគ្រោះ​ម្នាក់ ក្រោយពេល​រកឃើញ ចាប់ខ្លួន​មនុស្ស​គ្មាន​ទោសកំហុស នាំទៅ​ធ្វើ​ទារុ..ណកម្ម កាលពី​អំឡុង​ឆ្នាំ​២០០៩​។​​សារព័ត៌មាន Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ថា ជនរងគ្រោះ ឈ្មោះ រិ​ទ្ធ​រុង ឈួន​ជិត (Ritron Cheunjit) បានដាក់​ពាក្យបណ្ដឹង ទៅកាន់​តុលាការស៊ីវិល នៅ​ភាគខាងត្បូង​ទីក្រុង​បាងកក កាលពី​អំឡុង​ឆ្នាំ​២០១៧ ដើម្បី​ទាមទារ​យុត្ដិធម៌...

ស្ថាន​អប់រំ​ក្រុង​បាងកក ជាង​៤០០​កន្លែង ប្រកាស​ពី​គ្មាន​ការប្រើប្រាស់​កញ្ឆា​

​រាជធានី​បាងកក​៖ ក្រោយពេល​រដ្ឋាភិបាល​ថៃ បានប្រកាស​លុបចោល​ក​ញ្ឆា​ចេញពី​បញ្ជី​គ្រឿងញៀន ប្រភេទ​ទី​៥​របស់ខ្លួន ហើយ​លែង​ដាក់ទោស​ទណ្ឌ​ដល់​អ្នកពាក់ព័ន្ធ​នឹង​កញ្ឆា​រួចមក សាលារៀន ជាង​៤០០​កន្លែង នៅក្នុង​ទីក្រុង​បាងកក បានចេញ​មុខ មក​ប្រកាស អំពី​គ្មាន​ការប្រើប្រាស់​កញ្ឆា ព្រោះ​ការប្រើប្រាស់​កញ្ឆា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​របស់​សិ​ស្សា​របស់ខ្លួន​។​​សារព័ត៌មាន Thaipbs World បានចេញ​ផ្សាយ កាលពី​ថ្ងៃ ពុធ ទី​១៥ ខែមិថុនា ថា អភិបាលក្រុង​បាងកក លោក ឆែដ​ឆាត ស៊ី​តទី​ភុ​ន​ត៍ (Chadchart Sittipunt) បានចេញ​សេចក្តីប្រកាស​មួយ កាលពី​ថ្ងៃ​ពុធ ថា សាលារៀន​ទាំងអស់ នៅក្នុង​ទីក្រុង​បាងកក មាន​ចំនួន​៤៣៦​កន្លែង ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន...