ព័ត៌មានអន្តរជាតិ

រុស្ស៊ី បន្ដ​វា.យ​សន្ធាប់ នៅក្នុង​សមរភូមិ​តំបន់​ដូ​ណែ​ត​ស្ក៍​

រដ្ឋធានី​គៀវ​៖ ក្រោយពេល​ទទួលបាន​ជោគជ័យ នៅក្នុង​ការកាន់កាប់​តំបន់​លូ​ហាន​ស្ក៍ (Luhansk) នោះ​ភ្លាម កម្លាំង​ទាហាន​រុស្ស៊ី កំពុងតែបន្ដ​បា.ញ់​ផ្លោង​យ៉ាងខ្លាំង ស្រោច​ទៅលើ​សមរភូមិ ស្ថិតក្នុង​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) បន្ថែមទៀត ប៉ុន្ដែ​ពួកគេ​បាន​វា.យ​រុលទៅមុខ មិនបាន​លឿន​នោះទេ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី​៧ ខែកក្កដា ថា ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស បាន​អះអាងថា ការវាយប្រហារ​យ៉ាងខ្លាំង បានកើត​ឡើង កាលពី​ថ្ងៃ​ពុធ នៅលើ​សមរភូមិ​តំបន់ Donetsk ប៉ុន្ដែ​កម្លាំង​ទាហាន​របស់​រុស្ស៊ី បាន​រុលទៅមុខ តិចតួច​បំផុត​។​​ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស បាន​បញ្ជាក់ថា ការបាញ់​ផ្លោង​យ៉ាងខ្លាំង ហើយ​មិនអាច​រុលទៅមុខ​បាន​នេះ...

មន្ដ្រីជាន់ខ្ពស់​រុស្ស៊ី ចាប់ផ្ដើម​ព្រមាន​សហរដ្ឋអាមេរិក ជាថ្មី​

រដ្ឋធានី​មូ​ស្គូ​៖ ស្របពេល​លោកខាងលិច បាន​រកឃើញ​បទល្មើស នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម កើនឡើង​ដល់​ជាង ២០ ០០០​ករណី​នោះ អតីត​ប្រធានាធិបតី​រុស្ស៊ី បាន​ព្រមាន​ដល់​សហរដ្ឋអាមេរិក អំពី​ការប៉ុនប៉ង​ណាមួយ ដើម្បី​ប្រើប្រាស់​ប្រព័ន្ធតុលាការ ឬ​សាលាក្ដី សម្រាប់​បើក​ការស៊ើបអង្កេត ប្រឆាំងនឹង​សកម្មភាព​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​ក្លាយជា​រឿង​អសារ​។​​សារព័ត៌មាន Indian Nation បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ ថា លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុស្ស៊ី បាន​ព្រមាន​ដល់​សហរដ្ឋអាមេរិក ថា ការប៉ុនប៉ង​របស់​ប​ណ្តា​ប្រទេស​លោកខាងលិច ក្នុងការ​ដាក់ទណ្ឌកម្ម ប្រឆាំងនឹង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ...

ស្រីលង្កា រត់​ទៅ​ពឹង​ប្រធានាធិបតី​រុស្ស៊ី ដើម្បី​សុំ​ទិញ​ប្រេង​បណ្ដា​ក់លុយ​

រដ្ឋធានី​កូឡុំបូ​៖ ស្រីលង្កា ប្រឈម​នឹង​វិបត្ដិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត មិន​ធ្លាប់មាន នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់ខ្លួន ចាប់តាំងពី​ទទួលបាន​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស នៅ​ឆ្នាំ​១៩៤៨ នោះមក ហើយ​នៅពេលនេះ សេដ្ឋកិច្ច​បាន​ដួលរលំ​ទាំងស្រុង ដោយ​ប​ជួបនឹង​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ​យ៉ាងធ្ងន់ធ្ងរ ទើប​ប្រធានាធិបតី សុំ​ឲ្យ​រុស្ស៊ី ជួយ​នាំចូល​ប្រេង​បណ្ដា​ក់លុយ​សិន​។​​សារព័ត៌មាន ABC News បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៦ ខែកក្កដា ថា លោក ហ្គោ​តបា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) ប្រធានាធិបតី​ស្រីលង្កា បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន...

