ព័ត៌មានអន្តរជាតិ

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទាមទារ​ឲ្យ​ទីភ្នាក់ងារ FBI ប្រគល់​ឯកសារ​មកវិញ​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានស្នើ​សុំ​ឲ្យ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធន៍ ហៅ​កាត់ FBI ប្រគល់​ឯកសារ ដែល​រឹបអូស​បាន ពី​គេហដ្ឋាន​ម៉ា​-​អា​-​ឡា​ហ្គោ (Mar-a-Lago) របស់គាត់ ត្រឡប់មកវិញ ហើយ​លោកដូ​ណា​ល់ ត្រាំ ចោទប្រកាន់ FBI ប្រ​ព្រឹ​ត្ដ​ពុករលួយ​។​​សារព័ត៌មាន Insider បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៥ ខែសីហា ថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ បានទាមទារ​ឱ្យ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធន៍ (​ហៅ​កាត់ FBI )...

ប្រទេស​ជិត​៧០ កំពុងគាបរុស្សីឲ្យបញ្ឈប់សកម្មភាពមួយនេះភ្លាម

រដ្ឋធានី​កៀវ​៖ ក្រោយពេល​មានការ​វាយប្រហារ​ជាថ្មី ទៅលើ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ហើយ​វា​អាច​នឹង​នាំមក​គ្រោះមហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត រហូត​មិនអាច​ទស្សន៍ទាយ​ទុកជាមុន​បាន​នោះ បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ទាំង​២៧​ប្រទេស និង ប្រទេស​ជាង​៤០​ផ្សេងទៀត កំពុងតែ​ទាមទារ​ឲ្យ​រុស្ស៊ី ដក​កងទ័ព​របស់ខ្លួន ចេញពី​រោងចក្រ​ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) និង ចាក​ចេញពី​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។​​សារព័ត៌មាន Ukrainian News បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១៤ ខែសីហា ថា សហភាព​អឺរ៉ុប និង ប្រទេស​ចំនួន​៤២ រួមមាន សហរដ្ឋអាមេរិក ជប៉ុន កាណាដា អ៊ីតាលី ហូឡង់ដ៍ អាល្លឺម៉ង់ នូវ៉ែល​ហ្សេ​ឡង់​ដ៍ កូរ៉េខាងត្បូង...

គ្រោះមហន្ត.រាយ នៅ​រោងចក្រ​នុ.យក្លេអ៊ែ.រ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុបកំពុងតែ​កើនឡើង​រាល់ថ្ងៃ​

រដ្ឋធានី​កៀវ​៖ ស្របពេល​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្ដរជាតិ ហៅ​កាត់ IAEA កំពុងតែ​ជំរុញ​ដល់​ក្រុង​កៀវ និង ក្រុង​មូ​ស្គូ អនុញ្ញាត​ជាបន្ទាន់ ដល់​ក្រុមមន្ដ្រី​ជំនាញ​នុយក្លេអ៊ែរ ចូលទៅ​ត្រួតពិនិត្យ អំពី​កម្រិត​គ្រោះថ្នាក់ និង សុវត្ថិភាព នៅ​រោងចក្រ​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ហ្សា​ប៉ូ​រី​ស​ហ្ស៊ា (Zaporizhzhia) នោះ អភិបាលក្រុង​របស់​អ៊ុយ​ក្រែ​ន បាន​អះអាង អំពី​គ្រោះថ្នាក់ អាច​នឹង​កើនឡើង ជា​រៀងរាល់ថ្ងៃ​។​​សារព័ត៌មាន Kyiv Post បានចេញ​ផ្សាយ កាលពី ថ្ងៃអាទិត្យ ទី​១៤ ខែសីហា ថា អភិបាលក្រុង​របស់​អ៊ុយ​ក្រែ​ន បាន​ប្រាប់ AFP កាលពី​ថ្ងៃអាទិត្យ...

លី​ទុយ​អា​នី ចាត់ទុក​រុស្ស៊ី ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម ចំពេល​អាមេរិក​កំពុងដំណើរការ​នីតិប្បញ្ញត្ដិ​

