សុខភាព

វេជ្ជបណ្ឌិត​ខ្មែរ​ម្នាក់​នៅ​វៀតណាម ត្រូវ​បានដាក់​ដោយឡែក បន្ទាប់ពី​ព្យាបាល​អ្នក​ផ្ទុក COVID-19

​យោងតាម​ការ​បង្ហោះ​នៅលើ​ផេ​ក​ហ្វេ​ស​បុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ សង្គម​អំពី​គ្រូពេទ្យ​ខ្មែរ​ម្នាក់​បានដាក់​ឲ្យ​នៅ​ដោយឡែក​នៅ មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ហាណូយ តាម​ពត៌មាន​ដែល​ទទួលបាន​គឺ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “ បកប្រែ​ខ្មែរ​មានន័យថា...

ក្រសួងសុខាភិបាល ប្រកាស​ព័ត៌មាន​ជុំវិញ​មនុស្ស​ធ្លាប់​ពាក់ព័ន្ធ​បុរស​ម្នាក់​នៅ​ខេត្តសៀមរាប !

​បន្ទាប់ពី បុរស​ជនជាតិ ខ្មែរ​វ័យ​៣៨​ឆ្នាំ​ម្នាក់​ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើតេស្ដ​រកឃើញ​លទ្ធផល​វិជ្ជមាន​ថា មាន​ឆ្លង​វីរុស COVID-19 ដោយសារ​លោក​ធ្លាប់បាន​ប្រាស្រ័យ ទាក់ទង​ផ្ទាល់​ជាមួយនឹង​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​វីរុស​នេះ ក្រោយ​ចេញ​ផុតពី​កម្ពុជា​ទៅដល់​មាតុភូមិ​កំណើត​ខ្លួន​។ ​លោកស្រី ឱ វណ្ណឌី​ន​បាន​បន្តថា ការសន្និដ្ឋាន​របស់​ក្រុមការងារ​បច្ចេកទេស ដែលមាន​បុគ្គលិក​អង្គការ​សុខភាព​ពិភពលោក បុគ្គលិក​មជ្ឈមណ្ឌល​ប្រយុទ្ធ​និង​ជំងឺឆ្លង នៃ​សហរដ្ឋអាមេរិក បុគ្គលិក​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បុគ្គលិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ សាធារណៈ ក្រុមការងារ​ក្រសួងសុខាភិបាល និង​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត សៀមរាប បាន​ប្រជុំ​ពិភាក្សាគ្នា​យ៉ាង​លម្អិត​ក្រោយពី​មានការ​ធ្វើការ​តាមដាន និង​ស្រាវជ្រាវ​យ៉ាងសកម្ម តាំងពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ គឺ​មិនទាន់មាន​ការចម្លង​ចូលទៅក្នុង​សហគមន៍​ណាមួយ​នៅក្នុង​ខេត្តសៀមរាប​នៅឡើយ​ទេ​។ ហើយ​ការចម្លង​នេះ គឺមាន​តែ​លើ​បុគ្គល​ជនជាតិខ្មែរ...

បងប្អូន​!!!​ប្រសិនបើ កើត​ជំងឺ​ក្រួស​ក្នុង​ថង់​ប្រមាត់ រក​ស្មៅ​លាជផ្ទុះ​ចុះ​អត់​ខុស​បំណង​ឡើយ​

