សិល្បៈកម្សាន្ត

តារាភាពយន្ត​ស្រី​ល្បីឈ្មោះ​បោះ​សំឡេង​មួយរូប​ប្រចាំ​ភូមា​សម្រេចចិត្ត​បួស ព្រោះ​បញ្ហា​ស្នេហ៍ ?

​កាលពីពេល​ថ្មីៗ​នេះ ចែករំលែក​តៗ​គ្នា​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម ជាមួយនឹង​រូបភាព​របស់​តារាភាពយន្ត​ស្រី ល្បីឈ្មោះ​បោះ​សំឡេង​មួយរូប​ប្រចាំ​ភូមា គឺ​កញ្ញា Soe Pyae Thazin​។ ដោយសារតែ​ភាពយន្ត​រូប​ស្រស់​នោះ បានសម្រេច​ចិត្ត​បោះបង់​ជីវិត​ជាតា​រា រស់នៅ​បែប​ស៊ីវីល័យ​បង្វែរ​ទៅរក​ផ្លូវ​ព្រះធម៌​ដើម​តាម​គន្លង ព្រះពុទ្ធសាសនា វិញ​ម្តង ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ ​យោងតាម​ទំព័រ Buddhism For World Peace And Humanity បាន​ឲ្យ​ដឹង​តារា​ស្រី​រូបនោះ​គឺជា​តារា​សម្តែង តារា​ម៉ូ​ដែល និង​ជា​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប នៅក្នុង​ប្រទេស​ភូមា​។ ហើយ​គោលបំណង​របស់​នាង ក្នុងការ​បួស​ធ្វើជា​ដូនជី​នេះដែរ គឺ​ដើម្បី​ទទួលយក​ជីវិត​សាមញ្ញ ជ្រើសរើស​ផ្លូវធម៌​ធ្វើតាម ការ​មា​គា៍ របស់​ព្រះពុទ្ធ​ដើម្បី​ឈានដល់​គោលដៅ​នៃ​ជីវិត តាម​អ្វីដែល​នាង​ចង់បាន​។​ ​ទោះជា​យ៉ាងណាក្តី ផ្អែម​តាម​ប្រភព​អ្នក​ចែកចាយ​រូប​របស់​តារា​ស្រី​រូបនេះ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា...

ចង់ដឹង​អត់​! មង្គលការ នី រតនា យក​សម្អាងការ​តម្លៃ​ប៉ុន្មាន​?

​បើតាម​ការទម្លាយ​ព័ត៌មាន​ពី​ប្រភព​អាច​យកជាការ​បានបញ្ជាក់​ថា នី រតនា និង​ភរិយា បាន​ចំណាយ​លើ​សម្អាងការ​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​អស់​ជាង 8​ពាន់​ដុល្លារ ហើយ​តម្លៃ​នេះ ជា​តម្លៃ​ដែល​ម្ចាស់​សម្អាងការ​បាន​បន្ធូរ​បន្ថយ​។​ ​នេះ​បាន​បើ​យោងតាម​ការរៀបរាប់​ពី​ម្ចាស់​សម្អាងការ​ស្ទីល​ថ្មី​ស្រី​តុ​ប ប្រាប់ថា សម្អាងការ​របស់​អ្នកនាង​បានរៀបចំ 12 ឈុត សម្រាប់​អាពាហ៍ពិពាហ៍​របស់លោក នី រតនា និង កញ្ញា ហេង សុវណ្ណ​ភក្ដិ​ណា សុទ្ធតែជា​ឈុត​ស្អាតៗ ថ្មីៗ​សន្លាង នឹងមាន​លក្ខណ​បែប​បុរាណ​ប្រពៃណី​តែម្ដង​។ ​អ្នកនាង​ស្រី ម៉ុ​ច បន្ដថា ល្ងាចម្សិលមិញ បាន​ប្រើប្រាស់ 5 ឈុត សម្រាប់​ពិធី​សូត្រ​មុន រីឯ​ពេលព្រឹក​នេះ​មាន​4​ឈុត និង ពេល​ល្ងាច មាន​3 ឈុត...

