វិធីសង្គ្រោះបន្ទាន់ ពេលពស់ចឹក?
ពស់ចឹកនៅតែជាគ្រោះថ្នាក់មួយដែលគេជួបប្រទះជារឿយៗ ជាពិសេសនៅតំបន់ស្រែចម្ការខ្មែរយើងនិងជាពិសេសនៅពេល មានគ្រោះទឹកជំនន់ជនលិច។ ថ្វីបើដំបូងឡើយស្នាមខាំជារបួសតូចបន្តិចបន្តួច តែក្នុងករណីខ្លះវាអាចបណ្តាលជាជំងឺធ្ងន់ធ្ងរ ភ្លាមៗ និងអាចបណ្តាលឲ្យស្លាប់ផងក៏មាន។ ក) ប្រភេទពស់ពិស៖ក្នុងចំណោមពស់ប្រមាណជិត ៦០ប្រភេទ ដែលគេស្គាល់ក្នុងប្រទេសកម្ពុជា ក្រុមអ្នកជំនាញខាងសត្វពស់បានសំគាល់ឃើញថា មានពស់ពិស១២ ប្រភេទ ជាមូលហេតុបង្ករឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ក្នុងនោះពស់៦ ប្រភេទដែលបង្ករគ្រោះថ្នាក់ញឹកញាប់ដោយសារវារស់នៅជិតៗភូមិដ្ឋានយើងមានៈ- ពស់វែកក្របី- ពស់វែកដំបូក- ពស់ហនុមាន- ពស់ក្រាយឬថ្នាំងអំពៅសខ្មៅ- ពស់បៃតង ២ប្រភេទទៀតមាន ៥ ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិៈ- ពស់វែករនៀម - ពស់ពព្លាក់ - ពស់ស្រកាចាស- ពស់ក្រាយ លឿងខ្មៅ - ពស់ក្រាយក្បាលក្រហមពស់ទី១២ គឺពស់សមុទ្រ...
តើរួមភេទដំបូងឈឺដែរឬទេ?
មនុស្សម្នាក់ៗមានបទពិសោធន៍ខុសៗគ្នា។ ការររួមភេទដំបូងអាចឈឺប្រសិនបើអ្នកមិនស្គាល់ពីខ្លួនប្រាណរបស់អ្នកច្បាស់។ រាងកាយរបស់មនុស្សត្រូវបានបង្កើតដោយភាពអស្ចារ្យ ពោលគឺអាចហាត់ពុតក្នុងសកម្មភាពផ្សេងៗ។ ចំពោះប្រដាប់ភេទមនុស្សស្រី ដែលមានរោមដុះព័ទ្ធជុំវិញហៅថា យោនី ហើយយោនីមានបបូរនៅខាងក្រៅពីរ និងខាងក្នុងពីរ។ នៅខាងលើ នៅពេលដែលបបូរខាងក្នុងប្រសព្វគ្នា ហៅថាឆ្តេញ (សិរ) ដែលជាចំណុចផ្តល់សម្រើបផ្លូវភេទខ្លាំងរបស់នារី។ នៅខាងក្រោមឆ្តេញ មានរន្ធនោម ហើយនៅខាងក្រោមនេះបន្តិចគឺទ្ធារមាស។ ទ្វារមាសត្រូវបានបង្កើតឡើងដោយសាច់ដុំដែលយឺត ដែលអាចដាក់បញ្ចូលលិង្គបាន និងមានសភាពយឺតគ្រប់គ្រាប់សម្រាប់ក្បាលទារកពេលសម្រាលកូន។នៅពេលដែលមនុស្សស្រីចង់រួមភេទ វាសំខាន់ណាស់ដែលមនុស្សស្រីត្រូវមានអារម្មណ៏ និងចំណង់ផ្លូវភេទ។ សូមចងចាំថាការរួមភេទដោយសុវត្ថិភាពកើតឡើងដោយសារ មានការយល់ព្រមពីដៃគូ។ នៅពេលដែលមនុស្សស្រីមានចំណង់ផ្លូវភេទ នោះគេសង្កេតឃើញមានទឹករំអិលទ្វារមាស ហើយទឹករំអិលនេះមិនមែនជាទឹកនោមនោះទេ ប៉ុន្តែវាត្រូវបានបង្កើតដោយក្រពេញមួយរបស់ទ្វារមាស។ ភាពសើមដោយសារទឹករំអិលធ្វើឱ្យការរួមភេទតាមរយៈការបញ្ចូលលិង្គប្រព្រឹត្តទៅបានងាយស្រួល។ ជាមួយគ្នានេះផងដែរនៅពេលដែលមនុស្សស្រី មានចំណង់ផ្លូវភេទ ឆ្តេញរបស់មនុស្សស្រីនឹងរីកធំជាងមុន។ ការស្ទាបអង្អែលលើឆ្តេញ គឺជាវីធីដែលល្អបំផុតសម្រាប់ធ្វើឱ្យមនុស្សស្រីមានចំណង់ផ្លូវភេទ។...
