សង្គមប្លែកៗ

គ្រាន់តែ​ចង់​សុំ​មិត្តស្រី​រៀបការ​សោះ​ម៉េច​ក៏​ចាំបាច់​លេង​ឈុត បែប​រន្ធត់​ក្នុង​អារម្មណ៍​យ៉ាងនេះ​បែបរ​ន្ធត់​ក្នុង​អារម្មណ៍​យ៉ាងនេះ​ប្រយ័ត្ន​ជួប​រឿង​មែនទែន​…

​ ខណៈពេលដែល​បេះដូង​ទាំងពីរ​កំពុងតែ​ពេញ​នូវ​ចំណងស្នេហា​យ៉ាង​ពុះ​ក​ព្ច្រោ​ល​ផ្អែម​ដូច​ទឹកឃ្មុំ​ខែចេត្រ​នោះ ស្រាប់តែ​ខាង​ស្រី​ទទួលដំណឹង​ថា​មិត្ត​ប្រុស​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​រឿង​ទុក្ខសោក​ខ្លាំង​វ៉ៃ​លុក​នៅក្នុង​អារម្មណ៍​ខាង​ស្រី​។​ប៉ុន្តែ​ពេលដែល​ខាង​ស្រី​មកដល់​កន្លែងកើតហេតុ​បែរជា​ខាង​ប្រុស​រស់​ឡើងវិញ​ដូច​មាន​កាត់​សី​មក​ជាប់​នោះ​…​ប្រិយមិត្ត​សាក​គិត​ទៅ​មើល​តើ​ទំហំ​នៃ​សេចក្តីរំភើប​រីករាយ​របស់​ខាង​ស្រី​មាន​ទំហំធំធេង​ប៉ុណ្ណា​។​ កាលពីពេល​ថ្មីៗ​នេះ មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​ចែករំលែក​នូវ​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហាញ​ពី​សកម្មភាព​សុំ​មិត្តស្រី​រៀបការ​ដោយ​ខាង​ប្រុស​បាន​ប្រើ​វិធី​ដ៏​រន្ធត់​ស្ទើរតែ​ធ្វើឱ្យ​មិត្តស្រី​លស់​ព្រលឹង ។ បុរស​នៅក្នុង​វីដេអូ​ឃ្លី​ប​នេះ​ឈ្មោះ Jeffrey Delrio ជនជាតិ​ហ្វ៊ី​លី​ពី​ន បានរៀបចំ​ឈុត​ឆាក​សុំ​មិត្តស្រី​របស់គាត់​រៀបការ ដោយ​ធ្វើជា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ ហើយក៏​បាន​សុំ​ការសហការ​ណ៍​ពី​សំណាក់​ប៉ូលិសចរាចរ​ឱ្យ​ទូរស័ព្ទ​ប្រាប់​មិត្តស្រី​ខ្លួន​ថា ខ្លួន​ស្លាប់​បាត់ទៅហើយ ។ ​យោងតាម​សកម្មភាព​ក្នុង​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឱ្យឃើញថា មិត្តស្រី​ក្រោយពី​ធ្វើដំណើរ​ដល់​កន្លែងកើតហេតុ ឃើញ​មិត្ត​ប្រុស​របស់ខ្លួន​ដេក​នៅលើ​ដី នាង​ក៏បាន​ស្រែកយំ​យ៉ាងខ្លាំង ហើយ ភ្លាមនោះ Jeffrey Delrio ក៏បាន​ក្រឡាប់​ខ្លួន និង​ក្រោកឈរ​យឺតៗ រួច​ក៏បាន​លុតជង្គង់​ជូន​ចិញ្ចៀន​សុំ​មិត្តស្រី​រៀបការ​តែម្ដង ដែល​សកម្មភាព​នេះ ធ្វើឱ្យ​នារី​ជា​មិត្តស្រី​រំភើប​យ៉ាងខ្លាំង ៕

មិនអាច​ក្លាយជា​គ្រូពេទ្យ តែ​មុន​ស្លាប់​ផ្តាំ​បរិច្ចាគ​សរីរាង្គ មានន័យថា​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ដែរ​

