សិល្បៈកម្សាន្ត

សូម្បីតែ​ស្នេហា​ក៏មាន​កាំជណ្តើរ​ដែរ​…​តែ​កុំ​ភ្លេច​កាំជណ្តើរ​ទី​៣​ពិបាក​ឆ្លង​ជាងគេ​

​ទំនាក់ទំនង​ស្នេហា​រឹងមាំ​មួយ​អាច​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ស្មុគស្មាញ​ច្រើនណាស់​ទាំង​ដែល​មិន​ប្រាកដថា​នឹង​រក្សាបាន​រហូត​ផង​។​ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ដំណាក់កាល​មួយចំនួន​នៃ​ស្នេហា​ដែល​អ្នក​គួរ​ពិចារណា​ដើម្បី​អាច​ត្រៀម​រក្សា​ចំណង​ស្នេហ៍​រឹងមាំ ៖១. ដំណាក់កាល​ទីមួយ «​ស្នេហា​ថ្មីថ្មោង​» ៖​នៅពេល​អ្នក​ទើបនឹង​បាន​ជួប ឬ​ទាក់ទង​ជាមួយ​មនុស្ស​ពិសេស​ម្នាក់​នោះ​ប្រាកដ​ណាស់​ថា អ្វី​គ្រប់យ៉ាង គឺ​ល្អ​ច្រើន​ទាំង​ភាព​ផ្អែមល្ហែម​និង​អារម្មណ៍​រំភើប​សប្បាយចិត្ត​។ នេះ​ជា​ដំណាក់កាល​ទីមួយ​នៃ​ស្នេហា​! គ្រាន់តែ​បាន​ជួប​បន្តិច​ក៏​អាចធ្វើឱ្យ​អ្នក​ញញឹម​ពេញ​មួយថ្ងៃ​ដែរ​។​អ្នក​តែង​ឆែក​មើល​ទូរស័ព្ទ​ថា​តើ​ម្នាក់​នោះគេ​មាន​ផ្ញើរ​សារ​មក​ឬ​អត់​? អ្នក​អាច​នឹង​ដឹងថា​អ្វីដែល​ខ្លួនឯង​កំពុង​ធ្វើ​ហាក់ដូចជា​ឆ្កួត​ឡប់​ម្នាក់ឯង ប៉ុន្តែ​អ្នក​មិន​ខ្វល់​ឡើយ​ព្រោះ​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជ្រាលជ្រៅ​ទៅហើយ​។ ចូរ​ព្យាយាម​ចងចាំ​ទុក​នូវ​អារម្មណ៍​ក្នុងដំណាក់កាល​ដំបូង​នេះ ក៏​ព្រោះ​អ្នក​អាច​នឹង​ត្រូវការ​វា​នៅពេល​ក្រោយ​ដើម្បី​រលឹក​ការចងចាំ​ល្អៗ​។​២. ដំណាក់កាល​ទី​ពីរ «​ការចាប់ផ្តើម​រស់នៅ​ជាមួយគ្នា​» ៖​អ្នកមាន​អារម្មណ៍​ថា​ច្បាស់លាស់​នឹង​គ្នា ហើយក៏​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជំនះ​រាល់​ឧបសគ្គ​។ ក្នុងដំណាក់កាល​ទី​ពីរ​នេះ​អ្នកនឹង​រើ​ចូលមក​រស់នៅ​ជាមួយគ្នា​ជា​លក្ខណៈ​គូ​ស្វាមីភរិយា​។ អ្នក​ទាំងពីរ​អាច​នឹង​សម្គាល់​ឃើញថា​ជីវិត​ពិត​លក្ខណៈ​ប្ដី​ប្រពន្ធ​មិនមែន​ល្អ​គ្រប់ពេល​ឡើយ​។​ទោះជា​យ៉ាងណា​អ្នក​ប្រាកដជា​ព្យាយាម​ចំណាយពេល​ជាមួយគ្នា​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​អ្នក​ចង់​ចែករំលែក​នូវ​រាល់​ការគិត​និង​អារម្មណ៍ សួរនាំ​សុខទុក្ខ​ប្រចាំថ្ងៃ​របស់​គ្នា​ទៅវិញទៅមក​និង​ចាំ​អារម្មណ៍​ចាំ​ស្ដាប់​នូវ​រាល់​ចម្លើយ​។ ប៉ុន្តែ​ទម្លាប់​នេះ​អាច​នឹង​ចាប់ផ្ដើម​ប្រែប្រួល​បន្តិច​ម្ដង​តាម​ពេលវេលា​។ ចូរ​កុំឱ្យ​ពន្លឺ​ស្នេហ៍​របស់​អ្នក​ទាំងពីរ​បាត់បង់​ទៅដោយ​ងាយ​អី​! ព្យាយាម​ផ្ដល់​ពេលវេលា​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​គ្នា​ដើម្បី​រក្សាបាន​នូវ​ចំណង​ស្នេហ៍​រឹងមាំ​មួយ​។​៣. ដំណាក់កាល​ទី​៣ «​ទម្លាប់​ជាប្រចាំ និង​ការខកចិត្ត​ចាប់ផ្តើម​កើតមាន​» ៖​អ្នក​នៅតែមាន​អារម្មណ៍ល្អ ហើយ​ច្បាស់លាស់​ជាមួយ​ដៃគូ ប៉ុន្តែ​អ្វីមួយ​ហាក់ដូចជា​ខុសប្លែក​។...