ការសម្រេចកាមដោយខ្លួនឯង មានផលល្អជាងការរួមភេទជាមួយដៃគូរ ប្រសិនជាអ្នកនៅលីវ
អារម្មណ៍ផ្លូវភេទដល់ត្រើយស្រណុកសុខស្រួលមិនមែនសំដៅតែទៅលើការរួមភេទរវាងមនុស្ស និងមនុស្សទេ។ បុគ្គលម្នាក់ក៏អាចឡើងឋានសួគ៌តណ្ហាតាមរយៈការសម្រេចកាមដោយខ្លួនឯងដែរ។ ការសម្រេចកាមដោយខ្លួនឯង គឺជាការស្វែងរកភាពស្រណុកសុខស្រួលផ្លូវភេទ ដោយគ្មានវត្តមានភាគីដទៃទៀត។ មនុស្សអាចសម្រេចកាមដោយខ្លួនឯងតាមរយៈការបបោសអង្អែល និងប្រើដៃ ឬឧបករណ៍ជំនួយផ្លូវភេទនានាដើម្បីបំពេញចំណង់កាមគុណឲ្យដល់ចំណុច កំពូល។ចំពោះបុរស ការសម្រេចកាមដោយខ្លួនឯងភាគច្រើនប្រព្រឹត្តទៅដោយការប្រើដៃ កាន់លិង្គរបស់ខ្លួន ហើយធ្វើចលនាសាប់ចុះឡើងតាមចង្វាក់រហូតដល់បាញ់ទឹកកាម ឬក៏តាមរយៈការប្រើឧបករណ៍សិចរាងដូចពែង ដែលមានរន្ធស្រដៀងយោនីរបស់ស្ត្រី។ រីឯនារី ការសម្រេចកាមខ្លួនឯងភាគច្រើន គឺជាការប្រើម្រាមដៃ ឬលិង្គសិប្បនិមិ្មតស៊កបញ្ចូល ហើយធ្វើចលនាចុះឡើងរហូតដល់ចំណុចសម្រើបកំពូល។បើនិយាយអំពីការសម្រេចកាមដោយខ្លួនឯងវាពុំមានអ្វីខុសឆ្គងនោះទេ ប៉ុន្តែអ្វីដែលអ្នកគួរប្រុងប្រយ័ត្ន និងចងចាំនោះថា តើកាលៈទេសៈណាដែលសមរម្យ ឬមិនសមរម្យសម្រាប់ ការបញ្ចេញអារម្មណ៍ផ្លូវភេទរបស់អ្នក។ ឧទាហរណ៍ អ្នកឃ្លានក្នុងអំឡុងពេលដែលអ្នកកំពុងធ្វើបទសម្ភាសន៍ ការងារ ឬកំពុងប្រឡង អ្នកនឹងមិនចាកចេញពីបន្ទប់ ដើម្បីស្វែងរកអាហារភ្លាមៗនោះទេ។ អ្នកប្រហែលជារង់ចាំ រហូតដល់ពេលដែលសមរម្យមួយ និងទីកន្លែងត្រឹមត្រូវសម្រាប់...