​ក្មេងប្រុស​ម្នាក់នេះ​មានបំណង​ប្រាថ្នា​យ៉ាង​មុតមាំ​ចង់​ក្លាយជា​«​គ្រូពេទ្យ​»​តែ​បំណង​នេះ​ពុំបាន​សម្រេច​នោះទេ​ពីព្រោះ​នៅពេលដែល​គេ​អាយុ​១១​ឆ្នាំ​ស្រាប់តែ​ក្មេងប្រុស​រូបនេះ​បានកើត​នូវ​ជម្ងឺ​ម្យ៉ាង​ដែល​ក្រុមគ្រូពេទ្យ​គ្មាន​លទ្ធភាព​ធ្វើការ​ព្យាបាល​។ ​ ​ដោយ​ដឹងថា​បំណង​ចង់​ក្លាយជា​គ្រូពេទ្យ​បានទទួល​បរាជ័យ​ទៅហើយនោះ​ក្មេងប្រុស​រូបនោះ​ក៏​ប្រគល់​ឲ្យ​នូវ​សរីរាង្គ​របស់ខ្លួន​ទៅ​គ្រូពេទ្យ​ដើម្បី​ផ្តល់​ទៅ​ឲ្យ​អ្នក​ជម្ងឺ​។​ធ្វើបែបនេះ​ក៏​អាច​ចាត់ទុកថា​រូបគេ​សំរេចបាន​អាច​បំណង​ដែរ​...​ពីព្រោះ​រូបគេ​ចង់​ក្លាយជា​គ្រូពេទ្យ​ក៏​ដើម្បី​ជួយ​ព្យាបាល​សង្គ្រោះ​ជីវិត​មនុស្ស​តែ​បំណង​នេះ​បរាជ័យ​ទើប​ងាក​មក​បរិច្ចាក​សរីរាង្គ​ក៏មាន​ឈ្មោះថា​បាន​ជួ​យស​ង្រោះ​ជីវិត​មនុស្ស​ដែរ​។​ចំពោះ​រឿងនេះ​បានធ្វើអោយ​វេជ្ជបណ្ឌិត​ចិន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ក្មេង​ម្នាក់​ទើបតែ​អាយុ​១១​ឆ្នាំ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ដុំ​សាច់​ក្នុង​ខួរក្បាល​ហើយ បន្ទាប់ពី​ក្មេង​នេះ​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាម ម្នាក់ៗ​មានការ​គោរព​ក្មេង​ម្នាក់នេះ​ដែល​រូបគេ​មានទឹក​ចិត្តល្អ​កម្រ​រក​បាន​ខុសពី​ក្មេង​ដទៃ​។​ ​ក្មេងប្រុស​រូបនេះ បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន​នាក់​ឲ្យ​រស់រានមានជីវិត​ដោយ​ការបរិច្ចាគ​សរីរាង្គរ​បស់​គាត់ ដោយ​មុន​ស្លាប់​ក្មេងប្រុស​នោះបាន​និយាយថា ៖ “​ខ្ញុំ​សូម​បរិច្ចាគ​សរីរាង្គរ​បស់​ខ្ញុំ ដើម្បី​ជា​ប្រយោជន៍ អាច​ទៅ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បាន​ច្រើន​នាក់​ទៀត​”​។ គ្រួសារ​របស់​ក្មេង​បាន​ឲ្យ​ដឹងថា នេះ​ជា​បំណងប្រាថ្នា​របស់គាត់​ដែល​ចង់​ជួយសង្គ្រោះ​មនុស្ស​គ្រប់គ្នា ជីវិត​គាត់​មួយ​អាចជួយ​បាន​ច្រើន​ជីវិត ៕

លួច​មាន​ថ្មី​ហើយ ថែមទាំង​ឌឺដង​បញ្ឈឺចិត្ត​ទៀត​មានអី​លើកទ័ព​មក​វ៉ៃ​ប្រាវ ផ្អើល​គេឯង​ទាំងយប់ សម​មុខ​ហើយ​!

