សង្គមប្លែកៗ

ស្ត្រី​មាន​សិទ្ធិ​ស្មើនឹង​បុរស​មែន​…​ប្រមូល​អស់ទ្រព្យ​សម្បត្តិ​ធ្វើ​ជាដ​ង្វា​យ​សុំ​មិត្ត​ប្រុស​រៀបការ​

…​នៅ​ស្រុក​គេ​តែ​អណ្តាតភ្លើង​ស្នេហ៍​ឆេះ​កញ្ជ្រោល​ដូច​បាយ​ពុះ​ត្រាក់ៗ​ហើយ​នោះ​..​ខាង​ស្រី​ពុំដែល​មានចិត្ត​ខ្មាស់អៀន​បន្តិច​ណា​ឡើយ​ក្នុងការ​ពោល​ពាក្យសម្តី សុំ​មិត្ត​ប្រុស​រៀបការ​ព្រោះ​មិន​ចង់ទុក​យូរ​នាំ​តែ​ជូរ​ផ្អូម​។ នេះ​ជា​រឿង​ធម្មតា​ទៅហើយ​សម​ដូច​ពាក្យ​សិទ្ធិមនុស្ស​លើកឡើងថា ស្ត្រី​នឹង​បុរស​មាន​សិទ្ធិ​ស្មើគ្នា​។ ​កាលពី​ថ្ងៃទី​១៦ ខែធ្នូ នារី​វ័យ​២៤​ឆ្នាំ​ម្នាក់ បានធ្វើ​ឲ្យ​មិត្ត​ប្រុស​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​យក​សំបុត្រ​ប្លង់​ផ្ទះ និង​សោរ​រថយន្ដ​ម៉ាក BMW មួយគ្រឿង​ដាក់​ក្នុង​បាច់ផ្កា​ជូនទៅ​កាន់​មិត្ត​ប្រុស​។ នាង Xiao Jing គឺជា​កូនស្រី​អ្នកមាន​ទ្រព្យ​នៅក្នុង​ខេត្ត Henanបានរៀបចំអំណោយនិងសុំមិត្តប្រុសរៀបការ​នៅ​កន្លែង​ដែល​ពួកគេ​ទាំងពីរ​បាន​ជួបគ្នា​ជា​លើកដំបូង និង​ជា​ថ្ងៃ​គំរប់​ខួប​១​ឆ្នាំ​ផងដែរ​។ លុះ​ពេលដែល​មិត្ត​ប្រុស​បានមក​ដល់ទី​តាំង នាង​បាន​ស្លៀក​ឈុត​កូនក្រមុំ​ហើយ​និយាយ​ទៅកាន់​មិត្ត​ប្រុស​ថា​៖ «​ពួកយើង​ទាក់ទង​គ្នា​បាន​១​ឆ្នាំ​ហើយ អូន​សង្ឃឹមថា​បង​នឹង​នៅ​ជាមួយ​អូន​ទៅ​ថ្ងៃ​អនាគត​។ នេះ​ជា​អ្វីដែល​អូន​បានរៀបចំ រថយន្ដ​មួយគ្រឿង និង​ផ្ទះមួយ​ខ្នង​។ តើ​បង​ព្រម​រៀបការ​ជាមួយ​អូន​ទេ​?» មិត្ត​ប្រុស​របស់​នាង​មាន​អារម្មណ៍​ថា​គ្រប់យ៉ាង​ដូចជា​សុបិន ក៏​ស្ទុះ​ទៅ​ឱប​នាង​ហើយ​ឆ្លើយតប​ទៅវិញ​ថា​៖ «​បង​ព្រម​!» ​បើទោះបីជា​ការសុំ​មិត្ត​ប្រុស​រៀបការ​មើលទៅ​ខុសឆ្គង​យ៉ាងណាក៏ដោយ ក៏​នាង Xiao Jing មិន​ខ្វល់​ឡើយ សំខាន់​ពួកគេ​ទាំងពីរ​នាក់​ស្រលាញ់គ្នា​៕

