សង្គមប្លែកៗ

មើល​ពី​ចម្ងាយ​ស្មានថា​មនុស្ស​ពាក់​រោមសត្វ​…​ដល់​ទៅជា​ឥន្ទ្រី​យ៍​ដ៏​ស្រស់ស្អាត​សោះ​!

…​ក្រឡេកមើល​ពី​ចំងាយ​អ្នកណាៗ​ក៏​ប្រាកដជា​គិតថា​មនុស្ស​ពាក់​រោមសត្វ​អង្គុយ​សំកុក តែ​ប្រសិនបើ​ដើរទៅ​ក្បែរ​ប្រាកដជា​ភ្ញាក់​ក្រ​ញ៉ា​ង​ហើយ ពុំមែន​ជាម​នុស្ស​ទេ តែ​គឺជា​សត្វ​ឥន្ទ្រី​យ៍​ដែល​រប៉ាត់រប៉ាយ​អត់​ពី​សំបុក​ជ្រក​ក្រោម​ស្នាដៃ​កាប់បំផ្លាញ​ព្រៃឈើ​របស់​មនុស្ស​។​ឥន្ទ្រី​មួយ​ក្បាល​នេះ​មានឈ្មោះ Harpy Eagles​។​ ​វា​ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​។ Harpy Eagles ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​។ មនុស្ស​បាន​បំផ្លាញ​ព្រៃឈើ​ដែលជា​កន្លែង​ជ្រកកោន​របស់​ពួកវា​ហើយ ឥន្ទ្រី​មួយ​ក្បាល​នេះ​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​កន្លែង​រស់នៅ​របស់​វា​ទាំង​គ្មាន​ចំណីអាហារ​ដើម្បី​ស្វែងរក​កន្លែង​នៅ​ថ្មី​ផ្សេងទៀត​។​គេ​បាន​សង្កេតឃើញថា ពួក​ឥន្ទ្រី Harpy Eagles ភាគច្រើន នៅ​ប្រទេស ប្រេ​ស៊ី​ល និង​នៅ អាមេរិក​ខាងត្បូង​។ បក្សី​ដ៏​ស្រស់ស្អាត​ទាំងនេះ​ស្ថិតក្នុង​ចំណោម​សត្វ​ឥន្ទ្រី​ដ៏​ធំ​បំផុត​នៅលើ​ផែនដី​ហើយ​ប្រសិនបើ​អ្នកឃើញ​វា​អ្នកនឹង​មិនអាច​ភ្លេច​រូបភាព​ដ៏​មាន​ឥទ្ធិពល​របស់​វា​បានទេ​!​មនុស្ស​មួយចំនួន​មានជំនឿថា បក្សី​ប្រភេទ​នេះ​មិន​ត្រឹមតែ​ជាស​ត្វ​បក្សី​ដ៏​អស្ចារ្យ​នោះទេ គឺ​គេ​ប្រៀបបាន​ទៅ​មនុស្ស​ម្នាក់​ដែល​ស្លៀកពាក់​រោមសត្វ​ពីលើ​ខ្លួន​តែប៉ុណ្ណោះ​។​​ប្រភេទ​សត្វ​ឥន្ទ្រី Harpy Eagles ប្រមាញ់​អាហារ គឺ​មិនមែន​ត្រឹមតែ​សត្វ​តូចៗ​នោះទេ ពួកវា​ឈរ​សំកាំង​នៅលើ​ដើមឈើ​ដើម្បី​បរបាញ់​សត្វ​ស្លាប​មួយចំនួន​ដូចជា​៖ សត្វ​សេក សត្វ​សំពោច សត្វ​ក​ញ្ច្រោ​ង សត្វ​បង្កួយ​យក្ស ជួនកាល​សូម្បីតែ​សត្វ​ត្មាត​ខ្មៅ​ក៏​ជា​មុខសញ្ញា​របស់​វា​ដែរ​៕

អនុភាព​នៃ​ពាក្យ​ពោល​សរសើរ​…​កោសិការ​មហារីក​រត់​រ​បាត់​រប៉ាយ​ចេញ​អស់ពី​ក្នុង​ប្រាណ​