៥ ចំណុច​ចំពោះ​ម្រាម​មេដៃ​…​ត្រង់​មុខ​កោង​អាច​កត់សំគាល់​បាន​ពី​បុគ្គលិកលក្ខណៈ​…​មិនចាំបាច់​ទៅរក​គ្រូទាយ​ទេ​

​សាកល្បង​ធ្វើ​សញ្ញា​ឲ្យ​មេដៃ​មើល តើ​ម្រាមដៃ​មេ​របស់​អ្នក​ត្រង់ ឬ​កោង​? តើ​វា​មាន​អត្ថន័យ​យ៉ាងណា​? ជាក់ស្តែង​ណាស់ វា​អាច បង្ហាញ​អំពី​បុគ្គលិកលក្ខណៈ​ខ្លះៗ​របស់​អ្នក​។​•​ម្រាម​មេដៃ​ត្រង់​៖ វា​អាច​មានន័យថា អ្នក​គឺជា​មនុស្ស​ប្រាកដប្រជា​។ ទោះបីជា​អ្នក​មិន​បង្ហាញ​ពី​ក្តីរំភើប តែ​វា​មិនមែន​មានន័យថា អ្នកជា​មនុស្ស​ស្រងូតស្រងាត់​ឡើយ​។​•​ម្រាម​មេដៃ​កោង ៖​វា​មានន័យថា អ្នក​គឺជា​មនុស្ស​ដែល​ចូលចិត្ត​បង្ហាញ​ពី​អារម្មណ៍​ពិត​ឲ្យ​គេ​គ្រប់គ្នា​បានដឹង​។​•​ម្រាម​មេដៃ​កែង ៖​វា​មានន័យថា អ្នក​គឺជា​មនុស្ស​ដែល​មិនចេះ​ឆេវឆាវ និង​ចេះ​គិតពិចារណា​វែងឆ្ងាយ​។​ជាមួយគ្នានេះដែរ មេដៃ​របស់​អ្នក​ចែកចេញជា​២​ផ្នែក គឺ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​។​•​ផ្នែក​ខាងលើ​វែង​ជាង ៖​វា​មានន័យថា អ្នក​គឺជា​មនុស្ស​ដែល​ខិតខំ​ធ្វើការ ពោរពេញ​ដោយ​ឆន្ទៈ​។ បើ​និយាយ​ពី​រឿង​ស្នេហា​វិញ អ្នក​គឺជា​មនុស្ស​ដែលមាន​ភក្ដីភាព ១០០​ភាគរយ ហើយ​ស្មោះត្រង់​ខ្លាំង​បំផុត​។​•​ផ្នែក​ខាងក្រោម​វែង​ជាង ៖​វា​មានន័យថា អ្នក​គឺជា​មនុស្ស​ដែល​ធ្វើការ​សម្រេចចិត្ត ដោយ​ពឹង​ផ្អែកលើ​ភាពជាក់ស្ដែង​។ អ្នក​ទោរទន់​ក្នុងការ​ទប់ស្កាត់​ខ្លួនឯង នៅពេលដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ឬ​មាន​អារម្មណ៍​ស្រលាញ់​នរណា​គេ​ម្នាក់​។ ជា​លទ្ធផល...

