សង្គមប្លែកៗ

ខ្លោចចិត្ត​…​កើតមក​មាន​ជម្ងឺ​ឡប់សតិ​ថែមទាំង​ត្រូវគេ​ចងជើង​ឲ្យ​នៅ​មួយកន្លែង​ទៀត​

 …​បើ​ទីទាល់ក្រ ម្តេច​ឡើយ​មិន​នាំ​កូន​ទៅ​មន្ទីរពេទ្យ ប្រកាស​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​នានា​យកមក​ព្យាបាល មិនគួរ​ចងជើង​កូន​ឲ្យ​នៅ​មួយកន្លែង​យ៉ាង​អ​ញ្ជឹ​ង​នោះទេ​! ព្រោះ​វា​ជា​ទង្វើ​អមនុស្ស​ជាទីបំផុត​។ ក្មេងប្រុស​ពិការ​វ័យ​ជំទង់​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គ្រួសារ​ចាប់​ចងជើង​ជាប់​នឹង​អណ្តូង ប្រៀប​បីដូច​សត្វ​ធាតុ អស់​រយៈពេល​រាប់​ឆ្នាំ ដោយសារ​ពូកែ​ដើរចោល​ផ្ទះ និង​គ្មាន​លទ្ធភាព ព្យាបាល​ជំងឺ​។​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ Yang Jie មាន​អាយុ​១៧​ឆ្នាំ​។ Yang មាន​ជំងឺ​ម្យ៉ាង​ប៉ះពាល់​ខួរក្បាល​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​សតិ​មិន​នឹងន ប្រៀប​បីដូច​ជាម​នុស្ស​វិកល​ច​រិ​ក តាំងពី​គេ​នៅ​ក្មេង​មកម្ល៉េះ​។ ​បច្ចុប្បន្ន Yang រស់នៅ​ជាមួយនឹង​លោកតា​លោកយាយ ម្តាយមីង​ម្នាក់ និង​បងប្អូន​បង្កើត​ប្រុស​ស្រី​តូចៗ​២​នាក់​ផ្សេងទៀត​ក្នុងភូមិ​មួយ​នៅ​ទីក្រុង Hefei ខេត្ត Anhui ភាគ​ខាងជើង​ប្រទេស​ចិន​។​តាំងពី​ដំបូង​ឡើយ​មកម្ល៉េះ នៅពេលដែល Yang នៅ​តូច ឪពុកម្តាយ​របស់គេ​កត់សម្គាល់​ឃើញថា...

កំពូល​បុរស​ធ្មេញ​ដែក​…​ទំពារ​កែវ ទំពារ​ចាន​ដូច​ទំពារ​អំបុក​លេប​ក្អឹ​កៗ​ចូលទៅក្នុង​ពោះ​

 …​រឿងរ៉ាវ​ដ៏​អស្ចារ្យ​មនុស្ស​ទំពារ​កែវ ទំពារ​ចាន​ដូច​ទំពារ​អំបុក​លេប​ចូលទៅក្នុង​ពោះ​ដោយ​ពុំមាន​ប៉ះពាល់​ដល់​សុខភាព​បាន​កើតមានឡើង​ស្ទើរតែ​គ្រប់​ប្រទេស​ទៅហើយ ហើយ​ដែល​ក្រុម​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ក៏​ពុំទាន់​រក​ចម្លើយ​ឃើញ​នៅឡើយ​ទេ​ថា តើ​ក្រពះ​ម៉េច​ក៏​មិន​ឈឺ​…​ពីព្រោះ​អ្នកខ្លះ​គ្រាន់តែ​ទំពារ​អាហារ​លំៗ លេប​ក្អឹ​ក ក៏​គង់​មាន​ជម្ងឺ​ក្រពៈ​ទៅហើយ​។ បុរស​វ័យ​ចំណាស់​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា បុរស​ធ្មេញ​ដែក ដោយសារ​គាត់​ញៀន​ខាំ​ហូប​កែវ លេប​ចូលទៅក្នុង​ពោះ ទាំង​មិន​ភ័យព្រួយ​ពី​សុវត្ថិភាព​អាយុជីវិត​ខ្លួនឯង ប្រៀប​បីដូច​អ្នកលេង​សៀក ដ៏​មាន​ជំនាញ និង​ទេពកោសល្យ​ម្នាក់​។​ ​លោកតា Liu Zundun បច្ចុប្បន្ន​មាន​អាយុ​៧១​ឆ្នាំ​ហើយ លោកតា Zundun បានចាប់ផ្តើម​ខាំ​កែវ​ទឹក​ហូប​បណ្តើរ និង​ផឹកទឹក​បណ្តើរ បើ​គិត​មកទល់ពេលនេះ​រយៈពេល​ជាង ៣២​ឆ្នាំ​មកហើយ​។​លោកតា Zundun និយាយថា រូបគាត់​ពិតជា​ចូលចិត្ត​ខាំ​កែវ​ទឹក​ហូប​ខ្លាំងណាស់ មិន​ថា​ប្រភេទ​ណា​ឡើយ រួមមាន​កែវស្រា​បៀរ​ជាដើម​។ ប៉ុន្តែ​លោកតា​បាន​អះអាងថា គាត់​មិន​ចូលចិត្ត​ញ៉ាំ​ស្រា​បៀរ​ទេ​។ លោកតា​បន្តថា កន្លងទៅ​យូរ​ឆ្នាំ​ហើយ...