សុខ ដែន ប្រាប់​ពី​មូលហេតុ​ដែល​អ​វត្ដ​មាន​យូរ​ក្នុងការ​សម្ដែង​ភាពយន្ដ

​អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​លោក​សុខ ដែន ខាន​បញ្ចេញ​ទេពកោសល្យ​ក្បាច់គុន​វាយតប់​នៅក្នុង​ខ្សែភាពយន្ដ​បន្ទាប់ពី​ទទួល​ភាពល្បីល្បាញ​ក្នុង​រឿង​«​លួង​ព្រះស្ដេច​កន​»​។​ជួប​តារា​សម្ដែង​ផ្នែក​ក្បាច់គុន​រូបនេះ​ក្នុងឱកាស​ក្រុង​ពាលី​រឿង​«​ពិស​ស្នហ៍​» លោក​ប្រាប់ថា​អ​វត្ដ​មាន​ក្នុង​សិល្បៈ​រយៈពេល​យ៉ាងយូរ​ដោយ សារ​មាន​កត្ដា​មួយចំនួន​។​ ​ស្ទើរ​តែមួយ​ប្រទេស​ទៅហើយ​ដែល​គេ​បាន​ស្គាល់​លោក​សុខ ដែន ជា​តារា​សម្ដែង​មាន​ទេពកោសល្យ​ក្បាច់គុន​យ៉ាង​ពិសេស រហូត​មាន​អ្នកខ្លះ​ប្រសិទ្ធ​នាម​លោក​ថា កែង​ឆេះ​ស្រុក​ខ្មែរ​ទៀតផង ដោយ​គេ​មើលឃើញថា រឿង​ដែលមាន​ឈុត​ឆាក​វាយតប់​ច្រើន​មាន​វត្ដ​មាន​លោក ជាក់ស្ដែង​ដូចជា​រឿង​«​ពិស​ស្នេហ៍​» របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​អ៊ីចឹង គឺ​លោក​ជា​តួ​ធំ​មួយ​ក្នុងការ​បង្ហាញ​ក្បាច់គុន​របស់​ខ្មែរ​។​ ​លោក​សុខ ដែន បាន​ប្រាប់ថា ថ្វីត្បិតតែ​ទីផ្សារ​ភាពយន្ដ​នាពេល​បច្ចុប្បន្ន​មានការ​រី​ចម្រើន បើ​ប្រៀបធៀប​ទៅ​ជាង​១០​ឆ្នាំមុន​ក៏ដោយ ប៉ុន្ដែ​ទីផ្សារ​ក្បាច់គុន​ក្នុង​វិស័យ​ភាពយន្ដ​ហាក់​មិនទាន់​ទូលំទូលាយ​នៅឡើយ​។ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​តារា​សម្ដែង​ដែលមាន​ទេពកោសល្យ​ក្បាច់គុន​ដូចជា​រូបលោក​ពុំ​សូវ​មានការ​ងារ​ធ្វើ មមាញឹក​។​ ​តារា​សម្ដែង​រូបនេះ​បន្ថែមថា បញ្ហា​ទីផ្សារ​ជា​កត្ដា​ចម្បង ប៉ុន្ដែ​ពេលខ្លះ​នៅមាន​ផលិតកម្ម​ទាក់ទង​រក​លោក​អោយ​សម្ដែង លោក​ក៏មាន​កិច្ចការផ្ទាល់ខ្លួន​ត្រូវបំពេញ​ជា​ចាំបាច់​មិនអាច​ដកឃ្លា​បាន​កត្ដា​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​លោក​ហាក់​ចាក​ឆ្ងាយ​ពី​ការសម្ដែង​វិស័យ​ក្បាច់គុណ​។ ទោះយ៉ាងណា​ប្រាប់ថា កន្លងមក​ទោះបីជា​លោក​ពុំមាន​ពេល​គ្រប់គ្រាន់​បាន​សម្ដែង​ក្បាច់គុន​ដោយផ្ទាល់​ក្នុង​ភាពយន្ដ ឬ​ខារ៉ាអូខេ​ក៏ដោយ​ក៏​ភាគច្រើន​លោក​មាន​តួនាទី​ជា​អ្នករៀបចំ​ក្បាច់គុន​ឲ្យ​តារា​សម្ដែង​ដទៃ​វាយតប់​គ្នា​ក្នុង​ឈុត​ឆាក​សម្ដែង​ផងដែរ​។​ ​ទោះយ៉ាងណា​តារា​សម្ដែង​សាច់ដុំ​ធំៗ​រូបនេះ​បាន​បញ្ជាក់ថា​«​យូរ​មានឱកាស​សម្ដែង​ខ្លួនឯង​ម្ដង ទើប​ខ្ញុំ​ប្ដេជ្ញា​ចិ​ត្ដ​ហើយ​ថា នៅក្នុង​រឿង​«​ពិស​ស្នេហ៍​» ខ្ញុំ​ដើរតួ​ជា​ទាហាន​ជំនិត​របស់​ព្រះ​ជ័យ​ដែល​តួឯក​នោះ ខ្ញុំ​នឹង​ប្រឹងប្រែង​រិះរក​ក្បាច់​ថ្មីៗ​ដែលជា​ចំណី​ចក្ខុ​របស់​ពុក​ម៉ែ​បងប្អូន​មក​បង្ហាញ​តាមរយៈ​ខ្សែភាពយន្ដ​នេះ​ឲ្យ​កាន់តែ​ជក់​ចិ​ត្ដ​»​។​ ​ទោះយ៉ាងណា​តារា​សម្ដែង​ក្បាច់គុន​ដែល​ធ្លាប់​គ្រង​តំណែង​តួឯក​មិន​ក្រោម​៤​រឿង​រូបនេះ​បាន​ពោលថា ថ្វី​ត្បិ​តែ​ការសម្ដែង​មាន​តិច ក៏​លោក​ពុំ​តូច​ចិ​ត្ដ​ដែរ ព្រោះ​ស្ថាន​ភាពយន្ដ​របស់​ខ្មែរ​ហាក់​ពុំទាន់​ផ្ដោតទៅលើ​ការ​វាយតប់​ខ្លាំង​។...

