ព័ត៌មានអន្តរជាតិ

ប្រទេស​ចិន ចាប់ផ្ដើម​ដំឡើង​សាច់ដុំ​ដាក់​ហ្វីលីពីន បញ្ជា​ឲ្យ​ដក​នាវាចម្បាំង​ចេញពី​សមុទ្រ​ចិន​ខាងត្បូង​

​រដ្ឋធានី​ម៉ានីល​៖ រដ្ឋាភិបាល​ក្រុង​ប៉េកាំង តែងតែ​អះអាង អំពី​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ទំហំ ៣,៥​លាន​គីឡូ​ម៉ែត្រការ៉េ ស្ទើរតែ​ទាំងស្រុង ជា​ដែន​អធិបតេយ្យភាព​របស់​ចិន ទើប​បង្ក​ឲ្យ​មាន​ជម្លោះ ជាមួយនឹង​ប្រទេស​ជាច្រើន នៅក្នុង​តំបន់​អាស៊ាន ហើយ​ឥឡូវនេះ ប្រទេស​មហា​យក្ស​អាស៊ី​មួយ​នេះ បាន​ប្រាប់​ហ្វីលីពីន ឲ្យ​ដក​នាវាចម្បាំង​របស់ខ្លួន ចេញពី​ដែនសមុទ្រ​មួយ​នេះ​។​​បណ្ដាញ​ទូរទស្សន៍ CNA បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​៧ ខែសីហា ថា ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ចន្ទ (​ទី​៧ ខែសីហា​) បាន​ប្រាប់​ដល់​ហ្វីលីពីន ឱ្យ​ដក​នាវាចម្បាំង​របស់ខ្លួន ចេញពី​តំបន់ Thomas Shoal ទី​២ ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង...

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រាប់​ពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អាមេរិក​- អាល្លឺម៉ង់ មាន​ប្រសិទ្ធ​ភាពខ្លាំង

​រដ្ឋធានី​កៀវ​៖ ទាហាន​របស់​រុស្ស៊ី បាន​វាយប្រហារ​យ៉ាង​សន្ធាប់ ដោយ​មី​ស៊ី​ល និង តាម​អាកាស ប្រឆាំងនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​ខូចខាត គិត​ជា​ទឹកប្រាក់ អស់​រាប់រយ​ពាន់​លាន​ដុល្លារ ចាប់តាំងពី​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​កងទ័ព​របស់គាត់ ចូលលុកលុយ​ទៅលើ​ប្រទេសជិតខាង កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក ប៉ុន្ដែ​ឥឡូវនេះ កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ មានលទ្ធភាព​ការពារ​ដែនអាកាស​រប​ស់​ខ្លួន រហូត​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បាន​អួតអាង អំពី​ប្រសិទ្ធភាព នៃ​ប្រព័ន្ធ​ការពារ​របស់​សហរដ្ឋ​អាមេរិក និង អាល្លឺម៉ង់​។​​សារព័ត៌មាន មាន​មូលដ្ឋាន នៅ​សិង្ហ​បុរី Channel...

ហ្សេ​ឡែ​ន​ស្គី នឹង​តាម​ទារ​រថក្រោះ​ទំនើបៗ​ពី​អាល្លឺម៉ង់

​រដ្ឋធានី​ប៊ែ​រ​ឡាំង​៖ រហូតមកដល់​ពេលនេះ អាល្លឺម៉ង់ ទើបនឹង​បានប្រគល់​រថក្រោះ​ដ៏​ទំនើប​របស់ខ្លួន ចំនួន​១០​ភាគរយ​ប៉ុណ្ណោះ តាម​អ្វីដែល​ក្រុង​ប៊ែ​រ​ឡាំង បាន​សន្យា ផ្ដល់​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ផ្នែក​មួយ នៃ​ជំនួយ​យោធា មាន​ទំហំ​ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ​។​​សារព័ត៌មាន Insider បានចេញ​ផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែសីហា ថា រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​អាល្លឺម៉ង់ ទើបតែ​បញ្ចេញ​រថក្រោះ Leopard 1 ចំនួន​១០​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ចំណោម​រថក្រោះ​ដ៏​ទំនើប​ប្រភេទ​នេះ​ជាង​១០០​គ្រឿង បញ្ជូន​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​មហា​សេដ្ឋកិច្ច​លេខ​១ នៅ​តំបន់​អឺរ៉ុប​មួយ​នេះ បាន​សន្យា​ផ្ដល់​រថក្រោះ ដល់​រដ្ឋាភិបាល​ក្រុង​កៀវ តាម​កិច្ចព្រមព្រៀង​ជំនួយ​យោធា កាលពី​អំឡុង​ខែឧសភា ដោយមាន​ទំហំ​ទឹកប្រាក់​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​​សារព័ត៌មាន​របស់​អា​ល្លឺ​ម៉​ង់ Die Welt...

