ព័ត៌មានអន្តរជាតិ

គិតត្រឹមថ្ងៃទី២២ មានអ្នកឆ្លងកូវីដ-១៩ ចំនួនជាង៣១ម៉ឺននាក់​ នៅលើពិភពលោក

បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសដ៏កាចសាហាវ នៅក្នុង​ទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគ កណ្ដាល ប្រទេសចិន នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៧យប់ (ម៉ោងនៅ កម្ពុជា) ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះ វីរុសកូវីដ-១៩ បានរាលដាលដល់ប្រទេស និងដែនដី ចំនួន១៨៨ នៅជុំវិញ​ពិភពលោក ដោយមានអ្នកឆ្លង ចំនួន៣១៥៧៩៦នាក់ មានអ្នកជាសះ ស្បើយចំនួន៩៥៨៩២នាក់ និងមានអ្នកស្លាប់១៣៥៩៤នាក់។ប្រទេសចិនជាទីផ្ទុះឡើង នៃវីរុសកូរ៉ណា ឬកូវីដ-១៩ មានអ្នកឆ្លងចំនួន៨១០៥៤នាក់ អ្នកជា​សះស្បើយ​ចំនួន៧៧២៤៤០នាក់ និងមានអ្នកស្លាប់ចំនួន៣២៦១នាក់។ ទោះជាយ៉ាងណា រហូត​មកដល់ពេលនេះ នៅទូទាំងប្រទេសចិន...

តំបន់អាស៊ា​​នមានអ្នកឆ្លងកូវីដ-១៩ កើនឡើងជាង៣ពាន់នាក់

បើគិតត្រឹមវេលាម៉ោង៥ និង៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា) ថ្ងៃ​ទី២២ ខែមីនា ប្រទេសនៅ​ក្នុងតំបន់​អាស៊ាន មានអ្នកឆ្លងវីរុស​រលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា  (កូវីដ-១៩) ចំនួន​៣២៧៤​នាក់ (ឆ្លងថ្មី២៦១នាក់) ព្យាបាលជាសះស្បើយ ចំនួន៣៥៣នាក់ និងស្លាប់៧៥នាក់។ប្រទេសក្នុងតំបន់អាស៊ាន គឺម៉ាឡេស៊ី មានអ្នកឆ្លងច្រើនជាងគេ ដោយមានចំនួន ១១៨៣នាក់ ជាសះស្បើយ ចំនួន១១៤នាក់ ស្លាប់៩នាក់។ ប្រទេសថៃមានអ្នកឆ្លង ចំនួន៥៩៩នាក់ (មាន​ករណី​​ឆ្លងថ្មី១៨៨) ជាសះស្បើយ ៤៤នាក់ និងស្លាប់ម្នាក់។ ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លង​៤៥០នាក់ ជាសះស្បើយ២០នាក់ និងស្លាប់៣៨នាក់។ សិង្ហបុរី មានអ្នកឆ្លង​៤៣២​នាក់ ជាសះ​ស្បើយ​១៤០នាក់ និងស្លាប់២នាក់។  ហ្វីលីពីន...

ទម្លាយ​ឯកសារ​សំងាត់ ចំនួនអ្នក​ឆ្លង​រាលដាល និង​ស្លាប់​ដោយសារ Covid-19 ទូរ​ទាំង​ពិភពលោក !

​វីរុស​កូ​រ៉ូ​ណា​ឬ​កូ​វីដ​-១៩​បានសម្លាប់​មនុស្ស​ជាង​៦​ពាន់​នាក់​ហើយ​ទូទាំង​ពិភពលោក ខណ​:​ដែល​ការឆ្លង​រាលដាល ទៅ​ប្រជាជន​ជាង​៦៤០​លាន​នាក់​នេះ ក្នុង​រយពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លើកលែង ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​ពុំបាន​ទាន់​រាយការណ៍​ពី​ករណី​ឆ្លង​។ ចំណែក​អ្នកជំងឺ​បានជា​សះស្បើយ​ចំនួន​ជាង​៧៦,០០០​។ ​​យ៉ាងណាមិញ​ថ្មីៗ​នេះ អង្គការ WHO បាន​រំលឹកថា ក្តី​ព្រួយបារម្ភ​នៅពេលនេះ គឺ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល នៃ​ប្រទេស​ភាគ ច្រើន​តែម្តង នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មិនអាច​ទប់ទល់​បាន​នោះឡើយ ក្នុងករណី​មានការ​ផ្ទុះ​ជំងឺឆ្លង​រាល ដាល នៅក្នុង​កម្រិតធ្ងន់​នោះ​។ លោកស្រី ភូ​ណា​ម ខេ​ត្រា​ផល ស៊ី​ង (Poonam Khetrapal Singh) ប្រធាន​អង្គការ WHO ថ្នាក់​តំបន់​បាន​លើកឡើងថា «​យើង​ត្រូវតែ​បង្កើន​វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ទប់ស្កាត់​វីរុស​នេះ...