ព្រះកាយ ច័ន្ទ កំពុងមាន​កង្វល់​ខ្លាំង​ជាមួយ​សម្លៀក​ពាក់​បុរាណ ខណៈ​ក្លាយជា​តួ​ស្ដ្រី​របាំ

​ទោះបីជា​មានឱកាស​បាន​ក្លាយ​តួឯក​ជាច្រើន​រឿង​ក៏ដោយ ប៉ុន្ដែ​កញ្ញា ព្រះកាយ ច័ន្ទ បាន​សម្ដែង​នូវ​ក្ដីកង្វល់​យ៉ាងខ្លាំង គ្រា​ដែល​ក្ដីកង្វល់​នេះ​ត្រូវបាន​នាង​ចាត់ទុកថា ជា​រឿង​រសើប​សម្រាប់​ទស្សនិកជន​ទូទាំងប្រទេស ក្នុងឱកាស​ដែល​នាង​ក្ដាប់បាន​តំណែង​តួឯក​ស្រី​នៅក្នុង​រឿង​«​ពិស​ស្នេហ៍​» ជា​វណ្ណ​កម្ម​ថ្មី​មួយទៀត​របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​។​ ​បន្ទាប់ពី​បញ្ចប់​ពិធី​ក្រុង​ពាលី​រឿង​«​ពិស​ស្នេហ៍​» កញ្ញា ព្រះកាយ ច័ន្ទ បានបង្ហាញ​ពី​ទឹកមុខ​រីករាយ​លាយឡំ​នឹង​ក្ដីបារម្ភ​នៅពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ប​ណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ថា នាង​មាន​ភាពសប្បាយ​រីករាយ​ដោយសារតែ​អ្នកដឹកនាំ​រឿង​នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ បានផ្ដល់​ឱកាស​ឲ្យ​នាង​សម្ដែង​ជា​តួឯក​ស្រី​តួ​ឈ្មោះ រា​ជនី​ស្ងួន ដែលជា​ស្រី្ដ​របាំ​នៅក្នុង​រឿងនេះ​។ អ្វីដែល​ធ្វើ​ឲ្យ​នាង​រំភើប​នោះ​គឺ​នាង​ជា​អតីត​សិស្ស​របាំ​នៅក្នុង​សាលា​វិចិត្រសិល្បៈ​ដែល​មានការ​ហាត់រៀន​បាន​យ៉ាង​ត្រឹមត្រូវ​ជិត​២០​ឆ្នាំ​មកហើយ ប៉ុន្ដែ​ពុំដែល​បាន​យក​ទេព​កោ​លស​ល្យ​នេះ​មក​បង្ហាញ​ទស្សនិកជន​ឡើយ​។ ​ ​កញ្ញា ព្រះកាយ ច័ន្ទ បញ្ជាក់​ក្នុង​រឿង​«​ពិស​ស្នេហ៍​»​នេះ​ដូចជា​ការផ្ដល់​ឱកាស​ស​ម្រា​ប់​ខ្ញុំ​ឲ្យ​បង្ហាញ​ទេពកោសល្យ​រាំ​របាំ​ទៅកាន់​អ្នកគាំទ្រ​និង​ទស្សនិកជន​របស់ខ្ញុំ​ដូច្នេះ​ដែរ​»​។ ទោះយ៉ាងណា​នាង​ក៏​បង្ហាញ​ការ ព្រួយបារម្ភ​ទៅលើ​សម្លៀកបំពាក់​បុរាណ ពិសេស​នោះ​គឺ​ម្កុ​ជ តែម្ដង​។ ដោយ​នាង​ប្រាប់ទៀតថា ម្កុ​ជ​របស់​នាង​ដែល​ត្រូវ​ពាក់​លើ​ក្បាល ជា​គំរូ​ម្កុដ​ស្ដ្រី​របាំ តាំងពី​១០០​ឆ្នាំមុន​ម្លេះ ជា​ស្ត្រី​របាំ​លាបមុខ​ស​។ ហើយ​ម្កុដ នេះ​ពុំ​សូវ​មាន​ច្រើន​ទេ ហើយក៏​ពិបាក​ស្វែងរក​ដែរ​។...

