ព័ត៌មានអន្តរជាតិ

បណ្តាល​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក​ចាប់ផ្តើម​រើសអើង​គ្នា​បន្ទាប់ពី COVID-19 វាយលុក​

​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គួ​ទែ​រែស (Antonio Guterres) បាន​អំពាវនាវ​ឲ្យ​គ្រប់គ្នា​បញ្ចេញ​សកម្មភាព ទប់ទល់ ទៅនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ COVID-19 ជាបន្ទាន់ បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO បានប្រកាស​ចាត់ទុក​ជំងឺ​នេះ «​ជា​ជំងឺ​រាតត្បាត​សកល​»​។​​ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​យប់​មិញ​ថា អាមេរិក​នឹង​បិទ​ការធ្វើដំណើរ​ទាំងអស់​ដែល​មកពី​អឺរ៉ុប លើកលែងតែ​អង់គ្លេស​មួយ​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ថ្មី COVID-19​។​លោក​ត្រាំ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ទប់ស្កាត់​ករណី (COVID-19) ថ្មី ចូលក្នុង​ដែនដី​របស់​យើង យើង​នឹង​ផ្អាក​រាល់​ការធ្វើដំណើរ​ទាំងអស់​ម​ក​ពី​អឺរ៉ុប ចូលមក​កាន់​សហរដ្ឋ អាមេរិក...

ជំងឺលើសឈាម​គឺជា​បញ្ហា​ប្រឈម​ខ្លាំង​ដែល​នាំ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត ក្នុងករណី​រីក​រាល​ឆ្លង​នៃ​ជំងឺ COVID-19

​វេជ្ជបណ្ឌិត​ជាន់ខ្ពស់​មួយរូប ជា​អ្នកផ្ដល់​ការ​គាំពារ​នៅ​ប្រទេស​ចិន ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​ធ្ងន់ធ្ងរ​ចាប់តាំងពី​ពាក់ កណ្តាល​ខែមករា​មក បាន​និយាយថា អ្នកជំងឺ​ដែលមាន​ជំងឺលើសឈាម​ហាក់ដូចជា​មានការ​ប្រឈម ខ្ពស់​នៃ​ការបាត់​បង់ជីវិត​ដោយសារ​ជំងឺ COVID-19 ។ ​ខណៈពេលដែល​ការស្រាវជ្រាវ​មិនទាន់​ត្រូវបាន​ចេញផ្សាយ ពន្យល់​ពី​មូលហេតុ​នៅឡើយ គ្រូពេទ្យ​ចិន​ដែល​ធ្វើការ​នៅ​ទីក្រុង​អ៊ូ​ហាន ទីក្រុង​ភាគ​កណ្ដាល​របស់​ចិន​ជាទី​ដែល​ជំងឺ​នេះ​បាន​ផ្ទុះឡើង​ដំបូង បានកត់សម្គាល់​ឃើញថា​អ្នកជំងឺ​ដែល​ឆ្លង​ជំងឺ​នោះ​ទំនង ជា​ងាយ​ធ្លាក់ខ្លួន​ឈឺ​ហើយ​បាត់​បង់ជីវិត​។​​ក្នុងចំណោម​ក្រុម​អ្នកជំងឺ​ចំនួន ១៧០ នាក់ ដែល​បាន​បាត់បង់​ជីវិត​កាលពី​ខែមករា​ក្នុង​ទីក្រុង​អ៊ូ​ហាន​ដែលជា​រលក​ដំបូង​នៃ​ការបាត់​បង់ជីវិត ដែល​បណ្តាលមកពី​ភ្នាក់ងារ​បង្ក​ជំងឺ​ដែល​ឥឡូវ​ត្រូវបាន​ឆ្លង​រាលដាល​ជុំវិញ​ពិភពលោក ជិត​ពាក់កណ្តាល​មាន​ជំងឺលើសឈាម​។​​ប្រទេស​ចិន​បាន​រាយការណ៍​ថា ពុំមាន​ករណី​ឆ្លង​ជំងឺ COVID-19​ថ្មី​ទៀត​ទេ នៅ​ខាងក្រៅ​ខេត្ត​ហ៊ូ​ប៉ី ជា​ចំណុចកណ្ដាល​នៃ​ការផ្ទុះ​ជំងឺ​នេះ សម្រាប់​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា ខណៈដែល​ទីក្រុង​សំខាន់ៗ របស់​ចិនដីគោក នៅតែ​ប្រកាសអាសន្ន​សម្រាប់​ឆ្លង​ជំងឺ​នេះ​នៅឡើយ​។​​ប្រទេស​កូរ៉េខាងត្បូង​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​រង​ការប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​ការផ្ទុះ​ជំងឺ COVID-19 នៅ​ខាងក្រៅ​ប្រទេស​ចិន នៅ​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​ថា​មានការ​ឆ្លង​ជំងឺ​តិចជាង​១៥០ ករណី​ជា​លើកដំបូង ក្នុង​រយៈពេល​២​សប្ដាហ៍​។...