ប្រធាន​ស៊ើប​ការសម្ងាត់​អាមេរិក និង អង់គ្លេស អះអាង​ពី​ចិន ចង់​ឈ្លា.នពា.ន​លើ​តៃវ៉ាន់​

រដ្ឋធានី​វា​ស៊ីន​តោន​៖ ប្រធាន​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក និង ចក្រភព​អង់គ្លេស បានបង្ហាញ​ខ្លួន​រួមគ្នា​ដ៏​កម្រ ហើយ​បាន​ព្រមាន​យ៉ាងខ្លាំងៗ​ថា ប្រទេស​ចិន ជាការ​គំរាមកំហែង​ដល់​សន្ដិសុខ​របស់​បណ្ដា​ប្រទេស​លោកខាងលិច នៅក្នុង​រយៈពេល​យូរ ហើយ​កំពុងតែ​រៀបចំ​គម្រោង លុកលុយ​ទៅលើ​កោះ​តៃវ៉ាន់​។​​សារព័ត៌មាន Eureporter បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៦ ខែកក្កដា ថា លោក គ្រីស្ដូហ្វ័រ រេ (Christopher Wray) ប្រធាន​ស៊ើបការណ៍​សម្ងាត់ FBI របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ប្រទេស​ចិន គឺជា «​ការគំរាមកំហែង​រយៈ​ពេល​វែង​ដ៏​ធំ​បំផុត​ចំពោះ​សេដ្ឋកិច្ច និង​សន្តិសុខ​ជាតិ​របស់​យើង​» ហើយ​ចិន​ថែមទាំង​ជ្រៀតជ្រែក នៅក្នុង​នយោបាយ រួមទាំង...

សភា​រុស្ស៊ី​បើកភ្លើង​ខៀវ​ដល់​រដ្ឋាភិបាល បង្ខំ​ឲ្យ​ក្រុមហ៊ុន​ឲ្យ​ផលិត​យុទ្ធោបករណ៍ សម្រាប់​ជួយ​កងទ័ព​នៅក្នុង​សង្គ្រាម​

រដ្ឋធានី​មូ​ស្គូ​៖ រហូតមកដល់​ពេលនេះ សង្គ្រាម នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ ហើយ​កាន់​តែមាន​សភាព​ខ្លាំងក្លា​ឡើង ហើយ​ការចំណាយ និង​ការខាតបង់ នឹង​កើនឡើង មាន​ទំហំធំធេង ទើប​សភា​ជាន់​ទាប​របស់​រុស្ស៊ី បាន​យល់ព្រម​ជា​ឯកច្ឆន្ទ បើកភ្លើង​ខៀវ ឲ្យ​រដ្ឋាភិបាល បង្ខំ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ផ្តល់​ទំនិញ និង​សេវាកម្ម​ផ្គត់ផ្គង់ ជួយ​ដល់​យោធា​រុស្ស៊ី ដែល​កំពុងតែ​ធ្វើសង្គ្រាម នៅក្នុង​ប្រទេសជិតខាង​របស់ខ្លួន​។ ​សារព័ត៌មាន Euro News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​រុស្ស៊ី នឹង​អាច​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម នៅក្នុង​ស្រុក ត្រូវតែ​ផ្គត់ផ្គង់​នូវ​ទំនិញ​ផ្សេងៗ ជួយ​ដល់​កងទ័ព​។...