ញាក់សាច់​ប្រទះឃើញ​ស្នាដៃ​មនុស្ស​បូរាណ​យក​ឆ្អឹង​នឹង​លលា​ដ៏​ក្បាលមនុស្ស​មក​ធ្វើជា​ជញ្ជាំង​ក្នុង​ព្រះវិហារ​

…​ជា​រឿង​ដែល​គួរ​ឲ្យ​ញាក់សាច់​ណាស់​ដែល​ប្រទះឃើញ​នូវ​ស្នាដៃ​របស់​មនុស្ស​បូរាណ​ប្រើប្រាស់​ឆ្អឹង​និង​លលា​ដ៏​ក្បាលមនុស្ស​មក​ធ្វើជា​ជញ្ជាំង​…​។ ក្រុម​បុរាណ​វិទូ បាន​រកឃើញ​ជញ្ជាំង​ដ៏​ចម្លែក​សង់​ឡើង​ពី​ឆ្អឹង​មនុស្សពេញវ័យ​រាប់សិប​កំណាត់ និង​លលាដ៍ក្បាល​ជាច្រើន ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​នៅឯ​វិហា​មួយ​ក្នុង​ទីក្រុង Ghent ប្រទេស​ប៊ែ​ល​ហ្សិ​ក​។ ​ពំនូក​ឆ្អឹង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ រួមមាន​ឆ្អឹងភ្លៅ និង​ឆ្អឹងខ្នង ព្រមទាំង​លលាដ៍ក្បាល​ជាង​១,០០០ ត្រូវ​ក្រុម​អ្នកជំនាញ​ជឿថា វា​បាន​ប្រមូល​មកពី​ទី​បញ្ចុះសព​នៅ​ខាងក្រៅ​ព្រះវិហារ ដើម្បី​ទុក​កន្លែង​សម្រាប់​ផ្នូរ​ថ្មី ហើយ​ឆ្អឹង​ទាំង​នោះគេ​មិនអាច​បោះចោល​ឡើយ ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​ដាក់​គរ​លើ​គ្នា​រហូត​ក្លាយជា​ជញ្ជាំង​នៅក្នុង​ព្រះវិហារ​បែបនេះ​។ ហើយ​សំណល់​ឆ្អឹង​របស់​អ្នក​ដែល​ស្លាប់​ទាំងនោះ សុទ្ធសឹងតែ​ជា​អ្នកស្លាប់​ក្នុង​សមរភូមិ ដែល​អដ្ឋិធាតុ​ភាគច្រើន​ជា​ស្ត្រី​។ លោក Aniek De Gryse ដែលជា​អ្នកដឹកនាំ​គម្រោង​នេះ បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា​៖ នេះ​ជា​បាតុភូត​មួយ​ដែល​យើង​មិន​ធ្លាប់​ឆ្លងកាត់​ពីមុន ហើយ​នៅពេលដែល​ឈូសឆាយ​ទីធ្លា​នៅឯ​ព្រះវិហារ យើង​ក៏​ប្រទះឃើញ​ឆ្អឹង​ទាំងនោះ​។ អ្នក​ថតរូប​ម្នាក់ ដែល​បាន​ទៅ​ទស្សនា​ដល់ទី​តាំង​ផ្ទាល់ បាន​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​កម្រ​នេះ និង​លាន់មាត់​ថា​៖ វា​ជាការ​ប្រមូលផ្ដុំ​ឆ្អឹង...