វត្តមាន​របស់លោក ប្រធានាធិបតី​ចិន នៅ​ទីក្រុង វូ​ហាន ចង់បង្ហាញ​ពីស​ញ្ញា​អ្វី ?

​មនុស្ស​ច្រើនជាង ៤,០០០​នាក់​ហើយ បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ COVID-19 នៅ​ជុំវិញ​ពិភពលោក ខណៈ​ជំងឺ​នេះ​កំពុង​រីក​រាលដាល​កាន់តែខ្លាំង​។ ភាគច្រើន​នៃ​ករណី​ឆ្លង និង​ស្លាប់ ត្រូវបាន​គេ​រាយការណ៍​នៅ ក្នុងប្រទេស ចិន ប៉ុន្តែ​ចិន​សព្វថ្ងៃ ហាក់ដូច​កំពុង​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ ។​​ទីក្រុង​វូ​ហាន​ដែលជា​តាំង ផ្ទុះ​នៃ​វីរុស Covid-19 ថ្មីៗ​នេះ ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង បាន​ដំណើរ​ទស្សនកិច្ច​មិន​ប្រកាស​ជាមុន បន្ទាប់ពី​ប្រទេស​ចិន​មានការ​ធ្លាក់ចុះ​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ថេរ​ជាប់ៗ​គ្នា និង​មិនមាន​អ្នក​ឆ្លង​កូ​វីដ​-១៩​នេះ​នៅក្រៅ​ខេត្ត​ផ្សេងទៀត ដែលជា​សញ្ញា​បង្ហាញថា​ចិន​កំពុង​ទទួលជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស​ឆ្លង​នេះ និង​ការឆ្លង​ក្នុងចំណោម​ប្រជាជន​ក្នុងស្រុក​ចិន​នឹង​លែងមាន​ក្នុងពេល​ឆាប់ៗ​។ មេដឹកនាំ​បក្ស​កុំម្មុយនីស្ត​ចិន​រូបនេះ​បាន​ទៅដល់​ក្រុង​វូ​ហាន​តាម​យន្តហោះ​មួយ​ដើម្បី​«​ត្រួតពិនិត្យ​ការទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺឆ្លង​»​នៅក្នុង​តំបន់ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​។​​គួរ​បញ្ជាក់ដែរថា នេះ​ជាទី​១​ហើយ​សម្រាប់​អវត្តមាន​របស់​ប្រធានាធិបតី​ស៊ី ជិន​ភីង នៅ​ទីក្រុង​វូ​ហាន បន្ទាប់ពី​ត្រូវ​បិទ​អស់​រយៈពេល​ជាង​ជិត​ពីរ​ខែ​មកនេះ​។ លោក​ប្រធានាធិបតី​ចិន បាន​ទៅ​ទស្សនកិច្ច​មន្ទីរពេទ្យ Huoshenshan...

តុលាការតួកគីកាត់ទោសអតីតអភិបាលខេត្ដឃឺដឲ្យជាប់គុក៩ឆ្នាំ

តុលាការប្រទេសតួកគីបានកាត់ទោសអតីតអភិបាលខេត្តរបស់ជនជាតិឃឺដ (Kurd) លោក Selcuk Mizrakli ដាក់ពន្ធនាគារ រយៈពេល៩ឆ្នាំ ក្រោមការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្រុមភេរវកម្មប្រដាប់អាវុធ។រដ្ឋាភិបាលតួកគី កាលពីអំឡុងឆ្នាំ២០១៩ បានលើកទ័ពឆ្លងកាត់ព្រំដែនស៊ីរី  ចូលទៅវាយប្រហារ​លើតំបន់​គ្រប់​គ្រង​របស់ក្រុមឃឺត (Kurd) នៅភាគឦសាន នៃប្រទេសស៊ីរី ក្រោមយុទ្ធនាការ «សន្ដិភាពនិទាឃរដូវ»។ តួកគី​បាន​ចោទប្រកាន់គណបក្សពលករឃឺដ ជាក្រុមភេរវកម្មប្រដាប់អាវុធនាំឲ្យគ្រោះថ្នាក់ដល់តួកគី។ ក្រៅពីនេះអាជ្ញាធរតួកគីបានដកហូតតំណែងអភិបាលខេត្ត និងក្រុង ដែលគាំទ្រគណបក្យប្រជាធិបតេយ្យ ចំនួន៣១ កាលពីឆ្នាំកន្លងទៅ។ តួកគីបានចោទប្រកាន់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យប្រជាជនឃឺដមានទំនាក់ទំនងជាមួយនឹងគណបក្សពលករក្រៅច្បាប់ឃឺដ (PKK) ។ លោក Selcuk Mizrakli ជាអភិបាលក្រុង Diyarbakir បានជាប់ការសង័្សយ​ជាមួយនឹងលោកអភិបាល នៃខេត្ត Mardin...