​រដ្ឋធានី​មូ​ស្គូ​៖ រហូតមកដល់​ពេលនេះ លី​ទុយ​អា​នី ធ្លាប់ជា​រដ្ឋ​ចំណុះ​ឲ្យ​សហភាពសូវៀត ក្លាយជា​ប្រទេស​ដំបូង​គេ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា បានដាក់​រុស្ស៊ី ជា​រដ្ឋ​គាំទ្រ​សកម្មភាព​ភេរវកម្ម ខណៈ​សហរដ្ឋអាមេរិក​កំពុងតែ​ដំណើរការ​នីតិប្បញ្ញត្ដិ​ដូចគ្នានេះដែរ ទើប​មន្ដ្រីជាន់ខ្ពស់​ក្រុង​មូ​ស្គូ បាន​ព្រមាន ពី​ការ​កាត់​ផ្ដាច់ចំណង​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​។​​រដ្ឋសភា នៃ​ប្រទេស​លី​ទុយ​អា​នី (Lithuania) កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅ​ថ្មីៗ​នេះ បានប្រកាស​ជា​ផ្លូវការ ចាត់ទុក​រុ​ស្ស៉ី ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម ពាក់ព័ន្ធ​នឹង​វិបត្តិ​សង្គ្រាម នៅក្នុង​អ៊ុយ​ក្រែ​ន​។ ប្រទេស​ធ្លាប់ជា​រដ្ឋ​ចំណុះ​ឲ្យ​អតីត​សហភាពសូវៀត​មួយ​នេះ បាន​ចូលមក​រួមរស់​ជាមួយ​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ (NATO តាម​ភាសា​អង់គ្លេស ឬ OTAN តាម​ភាសា​បារាំង​) នៅក្នុង​អំឡុង​ឆ្នាំ​២០០៤ ហើយ​ប្រទេសមួយ​នេះ​ថែមទាំង​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស...

ភាព​តានតឹង​រវាង​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន ធ្វើ​ឲ្យ​ចិន​ដក​ភាគហ៊ុន​៣១៨​ពាន់​លាន​ដុល្លារ ចេញពី​អាមេរិក​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ណាន​ស៊ី ផេ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក មកកាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​២ ខែសីហា បានធ្វើ​ឲ្យ​ចិន​ខាង​សម្បា​យ៉ាងខ្លាំង រហូត​បង្ក​នូវ​ភាព​តានតឹង​ដាក់គ្នា រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង ក្រុង​វ៉ាស៊ីនតោន ហើយ​ក្រុមហ៊ុន​ធំៗ គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ចំនួន​៥ ក៏បាន​សម្រេច​ដកខ្លួន ចេញពី​ទីផ្សារ​ភាគហ៊ុន នៅ​សហរដ្ឋអាមេរិក​។​​សារព័ត៌មាន Alarabiya News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ក្រុមហ៊ុន​ធំៗ​របស់​ចិន ចំនួន​៥ រួមមាន ទី​១-​ក្រុមហ៊ុន Sinopec, ទី​២-​ក្រុមហ៊ុន...

ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក រកឃើញ​ឯកសារ​សំខាន់បំផុត ក្នុងផ្ទះ​អតីត​ប្រធានាធិបតី​ត្រាំ​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការ​ឆ្មក់​ចូល នៅក្នុង​គេហដ្ឋាន​ម៉ា​-​អា​-​ឡា​ហ្គោ (Mar-a-Lago) របស់លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​រួចមក ឥឡូវ​ភ្នាក់ងារ FBI បាន​រកឃើញ​ឯកសារ​សម្ងាត់​បំផុត យក​ចេញពីផ្ទះ​នោះ ប៉ុន្ដែ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក រូបនេះ បាន​អះអាងថា ការស៊ើបអង្កេត​នេះ មាន​ហេតុផល​ខាង​នយោបាយ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា បើតាម​ឯកសារ​របស់​តុលាការ បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ចៅក្រម​សហព័ន្ធន៍ បាន​បិទ​ដីកា​អនុញ្ញាតឱ្យ​មានការ​ស្វែងរក មិន​ធ្លាប់មាន​ពីមុនមក...

ទាហាន​ក្រុង​មូ​ស្គូ​វាយលុក​ទៅមុខ​លែងរួច អតីត​ប្រធានាធិបតី​រុស្ស៊ីគំរាម​នុយក្លេអ៊ែរ​

រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​កម្លាំង​ទាហាន​ឈ្លានពាន​របស់​ក្រុង​មូ​ស្គូ វាយ​រុលទៅមុខ​លែងរួច ហើយ​តំបន់​ខ្លះ ត្រូវបាន​កងទ័ព​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន វាយបក​តបត​វិញ​យ៉ាងខ្លាំង​ផង​នោះ ទើប​អតីត​ប្រធានាធិបតី​រុស្ស៊ី បានចេញ​មុខមក គំរាមកំហែង​ពី​ការផ្ទុះ​នុយក្លេអ៊ែរ ដាក់​សម្ពន្ធមិត្ត​របស់​លោកខាងលិច​។​​សារព័ត៌មាន The Times of India បានចេញ​ផ្សាយ កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ឆ្នាំ​២០២២ ថា លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី ហើយ​បច្ចុប្បន្ន កាន់តំណែង ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​រុស្ស៊ី បានចេញ​មុខ មក​គំរាមកំហែង​ដល់​សម្ពន្ធមិត្ត​លោកខាងលិច​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ចោទប្រកាន់​រុស្ស៊ី កំពុងតែ​បង្ក​ហានិភ័យ អំពី​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ...

