ព័ត៌មានអន្តរជាតិ

​មេក្ស​ប្រឆាំង​ឈ្នះឆ្នោត​នៅ​ថៃ គ្រោង​ផ្ដល់​ភ្លើង​ខៀវ ជូន​គណបក្ស​ភឿ​ថៃ​របស់​កូនស្រី​លោក​ថាក់ស៊ីន​

​រាជធានី​បាងកក​៖ ថ្វីបើ​ការបោះឆ្នោត​ជុំ​ទី​១ នៅក្នុង​សភា កាលពី​ថ្ងៃទី​១៣ ខែកក្កដា មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ មិន​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ក្លាយជា​នាយករដ្ឋមន្ដ្រី យ៉ាងណាក្ដី ប៉ុន្ដែ​មេដឹកនាំ​គណ​ចម្រុះ​ទាំង​៨​គណបក្ស​នេះ កំពុងតែបន្ដ​ស្វះស្វែង​វិធីសាស្ដ្រ​ថ្មី​បន្ថែមទៀត សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ថា បើតាម​ប្រភព​ដ៏​ជិតស្និទ្ធ ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ បាន​អះអាង ថា មេដឹកនាំ​របស់​គណបក្ស​សម្ពន្ធភាព​ទាំង​៨​គណបក្ស កំពុងតែ​ស្វះស្វែង បង្កើត​រដ្ឋាភិបាល​ថ្មី​។ គណបក្សប្រឆាំង​ទាំងនេះ ដឹកនាំ​ដោយ​គណបក្ស​ឆ្ពោះទៅមុខ គ្រោង​នឹង​ពិភាក្សាគ្នា អំពី​សកម្មភាព​ទាំងនេះ នៅ​ថ្ងៃ​ចន្ទ ពោលគឺ​នៅមុន​ការបោះឆ្នោត​ជុំ​ទី​២...

សហរដ្ឋ​អាម​រិ​ក អូសទាញ​ជប៉ុន​-​កូរ៉េខាងត្បូង ត្រៀម​ទប់ទល់​នឹង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​

​រដ្ឋធានី​សេ​អ៊ូ​ល​៖ ក្រោយ​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ចុងក្រោយ​របស់ខ្លួន គំរាមកំហែង មកលើ​ប្រទេសជិតខាង​ជា​សម្ពន្ធមិត្ត​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន រួចមក សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន ក៏បាន​ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ត្រៀម​ទប់ទល់​ប្រឆាំងនឹង​ការបាញ់ប្រហារ ដោយ​មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​​សារព័ត៌មាន នៅក្នុង​ប្រទេស​សិង្ហ​បុរី Channel News Asia បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ថា កងទ័ពជើងទឹក​រប​ស់​កូរ៉េខាងត្បូង បានបញ្ជាក់ ថា ក្រោយ​ការបាញ់​មី​ស៊ី​ល​អន្ដរទ្វីប (ICBM) របស់​កូរ៉េខាងជើង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​រួចមក កងទ័ពជើងទឹក​រប​ស់​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន...

