ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បំបាក់​អំនួត​ពូ​ទីន បំភ័យ​ចិន​ឲ្យ​ឈប់​គំរាម​តៃវ៉ាន់

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដោយសារតែ​រុស្ស៊ី​តែងតែ មាន​អំនួត​នឹង​មី​ស៊ី​ល​អន្ដរទ្វីប ទើប​សហរដ្ឋអាមេរិក បាន​បាញ់​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប ដើម្បី​បង្ហាញ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ហើយ​បំភ័យ​ចិន ឲ្យ​បញ្ឈប់​គំរាមកំហែង​តៃវ៉ាន់​។​​សារព័ត៌មាន NBC News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១៧ ខែសីហា ថា នៅ​ក្នុងការ​វិវឌ្ឍន៍​ស្ថានការណ៍​ថ្មីៗ​នេះ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​អង្គារ បានប្រកាស ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​បា​លិ​ស្ទីក​អន្ដរទ្វីប​មី​នូ​ថែ​មែន​ស្រ៊ី (Minuteman III Intercontinental Ballistic Missile ហៅ​កាត់ ICBM) ក្រោយ​ការផ្អាក កាលពីដើម​ខែសីហា ដោយសារ​ការកើនឡើង​នូវ​ភាព​តានតឹង​ផ្នែក​នយោបាយ​ជាមួយ​ចិន...

សហរដ្ឋអាមេរិក ចំណាយ​៧៤០​ពាន់​លាន​ដុល្លារ លើ​បម្រែបម្រួល​អាកាសធាតុ ការថែទាំ​សុខភាព និង​ពន្ធ​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ថ្វីបើ​ច្បាប់​ចំណាយ​ថវិកាជាតិ មាន​ទំហំ​តិចជាង អ្វីដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចង់បាន​យ៉ាងណាក៏ដោយ ប៉ុន្ដែ​កញ្ចប់​ថវិការ​នេះ បាន​នាំមក​នូវ​ការវិនិយោគ​ដ៏​ធំ​បំផុត សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក ផងដែរ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែសីហា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា លើ​ច្បាប់ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ការថែទាំ​សុខភាព និង​ពន្ធ ដែលមាន​ទំហំ​ទឹកប្រាក់ ៧៤០​ពាន់​លាន​ដុល្លារ​។ គោលនយោបាយ​ថ្មី​នេះ អាច​នឹង​ផ្តល់នូវ​ជ័យជម្នះ​ច្រើន សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ នៅមុន​ការបោះឆ្នោត...

របប​សឹ.ក​មី​យ៉ាន់​ម៉ា ត្រៀមខ្លួន​ប្រើ​ហិ.ង្សា ដើម្បី​កាន់កាប់​អំ.ណាច​បន្ដ​

រដ្ឋធានី​ណៃ​ពិដោរ​៖ រហូតមកដល់​ពេលនេះ ក្រុមមន្ដ្រី​ការទូត​រប​ស់​បស្ចិម​លោក បាន​មើល​ខើ​ញ​ថា មេដឹកនាំ​របប​សឹក​មី​យ៉ាន់​ម៉ា កំពុងតែ​បំភិតបំភ័យ​ក្រុម​អ្នក​អ្នកប្រឆាំង ហើយ​បណ្ដេញ​មេទ័ព​កំពូលៗ​ច្រើន ដើម្បី​បង្រួម​អំណាច និង បង្កើត​របប​បក្ខពួក​និយម នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​១៧ ខែសីហា ថា ដោយសារតែ​ការបរាជ័យ នៅក្នុង​ការបង្ក្រាប ទៅលើ​ចលនា​តស៊ូ​ប្រឆាំង នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា នោះមក លោក​ឧត្ដមសេនីយ៍ មីន អ៊ោ​ង​ហ្លា​ង (Min Aung Hlaing) មេដឹកនាំ​របប​យោធា នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ កំពុងតែ​ងាក​ទៅរក​វិធានការ អស់សង្ឃឹម...