ម្ចាស់​បទ «​ម៉េ​ម៉ា​យ​សប្បាយចិត្ត​»​ធ្វើ​ឲ្យ​សាន ផានិត រំភើប​ដោយ​ដឹងថា​នឹង​ប៉ះគ្នា​នៅ​កូ​រ៉

​បន្ទាប់ពី​ជោគជ័យ​ក្នុង​បទ​«​មេម៉ាយ​សប្បាយ​ចិ​ត្ដ​» បាន​កែប្រែ​មុខមាត់ កិ​ត្ដ​យស​របស់​កញ្ញា រ័ត្ន រចនា ឲ្យ​កាន់តែ​ខុសប្លែក​ឆ្ងាយ​ពី​ពេលមុន​។ ដូច្នេះហើយ​ទើប​នាង​បញ្ជាក់​ប្រាប់ថា ក្នុងឱកាស​ដែល​បាន​ចេញទៅ​សម្ដែង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង នាង​នឹង​ប្រឹង​បង្កើន​ប្រជាប្រិយភាព​បន្ថែម​របស់​នាង​។ ​នាឱកាស​ឆ្លង​ឆ្នាំ​សាកល​បងប្អូន​ពលករ​កូរ៉េ នឹង​បាន​រាំលេង​កំសាន្ដ ជាមួយ​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ដែល​នឹង​បង្ហាញមុខ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដូចជា​កញ្ញា​រ័ត្ន រចនា លោក​សាន ផានិត កញ្ញា​រ៉ូ​លីន...

អស់ទាស់​! ព្រាប សុវត្ថិ មិន​ត្រឹមតែ​បោះទុន​វិនិយោគ​ទេ ថែមទាំង​យក​កិ​ត្ដិ​យស​មក​ធានា​ទៀត​

​ស្ថិតនៅក្នុង​គម្រោង​វិនិយោគ​ដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ​២០​លាន​ដុល្លារ ទៅលើ​ការ​ពុះ​ដី​ឡូ​តិ៍​និង​ការ​សង់ផ្ទះ​វីឡា ដែលមាន​ជាការ​រួម​ហ៊ុន​គ្នា​រវាង​តារាចម្រៀង​ល្បី​ពីររូប​នៅ​ហង្ស​មាស និង​ឧកញ៉ា​ឡេង ណា​វា​ត្រា​។ តារាចម្រៀង​ចាស់វស្សា លោក​ព្រាប សុវត្ថិ បាន​អះអាងថា គម្រោង​នេះ​ពិតជា​ល្អ​និង​គួរ​ឲ្យ​ជឿ​ទុក​ចិ​ត្ដ​បាន​។​ ​មូលហេតុ​លោក​ព្រាប សុវត្ថិ លើកឡើង​បែបនេះ​គ្រា​ដែល​មានការ​ចោទ​ពី​អ្នកសារព័ត៌មាន​ក្នុងស្រុក ក្នុងឱកាស​នៃ​ការធ្វើ​ស​ន្និសិត​កាសែត​នា​ថ្ងៃ​៨ ធ្នូ ថា​តើ​គម្រោង​វិនិយោគ​នោះ​គួរ​ឲ្យ​ជឿ​ទុក​ចិ​ត្ដ​បាន​កម្រិតណា​? លោក​ព្រាប សុវត្ថិ បាន​អះអាងថា អតិថិជន​អាច​ជឿ​ទុក​ចិ​ត្ដ​បាន​ទាំងស្រុង​ដោយ​ការវិនិយោគ​នេះ​ធ្វើ​ទៅតាម​លក្ខណៈ​ផ្លូវច្បាប់ មាន​ឯកសារ​ស្របច្បាប់​។ ម្យ៉ាង​យោងតាម​កេរ្ដិ៍ឈ្មោះ​លោក​ផ្ទាល់ លោក​ខេមរៈ សិរីមន្ដ និង​ឧកញ៉ា​ឡេង ណា​វ៉ា​ត់​ត្រា ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​អតិថិជន​ទុក​ចិ​ត្ដ​បាន ព្រោះ​អ្នក​ទាំងបី​រូប​សុទ្ធតែ​ប្រជាជន​ខ្មែរ​បាន​ស្គា​ស់​យ៉ាងច្បាស់​ទៅហើយ​ដូច្នេះ​ពួកលោក​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ដិ​យស កេរ្តិ៍ឈ្មោះ​ដែល​ធ្លាប់​សាង​មក​នោះទេ​។​ ​គួរ​បញ្ជាក់ថា តារា​ទាំងបី​បានប្រកាស​យ៉ាង​មុខមាំ​ថា នឹងធ្វើ​អោយ​ជំនួញ​ដីធ្លី និង​បើក​សាងសង់​បុរី​របស់ខ្លួន​ក្លាយជា​គម្រោង​កាន់តែ​ធំ​ក្នុងពេល​បន្តបន្ទាប់ ខណៈដែល​ក្រោយពី​បើក​គម្រោង​យក្ស​នៅ​ម្ដុំ​ផ្សារ​ព្រៃទទឹង​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​នេះ ក៏​នឹងមាន​គម្រោង​បន្តបន្ទាប់​ទៀត ដោយ​មិន​បែក​ហ៊ុន​គ្នា​ឡើយ...