សំណាង​ក្លាយជា​អ្នកមាន រើស​បាន​ដុំថ្ម​ធ្លាក់ចុះ​ពី​ពិភព​ផ្កាយ​

....​រាល់​លើក ​ក្រោយពេល​ចប់​ការងារ​...​ហើយ​វិល​ត្រឡប់មកផ្ទះ​វិញ​បុរស​ជនជាតិ​អាមេរិក​Tobias​បានធ្វើ​ដំណើរ​លើផ្លូវ​ដែលមាន​ចរាចរណ៍​ទៅមក​ប៉ុន្តែ​នៅក្នុង​ថ្ងៃមួយ​ក្រោយ​ចប់​ការងារ​ស្រាប់តែ​គាត់​មានចិត្ត​រសេះរសោះ​ចង់​វិលត្រឡប់​មកដល់​ផ្ទះ​ឆាប់ៗ​ក៏​ធ្វើដំណើរ​លើផ្លូវ​កាត់​ក្នុងព្រៃ​តែម្នាក់ឯង​យ៉ាង​ស្ងាត់ជ្រងំ​គឺ​ប្រៀប​បានជា​សំណាង​បង្ហាញផ្លូវ​មែន​បុរស​នេះ​ប្រទះ​កំណប់​ធ្លាក់​ពី​ពិភព​ផ្កាយ​។​នៅតាម​ផ្លូវ​ឆ្លងកាត់​ទីវាល​រហោស្ថាន​លោក​Tobias​ពិតជា​មានការ​បារ​ម្ហ​ហើយ​ខំប្រឹង​ធ្វើដំណើរ​យ៉ាង​ប្រញាប់ ចៃដន្យ​គ្រវាស​ភ្នែក​ឃើញ​វត្ថុ​បញ្ចេញ​ពន្លឺ​មួយ​នៅក្បែរ​ផ្លូវ​។​ Tobias​ងឿងឆ្ងល់​ក៏​ខិត​បន្តិច​ម្តងៗ​ចូលទៅ​កៀក​ហើយក៏​ឃើញថា​នោះ​ជា​ដុំថ្ម​មួយ​ធំ​បញ្ចេញ​ពន្លឺ​ពណ៌​លឿង​ពេលដែល​រស្មី​ព្រះអាទិត្យ​បញ្ចាង​ចំ​។​ពេល​សង្កេតមើល​ម៉ត់ចត់​ទៅ​វា​មាន​រន្ធ​ជាច្រើន​ដូចជា​សំបុក​ឃ្មុំ​អង្រួន​សាកមើល​ពុំ​នឹកស្មានថា​វា​ស្រាល​សោះ​។​លោក​កាន់តែ​ឆ្ងល់​ហើយ​ពិតជា​ចង់ដឹងថា​តើ​វា​ជា​ថ្ម​អ្វី​ក៏​ប្រញាប់​យក​វា​មក​ផ្ទះ​។​បន្ទាប់មក​លោក​ក៏​ស្វះ​ស្វែងរក​អ្នកជំនាញការ​ដើម្បី​ពិនិត្យ​ថ្ម​ចម្លែក​នេះ​។​ពួក​អ្នកជំនាញការ​ក្រោយពេល​ឃើញ​វា​ក៏​និយាយ​លែងចេញ​តែម្តង​។​វា​គឺជា​ដុំ​អាចម៍ផ្កាយ​មកពី​ភព​ដទៃ​គេ​បានដាក់​ឈ្មោះថា​Fukang​រួច​ក្រោយមក​ក៏​ត្រូវបាន​កាត់ចេញ​ជាច្រើន​ផ្នែក​ដើម្បី​លក់​ដេញថ្លៃ​។​គេ​ក៏​រកឃើញថា​Fukang​ដែល​ចាំង​ពន្លឺ​ពណ៌​លឿង​បែបនេះ​ព្រោះ​វា​មាន​ធាតុ​រ៉ែ​ម្យ៉ាង​ហៅថា​olivine​ហើយ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ដុំថ្ម​មាន​លាយ​ជាមួយនឹង​សារធាតុ​ចម្លែក​nickel​។​អាស្រ័យហេតុនេះ​វា​ត្រូវបាន​វាយតម្លៃថា​ជា​ដុំ​អាចម៍ផ្កាយ​ស្អាត​បំផុត​ដែល​មនុស្ស​ធ្លាប់​ឃើញ​។​ចំណែក​មួយផ្នែក​នៃ​ដុំ​អាចម៍ផ្កាយ​Fukang​ត្រូវបាន​លក់​ដេញថ្លៃ​ក្នុងតម្លៃ​ចាប់ផ្តើម២លានដុល្លារនៅញូវយ៉កសហរដ្ឋអាមេរិក​។ លទ្ធផល​ចុងក្រោយ​គេ​លក់បាន​តម្លៃ​ដល់​ទៅ​ទ្វេដង​ឯណោះ​។​ក្រុម​អ្នកជំនាញការ​ជឿថា​Fukang​មាន​ប្រភពដើម​ចេញពី​ផ្នែក​ខាងក្នុង​នៃ​ដុំ​អាច​ផ្កាយ​ហើយ​វា​ត្រូវបាន​កកើតឡើង​ប្រមាណ​៤,៥០០០​លាន​ឆ្នាំ​ឆ្នាំមុន​។​នេះ​ពិតជា​សំណាង​មើល​ពុំ​ឃើញ​មែន​៕