អាមេរិក​ចាប់ផ្តើម​ធ្វើតេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ក៏ប៉ុន្តែ​….

​ក្រុមមន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពេល​ថ្មីៗ​នេះ ការសាកល្បង​លើ​មនុស្ស​លើកដំបូង ដើម្បី​វាយតម្លៃ​លើ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ COVID-19 នេះ​បានចាប់ផ្តើម​នៅក្នុង​ទីក្រុង​ស៊ី​អាថ​ល ដោយមាន​ក្តីសង្ឃឹម​ខ្ពស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ ស្របពេល​ការរីក​រាលដាល​ឆ្លង​ដល់​ជិត​១៥០​ប្រទេស​នៅលើ​ពិភពលោក​។ ​ទោះបីជា​យ៉ាងណាក៏ដោយ វា​អាច​នឹងមាន​រយៈពេល​១​ឆ្នាំ ទៅដល់ ១៨ ខែ ទៀត​មុនពេល​វ៉ាក់សាំង​នេះ​អាច​ប្រើ​បាន​នៅ ពេលដែល​វា​បាន​ឆ្លងកាត់​ដំណាក់កាល​សាកល្បង​ជាច្រើន​ដើម្បី​បញ្ជាក់ថា​វា​មាន​ប្រសិទ្ធិ​ភព​និង​សុវត្ថិភាព​។​​វ៉ាក់សាំង​នេះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា mRNA-1273 ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​និង​សហការី នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​សុខភាព​ជាតិ​របស់​អាមេរិក (NIH) នៅ​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​ម័​រ​ឌើ​រណា​ដែលមាន​មូល ដ្ឋា​ន​នៅ​ទីក្រុង ខេ​ម​ប្រ៊ី​ជ រដ្ឋ​ម៉ាសាឈូសេត​។​​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​និង​សុខភាព​ជាតិ​របស់​អាមេរិក បាន​និយាយថា ការសាកល្បង​បើក​ស្លាក​នឹង​ចុះឈ្មោះ​អ្នក​ស្ម័គ្រ ចិត្ត​ដែលមាន​សុខ​ភាពល្អ​ចំនួន ៤៥ នាក់ មាន​អាយុ​ពី ១៨ ទៅ ៥៥ ឆ្នាំ​ក្នុង​រយៈពេល​ប្រមាណ​ជាង ៦...

បន្ទាប់ពី​អាមេរិក ជំងឺ​ជ្រួលច្របល់​បាន​ផ្ទុះ​រាលដាល​មក​ក្បែរ​ប្រទេស​ខ្មែរ​យើង !