..សម​មុខ​ហើយ​បុរស​ជា​ប្តី​ម្នាក់នេះ ក្រែង​ដឹង​ហើយ​តើ​ថា​ការ​ផិតក្បត់​ប្រពន្ធ​លួច​នៅ​ដេក​អោប​ស្រី​ថ្មី គឺ​ប្រពន្ធមានកំហឹងខ្លាំងណាស់ចុះម្តេចឡើយថែមទាំងទូរស័ព្ទឌឺដងព្រមទាំងឲ្យស្រីស្នេហ៍ខមមិនជេរតាមហ្វេសប៊ុកប្រៀបដូចជាយកប្រេងសាំងទៅជៈលើគំនរភ្លើងមានអីឆាបឆេះយ៉ាងសន្ធោសន្ធៅប្រពន្ធដើម​លើកគ្នា​មក​វ៉ៃ​ប្រាវ​ផ្អើល​គេ​ទាំងយប់​។រឿងប្តីលួចមានស្រីហើយថែមទាំងឆ្លៀតដុតបញ្ឆេះភ្លើងកំហឹង​ទៀត​នេះ បាន​ផ្ទុះឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែធ្នូ នៅ​ភូមិ​រោងចក្រ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី អាយុ​៣៣​ឆ្នាំ ជា​អ្នកជំនួញ មានកូន​៤​នាក់​។ ចំណែក​ស្រី​ស្នេហ៍​ឈ្មោះ វ៉ន ម៉ី​ម៉ី អាយុ​២៤​ឆ្នាំ មុខរបរ​រកស៊ី​ចងការ​លុយ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ បើតាម​ប្រពន្ធ​ឲ្យ​ដឹងថា គាត់​បាន​រៀបការ​នឹង​គ្នា​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ រហូតដល់​មានកូន​៤​នាក់ ស្រាប់តែ​លោក​ប្តី​ប្រែចិត្ត​លួច​ទៅ​មាន​ស្រី​ថ្មី លែង​នឹកនា​ប្រពន្ធ​កូន និង​មិន​ចូល​ចូល​ផ្ទះ​ទេ ។ កាលពី​ថ្មីៗ​កន្លងមកនេះ គាត់​ឈឺ​បាន​ទូរស័ព្ទ​ហៅ​ប្តី​ឲ្យ​ទៅផ្ទះ​ជួយ​មើល​កូន​ក៏​លោក​ប្តី​មិន​ព្រមទៅ​ដែរ ថែមទាំង​និយាយ​ឌឺដង និង​ឲ្យ​ស្រី​ស្នេហ៍​ខ​មុ​ិ​ន​ជេរ​គាត់​តាម​ហ្វេ​ស​ប៊ុ​ក និង​ពេល​នៅ​ជាមួយគ្នា​បាន​និយាយ​តាម​ឆាត​បើក​វីដេអូ​ឲ្យ​គាត់​មើល​ទៀត...

ក្លែងក្លាយ​ប៉ះ​មែនទែន​…​បាន​ដេក​គុក​មិន​គិត​ឆ្នាំ​នោះទេ ដ្បិត​ជាន់ឈ្លី​កិត្តិយស​ប្រទេសជាតិ