បំផ្ទុះគ្រាប់លើក្បួនរថយន្ដរបស់នាយករដ្ឋមន្រ្ដីស៊ូដង់

នាយករដ្ឋមន្រ្ដីស៊ូដង់បានរងការវាយប្រហារ ដោយការបំផ្ទុះគ្រាប់លើក្បួនរថយន្ដរបស់លោក កាលពីថ្ងៃទី៩ ខែ​មីនា នៅទីក្រុង Khartoum ប៉ុន្ដែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់​មនុស្ស​ណាម្នាក់នោះឡើយ។មន្រ្ដីការិយាល័យ​របស់​លោកនាយករដ្ឋមន្រ្ដីស៊ូដង់ បានថ្លែងថា នាយក​រដ្ឋមន្រ្ដី Hamdok មានសុវត្ថិភាព។ ប៉ុន្ដែនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់នោះ មិនមានអ្នកណាម្នាក់​រងរបួស ឬស្លាប់នោះឡើយ។លោក Abdalla Hamdok នាយករដ្ឋមន្រ្ដីស៊ូដង់ កាលពីថ្ងៃទី៩ ខែមីនា បានថ្លែងថា រូបលោក​បានរង​ការ​បំផ្ទុះ​គ្រាប់ ប៉ុនប៉ងមកលើអាយុជីវិតរបស់លោក។ ប៉ុន្ដែសកម្មភាពនេះ​មិនអាច​បញ្ឈប់ក្បួនរថយន្ដរបស់លោក នៅក្នុងខេត្ត Khartoum នោះឡើយ។ លោកនាយករដ្ឋមន្រ្ដី បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា ក្រោយការបំផ្ទុះគ្រាប់​នោះ លោកនៅ​មាន​សុវត្ថិភាព និងលោកមានសុខភាពល្អ...

Covid-19 បានសម្លាប់​ទាហាន​កូរ៉េខាងជើង​១៨០​នាក់ ប៉ុន្តែ​មេដឹកនាំ​ហាក់​សប្បាយ​នឹង​ការបាញ់​មី​ស៊ី​ល​ទៅវិញ !

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែមីនា នេះ វីរុសCOVID-19 ឆ្លងទៅបណ្តាប្រទេសចំនួន​១១៥​​ហើយ ដោយមាន​មនុស្ស​ជាង​១១​ម៉ឺន​៤​ពាន់​នាក់ ដែល​ក្នុងនោះ​មាន​ជាង​៤០០០​នាក់​ស្លាប់ និង​សះស្បើយ​ជាង​៥៤០០០​នាក់​។ ចិន​មាន​អ្នកជំងឺ​ជាង​៨​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​៣១០០​នាក់ និង​សះស្បើយ​ជិត​៦០០០០​ម៉ឺន​នាក់ ក្នុងនោះ​ប្រទេស​កូរ៉េខាងជើង​ផងដែរ ។​​យោងតាម​សារព័ត៌មាន Daily NK ឲ្យ​ដឹងថា ជំងឺឆ្លង Covid-19 បានសម្លាប់​ទាហាន​កូរ៉េខាងជើង ១៨០​នាក់​កាលពី​ខែមករា និង​កុម្ភៈ និង​ជាង ៣ ៧០០​នាក់​ផ្សេងទៀត​ត្រូវបាន​ដាក់​ឃុំ​។ ដោយឡែក​ប្រភព​មួយ​ផ្សេងទៀត​ពី Yonhap News Agency ឲ្យ​ដឹងថា​ពលរដ្ឋ​កូរ៉េខាងជើង​ជិត ១​ម៉ឺន​នាក់​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដោយឡែក​ដោយ​ភ័យខ្លាច​ឆ្លង​ជំងឺ ប៉ុន្តែ ៤​ពាន់​នាក់​ត្រូវបាន​ដោះលែង​វិញ ដោយសារ​ពួកគេ​មិនមាន​ចេញ​រោគសញ្ញា​។...