អស់ទាស់ ព្រាប សុវត្ថិ និង​ខេមរៈ សិរីមន្ត ដាក់ទុន​រកស៊ី​រួមគ្នា រាប់លាន​ដុល្លារ​

កាលពីពេល​ថ្មីៗ​នេះ​លេច​ញ​ចេញ​ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​គេ​មិន​នឹកស្មានថា តារាចម្រៀង​ល្បីល្បាញ​ពីររូប​លោក ព្រាប សុវត្ថិ និង​លោក​ខេមរៈ សិរីមន្ត​ដែល​ធ្លាប់តែ​លេច​ឮថា មានការ​ប្រកួតប្រជែង​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្លា​លើ​វិថី​សិល្បៈ​និង​ជីវិត​ឯកជន​នាពេល​កន្លងមក បែរជា​មិន​ត្រូវរ៉ូវ​ចាប់ដៃគ្នា​រកស៊ី​នៅលើ​របរ​តែមួយ​។​ ទោះយ៉ាងណា​រឿង​ទាំងនេះ​វា​គ្រាន់តែ​ជា​រឿង​អតីត​របស់​តារាចម្រៀង​ទាំងពីរ​រូប​តែប៉ុណ្ណោះ យ៉ាងណា​ម៉ិ​ញ​អ្នក​ទាំង​ពីរបាន​ចំណាយ​ទុន​ច្រើន​លាន​ដុល្លារ​បើក​ជំនួញ​រួមគ្នា ដែល​នេះ​គឺជា​ដំណឹង​បិទ​បញ្ចប់​ចំពោះ​ការ​យល់ថា​នៅ​ខាងក្រៅ​ឆាក​អ្នក​ទាំងពីរ​មិនសូវ​ចុះសម្រុង​នឹង​គ្នា​។ យោងតាម​ការ​បង្ហោះ​លើ​ផេ​ក​បុរី​ឡេង​ណា​វ៉ា​ត់​ត្រា បាន​អះអាងថា លោក​ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ក្រោយពី​ទទួលបាន​ជោគជ័យ​ក្នុង​គម្រោង​ដីធ្លី​ពុះ​លក់​រៀងខ្លួន អ្នក​ទាំងពីរ​បានសម្រេច​ចិត្ត​បោះទុន​រួមគ្នា​តែមួយ​ជាមួយ​ក្រុមហ៊ុន​ឡេង​ណា​វ៉ា​ត់​ត្រា​តែម្ដង ដោយ​គម្រោង​ថ្មី​នេះ គឺ​ធំ​ជាង​គម្រោង​មុនៗ​ទ្វេ​រដង ហើយ​សម្រាប់​ដើមទុន​ក៏​មិនតិចជាង​២០​លាន​ដុល្លារ​។ ​តាមរយៈ​សារ​នោះបាន​បញ្ជាក់ថា តារាចម្រៀង​ទាំងពី​មិន​ត្រឹមតែ​បើក​គម្រោង​ថ្មី​ពុះ​លក់​ដី​ឡូ​តិ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចាយ​ទុនសង់​វីឡា​ដាក់លក់ ដែល​នេះ​គឺជា​គម្រោង​មហាសេដ្ឋី ដែល​មិន​ធ្លាប់មាន​សម្រាប់​តារាចម្រៀង​នៅក្នុង​ពិភព​សិល្បៈ​។ ជាក់ស្ដែង​លោក ឡេង ណា​វ៉ា​ត់​ត្រា បានទទួល​ស្គាល់ និង​លាតត្រដាង​ថា លោក ព្រាប សុវត្ថិ និង លោក​ខេមរៈ...