ខ្លាច​វី​រ៉ុ​ស​កូ​រ៉ូ​ណា​យាយី​…​គូស្នេហ៍​មួយ​នេះ​រៀបការ​យ៉ាង​សោះកក្រោះ អត់​ហៅភ្ញៀវ​ណា​ម្នាក់​ឡើយ​

...​កូន​ក​ម្លោះ​កូនក្រមុំ​មួយគូ​នេះ​បានកំណត់​យក​ថ្ងៃ​មង្គលការ​របស់​ពួកគេ​តាំងពី​មិនទាន់​ផ្ទុះឡើង​នូវ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​ម្ល៉េះ​។ ប៉ុន្តែ​ទោះបីជា​វី​រ៉ុ​ស​កូ​រ៉ូ​ណា​ផ្ទុះឡើង​ក្តី​ក៏​ថ្ងៃ​មង្គលការ​អត់​លើក​ពេល​ដែរ​គ្រាន់តែ​ស្ថិតក្នុង​សភាព​សោះកក្រោះ​តែប៉ុណ្ណោះ​។​ក្រោយពី​មានការ​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា រដ្ឋាភិបាល​ចិន​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ចៀសវាង​ការ​ជុំគ្នា​នៅ​ទីប្រជុំជន​។ អាស្រ័យហេតុនេះ គូស្នេហ៍​មិនតិច​ឡើយ បាន​ជ្រើស​យក​ការផ្អាក​មង្គលការ​រប​ស់​ខ្លួន​។ យ៉ាងណាក្ដី ដោយសារតែ​មិនអាច​ចៀសបាន ដូចនេះហើយ លោក Zhang Long និង​អ្នកនាង Chen Xiao រស់នៅ​ខេត្ត San Dong ប្រទេស​ចិន នៅតែ​ប្ដេជ្ញាចិត្ត​រៀបការ ដោយ​វិធី​ពិសេស​។​ ​គូស្នេហ៍​មួយ​នេះ​បាន​រៀបការ​យ៉ាង​ប្រថុចញ៉ុច​នៅមុខ​ផ្ទះ​កូនក្រមុំ​។ មង្គលការ​ត្រូវ​ប្រព្រឹត្តឡើង​ដោយ​គ្មាន​ជាង​ថតរូប គ្មាន​ភ្ញៀវ​ណា​ចូលរួម​ទាំងអស់ មានតែ​ឪពុកម្ដាយ​សងខាង​ប៉ុណ្ណោះ​។​កូន​ក​ម្លោះ Zhang បាន​ឲ្យ​ដឹងថា​៖ ពួកយើង​កំពុងស្ថិត​ក្នុងពេល​ទប់​ស្កាត់​វីរុស​ឆ្លង ដូចនេះ​ពួក​ខ្ញុំ​បានសម្រេច​ចិត្ត​មិន​អញ្ជើញ​ភ្ញៀវ​ណា​ទាំងអស់​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ មង្គលការ​ក៏​ជា​សុភមង្គល​ផ្ទាល់ខ្លួន​របស់​ពួក​ខ្ញុំ​ប៉ុណ្ណោះ​។​នៅពេល​រៀបការ កូន​ក​ម្លោះ​កូនក្រមុំ​ពាក់​ម៉ាស​ឡើង​ជិត ហើយ​ពិធី​ទាំងមូល​ត្រូវបាន​ធ្វើឡើង តែ​រយៈពេល​២​នាទី​ប៉ុណ្ណោះ​។ អ្នក​ទាំង​២​គ្មាន​ពេល​ស្បថស្បែរ​នឹង​គ្នា...