​ពលរដ្ឋ​នៅតាម​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​បាន​សម្រុក​ទៅ​ផ្សា​រទិញ​ទំនិញស្តុក​ដើម្បី​ជាការ​ត្រៀមខ្លួន​សម្រាប់​ការ Lockdown ស្របពេល​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 ដោយ​ពួកគេ​បាន​តម្រង់​ជួរ​នៅ​ខាងក្រៅ​ផ្សារ​ទំនើប​ត​កន្ទុយ​គ្នា ដើម្បី​ជាការ​ត្រៀមខ្លួន​សម្រាប់​ការ Lockdown ស្របពេល​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19​។ ​ប្រទេស​ថៃ បើទោះបីជា​រដ្ឋាភិបាល​ណែនាំ​ដល់​ពលរដ្ឋ​របស់ខ្លួន​សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​វិបត្តិ​ខ្វះ​ចំណីអាហារ​យ៉ាង​ក៏ ដោយ​ប៉ុន្តែ ចំនួន​នៃ​មនុស្ស​ដណ្តើម​គ្នា​ទិញ​ទំនិញ​មានការ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ក្នុងនោះ​ក៏មាន​អ្នកខ្លះ នាំគ្នា​សម្រុក​ទៅ​ហាង​លក់ទំនិញ​មួយកន្លែង ដើម្បី​ទិញ​អាហារ​កំប៉ុង អាហារ​ស្ងួត និង​របស់របរ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ទៀត ស្ទើរតែ​អស់រលីង​ពីលើ​ធ្នើ​លក់​អីវ៉ាន់​ក្នុង​ហាង សម្រាប់​យកទៅ​ស្តុក​ទុក​ផ្គត់ផ្គង់​ក្នុងផ្ទះ ។​​ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​អង្គារ​នេះ ហើយ​ដងផ្លូវ​ដែល​ធ្លាប់តែ​មមាញឹក​នៅពេលនេះ បែរជា​ស្ងាត់ជ្រងំ​នៅក្នុង​ទីក្រុង​ម៉ានីល ក្រោយ​ពេលដែល​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទែ​រ​តេ ប្រកាស​ដាក់​ឲ្យ​ប្រទេសមួយ​នេះ ស្ថិតនៅ​ដាច់ដោយឡែក តាម​សហគមន៍​។​​លោក​ឌូ​ទែ​រ​តេ បានអនុម័ត​វិធានការ​មួយ​នេះ ដោយ​តម្រូវ​ឲ្យ​មនុស្ស​រាប់លាន​នាក់​នៅផ្ទះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​សកល នៃ​ជំងឺ...

ពិភពលោក​ប្រឈម​នឹង​ភាពច្របូកច្របល់​បន្ទាប់​ពី​វីរុស COVID-19 វាយលុក​

​ប្រទេស​អាល្លឺម៉ង់​បាន​បិទ​ព្រំដែន​របស់ខ្លួន​ដោយ​អន្លើរ​ជាមួយ​ប្រទេស​បារាំង ស្វី​ស អូទ្រីស លុច​សំបួ និង​ដា​ណឺ​ម៉ាក ដែលជា​ផ្នែក​មួយ​ដើម្បី​បង្កើន​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 ។​​ទោះបីជា​យ៉ាងណាក៏ដោយ រថយន្ត​ដឹកទំនិញ និង​អ្នក​ដែល​ធ្វើការ​នៅ​ជិត​ព្រំដែន ត្រូវបាន​លើកលែង​ពី​ការ​រឹតត្បិត​មួយ​នេះ​។​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អាល្លឺម៉ង់ លោក ហ័ស ស៊ី​ហូ​ហ្វឺ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការត្រួតពិនិត្យ​ថ្មី បាន​ចូល​ជា​ធរមាន ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​តទៅ​។​​លោក​បាន​និយាយថា មនុស្ស​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ដើម្បី​ទៅធ្វើ​ការ​នៅ​អាច​ឆ្លងកាត់​បាន ។​​ស្រប​ពេលដែល​ជំងឺ COVID-19 បាន​រាតត្បាត​សកល គេ​បានឃើញ​មនុស្ស​ប្រញាប់ប្រញាល់​ទៅ​ផ្សារ​ទំនើប​ដើម្បី​ទិញ​របស់របរ​ចាំបាច់​ជាច្រើន​។​​ដំបូង​គឺ​បញ្ហា​ម៉ាស់​មុខ បន្ទាប់មក​ទឹក​អនាម័យ​សម្រាប់​លាងដៃ​សម្លាប់​មេរោគ ឥឡូវនេះ ជំងឺ COVID -19​បានធ្វើឱ្យ​មនុស្ស​ប្រញាប់ប្រញាល់​ទិញ​ចំណីអាហារ​និង​របស់​ប្រើប្រាស់​ផ្សេងៗ​ស្តុក​ទុក​ក្នុងចំណោម​របស់​ផ្សេងៗ​ទាំងនោះ មាន​របស់របរ​ដ៏​ចាំបាច់​មួយ​គឺ​ក្រដាសអនាម័យ​។​​ធ្នើ​ទំនិញ​នៅតាម​ផ្សារ​នានា គឺ​ទទេ​ស្អាត​នៅ​ទូទាំង​ពិភពលោក​។ នៅ​ប្រទេស​អូស្ត្រាលី កាសែត​មួយ​បាន​បោះពុម្ពផ្សាយ លេខ​ពិសេស​ចំនួន...

ជំងឺ COVID-19 ស្ទើរតែ​លែង​ជា​ក្តីបារម្ភ​ទៀតហើយ​នៅ​ចិនដីគោក !