តំណាងរាស្ត្រអឺរ៉ុបមកពីអ៊ីតាលី២នាក់ កើតជំងឺរលាកផ្លូវដង្ហើម

តំណាងរាស្រ្ដរបស់សហភាពអឺរ៉ុបចំនួន២នាក់ មកពីប្រទេសអ៊ីតាលី ត្រូវគេរកឃើញ​មាន​ផ្ទុកវីរុស​រលាក​ផ្លូវដង្ហើម ឬវីរុសកូរ៉ូណា ហើយត្រូវគេដាក់ឲ្យនៅដោយឡែក ហើយ​អនុញ្ញាត​ឲ្យពួកគាត់​ធ្វើការពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញជាដើម។បណ្ដាញផ្សព្វផ្សាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសអ៊ីតាលី កំពុងតែ​ឆ្លង​រាលដាល​វីរុសកូរ៉ូណា ឬកូវីដ-១៩យ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិន។ រីឯអាជ្ញាធរ នៃប្រទេស​អឺរ៉ុប​មួយនេះ បានដាក់ប្រជាពលរដ្ឋចំនួន១៦លានដាក់ឲ្យនៅដាច់ដោយឡែក។  ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាអឺរ៉ុបចំនួន២នាក់ មកពីប្រទេសអ៊ីតាលី ត្រូវគេធ្វើ​តេស្ដ​រកឃើញវីរុសរលាកផ្លូវដង្ហើម់ប្រភេទថ្មី ឬវីរុសកូរ៉ូណា (Covid-19)​ ។ តំណាងរាស្រ្ដ​ទាំង២នាក់នោះ គឺលោក​ Alberto Cirio ​​ត្រូវបានរកឃើញឆ្លង កាលពីថ្ងៃទី ៨ខែមីនា​។ រីឯលោក Nicola Zingaretti បានរកឃើញឆ្លង​វីរុសផ្លូវដង្ហើម...

ជំងឺរលាកផ្លូវដង្ហើមធ្វើឲ្យ​កូរ៉េ​ខាង​ជើង​កាត់ផ្តាច់មនុស្ស​១សែននាក់

ដោយសារតែការភ័យខ្លាចនឹងជំងឹដ៏កាចសាហាវ ដែលផ្ទុះឡើងដំបូង នៅទីក្រុងវូហាន ខេត្ត​ហ៊ូប៉ី ប្រទេសចិន  ហើយរហូតមកដល់ពេលនេះ​បានឆ្លងរាលដាលពាសពេញពិភពលោក​ ទើបនៅថ្ងៃទី​៩ ខែមីនា កូរ៉េខាងជើង បានកាត់ផ្តាច់ពលរដ្ឋប្រមាណជាង១សែននាក់ឲ្យ​នៅ​ដាច់​ដោយឡែក​​​ ដើម្បីតាមដានករណីឆ្លងវីរុស Covid-19 ខណ:​៤ពាន់នាក់បាន​វិលត្រឡប់​ទៅផ្ទះវិញហើយ​ ក្រោយរយ:ពេលជិត​២០ថ្ងៃ ក៏នៅតែរកមិនឃើញជំងឺដ៏កាច​សាហាវនេះ។បណ្ដាញផ្សព្វផ្សាយរបស់កូរ៉េខាងជើង បានផ្សាយថា រហូតមកដល់ពេលនេះ កូរ៉េខាងជើង នៅមិនទាន់រក ឃើញមានករណី​ឆ្លងវីរុស COVID-19 នៅឡើយ​ បើទោះជាប្រទេសនេះ​មានព្រំដែនជាប់នឹងប្រទេសចិនក្ដី។  ប្រទេសកូរ៉េខាងជើង​បានពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួន​​ស្ទើរទាំងស្រុងទៅលើប្រទេសចិន តែអាជ្ញាធរ នៃប្រទេស​កុម្មុយនីស្ដមួយនេះ បានទប់ស្កាត់​យ៉ាងមានប្រសិទ្ធភាព មិនឲ្យមានការឆ្លងវីរុសកាចសាហាវ​នេះដល់​ប្រទេស​របស់ខ្លួន​ឡើយ។បណ្ដាញផ្សព្វផ្សាយដទៃទៀត បានឲ្យដឹងថា មូលហេតុដែលកូរ៉េខាងជើង​បិទព្រំដែនការពារ​នូវការឆ្លង​ជំងឺរលាកផ្លូវដង្ហើមនោះ ក៏ដោយសារតែកូរ៉េខាងជើង បានដឹងច្បាស់ថា វិស័យសុខាភិបាលរបស់ប្រទេសនេះ​នៅទន់ខ្សោយ មិនអាចព្យាបាលជំងឺនេះឲ្យជាសះស្បើយ។ដោយឡែក​ពលរដ្ឋជាង​១ម៉ឺននាក់ដែល​បានដាក់​ឲ្យនៅដាច់ដោយឡែកនោះ...