ស្មៅ​លាជផ្ទុះ គឺជា​ឱសថ​ធម្មជាតិ​ជួយ​ព្យាបាល​ជំងឺ​ក្រួស​ក្នុង​ថង់​ប្រមាត់​យ៉ាង​ពួ​កែ​ស័ក្តិ​សិទ្ធ​ដោយ​មិន​ចំណាយ​ប្រាក់​។​ជា​បទពិសោធន៍ របស់​ក្មួយ​ស្រី Sok Njong ដែល​បាន​ផ្ញើ​មកឱ្យ​ខ្ញុំ​ចែករំលែក​បន្ត​ដល់​ប្រជាជន​ខ្មែរ​យើង ពី​លទ្ធផល​ដែល បានជា​សះស្បើយ​ពី​ជំងឺ ក្រួស​ក្នុង​ថង់​ប្រមាត់ ជាមួយនឹង​ការព្យាបាល​ដោយ​ឱសថ​ធម្មជាតិ​ស្មៅ​លាជផ្ទុះ​នេះ ហើយ​បើ​អ្នកជំងឺ​មិនទាន់​សម្រេចចិត្តថា​វះកាត់​ទេ​អាច​សាកមើល​បាន​។​ ​ប​ច្ចុ​ប្ប​នេះ​មាន​ជំងឺ​ប្លែកៗ​មុខជា​ច្រើន​ចេញមក​វាយលុក​យ៉ាងធ្ងន់ធ្ងរ​លើ​សុខភាព​មនុស្ស ហើយ​ជំងឺ​ខ្លះ​ក៏​អាច​ព្យាបាល​ជាសះស្បើយ ឯ​ជំងឺ​ខ្លះទៀត ពិបាក​នឹង​ព្យាបាល​ខ្លាំងណាស់ ហើយ​អ្នកជំងឺ​ទទួល​រង់​ការឈឺចាប់​ខ្លាំង​ទៀតផង តួយ៉ាង​ដូចជា​ជំងឺ ក្រួស​ក្នុង​ថង់​ប្រមាត់ តែ​ជំងឺ​នេះ​គឺ អាច​ព្យាបាល​តាម​វិធី​ធម្មជាតិ​បានដែរ តើ​ស​មុខសញ្ញា​បែបណា​ដែល​យើង​អាច​សន្ម​ត់​ថា​ជា​ជំងឺ​ក្រួសក្នុងប្រមាត់​? មុខសញ្ញា​របស់​វា​គឺ​៖-​អ្នកជំងឺ​ឈឺពោះ​ខ្លាំង ឈឺ​មិន​បាត់ ឧស្សាហ៍​ទាស់​នោម​ទៅពិនិត្យ​បើ​មាន​ក្រួស​។​-​ក្នុងករណី​ដែលមាន​មុច​សញ្ញា​ដូចខាងលើ​សូមអ្នក​សាកល្បង​វិធីសាស្ត្រ​ដូចខាងក្រោម​៖​លោកអ្នក​គ្រាន់តែ យក​ដើម គ្រាប់​ផ្ទុះ (​ពេល​គ្រាប់​វា​ទុំ​ត្រូវ​ទឹក ឬ​យក​ដាក់​ក្នុង​មាត់​វា​នឹង​ផ្ទុះ​) ហាល​អោយ​ស្ងួត​ដោយ​ខ្យល់​មិនអោយ​ត្រូវ​កំដៅថ្ងៃ​ទេ ហើយ​យក​ថ្នាំ​ដែល​ហាល​ស្ងួត​មួយ​ដៃ​ធំ​ដាំ​ជាមួយ​ទឹក​១​លីត្រ ដាំ​អោយ​ពុះ​រយៈពេល ១០​នាទី យកមក​ហូប​រាល់ពេល​ជំនួស​ទឹក​ធម្មតា​។...

សំណួរ-ចម្លើយ វីរុស​កូ​រ៉ូ​ណា (​កូ​វីដ​១៩ / COVID-19)៖ ចំណេះដឹង​ឪពុកម្តាយ​គួរស្វែងយល់​

​តើ​អ្វី​ទៅជា​វីរុស​កូ​រ៉ូ​ណា “ ប្រភេទ​ថ្មី “ ?​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (CoV) គឺជា​វីរុស​ថ្មី​នៃ​អម្បូរ​វីរុស​កូ​រ៉ូ​ណា​។​​ជំងឺ​ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា ជំងឺ​វីរុស​កូ​រ៉ូ​ណា​ឆ្នាំ​២០១៩ (​កូ​វីដ​១៩/COVID-19) ដែល​ពាក្យកាត់ “CO” តំណាងឱ្យ​ពាក្យ corona (​កូ​រ៉ូ​ណា​) “VI” តំណាងឱ្យ​ពាក្យ virus (​វីរុស​) និង “D” តំណាងឱ្យ​ពាក្យ disease (​ជំងឺ​)​។ កាលពីមុន ជំងឺ​នេះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា "​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ឆ្នាំ​២០១៩" ឬ "2019-nCoV"​។​​វីរុស COVID-19 គឺជា​វីរុស​ថ្មី​មួយ​ដែលមាន​ទំនាក់ទំនង​ទៅនឹង​អម្បូរ​នៃ​វីរុស​ដូចគ្នា​នឹង​ជម្ងឺ​រោគសញ្ញា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (SARS)...