នៅសុខៗបែកគំនិតតឺនុយឯកសណ្ឋានប៉ូលិសហើយចេញដំណើរសម្លឹងមើលឆ្វេងស្តាំរកនុយដែលត្រូវត្របាក់ស៊ី។រយៈពេល៣-៤ថ្ងៃដំបូងបានសើមមាត់មែនរកប្រាក់បានយ៉ាងស្រួលប៉ុន្តែបន្តិចក្រោយមក​ស្រាប់តែ​ជួយ​ប៉ូលិស​មែនទែន​ដូច​ជួប​គ្រោះអាសន្ន​បាន​ចូលទៅ​ដេក​ក្នុង​គុក​។​មនុស្ស​៤​នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​បន្លំ​ខ្លួន​ធ្វើជា​មន្ត្រីប៉ូលិស ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនបរទេស នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​។​ យោងតាមប៉ូលិសម៉ាឡេស៊ីជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមប៉ូលិសដើរល្បាត​មួយក្រុម ប្រទះ ឃើញ​ពួកគេ​ជិះ​ក្នុង​រថយន្ដ​មួយគ្រឿង ដោយមាន​សកម្មភាព​គួរឱ្យ​សង្ស័យ នៅ​ម៉ោង​១១៖៣០​នាទី​យប់ កាលពី​ចុង​សប្ដាហ៍ កន្លងទៅ ក្នុង​សង្កាត់ Taman Mesraនៃតំបន់Jalan Bagan Lalang​។ ក្រោយ​ស៊ើបអង្កេត និង​សាកសួរ ទើប​ប៉ូលិស រកឃើញថា​ពួកគេ​បាន​បន្លំ​ខ្លួន​ធ្វើជា​មន្ត្រីប៉ូលិស ក្នុង​គោលបំណង​ជំរិត​ទារប្រាក់​ពី​ជនបរទេស​ដែល​មិនមាន​ឯកសារ គ្រប់គ្រាន់​។​ ​គួរ​បញ្ជាក់ថា បើតាម​ប៉ូលិស​ម៉ាឡេស៊ី បុរស​ទាំង​៤​នាក់ មាន​អាយុ​ចន្លោះ​១៩​ឆ្នាំ ដល់​៣៦​ឆ្នាំ បាន​ជំរិត​ទារប្រាក់​ពី​ជនបរទេស ចំនួន​៣០​នាក់ ក្នុងនោះ​រួមមាន​ទាំង​ជនបរទេស​ម្នាក់​ដែល​បង់ប្រាក់​ឱ្យ​ពួកគេ...

ប្លែក​មែន​…​យុទ្ធសាស្ត្រ​កុំ​ឲ្យ​សិស្ស​ធុញថប់​បង្រៀន​បណ្តើរ​បង្កើត​នូវ​សកម្មភាព​ឡប់ៗ​ដូច​តួ​កំ​ប្លែង

..គ្រប់តែសាស្ត្រាចារ្យបង្រៀនសិស្សរមែងចង់ឲ្យសិស្សឆាប់យល់មេរៀនម្ល៉េះហើយសាស្ត្រាចារ្យម្នាក់ៗខំប្រឹង​រិះរក​ពី​វិធីសាស្ត្រ​បង្រៀន​សិស្ស​ដោយឡែកៗ​ពីគ្នា​។តួយ៉ាងយោកសាស្ត្រាចារ្យម្នាក់នេះខណៈពេល​កំពុង​បង្រៀន គាត់​ក៏​ប្រៀប​បានជា​តួ​ត្លុក​ម្នាក់​គួរ​ឲ្យ​ផ្ទុះសំណើច​ក្រៃលែង​។ លោក​បណ្ឌិត David Wright អាយុ​៦៩​ឆ្នាំ ជា​សាស្ត្រាចារ្យ​បង្រៀន​ខាង​ផ្នែក​រូបវិទ្យា​នៅ​មហាវិទ្យាល័យ Tidewater Community ក្នុង​ទីក្រុង Virginia Beach នៃ​រដ្ឋ Virginia សហរដ្ឋអាមេរិក​។ លោក​សាស្ត្រាចារ្យ​រូបនេះ​បាន​បង្រៀន​នៅ​មហាវិទ្យាល័យ​មួយ​នេះ​តាំងពី​ឆ្នាំ​១៩៧៤​មកម្ល៉េះ​។ ពេលដែលគាត់នៅជាសិស្សមុខវិជ្ជារូបវិទ្យាបានធ្វើឲ្យសិស្សជាច្រើនមានការធុញទ្រាន់ទើបគាត់យល់ឃើញថាការដែលបង្កើតបរិយាកាសរីករាយនៅក្នុងថ្នាក់អាចធ្វើឲ្យការសិក្សាឈានទៅមុខមួយកម្រិត​។ កាលពី​កន្លងទៅនេះ​មានកូន​សិស្ស​ម្នាក់​ឈ្មោះ Erica Churchដែលជាសិស្សរបស់លោកសាស្ត្រាចារ្យ​បាន​ថត​រាល់​សកម្មភាព​រប​ស់លោក​គ្រូ​កន្លងមក រួច​ក៏បាន​ចងក្រង​សកម្មភាព​មួយចំនួន​ធ្វើជា​វីដេអូ​មួយ និង​បាន​ចែករំលែក​ទៅកាន់​បណ្ដាញ​សង្គម Twitter​។ ​នៅក្នុង​វីដេអូ​លោកគ្រូ​តា​បានធ្វើ​រឿង​កំប្លែង​មួយចំនួន​នៅពេល​ធ្វើ​ពិសោធន៍ ដូច​ជាការ​ហក់លោត​ក្នុង​ថ្នាក់​ប្រៀបបាន​នឹង​មនុស្ស​កំពុង​ពេញកម្លាំង​ម្នាក់​អីចឹង​។ វីដេអូ​មួយ​នេះ​មាន​អ្នក​ចុច Like និង​ទស្សនា​វីដេអូ​នេះ​រាប់លាន​នាក់​ហើយ​៕ ​                                              លោក​សាស្ត្រាចារ្យ David Wright ​