ជាង​១​សប្ដាហ៍ អ៊ុយ​ក្រែ​ន បាន​ប្រហារ​ផ្ទួនៗ លើ​មូលដ្ឋាន​កងទ័ព​រុស្ស៊ី

រដ្ឋធានី​កៀវ​៖ នៅក្នុង​សង្គ្រាម អស់​រយៈពេល​ជិត​៦​ខែ​កន្លងមកនេះ នៅលើ​ពិភពលោក មានការ​ផ្ដោតអារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ការ​បំផ្ទុះ​ផ្ទួនៗ​គ្នា នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​សា​គី (Saky) របស់​កងទ័ពជើងទឹក​រុស្ស៊ី នៅ​ឧបទ្វីប​គ្រី​មៀ បាន​បណ្ដាល​ឲ្យ​ឆេះ​យន្ដហោះ​ចម្បាំង​ជាច្រើន​គ្រឿង ហើយ​សកម្មភាព​ភាព​ជាប់ៗ​គ្នា​នេះ ធ្វើ​ឲ្យ​គេ​ដាក់​ការសង្ស័យ​យ៉ាងខ្លាំង ទៅលើ​អ៊ុយ​ក្រែ​ន ជា​អ្នក​វាយប្រហារ​។​​ទីភ្នាក់ងារសារព័ត៌មាន AP បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែសីហា ឆ្នាំ​២០២២ ថា ការ​បំផ្ទុះ កាលពី​ថ្ងៃ​អង្គារ បាន​បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឃ្លាំង​រំសេវ​មួយ នៅ​គ្រី​មៀ ដែល​កាន់កាប់​ដោយ​រុស្ស៊ី​។ នេះ​ជាការ​វាយប្រហារ​លើក​ទី​២ ដែល​គេ​សង្ស័យថា នេះ​ជា​ស្នាដៃ​របស់​អ៊ុយ​ក្រែ​ន ក្នុង​រយៈពេល​តែ​ជាង​មួយ​សប្តាហ៍​នេះ ដោយបាន​បង្ខំ​ឱ្យមាន​ការជម្លៀស​មនុស្ស​ជាង ៣ ០០០​នាក់​។​​ដោយឡែក បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី...

សហរដ្ឋអាមេរិក​នាំ​សម្ពន្ធមិត្ត​នៅ​អាស៊ី​បូព៌ា អុជ ចិន​បញ្ឆេះ​កំហឹង​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ក្រុង​ប៉េកាំង និង ក្រុង​វ៉ាស៊ីនតោន កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​យ៉ាង​តានតឹង​បំផុត លើ​ទំនាក់ទំនង​ការទូត ហើយ​នៅពេលនេះ​ទៀត សហរដ្ឋអាមេរិក កាន់តែ​រុញច្រាន​ស្ថានការណ៍​ឲ្យ​កាន់តែ​ធ្ងន់​ឡើង ដោយបាន​ដឹកនាំ​ជប៉ុន និង កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​យោធា ដោយ​ផ្ដោត​ចិន និង កូរ៉េខាងជើង​។​​សារព័ត៌មាន Arab News បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃទី​១៦ ខែសីហា ថា មន្ទីរ​បញ្ច​កោណ បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន​បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ផ្លោង ចេញពី​ឆ្នេរសមុទ្រ​ហា​វ៉ៃ កាលពី​សប្តាហ៍​មុន...

សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​រុស្ស៊ី អួត​ពី​រថក្រោះ T-90 លែងចេញ​

រដ្ឋធានី​មូ​ស្គូ​៖ មុន​ការផ្ទុះ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នោះ រុស្ស៊ី​តែងតែ​អួតអាង ពី​អានុភាព T-90 ជា​រថក្រោះ​ប្រយុទ្ធ​ជំនា​ន់ទី​៣​របស់​រុស្ស៊ី និង មានតម្លៃ រហូតដល់​៤,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​១​គ្រឿងៗ ហើយ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) តែងតែ​ចាត់ទុក​រថក្រោះ​ស៊េរី​នេះ មាន​អានុភាព​ខ្លាំង ក្លា​ជាង​រថក្រោះ​នានា នៅលើ​ពិភពលោក ប៉ុន្ដែ​នៅក្នុង​ការធ្វើ​សង្គ្រាម នៅ​អ៊ុយ​ក្រែ​ន នោះ T-90M ត្រូវបាន​មី​ស៊ី​ល​របស់​បស្ចិម​លោក កំពុងតែ​បន្សាប​នូវ​ឥទ្ធិពល​របស់​វា រហូត​ធ្វើ​ឲ្យ​វិមាន​ក្រឹម​ឡាំង បាក់អំនួត​។​​សារព័ត៌មាន Insider បាន​ផ្សាយ កាលពីពេល​ថ្មីៗ​នេះ ថា...

វិស័យ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី អាច​នឹងត្រូវ​រង​ទណ្ឌកម្ម​

រដ្ឋធានី​កៀវ​៖ រហូតមកដល់​ពេលនេះ អង្គការសហប្រជាជាតិ កំពុង​តែមាន​ក្ដីកង្វល់​យ៉ាងខ្លាំង អំពី​ហានិភ័យ នៃ​គ្រោះមហន្ដរាយ ក្រោយពេល​មានការ​បាញ់​ផ្លោង​ជាថ្មី នៅក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប Zaporizhzhia កាលពីពេល​ថ្មីៗ​នេះ ហើយ​ប្រធានាធិបតី​អ៊ុយ​ក្រេ​ន ក៏បាន​ជំរុញ​ដល់​ពិភពលោក ត្រូវតែ​បង្ហាញ​ពី​ការដាក់ទណ្ឌកម្ម​ជាថ្មី លើ​វិស័យ​នុយក្លេអ៊ែរ ប្រឆាំងនឹង​ក្រុង​មូ​ស្គូ​។​​សារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​១៦ ខែសីហា ថា លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymir Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ ដល់​ពិភពលោក ត្រូវតែ​ដាក់ទណ្ឌកម្ម​ថ្មី ប្រឆាំងនឹង​វិស័យ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។​​ការអំពាវនាវ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានកើត​ឡើង ក្រោយ​ការបាញ់​ផ្លោង​ជាថ្មី នៅក្បែរ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា...