ផ្នូរ​សព​កំពូល​មេទ័ព​ឆាវ​ឆាវ​ក្នុង​រឿង​សាម​កុក​ក្រុម​អ្នកស្រាវជ្រាវ​ជីក​កកាយ​រកឃើញ​

…​នៅក្នុង​ខ្សែភាពយន្ត​រឿង​សាម​កុក ឆាវ​ឆាវ​ជា​មេទ័ព​ដ៏​អង់អាច​ក្លាហាន​ពោរពេញ​ទៅដោយ​ល្បិចកល​គ្រប់បែបយ៉ាង​ធ្វើ​ឲ្យ​គូសត្រូវ​បាក់បបខ្លបខ្លាច​មិន​ស្ទើរ​នោះឡើយ​។ លុះ​ក្រោយពេល​ឆាវ​ឆាវ​អ្នក​បុរាណ​វិទូ​បាន​រុក​រកឃើញ​រាងកាយ​នៃ​សាកសព​របស់​កំពូល​មេទ័ព​ឆាវ​ឆាវ​ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​ជីក​កកាយ​រកឃើញ​។​របស់​ប្រទេស​ចិន ដែល​បាន​កប់​ទុក​ក្នុង​ផ្លូវ​ផ្នូរ​បុរាណ មាន​អាយុកាល ១ ៨០០ ឆ្នាំ ។​ផ្លូវ​ផ្នូរ​បុរាណ​ដែល​បាន​លាក់ទុក​នៅក្រោម​ដី​នេះ ត្រូវបាន​ឲ្យ​ដឹងថា​សាងសង់ឡើង​ក្នុង​ឆ្នាំ ២២០ នៃ​គ្រិស្តសករាជ គឺ​ត្រូវបាន​គេ​ជឿជាក់ថា​ជា​របស់​កំពូល​មេទ័ព ឆាវ​ឆាវ ដែលជា​មេទ័ព​ដ៏​ល្បី​ក្នុង​ចុង​រជ្ជកាល ហាន ភាគ​ខាងលិច ។​ ​តំបន់​ផ្នូរ​បុរាណ​ដ៏​ធំ​នេះ គឺ​ពិបាក​ក្នុងការ​រុករក ខណៈ​រូបរាង​ផ្នែក​ខាងលើ​នៃ​ផ្នូរ​នេះ​គឺ​ត្រូវបាន​បំផ្លាញចោល​អស់ ។ អ្នក​ប្រវត្តិវិទូ​បាន​និយាយថា ទេពកោសល្យ​ដ៏​ខ្លាំងពូកែ​ខាង​នយោបាយ និង កិច្ចការ​ដឹកនាំ​កងទ័ព​របស់ ឆាវ​ឆាវ គឺ​បានធ្វើ​ឲ្យ​គាត់​អាច​សាងសង់​រដ្ឋធានី​មួយ​ដ៏​ខ្លាំង​អស្ចារ្យ​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ។ ឆេវឆាវ​បាន​កាន់កាប់​ទីនោះ អំឡុង​សម័យកាល​នគរ ៣ ក្នុង​ឆ្នាំ ២០៨...