ហ្សេ​ឡែ​ន​ស្គី ពិចារណា​ឡើងវិញ​ពី​យុទ្ធសាស្ដ្រ​របស់​អ៊ុយ​ក្រែ​ន វាយបក​លើ​រុស្ស៊ី​

​រដ្ឋធានី​កៀវ​៖ រហូតមកដល់​ពេលនេះ មេដឹកនាំ​ក្រុង​កៀវ កំពុងតែ​គិតពិចារណា​ឡើងវិញ អំពី​យុទ្ធសាស្ដ្រ​របស់ខ្លួន ក្រោយពេល​ការបញ្ជូន​គ្រឿងយុទ្ធោបករណ៍​ជាច្រើន​ទៅកាន់​សមរភូមិ បាន​រង​ការខូចខាត អស់​ចំនួន​២០​ភាគរយ ហើយ​អ៊ុយ​ក្រែ​ន បានសម្រេច​ចិត្ត វាយបក​យឺតៗ ដើម្បី​កាត់បន្ថយ​នូវ​ការខាតបង់ ខណៈ​កម្លាំង​ទាហាន​រុស្ស៊ី ក៏បាន​បាត់បង់​រថ​ចម្បាំង ជាង​១​ម៉ឺន​គ្រឿង និង គ្រឿង​សឹក​យ៉ាងច្រើន​ផងដែរ​។​​សារព័ត៌មាន Euronews បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា ដោយបាន​ដកស្រង់​ប្រភពពី​សារព័ត៌មាន​របស់​សហរដ្ឋអាមេរិក New York Times រាយការណ៍ ថា អ៊ុយ​ក្រែ​ន បាន​បាត់​បង់គ្រឿង​សព្វាវុធ និង រថ​ចម្បាំង​របស់ខ្លួន ប្រហែល​២០​ភាគរយ នៅលើ​សមរភូមិ​ប្រយុទ្ធ​ជាមួយនឹង​កម្លាំង​ទាហាន​រុស្ស៊ី​។...

ខ្មាន់កាំភ្លើង បា​.​ញ់​ប្រហារ​លើ​មេបញ្ជាការ​នាវាមុជទឹក​រុស្ស៊ី ទាំង​ព្រលឹម​អុរ​

​រដ្ឋធានី​មូ​ស្គូ​៖ មេបញ្ជាការ​នាវាមុជទឹក​ម្នាក់​របស់​កងទ័ពជើងទឹក​រុស្ស៊ី ប្រចាំ​នៅ​សមុទ្រ​ខ្មៅ ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ ដោយ​មី​ស៊ី​ល​ដ៏​ឃោរឃៅ ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់ ខណៈ​គាត់​កំពុងតែ​រត់​ហាត់ប្រាណ នាពេល​ព្រឹក​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​រសៀល ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ថា ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី Tass បាន​រាយការណ៍ ដោយ​ដកស្រង់​ប្រភពពី​ស្ថាប័ន​អនុវត្ដ​ច្បាប់ អះអាង ថា មេបញ្ជាការ​នាវាមុជទឹក​របស់​រុស្ស៊ី និង ជា​អនុប្រធាន​ទទួលបន្ទុក នៅក្នុង​ការ​ចល័ត​ទ័ព នៅក្នុង​ទីក្រុង​ក្រា​ស្នូ​ដា (Krasnodar) នា​ភាគខាងត្បូង​របស់​ប្រទេស​រុស្ស៊ី ត្រូវបាន​ឃាតក បាញ់សម្លាប់​។​​មន្ដ្រី​រុស្ស៊ី បាន​ឲ្យ​ដឹង...

គណបក្ស​របស់​ប្រា​យុទ្ធ និង សម្ពន្ធមិត្ត បង្ហាញ​សញ្ញា​ប្រឆាំងនឹង​គណបក្សប្រឆាំង​ឈ្នះឆ្នោត​នៅ​ថៃ​

​រាជធានី​បាងកក​៖ ស្របពេល​មាន​ភាព​មិនទាន់​ប្រាកដប្រជា ជុំវិញ​ការជ្រើសរើស​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ សម្រាប់​នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៣ ខែកក្កដា ខាងមុខនេះ គណបក្ស​រួបរួម​ជាតិ​ថៃ (UTN) របស់លោក​នាយករដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​-​អូ​-​ចា និង គណបក្ស​ភូមិ​ចៃ​ថៃ (Bhumjaithai) របស់លោក អា​នូ​ទីន ឆាន​វី​រ៉ា​គូ​ល (Anutin Charnvirakul) បាន​ប្រឆាំងនឹង​ការបង្កើត​រដ្ឋាភិបាល​ម​តិ​ភាគតិច​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​១០ ខែកក្កដា ថា គណបក្ស​រួបរួម​ជាតិ​ថៃ (UTN) និង គណបក្ស​ភូមិ​ចៃ​ថៃ (Bhumjaithai) បាន​បញ្ចេញ​សំឡេង...