កើតមាន ជំងឺ​ស្បែក ជំងឺ​ស្រែង​អង្គែស៊ី​ក្បាល រោគ​ផ្សិត ដំបៅ​រលួយ ជាដើម​ឱសថ​ស័ក្តិ​សិទ្ធ​ដុះ​នៅក្បែរ​ផ្ទះ​សោះ​…

​យ៉ាងណាមិញ ដង្ហិត​ជា​ចុ​ល្ល​ព្រឹក្ស​តូច​មួយ​ប្រភេទ​មាន​ដើមកំណើត​នៅ​អាមេរិក​ខាងត្បូង​។​គេ​ដាំ​ក្បែ​ផ្ទះ​នៅ​សម្រាប់​ល្អមើល​ផង។ +​ព្យាបាល​រោគ​ស្រែង យក​ស្លឹក​ស្រស់​បុក​អោយ​ម៉ដ្ឋ ដាក់​អំបិល​ឬ​កំបោរ​ស្លា​ម្លូ​ចូល​បន្តិច​រួច​លាប​លើ​កន្លែង​កើត ១​ថ្ងៃ​២​ដង រយៈពេល​៧​ថ្ងៃ​នឹង​បានជា​។​– ដើម​ដង្ហិត​មានលទ្ធភាព​អាច​សំឡាប់​មេរោគ ផ្សិត បំបាត់​មេរោគ​ជម្ងឺ បំបាត់​បរាសិត​–​ថែម​លើ​នេះ វា​អាច​បញ្ចុះ​ទឹកនោម លាង​សំអាត​ជាតិ​អាក្រក់​ពី​ក្នុង​ខ្លួន ជួយ​បញ្ចុះលាមក​– វា​ជាដើម​ថ្នាំ​ស័​ក្ត​សិទ្ធិ អាច​ព្យាបាល​ជំងឺ​ស្បែក​ធម្មតា ឬ​ជំងឺ​ស្បែក​ក្លាយ​មាន​ខ្ទុះ ស្រែង​រមាស់ ធ្លាក់ស រលាក​រមាស់​ទ្វា​មាស ស្រែង​ស៊ី​ស្បែកក្បាល រមាស់​ទឹក​ស៊ីជើង ស្អុយ​ក្រចក រើម​ទ្វារ​មាស ត្រអក ស្រែង​ទឹកដោះ​កូន​ងែ​ត​ដំបៅ​រលួយ​។​ +​ដើម្បី​ព្យាបាល​– គេ​បេះ​ស្លឹក​ដែល​នៅ​បៃតងខ្ចី យកមក​បុក​បំពោក ឬ​បុក​លុ​ញ​ត្រដុស​លើ​កន្លែង​ឈឺ ឬ​បុក​ច្របាច់​យក​ទឹក​ស្រស់ៗ លាប​លើ​ដំបៅ ២​ទៅ​៣​ដង​ក្នុង​១​ថ្ងៃ​។​– គេ​អាច​យក​ស្លឹក​ដាំទឹក...

