ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​រុញ​ឲ្យ​បង្កើន​ការផលិត​ប្រេងឥន្ធនៈ ដើម្បី​បញ្ចុះតម្លៃ​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ពិភពលោក រហូត​ធ្វើ​ឲ្យ​តម្លៃ​ស្បៀងអាហារ និង ប្រេងឥន្ធនៈ កំពុងតែ​ឡើងថ្លៃ​យ៉ាងគំហុក ហើយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទៅកាន់​តំបន់​មជ្ឈិមបូព៌ា នឹង​រុញ​ឲ្យ​បង្កើន​នូវ​ការផលិត​ប្រេង​កាន់តែ​ច្រើនឡើង ដើម្បី​បញ្ចុះតម្លៃ​ឲ្យ​ធ្លាក់​ថោក​មកវិញ​។​​សារព័ត៌មាន Malay Mail បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១២ ខែកក្កដា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹងធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច ជា​លើកដំបូង នៅ​តំបន់​មជ្ឈិមបូព៌ា នា​សប្ដាហ៍​នេះ ដោយ​រួមទាំង​ការឈប់​សំចត នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Arabia)...

លោកស្រី​រដ្ឋមន្ដ្រី​របស់​អង់គ្លេស ប្រជែង​ដណ្ដើម​តំណែង​នាយករដ្ឋមន្ដ្រី​

រាជធានី​ឡុង​ដ៍​៖ ដោយសារតែ​ប្រឈមមុខ​នឹង​វិបត្ដិនយោបាយ​យ៉ាងខ្លាំង ជុំវិញ​រឿងអាស្រូវ​ជាច្រើន ទើប​ជំរុញ​ឲ្យ​លោក បូរី​ស ច​ន​សុន បាន​បង្ខំចិត្ត​ប្រកាស​លាលែង​ពី​តំណែង​នាយករដ្ឋមន្ដ្រី​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកក្កដា ហើយ​រហូតមក​ដល់ពេលនេះ មាន​មន្ដ្រីជាន់ខ្ពស់ កើនឡើង​ដល់​១១​នាក់ កំពុងតែ​ប្រជែង​គ្នា ដណ្ដើម​កាន់កាប់​តំណែង​កំពូល នៅក្នុង​ប្រទេស​មហាអំណាច​មួយ​នេះ​។​​សារព័ត៌មាន DNTV បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា ថា លោកស្រី លី​ស ត្រាស់ (Liz Truss) រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ចន្ទ បានប្រកាស​ពី​ការចូល​ប្រកួតប្រជែង ដើម្បី​ជំនួស​លោក បូរី ច​ន​សុន (Boris...

ម្ដងនេះ​ដល់ពេល រុស្ស៊ី រត់​ទៅសុំ​ទិញ​ដ្រូ​ន​ចម្បាំង​ពី​អ៊ីរ៉ង់​ហើយ​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​សង្គ្រាម អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកនេះ សហរដ្ឋអាមេរិក បាន​រកឃើញថា អ៊ីរ៉ង់ កំពុងតែ​បង្ហាត់បង្រៀន​ដល់​កម្លាំងយោធា​រុស្ស៊ី ឲ្យ​ចេះ​ប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន បំពាក់​គ្រឿង​សព្វាវុធ ដែល​ក្រុង​តេ​អ៊ីរ៉ង់ ត្រៀម​នឹង​បញ្ជូនទៅ​ឲ្យ មាន​ចំនួន​រាប់រយ​គ្រឿង​។​​សារព័ត៌មាន The Times of Israel បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា ថា សេត​វិមាន​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) បាន​ប្រាប់​ដល់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពី​ថ្ងៃ​ចន្ទ ថា អ៊ីរ៉ង់​កំពុង​រៀបចំ​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ជួយ​ទីក្រុង​មូ​ស្គូ នៅក្នុង​សង្គ្រាម...

ជនសង្ស័យ​ដៃដល់ អះអាង​ពី​ការរៀបចំ​គម្រោង​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី អា​បេ​

រាជធានី​តូ​ក្យូ​៖ រហូតមកដល់​ពេលនេះ អាថ៌កំបាំង នៃ​ការបាញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ជប៉ុន គឺ​ប៉ូលិស​ជំនាញ​ទទួល​បានជា​បណ្ដើរៗ​ហើយ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ជា​ឃាតករ​​បណ្ដាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ជប៉ុន អ៊ិន​ហាស់​កា (NHK) បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ថា ជនសង្ស័យ ឈ្មោះ យ៉ាម៉ា​ហ្គា​មិ តែ​តស៊ូ​យ៉ា (Yamagami Tetsuya) រស់នៅក្នុង​ទីក្រុង​ណា​រ៉ា ត្រូវបាន​ចាប់ខ្លួន ក្រោយ​ការបាញ់ប្រហារ ទៅលើ​លោក ស៊ិន​ហ្សូ អា​បេ ( Shinzo Abe) ខណៈ​គាត់​ថ្លែង​សុន្ទរកថា ទៅកាន់​ហ្វូងមនុស្ស នៅក្នុង​យុទ្ធនាការ ស្វែងរក​សំឡេងឆ្នោត កាលពី​ថ្ងៃ​សុក្រ ។​​ជនសង្ស័យ...