ចូល​ស្ទឹង​តាម​បត់​…​ចូល​ស្រុក​តាម​ប្រទេស​១០​ចំណុច​នេះ​ហាម​ធ្វើ​ដាច់ខាត​

​ការធ្វើដំណើរ​ទៅលេង​ក្រៅប្រទេស​នរណាៗ​ក៏ត្រូវ​ដឹង​ពី​របៀបរបប​ទៅតាម​តំបន់​នីមួយៗ​ដែរ​។ វា​ពិតជា​សំខាន់​ក្នុងការ​ដើរហើរ កាយវិការ ពាក្យសម្តី ពិសេស​ជាមួយ​មនុស្ស​នៅតាម​តំបន់​ផ្សេង​ពី​អ្នក​។ ដូច្នេះ​មានន័យថា អ្នក​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​មាន​បញ្ហា​ដោយ​ប្រការ​ណាមួយ​។ ចំណុច​ដែល​អ្នក​ត្រូវ​ដឹង​រួមមាន​៖១. ចៀសវាង​ការ​សម្លឹង​កែវភ្នែក​ចំ​នៅ​ប្រទេស​ចិន​​នៅក្នុង​ប្រទេស​ចិន​ការ​សម្លឹង​កែវភ្នែក​ពេល​និយាយ​ជា​មូ​យ​គ្នា​ត្រូវបាន​ចាត់ទុកជា​ការមិន​គោរព​ចំពោះ​មនុស្ស​ម្នាក់ទៀត​។ ប្រជាជន​ចិន​សម្លឹង​ភ្នែក​តែ​នៅពេល​ពួកគេ​ខឹង​ចំពោះ​នរណាម្នាក់​តែ​ប៉ុ ណ្ណោះ​។​២. ហាម​មើលងាយ​រាជវង្ស​នៅក្នុង​ប្រទេស​ថៃ​​សូម្បីតែ​ការនិយាយ​លេងសើច​មិន​សម​ទំនង​ក៏​អាច​នាំ​ឲ្យ​អ្នកមាន​បញ្ហា​ដែរ​។ អ្វីដែល​គ្រោះថ្នាក់​ជាងនេះទៅទៀត​នោះ គឺ​ការជាន់​ជើង​លើ​ក្រដាសប្រាក់ អ្នក​អាច​ខ្លាច​ទៅជា​ឧក្រិដ្ឋជន​។​៣. ហាម​ពាក់​ស្បែកជើង​ចូលទៅក្នុង​ព្រះវិហារ​ឥណ្ឌា​​នៅក្នុង​ប្រទេស​ឥណ្ឌា ពេលដែល​អ្នក​ចូលទៅក្នុង​ព្រះវិហារ​ឬ​ផ្ទះ​របស់​នរណាម្នាក់​ចូរ​ដោះ​ស្បែកជើង​សិន​សឹម​ចូល​។​៤. ហាម​ជូនពរ​នរណាម្នាក់​មុន​ថ្ងៃកំណើត​របស់​ពួកគេ​មកដល់​​ជនជាតិ​អាឡឺម៉ង់​មាន​អ​បិ​យ​ជំនឿ​លើ​រឿងនេះ ពីព្រោះ​ពួកគេ​ជឿជាក់ថា​អ្វីៗ​នឹង​បរាជ័យ​ប្រសិនបើ​អ្នក​និយាយថា​ពួកគេ​នឹងមិន​ធ្វើ​ទេ​។ ដូច្នេះ​ការជូន​ពរ​ជនជាតិ​អាឡឺម៉ង់​នូវ​ថ្ងៃកំណើត​ដ៏​រីករាយ​អាចធ្វើឱ្យ​ពួកគេ​ភ័យខ្លាច​សំណាងអាក្រក់​។​៥. ហាម​ថើប​នៅ​អារ៉ាប់​រួម​​ការបង្ហាញ​ក្តី​ស្រលាញ់​នៅ​ទីសាធារណ​មិន​ត្រឹមតែ​បាន​គេ​មិន​ពេញចិត្ត​ប៉ុណ្ណោះ​ទេ តែ​វា​អាច​នាំ​បញ្ហា​មកដល់​អ្នក​ថែមទៀត​ឯណោះ​។​៦. ហាម​ដើរ​ឆ្លងកាត់​ផ្លូវ​ចរ​រាច​រណ៍​ផ្តេសផ្តាស​នៅ​អាមេរិក​​ទោះបីជា​ផ្លូវ​នោះ​គ្មាន​ការធ្វើដំណើរ​ឆ្លងកាត់​ក៏ដោយ​ក៏​អ្នក​មិនត្រូវ​ដើរ​ឆ្លងផ្លូវ​សម្រាប់​អ្នកដំណើរ​ផ្តេសផ្តាស​ដែរ ព្រោះ​វា​ជា​ទង្វើ​ដ៏​ខុសច្បាប់​នៅ​អាមេរិក​។​៧. ហាម​កម្មង់​ម្ហូប​តែមួយ​មុខ​នៅក្នុង​ភោជនីយដ្ឋាន​បារាំង​​ប្រជាជន​បារាំង​មាន​មោទនភាព​ចំពោះមុខ​ម្ហូប​របស់​ពួកគេ ដូច្នេះ​ការ​កម្មង់​ម្ហូប​តែមួយ​មុខ​ក្នុង​ភោជនីយដ្ឋាន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទង្វើ​មិន​គប្បី​ឡើយ​។ លើសពីនេះទៅទៀត ការ​បន្សល់ទុក​ម្ហូប​នៅក្នុង​ចាន​គឺជា​ការមិន​ឲ្យ​តម្លៃ​ទៅលើ​ចុងភៅ ដូច្នេះ​ប្រសិនបើ​អ្នក​បរិភោគ​មិន​អស់​គួរតែ​ប​ញ្ចូ​ន​មកវិញ​ទើប​ជាការ​ប្រសើរ​។​៨. ហាម​ជូន​វត្ថុ​មុត​ស្រួច​ជា​អំណោយ​នៅក្នុង​ប្រទេស​ស្វី​ស​​ការផ្តល់​វត្ថុ​មុត​ស្រួច​ជា​អំណោយ​នៅក្នុង​ប្រទេស​ស្វី​ស (​រួមជាមួយ​ប្រទេស​ដទៃទៀត​ដូចជា​អាឡឺម៉ង់ ប្រេ​ស៊ី​ល​និង អេ​ហ្ស៊ី​ប​) ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឥរិយាបទ​អំណោយ​មិនល្អ​និង​ជា​ចុងបញ្ចប់​នៃ​ទំនាក់ទំនង​ឬ​មិត្តភាព​។​៩....