…​សម្រស់​បានចាប់ផ្តើម​រុះ​រោយ​ទៅហើយ ប៉ុន្តែ​ពាក្យ​ពោល​សរសើរ​របស់​ប្តី​ថា​សម្រស់​នៅតែ​ស្រស់ស្អាត​ប្រៀប​បានជា​ឱសថ​ទិព្វ​មក​ព្យាបាល​ផ្លូវចិត្ត​ឲ្យ​មាន​ភាព​រឹងប៉ឹង​…​ចុងក្រោយ​មេរោគ​ខ្ទា​ក​ចេញ​អស់ពី​ក្នុង​ប្រាណ​ជីវិត​ជួប​នូវ​ភាពស្រស់​បំព្រង​ឡើងវិញ​។​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ Miko Leong ជនជាតិ​ម៉ាឡេស៊ី កាលពី​៥​ឆ្នាំមុន​នាង​មាន​ជំងឺមហារីក​។ ចាប់តាំងពី​ពេលនោះ​មក នាង បានសម្រេច​ចិត្ត​ចាប់ផ្តើម​ព្យាបាល ឱ្យបាន​ឆាប់​បំផុត មុន​ពេលដែល​មហារីក មានឱកាស​រីក​រាលដាល​កាន់តែខ្លាំង​។​ ​នាង​និយាយថា ការព្យាបាល​ដោយ​ប្រើ​គីមី គឺ​ពិតជា​ឈឺចាប់​ខ្លាំងណាស់ ។ នាង​ត្រូវ​លេបថ្នាំ ១៨ ទៅ ១៩​គ្រាប់ ក្នុង​មួយថ្ងៃ​។ នាង​ត្រូវ​ព្យាបាល​វគ្គ​គីមី​ម្តង រៀងរាល់​បី​សប្តាហ៍ អស់​រយៈពេល​ជិត ៥​ខែ​។​ជា​លទ្ធផល​នៃ​ការព្យាបាល​ដោយ​ប្រើ​គីមី​នាង Miko ចាប់ផ្តើម​បាត់បង់​សក់ រោមចិញ្ចើម និង​សូម្បីតែ​រោមភ្នែក​។ នេះ​ជាការ​បំផ្លាញ​សម្រស់ ប៉ុន្តែ​ស្វាមី​របស់​នាង​បាន​ប្រាប់​នាង យ៉ាង​ទៀងទាត់​ថា នាង​មើលទៅ​នៅតែ​ស្រស់ស្អាត​ណាស់​។ បន្ទាប់ពី​ការព្យាបាល​ដ៏​ឈឺចាប់...

កូនចោរ​ម្សៀត​…​ធ្វើការ​អត់​សន្សំ​ប្រាក់​ទេ ដើរ​ស៊ីចាយ​អស់រលីង​ពី​ដៃ ដល់​ចង់បាន​ប្រពន្ធ​រំអុក​ម្តាយ​ឲ្យ​ប្រឹង​ធ្វើការ​ថែម​ម៉ោង

​…​កូនប្រុស​ម្នាក់នេះ​ពិតជា​កូនចោរ​ម្សៀត​ណាស់​ហើយក៏​សូម​ទុកជា​គំរូ​មួយ​ទៅ​ចុះ​ដល់​យុវជន​ទាំងឡាយ​ឲ្យ​ចេះ​ស៊ីចាយ​ដ្បិត​ត្បៀត​សន្សំ​ប្រាក់កាស​ទុក​ការ​ប្រពន្ធ​…​កុំ​អាង​នៅ​លីវ​ស៊ីចាយ​អត់​ស្រណោះ​ដៃ​…​លុះដល់​ចង់បាន​ប្រពន្ធ​សង្ឃឹម​ទៅលើ​ប្រាក់​របស់​ឪពុក​-​ម្តាយ​!​។​ស្ត្រី​មេម៉ាយ​ជនជាតិ​ចិន​ម្នាក់​អាយុ ៤៧​ឆ្នាំឈ្មោះ Xu Yaling បាន​ខិតខំ​ធ្វើ​ការងារ​ទាំង​លំបាក ដើម្បី​ចិញ្ចឹម​កូន​ទាំង ៣​នាក់ ។ ស្ត្រី​ជា​ម្ដាយ​ម្នាក់នេះ បាន​ធ្វើជា​កម្មករសំណង់​ចងខ្សែ​លួស​នៅ​ការដ្ឋាន​សំណង់​ដោយ​ក្នុង​មួយថ្ងៃៗ​គាត់​ត្រូវ​ចង​ជាង ៤ ០០០​ខ្សែ​ក្នុង​មួយថ្ងៃៗ ដោយ​ប្រើ​ដៃ ។​​ការងារ​របស់​អ្នកស្រី Xu គឺ​ត្រូវ​ធានាថា​ខ្សែលួស​ត្រូវបាន​ចង់​ឲ្យ​បាន​ជាប់​ល្អ ហើយ​រឹងមាំ​។ គាត់​បាន​និយាយថា គាត់​ចងវា​ប្រហែល ៤ ០០០​ខ្សែ​ក្នុង​មួយថ្ងៃ គាត់​មិន​គិតថា​លំបាក​ទេ​។ អ្នកស្រី Xu ធ្វើការ​ងារ​ជា​អ្នក​ចង​លួស​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុង​ទីក្រុង​ស៊ី​ង​ថៃ ស្ថិតក្នុង​ខេត្ត​ខេត្ត​ហឺ​ប៉ី​ប្រទេស​ចិន​។​គាត់​រកប្រាក់​បាន ១៩០​យ័ន ឬ ២៧​ដុល្លារ ក្នុង​មួយថ្ងៃ សម្រាប់​តម្លៃ​លក់​កម្លាំង​ពលកម្ម​របស់គាត់​។ អ្នកស្រី​មាន​ដើមកំណើត​មកពី តំបន់ Shiliting...