ពូ​ទីន​អួ.ត​ថាអាវុ.ធ​រុស្ស៊ីខ្លាំងជាងគេ​លោក​

រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​កម្លាំង​ទាហាន​រុស្ស៊ី មិនអាច​វាយ​រុលចូល​ទៅមុខ​បន្ដទៀត​បាន ហើយ​កំពុងតែ​ប្រឈមមុខ​នឹង​ស្ថានការណ៍​ដ៏​អាក្រក់ នៅក្នុង​សង្គ្រាម​ឈ្លានពាន អស់​រយៈពេល​ជិត​៦​ខែ​កន្លងមកនេះ ក្រោយពេល​កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន ទទួលបាន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ហ៊ី​ម៉ាស (HIMARS) ពី​សហរដ្ឋអាមេរិក ប៉ុន្ដែ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នៅតែ​អះអាងថា គ្រឿង​យុទ្ធភណ្ឌ​របស់​ក្រុង​មូ​ស្គូ មាន​អានុភាព​ខ្លាំងក្លា​ជាងគេ នៅលើ​ពិភពលោក​។​​សារព័ត៌មាន Business Day បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជាក់ថា រុស្ស៊ី...

ជប៉ុនប្រកាស​មិន​បង្ក​សង្គ្រា.ម​ប្រឆាំងនឹង​ប្រទេស​ដទៃជាថ្មី​

រាជធានី​តូ​ក្យូ​៖ នៅក្នុង​ការ​រំឭក​ខួប​៧៧ នៃ​ការចុះចាញ់​សង្គ្រាម​នោះ នាយករដ្ឋមន្ដ្រី​ជប៉ុន បានប្រកាស​ទៅកាន់​ពិភពលោក​ថា ជប៉ុន​នឹងមិន​ធ្វើសង្គ្រាម​ជាថ្មី ប្រឆាំងនឹង​ប្រទេស​ណាមួយ​នោះឡើយ​។​​ទីភ្នាក់ងារសារព័ត៌មាន Rueters បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ថា លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ត្រី​ជប៉ុន បាន​សន្យាថា នឹងមិន​បង្ក​សង្គ្រាម​ជាថ្មី​នោះឡើយ​។ ការសម្រេចចិត្ត​របស់​មេដឹកនាំ​ជប៉ុន បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៥ ជា​ខួប​លើក​ទី​៧៧ នៃ​ការចុះចាញ់​សង្គ្រាមលោកលើកទី​២​របស់​ជប៉ុន ខណៈ​សមាជិក​គណៈរដ្ឋមន្ត្រី​របស់លោក ក៏បាន​ធ្វើដំណើរ​ទៅកាន់​ទី​សក្ការបូជា​ដ៏​ចម្រូងចម្រាស​យ៉ា​ស៊ូ​គូ​នី (Yasukuni) ដើម្បី​គោរព​វិញ្ញាណក្ខន្ធ ហើយ​សកម្មភាព​នេះ បានធ្វើឱ្យ​កូរ៉េខាងត្បូង និង...

ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង តានតឹង​ដាក់គ្នា​បន្ថែមទៀត ចំពេល​តំណាងរាស្ដ្រ​អាមេរិក ជាន់ដី​តៃវ៉ាន់​

ទីក្រុង​តៃប៉ិ​៖ ចិន​កំពុងតែ​ខឹងសម្បា​យ៉ាងខ្លាំង ប្រឆាំងនឹង​លោកស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) មកកាន់​តៃវ៉ាន់ កាលពីដើម​ខែសីហា ហើយ​ឥឡូវ​គណៈប្រតិភូ​សភា​អាមេរិក បាន​បន្ដ​ធ្វើដំណើរ មកកាន់​ដែន​កោះ​គ្រប់គ្រង​ដោយ​ខ្លួន​មួយ​នេះ និង ធ្វើ​ឲ្យ​ចំណង​ការទូត​កាន់តែ​ធ្លាក់ចុះ​យ៉ាងខ្លាំង រវាង​ក្រុង​វ៉ាស៊ីនតោន និង ក្រុង​ប៉េកាំង​។​​សារព័ត៌មាន The Guardian បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ថា គណៈប្រតិភូ​សភាតំណាងរាស្ដ្រ​របស់​សហរដ្ឋអាមេរិក​មួយក្រុម កាលពី​ថ្ងៃអាទិត្យ បាន​កោះ​តៃវ៉ាន់ ដើម្បី​បំពេញ​ទស្សនកិច្ច រយៈពេល​២​ថ្ងៃ​។ គេ​រំពឹងថា គណៈប្រតិភូ​របស់​ប្រទេស​មហាអំណាច​កំពូល​លើ​លោក នឹង​ជួបពិភាក្សា​ការងារ ជាមួយនឹង​លោកស្រី...