មនុស្ស​ស្រី​ពេល​មាន​ស្នេហា​ប្រុសៗ​អាច​មើល​ដឹង​តាមរយៈ​ក្រចកដៃ​

​ភាគច្រើន​ធ្លាប់តែ​បាន​ឮថា ការសង្កេតមើល​ខ្សែ​ដែលមាន​នៅលើ​បាតដៃ អាច​ប្រាប់​ពី​អត្តចរិត​ផ្សេងៗ​គ្នា​របស់​មនុស្ស ប៉ុន្តែ​ពេលនេះ​សូម្បីតែ​ទម្រង់​ក្រចក​ក៏​អាច​បញ្ជាក់​យ៉ាងច្បាស់​ពី​អត្តចរិត​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ស្រី​ពេល​មាន​ស្នេហា​បានដែរ​។​១. ក្រចក​មាន​រាង​មូល​ហើយ​ខ្លី​ល្មម​​ទម្រង់​ក្រចក​ប្រភេទ​ទី​១​នេះ បង្ហាញថា​អ្នកជា​មនុស្ស​ស្រី​ដែលមាន​ភាព​រ៉ូ​មែន​ទិ​ក នៅក្នុង​រឿង​ស្នេហា គ្រាន់តែ​អារម្មណ៍​អ្នក​ឆាប់​មានការ​ប្រែប្រួល​តែប៉ុណ្ណោះ​។ មួយវិញទៀត​អ្នកជា​មនុស្ស​ស្រី​ដែលមាន​ភាព​ឯករាជ្យ​ខ្លាំង ម្ល៉ោះហើយ​បានជា​ពេលខ្លះ អ្នកមាន​ភាព​រឹងរូស​បន្តិច​។ ប្រសិនបើ​អ្នក​ជឿជាក់​លើ​អ្វីមួយ ទោះបី​អ្នកផ្សេង​ប្រឹង​និយាយ​យ៉ាងណា ក៏​អ្នក​មិន​ងាយ​ជឿ​ផ្តេសផ្តាស​ដែរ​។ មនុស្ស​ប្រុស​ដែល​អ្នក​ស្រលាញ់ គឺ​តម្រូវ​ឲ្យ​មានចិត្ត​ទូលាយ ចេះ​បត់បែន​តាម​កាលៈទេសៈ និង​ចេះ​គាំទ្រ​អ្នក​ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​ទៅមុខ​ទាំងអស់គ្នា​។​២. ក្រចក​មាន​រាង​ស្រួច​ហើយ​វែង​​បើសិនជា​អ្នកមាន​ក្រចក​បែបនេះ អ្នកជា​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ភាព​ស្អាតបាត ស៊ី​វិ​ល័យ និង​ក្លាហាន​។ អ្នក​នឹងមាន​បុរស​ដ៏​រឹងមាំ​និង​ចិត្តល្អ​ម្នាក់ ដែល​អាចយ​ល់ពី​អ្នក​បាន​យ៉ាងច្បាស់​ជាង​នរណា​ទាំងអស់ ហើយ​បុរស​ម្នាក់​នោះ ក៏​អាច​ឲ្យ​ស្មា​របស់គាត់ ដើម្បី​ឲ្យ​អ្នក​ផ្អែក​និង​ជាទី​ពឹង​អាស្រ័យ​ផងដែរ​។​៣. ក្រចក​មាន​រាង​ជ្រុង​ហើយ​វែង​ល្មម​​មនុស្ស​ស្រី​ដែលមាន​ក្រចក​បែបនេះ គឺជា​មនុស្ស​ស្រី​ដែលមាន​ភាពសាមញ្ញ ឧស្សាហ៍​ព្យាយាម មាន​របៀបរៀបរយ ទាំង​ផ្ទះសម្បែង​និង​គោលដៅ​ក្នុង​ជីវិត​។ សម្រាប់​រឿង​ស្នេហា​វិញ គឺ​តែមាន​ភាពនឹងន...

មនុស្ស​ស្រី​ដែលមាន​ចរិយា​សម្បត្តិ​៤​យ៉ាងនេះ​ប្រៀប​បានជា​ត្បូង​ពេជ្រ​ចាំង​ផ្លេកៗ​ក្នុង​ក្រសែភ្នែក​បុរស​