ក្តីបារម្ភដ៏ការឆាប់ចេញទឹកកាមក្នុងពេលរួមភេទមានវិធីដោះស្រាយហើយ
ការឆាប់ចេញទឹកកាមក្នុងពេលរួមភេទច្រើនតែកើតលើបុរសដែលស្ត្រេស ភ័យខ្លាច ឬមិនមានសុខភាពល្អ។ ទោះបីជាយ៉ាង ណាក៏ដោយ ការដែលឧស្សាហ៍ជួបបញ្ហានេះពេក វាអាចក្លាយទៅជាមូលហេតុ ឬក្តីបារម្ភដ៏ធំមួយ សម្រាប់បុរស គ្រប់គ្នា និងបានបង្ករឲ្យប៉ះពាល់ដល់ជីវិតរបស់នៅជាមួយដៃគូរ។ ដំណោះស្រាយពាក់ព័ន្ធនឹងការទប់ស្កាត់ទឹកកាមមិនឲ្យចេញឆាប់រហ័សអាចមានច្រើនជម្រើសទៅតាមការពិភាក្សាជាមួយនឹងអ្នកជំនាញ ដោយផ្អែកទៅលើឫសគល់នៃបញ្ហា។ យ៉ាងណាមិញ មានវិធីសាស្ត្រ១ ដែលបុរសៗអាចពិចារណាធ្វើបានដោយមិនប៉ះពាល់នឹងសុខភាពឡើយ ដើម្បីបញ្ចៀសនូវបញ្ហាផ្លូវភេទនេះ។ បើយោងតាមការលើកឡើងមួយរបស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ដំណោះស្រាយនោះគឺជាការសម្រេចកាមដោយខ្លួនឯង មុនពេលប្រតិបត្តិការលើគ្រែជាមួយនឹងដៃគូ។ ការសម្រេចកាមខ្លួនឯងនេះ គួរធ្វើឡើងរយៈពេល ២ ទៅ ៣ម៉ោងមុន ឬតិចច្រើនទៅតាមបុគ្គលម្នាក់ៗ។ រាងកាយរបស់បុរសមានលក្ខណៈខុសគ្នា អ៊ីចឹងហើយគប្បីពិចារណាផ្ទាល់ទៅលើបទពិសោធន៍ថាតើអ្នកត្រូវការរយៈពេលប៉ុន្មានទើបធ្វើឲ្យប្រដាប់ភេទអាចងើបរឹងបាន។ ជាឧទាហរណ៍ អ្នកខ្លះត្រូវការពេលត្រឹម១ម៉ោង ឬខ្លះទៀតអាចយូរជាងនេះក៏ថាបាន។ការបំពេញចំណង់ផ្លូវភេទដោយខ្លួនឯងមុនបែបនេះ អាចធ្វើឲ្យអ្នកបំបាត់នូវភាពតានតឹង ដែលជាហេតុធ្វើការចេញទឹកកាមអាចមានរយៈពេលយូរជាងមុន។...
គួររួមភេទពេលណា ដើម្បីបានបុត្រ ភេទប្រុស ឫភេទស្រី ?
មនុស្សប្រុស និង មនុស្សស្រី ជាធម្មជាតិកើតមកតែងតែមានការបន្តពូជ រាល់ការបន្តពូជបាននោះលុះត្រាណាតែពួកគេ មានអាយុដល់ពេលពេញវ័យ។ ការបង្កកំណើត ឬការមានផ្ទៃពោះកើតឡើងដោយសារការជួបគ្នារវាងមេជិវិតឈ្មោល និងមេជិវិតញី តាមរយៈការរួមភេទ។ គូស្វាមីភរិយាអាចមានសិទ្ធិក្នុងការកំណត់ថា ត្រូវមានកូននៅពេលណា មានកូនចំនួនប៉ុន្មាន និងចន្លោះពីកូនមួយ ទៅកូនមួយទៀតប៉ុន្មានឆ្នាំ ដែលនេះជាសិទ្ធិមូលដ្ឋានរបស់ពួកគេវាជារឿងធម្មតា ប៉ុន្តែប្រសិនបើពួកគេចង់បាន បុត្រ ភេទស្រី ឫ ភេទប្រុសតាម ការចង់បាននោះគួរតែអានអត្ថបទនេះ ៖ ការកំណត់យកកូនប្រុស ៖អ្នកគួរតែរួមភេទ មួយថ្ងៃបន្ទាប់ឬភ្លាមៗបន្ទាប់ពីការបញ្ចេញមេជីវិតញី (ការមករដូវ) ពីព្រោះមេជីវិតឈ្មោលដែលមានក្រូម៉សូមY ដែលធ្វើដំណើរក្នុងល្បឿនលឿនជាងមេជីវិតឈ្មោលដែលមានក្រូម៉ូសូមX នឹងទៅជួបមេជីវិតញីមុនស្ពែរម៉ាតូសូអ៉ីតដែលមានក្រូម៉ូសូមX។• អ្នកគួរតែរួមភេទរង្វើលបន្តិចពីព្រោះវាអាចបង្កើនបរិមាណមេជីវិតឈ្មោលដែល មានក្រូម៉ូសូម Y នៅក្នុងទឹកកាម...