សាហាវ​ម្ល៉េះ​! ឪពុកចុង​បង្ខំ​ឲ្យ​កូនប្រុស​អាយុ​៨​ឆ្នាំ​លត់​ជង្គង់​៩​ម៉ោង​លើ​គំនរ​ស្រូវ​ដោយ​គ្រាន់តែ​គ្នា​មក​ផ្ទះ​យឺត​

​ ក្មេងប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់ ត្រូវការ​វះកាត់​យក​គ្រាប់ស្រូវ​ចេញពី​ក្បាលជង្គង់ ក្រោយពី​ឪពុកចុង​ដ៏​កំណាច​របស់គេ បង្ខំ​ឲ្យ​លត់​ជង្គង់​លើ​គំនរ​ស្រូវ​រយៈពេល​៩​ម៉ោង នៅ​ប្រទេស​រុស្ស៊ី​។​លោក Sergey Kazakov អាយុ​៣៥​ឆ្នាំ បានដាក់​ទោស​ក្មេងប្រុស​ម្នាក់នេះ សម្រាប់​ការ​មក​ផ្ទះ​យឺត ដោយ​ឲ្យ​រូបគេ​លត់​ជង្គង់​រយៈពេល​៩​ម៉ោង​នៅលើ​គំនរ​ស្រូវ ជាហេតុ​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​ចូលទៅក្នុង​ក្បាលជង្គង់​ហូរឈាម​ដាប​របស់​ក្មេងប្រុស​។​ ​គ្រាប់ស្រូវ​ទាំងនេះ ត្រូវបាន​វះកាត់​យកចេញ​នៅឯ​មន្ទីរពេទ្យ​ស្ថិតនៅក្នុង​ទីក្រុង Omsk​ប្រទេស​រុស្ស៊ី​។​ឪពុក​តិ​រិ​ច្ឆា​ន Kazakov ថែមទាំង​ទាត់​ធាក់​ក្មេងប្រុស​ទៀតផង និង​បាន​បោចសក់ ពេលដែល​ក្មេងប្រុស​កំពុង​លត់​ជង្គង់ ហើយ​ម្តាយ​របស់​ក្មេងប្រុស អ្នកស្រី Alina Yumasheva បាន​សារភាពថា អ្នកស្រី បាន​យល់ព្រម​ឲ្យ​ធ្វើ​ទារុណកម្ម​បែបនេះ​មកលើ​កូន​របស់ខ្លួន​។​អ្នកស្រី Yumasheva បានអះអាងថា អ្នកស្រី និង​លោក Kazakov បាន​មើលឃើញ​ការដាក់ទោស​បែបនេះ​នៅតាម​អ៊ី​ន​ធឺ​ណេ​ត​។ អ្នកស្រី​បន្តថា គាត់​បាន​រកឃើញ​ដោយ​ខ្លួនឯង ហើយ​និង​បានធ្វើ​ទារុណកម្ម​បែប​ហ្នឹង​មកលើ​កូនប្រុស​របស់គាត់​។​អ្នកស្រី​បានបញ្ជាក់​ថា...