តួ​ក​គីលេងមួយក្បាច់ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​ភ័យ

រដ្ឋធានី​កៀវ​៖ ស្របពេល​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា រវាង​កម្លាំង​ការពារ​ទឹកដី​របស់​ក្រុង​កៀវ និង កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ កំពុងតែបន្ដ​ឥត​ស្រាកស្រាន្ដ​នោះ ក៏មាន​សេចក្ដីរាយការណ៍​ថា តួ​ក​គី នឹង​សាងសង់​រោងចក្រ​ផលិត​ដ្រូ​ន​ដ៏​កំណាច​នេះ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ព័ត៌មាន​នេះ រឹតតែ​ធ្វើ​ឲ្យ​រុស្ស៊ី កាន់តែ​ប្រឈមមុខ​នឹង​ការ​ចាញ់​សង្គ្រាម​ឈ្លានពាន​របស់ខ្លួន​។​​សារព័ត៌មាន The Switzerland Times បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែសីហា ថា លោក វ៉ា​ស៊ី​ល បូដ​ណា (Vasyl Bodnar) ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន ប្រចាំ​នៅ​ប្រទេស​តួ​ក​គី បាន​បញ្ជាក់ថា លោក រេ​សេប តា​យ​យី​ប អេ​ដូ​ហ្គេ​ន (Recep...

បុរស​ប្រដាប់អាវុធ​ម្នាក់ សម្រុកចូល​ការិយាល័យ FBI ត្រួវវបានគេ…

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ប៉ូលិស​សហរដ្ឋអាមេរិក បាន​បាញ់ប្រហារ​ទៅលើ​បុរស​ប្រដាប់អាវុធ​ម្នាក់ សម្រុកចូល​ទៅកាន់​អគារ​របស់ FBI បណ្ដាល​ឲ្យ​ស្លាប់ កាលពី​រាត្រី ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែសីហា (​វេលា​ក្នុង​តំបន់​) ស្ថិតក្នុង​ទីក្រុង​ស៊ីន​សិន​ណា​ទី (Cincinnati) រដ្ឋ​អូ​ហា​យ៉ូ (Ohio) ។​​បណ្ដាញ​ផ្សព្វផ្សាយ​ល្បីៗ​របស់​ពិភពលោក រួមមាន សារព័ត៌មាន BBC, Reuter និង ញូវយ៉ក​ថែម​ស៍ បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា ក្រុមមន្ដ្រី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា បុរស​ប្រដាប់អាវុធ​ម្នាក់ ត្រូវបាន​ប៉ូលិស​បាញ់​ស្លាប់ ក្រោយពេល​គាត់​បាន​ព្យាយាម​ដើរចូល ទៅកាន់​អគារ​របស់...

អតីត​ប្រធានាធិបតី​ស្រីលង្កា បន្ដ​រត់​ភៀសខ្លួន ស្វែងរក​ការ​ស្នាក់នៅ​ប្រទេស​ថៃ​

រាជធានី​បាងកក​៖ អតីត​ប្រធានាធិបតី​ស្រីលង្កា ក្រោយពេល​រត់ចោលស្រុក ដោយសារ​ការដឹកនាំ​ប្រទេស ត​វង្ស​ត្រកូល រហូត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស ដួលរលំ​សេដ្ឋកិច្ច​ទាំងស្រុង ហើយ​កើត​នូវ​ភាពវឹកវរ កំពុងតែ​ធ្វើដំណើរ ទៅ​ស្វែងរក​ការ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បន្ដទៀត​។​​សារព័ត៌មាន CNA បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​១២ ខែសីហា ថា បើតាម​មន្ត្រីប៉ូលិស​ជាន់ខ្ពស់ ដែល​ដឹង​អំពី​សកម្មភាព​របស់​អតីត​ប្រធានាធិបតី​ស្រីលង្កា បាន​ឲ្យ​ដឹងថា លោក ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) អតីត​ប្រធានាធិបតី​រូបនេះ បានធ្វើ​ដំណើរ តាម​ជើងយន្តហោះ​ឯកជន ចាក​ចេញពី​សិង្ហ​បុរី មកដល់​អាកាសយានដ្ឋាន​ដុន មួង (Don Muang) ស្ថិតក្នុង​ទីក្រុង​បាងកក...