រក​អុស​ប្រទះ​ចង្ក្រានហ្គាស​…​តាម​រកមុខ​យូរហើយ​ដល់​បាន​ប្រទះ​វៃ​ប្រាវ កែង​រន្ទះ​ជង្គង់​ហោះ​ចេញមក​ទាំងអស់​

​នៅ​កណ្តាលវាល​សាធារណៈ​រឿង​វ៉ៃតប់​…​ឬក៏​ឈ្លោះប្រកែក​ដោយ​ប្រើពាក្យ​សម្តី​យ៉ាង​តឹង​ស​សៃ​ករ​ដាក់គ្នា​នោះ ទោះបីជា​បុគ្គល​ដែលមាន​សុជីវធម៌​ខ្ពស់​យ៉ាងណាក្តី​តែ​កើត​មាននូវ​ភ្លើងកំហឹង​ដល់ក​ហើយ ក្តី​អៀនខ្មាស់​ទាំង​ប៉ុន្មាន​…​មាន​គេ​មក​ចោមរោម​មើល​ដូច​ហ្វូង​ឃ្មុំ​ក្តី​ក៏​អត់​ខ្វល់​ដែរ​ទាត់​ប៉ើង​ទៅ​រៀន​ជញ្ជាំង​សិន សំខាន់​បញ្ចេញ​ភ្លើងកំហឹង​ឲ្យ​បាន​រសាយ​ពី​ក្នុង​ខ្លួន​។ វីដេអូ​ឃ្លី​ប​មួយ ត្រូវបាន​គេ​យកទៅ​បង្ហោះ​ចែកចាយ​ជា​សាធារណៈ ល្បី​ខ្លាំង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ចំពោះ​ឈុត​ឆាក​វាយតប់​គ្នា រវាង​នារី​ម្នាក់​ដែល ជា​ប្រពន្ធដើម និង​ម្នាក់ទៀត​ជា​ស្រី​កំណាន់​របស់លោក​ប្តី​។​ ​រឿងរ៉ាវ បាន​កើតឡើង​បន្ទាប់ពី​នារី ជា​ប្រពន្ធដើម តាម​ទាន់ពេល​ប្តី​កំពុង​ទទួលទាន​អាហារ​ពេល​ល្ងាច​យ៉ាង​រ៉ូ​មែន​ទិច​តែ​ពីរ​នាក់​ជាមួយ​ស្រី​កំណាន់​។ នាង​ប្រពន្ធដើម បាន​នាំ​មិត្តភក្តិ​ទៅ​ព្រួត​វាយ​យ៉ាង​ចាស់ដៃ ផ្អើល​គេ​ផ្អើល​ឯង​តែម្តង​។​គេ​ឃើញ​មាន​បុរស​ម្នាក់ ដែល​គេ​ជឿថា​ជា​ប្តី បាន​ព្យាយាម​ឃាត់​មិន​ឲ្យ​ពួកគេ ឈ្លោះប្រកែក​វាយតប់​គ្នា ប៉ុន្តែ​នារី​ជា​ប្រពន្ធដើម​និង​គ្នីគ្នា មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន នៅតែ​បន្ត​វាយ​ធ្វើបាប នារី​រងគ្រោះ​ជា​ស្រី​កំណាន់​យ៉ាង​ចាស់ដៃ ហើយ​មនុស្ស​ជាច្រើន បាន​ត្រឹម​នាំគ្នា​ចោមរោម​មើល​ទាំង​ស្រឡាំងកាំង​ប៉ុណ្ណោះ​។​​អ្នក​និយម​លេង​អ៊ី​ន​ធើ​ណែ​ត​ជាច្រើន បាន​បញ្ចេញមតិ​ថា នាង​ជា​ប្រពន្ធដើម​គួរ​វាយតប់​ប្តី​របស់ខ្លួន​ទើបត្រូវ ឬ​ប្រើ​វិធីសាស្ត្រ​ណាមួយ​មាន​ហេតុផល​ត្រឹមត្រូវ​អាច​ស្តាប់​គ្នា​បាន ជាជាង​បង្កជម្លោះ​អឺងកង នៅ​កណ្តាលចំណោម​មនុស្ស​ជាច្រើន គួរ​ឲ្យ​អាម៉ាស​យ៉ាង​ដូច្នេះ​៕