អភិបាលខេត្ត​ដូ​ណែ​ត​ស្ក៍ ជំរុញ​ឲ្យ​ពលរដ្ឋ ជាង​៣​សែន​នាក់​ចាកចេញ ព្រោះ​រុស្ស៊ី​វា.យប្រ.ហារ​

រដ្ឋធានី​គៀវ​៖ រហូតមកដល់​ពេលនេះ ក្រុង​មូ​ស្គូ បានកំណត់​គោលដៅ វា.យប្រ.ហារ​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អភិបាលខេត្ត​ដូ​ណែ​ស្ក៍ បាន​ជំរុញ​ឲ្យ​ប្រជាជន​របស់ខ្លួន ជាង ៣៥០ ០០០​នាក់ ត្រូវតែ​ចាកចេញ ជាបន្ទាន់ ដើម្បី​គេចចេញ​ពី​ការទ.ម្លាក់​គ្រា.ប់បែ.ក និង ការវា.យប្រ.ហារ​របស់​កម្លាំង​ទាហាន​រុស្ស៊ី​។​​សារព័ត៌មាន KVIA បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ឆ្នាំ​២០២២ ថា ស្របពេល​កម្លាំង​ទាហាន​រុស្ស៊ី បាន​វាយលុក​ទៅលើ​គោលដៅ​នានា នៅ​ទូទាំង​តំបន់​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គារ នោះ​ថា អភិបាលខេត្ដ​ដូ​ណែ​ស្ក៍ (Donetsk) លោក ផាវ​ឡូ...

ឥណ្ឌា​មិនអាច​ចាញ់​មហា​យក្ស​ចិន បានទេ បង្កើត​យន្ដហោះ​បំបាំងកាយ​ត្រៀម​ទប់ទល់​

រដ្ឋធានី​ញូ​វ​ដេលី​៖ ក្រៅតែពី​ការផលិត​មី​ស៊ី​ល​ប្រា​មូស មាន​ល្បឿន​លឿន​ជាង​សំឡេង ប្រកបដោយ​អានុភាព​ខ្លាំងក្លា​នោះ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ ឥណ្ឌា បាន​បោះជំហាន​ថ្មី​បន្ថែមទៀត លើ​គ្រឿងយុទ្ធោបករណ៍​នា​សម័យ​ទំនើប គឺ​ផលិត​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន​បំបាំងកាយ​។ សារព័ត៌មាន Asia Times បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៥ ខែកក្កដា ថា ក្រសួងការពារជាតិ​ឥណ្ឌា បានប្រកាស អំពី​ការសាកល្បង​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូ​ន​បំបាំងកាយ ប្រកបដោយ​ជោគជ័យ ហើយ​គ្រឿង​ច.ម្បាំង​ដ៏​ទំនើប​នេះ ក៏​អាច​នឹង​យកមកប្រើ​ប្រាស់ សម្រាប់​កងទ័ព​ជើង​របស់ខ្លួន ទប់ទល់​នឹង​មហា​យក្ស​ចិន ដែលមាន​ព្រំដែន​ជាប់​គ្នា​ផងដែរ​។​​អង្គការ​ស្រាវជ្រាវ និង អភិវឌ្ឍន៍​លើ​វិស័យ​ការពារជាតិ​របស់​ឥណ្ឌា បានប្រកាស នៅក្នុង​សេចក្ដីថ្លែងការណ៍ តាម​បណ្ដាញ​ផ្សព្វផ្សាយ ដែល​បានចេញ កាលពី​ថ្ងៃទី​១...