អតីត​នាយករដ្ឋមន្ដ្រី​ថៃ រង់ចាំ​ដល់​គណបក្ស​កូនស្រី​ពៅ​របស់គាត់ បង្កើត​រដ្ឋាភិបាល​ថ្មី​រួច​

​រាជធានី​បាងកក​៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ ដែល​កំពុងតែ​និរទេស​ខ្លួន ដោយ​ខ្លួនឯង រស់នៅ​ក្រៅប្រទេស ក្រោយពេល​ពួកយោធា បាន​បណ្ដេញ​ចេញពី​អំណាច នឹង​បន្ដស​ម្រេច​រង់ចាំ រហូតដល់​គណបក្ស​ភឿ​ថៃ បង្កើត​រដ្ឋាភិបាល​រួចរាល់ ទើប​គាត់​សម្រេចចិត្ត​ជាថ្មី វិលត្រឡប់ មកកាន់​ប្រទេស​កំណើត​វិញ ក្រោយ​ការព្យាយាម​ជាច្រើនលើក​ច្រើន មិនបាន​សម្រេច​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៦ ខែសីហា ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី បាន​អះអាង នៅ​ថ្ងៃ​សៅរ៍ ថា គាត់​បានសម្រេច​ចិត្ត ពន្យារពេល​វិលត្រឡប់...

​តំណាងរាស្ដ្រ​របស់​គណ​បក្ស MFP ព្រមាន​ពី​គណបក្ស​ភឿ​ថៃ អំពី​ការ​ចាញ់​បញ្ឆោត​របស់​ក្រុម​អភិរក្សនិយម​

​រាជធានី​បាងកក​៖ ប្រទេស​ថៃ បាន​ជាប់​គាំទ្រ​ខាង​នយោបាយ ចាប់តាំងពី​ការបោះឆ្នោត​សកល កាលពី​ថ្ងៃទី​១៤ ខែឧសភា រហូតមក ដោយ​មិនអាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន ព្រោះតែ​សមាជិកសភា និង ព្រឹទ្ធសភា ប្រឆាំងនឹង​បេក្ខជន​នាយករដ្ឋមន្ដ្រី មកពី​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP ហើយ​ឥឡូវនេះ សមាជិកសភា​មកពី​គណបក្ស​ឈ្នះឆ្នោត​មួយ​នេះ បាន​ព្រមាន​ដល់​គណបក្ស​ភឿ​ថៃ អំពី​ការ​ចាញ់​បញ្ឆោត​របស់គេ ស្របពេល​គណបក្ស​ជា​ដៃគូ​ដំបូង​មួយ​នេះ ចង់ទៅ​ចង​សម្ពន្ធភាព​ជាមួយនឹង​គ​ណ​បក្ស​ផ្សេងៗ​ទៀត ដែល​មេដឹកនាំ​របស់​ពួកគេ មាន​តំណែង​ខ្ពង់ខ្ពស់ នៅក្នុង​ជួរ​គណៈរដ្ឋមន្ដ្រី នៃ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ដ្រី លោក ប្រា​យុទ្ធ ចាន់​-​អូ​-​ចា (Prayut Chan-o-cha) ។​​សារព័ត៌មាន​របស់​ថៃ...