​គេ​តែងតែ​និយាយថា​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​មនុស្ស​ប្រុស​តែងតែមាន​មនុស្ស​ស្រី​ជានិច្ច​។​មាន​ប្រពន្ធ​ល្អ គ្រួសារ​នឹង​ជួបតែ​រឿង​រីករាយ ហើយ​ការងារ​ក៏​កាន់តែ​ប្រសើរ​។ តើ​មនុស្ស​ស្រី​បែបណា​ដែល​ប្រុសៗ​តែងតែ​ចង់​រៀបការ​ជាមួយ​? មនុស្ស​ស្រី ៤​ប្រភេទ​នេះហើយ​ដែល​មនុស្ស​ប្រុស​កំពុង​ស្ពាយ​បង្វេច​តាមរក​គ្រប់កន្លែង​៖១. មនុស្ស​ស្រី​ដែល​យោគយល់​ហើយ​ដឹង​រឿង​គ្រប់យ៉ាង​​យោគយល់​របៀប​ណា ដឹង​គ្រប់​រឿង​យ៉ាងម៉េច​? មនុស្ស​ស្រី​ដែល​មិនចេះ​ខឹង​ខុស​រឿង និង​ចេះ​ស្តាប់​ហេតុផល​ជា​មនុស្ស​ស្រី​ដែល​បុរស​ចង់បាន​បំផុត​។ គ្មាន​បុរស​ណា​ចង់បាន​មិត្តស្រី ឬ​ប្រពន្ធ​ដែល​ខឹង​គ្រប់ពេល​ទេ​។ បើ​បុរស​នោះ​មួម៉ៅ ស្ត្រី​ត្រូវ​ចេះ​ទន់ភ្លន់​ទៅតាម​កាលៈទេសៈ​ដែល​សមស្រប​។​២. មនុស្ស​ស្រី​ដែល​ចេះ​អភ័យទោស​​ចេះ​អភ័យទោស​មិនមែន​មានន័យថា​អ្នក​ត្រូវតែ​ចុះចាញ់​រហូត​ទេ​។ ប៉ុន្តែ​វា​មានន័យថា​ការដឹង​ពី​របៀប​អភ័យទោស​ឲ្យ​មនុស្ស​ដែល​អ្នក​ស្រលាញ់ ឬ ស្វាមី​។ រឿង​ដែល​អ្នក​មិនគួរ​ធ្វើ​នោះ​គឹ​ការនិយាយ​ដដែលៗ​ច្រើនដង​ពេក ទុក​ឲ្យ​គេ​គិត និង​យល់​ដោយ​ខ្លួនឯង​ទៅ​។ កុំ​ទន្ទេញ​ដដែលៗ​ពី​កំហុស​របស់គេ ព្រោះ​គ្មាន​នរណាម្នាក់​ល្អ​គ្រប់​ដប់ ហើយ​មិនចេះ​ធ្វើ​ខុស​ទេ​។ ត្រូវតែទទួលស្គាល់ ហើយ​មើលរំលង​វា​ខ្លះទៅ​។​៣. មនុស្ស​ស្រី​ដែល​គិតតែ​អ្វី​ល្អៗ​​មនុស្ស​ដែល​គិតតែ​រឿង​មិនល្អ និង​មិន​សប្បាយចិត្ត​រាល់ថ្ងៃ​ធ្វើ​ឲ្យ​អ្នក​នៅក្បែរ​មាន​អារម្មណ៍​ថា​ហត់​ណាស់​។ ពេល​ដំបូងៗ​គេ​អាច​នឹង​រក​វិធី​លួង​អ្នក​មើលថែ​អ្នក ប៉ុន្តែ​នៅពេល​យូរៗ​ទៅ​គេ​នឹង​ធុញទ្រាន់​នឹង​អ្នក ហើយ​គេ​នឹង​គិតថា​គេ​ត្រូវការ​ដៃគូ​ម្នាក់​ដែលមាន​ភាព​ឯករាជ្យ​លើ​ខ្លួនឯង​ទោះបីជា​គ្មាន​គេ ទើប​ពួកគេ​មិនសូវ​ព្រួយបារម្ភ​។ ស្ត្រី​ម្នាក់​ដែល​ពោរពេញ​ដោយ​ជំនាញ​ក្នុង​ខ្លួន​ជា​ប្រពន្ធ​ដ៏​ល្អ​ម្នាក់​នៅក្នុង​ភ្នែក​របស់​មនុស្ស​ប្រុស​។​៤. មនុស្ស​ដែល​យល់ចិត្ត​អ្នក​ដ៏​ទៃ​​មនុស្ស​ដែល​ដឹង​ពី​របៀប​មើលថែ​អ្នក​ដ៏​ទៃ...