អ​ច្ច​រិ​យៈ​មែន ពិការ​ដៃ​ទាំង​គូ តែ​អាច​បើក​បក្សី​ស្លាប​ដែក នឹង​ពាក់​ខ្សែក្រវាត់​ខ្មៅ​តៃ​ក្វាន់​ដូ​

…​ធម្មជាតិ​បង្កើន​មនុ​ស្សមក ថ្វីបើ​ពេលខ្លះ​ដូច​ខ្វះ​ក្តីមេត្តា​តាក់តែង​រូប​កាយ​ឲ្យ​មាន​ភាព​ពិការ​ដោយ​អន្លើ​តែ​ក៏​នៅមាន​ក្តី​អាសូរ​ខ្លះ​ដែរ​…​ជួយ​បំពេញ​បំណង​ឲ្យ​សម្រេចបាន​តាម​បំណងប្រាថ្នា​ដែរ​។ ដូចជា​កញ្ញា​ម្នាក់នេះ តាំងពី​តូចក្រូចឆ្មារ​មក​នាង​ពិការ​ដៃ​ទាំងសងខាង តែ​នាង​មាន​ក្តី​ប្រាថ្នា​មួយ​ខ្ពស់កប់ពពក​តែម្តង​គឺ​ចង់​ក្លាយជា​អ្នកបើក​យន្តហោះ​។ កាលពី​នាង​នៅ​ក្មេង​បំណងប្រាថ្នា​នេះ​ត្រូវ​អ្នកផង​សើចចំអក​ឲ្យ​តែ​ដល់​នាង​ពេញក្រមុំ​ម្នាក់ៗ​បាត់មាត់​ដូច​គេ​ចុក​…​ដ្បិតអី​បំណងប្រាថ្នា​របស់​នាង​បានសម្រេច​ហើយ​!​។ អ្នកនាង Jessica Cox អាយុ ៣៤​ឆ្នាំ គឺជា​ជនពិការ​គំរូ​ម្នាក់ ដែល​អាច​បញ្ជាក់បាន​ថា ពិការភាព​មិនអាច​បំផ្លាញ​ក្តី​ស្រមៃ​របស់​យើង​បានទេ បើសិនជា​យើង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​។​​ដោយសារ​បញ្ហា​ហ្សែ​ន​ពី​កំណើត នារី​កូនកាត់​ហ្វីលីពីន​-​អាមេរិក រូបនេះ ត្រូវ​រស់នៅ​ពេញ​មួយជីវិត ដោយ​គ្មាន​ដៃ​ទាំងសងខាង​។ ជាការ​ពិត ដំបូង​ឡើយ វា​ពិតជា​លំបាក​ខ្លាំងណាស់​សម្រាប់​នាង ប៉ុន្តែ​ឥឡូវនេះ នាង​មាន​ជំនាញ​ក្នុង​ការធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​ជាច្រើន​ដូចជា បើកឡាន ចងខ្សែរ​ស្បែកជើង កក់សក់ ពាក់​Contact Lenses និង​ផាត់មុខ​ថែម​ទៀតផង​។​កាន់តែ​មិនគួរ​ឲ្យ​ជឿ​ទៀត​នោះ​គឺ នាង​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​កីឡា​មុជទឹក និង​កីឡា​ជិះសេះ ហើយ​ថ្មីៗ​នេះ នាង​បាន​ក្លាយជា​អ្នកបើក​យន្តហោះ​ពិការ​ដៃ​ដំបូង​គេ...