​ប្រទេស​អាហ្វ្រិក​ចំនួន​២ នឹង​ប្រកាសសង្គ្រាម បើ​បរទេស​ចូលធ្វើ​អន្ដរាគមន៍ នៅ​ណៃ​ជឺ​រ​

​រដ្ឋធានី​នី​យ៉ា​មេ (NIAMEY)៖ ស្របពេល​ប្រទេស​ជាច្រើន នៅ​តំបន់​អាហ្វ្រិក​ខាងលិច និង បណ្ដា​ប្រទេស​លោកខាងលិច កំពុងតែ​បង្កក​ទ្រព្យសម្បត្ដិ និង គំរាមកំហែង អំពី​ការប្រើប្រាស់​កម្លាំងយោធា ហើយ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ ប្រឆាំងនឹង​អំពើ​រដ្ឋប្រហារ​យោធា នៅក្នុង​ប្រទេស​ណៃ​ជឺ​រ (Niger) រួចមក ស្រាប់​តែមាន​ប្រទេស​ចំនួន​២ នៅក្នុង​ទ្វីប​មួយ​នេះ បែរ​ចេញមុខ មក​ជំទាស់​នឹង​អន្ដរាគមន៍​ណាមួយ​របស់​បរទេស នៅក្នុង​ប្រទេសមួយ​នេះ​។​​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១ ខែសីហា ឆ្នាំ​២០២៣ ថា ប្រទេស​ប៊ឺ​គី​ណា​ហ្វា​សូ (Burkina Faso) និង ម៉ាលី...

​ពួក​អភិរក្សនិយម បន្ដ​រារាំង​គណបក្ស​ឈ្នះឆ្នោត​នៅ​ថៃ ចូលរួម​នៅក្នុង​រដ្ឋាភិបាលចម្រុះ​ថ្មី​

​រាជធានី​បាងកក​៖ សមាជិកសភា និង ព្រឹទ្ធសភា​អភិរក្សនិយម​របស់​ប្រទេស​ថៃ ភាគច្រើន មិនបាន​បោះឆ្នោត​គាំទ្រ​ដល់​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ហៅ​កាត់ MFP ឲ្យ​ក្លាយជា​នាយករដ្ឋមន្ដ្រី ដោយសារតែ​ពួកគេ​ព្រួយបារម្ភ អំពី​គោលនយោបាយ​របស់​គណ​បក្ស​ឈ្នះឆ្នោត​មួយ​នេះ ចង់​ធ្វើ​វិសោធនកម្ម លើ​មាត្រា​១១២ ប៉ុន្ដែ​ឥឡូវ គណបក្ស​ភឿ​ថៃ បាន​អះអាង​ជាថ្មី អំពី​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​ថ្មី​។​​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ ថា លោក ភូម​ថា​ម វេចា​យ៉ា​ឆៃ (Phumtham Wechayachai) អនុប្រធាន​គណបក្ស​ភឿ​ថៃ...

កម្លាំង​ទាហាន​រុស្ស៊ី លែងមាន​សមត្ថភាព​វាយ​រុលទៅមុខ ប្រឆាំងនឹង​កងទ័ព​អ៊ុយ​ក្រែ​ន​

​រដ្ឋធានី​កៀវ​៖ ថ្វីបើ​ផែនការ​វាយបក​រំដោះទឹកដី​រប​ស់​រដ្ឋាភិបាល​ក្រុង​កៀវ មាន​សកម្ម​ភាពយឺតៗ មិន​ដូច​ការគ្រោងទុក ក៏ពិតមែន ប៉ុន្ដែ​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នៅតែមាន​លទ្ធភាព វាយ​រុញច្រាន​កម្លាំង​ទាហាន​រុស្ស៊ី ជា​បន្ដបន្ទាប់ ខណៈ​ទាហាន​របស់​ក្រុង​មូ​ស្គូ មិនអាច​វាយ​រុលទៅមុខ​បាន នៅលើ​សមរភូមិ​ជាច្រើន ស្ថិតក្នុង​ទីក្រុង​លី​ម៉ាន់​-​គូ​ព្យា​ន​ស្ក៍ (Lyman–Kupyansk)​។​​គេហទំព័រ​របស់​បណ្ដា​ញ​ទូរទស្សន៍​អារ៉ាប់​អន្ដរជាតិ Alarabiya News បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​១ ខែសីហា ឆ្នាំ​២០២៣ ថា ក្រុមមន្ដ្រី​យោធា​អ៊ុយ​ក្រែ​ន បាន​អះអាង ថា គិត​ត្រឹម​វេលា​នេះ កម្លាំង​ទាហាន​រុស្ស៊ី នៅតែ​មិនអាច​វាយ​រុលទៅមុខ ប្រឆាំងនឹង​កងទ័ព​ការពារ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន នៅ​សមរភូមិ​ប្រយុទ្ធ​ណាមួយ​នោះឡើយ​។ ប៉ុន្ដែ​ផ្ទុយទៅវិញ អ៊ុយ​ក្រែ​ន បាន​វាយលុក​ទៅលើ​ទាហាន​រុស្ស៊ី...