ឈឺធ្មេញ​កុំអាល​ឆ្លេឆ្លា​ខ្ទប់មាត់​មុខជូរ​ហួញ​អំបិល​និង​ស្លឹក​ស្តៅ​ជួយ​អ្នក​បាន​

​កុំថាឡើយ​ឈឺធ្មេញ ដង្កូវ​ស៊ី ទោះ​ធ្មេញ​ពុក​ក៏​បាត់​ដែរ ដោយ​ប្រើ​ឱសថ ២​មុខ​នេះ​! ថែមទាំង​ធ្វើឱ្យ​ធ្មេញ​ស​ស្អាត​ទៀតផង​។ ស្លឹកម្លូ​អាចជួយ​អ្នក​បាន​អាការ​:​ឈឺធ្មេញ ដង្កូវ​ស៊ី​ធ្មេញ និង​ពុក​ធ្មេញ ភាគច្រើន​គេ​សង្កេតឃើញ​កើតមាន​ចំពោះ​កុមារ​តូចៗ ក្មេង​វ័យ​ជំទង់ និង​មនុ​ស្សវ័យ​ចំណាស់​។​ហេតុផល​ដល់​ធំ​នៃ​ការកើត​ជំងឺ​នេះ គឺ​ប​ណ្តោ​ល​មកពី​កង្វះ​អនាម័យ ការវាយប្រហារ​ពី​ពពួក​បាក់តេរី និង​ខ្វះ​សារធាតុ​រ៉ែ​នៅក្នុង​របប​អាហារ​ជាដើម​។​ប៉ុន្តែ​កុំ​បារម្ភ​អី អ្នក​អាច​ប្រើប្រាស់​ឱសថ​បុរាណ​ពីរ​ប្រភេទ បើទោះបីជា​បញ្ហា​ឈឺធ្មេញ ឬ​ធ្មេញ​ពុក​ក៏​អាច​ព្យាបាល​បានដែរ​។​ +​អំបិល​​អំបិល​ត្រូវបាន​គេ​ប្រើ​ក្នុងការ​ប្រឆាំងនឹង​ពពួក​បាក់តេរី សម្លាប់​មេរោគ កាត់បន្ថយ​ការ​រលាក បន្ធូរបន្ថយ​កា​ររ​ឈឺចាប់​។​​របៀប​ប្រើ​៖–​យក​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ដាក់​នៅក្នុង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​ចំនួន​១​កែវ​–​ខ្ពុរមាត់​ចំនួន ៥០ ទៅ ៦០​វិនាទី ដោយ​ផ្តោត​សំខាន់​ទៅលើ​តំបន់​ដែល​រង​នូវ​ផលប៉ះពាល់​–​អនុវត្ត​មួយថ្ងៃ​ឲ្យ​បាន​៣​ដង រហូត​ទាល់តែ​ធ្មេញ​លែង​ឈឺ​។​+​ស្លឹក​ស្តៅ​​ស្លឹក​ស្តៅ​មិន​ត្រឹមតែ​អាចជួយ​រក្សា​ធ្មេញ​ឲ្យ​ស្អាត​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​អញ្ចាញ នឹង​ធ្មេញ​មាន​សុខ​ភាពល្អ​ថែមទៀត​។​​របៀប​ប្រើ​៖​ចំពោះ​ការប្រើប្រាស់​គ្មានអ្វី​ពិបាក​នោះទេ គ្រាន់តែ​អ្នក​ទំពារ​ត្រួយ​ស្តៅ​មួយថ្ងៃ​ឲ្យ​បាន​២ ទៅ​៣​ដង បាក់តេរី​ដែល​នៅជាប់​តាម​ជើងធ្មេញ​នឹងត្រូវ​កម្ចាត់​គ្មាន​សល់ ហើយ​ធ្មេញ​ក៏​លែងមាន​បញ្ហា​ដង្កូវ​ស៊ី ឬ​ពុក​ទៀត​ដែរ​។​​ទោះជា​យ៉ាងណាក៏ដោយ...