យស បូ​វណ្ណៈ និង​ចាន់​តារា​ទី ជួបគ្នា​ធ្វើ​ឲ្យ​មហាជន​រំជួល​ចិ​ត្ដ​

​បន្ទាប់ពី​បែក​គ្នា​អស់​រយៈពេល​ជិត​២០​ឆ្នាំ នៃ​ការ​សាង​ស្នាដៃ រួមគ្នា​អតីត​តារា​សម្ដែង​ជើងចាស់​ទាំងពីរ​លោក​យស បូ​វណ្ណៈ និង​អ្នកនាង​ចាន់ តារា​ទី បាន​អោប​រិត​គ្នា​យ៉ាង​រំភើប​ចិ​ត្ដ​នៅមុខ​មហាជន​រហូត​ធ្វើ​ឲ្យ​អ្នកខ្លះ​ស្ទើរតែ​ទប់ទឹក​ភ្នែក​ពុំបាន ខណៈ​លោក​យស បូ​វណ្ណៈ បាន​ឈាន​ជើង​មកដល់​ព្រលានយន្ដហោះ​ភ្នំពេញ​ភ្លាម ដើម្បី​មក​សម្ដែង​រួមគ្នា​នៅក្នុង​រឿង «​លោកឪពុក​» ជា​វណ្ណ​កម្ម​របស់​ផលិតកម្ម​មហាហង្ស​។​ ​លោក​យស បូ​វណ្ណៈ​អតីត​តារា​សម្តែង​មានឈ្មោះ​បោះ​សម្លេង​ដែល​ប្រជាជន​ខ្មែរ​បាន​ស្គាល់​យ៉ាងច្បាស់​កាលពី​ទស្សវត្ស​ទី​៨០​នង​៩០​បានធ្វើ​ដំណើរ​មក​ទឹកដី​កំណើត​ជាថ្មី​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​ខានមក​កម្ពុ​ជាជាង​១០​ឆ្នាំ​ទៅហើយ​។​ ​អ្វីដែល​គួរអោយ​រំភើប​ចិ​ត្ដ​នោះគេ​ឃើញ​មាន​តារា​សម្ដែង​ស្រករ​ក្រោយ​ជាច្រើន​បាន​ទៅ​ចូលរួម​ទទួល​ដំណើរ​លោក​យស បូ​វណ្ណៈ ក្នុងនោះ​អ្នកនាង​ចាន់ តារា​ទី បាន​សម្ដែង​នូវ​អារម្មណ៍រ​ភើ​ប​ជាងគេ​ដោយសារតែ​តារា​សម្ដែង​ពីរ​ដួង​នេះ ធ្លាប់បាន​សាង​ស្នាដៃ​រួមគ្នា​ផងដែរ​ដូចជា​នៅក្នុង​រឿង​«​ចង់ដឹង​សាកល​មើល​?»​។ ​ជាមួយគ្នានេះដែរ​លោក យស បូ​វណ្ណៈ បាន​បញ្ជាក់ថា ថ្វីដ្បិតតែ​លោក​បាន​ទៅ​រស់នៅ​បរទេស​ក៏ពិតមែន ប៉ុន្ដែ​ជារឿយៗ​លោក​តែងតែ​ទទួលយក​ការសម្ដែង​ឲ្យ​ផលិតកម្ម​នៅក្រៅ​ប្រទេស​ផងដែរ ដោយសារតែ​លោក​ជាប់​ឈាម​ជា​អ្នកសិល្បៈ​យ៉ាង​ដិតដាម​បំផុត​។ ដូច្នេះហើយ​ទើប​លោក​សម្រេច​ចិ​ត្ដ​ចាយ​ពេលវេលា​រយៈពេល​ជិត​មួយខែ ដើម្បី​សម្ដែង​រឿង​«​លោកឪពុក​» ។ ជាង​នេះ​តារា​សម្ដែង​ជើងចាស់​រូបនេះ​បាន​បញ្ជាក់ថា លោក​មាន​ក្ដីរំភើប​ដោយសារតែ​បាន​មានឱកាស​មក​បង្ហាញ​ទេពកោសល្យ​សម្ដែង​សម្រាប់​បម្រើ​ឲ្យ​ប្រជាជន​ខ្មែរ​សាជាថ្មី ពិសេស​បានរួម​ការងា​រ​ជាមួយ​ដៃគូ​ចាស់​តាំងពី​ជំនាន់​ទសវត្ស​ទី​៩០​។​ ​ដោយឡែក​អ្នកនាង​ចាន់...