ឃើញ​កំប៉េះ​គូទ​ឡើង​កំ​ភីងៗ លូក​ស្ទាប​វឹប មានអី​ស្រី​ស្រស់​ចាប់​បោក​ខ្ទប់​ជញ្ជាំង​ប្រាវ​!

....​បុរស​ម្នាក់នេះ​គ្រាន់តែ​ក្រឡេកឃើញ​នាង​បម្រើ​តុ​ក្នុង​ភោជនីយដ្ឋាន​មុខមាត់​ស្រស់ប្រិមប្រិយ កំ​ប៉េៈ​គូទ ឯ​ខ្ទើត​ឡើង​កំ​ភីងៗ​ក៏​ញ័រ​ខ្លួន​ដូច​កើត​ជម្ងឺ​គ្រុន​...​ក៏​បន្លំ​យកដៃ​ស្ទាប​កំប៉េះគូទ​នាង​អូន មានអី​គ្រាន់តែ​ប៉ះ​ផ្លាប់ នាង​រហ័ស​ដូច​ចេះ​ក្បាច់គុន​ចាប់​បោក​ប្រាវ​ខ្ទប់​ជញ្ជាំង​ធ្វើ​មាត់​ស្ញេញ​។ ​ បុរសដៃរពឹសម្នាក់នេះត្រូវបានចាប់ខ្លួនបន្ទាប់ពីនារីអ្នកបម្រើសិចស៊ីដ៏ក្លាហានម្នាក់បញ្ចេញកំហឹងចាប់បោក​ផ្ទួ​ល​ផ្ទប់​នឹង​ជញ្ជាំង និង​តុ​អាហារ ខណៈ​រូបគេ​កំពុង​ដើរកាត់​ពី​ខាងក្រោយ​នាង​។ជនកំហូចនេះឈ្មោះRyanCherwinskេបានចូលទៅញុំាអាហារក្នុងភោជនីយដ្ឋាននោះជាមួយមិត្តស្រីរបស់គាត់ដែលជាម្តាយនៃកូនស្រីភ្លោះ១គូជនរូបនេះបានដោះសារថាវាជាឧបទ្ទវហេតុមួយគាត់កំពុងព្យាយាមយកដៃ  «​ញែក​»​ នារី​អ្នកបម្រើ​ឈ្មោះ Emelia Holden  អាយុ២១ឆ្នាំចេញដើម្បីបើកផ្លូវដើររបស់គាត់ប៉ុណ្ណោះប៉ុន្តែបន្ទាប់វីដេអូកាមេរ៉ាសុវត្ថិភាពពីភោជនីយដ្ឋានVinnie van Go-Go'sត្រូវបានបញ្ចេញបុរសរូបនេះធ្វើមុខស្ញេញបាត់មាត់ដូចគេចុកវីដេអូបានបង្ហាញនាង ​Emeliស្ទុះដេញតាម Cherwinski គ្រវែង​ផ្ទប់​នឹង​ជញ្ជាំង​តែម្តង​។ ​ប៉ូលីសSavannahបានចោទប្រកាន់ជនកំហូច​អាយុ ៣១​ឆ្នាំ​រូបនេះ ពីបទ​ល្មើស​ព្រហ្មទណ្ឌ​បៀតបៀន​ផ្លូវភេទ​។​ ​ អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​លោក Rob Gitten បាន​និយាយថា យើងទាំងអស់គ្នា​មាន​មោទនភាព​ចំពោះ​នាង Emelia ។ ចំណែក​មេធាវី​របស់ Cherwinski លោក Tina Marie Hesse បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​នោះទេ​។​