បើ​មិន​ជឿ​សាក​សិន បើ​ស្ត្រេ​ស​ខ្លាំង គួរ​ទៅ​លាងចាន​

…​ពាក្យចាស់​មួយ​ឃ្លា​បាន​ពោលថា​…«​ស៊ូ​ចង្អៀត​ផ្ទះ​កុំ​ឲ្យ​តែ​ចង្អៀតចិត្ត​» បានសេចក្តីថា​...​ផ្ទះមួយ​មាន​សមាជិក​រស់នៅ​ជុំគ្នា​ច្រើន​នាក់​មែន តែបើ​ទឹក​ចិត្តល្អ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ភាព​រកាំរកូស​គ្មាន​កើតឡើង​នោះទេ​។​ប៉ុន្តែ​បើ​កើតមាន​ចិត្ត​ទាស់​លិច​ទាស់​កើត ទោះជា​រស់នៅ​គ្នា​តិច​ក៏ដោយ ក៏​ធុញថប់​ក្នុង​ចិត្ត​ដូច​មាន​ដុំថ្ម​សង្កត់ពីលើ​ដើមទ្រូង​យ៉ាង​អញ្ចឹង​។ ជាការ​ពិតណាស់ សម្រាប់​អ្នក​ដែល​រស់​នៅមាន​គ្នាច្រើន​នៅក្នុង​ផ្ទះ ពិត​ជាមាន​អារម្មណ៍​ថា​អស់កម្លាំង ពេល​ក្រឡេក​ទៅ​មើល​ចានបាយ​ដែល​បរិភោគ​រួច​មួយពេលៗ និង ជារឿយៗ គឺ​អ្នក​តែងតែ​ចង់​គេចវេស មិន​លាងចាន​ឆ្នាំង​នោះឡើយ ។​​ ការពិតទៅ យោងតាម​ការសិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញថា ការលាង​ចាន​ជួយ​ឱ្យ​អ្នក​កាត់បន្ថយ​ស្ត្រេ​ស និង ការ​ធុញថប់​ទៅវិញ​ទេ ប្រសិនបើ​អ្នកធ្វើ​វា​ចេញពី​ចិត្ត ។ នេះ​បើតាម​ការសិក្សា​របស់​ក្រុម​អ្នក​ស្រា​ជ្រាវ​នៃ​សាកលវិទ្យាល័យ​រដ្ឋ Florida ដែល​សិក្សា​ទៅលើ​សិស្ស​ប្រមាណ​ជា​៥១​នាក់ ដែល​បាន​លាងចាន​ច្រើន ។​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹង​បន្ទាប់ពី​ធ្វើការ​អង្កេត​ជាមួយ​អ្នក​ទាំង​៥១ រួចហើយ​ជាមួយនឹង​ការឱ្យ​ពួកគេ​ធ្វើតាម​សកម្មភាព​ខ្លះៗ​ដែល​បានរៀបចំ​ពេល​កំពុង​លាងចាន ដែលមាន​សរសេរ​នៅក្នុង​ក្រដាស “​ចំនុច​ដែល​ត្រូវ​ប្រុងប្រយ័ត្ន និង​ត្រូវ​អាន​” ដែល​និយាយ​អំពី​ការដកដង្ហើម​ចេញចូល ការ​ផ្ចង់អារម្មណ៍ នឹង​ទទួលយក​រូបភាព​ទាំងអស់​ពេល​យើង​កំពុង​ធ្វើ​ជាដើម ។​​ជា​លទ្ធផល បានបង្ហាញ​ឱ្យ​យើង​ឃើញថា...

ក្រសួងសុខាភិបាល នឹង​ស្វែងរក​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​បុរស​ជនជាតិ​ជប៉ុន ក្រោយ​រកឃើញ​មាន​ឆ្លង​ជំងឺ COVID-19

ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​ចេញពី​កម្ពុជា​តាម​ព្រលានយន្តហោះ​របស់​ក្រុមហ៊ុន​វៀតណាម​ចាកចេញ​ពី​ខេត្តសៀមរាប ត្រូវបាន​ពិនិត្យឃើញ​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ថ្មី ឬ​ខូ​វីដ​១៩ ពេលទៅដល់​ប្រទេស​កំណើត​។ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម​។​​យោងតាម​សារព័ត៌មាន Vietnam Express ចេញផ្សាយ​នៅ​ថ្ងៃ​ម្សិលមិញ បានឱ្យដឹងថា អ្នកដំណើរ​ជា​បុរស​ជនជាតិ​ជប៉ុន​រូបនោះ បាន​ជិះ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ចេញពី​ព្រលានយន្តហោះ​ខេត្តសៀមរាប ទៅកាន់​ព្រលានយន្តហោះ Tan Son Nhat ក្រុង​ហូ​ជី​មី​ញ នៅ​ថ្ងៃ​អង្គារ មុនពេល​បន្តដំណើរ​ទៅ​ព្រលានយន្តហោះ Nagoya ប្រទេស​ជប៉ុន តាម​ជើងហោះហើរ​ក្រុមហ៊ុន​ដដែល​។​​ជុំវិញ​បញ្ហា​នេះដែរ លោក អ៊ឹង រចនា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ជប៉ុន បាន​ផ្ញើលិខិត​មក​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០​នេះ បញ្ជាក់​ពី​ករណី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែលមាន​ផ្ទុក​វីរុស COVID-19​។​លោក​បាន​រៀបរាប់ថា នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា...