​នី​តា វរវង្ស ទោះ​បាន​តំណែង​តួ​កាច​ក៏​ស្កប់​ចិ​ត្ដ​ដែរ​

​បន្ទាប់ពី​កញ្ញា​នី​តា វរវង្ស ធ្លាប់បាន​បង្ហើប​ប្រាប់ថា នាង​នឹង​ធ្វើអោយ​ខ្លួន​លេចធ្លោ​ក្នុងការ​សម្ដែង​ភាពយន្ដ​នោះ ថ្មីៗ​នេះ​គេ​សង្កេតឃើញថា នាង​ពិតជា​ដណ្ដើមបាន​ប្រជាប្រិយភាព​ពី​មហាជន​ពិតប្រាកដ​មែន​។​ ​កន្លងមក​តារា​សម្ដែង​រូប​ស្រស់​នី​តា វរវង្ស​បាន​និយាយ​ប្រាប់ថា នាង​ចង់អោយ​ទស្សនិកជន​ជាច្រើន​ទទួលស្គាល់​នូវ​ទេពកោសល្យ​សម្ដែង​របស់ខ្លួន ដោយសារតែ​នាង​មាន​និស្ស័យ​តាំងពី​កំណើត​ផង និង​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ផង​។ ជាការ​ពិត​ថ្មីៗ​នេះ​នាង​តែងតែមាន​វត្ដ​មាន​ក្នុងការ​សម្ដែង​ភាពយន្ដ​ភាគ​របស់​ស្ថានីយទូរទស្សន៍​ជាច្រើន​។​ជាក់​សម្ដែង​នាពេលខាងមុខ​ឆាប់ៗ​នេះ​នាង​នឹង​បង្ហាញខ្លួន​នៅក្នុង​រឿ​«​មិ​ត្ដ​ឫស្យា​»​។​ ​ជួប​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​«​មិ​ត្ដ​ឫស្យា​»​ដែលជា​វណ្ណ​កម្ម​ថី្ម​របស់​ស្ថា​នី​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ កញ្ញា​នី​តា វរវង្ស បាន​ប្រាប់ថា កន្លងមក​នាង​ទទួលបាន​ការសម្ដែង​ច្រើន​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍ ហើយ​ភាគច្រើន​សម្ដែង​ជា​តួ​កាច​។ យ៉ាងណា​ម៉ិ​ញ​នៅក្នុង​រឿង​«​មិ​ត្ដ​ឫស្យា​»​នេះ​អ្នកដឹកនាំ​រឿង​ក៏​តម្រូវអោយ​នាង​សម្ដែង​ជា​តួ​ឆ្នាស់​ដែរ​។​ ​កញ្ញា នី​តា វរវង្ស បញ្ជាក់ថា​៖«​កាលពី​ចូល​សិល្បៈ​ដំបូង​ខ្ញុំ​ធ្លាប់​ប្រាថ្នា​ចង់​សម្ដែង​ជា​តួអង្គ​ធំ​មួយរូប​ដែរ ពិសេស​តួ​ស្លូត​តែម្ដង ប៉ុន្ដែ​ក្រោយពី​សម្ដែង​ជាច្រើន​រឿង​ត្រូវបាន​អ្នកដឹកនាំ​រឿង​ប្រាប់ថា ទម្រង់​មុខ​ខ្ញុំ​ស៊ី​ទៅនឹង​តួ​ឆ្នាស់ គួបផ្សំ​នឹងមាន​ការគាំទ្រ​ទៅលើ​តួអង្គ​បែបនេះ​ផង​ខ្ញុំ​គិតថា ទោះបីជា​តួ​ង​កាច​ឆ្នាស់​ក៏​ខ្ញុំ​សប្បាយ​ចិ​ត្ដ​ដែរ ព្រោះ​ការសម្ដែង​ផ្ដោត​សំខាន់​លើ​ការគាំទ្រ​។ បើ​ទស្សនិកជន​គាំទ្រ​លើ​តួអង្គ​ឆ្នាស់​ដូច្នេះ​មានតែ​ខ្ញុំ​ប្រឹង​បង្កើន​ទេពកោសល្យ​ខ្លួន​បន្ថែមទៀត​»​។​ ​ទោះជា​យ៉ាងនេះ​ក្ដី​តារា​សម្ដែង​វ័យក្មេង ដែល​ទទួលបាន​បទពិសោធ​ន៍​ច្រើន​រឿង​ហើយ​នោះ បាន​ប្រាប់ទៀតថា ក្នុង​ការងារ​សិល្បៈ​ទោះបីជា​អោយ​នាង​សម្ដែង​តួអង្គ​ប្រភេទ​ណា​ក៏​នាង​អាចទៅរួច​ដែរ តែ​អ្វី​សំខាន់​គឺ​នាង​ត្រូវធ្វើ​តម្រូវ​ចិ​ត្ដ​អ្នកគាំទ្រ​ខ្លួន​។ ជាមួយគ្នានេះដែរ​នាង​ក៏​បង្ហាញ​ក្ដី​រំពឹង​ក្នុង​រឿង​«​មិ​ត្ដ​ឫស្យា​»​ថា​ពិតជា​មានការ​គាំទ្រ​ជាង​មុន​។ នាង​នឹង​ប្រឹងប្រែង​អោយ​អស់ពី​សមត្ថ​ភាពមិន​អោយ​ចាញ់​រឿង​មុនៗ​ឡើយ​។​ម្យ៉ាង​រឿងនេះ​ក៏បាន​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ល្បីៗ​ជាច្រើន​ផងដែរ​៕