ជិត​ដល់​ថ្ងៃ​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថៃ មេបក្ស​ឈ្នះឆ្នោត ប្រឈមមុខ​នឹង​បញ្ហា​កាន់តែច្រើន​

​រាជធានី​បាងកក​៖ នៅតែ​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ សភា​ទាំង​២​របស់​ប្រទេស​ថៃ នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី ប៉ុន្ដែ​គេ​នៅតែ​មិនទាន់​ដឹង អំពី​ជោគវាសនា​របស់​មេគណ​បក្ស​ឆ្ពោះទៅមុខ ដែល​បានឈ្នះ​ឆ្នោត នៅក្នុង​ការបោះឆ្នោត​សកល កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៣ ប្រសិនបើ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត លើក​សំណុំរឿង​របស់គាត់ បញ្ជូន​ទៅកាន់​តុលាការ​ធម្មនុញ្ញ​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ថា បើតាម​អតីត​ស្នង​ការរៀបចំ​ការបោះឆ្នោត និង ជា​អ្នកសិក្សា​មួយរូប បាន​ឲ្យ​ដឹង ថា ប្រសិនបើ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ថៃ (EC) បញ្ជូន​សំណុំរឿង ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ iTV ពីមុន​របស់លោក ភី​ថា...

​ពូ​ទីន កំពុងតែ​ដេក​ភ័យខ្លាច​អង្គការ​ណា​តូ អូស​ព្រំដែន​ទៅ​ជាប់​នឹង​ប្រទេស​រុស្ស៊ី​

​រដ្ឋធានី​វិល​នី​ស (Vilnius)៖ សង្គ្រាម​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​ជំរុញ​ឲ្យ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងជើង និង អា​ត្ល​ង់​ទិ​ក​ខាងជើង រត់​ទៅ​ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ ខណៈ​ឥឡូវនេះ ប្រធានាធិបតី​តួ​ក​គី កំពុងតែ​គាំទ្រ​ដល់​បេក្ខភាព​របស់​ប្រទេស​ស៊ុយអែត ចូលទៅក្នុង​ប្លុក​យោធា​មួយ​នេះ រហូត​ធ្វើ​ឲ្យ​វិមាន​ក្រឹម​ឡាំង​របស់លោក​ប្រធានាធិបតី ពូ​ទីន កាន់តែ​ព្រួយបារម្ភ អំ​គ្រោះថ្នាក់​យ៉ាងពិត​ប្រាកដ មកលើ​ប្រទេស​រុស្ស៊ី ប្រសិនបើ​អ៊ុយ​ក្រែ​ន ដើរចូល​ទៅក្នុង​អង្គការ​សម្ពន្ធមិត្ត​យោធា​របស់លោក​ខាងលិច​។​​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ថា មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​ជា​សមាជិក​របស់​អង្គការ​ណា​តូ បាន​អញ្ជើញ​ទៅ​ជួបជុំគ្នា នៅក្នុង​រដ្ឋធានី​វិល​នី​ស ប្រទេស​លី​ទុយ​អា​នី ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​នេះ នឹងត្រូវ​ចាប់ផ្ដើម​ឡើង រយៈពេល​២​ថ្ងៃ ចាប់ផ្ដើម​ពីថ្ងៃ​អង្គារ​នេះ​។...

​អង្គការ​ណា​តូ នឹងមាន​សមាជិក​កើនឡើង​បន្ថែមទៀត ព្រោះ​ខ្លាច​រុស្ស៊ី​

​រដ្ឋធានី​វី​ល​នី​ស​៖ សង្គ្រាម​របស់​ក្រុង​មូ​ស្គូ នៅលើ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន បាន និង កំពុងតែ​បង្ក​នូវ​ការភ័យខ្លាច ដល់​បណ្ដា​ប្រទេស​នានា នៅ​តំបន់​អឺរ៉ុប ហើយ​មាន​ប្រទេស​ខ្លះ បានរ​ត់ទៅ​ស្នើ​សុំចូល​ជា​សមាជិក​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ហៅ​កាត់ ណា​តូ (​តាម​ភាសា​អង់គ្លេស​) ឬ អូតង់ (​តាម​ភាសា​បារាំង​) ខណៈ​ឥឡូវ តួ​ក​គី បាន​បើកភ្លើង​ខៀវ ដល់​ប្រទេស​ស៊ុយអែត ឲ្យ​ចូល​រួមរស់​ជាមួយនឹង​អង្គការ​សម្ពន្ធមិត្ត​យោធា​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​មួយ ក្រោយពេល​ប្រទេស​ហ្វាំ​ង​ឡង់​ដ៍ បាន​ក្លាយជា​សមាជិក​ទី​៣១ កាលពី​ខែមេសា ឆ្នាំ​២០២៣​កន្លងទៅ​។​​សារព័ត៌មាន​របស់​ច​ក្រ​ភព​អង់គ្លេស BBC បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ថា លោក ជេន​ស៍...