ស្នេហ៍​ពិត​អត់​គិតពី​អតិ​ត​កាល​…​ទោះ​អូន​កំពុងមាន​តំណក់ឈាម​ជាមួយ​សង្សារ​ចាស់ ក៏​បង​នៅតែ​ស្នេហ៍​

…​នៅពេលដែល​សង្សា​ក្បត់ចិត្ត​បោះបង់​នាង​ចោល​ទាំង​កំពុងមាន​ផ្ទៃពោះ​នាង​មាន​ក្តី​ឈឺចាប់​ជា​ពន់ពេក​ស្ទើរតែ​ចង់​ស្អប់​ប្រុសៗ​ទាំងអស់​ទៅហើយ​។​ប៉ុន្តែ​ប្រៀបដូចជា​កំពុង​លង់ទឹក​ស្រាប់​តែមាន​ទូក​មួយ​អណ្តែត​មក​ឲ្យ​នាង​តោង​!​។​ដំណើររឿង​របស់​នារី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Nicole Tee ត្រូវបាន​សង្សារ​ចាស់​បោះបង់ចោល ប្រៀប​បានជា​រឿងនិទាន​យ៉ាង​រំជើបរំជួល​ដូច​ក្នុង​ខ្សែភាពយន្ត​។​នាង Nicole បាន​បង្ហោះ​សារ​មួយ រៀបរាប់​ពី​មិត្ត​ប្រុស​ថ្មី​ដ៏​ល្អ​របស់​នាង ចូលទៅក្នុង​គណនី​បណ្តាញ​សង្គម​។ ហើយ​មិនបាន​ប៉ុន្មាន​ផង សារ​នេះ ត្រូវបាន​ចែកចាយ​ល្បី​ពេញ​បណ្តាញ​សង្គម​តែម្តង​។​ ​នាង​បានសរសេរថា​៖“​កាលពី​ប៉ុន្មាន​ខែ​មុននេះ នៅពេលដែល​ខ្ញុំ​កំពុងមាន​ផ្ទៃពោះ ខ្ញុំ​ពិតជា​ក្រៀមក្រំ​ខ្លាំងណាស់ ហើយ​ខ្ញុំ​មិន​ចង់​ជួប​នរណា​ឡើយ​។ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​បាន​ស្គាល់​សង្សារ​ថ្មី​របស់ខ្ញុំ ពួកយើង​បានចាប់ផ្តើម​ពី​ការ​រាប់អាន​គ្នា​ជា​មិត្តភក្តិ ហើយ​គាត់​បានធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត តាមរយៈ​ការមើល​ថែរក្សា និង​ព្រួយបារម្ភ​ពី​ខ្ញុំ ទោះបីជា​គាត់​ដឹងថា​ខ្ញុំ​មាន​ផ្ទៃពោះ​ជាមួយ​សង្សារ​ចាស់​ក៏ដោយ​។ គាត់​ស្រឡាញ់​ខ្ញុំ ហើយ​គាត់​ចង់​មើលថែ​ខ្ញុំ និង​កូន​របស់ខ្ញុំ​ផងដែរ​។ គាត់​បាន​ទិញ​ផ្កា​មួយ​បាច់ ហើយ​សារភាព​ស្នេហ៍​ប្រាប់​ខ្ញុំ ប៉ុន្តែ​ពេលនោះ​ខ្ញុំ​មិនបាន​យល់ព្រម​ទេ ដោយសារ​ខ្ញុំ​មិនទាន់បាន​ត្រៀមខ្លួន​រួចរាល់​” ទោះបី នាង Nicole មិនទាន់បាន​យល់ព្រម​ទទួលយក​ស្នេហា​ថ្មី​នេះ​ក៏ដោយ​ក្តី ក៏​បុរស​ម្នាក់​នោះ​តែងតែ​ជួយ​ងូតទឹក​ឲ្យ​នាង...