លោក ខេមរៈ សិរីមន្ត ទម្លាយ​ការពិត​អំពី​ស្ថានភាព​របស់​ខេមរៈ ស្រី​ពៅ នឹងត្រូវ​ឆ្លងកាត់​ការវះកាត់​ដ៏​គ្រោះថ្នាក់​មួយ​

​បន្ទាប់ពី​បាត់​មុខ​អស់​រយ​:​ពេល​ជាច្រើន​ឆ្នាំ​មក នៅ​ទីបំផុត​បងប្រុស​បង្កើត​របស់​តារាចម្រៀង​នាង ខេមរៈ ស្រី​ពៅ បានបង្ហាញ​នូវ​ស្ថានភាព​ពិតប្រាកដ​នៃ​ជំងឺ​របស់​នាង​ហើយ ដោយ​ត្រូវ​ឆ្លងកាត់​ការវះកាត់​ដ៏​គ្រោះថ្នាក់​មួយ​។​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ខេមរៈ សិរីមន្ត ។​ ​លោក ខេមរៈ សិរីមន្ត ដែលជា​កំពូល​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បាន​បង្ហោះ​រូបថត​ប្អូនស្រី​មួយ​សន្លឹក​លើ​ហ្វេ​ស​បុក ដោយ​រៀបរាប់ថា ជាច្រើន​ឆ្នាំ​មកនេះ ប្អូនស្រី​ដ៏​កំសត់​ម្នាក់នេះ​មិនដែល​ចង់ឃើញ​fan​ដែល​គាំទ្រ​គាត់​ពិបាកចិត្ត​ព្រោះតែ​ស្ថានភាព​ជំងឺ​របស់គាត់​ឡើយ​គាត់​ចង់ឃើញ​fan​គាត់​រីករាយ​គ្រប់ពេលវេលា​... តែ​ក្នុងនាម​ខ្ញុំ​ជា​បងប្រុស​របស់គាត់​ចង់​ប្រាប់​បងប្អូន​ទាំងអស់គ្នា​ថា​នៅពេល​ខាងមុខនេះ​គាត់​ត្រូវ​ឆ្លងកាត់​ការវះកាត់​ដ៏​គ្រោះថ្នាក់​មួយ​...​ខ្ញុំ​ជា​បងប្រុស​ជូនពរ​ប្អូន​ឲ្យ​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នេះ​បើ​បងប្អូន​ស្រលាញ់​នឹង​គាំទ្រ​គាត់​ម​ជូនពរ​គាត់​ឲ្យ​ឆ្លង​ផុត​គ្រោះ​នេះ​ផង ដើម្បី​គាត់​មាន​សុខ​ភាពល្អ​មក​បំពេញការងារ​សិល្បៈ​វិញ​ណា​។​ ​ជុំវិញ​បញ្ហា​នេះ នៅក្នុង​សំណេរ​របស់លោក ខេ​មរ​: សិរីមន្ត ពុំបាន​បញ្ជាក់ថា​ប្អូនស្រី​របស់លោក កើត​ជំងឺ​អ្វី​នោះទេ ប៉ុន្តែ​គេ​ករណីនេះ ត្រូវបាន​គេ​សង្ស័យ នាង​កំពុង​សម្ងំ​ព្យាបាល​អា​ល័ក​ហ្ស៊ី​ស្បែក ដោយសារតែ​នាង​ប្រើ​ផលិតផល​ខុស​។ ​គួរ​រម្លឹក​ដែរ​ថា កាលពីពេល​កន្លងទៅនេះ តារាចម្រៀង ខេមរៈ ស្រី​ពៅ បានប្រកាស​ប្រាប់​មហាជន​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​នឹង​វិល​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​វិញ​ក្រោយពី​បាត់​មុខ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ នាង...