សូម​ស្តាប់​ស្ត្រី​មានកូន​ដល់​ទៅ​១៦​នាក់ ប្រាប់​ពី​រូបមន្ត​ចិញ្ចឹម​កូនៗ​យ៉ាង​រំភើយ

….​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​សមតែ​ទទួលបាន​នូវ​ប័ណ្ណសរសើរ​ហើយពី​ព្រោះ​ថ្វីបើ​នាង​មានកូន​ដល់​ទៅជិត​២០​នាក់​ក្តី​តែ​អ្នកជិតខាង​ពុំដែល​ឮ​នាង​ថ្ងូរ​ថា​ពិបាក​ម្តងណា​នោះឡើយ​ទឹកមុខ​នាង​ញញឹម​ប៉​ប្រឹម​ជានិច្ច​បង្ហាញថា​កូន​ច្រើន​ប៉ុណ្ណឹង​នាង​ចិញ្ចឹម​យ៉ាង​ធូរ​ល្ហុ​យ​។ ប្រិយមិត្ត​ទាំងឡាយ​ប្រាកដជា​ធ្លាប់​ឮ​ពាក្យចាស់​មួយ​ឃ្លា​ពោលថា “​ម្ដាយ​ម្នាក់​ចិញ្ចឹម​កូន ១០ នាក់​រស់ តែ​កូន ១០ នាក់​ចិញ្ចឹម​ម្ដាយ​ម្នាក់​មិន​រស់​”​។ ពាក្យ​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់ ព្រោះ​អ្នក​ម្ដាយ ស៊ូ​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​កូន ស៊ូ​អត់​មាត់​ខ្លួនឯង ឱ្យតែ​កូនៗ​បាន​ឆ្អែត ផ្តោត​សំខាន់​ទៅលើ​កូន ឬ​អាចនិយាយបាន​ម្យ៉ាង​ទៀតថា អ្នក​ម្ដាយ​ពូកែ​ចាត់ចែង​ការចាយវាយ​ក្នុង​គ្រួសារ​។​ ​តួយ៉ាង អ្នកស្រី ជេ​នី បូ​ណែ​ល (Jeni Bonnell) ដែល​មានកូន​រហូតដល់​ទៅ ១៦​នាក់​ក្នុង​គ្រួសារ មាន​សមាជិក​ច្រើន​បំផុត​នៅ​ប្រទេស​អូស្ត្រាលី ចិញ្ចឹម​កូនៗ​បាន​យ៉ាង​ល្អ​នោះបាន​បង្ហោះ​សារ​ពី​រូបមន្ត​របស់គាត់​ក្នុងការ​ចិញ្ចឹម​កូនៗ​ដ៏​មាន​ចំនួន​យ៉ាងច្រើន​បែបនេះ​។​នៅក្នុង YouTube Channel របស់គាត់ ស្ត្រី​ដែល​មកពី​ទីក្រុង​ធូ​វូម​បារ​ដ្ឋ​ឃ្វី​នស៍ លែ​ន រូបនេះ​បាន​ចែករំលែក​គន្លឹះ សំខាន់ៗ​នៅក្នុង​ការចាត់ចែង​គ្រួសារ​ដ៏​ធំ​បែប នេះ​បាន​យ៉ាង​ល្អ​។ អ្នកស្រី​និយាយថា...

អស់លោក​ប្រុសៗ​ដែល​អារម្មណ៍​ឆាប់​ពុះ​….​ឃើញ​ភ្លាម​ស្រឡាញ់​ស្ទើរ​លេប​ក្នុង​ហ្វេ​ស​បុក​ប្រយ័ត្ន​រឿង​លុយកាក់​កុំ​ចេះតែ​ហ៊ាន​ឲ្យ​ខ្ចី​ងាយៗ​ពេក​