កូន​ក​ម្លោះ​ឈ្លើយ​បែប​ហ្នឹងហើយ​នោះ បើ​នាង​នៅតែ​យក​ធ្វើជា​ប្តី​..​គេ​រិៈ​គន់​ហុយ​ដី​ហើយ​

….​កូន​ក​ម្លោះ​ចិត្ត​ឆេវឆាវ​ម្នាក់នេះ​ប្រសិនបើ​កូនក្រមុំ​នៅតែ​ទទួលយក​ធ្វើជា​ប្តី​ប្រាកដ​ជាមាន​អ្នក​រិះគន់​ហុយ​ដី​ហើយ​ថា នាង​ខ្លា​ចរក​ប្តី​អត់​បាន​ទើប​នៅតែ​ទទួលយក​មនុស្ស​ប្រុស​ច្រឡោ​ង​បែបនេះ​។មង្គលការប្ដីប្រពន្ធមួយគូបានប្រែក្លាយពីថ្ងៃរីករាយបំផុតមួយនៃជីវិតទៅជាថ្ងៃមួយដែលមិនគួរកើតមានឡើង​សោះ ដោយសារ​កូនកំលោះ ប្រព្រឹត្ត​ទង្វើ​ដែល​មិនគួរ​គ​ម្បី​នៅក្នុង​ពី​ធី​មង្គលការ​។​ មុនដំបូងប្ដីប្រពន្ធទាំងពីរបានកាន់កាំបិតកាត់នំតែហាក់ដូចជាកាន់មិនស្និតក៏ធ្លាក់ចុះក្រោមជាលើកទីមួយ និងលើកទីពីរកាត់បានសម្រេចហើយបុរសដែលជាកូនកំលោះទំលាក់កាំបិតនោះចុះទៅក្រោមនិង​បន្ទាប់មកទៀតកូនកំលោះបានបញ្ចុកនំខេកទៅភរិយាស្រាប់តែក្រោយមកបន្តិចកូនកំលោះក៏ចាប់ទាញយក​ដប​ស្រា​សំប៉ាញ​ពី​ភ្ញៀវ​ដែល​ចូលរួម​នៅក្បែ​នោះ​បោក​តែម្ដង រួមទាំង​ធាក់​នំ​ខេ​កមួយ​ជើង​ឲ្យ​ដួល​ថែមទៀត​។ទង្វើនេះបានធ្វើឲ្យភ្ញៀវដែលបានចូលរួមមានការភិតភ័យយ៉ាងខ្លាំងជាពិសេសក្មេងនៅក្បែរ​នោះ​ក៏បាន​ខ​ល​ទូរស័ព្ទ​ហៅ​ឪពុក​មា្ដ​យ​របស់​ពួកគេ​ឲ្យ​មក​យក​ផងដែរ​។ ​ ចំពោះ​ឃ្លី​ប​វីដេអូ​ដែល​បាន​បង្ហោះ​នោះ ក៏មាន​អ្នកទស្សនា​ច្រើនជាង ៣.៤លានដងនិងអ្នកComment រិះគន់​ជាច្រើន ។ ទទឹម​នឹង​នេះ អ្នកទស្សនា​ក៏បាន​លើកឡើងថា​ប្ដី​ប្រពន្ធ​មួយគូ​នេះ​គួរ​លែងលះគ្នា​ទៅ បើ​រស់នៅ​ជាមួយគ្នា​មិន​ចុះសម្រុង​ទេនោះ​៕

ក្តី​ចម្ងល់​កប់​ក្នុង ផ្នូរ​ជា​រៀងរហូត​ហើយ​…​ព្រោះ​គ្មាន​នរណា​ហ៊ាន​កាត់ផ្តាច់​យក​គម្ពីរ​ចេញមកក្រៅ​ទេ