៥ ចំណុច​គួរ​ចៀសវាង​…​កុំ​ធ្វើ​ផ្ទុយ​ពី​ចិត្ត​របស់ខ្លួន​ដើម្បី​ផ្គាប់ចិត្ត​គេ​

​មកទល់នឹង​ពេលបច្ចុប្បន្ន​ដើម្បី​ទទួលបាន​ការចូល​ចិត្ត​ច្រើន​និង​ចុះ​ក្នុងសង្គម​មនុស្ស​មួយចំនួន​ព្យាយាម​ធ្វើ​សឹង​គ្រប់បែបយ៉ាង​បង្ហាញ​ឱ្យគេ​ឃើញថា​អស្ចារ្យ​ឡូយឆាយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នក​គួរ​ចាំ​ថា​គ្មាន​នរណាម្នាក់​កើតមក​ល្អឥតខ្ចោះ​ឡើយ​! យើង​មិនអាច​ផ្គាប់ចិត្ត​មនុស្ស​បាន​គ្រប់គ្នា​ទេ ហើយក៏​មិនគួរ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​កែប្រែ​ខ្លួនឯង​ខុស​សភាព​ដើម​ហួសហេតុ​ដើម្បី​នរណា​ដែរ​។ ចូរ​ធ្វើខ្លួន​ជា​ខ្លួនឯង​ទើប​អ្នក​អាច​ទទួលបាន​សុភមង្គល​ពិតប្រាកដ​។ ថ្ងៃនេះ នឹង​បង្ហាញ​ឱ្យដឹងពី​ចំណុច​មួយចំនួន​ដែល​អ្នក​មិនគួរ​ធ្វើ​ដើម្បី​តែ​ផ្គាប់ចិត្ត​នរណាម្នាក់ ៖ ១. ដើរលេង​ដើម្បី​អួត​គេ​ជាង​ដើម្បី​សប្បាយចិត្ត​ខ្លួនឯង​ ​មនុស្ស​មួយចំនួន​នាពេល​បច្ចុប្បន្ន​មិនមែន​ដើរលេង​ដើម្បី​ការសប្បាយ​ខ្លួនឯង​ប៉ុន្មាន​ទេ ប៉ុន្តែ​គឺ​ដើម្បី​ថតរូប​ភាព​បង្ហោះ​អួត​អ្នក​ដ៏​ទៃ​នៅលើ​បណ្តាញ​សង្គម​ទៅវិញ​។ តាមពិតទៅ​ដើម្បី​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​ល្អប្រសើរ​អ្នក​គួរ​បញ្ឈប់​ទម្លាប់​កាន់តែ​ទូរ​សព្ទ​នេះ ហើយ​ផ្ដោតអារម្មណ៍​លើ​ទេសភាព​និង​រំភើប​ជាមួយ​អ្វីដែល​ធម្មជាតិ​បានផ្ដល់​ឱ្យ​។​ ២. ទិញ​របស់​ថ្លៃៗ​ជា​កាដូ​ណាត់​ជួបគ្នា ព្រោះ​ខ្លាច​គេ​បដិសេធ ​សម័យនេះ​មនុស្ស​មួយចំនួន​ព្យាយាម​ទាក់ទាញ​ចំណាប់អារម្មណ៍​ដៃគូ​ខ្លួន​តាមរយៈ​ការបង្ហាញ​ពី​ភាព​ឡូយឆាយ​ក្លែងក្លាយ​ជំនួស​ភាពស្មោះត្រង់​។ នេះ​ក៏​ព្រោះតែ​ភាគី​ម្ខាង ឬ​ទាំងសងខាង​តែម្ដង​មិន​ច្បាស់​ថា​តើ​ដៃគូ​ខ្លួន​មាន​ភាព​ពេញចិត្ត​មកលើ​ខ្លួន ឬ​អត់​ទើប​ព្យាយាម​រក​របស់​ថ្លៃៗ​មក​ធ្វើជា​ជំនួយ​។ ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា​ភាពស្មោះត្រង់​តែង​ជួយ​លើក​លក្ខណៈសម្បត្តិ​ល្អប្រសើរ​របស់​អ្នកជា​និច្ច​។ ហើយ​ប្រសិនបើ​គេ​ស្រឡាញ់​អ្នក​មែន គេ​នឹង​សម្គាល់​មើល​លើ​ភាពស្មោះត្រង់​របស់​អ្នក​ជាង​លើ​របស់របរ​ផ្សេងៗ​។​ ៣. ព្យាយាម​ធ្វើ​អ្វីដែល​មិនមែនជា​ខ្លួនឯង ​ដើម្បី​ទទួលបាន​ចំណាប់អារម្មណ៍​ពី​អ្នកដទៃ​មនុស្ស​មួយចំនួន​ព្យាយាម​សំដែង​ហួសហេតុ​ពេក​ដូចជា​ដល់​ថ្នាក់​កែប្រែ​ឥរិយាបទ​ផ្ទាល់ខ្លួន ការ​ស្លៀកពាក់ និង​ធ្វើជា​រួសរាយ​ជ្រុល​ខុសធម្មតា​។ ការកែប្រែ​ខ្លួនឯង​ទាំងស្រុង​ឱ្យ​ដូច​នរណាម្នាក់ គឺ​មិនមែនជា​វិធី​ដ៏​ប្រសើរ​ដើម្បី​ទទួល​បានការ​ស្ងោ​ច​សរសើរ​ពី​អ្នកដទៃ​ឡើយ​។​ ៤. បង្អួត​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម ​នាពេល​បច្ចុប្បន្ននេះ គូស្នេហ៍​ភាគច្រើន​ចូលចិត្ត​បង្ហាញ​ទំនាក់ទំនង​ស្នេហា​ខ្លួន​តាម​បណ្តាញ​សង្គម​ដើម្បី​បញ្ជាក់​ពី​ភាពស្មោះត្រង់​រវាង​គ្នា​និង​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ក្ដី​ស្រឡាញ់​របស់​ពួកគេ​ទៅកាន់​អ្នកដទៃ​។ ទោះជា​យ៉ាងណា​ការធ្វើ​បែបនេះ​ហាក់ដូចជា​ត្រឹម​ការសំដែង​ឱ្យឃើញ​។ គូស្នេហ៍​ដែល​មិន​ច្បាស់​ចិត្ត​ពី​ស្ថានភាព​នៃ​ទំនាក់ទំនង​ស្នេហា ឬ​អារម្មណ៍​របស់​ដៃគូ​រប​ស់​ខ្លួន គឺមាន​ទំនោរ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បីឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ឬ​បំបាត់​ភាព​តានតឹង​អំពី​ទំនាក់ទំនង​ស្នេហា​ខ្លួន​តាមរយៈ​ការអាន​មតិយោបល់​ល្អៗ​ពី​មិត្ត​ក្នុង​បណ្ដាញ​សង្គម​។​ ៥. បោះបង់​ក្ដី​ស្រមៃ​របស់​ខ្លួនឯង​ចោល​ ​ការ​មាន​ក្ដី​ស្រមៃ​និង​សេចក្ដីប្រាថ្នា​ផ្ទាល់ខ្លួន គឺជា​កត្តា​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​ជម្រុញ​ការតស៊ូ​បន្តដំណើរ​ក្នុង​ជីវិត​!...