…​តែ​ដក​ជាប់​នូវ​អារម្មណ៍​ស្រឡាញ់​ទៅលើ​ស្រី​ស្រស់​ណាមួយ​ហើយ​ក្តី​ឆោតល្ងង់​ប្រាកដជា​កើតមានឡើង​បើទោះបីជា​ទទួលរង​នូវ​អំពើ​បោកប្រាស់​ក្តី ក៏​អត់​ភ្លឺភ្នែក​ដែរ​ទាល់តែ​ចាញ់បោក​ប្រាស់​ជ្រែ​ល​ទើប​ភ្ញាក់ខ្លួន​ជ្រ​ញ៉ា​ង​រត់​ត្របាញ់​កែង​ទៅរក​ប៉ូលីស​ឲ្យ​ជួយ​!​។​ចំពោះ​ករណី​ឆបោក​តាម​បណ្ដាញ​សង្គម គឺ​តែងតែ​កើតមានឡើង​ជារឿយៗ​នៅលើ​បណ្ដា​ប្រទេស​ទូទាំង​សកលលោក ហើយ​គ្រប់​ប្រទេស​ទាំងនោះ​ក៏មាន​ផងដែរ​នូវ ច្បាប់​គ្រប់គ្រង​បទល្មើស​លើ​ប្រព័ន្ធ Online ដើម្បី​ទប់ស្កាត់ រក្សាបាន​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​ ​ជាក់ស្ដែង​នៅក្នុង​ប្រទេស​ថៃ​កាលពីពេល​ថ្មីៗ​នេះ មាន​ករណី​ឆបោក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​ស្ត្រី​ម្នាក់​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដោយ​ប្រើប្រាស់​រូបថត​របស់​នា​រី​ស្រស់ស្អាត​ម្នាក់ហើយ​យកទៅ​ឆាត​ខ្ចីលុយ​គេឯង​រហូត​ធ្វើ​ឳ្យ​បុរស​ម្នាក់​ជឿ​លង់ និង​ឳ្យ​លុយ​ខ្ចី​រហូត​ខាតបង់​អស់ ៩៨៣០០​បាត ជិត ៣​ពាន់​ដុល្លារ ដែល​លុយ​ប៉ុន​នេះ​ជនល្មើស​បាន​ខ្ចី​រហូតដល់ ១៣​លើក។ ជនរងគ្រោះចាញ់បោក​លុយកាក់ ឈ្មោះ ណាត អាយុ ៣១​ឆ្នាំ ចំណែក​ជនរងគ្រោះ​ដែលជា​ម្ចាស់​រូបថត ឈ្មោះ ជី អាយុ ២៨​ឆ្នាំ​ជា​អ្នកលក់ដូរ​តាម Online ។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើត្រូវបាន​ប៉ុស្ដិ៍​ទូរទស្សន៍ ThaiTV 3 អញ្ជើញ​មក​បកស្រាយ...

ហេង​មែន​…​គ្រាន់តែ​សម្លឹង​គ្រឿងអលង្ការ​ទាំង​ទឹកមុខ​ក្រៀម​ផ្អេះ​…​ក្តៅ​កក្រើក​ដល់​ទេវតា​ផ្តល់​កាដូ​ឲ្យ​ព្រោងព្រាត​