....​នៅក្នុង​ព្រះ​បដិមាករ​បាន​ផ្ទុក​នូវ​គម្ពីរ​ជាច្រើន​ធ្វើ​ឲ្យ​ក្រុម​បូរាណ​វិទូរ​ដេក​មិន​លក់​បក់​មិន​ល្ហើយ​សោះ ព្រះ​តែ​ចង់ដឹងថា តើ​បាន​កត់ត្រា​អ្វីខ្លះ​នៅក្នុង​គម្ពីរ​ទាំងនោះ​..​ប៉ុន្តែ​ពួក​បូរាណ​វិទូ​ទាំងនោះ​បានត្រឹមតែ​ងឿងឆ្ងល់​ប៉ុណ្ណោះ ពីព្រោះ​មិន​ហ៊ាន​ពុះ​បំបែក​យក​គម្ពីរ​នោះ​ចេញ​។​ព្រះ​បដិមាករ ព្រះ​ពោធិសត្វ​ម៉ា​នូ​ជី​រី​ប៊ូ​ដា (Manjushri Bodhisattva) បាន​តំកល់ទុក​នៅក្នុង​អារាម Hokkeji នាទី​ក្រុង Nara ប្រទេស​ជប៉ុន​ដែលជា​អារាម​បុរាណ​សាងសង់​នៅ​សតវត្សរ៍​៨​គ្រា​ដែល​ព្រះពុទ្ធសាសនា​ស្ថិតក្នុង​សម័យកាល​រុងរឿង​បំផុត​។​ ​ ក្រុម​អ្នក​បូរាណ​វិទូ​នៃ​សកល​វិទ្យាល័យ​ជាតិ Nara បានធ្វើការ​ត្រួតពិនិត្យ​ព្រះ​បដិមាករ​នេះ ដោយ​ម៉ាស៊ីន​ស្កែ​ន CT​។ លទ្ធផល​បង្ហាញថា ខាងក្នុង​មាន​លំហ​មួយ​ដែលមាន​ផ្ទុក​វត្ថុ​ចំនួន ១៨០ ។​រូបភាព​ស្កែ​ន CT បង្ហាញ​ឲ្យ​ឃើញថា មាន​បុរាណវត្ថុ តែ​ភាគច្រើន​គឺជា​គម្ពីរ​។ ពួកគេ​ជឿថា វត្ថុ​ទាំងនេះ​ពុំមាន​ការប៉ះពាល់​អ្វី​ឡើយ​ហើយ​បាន​ស្ថិត​ក្នុងនោះ​ជាង​៧០០​ឆ្នាំ​មកហើយ​។​របកគំហើញ​នេះ ពិត​ជាមាន​អត្ថន័យ​ដ៏​ធំធេង​លើ​វិស័យ​ប្រវត្តិសាស្ត្រ បុរាណ​សាស្ត្រ និង​អ​បិ​យ​ជំនឿ​។​ ​បញ្ហា​ចោទឡើង​ពេលនេះ គឺ​តើ​ត្រូវធ្វើ​បែបណា ដើម្បី​អាច​ដឹងបាន​ពី​ឯកសារ​ក្នុងនោះ ព្រោះ​ពួកគេ​រារែក​ចិត្ត មិន​ហ៊ាន​កាត់​បំបែក​។​​ព្រោះ​ជា​បុរាណវត្ថុ​ដែលមាន​វ័យ​យ៉ាង​ចំណាស់ ហើយ​ប្រសិន​ហ៊ាន​ធ្វើ​ផ្តេសផ្តាស​នោះ...

ខំ​តែ​ទុកចិត្ត​អា​មាស់​ច្រ​វ៉ាប​ចង្កូម​វែង​ឈរ​ថត​ស៊ែ​ល​ហ្វី​ជាមួយ​វិៈ​ក្លាយជា​ដុំ​សាច់​ប៉ា​តេ​!