បុរស​មាន​អាយុ​ចាប់ពី​៣០​ឆ្នាំ​ឡើងទៅ​…​មាន​ចំណុច​ល្អ​៦​យ៉ាង​…​ដែល​សុភាពនារី​ទាំងឡាយ​គួរ​យក​ធ្វើជា​ស្វាមី​

​ស្នេហា​មួយ​អាច​កើតឡើង​បាន​គ្រប់​វិនាទី​នៅពេលដែល​អ្នក​បាន​ជួប​មនុស្ស​ម្នាក់​ដែលមាន​ឧបនិស្ស័យ​ដូចគ្នា ។ ការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លើ​នរណាម្នាក់​មិន​គិត​លើ​អាយុ ពណ៌ សម្បុរ​ឡើយ ។ ក្នុងនោះដែរ​គេ​តែង​សង្កេតឃើញ​ជារឿយៗ​ថា មនុស្ស​ស្រី​វ័យក្មេង​ខ្លះ​បែរជា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បុរស​វ័យ​ចំណាស់​ជាង​ខ្លួន ។ តើ​មាន​ហេតុផល​អ្វីខ្លះ​បានជា​នារីៗ​ទាំងនោះ​បែរជា​ផ្ញើ​វាសនា​លើ​បុរស​ចំណាស់​ម្នាក់​នោះ​? ១. ការឆ្លងកាត់​ក្នុង​ខ្សែជីវិត​ច្រើន​បទពិសោធន៍​ច្រើន​ ​គាត់​ជា​បុរស​ម្នាក់​ដែលមាន​ភាពចាស់ទុំ​គ្រប់គ្រាន់ មានបទពិសោធន៍​ក្នុង​ជីវិត​ច្រើន​មិន​ថា ទំនាក់ទំនង​ក្នុងសង្គម ជីវិត​ការងារ ការរកស៊ី ភាពជោគជ័យ ភាពបរាជ័យ ។ ដោយសារ​ចំណុច​ទាំងនេះហើយ ទើប​ធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​ដែលមាន​ការគិត​វែងឆ្ងាយ បាន​ស៊ីជម្រៅ ល្អិន​ល្អន់​ជាង​ប្រុស​ក្មេង​មួយចំនួន ។ និយាយ​អំពី​ជីវិត​ស្នេហា​វិញ គាត់​យល់ដឹង​យ៉ាងច្បាស់​អំពី​ការកសាង​ជីវិត​គូ និង​ការរក្សា​ស្នេហា​មួយ​ឱ្យ​ស្ថិតស្ថេរ​រហូត​ទៅ ។​ ២. គ្រប់ពេល​នៅក្បែរ​គាត់​អ្នកមាន​អារម្មណ៍​កក់ក្ដៅ​ ​មិន​ត្រឹមតែ​ជា​ស្នេហា តែ​គាត់​ប្រៀបដូចជា​មនុស្ស​ចាស់ទុំ​ម្នាក់​ដែល​អាច​មើល​ខុសត្រូវ​អ្នក​គ្រប់បែបយ៉ាង​មិន​ថា ឈឺ​ក្ដី គ្រុន​រងារ ជួប​ទុក្ខព្រួយ​ប៉ុនណា​នោះទេ គាត់​នឹង​យក​ភាពជា​ចាស់ទុំ​នេះ​មក​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​កក់ក្ដៅ មិន​ខុសពី​នៅក្បែរ​ឪពុកម្ដាយ​អ្នក​ឡើយ...

ពេជ្រ សូលី​កា ៖ …. កូន​មិន​ខ្លាច​នឹង​គេ​ហៅ​កូន​ថា​ជា កូន​ឃាតករ​ឡើយ​…

បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ជាប់ចោទ​ជា​ជនសង្ស័យ​សម្លាប់​មនុស្ស​ដែល​ត្រូវជា​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​កន្លងទៅ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ហើយ​សំណុំ​រឿងនេះ​បាន​ស្ថិតនៅ​ដៃ​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង បើក​ការសាកសួរ រួច​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ «​ឃាតកម្ម​» ។​ ​រឿងរ៉ាវ​ខាងលើនេះ​បានធ្វើ​ឲ្យ តារាចម្រៀង ពេជ្រ សូលី​កា ទទួលរង​នូវ​ការបាក់​ទឹកចិត្ត​យ៉ាងធ្ងន់ធ្ងរ ថ្មីៗ​នេះ​នាង​បាន​បង្ហោះ​សារ​ដែលមាន​ខ្លឹម​ថា​យ៉ាង​ដូច្នេះ​ថា ៖ ម៉ាក់​គឺជា​ម៉ាក់​ដែល​មិនល្អ​ក្នុង​ភ្នែក​អ្នកដទៃ តែ​ម៉ាក់​គឺជា​ម៉ាក់​ដែល​ល្អ​បំផុត​ក្នុង​កែវភ្នែក​កូន ?​ទោះ​ម៉ាក់​លំបាក​កាយ​លំបាក​ចិត្ត​យ៉ាងណា ម៉ាក់​ក៏​មិនដែល​ចង់អោយ​កូន​មក​ហត់​លំបាក​ជាមួយ​ម៉ាក់​ដែរ កូន​មិន​ខ្លាច នឹង​គេ​ហៅ​កូន​ថា ជា កូន ឃាតករ ឡើយ ព្រោះ​តាំងពី​កូន​ដឹងក្ដី​មក ម៉ាក់​គ្រាន់តែ​ជា​មនុស្ស​ស្រី​ធម្មតា...