កុំ​ស្មានថា​មានតែ​មនុស្ស​ទៀត​! ពេល​នឹក​គ្នា​ម្តងៗ​សុទ្ធតែ​យំ និង​ព្រុស​ផ្អើល​ភូមិ គ្រាន់តែ​ម្ចាស់​ភ្លេចខ្លួន​ស្រាប់តែ​…

...​មិនថាតែ​មនុស្ស​យើង​ទេ ដែល​កើត​មាននូវ​អារម្មណ៍​មនោសញ្ចេតនា​នឹករលឹក​ដាក់គ្នា​ទៅវិញទៅមក សូម្បីតែ​សត្វ​សុនខ​ដែល​ខ្មែរ​យើង​ច្រើន​ហៅថា អា​ភក្តី​ក៏​ចេះ​មាន​មនោសញ្ចេតនា​ដាក់គ្នា​ដែរ​។ ចំពោះ​រឿងរ៉ាវ​មនោសញ្ចេតនា​រវាង​គ្នា​របស់​អា​ភក្តី​ទាំង​២​ក្បាល​នេះ​បាន​រៀបរាប់​ឡើង​ដោយ​កញ្ញា​ដ៏​ស្រស់ប្រិមប្រិយ​ដែលជា​ម្ចាស់​អា​ភក្តី​តែម្តង​។​កញ្ញា Oranit Kittragul ដែល​ត្រូវជា​ម្ចាស់​របស់ Messy បាន​និយាយថា Messy និង Audi រស់នៅ​ផ្ទះ​ទល់មុខ​គ្នា ប៉ុន្តែ​ដោយសារ​ម្ចាស់​របស់ Audi (​សុនក​ឯកា​) តែងតែ​ចេញទៅ​ធ្វើ​ការបាត់ៗ​រាល់ថ្ងៃ និង​ទុក​ឲ្យ​វា​នៅតែ​ក្នុងផ្ទះ​នោះ ទើប​ធ្វើ​ឲ្យ​វា​តែងតែមាន​អារម្មណ៍​ឯកា និង រសាប់រសល់​។ “​នៅពេលដែល Audi មាន​អារម្មណ៍​ឯកា និង​យំ​នោះ ខ្ញុំ​តែងតែ​នាំ​ឆ្កែ​របស់ខ្ញុំ​Messy ទៅ​ជួប​ជាមួយ​វា​។ ប៉ុន្តែ​ជួនកាល ពួកវា​បាន​សម្លឹង​មើលគ្នា​ពី​របង​ផ្ទះ ហើយ​មាន​ពេលខ្លះទៀត ពួកវា​ស្រាប់តែ​ព្រុស​ឆ្លើយឆ្លង​គ្នា​។ ខ្ញុំ​មិនដឹងថា...

Michael Jackson​បង្ហាញខ្លួន​ដ៏​គួរ​ភ្ញាក់ផ្អើល​នៅលើ​សង្វៀន​កីឡាកាស​ក្នុងប្រទេស​ប្រេ​ស៊ី​ល​