..ស្ត្រីជនជាតិបារាំងម្នាក់នេះប្រាកដជាខ្លាចមួយអាយ៉ូសហើយលែងហ៊ានមកឈរក្បែរៗសត្វក្រពើទៀតហើយ​។ ក្រោយពី​នាង​វិះ​ក្លាយជា​ដុំ​សាច់​ប៉ា​តេ ទៅហើយនោះ ។ កាលពីពេលថ្មីៗនេះនារីទេសចរណ៍ជនជាតិបារាំងម្នាក់នេះវិៈតែនឹងបាត់បង់ជីវិតទៅហើយដោយសារសត្វ​ក្រពើ​មួយ​ក្បាល ខណៈពេលដែល​នាង និង​ប្ដី​របស់​នាង ចូលទៅ​កម្សាន្ត​ក្នុង​ឧទ្យាន​ជាតិ «Kho Yai National Park» ប្រទេស​ថៃ ។ ​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ Benetulier Lesuffleur អាយុ ៤៦​ឆ្នាំបានចូលទៅ​កម្សាន្ត​ក្នុង​ឧទ្យាន Kho Yai National Parkនិងបានព្យាយាមថតរូបដោយមិនខ្វល់ខ្លាចមានគ្រោះថ្នាក់​ជាមួយ​សត្វ​សាហាវៗ ។ ប្រភព​ដដែល​បាន ឲ្យ​ដឹង​ទៀតថា ស្ត្រី​រងគ្រោះ​ខាងលើ បាន​ព្យាយាម​ថតរូប​ស៊ែ​ល​ហ្វី ជាមួយ​សត្វ​ក្រពើ​មួយ​ក្បាល ហើយ​រំពេច​នោះ ស្រាប់តែ​សត្វ​ក្រពើ​ខាំ​ជើង​របស់​នាង ហើយក៏​ត្រូវបាន​ក្រុម​សង្គ្រោះ​ជួយ​ទាន់ពេល...

អត់​នោម​ចេញ​៥​ឆ្នាំ​ធ្វើ​ឲ្យ​ពោះធំ​ដូច​មាន​ផ្ទៃពោះ​៩​ខែ នារី​ដ៏​ស្រស់ស្អាត​ម្នាក់​ក៏​សម្រេចចិត្ត​វះកាត់​ចេញ​ដើម្បី​បំបាត់​ការឈឺចាប់​

​ជាមួយនឹង​ការស្រែក​ដោយ​ការឈឺចាប់ នាង Pollyanna Love មាន​អារម្មណ៍​ថា លំពែង​របស់​នាង​ប្រុង​ផ្ទុះ​ទៅហើយ​។ នាង Pollyanna អាយុ​២៣​ឆ្នាំ បាន​ចំណាយពេល​៥​ឆ្នាំ ដោយ​មិនអាច​អាច​បត់ជើងតូច​បាន ហើយ​រោគសញ្ញា​ជំងឺ​ធ្ងន់ធ្ងរ​បែបនេះ បានធ្វើ​ឲ្យ​រូបនាង​មាន​ពោះ​ប៉ោង​ដូច​អ្នកមាន​ផ្ទៃពោះ​៩​ខែ​។​ ​នាង Pollyanna ត្រូវការ​ព្យាបាល​យ៉ាង​ប្រញាប់ ក្រោយពេល​រកឃើញថា នាង​មាន​រោគសញ្ញា Fowler's Syndrome ដែល​បានធ្វើ​ឲ្យ​មានដំណើរ​កន្ត្រាក់​លំពែង​ដ៏​ឈឺចាប់ ។​ ​ក្រោយ​អត់ទ្រាំ​នឹង​ការឈឺចាប់​នេះ​អស់​រយៈពេល​ជាង​២​ទសវត្សរ៍ នាង Pollyanna ក៏បាន​សម្រេចចិត្តថា ជម្រើស​តែមួយគត់ គឺ​ត្រូវតែ​វះកាត់​យក​លំពែង​របស់​នាង​ចេញ ហើយ​និង​ដាក់​ថង់​ប្លា​ស្ទិ​ក​ជំនួស​វិញ​។​ ​ស្ថិតក្នុង​ដំណើរការ​នៃ​ការ​ជាសះស្បើយ នាង Pollyanna មកពី​ទីក្រុង Ilkeston ស្រុក Derbyshire ចក្រភព​អង់គ្លេស...