តារាចម្រៀង​ពេជ្រ សូលី​កា ៖ បង្ហោះ​សារ​ជា​លើកដំបូង បន្ទាប់ពី​……

​ នាពេល​ថ្មីៗ​នេះ រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​ជុំវិញ​ករណី​ម្តាយ​របស់ តារាចម្រៀង​ពេជ្រ សូលី​កា បាន​ក្លាយជា​ប្រធានបទ​ដ៏ ក្តៅគគុក​មួយ​ដែល​មហាជន រួមទាំង​អ្នកសារព័ត៌មាន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង និង​ស្ទើរតែ​នឹកស្មាន​មិន​ដល់ ថា​មាន​រឿងនេះ​កើតឡើង​ឡើយ ។ ​ក្រោយពី​មានការ​ចុះផ្សាយ​យ៉ាង​ព្រោងព្រៀត​ជុំវិញ​រឿងនេះ​មក តារាចម្រៀង​ពេជ្រ សូលី​កា បាន​បង្ហោះ​សារ​ដែល មាន​លាយឡំ​ទៅដោយ​ទុក្ខព្រួយ វិប្បដិសារី​យ៉ាងខ្លាំង យ៉ាង​ដូច្នេះ​ថា​៖ ​រឿង​ដែល​បានកើត​ឡើង​ហើយ​វា​ក៏​មិនអាច​បក​ក្រោយ បានដែរ នេះ​ជា​អ្វីដែល​ខ្ញុំ​កំពុង​ប្រាប់​មកដល់ ខ្លួនឯង ព្រោះថា​នៅពេល​ឥឡូវនេះ​ខ្ញុំ​មាន​តួនាទី​ដែល​ត្រូវធ្វើ​ច្រើនជាង​មុន​ទៀត​ ​ដើរតួ​ជា​ឪពុក​ផង​ ​ដើរតួ​ជា​ម្ដាយ​ផង​ ​ដើរតួ​ជា​បងស្រី​ផង​ ​ហើយ​នៅ​មិនយូរ​ទៀត ​ខ្ញុំ​ក៏ត្រូវ​មាន​តួនាទី​ធ្វើជា​ម្ដាយ​របស់គេ​មួយរូប​ទៀត ​ព័ត៌មាន នឹង សង្គមមនុស្ស ដែល​បាន​វាយប្រហារ​មកលើ​ខ្ញុំ រូបថត​ខ្ញុំ ឈ្មោះ​របស់ខ្ញុំ តើ​ខ្ញុំ​ប្រឈមមុខ​ជាមួយ​កូន​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​យ៉ាងម៉េច ? បើ​ខ្ញុំ​មិនមែនជា​តារា ជា​មនុស្ស​ធម្មតា មិនមាន​អ្នក​ស្គាល់​ខ្ញុំ តើ​បងៗ​សារ ព័ត៌មាន...

តារាចម្រៀង និង​សម្ដែង Cha In Ha បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង​

​នាពេល​ប៉ុន្មាន​ឆ្នាំនេះ តារា​សម្តែង​និង ចម្រៀង​មួយចំនួន​នៅ​ប្រទេស​កូរ៉េ​បាន​ស្លាប់បាត់​បង់ជីវិត​ជា​បន្តបន្ទាប់​យ៉ាង​អាថ៌កំបាំង គេ​នៅ​ពុំទាន់​រកឃើញ​មូលហេតុ​ពិត​យ៉ាងណា​នៅឡើយ​នោះទេ ។ ថ្មីៗ​នេះ​ករណី​ចាស់​រក​មូលហេតុ​ពុំទាន់​ឃើញ​ផង ស្រាប់​ករណី​ថ្មី​បានកើត​ឡើងលើ​តារា​សម្តែង​និង​សមាជិក​ជា​ក្រុម SURPRISE U លោក Cha In Ha ត្រូវបាន​រាយការណ៍​បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​នៅ​វ័យក្មេង​ក្នុង​វ័យ​២៧​ឆ្នាំ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ dailystar បាន​ចុះផ្សាយ​នៅ​រសៀល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩​។ បច្ចុប្បន្ន​ប៉ូលិស​កំពុងតែ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការស្លាប់​របស់​តារា​សម្តែង​រូបនេះ ហើយ​មិនមាន​ព័ត៌មាន​លំអិត ណាមួយ​ត្រូវ​បានបង្ហាញ​ឡើយ​រួមទាំង​ទីតាំង​ពេលវេលា​។​ Fantagio ភ្នាក់ងារ​របស់ Cha បានចេញ​សេចក្តី​ថ្លែង​ការ បង្ហាញ​ពី​ការសោកស្តាយ​យ៉ាងខ្លាំង ក្រោយ​ទទួលបាន​ព័ត៌មាន ពី​ការស្លាប់​របស់​តារា​ក្នុង​ផលិតកម្ម​ខ្លួន​។ ដោយ​ចាត់ទុកថា វា​សឹងតែ​មិនគួរ​ឲ្យ​ជឿ​ដែល Cha In Ha បាន​បាត់​បង់ជីវិត​បែបនេះ​។​ ​បច្ចុប្បន្ន...