...​បុរស​ម្នាក់នេះ​ពិតជា​ហេង​អស្ចារ្យ​ហើយ ខណៈពេល​ឈរ​សម្លឹង​មើលទៅ​គ្រឿងអលង្ការ​ដែល​ដាក់តាំង​ក្នុង​ទូទាំង​ដឹកមុខ​ក្រៀម​ផ្អេះ​ស្រាប់​តែមាន​មនុស្ស​ផ្សេងទៀត ឃើញ​ដូច្នេះ​ក៏​ទាញ​កាមេរ៉ា​ថត​ផ្លាប់​ហើយ​បង្ហោះ​ភ្លែត​មាន​សម្បុរ​សជន​ខ្លះ​កើតក្តី​រំជួលចិត្ត​ក៏​ចំណាយ​ប្រាក់​ទិញ​របស់របរ​ជា​កាដូ​ឲ្យ​ព្រោងព្រាត​។​បុរស​កំសត់​អ្នក​អនាម័យ​ជនជាតិ បង់​ក្លា​ដែ​សម្នាក់​នេះ មាន​ភ​ព្វ​សំណាង​បានទទួល​កាដូរ​ជាទី​គាប់ចិត្ត បន្ទាប់ពី​រូបថត​របស់គាត់​មួយ​សន្លឹក ទទួលបាន​ការចាប់អារម្មណ៍ និង​អាណិតអាសូរ​ពី​សំណាក់​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង​សង្គម នៅ​ទូទាំង​ពិភពលោក ។​ ​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​ចំណាស់​រូបនេះ ឈ្មោះ Abdul Karim អាយុ ៦៥​ឆ្នាំ មក​ធ្វើការ​នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អារ៉ាប់ ជា​អ្នក​អនាម័យ ។ ថ្ងៃមួយ Abdul Karim បាន​ឈរ​សំឡឹងមើល​ទូ​គ្រឿងអលង្ការ ទាំង​ចិត្ត​ចង់បាន​ប៉ុន្តែ​គ្មាន​សមត្ថភាព​ទិញ ដូចនេះ​លោក​បានត្រឹមតែ​សំឡឹង​ប៉ុណ្ណោះ ។ ដោយសារតែ​ឃើញ​ពីស​ភាព​របស់​បុរស​ចំណាស់ Karim មើលទៅ​គួរ​ឲ្យ​អាណិត បានធ្វើ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ Abdullah Al-Qahtani...

ព្រហ្ម​វិហារធម៌​របស់​ម្តាយ ស៊ូ​រងា​ញាក់ញ័រ​លក់​បន្លែ​ទាំងយប់​ដើម្បី​ជួយ​កូនប្រុស​ឲ្យ​ទិញ​ផ្ទះ​បាន​នៅ​

ព្រហ្មវិហារធម៌របស់ម្តាយដែលមានទៅលើកូនៗគឺមានទំហំធំធេងណាស់មិនអាចកាត់ថ្លៃបាននោះឡើយ​។​ទោះយ៉ាងណា​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​ដើម្បី​ឲ្យ​កូនប្រុស​មាន​ជម្រក​ស្នាក់នៅ​ស៊ូទ្រាំ​រងា​ញាក់​…​អង្គុយ​លក់​បន្លែ​នាពេល​រាត្រី​។​លោកយាយ​ជនជាតិ​ចិន​ម្នាក់នេះ មាន​វ័យ​ប្រហែល ៧០​ឆ្នាំ​ហើយ តែ​គាត់​នៅតែ​ស៊ូទ្រាំ​នឿយហត់ អង្គុយ​លក់​បន្លែ​រៀងរាល់​រាត្រី ដើម្បី​សន្សំ លុយ ជួយ បង្គ្រប់​ទិញ​ផ្ទះ​ឲ្យ​កូនប្រុស ដែលមាន​ប្រពន្ធ មានកូន តែ​មិនទាន់​មានផ្ទះ​ស្នាក់នៅ ។​ ​តាម​ប្រភពព័ត៌មាន ពី Stomp បាន​ឲ្យ​ដឹងថា ដោយសារ​ប្រទេស​ចិន មាន​ប្រជាជន​ច្រើន ដូចនេះហើយ​ទើប​វិស័យ​អចលនៈទ្រព្យ​មានតម្លៃ​ខ្ពស់ ។ រយៈពេល​ជាង ១​ខែ​ហើយ ដែល​លោក យាយ​រូបនេះ បានមក​លក់​បន្លែ​នៅ​ទីក្រុង Jinan ខេត្ត Shandong រាល់​យប់ ដើម្បី​ជួយ​រកលុយ​ឲ្យ​កូនប្រុស​ទិញ​ផ្ទះមួយ​កន្លែង​រស់នៅ​ដូច​គេ ទោះបីជា​អាកាសធាតុ​ត្រជាក់​ខ្លាំង​យ៉ាងណា ក៏​លោកយាយ​នៅតែ​ស៊ូទ្រាំ​រហូតដល់​ម៉ោង ១១​យប់​ដែរ ។...