មនុស្សឆ្លងវីរុសកូរ៉ូណាឬកូវីដ-១៩នៅក្នុងពិភពលោក បានកើនឡើងខ្លាំងជាសញ្ញាក្រហម
ចំនួនមនុស្សឆ្លងវីរុសកូរ៉ូណាឬកូវីដ-១៩នៅក្នុងពិភពលោក បានកើនឡើងដល់ជាង២៣លាននាក់ហើយ និងស្លាប់ជាង៨០ម៉ឺននាក់ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រworldometers ជាគេហទំព័រធ្វើបច្ចុប្បន្នភាពកូវីដ-១៩ប្រចាំថ្ងៃ។ ក្នុងចំណោមមនុស្សឆ្លងសរុបក៏មានជាសះស្បើយផងដែរ គឺជាសះស្បើយជិត១៦លាននាក់ ហើយចំណែកអ្នកកំពុងសម្រាកព្យាបាលសល់ជាង៦លាននាក់។យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៨៧៤,១០៦នាក់ ស្លាប់ចំនួន ១៨០,៦០៤នាក់ និងជាសះស្បើយចំនួន ៣,១៦៧,០២៣នាក់។ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៣,៦០៥,៧៨៣នាក់ ស្លាប់ចំនួន ១១៤,៧៧២នាក់ និងជាសះស្បើយ ២,៧០៩,៦៣៨នាក់។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣...
ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងកូវីដថ្មីរហូតដល់១៥នាក់
ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកនេះថា ក្រសួងបានរកឃើញករណីវិជ្ជមានថ្មី ១៥នាក់ ដែលកើតលើជនជាតិចិន ១៣នាក់ ដែលធ្វើដំណើរមកពីហ្វីលីពីន និងខ្មែរ២នាក់ មកពីអាមេរិក ឆ្លងកាត់តាមតៃវ៉ាន់។
ប្រជាជនវៀតណាម ១.១លាននាក់ ក្នុងទីក្រុងដាណាង ត្រូវតែធ្វើរឿងនេះបន្ទាន់
ក្រសួងសុខាភិបាលវៀតណាមនៅ បានប្រកាសឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅវៀតណាម កើនដល់៥នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៦២០នាក់ នេះបើយោងតាមសារព័ត៌មាន របស់វៀតណាមចេញ ផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។អាជ្ញាធរកំពុងត្រៀមធ្វើតេស្តទៅលើប្រជាជនទាំង ១.១លាននាក់នៃទីក្រុងដាណាង (Danang) ដែលបានក្លាយជា ចំណុចកណ្តាលថ្មីនៃការផ្ទុះរាលដាលជំងឺនេះ របស់ប្រទេសវៀតណាម បន្ទាប់ពីក្រសួងសុខាភិបាល វៀតណាម នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៤នាក់ថ្មីទៀត ដោយក្នុងនោះ២នាក់ជា ករណីឆ្លងក្នុងស្រុកផ្ទាល់ និង២នាក់ជាករណីនាំចូល។អាជ្ញាធរសុខាភិបាលក្នុងដាណាង បានធ្វើតេស្តរក COVID-19 សរុបចំនួន៨,២៤៧តេស្ត គិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដាមក ជាពេល ដែលការឆ្លងរាលដាលថ្មីបានផ្ទុះឡើងដំបូង។ សមត្ថភាពនៃការធ្វើតេស្ត...