អរគុណ​ដែល​លោក​ប្តី​បោះបង់​អូន​ចោល​…​ទើប​ធ្វើ​ឲ្យ​អូន​មាន​ស្មារតី​រឹងប៉ឹង​

…​ភ្លាមៗ​ក្រោយពី​ជួប​គ្រោះថ្នាក់​ធ្លាក់ខ្លួន​ពិការ​ស្រាប់តែ​ត្រូវ​ប្តី​បោះបង់ចោល ដំបូង​ឡើយ​ស្ត្រី​ម្នាក់នេះ​មាន​អារម្មណ៍​តូចចិត្ត​ជាខ្លាំង​រហូត​គិតថា ដែនដី​មួយ​នេះ​អី​ក៏​ខ្មៅ​ងងឹត​ម្ល៉េះ​ចំពោះ​នាង​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​នាង​ពុំ​បណ្តោយ​ឲ្យ​ភាព​ពិការ​និង​ការបាត់បង់​ស្នេហា​មក​បំផ្លាញ​ឆាកជីវិត​របស់​នាង​នោះដែរ​។ ទីបំផុត​ការប្រឹងប្រែង​របស់​នាង​ទទួលបាន​នូវ​ស្នាមញញឹម​រីក​យ៉ាង​ស្រស់បំព្រង​រហូត​មានពេលខ្លះ​ភ្លេច​ថា​នាង​ពិការ​ទៀតផង​។​កាលពី​ឆ្នាំ ២០០៨ មាន​គ្រោះរ​ញ្ជូ​ន​ដី​ដ៏​ខ្លាំង​មួយ​បាន​វាយប្រហារ​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់​។ មនុស្ស​ជាច្រើន​បែកបាក់​គ្រួសារ ហើយ​រឿង​ដ៏​សោ​កស​ង្រែ​ង​នេះ ក៏បាន​កើត​ឡើងលើ​ស្ត្រី​ស្រស់ស្អាត​ម្នាក់​ដែរ​ឈ្មោះ Liao Zhi ដោយ​នាង​ត្រូវ​បាត់បង់​ជើង​ទាំង ២ និង​កូនស្រី​ជាទី​ស្រឡាញ់​អាយុ ១​ឆ្នាំ​។​ ​មុនពេល​សោកនាដកម្ម​កើតឡើង ស្ត្រី Liao Zhi បានរស់នៅ​ជាមួយ​គ្រួសារ​ដ៏​រីករាយ ប៉ុន្តែ​ប្តី​នាង​បាន​បោះបង់​នាង​ចោល ក្រោយពេល​នាង​ត្រូវ​ពិការ​ជើង​ទាំងសងខាង ដោយ​គ្រោះ​រញ្ជួយ​ដី​។​នៅពេល​បាត់បង់​ជើង​ទាំងសងខាង និង​ត្រូវ​ប្តី​បោះបង់ចោល ស្ត្រី Liao Zhi ទទួលរង​បន្ទុក​យ៉ាងខ្លាំង​ក្នុង​ជីវិត ខណៈ​គាត់​គឺជា​អ្នករាំ និង​គ្រូបង្ហាត់​រាំ​ផងដែរ ប៉ុន្តែ​នាង​មិន​បោះបង់ចោល​ការតស៊ូ​ឡើយ​។...

ម្តាយ​ចិត្ត​កប៉ាល់ភ្លើង ឈ្លោះ​គ្នា​ភ្លាម​ទៅ​ទិញ​កាំភ្លើង​ភ្លែត​បាញ់​ផូង​អត់​ញញើត​ដៃ​

…​ក្រោយពី​ដឹងថា​កូនស្រី​របស់ខ្លួន​មាន​ផ្ទៃពោះ​ជាមួយ​មិត្ត​ប្រុស​ដោយ​ពុំទាន់​បាន​រៀបការ​…​ស្ត្រី​ជា​ម្តាយ​មាន​អារម្មណ៍​ក្តៅក្រហាយ​តិចៗ​ទៅហើយ តែ​ពេល​អាច​សង្កត់​ភ្លើងកំហឹង​បាន​…​។​លុះដល់​កូនស្រី​ចង់​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ប្រុស​ស្នេហ៍​ភ្លើងកំហឹង​ក៏​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​!​។​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​បាញ់សម្លាប់​ក្មេងប្រុស​ជំទង់​ម្នាក់ ដែលជា​សង្សារ​របស់​កូនស្រី​ខ្លួន​។​ ​យោងតាម​សារព័ត៌មាន Atlanta Journal-Constitution បាន​ឲ្យ​ដឹងថា អ្នកស្រី Paw Law បាន​បាញ់សម្លាប់​យុវជន​ឈ្មោះ Nyatole Eh អាយុ​១៧​ឆ្នាំ ត្រូវជា​មិត្ត​ប្រុស​កូនស្រី​ខ្លួន នៅក្នុង​ផ្ទះល្វែង​មួយកន្លែង​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​តំបន់ Ponce de Leon Avenue​។ ស្ត្រី​ជា​ម្តាយ​ដែលមាន​វ័យ ៥៧​ឆ្នាំ​រូបនេះ បាន​ខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​បានដឹងថា​កូនស្រី​វ័យ​១៨​ឆ្នាំ​របស់ខ្លួន​មាន​ផ្ទៃពោះ​ជាមួយ​មិត្ត​ប្រុស ហើយ​ចង់​ចាក​ចេញពីផ្ទះ ដើម្បី​ទៅ​រស់នៅ​ជាមួយគ្នា នៅឯ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​។​ព្រោះតែ​ខឹង​រឿង​កូនស្រី​មាន​ផ្ទៃពោះ ម្តាយ​ហ៊ាន​ទិញ​កាំភ្លើង​បាញ់សម្លាប់​មិត្ត​ប្រុស​របស់​កូន​ខ្លួនឯង លោក Jason Elliot...