​វីដេអូ​គ្លី​ប​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ឃើញ​អ្នក​កីឡាកាស​ម្នាក់​ស្លៀកពាក់​ជា​ស្តេច​ចម្រៀង​Michael Jackson រួច​សម្តែង​ក្បាច់​រាំ​ដើរ​លើ​ថា​ន​ព្រះ​ច​ន្ទ័​របស់គាត់ ។​នៅក្នុង​វីដេអូ​នេះ ឃើញ​បុរស​ម្នាក់នេះ លេង​ស្ទីល​ដូចជា​លោក Michael Jackson ទាំង​ពាក់អាវ​ដូច​គាត់ និង​ពាក់​ស្រោមដៃ​ពណ៌​ស​. ពេលដែល​គាត់​រាំ និង​ផ្តួល​គូប្រកួត​ឲ្យ​ដួល​នៅលើ​សង្វៀន​កីឡាកាស​។​ ​បុរស​ម្នាក់​នៅក្នុង​ហ្វូងមនុស្ស បាន​ស្រែក​ខ្លាំងៗ​ថា ឡើង Michael Jackson ឡើង​Michael Jackson ឡើង​Michael Jackson​។​ចំណែក​នៅក្នុង​វីដេអូ​មួយទៀត ឃើញ​អ្នក​កីឡាកាស​តែងខ្លួន​ជា​ស្តេច​ចម្រៀង​Michael Jackson​ម្នាក់នេះ បាន​ទះដៃ ខណៈដែល​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក តាម​ចង្វាក់ភ្លេង​របស់ Michael Jackson ស្រប​ពេលដែល​ហ្វូងមនុស្ស​នាំគ្នា​ស្រែក​ហ៊ោ​យ៉ាង​កងរំពង​នោះ​។​វីដេអូ​ដែល​ថត​នៅក្នុង​ប្រទេស​ប្រ​ស៊ី​ល​នេះ មាន​អ្នក​ចូល​មើល​ជាង​៧​លាន​នាក់ ចាប់តាំងពី​មានការ​ចែករំលែក​តាម Twitter​កាលពី​ថ្ងៃ​សៅរ៍ ហើយ​និង​ជា​វីដេអូ​មួយ ដែល​នាំ​ឲ្យ​អ្នក​គិតថា...

ចាប់បាន​ចង្រិត​ពូជ​អ្នក​ប្រជល់​ខ្លាំងពូកែ​មួយ​ក្បាល​ប្រៀបដូចជា​រើស​បាន​មាស​នៅតាម​វាលស្រែ​

…​នៅក្នុង​ខ្សែភាពយន្ត​បុរាណ​ចិន​ប្រិយមិត្ត​ប្រាកដជា​ធ្លាប់បាន​ទស្សនា​នូវ​ឈុត​រាជវង្ស​ស្តេច​ប្រើ​អាមាត្យ​ឲ្យ​ដើរ​ស្វែងរក​សត្វ​ចង្រៃ​មក​ប្រជល់​ជា​ល្បែង​កំសាន្ត​ដោយ​ដាក់​ភ្នា​ក់​ជា​ប្រាក់កាស​ច្រើន​ថែម​ទៀតផង​។ តាមពិតទៅ នៅក្នុង​សង្គម​ក្រៅ​ខ្សែភាពយន្ត​នា​សម័យ​រាជវង្ស​នៅក្នុង​ប្រទេស​ចិន​ល្បែង​ប្រជល់​ចង្រិត​ពេញនិយម​ណាស់ បន្ត​រហូតមកដល់​ស​ម័​យ​បច្ចុប្បន្ននេះ​។ ប្រជាជន​ចិន​និយម​លេង​កីឡា​ជល់​ចង្រិត​រាប់ពាន់​ឆ្នាំ​កន្លងមកហើយ​នាពេល​បច្ចុប្បន្ននេះ ដោយសារ​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​នេះ កាន់តែ​រីកចម្រើន ដូច្នេះ​ការវិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ ក៏​កាន់តែ​ធំ​ឡើងៗ​ដែរ​។​ កាលដើមឡើយ គេ​និយាយថា អធិរាជ​របស់​ប្រទេស​ចិន​ពេញ​ចិត្តនឹង​សមត្ថភាព​របស់​ចង្រិត​នៅក្នុង​តំបន់ Sidian នេះ​ណាស់ ដោយសារ​ចង្រិត​នៅក្នុង​តំបន់​នេះ​តែងតែ​ប្រកួត​ឈ្នះ​គេ​ជារឿយៗ​។ ហេតុ​ដូច្នេះហើយ ទើបបានជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​នា​សម័យ​បច្ចុប្បន្ន ហ៊ាន​ចំណាយ​ប្រាក់​យ៉ាងច្រើន ដើម្បី​ទិញ​ចង្រិត​ពី​តំបន់ Sidian នេះ​។​កាលពី​រដូវក្តៅ និង​រដូវ​ស្លឹកឈើ​ជ្រុះ ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ Sidian បាន​ខិតខំ​រក​ចង្រិត​ទាំង​ថ្ងៃ ទាំងយប់ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ និង​តម្រូវ​ការដែល​កំពុង​កើនឡើង​។ ប៉ុន្តែ​អ្នកលក់​ក៏ត្រូវ​បង្វឹក​សត្វ​ចង្រិត​ទាំងនោះ ឲ្យ​មាន​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែង ដើម្បី​អាច​លក់​ក្នុងតម្លៃ​ថ្លៃ​ផងដែរ​។ មិនតែប៉ុណ្ណោះ ក៏មាន​អ្នកខ្លះ​ធ្វើជា​ឈ្មួញកណ្តាល​លក់ដូរ​សត្វ​ចង្រិត និង​អ្នក​ខ្លះទៀត...