អរ​លោត​កញ្ឆោង​ចុះ​…​អ្នក​ជម្ងឺ​ក្រលៀន​មានសង្ឃឹម​ហើយ​

​ការឈឺ​ក្រលៀន គឺ​កា​ឈឺ​នៅត្រង់​កន្លែង​ជួបគ្នា​នៃ​តំបន់​ផ្នែក​ខាងក្នុង​,​ខាងលើ​នៃ​ភ្លៅ និង​ផ្នែក​ខាងក្រោម​នៃ​ពោះ​។​-​ ​មូលហេតុ​​មូលហេតុ​ជាទូទៅ​បំផុត​នៃ​ការឈឺ​ក្រលៀន គឺ​ការ​យារ​សាច់ដុំ​,​តង់​ដុង ឬ​សរសៃ​ត​ឆ្អឹង ជាពិសេស​ចំពោះ​អ្នក​អត្ត​ព​លិ​ក​ដែល​លេង​កីឡា​ដូចជា លេង​បាល់ទាត់ ឬ​បាល់​គប់​ជាដើម​។ ការឈឺ​ក្រលៀន​អាច​កើតមាន​ភ្លាមៗ​បន្ទាប់ពី​គ្រោះថ្នាក់​អ្វីមួយ​ឬ​ការឈឺ​នោះ​អាចមាន​ជាច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ​។ ការឈឺ​ក្រលៀន​អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដោយ​បន្ត​ការប្រើប្រាស់​ចលនា​ដែល​ប៉ះពាល់​ទៅនឹង​ក្រលៀន​នោះ​។​ករណី​ដែល​មិនសូវ​ជា​ជួប​ញឹកញាប់​, ការបាក់​ឆ្អឹង​,​ជំងឺ​ក្លន​,​ឬ​គ្រួស​ក្នុង​តម្រងនោម​អាច​បណ្តាលអោយ​ឈឺ​ក្រលៀន​ផងដែរ​។ យ៉ាងណាមិញ​,​ការឈឺ​ពងស្វាស និង​ការឈឺ​ក្រលៀន​គឺមាន​ភាព​ខុសប្លែកគ្នា​។ បញ្ហា​នៃ​ពងស្វាស​ជួនកាល​អាច​បណ្តាលអោយ​ឈឺ​ដែល​ការឈឺ​នោះ​រាតត្បាត​ដល់​តំបន់​នៃ​ក្រលៀន​។​សាកល្បង​ការព្យាបាល តាម​រូបមន្ត​បែប​ធម្មជាតិ​នេះ​លោកអ្នក​និង​ទទួលបាន​ស្ថានភាព​ប្រសើរឡើង​៖​ធាតុ​ផ្សំ​៖-​ស្លឹក​ញ​ចាស់​-​ផ្លៃ​ព្នៅ​ចិត​ជា​បន្ទះ​ស្តើងៗ​ហាង​អោយ​ស្ងួត​ក្រៀម​។​ -​របៀប​ធ្វើ​៖ ថ្នាំ​នេះ​ងាយ​ទេ​ដោយ​គ្រាន់តែ​យក​ស្លឹក​ញ​ចាស់ ៧ ៨​ស្លឹក​នឹង​ផ្លែ​ព្នៅ​ដែល​ចិត​ជា​បន្ទះ​ស្ដើងៗ​ហាល​ស្ងួត​ក្រៀម​ប្រមាណ​ពី ៨ ១០​ចំណិត​យកមក​ស្ងោរ​រួមគ្នា​ឲ​ចេញ​ពណ៍​ដូចជា​ទឹកតែ​រួច​ពិសារ​ជាប្រចាំ​អាចជា​សះស្បើយ​បាន អាច​នឹងត្រូវ​ប្រើពេល​វេលា​យូរ​បន្តិច​ក្នុង​ការហូប​ថ្នាំ​ចាប់ពី​៣​ខែ​ឡើងទៅ​៕