ថ្ងៃឈប់សម្រាកជិតមកដល់ហើយ មុនសម្រេចចិត្តទៅកម្សាន្តនៅទីណា សូមកុំភ្លេចវិធានការទាំងនេះ …..
រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃ ឈប់សម្រាកការងារ របស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវ បានលើកដោយអនុក្រឹត្យលេខ៥០ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល។ក្រសួងសុខាភិបាលកម្ពុជាបានសម្រេចចេញវិធានការនិងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការការពារការចម្លងវីរុសកូវីដ-៩ក្នុងអំឡុងពេលឈប់សម្រាកចំនួន៥ថ្ងៃខាងមុខដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ។ ក្រសួងសុខាភិបាលសូមធ្វើការណែនាំក្រើនរំលឹងដល់សាធារណៈជនទាំងអស់ ឱ្យប្រកាន់យកនូវការរស់នៅតាមបែបកន្លងថ្មី ដោយចេះកែប្រែទម្លាប់ និងឥរិយាបទ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងនៅតែបន្តការការពារការចម្លងកូវីដ-១៩នេះទោះក្នុងពេលណាទីណា កន្លែងណាក៏ដោយ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវវិធានការការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ទាំង៦ដូចខាងក្រោម៖ ១.ជ្រើសរើសការជួបជុំគ្រួសារឬដំណើរកំសាន្តប្រកបដោយសុវត្ថិភាពមិនមានការចម្លងជំងឺ២.ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាពកាត់បន្ថយជាអតិប្បរិមានូវការចម្លងជំងឺ៣.ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពនិងកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ៤.ជ្រើសរើសការទទួលទាន់អាហារប្រកដដោយសុវត្ថិភាពមិនបង្កការចម្លងជំងឺ៥.បុគ្គលម្នាក់ៗត្រូវរក្សាអនាម័យជានិច្ច៦.ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលគួរបញ្ជាក់ដែរថា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ សរុប ២៣៣នាក់...
សូមកុំប្រហែស ! ជំងឺកាលពីជិត១០ឆ្នាំមុនបានកើតមានជាថ្មីនៅកម្ពុជាទាំងចាស់ ក្មេងប្រុសស្រី ត្រូវយល់ដឹង
ជំងឺគ្រុនឈីក (Chikunngunya) គឺជាជំងឺ ដែលបង្កដោយវីរុសឈីក ហើយចម្លងតាមរយៈមូសខ្លាញីខាំ ជាពិសេសនោះ គឺខាំនៅពេលថ្ងៃ។ ជំងឺនេះ ត្រូវបានគេរកឃើញដំបូងបំផុតនៅឆ្នាំ ១៩៥៣ នៅទ្វីបអាហ្វ្រីក និងធ្លាប់បានរកឃើញ ដំបូងនៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងឆ្នាំ២០១១។ថ្មីៗនេះក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា(Chikunngunya) នៅក្នុងប្រទេសកម្ពុជា។ ការប្រកាសរបស់ក្រសួងសុខាភិបាលដូច្នេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិជាច្រើននាក់នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានរកឃើញថាមានអាការៈមិនស្រួលខ្លួន ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពជាបន្តបន្ទាប់។ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលរស់នៅ ក្នុងសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន៦ភូមិ ត្រូវបានក្រសួង សុខាភិបាលបញ្ជាក់ថាពួកគេបានកើតជំងឺឈីក ឬឈីកគន់ហ្គន់យ៉ា។ ការបញ្ជាក់របស់ក្រសួងសុខាភិបាលតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋជាច្រើនបានធ្លាក់ ខ្លួនឈឺ ចេញរោគសញ្ញាគ្រុនក្តៅ ៣៨អង្សារសេ កន្ទួលក្រហមលើស្បែក...