អព្ភូតហេតុ​កម្រ​ជួប​ត្រី​លឹ​ង្គ​រាប់ម៉ឺន​ក្បាល​បង្ហាញខ្លួន​នៅលើ​ឆ្នេរសមុទ្រ​កាលីហ្វ័រ​ញ៉ា​ធ្វើ​ឲ្យ​គ្រប់ទឹក​អ្នកទទួល​ទាន​

​ ត្រី​លឹ​ង្គ​មនុស្ស​រាប់ម៉ឺន​នាក់ បានរ​សាត់អណ្តែត​មក​ទើរ​លើ​ឆ្នេរសមុទ្រ Drakes ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​ធ្វើ​ឲ្យ​គ្រប់ទឹក​អ្នក​ដែល​ចង់​ទទួលទាន​វា​។​ ​ត្រី​លឹ​ង្គ​មនុស្ស​ទាំងនេះ ត្រូវបាន​ក្រុម​អ្នកជំនាញ​ជឿថា ព្យុះ​កាលពីពេល​កន្លងទៅ បានធ្វើ​ឲ្យ​ពួកវា​ចេញពី​ជម្រក​ក្រោម​បាតសមុទ្រ ហើយ​និង​នាំ​ពួកវា​មក​ទើរ​លើ​ឆ្នេរ ។​ ​ត្រី​សមុទ្រ​ដូច​ដង្កូវ​ប្រវែង​១០​អ៊ី​ញ​ទាំងនេះ មាន​រូបរាង​ដូចជា​សាច់ក្រក​ពណ៌​ស៊ី​ជម្ពូ ហើយ​និង​អាចបង្កើត​រូង​រាង​ជា​អក្សរ U នៅក្នុង​ភក់ ឬ​ដីខ្សាច់​ក្រោម​បាតសមុទ្រ ដើម្បី​ឲ្យ​សត្វ​សមុទ្រ​ដ៍ទៃទៀត អាច​ចូលទៅ​នៅ ហេតុដូច្នេះ​ហើយ​ទើប​គេ​ដាក់​រហ័ស​នាម​ឲ្យ​ពួកវា​ថា​ជា​ដង្កូវ​ម្ចាស់​ផ្ទះជួល​។​ ​ត្រី​លឹ​ង្គ​ទាំងនេះ ត្រូវបាន​ប្រទះឃើញ​ដោយ​ជីវ​វិទូ Ivan Parr​កាលពី​ថ្ងៃទី​៦ ខែធ្នូ កន្លងទៅ ក្រោយពី​មាន​ព្យុះ​បោក​មកលើ​តំបន់​នោះ​។​ ​លោក Parr​បាន​និយាយថា អព្ភូតហេតុ​ដ៏​កម្រ​បំផុត​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​ធ្លាប់​កើតមាន​ផងដែរ​កាលពី​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅ នៅ​តំបន់ឆ្នេរ Pajaro Dunes, Moss Landing, Bodega Bay...

គួរ​ឲ្យ​សរសើរ​ណាស់​ដុះ​ពន្លក​ចិត្ត​ទៀងត្រង់​តាំងពី​វ័យ​នៅ​ច្រ​ម៉ក់​…​ឃើញ​ប្រាក់​២០​លាន​ដុល្លារ​..​គ្មាន​ចិត្ត​ចង់បាន​