ប៉ូលិស​អឺរ៉ូ​ប៉ូល ចា.ប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការរ.ត់ព.ន្ធ​មនុស្ស ១៣០​នាក់​

​បរទេស​៖ ប៉ូលិស​អន្ដរជាតិ មកពី​ប្រទេស​ចំនួន​២២ បាន​បើក​ប្រតិ​ប​ត្ដិ​ការ​ដ៏​ធំ​មិន​ធ្លាប់មាន នៅ​ទូទាំង​អឺរ៉ុប រហូត​ឈានដល់​ការចា.ប់ខ្លួន​ជនសង្ស័យ ចំនួន​១៣០​នាក់ ពាក់ព័ន្ធ​នឹង​សកម្មភាព​រ.ត់ព.ន្ធ​ជន​ចំណាកស្រុក​។​​សារព័ត៌មាន Euro News បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ថា ទីភ្នាក់ងារ​ប៉ូលិស​អន្ដរជាតិ អឺរ៉ូ​ប៉ូល (Europol) បានបញ្ជាក់ កាលពី​ថ្ងៃ​អង្គារ ថា អាជ្ញាធរ​អឺរ៉ុប បាន​ចា.ប់ខ្លួន​មនុស្ស ជាង​១៣០​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការជួ.ញដូ.រ​មនុស្ស និង កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​។ នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​ជា​លក្ខណៈ​អន្ដរជាតិ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក នៅ​តំបន់​អឺរ៉ុប​នោះ មានការ​ចូលរួម មកពី​ប្រទេស​ចំនួន​២២​។​​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ​របស់​ចក្រភព​អង់គ្លេស បាន​បញ្ជាក់ថា មនុស្ស​ចំនួន​៦​នាក់ ត្រូវបាន​ចា.ប់ខ្លួន...

ខ្មាន់កាំ.ភ្លើង​ម្នាក់​បា​.​ញ់​រះ​ចូល​ក្បួន​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក ស្លា​.​ប់ និង រ.បួស​ជាង​៣២​នាក់

រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​ពិធី​ដង្ហែ​ក្បួន​បុណ្យ​ឯករាជ្យ​ជាតិ ៤ កក្កដា មាន​សេចក្ដីរាយការណ៍ អំពី​ការបា.ញ់ប្រ.ហារ​យ៉ាងខ្លាំង​មួយ នៅ​ឧទ្យាន​ហាយ​ឡែ​ន​ដ៍ (Highland Park) នា​ជាយក្រុង​ឈី​កា​ហ្គូ (Chicago) រដ្ឋ​អ៊ី​លី​ណាយ (Illinois) សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​មនុស្ស ចំនួន​៦​នាក់​បា.ត់​ប.ង់ជី.វិត និង ២៦​នាក់​ផ្សេងទៀត រងរបួស​។​​សារព័ត៌មាន CBS News បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ថា បើតាម​បូលិស បាន​បញ្ជាក់ថា ហេតុការណ៍​បា.ញ់ប្រ.ហារ​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ចន្ទ...

ចក្រភព​អង់គ្លេស ស្វែងរក​ច្រក​ដឹក​គ្រាប់​ធញ្ញជាតិចេញពី​អ៊ុយ​ក្រែ​ន​

រាជធានី​ឡុង​ដ៍​៖ ការនាំចេញ​គ្រាប់​ធញ្ញជាតិ ពី​ប្រទេស​អ៊ុយ​ក្រែ​ន មិនអាច​ដំណើរការបាន ចាប់តាំងពី​ការផ្ទុះ​ស.ង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នោះមក ហើយ​គ្រាប់​ធញ្ញជាតិ រាប់លាន​តោន ត្រូវ​ជាប់គាំង មិនអាច​នាំចេញ យកទៅ​ផ្គត់ផ្គង់​ដល់​មនុស្ស ប្រហែល​១៨១​លាន​នាក់ នៅលើ​ពិភពលោក ដែល​កំពុងតែ​ប្រឈមមុខ​នឹង​គ្រោះ​អត់ឃ្លាន​។​​សារព័ត៌មាន Evening Standard បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ ថា លោក បូរី​ស ច​ន​សុន (Boris Johnson) នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស បាន​អះអាងថា ច្រក​ជំនួស​មួយ សម្រាប់​ការបើកផ្លូវ​សុវត្ថិភាព ដឹក​គ្រាប់​ធញ្ញជាតិ ដែល​ជាប់គាំងនៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន...