ព័ត៌មានអន្តរជាតិ

ក្រុមបាតុករ​ថៃ វាយប្រហារ​យ៉ាង​ធ្ងន់​ដល់​តុលាការ​ធម្មនុញ្ញ ជា​អ្នក​សម្លាប់​រដ្ឋាភិបាល​កើតចេញពី​ប្រជាធិបតេយ្យ​

​រាជធានី​បាងកក​៖ ស្របពេល​តុលាការ​ធម្មនុញ្ញ និង សភា​ទាំង​២​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ បាន​អនុវត្ដ​នីតិវិធី​រៀងៗ​ខ្លួន​ព្រម​គ្នា នៅក្នុង​ថ្ងៃ​តែមួយ ដកហូត​ឋានៈ​សមាជិកសភា​ពី​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ ហើយ​បិទផ្លូវ​គាត់ ធ្វើដំណើរ​ឆ្ពោះទៅ​កាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី នោះមក ប្រជាជន​ថៃ​យ៉ាងច្រើន បាន​ប្រមូល​ផ្ដុំគ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​រិះគន់​យ៉ាងខ្លាំង ដល់​ស្ថាប័ន​ទាំងនេះ​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា ថា ក្រុមបាតុករ រាប់ពាន់នាក់ កាលពី​រាត្រី ថ្ងៃ​ពុធ បាន​ប្រមូល​ផ្ដុំគ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ បញ្ចេញ​កំហឹង​របស់​ពួកគេ ប្រឆាំងនឹង​ការរារាំង​លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត...

​ការបាត់​មុខ​របស់​ប្រមុខ​ការទូត​ចិន កំពុងតែ​បង្កើតជា​ពាក្យ​ចចាមអារ៉ាម ទៅសំងំ​នៅ​ជាមួយ​ស្រី​កំណាន់​ចិ​ត្ដ​

​រដ្ឋធានី​ប៉េកាំង​៖ ក្រោយ​អ​វត្ដ​មាន​រយៈពេល​យូរ​របស់​ប្រមុខ​ការទូត​ចិន នោះមក លោក បូ​ហ្ស៊ី​យួ (Bo Zhiyue) ជា​សាស្ដ្រាចារ្យ និង ជា​ស្ថាបនិក ហើយក៏​ជា​ប្រធាន​វិទ្យាស្ថាន Bo Zhiyue China ព្រមទាំង​ជា​អ្នកតាមដាន​នយោបាយ បាន​អះអាង ថា ការបាត់​មុខ រយៈពេល​យូរ​របស់​ប្រមុខ​ការទូត​ចិន នឹង​គូសបញ្ជាក់ អំពី​បញ្ហា​ធ្ងន់ធ្ងរ សម្រាប់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​Xi Jinping)​។​​សារព័ត៌មាន​របស់​សិ​ង្ហ​បុរី Channel News Asia បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា...

សម្ដី​របស់​មេបក្ស​ឈ្នះឆ្នោត អូសទាញ​បេះដូង​ប្រជាជាតិ​ថៃ និង ចាក់​ដោត​ខ្លាំង​លើ​សមាជិកសភា​

​រាជធានី​បាងកក​៖ មេបក្ស​ប្រឆាំង​ឈ្នះឆ្នោត នៅក្នុង​ប្រទេស​ថៃ ក្រោយ​ដឹងខ្លួន អំពី​ឋានៈ​ជា​សមាជិកសភា​របស់ខ្លួន ត្រូវបាន​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ ព្យួរ​ជា​បណ្ដោះអាសន្ន ក៏បាន​ដើរ​ចេញពី​វិមាន​រដ្ឋសភា ទាំង​ភាព​អង់អាច​ក្លាហាន និង ពោល​ពាក្យ​ដ៏​ចាក់​ដោត​បំផុត ទៅកាន់​សមាជិកសភា​ទាំងអស់ ហើយ​វា​ជា​សម្ដី​អូសទាញ​បេះដូង​របស់​ប្រជាជាតិ​ផងដែរ​។​​សារព័ត៌មាន​របស់​ថៃ The Nation បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ ថា ដោយសារតែ​ដឹង ថា ឋានៈ​ជា​សមាជិកសភា​របស់ខ្លួន ត្រូវបាន​តុលាការ​ធម្មនុញ្ញ រួចមក លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) ប្រធាន​គណបក្ស​ឆ្ពោះទៅមុខ (Move...

សមាជិកសភា​ទំនោរ​យោធានិយម​ថៃ រាំងខ្ទប់​ផ្លូវ​របស់​មេបក្ស​ឈ្នះឆ្នោត ឆ្ពោះទៅ​កាន់តំណែង​នាយករដ្ឋមន្ដ្រី​

​រាជធានី​បាងកក​៖ សមាជិកសភា​ថៃ មកពី​បណ្ដា​គណបក្ស​យោធានិយម បាន​ខ្ទាស់​ជើង​ដល់​សម្ពន្ធភាព​ចម្រុះ​ចំនួន​៨​គណបក្ស រារាំង​ដល់​មេដឹកនាំ​គណបក្សប្រឆាំង​ឈ្នះឆ្នោត មិន​ឲ្យ​ឈរឈ្មោះ​ជាថ្មី សម្រាប់​ការកាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី​ទី​៣០ ស្របគ្នា​នឹង​តុលាការ​ធម្មនុញ្ញ បានសម្រេច​ព្យួរ​សមាជិកសភា​របស់​លោក ភី​ថា​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ល្ងាច ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ ថា សម្ពន្ធភាព​ចម្រុះ ចំនួន​៨​គណបក្ស ដឹកនាំ ដោយ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP កំពុងតែ​ស្វះស្វែង បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​។ គណបក្ស​ទាំងនេះ បានសម្រេច​តែងតាំង​ជាថ្មី សម្រាប់​បេក្ខភាព​នាយករដ្ឋមន្ដ្រី ជូនទៅ​លោក...

ភី​ថា ចង់​ធ្វើ​នាយករដ្ឋមន្ដ្រី​ថៃ សម្រេចចិត្ត​បន្ថយល្បឿន​កំណែទម្រង់​

​រាជធានី​បាងកក​៖ ក្រោយពេល​សមាជិកសភា​ទាំង​២​របស់​ប្រទេស​ថៃ បាន​បោះឆ្នោត​គាំទ្រ​តិចជាង​សំឡេង​ប្រឆាំង និង អនុបវាត រហូត​មិន​អាចមាន​សំឡេង​គ្រប់គ្រាន់ សម្រាប់​ការឡើង​កាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី រួចមក ឥឡូវនេះ មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ កំពុង​តែមាន​គោលបំណង​បន្ថយ​នូវ​របៀបវារៈ​កំណែទម្រង់​របស់​គណបក្ស​។​​សារព័ត៌មាន​របស់​សិ​ង្ហ​បុរី CNA បានចេញ​ផ្សាយ នៅ​រសៀល ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា ថា លោក ភី​ថា លីម​ចា​រឿន​រ៉ា​ត (Pita Limjaroenrat) បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ បានបញ្ជាក់ នៅ​ថ្ងៃ​អង្គារ (​ទី​១៨ ខែកក្កដា​) ថា គាត់​មាន​សុច្ឆន្ទៈ​បន្ថយ​មហិច្ឆតា លើ​កំណែទម្រង់​របស់​គណបក្ស​ឆ្ពោះទៅមុខ (Move Forward) ហៅ​កាត់...

លក​កម្ដៅ កំពុងតែ​រាលដាល​ខ្លាំង នៅ​ទូទាំង​ពិភពលោក​

​រដ្ឋធានី​សេ​អ៊ូ​ល​៖ ស្របពេល​ប្រទេស​កូរ៉េខាងត្បូង កំពុងតែ​រងគ្រោះ ដោយសារ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ ដែល​បានសម្លាប់​មនុស្ស​ជាង​៤០​នាក់ និង បង្ក​នូវ​ការខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នោះ បែរជា​រលក​កម្ដៅ វាយប្រហារ ទៅលើ​ប្រទេស​ចិន តំបន់​អឺរ៉ុប តំបន់​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ និង ផ្នែក​ជាច្រើន​ផ្សេងទៀត នៅលើ​ពិភពលោក​។​​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស BBC បានចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា ថា រលក​កម្ដៅ កំពុងតែបន្ត​រាលដាល​ពាសពេញ នៅ​តំបន់​ភាគខាងត្បូង​ទ្វីបអឺរ៉ុប ជាមួយនឹង​សីតុណ្ហភាព នៅ​កណ្តាល​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​គេ​រំពឹង ថា អាកាសធាតុ​ក្ដី នឹង​ឡើងដល់​កំពូល នៅថ្ងៃនេះ​។ រីឯ​កោះ Sardinia របស់​អ៊ីតាលី...

ហ្សេ​ឡែ​ន​ស្គី មាន​មេទ័ព​កំពូល​ដ៏​ខ្លាំង​នៅ​ពីក្រោយ ទើប​ជោគជ័យ​លើ​ការ​វាយបក​ប្រឆាំងនឹង​រុស្ស៊ី

​រដ្ឋធានី​កៀវ​៖ យុទ្ធនាការ​វាយបក​របស់​រដ្ឋាភិបាល​ក្រុង​កៀវ បានចាប់ផ្ដើម តាំងពី​ថ្ងៃទី​៤ ខែមិថុនា រហូតមកដល់​ពេលនេះ កងទ័ព​អ៊ុយ​ក្រែ​ន បាន​រំដោះទឹកដី ប្រហែល ២០០​គីឡូម៉ែត្រ​ការ៉េ ពី​កម្លាំង​ទាហាន​រុស្ស៊ី ប៉ុន្ដែ​មាន​មនុស្ស​តិច​ណាស់ នៅលើ​ពិភពលោក បានដឹង អំពី​មេទ័ព​កំពូល នៅ​ពីក្រោយ​ផែនការ​នេះ ហើយ​គាត់​ត្រូវបាន​គេ​ពិពណ៌នា ថា ជា​ឧត្ដមសេនីយ៍​ប្រកបដោយ​ជោគជ័យ នា​សតវត្ស​ទី​២១​នេះ​។​​សារព័ត៌មាន BBC បាន​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា ថា លោក​ឧត្ដមសេនីយ៍ អូ​ឡែក​សាន​ដ្រ ស៊ី​ស្គី (Oleksandr Syrskyi) បាន​ដឹកនាំ​កម្លាំង​ទ័ព​ការពារ​រដ្ឋធានី​កៀវ ខណៈ​រុស្ស៊ី បានចាប់ផ្តើម​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ...

ពូ​ទីន ខឹង​គោ​វាយ​នង្គ័ល នឹងធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់ ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស​

​រដ្ឋធានី​មូ​ស្គូ​៖ ក្រោយ​មានការ​វាយប្រហារ ទៅលើ​ស្ពាន​គ្រី​មៀ កាលពី​ថ្ងៃ​ចន្ទ រួចមក វិមាន​ក្រឹម​ឡាំង​របស់លោក​ប្រធានាធិបតី ពូ​ទីន បានប្រកាស​លែ​ល​ចូលរួម​កិច្ចព្រមព្រៀង នាំ​គ្រាប់​ធញ្ញជាតិ​ចេញពី​សមុទ្រ​ខ្មៅ ដែល​អង្គការសហប្រជាជាតិ និង តួ​ក​គី បាន​ជួយ​សម្របសម្រួល ហើយ​បញ្ហា​នេះ នឹងធ្វើ​ឲ្យ​ម​តម្លៃ​គ្រាប់​ធញ្ញជាតិ​ឡើងថ្លៃ និង រុញច្រាន​មនុស្ស​រាប់លាន​នាក់ ធ្លាក់ចូល​ទៅក្នុង​គ្រោះ​ទុរ្ភិក្ស ជាពិសេស បណ្ដា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា ថា ក្រុមមន្ដ្រី​របស់​វិមាន​ក្រឹម​ឡាំង បា​បញ្ជាក់ ថា ក្រុង​មូ​ស្គូ នឹង​ផ្អាក​ចូលរួម នៅក្នុង​កិច្ចព្រមព្រៀង​មួយ​នឹង​ក្រុង​កៀវ ដែល​បានអនុញ្ញាត​ឲ្យ​អ៊ុយ​ក្រែ​ន...

​គណបក្ស​ភឿ​ថៃ ត្រៀមខ្លួន​កាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ថៃ​

​រាជធានី​បាងកក​៖ ស្របពេល​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ មិន​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ពី​សភា​ទាំង​២​របស់​ប្រទេស​ថៃ ដើម្បី​កាន់កាប់​តំណែង​នាយករដ្ឋមន្ដ្រី នោះ គណបក្ស​ភឿ​ថៃ ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​តំណែង​កំពូល​មួយ​នេះ ដើម្បី​ដឹកនាំ​ប្រទេស​ថៃ ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា ថា លោក ស្រេ​ត​ថា ថា​វី​ស៊ីន (Srettha Thavisin) ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​មួយរូប ស្ថិតក្នុង​ចំណោម​បេក្ខជន​ចំនួន​៣​រូប​របស់​គណបក្ស​ភឿ​ថៃ បានប្រកាស ថា គាត់​បាន​ត្រៀមខ្លួន​រាល់​ហើយ សម្រាប់​ការ​ឈរឈ្មោះ កាន់កាប់​តំណែង​នាយករដ្ឋមន្ត្រី ប្រសិនបើ​គណបក្ស​រប​ស់គា​ត់ បានផ្ដល់​ទំនុកចិត្ត​មកលើ​រូបគាត់ ដើម្បី​ឈរឈ្មោះ​ឲ្យ​សភា បោះឆ្នោត​គាំទ្រ​ដល់​គាត់...

ក្រុមមន្ដ្រី​របស់​ពូ​ទីន ខឹងច្រឡោត​ចោទប្រកាន់​អ៊ុយ​ក្រែ​ន វាយប្រហារ​ជាថ្មី​លើ​ស្ពាន​ឧបទ្វីប​គ្រី​មៀ​

​រដ្ឋធានី​កៀវ​៖ ក្រោយ​ការដណ្ដើម​កាន់កាប់​ឧបទ្វីប​គ្រី​មៀ (Crimea) ដោយ​គ្មាន​ការបង្ហូរ​ឈាម កាលពី​អំឡុង​ឆ្នាំ​២០១៤​នោះមក រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​សា​សង់ស្ពាន ត​ភ្ជាប់​ពី​ដីគោក​របស់​ប្រទេស​រុស្ស៊ី មកកាន់​ឧបទ្វីប​នេះ ហើយ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង ក៏បាន​ទៅ​សម្ពោធ​ស្ពាន​ដ៏​វ​វែង​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ ដោយផ្ទាល់ ប៉ុន្ដែ​ឥឡូវ ស្ពាន​នោះ បាន​រង​នូវ​ការវាយប្រហារ​ជាថ្មីទៀត រហូត​ធ្វើ​ឲ្យ​ក្រុមមន្ដ្រី​របស់លោក ពូ​ទីន ខឹងសម្បា​យ៉ាងខ្លាំង និង បាន​ចោទប្រកាន់​ទៅលើ​កងកម្លាំង​ពិសេស​របស់​អ៊ុយ​ក្រែ​ន ជា​អ្នក​នៅ​ពីក្រោយ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​រសៀល ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ថា បើតាម​សេចក្ដីរាយការណ៍ ដោយ​មិនបាន​បញ្ជាក់ អំពី​អត្ដ​សញ្ញា បាន​អះអាង ថា...