បក្ស​របស់​អតីត​នាយករដ្ឋមន្ដ្រី អា​បេ ទទួលបាន​ជ័យជម្នះ​យ៉ាងខ្លាំង នៅក្នុង​ការបោះឆ្នោត​សភា​ជប៉ុន​

រាជធានី​តូ​ក្យូ​៖ ក្រោយ​ការបាញ់ប្រហារ​ទៅលើ​អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ជប៉ុន ខណៈ​គាត់​កំពុងតែ​ឃោសនា ស្វែងរក​សំឡេងឆ្នោត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ទូទាំង​ពិភពលោក មានការ​រន្ធត់​ចិ​ត្ដ និង សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង ហើយ​ការសម្លាប់​លោក អា​បេ កាន់តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជប៉ុន មានការ​អាណិតអាសូរ​គណបក្សកាន់អំណាច​យ៉ាងខ្លាំង និង បោះឆ្នោត​គាំទ្រ ជួយ​ឲ្យ​គណបក្ស​របស់លោក អា​បេ បានឈ្នះ​ឆ្នោត​ជាថ្មី​។​​សារព័ត៌មាន US News បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ថា គណបក្ស ដែល​កំពុងតែ​គ្រប់គ្រង​អំណាច នៅ​ជប៉ុន និង​ដៃគូ​ចម្រុះ​របស់ខ្លួន បានទទួល​ជ័យជម្នះ​យ៉ាងខ្លាំង នៅក្នុង​ការបោះឆ្នោត​សភា​។ ការធ្វើឃាត​អតីត​នាយករដ្ឋមន្ត្រី លោក ស៊ីន​ហ្សូ...

ក្រុម​អ្នកជំនាញ​គ្រឿង​សព្វាវុធ ៖ កាំ​.​ភ្លើង ប្រើ​ធ្វើ​ឃា​.​ត​អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន ស្រួល​បង្កើត​

រាជធានី​តូ​ក្យូ​៖ ក្រោយពេល​ពិភពលោក មានការ​ភ្ញាក់ផ្អើល និង រន្ធត់ចិត្ត​យ៉ាងខ្លាំង ជុំវិញ​ករណី​បាញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ជប៉ុន នោះមក ក្រុម​អ្នកជំនាញ​គ្រឿង​សព្វាវុធ បាន​អះអាងថា កាំភ្លើង​យកមក​ធ្វើ​ឃា​.​ត​លោក អា​បេ គឺ​ងាយស្រួល​បង្កើត ជាទីបំផុត​។​​សារព័ត៌មាន Colors of India បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ថា ក្រុម​អ្នកជំនាញ​ខាង​គ្រឿង​សព្វាវុធ បាន​អះអាងថា អាវុធ​ធ្វើ​ដោយ​ដៃ ដែល​ប្រើ​ជា​ឧបករណ៍ សម្រាប់​ការធ្វើឃាត​ទៅលើ​លោក ស៊ិន​ហ្សូ អា​បេ (Shinzo Abe) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អាច​ផលិត​បាន​យ៉ាង​ងាយស្រួល ដោយ​ប្រើ​សមាសធាតុ​ស្រួលៗ​បំផុត​។ ជាមួយគ្នានេះ...

ការពង្រីក​ឥទ្ធិពល​របស់​ចិន ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក ដេក​ភ័យ​

រាជធានី​កង់​បេ​រ៉ា​៖ ស្របពេល​ចិន​កំពុងតែ​បង្កើន​ឥទ្ធិពល​យោធា នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​នោះ បណ្ដា​ប្រទេស​ដែន​កោះ​ជាច្រើន មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​អូស្ត្រាលី នៅតែ​រក្សា​ជា​ជម្រើស​ដៃគូ​សន្តិសុខ សម្រាប់​ប្រជាជាតិ​ទាំងនោះ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន កាន់តែ​កើនឡើង ហើយ​វា​នឹង​ក្លាយជា​ប្រធានបទ​យ៉ាងសំខាន់ សម្រាប់​លោក អេ​ន​ធូ​នី អាល់​បា​ណែ​ស (Anthony Albanese) នៅក្នុង​ការចូលរួម​កិច្ចប្រជុំ​មេដឹកនាំ នៅក្នុង​តំបន់ នា​សប្តាហ៍​នេះ​។ ​សារព័ត៌មាន Finacial Review បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ថា លោក អេ​ន​ធូ​នី អាល់​បា​ណែ​ស (Anthony Albanese) នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី នឹងចូលរួម...