មន្ដ្រី​របស់​ពូ​ទីន ចោទ​អ៊ុយ​ក្រែ​ន បន្ដ​វាយប្រហារ​លើ​ស្ថានីយ​ប៉ូលិស នៅលើ​ទឹកដី​រុស្ស៊ី​

​រដ្ឋធានី​មូ​ស្គូ​៖ ចាប់តាំងពី​សង្គ្រាម​រប​ស់មេ​ដឹកនាំ​វិមាន​ក្រឹម​ឡាំង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ទុះឡើង នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ រហូតមក កម្លាំង​ទាហាន​របស់​ក្រុង​មូ​ស្គូ តែងតែ​វាយប្រហារ​យ៉ាង​សន្ធាប់ មកលើ​ប្រទេសជិតខាង​មួយ​នេះ ប៉ុន្ដែ​ឥឡូវនេះ ស្ថានការណ៍​កំពុងតែ​ប្រែប្រួល​យ៉ាងខ្លាំង ដោយសារតែ​កងទ័ព​ការពារ​ទឹកដី​របស់​ក្រុង​កៀវ កំពុងតែ​មានលទ្ធភាព វាយប្រហារ​ជា​បន្ដបន្ទាប់ ឆ្លង​ព្រំដែន​ចូល​ជ្រៅ ទៅដល់​ខាងក្នុង​ប្រទេស​រុស្ស៊ី​។​​បណ្ដាញ​ទូរទស្សន៍​អារ៉ាប់​អន្ដរជាតិ Alarabiya News បាន​ផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ថា លោក អា​ឡិ​កសាន​ដឺរ បូ​ហ្គោ​ម៉ាស (Alexander Bogomaz) ប្រធាន​តំបន់​ប្រ៊ៀ​ន​ស្ក៍...

ជនជាតិ​អ៊ុយ​ក្រែ​ន ចាប់ផ្ដើម​បង្កើត​អាវុធ​ថោកៗ បាញ់​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ការពារ​ដែនអាកាស​ថ្លៃ​របស់​រុស្ស៊ី​

​រដ្ឋធានី​កៀវ​៖ ស្របពេល​សង្គ្រាម​របស់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បន្ដ​អូសបន្លាយ អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ដោយបាន​បំ​ផ្លិ​ញ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន មាន​ទំហំ​ខូចខាត គិត​ជា​ទឹកប្រាក់ អស់​រាប់រយ​ពាន់​លាន​ដុល្លារ និង បានសម្លាប់​មនុស្ស អស់​រាប់សែន​នាក់​នោះមក ក្រុម​អ្នកស្ម័គ្រចិត្ត​របស់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ កំពុងតែ​បង្កើត​មី​ស៊ី​ល មានតម្លៃ​ថោកៗ សម្រាប់​វាយកម្ទេច​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​។​​បណ្ដាញ​ទូរទស្សន៍​បារាំង FRANCE 24 បានចេញ​ផ្សាយ កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែកក្កដា ថា ក្រុម​អ្នក​ច្នៃប្រឌិត​អ៊ុយ​ក្រែ​ន បាន​បង្កើត​មី​ស៊ី​ល មាន​តំលៃថោក ដោយ​ពួកគេ​សង្ឃឹម ថា​អាច​បង្ក្រាប​ទៅលើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​។ ដូច្នេះ រ៉ុក្កែត​បំពាក់​ដោយ​ក្បាល​គ្រាប់ ទំនងជា​អាច​ទៅដល់​គោលដៅ​របស់​ពួកគេ​។ ក្រុម​អ្នកបង្កើត​មី​ស៊ី​ល​ទាំងនេះ...