និស្សិត​ក្រមុំ​ទៀងត្រង់​…​ជិះ​កង់​ប៉ះ​ឡាន​តែ​អត់​រត់​ឈរ​ចាំ​ទទួលកំហុស​ចុងក្រោយ​រំភើប​ឥតឧបមា​

…​ប្រព្រឹត្តិ​នូវ​អំពើ​សុច្ចរិត​ទៀងត្រង់​ពុំមាន​ចិត្តវៀចវេ​រមែង​ទទួលបាន​នូវ​ផល​តបស្នង​យ៉ាង​គាប់ប្រសើរ​។ ដូច​ករណី​រឿងហេតុ​របស់​និស្សិត​ស្រី​ជនជាតិ​ចិន​ម្នាក់​ជា​ឧទាហរណ៍​ស្រាប់​…​ចៃដន្យ​នាង​បាន​ជិះ​កង់​មក​ប៉ះ​រថយន្ត​បណ្តាល​ឲ្យ​ឆ្កួត​ទឹក​ថ្នាំ​តែ​នាង​ពុំបាន​រត់គេច​នោះឡើយ គឺ​នៅ​រងចាំ​សារភាព​កំហុស​នៅ​ចំពោះមុខ​ម្ចាស់​ឡាន ចុងក្រោយ​អំពើ​សុច្ចរិត​ទៀងត្រង់​នេះ​ធ្វើ​ឲ្យ​នាង​ទទួលបាន​នូវ​អ្វីដែល​នាង​ពុំ​ធ្លាប់បាន​ដឹក​ដល់​។​នៅ​ថ្ងៃកើតហេតុ និស្សិត​ស្រី​វ័យ​១៨​ឆ្នាំ​ត្រកូល Zhang ទើបនឹង​ចេញពី​ចុះឈ្មោះ​នៅ​សាលា បាន​ជិះ​កង់​តម្រង់​ទៅ​ធនាគារ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​របស់​នាង​។ ​នៅពេល​កំពុងធ្វើដំណើរ មិន​ប្រយ័ត្ន​ក៏បាន​ធ្វើ​ឲ្យ​ឆ្កូត​ឡាន​ទំនើប​សេ​រ៊ី Lexus ES 350 មួយគ្រឿង​ដែល​ចត​នៅ​ចំណត​ឡាន​។ នាង​ពិតជា​ភ័យ​ស្លន់ស្លោរ​ខ្លាំង​មែនទែន ប៉ុន្តែ​នាង​មិនបាន​រត់​ទៅណា​ទេ​។ នាង​សុខចិត្ត​នៅចាំ​ក្បែរ​ឡាន​នោះ រហូតដល់​ម្ចាស់​ឡាន​មកដល់​តែម្តង​។ នាង​ក៏បាន​បង្ហាញ​ភាពក្លាហាន និង​និយាយ​ទៅកាន់​ម្ចាស់​ឡាន​ថា​៖“​ពូ​! ពូ​ជា​ម្ចាស់​ឡាន​នេះ​មែន​ទេ​? ខ្ញុំ​ពិតជា​សោកស្តាយ​ខ្លាំងណាស់​។ ខ្ញុំ​បាន​ជិះ​កង់​ប៉ះ​ឡាន​របស់​ពូ ហើយក៏​ធ្វើ​ឲ្យ​ឆ្កូត​បែបនេះ ដូច្នេះ​ខ្ញុំ​ក៏​សុខចិត្ត​នៅចាំ​ពូ​នៅទីនេះ​”​។ និស្សិត​ស្រី​វ័យ​១៨​ឆ្នាំ​មួយរូប ឈ្មោះថា Zhang ម្ចាស់​ឡាន​ត្រកូល លី ដែលជា​អ្នក​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ បាន​និយាយថា​“​ខ្ញុំ​ពិតជា​ឆ្ងល់​ខ្លាំងណាស់...