ថែរក្សា​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ កុំ​លេង​ឲ្យ​សោះ​រឿង​ទាំង​៧​យ៉ាងនេះ​

​នៅពេល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​គ្រប់រូប​មិន​ត្រឹមតែ​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព ចំណីអាហារ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​មិន​ឲ្យ​ប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ​។​មាន​ទង្វើ ៧​យ៉ាង ដែល​មិនគួរ​មើលរំលង​ដើម្បី​អាច​ធានា​ទាំង​សុវត្ថិភាព​ម្តាយ​និង​កូន​។​១. ត្រាំ​ខ្លួន​ក្នុង​អាងទឹក​ក្តៅ​ឬ​ទៅ​កន្លែង​ស្ទី​ម​សូ​ណា​​កម្តៅ​ក្តៅ​ខ្លាំង នៅក្នុង​អាងទឹក​ឬ​កន្លែង​ស្ទី​ម​សូ​ណា អាចជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​វា​មិនល្អ​សម្រាប់​គភ៌​ឡើយ ព្រោះ​សូម្បីតែ​នៅក្នុង​ផ្ទៃ ក៏​កូន​របស់​អ្នក​អាច​រង​ផលប៉ះពាល់​ពី​សីតុណ្ហភាព​បានដែរ​។ ជាពិសេស​កម្តៅ​ខ្លាំងពេក អាច​បណ្តាល​ឲ្យ​ជះ​ផល​អាក្រក់​ដល់​ខួរក្បាល​និង​ខួរឆ្អឹងខ្នង​របស់​ក្មេង​ទៅ​ថ្ងៃមុខ​។​​អ្វីដែល​អ្នក​គួរ​ធ្វើ​៖•​ ​មិនត្រូវ​ឲ្យ​រាងកាយ​ត្រូវ​កម្តៅ​លើស​កម្រិត ហើយ​កុំ​ត្រាំ​ខ្លួន​ជាមួយនឹង​ទឹក​ក្តៅ​លើសពី​១០​នាទី​ឲ្យ​សោះ​។​•​ ​ងូតទឹក​ដែលមាន​កម្រិត​សីតុណ្ហភាព​ដូចគ្នា​ជាមួយនឹង​រាងកាយ​របស់​អ្នក​។​•​ ​អាច​សួរនាំ​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​ឲ្យ​ច្បាស់​ថា តើ​អ្នក​អាច​ចំណាយពេល​បាន​ប៉ុន្មាន សម្រាប់​ស្ទី​ម​សូ​ណា​ឲ្យ​ស័ក្តិសម​ទៅនឹង​សុខភាព​របស់ខ្លួន​។​២. ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក​​ប្រសិនបើ​អ្នក​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ស្ករ​ច្រើនពេក ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ នោះ​វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​ការសិក្សា​រៀនសូត្រ​និង​ការចងចាំ​របស់​កូន​នាពេល​អនាគត​។​​អ្វីដែល​អ្នក​គួរ​ធ្វើ​៖•​ ​ញ៉ាំ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ជំនួស​ឲ្យ​អាហារ​ផ្អែម​។​•​ ​កាត់បន្ថយ​ភេសជ្ជៈ​ដែលមាន​ជាតិ​សូ​ដា​ឲ្យ​នៅ​កម្រិត​ទាប​បំផុត​។​៣. ឈ្លោះប្រកែក​គ្នា​​ការឈ្លោះប្រកែក​គ្នា អាចធ្វើ​ឲ្យ​អ្នក​ស្មុគស្មាញ តប់ប្រមល់ និង​បាក់​ទឹកចិត្ត ដែលជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​គភ៌...