ស្មូម​យាចក​ប្រែធាតុ​ដើរ​សុំទាន​នៅ​អាស៊ី​ដល់​ជួប​ស្នេហា​ប្រើ​សំដី​ឈ្លើយ​…​លា​ហើយ​អាស៊ី​គ្មាន​ថ្ងៃ​វិល​វិញ​

…​ដើរ​ឲ្យ​យ៉ាង​តត្រុក​សោះ​នៅលើ​ដងផ្លូវ​នៅលើ​ដងផ្លូវ​នៃ​បណ្តា​ប្រទេស​ក្នុង​អាស៊ី​ដើម្បី​សុំទាន​…​មិនគួរ​សោះឡើយ​ពេល​បាន​ទៅ​ជួប​ស្នេហា​ស្រាប់តែ​បញ្ចេញ​នូវ​កាយវិការ​បែប​ជម្លើយ​...​មិន​ខុស​អី​ពី​ឆ្លងស្ពាន​រួច​រុះ​ស្ពាន​នោះ​ចោល​។​នៅក្នុង​ឥរិយាបថ​ផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ អ្នកសុំទាន «​ជើង​ធំ​» ដែល​ត្រូវបាន​កត់ត្រា​ចូលក្នុង​បញ្ជីខ្មៅ​របស់​ចិន និង​ច្រាន​ចេញពី​បណ្តា​ប្រទេស​ដទៃៗ​ទៀត នៅក្នុង​អាស៊ី ចំពោះ​ការសុំ​ទាន​ខុសច្បាប់​របស់គាត់ និង​ចំណាយលុយ​ប្រមូលបាន​ទាំងនោះ​ទៅលើ​ស្រា និង​ស្រី​ញី​នៅ​ពេលយប់ បានសម្រេច​ចិត្ត​រស់នៅ​ជាមួយ​នារី​វ័យក្មេង​ស្បែក​ខ្មៅ​រូប​ស្រស់​ម្នាក់​ហើយ ។​ ​ពិតមែន​ណាស់ អ្នកសុំទាន «​ជើង​ធំ​»​ម្នាក់ នេះ​ដែលមាន​ឈ្មោះថា Benjamin Hols បាន​រៀបការ​ជាមួយ​កូនក្រមុំ​សញ្ជាតិ​អាហ្វ្រិក​ម្នាក់ នៅក្នុង​ប្រទេស Gambia ។​បុរស​រូបនេះ​បាន​ផុស​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា គាត់​បាន «​លង់​ស្នេហ៍​» ក្រមុំ​នៅ Banjul, Gambia ដោយ​អម​ជាមួយ​រូបភាព​អាពាហ៍ពិពាហ៍​ដ៏​រីករាយ គាត់​ថើប​កូនក្រមុំ​អាហ្វ្រិក ដែល​ស្ថិតក្នុង​ឈុត​រ៉ូ​ប​ការ​ពណ៌​ស​ដ៏​ស្រស់ស្អាត ។​​គាត់​បាន​ហៅ​ក្រុមគ្រួសារ​របស់​នាង​ថា «​គ្រួសារ​ថ្មី​របស់គាត់​» និង​បានសរសេរថាៈ «​លា​ហើយ​អាស៊ី លា​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ​!...