មន្ដ្រីជាន់ខ្ពស់​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន ប្រាប់​ពី​ការ​បំផ្ទុះ​ស្ពាន ត​ភ្ជាប់​ទៅកាន់​ឧបទ្វីប​គ្រី​មៀ​

​រដ្ឋធានី​កៀវ​៖ ស្ពាន​ត​ភ្ជាប់​ពី​ឧបទ្វីប​គ្រី​មៀ ទៅកាន់​ដីគោក​របស់​ប្រទេស​រុស្ស៊ី ក្លាយជា​ផ្លូវ​ដ៏​សំខាន់ សម្រាប់​កម្លាំង​ទាហាន និង ការដឹកជញ្ជូន​អាវុធយុទ្ធភណ្ឌ​សំខាន់ៗ នៅក្នុង​សង្គ្រាម​ឈ្លានពាន នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​ស្ពាន​នេះ បាន​រង​ការវាយប្រហារ អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកហើយ ហើយ​ទើបតែ​ពេលនេះ មន្ដ្រីជាន់ខ្ពស់​ក្រុង​កៀវ បាន​អះអាង អំពី​ឧបទ្ទវហេតុ​វាយប្រហារ ទៅលើ​ស្ពាន​នោះ​។​​សារព័ត៌មាន​របស់​អូស្ដ្រាលី 9 News (​ណា​ញ​ញូ​ស​) បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១០ ខែកក្កដា ថា លោកស្រី ហាន​ណា ម៉ាលី​យ៉ា (Hanna Maliar) អនុរដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បាន​បញ្ចេញ​នូវ​អ្វី​ហាក់បីដូចជា​ការទទួល​ស្គាល់​យ៉ាងច្បាស់​បំផុត ថា...

អ៊ុយ​ក្រែ​ន រាយការណ៍​អំពី​ទាហាន​របស់​រុស្ស៊ី និង គ្រឿង​យុទ្ធភណ្ឌ​ខូចខាត​កាន់តែ​ច្រើនឡើង​

​រដ្ឋធានី​កៀវ​៖ នៅក្នុង​អំឡុង​យុទ្ធនាការ​វាយបក​របស់​ក្រុង​កៀវ នោះ កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃអាទិត្យ បាន​រាយការណ៍ អំពី​ការធ្វើ​បច្ចុប្បន្នភាព​ចំពោះ​ការខូចខាត​របស់​រុស្ស៊ី នៅក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ ដោយ​ក្រុង​មូ​ស្គូ បាន​បាត់បង់​កងទ័ព ចំនួន​៦០០​នាក់ និង គ្រឿង​យុទ្ធភណ្ឌ​ជាច្រើន មាន​ជាអាទិ៍ រថក្រោះ ចំនួន​៤​គ្រឿង រថពាសដែក​ចំនួន​១១​គ្រឿង ប្រព័ន្ធ​កាំភ្លើង​ផ្លោង ចំនួន​២០​គ្រឿង ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត ចំនួន​៧​គ្រឿង ប្រព័ន្ធ​ការពារ​ដែនអាកាស​ចំនួន​៣​គ្រឿង និង ដ្រូ​ន​ចំនួន​១៩​គ្រឿង​។ ​សារព័ត៌មាន​របស់​ស​ហ​រដ្ឋ​អាមេរិក Newsweek បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៩ ខែកក្កដា ដោយ​ដកស្រង់​ប្រភពពី​អគ្គសេនាធិការ​កងទ័ព​អ៊ុយ​ក្រែ​ន បាន​អះអាង ថា រុស្ស៊ី...