តារាបង្ហាញ​ម៉ូត​ជា​កូន​មហា​សេដ្ឋី​វៀត​ណាម​២នាក់បងប្អូន ឆ្លងកូវីដ-១៩

តារាបង្ហាញម៉ូត និងជាកូនស្រីរបស់មហាសេដ្ឋីដែកថែបវៀតណា ២នាក់បងប្អូន ក្រោយ​ពេល​វិលត្រឡប់​មក​ពី​ដើរ​​ម៉ូត នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី និងទីក្រុងប៉ារីស ប្រទេសបារាំង ក៏ត្រូវធ្វើរោគវិនិច្ឆ័យ រកឃើញ​វីរុស​រលាក​ផ្លូវ​ដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា (Covid-19)។ នេះបើតាមសេចក្ដីរាយការណ៍ កាលពីថ្ងៃទី៨ ខែមីនា ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន New York Times ។ យោងតាមសារព័ត៌មានចិន បានឲ្យដឹងថា តារា ង៉ា ង្វៀន (Nga Nguyen) អាយុ២៧ឆ្នាំ ជាកូនស្រីរបស់មហា​សេដ្ឋី​​ដែកថែបវៀតណាម។ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០...

នាវាមុជទឹក​រត់ពន្ធ​អាភៀន​ប្រហែល​១៤៤​គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​ខុសច្បាប់​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​

​ចំនួន​នៃ​នាវាមុជទឹក​រត់ពន្ធ​អាភៀន មានការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុងនោះ​ឧប្បត្តិហេតុ​ជាច្រើន​ដែល​ត្រូវបាន​គេ​ជួបប្រទះ​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​ច្រើនជាង​ឆ្នាំមុនៗ​។ នាវាមុជទឹក​ទាំងនេះ បាន​ផលិត​នៅក្នុង​ព្រៃ​ជ្រៅ​នៅ​អាមេរិក​ខាងត្បូង ហើយ​ផ្ទុក​ដោយ​គ្រឿងញៀន រួច​ធ្វើដំណើរ​ប្រកបដោយ​គ្រោះថ្នាក់​ឆ្លងកាត់​តំបន់​ភាគខាងត្បូង​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក តំបន់​ប្រជុំ​កោះ​កា​រ៉ា​អ៊ី​ប ហើយ​បច្ចុប្បន្ន​ធ្វើដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​នាវាមុជទឹក​ទាំងអស់​នេះ ពិបាក​ក្នុងការ​តាមដាន​ខ្លាំងណាស់ ធ្វើ​ឲ្យ​វា​អាច​រត់ពន្ធ​ទំនិញ​ខុសច្បាប់​បាន​យ៉ាងច្រើន ពិសេស​គឺអាច​គេចវេស​ពី​ភ្នែក​គយ និង​ក្រុម​ប្រ​ម៉ាញ់​គ្រឿងញៀន​។​ ​យោងតាម​ការអះអាងរ​ប​ស់លោក H.I. Sutton ដែលជា​អ្នកជំនាញ​លើ​ដែនសមុទ្រ បាន​ឲ្យ​ដឹងថា នាវាមុជទឹក​រត់ពន្ធ​អាភៀន​៣៦ គ្រឿង ត្រូវបាន​រកឃើញ​នៅក្នុង​ឆ្នាំ​២០១៩ ពោលគឺ​ច្រើនជាង​ទ្វេដង​បើ​ធៀប​នឹង​កាលពី​ឆ្នាំ​២០១៧​។ ការរកឃើញ​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ គឺជា​នាវាមុជទឹក​ដែល​គេបោះបង់​ចោល​នៅ​ជិត​ទីក្រុង Vigo ប្រទេស​អេ​ស្ប៉ា​ញ និង​ជា​នាវាមុជទឹក ដែល​ក្រុមមន្ត្រី​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បាន​អះអាងថា ពួកគេ​បាន​តាមដាន​អស់​រយៈពេល​ជា​យូរ​មកហើយ​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។ នាវាមុជទឹក​ដែល​ចាប់បាន​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នោះដែរ វា​បានធ្វើ​ដំណើរ​ផ្សងគ្រោះថ្នាក់​ឆ្លងកាត់​មហាសាគរ​ចម្ងាយ​ជាង​៧​ពាន់​គ​.​ម​។​នាវា​មុជ​ទឺ​ក​រត់ពន្ធ​អាភៀន...