រកឃើញ​ទីក្រុង​គួរ​ឲ្យ​ខ្លាច កប់​ក្រោម​ដី​អស់កាល​២០០០​ឆ្នាំ​

…​នៅ​បណ្តា​ប្រទេសមួយ​ចំនួន​ក្រុម​អ្នកស្រាវជ្រាវ​បាន​រុករក​ប្រទះឃើញ​នូវ​ទីក្រុង​បូរាណ​ដែល​លិច​កប់​នៅក្នុង​ទឹក ឬ​កប់​នៅក្នុង​ស្រទាប់ដី​។ ជាថ្មី​ម្តងទៀត​នេះ ទីក្រុង​ក្រោម​ដី​អាយុកាល​2,000​ឆ្នាំ ត្រូវបាន​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់ ប៉ុន្តែ​អ្វីដែល​គេ​ឃើញ​នៅក្នុង​ទីក្រុង​នោះ​គឺ​ហួស​ពី​ការគិត​ទុក និង​គួរ​ឲ្យ​ខ្លាច​។ វា​មាន​ទីតាំង​ស្ថិត​នៅក្បែរ​ទីក្រុង​Samen​។​ ​នៅទីនេះ​អ្នក​បុរាណវិទ្យា​បាន​ជីក​រុករក​ក្នុង​បន្ទប់ក្រោមដី​ធំៗ​ចំនួន​៥០ ដែល​គេ​ជឿថា​ជា​ផ្ទះ​កាលពី​2,000​ឆ្នាំមុន​។ បន្ទាប់ពី​រយៈពេល​១២​ឆ្នាំ​នៃ​កំណាយ​នៅទីនេះ អ្នកស្រាវជ្រាវ​បានឃើញ​មាននូវ​វត្ថុ​បុរាណ​រាប់មិនអស់ គ្រោងឆ្អឹង​មនុស្ស និង​បន្ទប់​ចំនួន​50​ដែលមាន​ទំហំ​ខុសៗ​គ្នា​និង​ភ្ជាប់​គ្នា​ដោយ​រូង​ក្រោម​ដី ដែល​ត្រូវបាន​កសាងឡើង​ប្រហែល​2,000​ឆ្នាំមុន​ក្នុងពេល​ដួលរលំ​នៃ​អាណាចក្រ​Achaemenid និង​ការកើតឡើង​នៃ​អាណាចក្រ Parthian មុន​គ​.​ស​។​យ៉ាងណាក៏ដោយ​អ្វីដែល​គួរ​ឲ្យ​ខ្លាច​នោះ​គឺ អ្នកជំនាញ​បាន​រកឃើញ​នូវ​គ្រោងឆ្អឹង​ចំនួន​ប្រហែល​60 ហើយ​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា មាន​អ្វី​កើតឡើង​ចំពោះ​ទីក្រុង​ក្រោម​ដី​នេះ ហើយ​ហេតុអ្វី​បានជា​វា​ត្រូវបាន​គេបោះបង់​ចោល​។​​តាម​អ្នកជំនាញ ទីតាំង​នេះ​ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលបំណង​ជាច្រើន​ទៅតាម​សម័យកាល​ផ្សេងៗ​គ្នា ដោយ​ដំបូង​វា​ជា​កន្លែង​ប្រារព្ធ​ពិធី​សាសនា បន្ទាប់​មកជា​កន្លែង​បញ្ចុះសព និង​ក្រោយមក​ប្រើ​ជា​ជំរក​ពេល​មាន​អាសន្ន​។ ការធ្វើ​កំណាយ​នៅតែ​បន្តធ្វើ​ទៀត ដោយ​សង្ឃឹមថានឹង​រក​ឃើញ​បន្ទប់​បន្ថែមទៀត និង​អាច​សិក្សា​បន្ថែមទៀត​ពី​ទីក្រុង​បុរាណ​ក្រោម​ដី​នេះ​៕

ក្លាហាន​មែន ស្ត្រី​ស្រស់ស្អាត​ហក់​សង្គ្រប់​ជួយសង្គ្រោះ​ជីវិត​បុរស​ម្នាក់​ដែល​បម្រុង​រត់​ចូល​រថភ្លើង​