ក្រោយពី​ប្លន់​ធនាគារ​បាន​ប្រាក់​ប្រមាណ​២០​លាន​ដុល្លារ​ពួក​អាចោរ​ខ្លា​ឃ្លាន​អត់​ញញើត​ប៉ូលីស​ក៏​ស្ពាយ​បាវ​លុយ​រត់គេច​ជាបន្ទាន់​ប៉ុន្តែ​ដោយ​សភាពការណ៍​ប្រថុចញ៉ុច​ពេក​ត្រូវតែ​ដោះខ្លួន​ឲ្យ​រួច​មួយគ្រា​សិន​ទើប​ពួកចោរ​បោះ​បាវ​លុយ​ធំ​មហាសាល​នោះ​ទៅក្នុង​ធុងសំរាម​។​ប៉ុន្តែ​ពិតជា​រឿង​គួរ​ឲ្យាំ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ដ្បិតអី​បាវ​លុយ​ទាំងនោះ​ត្រូវបាន​ក្មេងប្រុស​ច្រ​ម៉ក់​ម្នាក់​អាយុ​៧​ឆ្នាំ​ប្រទះឃើញ​ហើយ​ប្រាប់​ឪពុក​ក៏មាន​ចិត្ត​ទៀងត្រង់​ដូចគ្នា ប្រគល់​ទៅ​ឲ្យ​ប៉ូ​លេស​។​ ​ កុមារា​ម្នាក់​អាយុ ៧ ឆ្នាំ រស់នៅ​រដ្ឋ South Sarolina អាមេរិក ត្រូវ​បានទទួល​នូវ​ពានរង្វាន់​បរិសុទ្ធ​ស្មោះត្រង់ ព្រោះ​បានប្រគល់​ប្រាក់​ដល់​សមត្ថកិច្ច​នូវ​កាបូប​មួយ​ដែលមាន​ផ្ទុក​ប្រាក់សុទ្ធ ២០ លាន​ដុល្លារ ។​ហេតុការណ៍​នេះ​បានកើត​ឡើង គ្រា​កុមារា​រូបនេះ​ត្រូវបាន​ឪពុក​នាំទៅរក​ទិញ​ប្រដាប់​ក្មេង​លេង ។ នៅពេលដែល​លោក Steele ដែលជា​ឪពុក​កំពុង​ចូល​ស្ថានីយ៍​ចាក់​សាំង រួច​សប់​កង់ឡាន ហើយ​កុមារា​អាយុ ៧ ឆ្នាំ រូបនេះ ដើរ​យក​សំរាម​ទៅ​ចោល ក៏បាន​សម្លឹង​ឃើញ​ដោយ​ចៃដន្យ​នូវ​កាបូប​មួយ ហើយ​មើល​ខាងក្នុង​ឃើញ​សុទ្ធតែ​ក្រដាសប្រាក់ ។​គ្រា​ឃើញ​ភ្លាម លោក Steele ពុំ​ជឿ​លើ​ភ្នែក​របស់ខ្លួន ហើយក៏​ចូលទៅក្នុង​ស្ថានីយ៍​លក់​សាំង ដើម្បី​សួរថា​វា​ជា​លុយ​ពិត​មែនដែរ ឬទេ ។​ក្រោយពេល​ដឹងថា...

ម្តា​យតិ​រិ​ច្ឆា​ន​…​ហ៊ាន​លក់​ព្រហ្មចារី​កូនស្រី​​…. សម​មុខ​ហើយ​ដេក​គុក៦ឆ្នាំ​

….​ស្ត្រី​ជា​ម្តាយ​គ្រប់រូប​ទោះបីជា​ធ្លាក់ខ្លួន​ក្រ​តោកយ៉ាក​យ៉ាងណាក្តី​ក៏​ពុំ​ព្រមយក​រូប​កាយ​របស់​កូនស្រី​ទៅធ្វើ​ជាំ​ទំនិញ​លក់​ឲ្យ​ប្រុសៗ​នោះដែរ​។ ចុះ​ចំណែក​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​អី​ក៏​ខ្ពស់​គេ​ទៅវិញ​..​មានចិត្ត​តិ​រិ​ច្ឆា​ន ហ៊ាន​លក់​ព្រហ្មចារី​កូនស្រី​ទៅវិញ​ទាំង​ជីវភាព​រស់នៅ​មិនរ​យាម​ផង​ហ្នឹង​។​ពី​សារព័ត៌មាន​ASIA បាន​ផ្សាយ​ថា​កាលពីពេល​ថ្មីៗ​នេះ​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ឲ្យ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ពីបទ​លក់​កូនស្រី​ខ្លួនឯង​អាយុ​ទើប ១៣​ឆ្នាំ ទៅ​ឲ្យ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដើម្បី​តែ​លុយ​ចំនួន ៦៧៦ ដុល្លារ​អាមេរិក ។​ ​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​ស្ត្រី​ដែល​លក់​កូន​ខ្លួនឯង​នេះ​មិន​ត្រូវបាន​គេ​បង្ហាញ​ឈ្មោះ​ទេ គ្រាន់តែ​ដឹងថា នាង​មាន​អាយុ ៤៧​ឆ្នាំ ជា​អ្នករស់នៅ​ទីក្រុង Kuching រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី ។ មុន​ថ្ងៃកើតហេតុ ស្ត្រី​រូបនេះ​បាន​នាំ​កូនស្រី​រងគ្រោះ ឡើង​យន្តហោះ​ពី​ទីក្រុង Kuchingទៅកាន់ក្រុងSenai រដ្ឋ Johor ពេល​ដល់​ហើយក៏​បាន​នាំ​កូនស្រី​ទៅ​ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង ដោយបាន​យក​បន្ទប់​សម្រាក​រយៈពេល ៣​ថ្ងៃ ។...