​ចិនដីគោក​បាន​រាយការណ៍​អំពី​ការធ្លាក់ចុះ​នៃ​ការឆ្លង​ថ្មីៗ​នៃ ជំងឺ COVID-19 កាលពី​ថ្ងៃអាទិត្យ (១៥ មីនា​) ប៉ុន្តែ​ទីក្រុង​ធំ ៗ ដូចជា​ប៉េកាំង និង​សៀង​ហៃ បាន​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ករណី​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ពី​បរទេស​។​​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ចិន ពិសេស​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ដែលជា​ចំណុច​ស្នូល​នៃ​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 នឹង​វិល​ត្រឡប់មក​ធ្វើការ​វិញ​ហើយ​នៅ​ចាប់​ពីថ្ងៃ​ចន្ទ​នេះ​តទៅ ខណៈដែល​សាលារៀន រោគ​ចក្រ និង​តំបន់​ទេសចរណ៍ ចាប់​បើក​ដំណើរការ​ឡើងវិញ​។​​គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ថា​ចិនដីគោក​មានការ​ឆ្លង​ថ្មី​ចំនួន ១៦ ករណី ដែល​ត្រូវបាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ដោយ​ធ្លាក់ចុះ ២០​ករណី ទាប​កាល​ពីមួយ​ថ្ងៃមុន ។ ចំនួន​នោះ​នាំ​ឲ្យ​មាន​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​ចិន​រហូតមក​ដល់ពេលនេះ​កើន​ដល់ ៨០.៨៦០ នាក់​។​​ក្នុងចំណោម​តួលេខ​ថ្មីៗ ចំនួន​១២​ករណី ត្រូវបាន​នាំចូល​ការចម្លង​ដែល​លើសពី​ករណី​ឆ្លង​ក្នុងស្រុក នៅ​ថ្ងៃទី ៣ ។​​ទីក្រុង​ប៉េកាំង​មានការ​ឆ្លង​ចំនួន...

ប្រហារជីវិតបុរសម្នាក់ ចាក់សម្លាប់មនុស្ស១៩នាក់

បុរសជប៉ុនម្នាក់ បានចាក់សម្លាប់មនុស្សមានសតិមិនគ្រប់​គ្រាន់​ចំនួន១៩នាក់ ក៏ត្រូវបានតុលាការជប៉ុន​សម្រេច​កាត់​ទោសប្រហារជីវិត។ភ្នាក់ងារសារព័ត៌មាន​ បានផ្សាយ កាលពីរសៀល ថ្ងៃទី១៦ ខែមីនា ថា បុរសជនជាតិជប៉ុនម្នាក់ ត្រូវបាន តុលាការ​កាត់​ទោស​​ប្រហារជីវិត ក្រោមការចោតប្រកាន់​មនុស្សឃាត។ អំពើហិង្សានេះ បានកើតឡើង តាំងពីឆ្នាំ២០១៦ ដោយជនត្រូវចោល បានយកកាំបិតចាក់សម្លាប់ជនពិការផ្នែកសតិបញ្ញាចំនួន១៩នាក់។ជនល្មើស Satoshi Uematsu អាយុ៣០ឆ្នាំ បានសារភាពថា រូបគេពិតជា បានចាក់សម្លាប់ជន​រងគ្រោះ និងបង្កឲ្យមនុស្សរបួសជាច្រើននាក់ នៅមណ្ឌលថែទាំជនពិការផ្នែកសតិបញ្ញា​មួយកន្លែង ស្ថិតក្នុងខេត្ត Sagamihara ភាគនិរតី នៃទីក្រុងតូក្យូ ជាទីដែលគេធ្វើការផងដែរ។ជនល្មើស បានបញ្ជាក់ថា នៅក្នុងអំពើហិង្សានោះ រូបគេបានសម្លាប់មនុស្សចំនួន១៩នាក់ និង២៦នាក់ផ្សេង​ទៀត​រងរបួស។...