វិបត្ដិ​សេដ្ឋកិច្ច​ស្រីលង្កា​កាន់តែ​ធ្ងន់ ជំរុញ​ឲ្យ​នាយករដ្ឋមន្ដ្រី និង​ប្រធានាធិបតី​លាលែង​ពី​តំណែង​

រដ្ឋធានី​កូឡុំបូ​៖ រហូតមកដល់​ពេលនេះ សេដ្ឋកិច្ច​របស់​ប្រទេស​ស្រីលង្កា កាន់តែ​ធ្លាក់​ចូលទៅក្នុង​វិបត្ដិ​យ៉ាងធ្ងន់ធ្ងរ​បំផុត រហូត​មិនអាច​ដោះស្រាយបាន ហើយ​ប្រជាជន​បាន​ផ្ទុះ​កំហឹង​ឡើង នាំគ្នា​ទៅលើ​ព័ទ្ធ​លំនៅឋាន​របស់​ប្រធានាធិបតី រហូត​ជំរុញ​ឲ្យ​គាត់ និង នាយករដ្ឋមន្ដ្រី ប្រកាស​លាលែង​ពី​តំណែង​របស់​ពួកគេ ដើម្បី​ត្រួស​ត្រាយផ្លូវ នៅក្នុង​ការបង្កើត​រដ្ឋា​ភិ​បាល​ថ្មី​។​​សារព័ត៌មាន​ឥណ្ឌា The Indina Express បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា ឆ្នាំ​២០២២ ថា ក្រោយពេល​សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​ដួលរលំ​ទាំងស្រុង ធ្វើ​ឲ្យ​ប្រទេស​នៅលើ​ដែន​កោះ នៃ​អាស៊ី​ខាងត្បូង​មួយ​នេះ ត្រូវ​ប្រឈមមុខ​នឹង​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។ ស្ថិតក្នុង​ស្ថានភាព មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បែបនេះ ប្រជាជន​ស្រីលង្កា...

អាមេរិកបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅ​ជួយ​អ៊ុយ​ក្រែ​ន សង្ស័យ​រុស្ស៊ី​វា.យលុ.ក​ក្រុង​គៀវ​ជាថ្មី​

រដ្ឋធានី​វ៉ាស៊ីនតោន​៖ ក្រោយ​ការវាយតម្លៃ ពី​មហិច្ឆតា​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រើប្រាស់​មី​ស៊ី​ល​ទំនើប ដើម្បី​ផ្ដួលរំលំ​ក្រុង​គៀវ​ជាថ្មី​នោះមក សហរដ្ឋអាមេរិក នឹង​បន្ដ​ផ្ដល់ជំនួយ​យោធា មាន​ទំហំ​ទឹកប្រាក់​៤០០​លាន​ដុល្លារ​បន្ថែមទៀត ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ក្រុង​គៀវ ក៏​នឹង​ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដ៏​ទំនើប​ណា​សាម (NASAMS) ដើម្បី​ក.ម្ទេច​មី​ស៊ី​ល​របស់​រុស្ស៊ី ។​​សារព័ត៌មាន Asia Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៩ ខែកក្កដា ថា រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាសថា អ៊ុយ​ក្រែ​ន នឹង​ទទួលបាន​ប្រព័ន្ធ​ការពារ​ដែនអាកាស NASAMS ដើម្បី​ពង្រឹង​នូវ​ការការពារ​ដែនអាកាស​របស់ខ្លួន ដែល​រង​ការបំផ្លិចបំផ្លាញ...

ជនសង្ស័យ​ទម្លាយ​រឿង បា​.​ញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ជប៉ុន

រាជធានី​តូ​ក្យូ​៖ ក្រោយពេល​មាន​អំពី​បាញ់​ស​.​ម្លា​ប់​អតីត​នាយករដ្ឋមន្ដ្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយរូប​របស់​ជប៉ុន លោក ស៊ិន​ហ្ស៊ូ អា​បេ ភ្លាម មិន​ត្រឹមតែ​ពលរដ្ឋ​ជប៉ុន ប៉ុណ្ណោះ​ទេ គឺ​មនុស្ស​នៅលើ​ពិភពលោក មានការ​រន្ធត់​ចិ​ត្ដ និង​សម្ដែង​នូវ​ការសោកស្ដាយ​យ៉ាងខ្លាំង ហើយ​នៅពេល​នេះដែរ ជនសង្ស័យ ក៏បាន​សារភាព​អំពី​គោលបំណង​របស់គេ នៅក្នុង​ការវាយប្រហារ​នេះ​ផងដែរ​។​​សារព័ត៌មាន​អិន​ហាស​កា (NHK) របស់​ជប៉ុន បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សៅរ៍ ទី​៩ ខែកក្កដា ថា ប៉ូលិស នៅក្នុង​ខេត្ត​ណា​រ៉ា (Nara) នា​ភាគ​ខាងលិច ប្រទេស​ជប៉ុន បាន​បញ្ជាក់ថា សមត្ថកិច្ច នឹង​ត្រួតពិនិត្យ​លើ​ការរៀបចំ​បញ្ហា​សន្ដិសុខ​ឡើងវិញ​។ ការអះអាង​របស់​ប៉ូលិស​ខេត្ត​ណា​រ៉ា បានកើត​ឡើង ក្រោយ​មានការ​បាញ់ប្រហារ​ទៅលើ​លោក...