​មនុស្ស​មួយចំនួន​តូច​ដែល​បាន​ជួបប្រទះ​នឹង​បញ្ហា​ក្នុង​ជីវិត​នៅពេល​គិត​រក​ដំណោះស្រាយ​មិន​ចេញ​ក៏មាន​គំនិត​មួយ​ចង់​ធ្វើអត្តឃាត​ខ្លួនឯង​ដើម្បីអោយ​បាន​ផុតពី​បញ្ហា​ដែល​កំពុង​ជួបប្រទះ​។ ក៏ប៉ុន្តែ​បំណងប្រាថ្នា​ទាំងនោះ​មិនមែន​ទទួលបាន​ជោគជ័យ​រហូត​នោះឡើយ ព្រោះ​ជួនកាល​អាយុ​របស់គេ​នៅ​ថ្លៃ​មិន​ស្លាប់ ឬ​តាម​ជំនឿ​និយាយថា​មិនទាន់​អស់​អាយុ​។ ជាក់ស្តែង​ដូចជា​ករណី​មួយ​នេះ​យ៉ាង​អ​ញ្ជឹ​ង ដែល​បុរស​ម្នាក់​គិត​ខ្លី​ចង់​សម្លាប់ខ្លួន ប៉ុន្តែ​ការប៉ុនប៉ង​របស់គាត់​មិនបាន​សម្រេច​ឡើយ ព្រោះតែ​បាន​វី​រះ​នារី​ដ៏​ស្រស់ស្អាត​ជួយសង្គ្រោះ​ជីវិត​របស់គាត់​ទាន់ពេលវេលា​។ ​បើ​យោង​តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​អោយឃើញ​បុរស​ម្នាក់​កំពុងនិយាយ​ទូរស័ព្ទ​ដោយ​អារម្មណ៍​មួម៉ៅ និង​បញ្ចេញ​កាយវិកា​ហាក់ដូចជា​ថប់​ប្រមល់​យ៉ាងខ្លាំង​ដោយ​គាត់​បាន​ក្រវ៉ាត់​ចោល​កាបូប​យួរដៃ​និង​អង្គុយ​យកដៃ​ខ្ទប់​ក្បាល​ខណៈពេល​នោះ មាន​ស្ត្រី​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​បាន​ដើរ​កាត់មុខ​គាត់​ឃើញ​នូវ​សភាព​តប់ប្រមល់​របស់​គាត់​ក៏បាន​ដើរមក​មើល​បំណង​ចង់​និយាយ​លួងលោម​គាត់ ស្រាប់តែ​ពេលនោះ​បុរស​រូបនោះ​ក៏​រត់​យ៉ាង​លឿន​បម្រុង​ឲ្យ​រថភ្លើង​បុក​ស្លាប់​តែ​ត្រូវ​ស្ត្រី​ស្រស់ស្អាត​រូបនេះ​ស្ទុះ​ទៅ​ចាប់​ជាប់​មិន​ឲ្យ​រូបគេ​ចោល​សង្ខារ​នោះឡើយ​។ បន្ទាប់ពី​រឿងនេះ​បាន​ចែកចាយ​តាម​បណ្តាញ​សង្គម​មានមតិ​ជាច្រើន​បាន​កោតសរសើរ​ទៅ​ស្ត្រី​រូបនោះ​ជាខ្លាំង​ដែល​ក្លាហាន​ហក់​ទៅ​ជួយសង្គ្រោះ​ជីវិត​បុរស​នោះបាន​សម្រេច​ហើយក៏​មានមតិ​មួយចំនួនទៀត​បាន​បញ្ចេ​ញ​មតិ​លើកទឹកចិត្ត​ទៅដល់​បុរស​នោះ​កុំអោយ​គិត​ខ្លី​ដូចនេះ​ម្តងទៀត​។​មនុស្ស​ប្រុស​ភាគច្រើន តែងតែ​និយាយថា​ស្ត្រី​ជា​មនុស្ស​ទន់ខ្សោយ និង​មិនសូវមាន​ភាពក្លាហាន ប៉ុន្តែ​វា​មិនមែនជា​ការពិត​នោះទេ ហើយ​ក្នុង​វីដេអូ​នេះ វា​គ្រប់គ្រាន់​បញ្ជាក់ថា បុរសៗ​ទាំងអស់នោះ​យល់​ខុស​ទាំងស្រុង​។​ក្នុង​វីដេអូ​នេះ​បានបង្ហាញ​ពី​ស្ត្រី​ម្នាក់​ដែលមាន​ភាពក្លាហាន ដោយ​ហ៊ាន​ប្រថុយ​ជីវិត​ដើម្បី​ជួយ​បុរស​ម្នាក់ ដែល​បំរុង​រត់​ចូល​រថភ្លើង​។​​បើតាម​វីដេអូ​ចាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញថា បុរស​នោះ​ទំនង​ជាមាន​វិបត្តិ​យ៉ាងខ្លាំង ដល់​ថ្នាក់​ហ៊ាន​រត់​ចូល​រថភ្លើង ប៉ុន្តែ​គាត់​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល ដោយ​ស្ត្រី​ម្នាក់ ក្នុងចំណោម​ស្ត្រី​ពីរ​នាក់​ដែល​បាន​ដើរកាត់​គាត់​៕