Joe Biden អះអាងថា លោកនឹងតែងតាំងស្រ្ដីជាអនុប្រធានាធិបតី បើជាប់ឆ្នោត

លោក Joe Biden  បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ កំពុង ស្វះស្វែងរកសំឡេងគាំទ្រ​ដំណាក់កាលចុងក្រោយ ដើម្បីទទួលបានសិទ្ធិជាបេក្ខភាព​​តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ស្រាប់ចូលរួមបោះឆ្នោតប្រជែងជាមួយប្រធានាធីបតី លោក ដូណាល់ ត្រាំ នៅខែវិច្ឆិកាខាងមុខនេះ។បេក្ខភាពប្រធានាធិបតី លោក Joe Biden បានប្រកាស នៅក្នុងពេលឃោសនាស្វែងរកសំឡេង​គាំទ្រថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នាពេលខាងមុខនេះ លោក​នឹង​ជ្រើសរើសស្ត្រី ឲ្យធ្វើជាអនុប្រធានាធិបតី។ ស្ត្រីក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំ​ប្រទេស​ផងដែរ។នៅក្នុងឃោសនាស្វែងរកសំឡេងគាំទ្រ នាដំណាក់កាលដំបូង គេសង្កេតឃើញស្រ្ដីអាមេរិកាំង ចំនួន៦នាក់ បានចូលរួមប្រកួតប្រជែងបេក្ខភាពតំណាងឲ្យគណបក្សប្រជាធិបតេយ្យ។ បេក្ខនារីទាំងនោះ មានសមាជិកព្រឹទ្ធសភា លោកស្រី Elizabeth Warren, Amy...

​ក្រុម​អ្នកវិទ្យាសាស្ត្រ​សហរដ្ឋអាមេរិក​កំពុង​បង្កើត​ខែល​ការពារ​ជំងឺ COVID-19

​ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​របស់​មន្ទីរ​ប​ច្ច​កោណ កំពុង​ប្រឹងប្រែង​បង្កើត “​ខែល​ការពារ​” ដែល​អាច​ផលិត​បាន​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្ការ​មនុស្ស​បណ្តោះអាសន្ន​ពី​ការឆ្លង​ជំងឺ COVID-19 ណ​បង្កើន​ភាពស៊ាំ​របស់​ពួកគេ រហូតដល់​វ៉ាក់សាំង​ពិតប្រាកដ ត្រូវបាន​ផលិតឡើង​។​​លទ្ធផល​នៃ​ការបង្កើត​ខែល​នេះដែរ នឹង​ជួយ​ពន្យឺត​ការឆ្លង​វីរុស ស៊ីពេល​សម្រាប់​មន្ទីរពេទ្យ​រងគ្រោះ​ខ្លាំង​បំផុត​និង មន្ទីរពេទ្យ​នៅ​ទូទាំង​សកលលោក​។​​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ជាន់ខ្ពស់​ការពារជាតិ​សហរដ្ឋអាមេរិក ឬ​ហៅ​កាត់​ថា DARPA ជា​អ្នកផ្តល់​ហិរញ្ញ​ប​ទាន​ដើម្បី​បង្កើត​ខែល​ព្យាបាល​នេះ ដោយ​សិក្សា​លើ​គំរូ​បានមកពី​អ្នកជំងឺ COVID-19 ដែល​បានជា​សះស្បើយ​ពី​វីរុស​មួយ​នេះ​។​​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​វិទ្យាស្ថាន​បង្ការ​ជំងឺ​រាតត្បាត​(PPP) កំពុង​បង្កើត​កោសិកា B​របស់​អ្នកជំងឺ​ដែលជា​សះស្បើយ​ពី​ជំងឺ COVID-19​។ កោសិកា B​នឹង​បង្កើត​អង្គ​ប​ដិ​ប្រាណ ហើយ​ប្រូតេអ៊ីន បង្កើតឡើង​ពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស នឹង​ទៅ​ប្រយុទ្ធ​ប្រឆាំងនឹង​អតិសុខុមប្រាណ​លុកលុយ​។​​បើសិនជា​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាចបង្កើត​កោសិកា B​បាន​ដោយ​ជោគជ័យ​នោះ ក្តីសង្ឃឹម​នឹង​កើតមាន​ថា​ពួកគេ​នឹង​អាចបង្កើត​វិធី​ព្យាបាល​ដែល​ធ្វើ​ឲ្យ​មនុស្ស​បង្កើតបាន​ខែល​ដ៏​សំខាន់​មួយ​ក្នុង​ការកម្ទេច​ជំងឺ COVID-19​មុនពេល​ការឆ្លង​កើតឡើង​។​​ដោយឡែក ក្រុម​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត បាន​បន្តការងារ​ស្វែងរក​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺ COVID-19 ប៉ុន្តែ​សាស្ត្រាចារ្យ​មួយរូប​នៅឯ​វិទ្យាស្ថាន​ការ៉ូ​លីន​ស្កា នៃ​ទីក្រុង​ស្តុក​ខូ​ម...