ប៉ាគីស្ថានកំពុងតែវណ្ឌកនឹងបំណុលចិន ជួបវិបត្ដិសេដ្ឋកិច្ចធំ តាមលំអានស្រីលង្កា
រដ្ឋធានីអ៊ិស្លាមបាដ៖ រហូតមកដល់ពេលនេះ ប្រទេសប៉ាគីស្ថាន កំពុងតែប្រឈមមុខនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាមួយបំណុលបរទេស មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយមានលំនាំ ដូចប្រទេសស្រីលង្កា ដែលកំពុងតែតស៊ូយ៉ាងលំបាក ពីកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវ។សារព័ត៌មាន The NewsXpress បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមិថុនា ថា បើតាមកាសែតអ៊ីតាលី អូសស៊ើរវ៉ាតូរីយ៉ូ ហ្គោបាលីសហ្ស៊ីយ៉ុន (Osservatorio Globalizzazione) បានរាយការណ៍ថា សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសប៉ាគីស្ថាន បានទទួលរងនូវការធ្លាក់ចុះបន្ថែមផ្សេងទៀត កាលពីពេលថ្មីៗនេះ ខណៈប្រទេសចិន បានទាមទារសំណង ចំនួន៥៥,៦លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងខ្សែទឹកក្រូច (Lahore Orange...
រយៈពេល៨ថ្ងៃសោះ ឥណ្ឌានាំចេញកើនឡើងជាង ៩ពាន់លានដុល្លារ
រដ្ឋធានីញូវដេលី៖ មន្ដ្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានអះអាងថា ចន្លោះពីថ្ងៃទី១-៧ ខែមិថុនា ឆ្នាំ២០២២ ការនាំចេញរបស់ប្រទេសខាងត្បូងមួយនេះ បានកើនឡើង ដល់ ២៤,១៨ភាគរយ ឬស្មើនឹង ៩,៣៩ពាន់លានដុល្លារ ដោយសារមានដំណើរការល្អ នៅក្នុងវិស័យជាច្រើន មានដូចជា វិស្វកម្ម ត្បូង និងគ្រឿងអលង្ការ ហើយផលិតផលប្រេង។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ មានត្រឹមតែ៧,៥៦ពាន់លានដុល្លារ។ នេះបើតាមសារព័ត៌មាន Business Today បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែមិថុនា ។ ដោយឡែក ការនាំចូលវិញ នៅក្នុងរយៈពេល១សប្ដាហ៍ដំបូង នៃខែមិថុនា នេះ...
អតិផរណានៅប្រទេសអាល្លឺម៉ង់កាន់សភាពធ្ងន់ធ្ងរក្នុងឆ្នាំ២០២២
អាល្លឺម៉ង់ ៖ ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ជាពិសេសផលិតផលហ្គាស និងប្រេងកំពុងធ្វើឲ្យពិភពលោកជួបបញ្ហាអតិផរណាស្ទើរគ្រប់ទីកន្លែង ដោយក្នុងនោះគេជឿជាក់ថា ប្រទេសអាល្លឺម៉ង់កំពុងក្លាយទៅជាជនរងគ្រោះធ្ងន់ជាងគេមួយក្នុងចំណោមប្រទេសផ្សេងទៀត។ របាយការណ៍ដែលបានបង្ហាញដោយសារព័ត៌មានបរទេសកាលពីសប្ដាហ៍កន្លងទៅនេះបានឲ្យដឹងថា វិបត្តិនៅអ៊ុយក្រែន ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី នឹងបន្តធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងឡើងចំពោះសេដ្ឋកិច្ចរបស់ប្លុកអឺរ៉ុបទាំងមូល ហើយក្នុងនោះ គេបានព្យាករណ៍ថាបញ្ហាអតិផរណានៅក្នុងប្រទសអាល្លឺម៉ង់នឹងអាចកើនឡើងលើសការព្យាករណ៍លើកមុនដល់ទៅទ្វេដងនៅត្រឹមបំណាច់ឆ្នាំ២០២២នេះ។តួលេខព្យាករណ៍បានបង្ហាញថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនឹងត្រូវប្រឈមមុខទៅនឹងការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ពី ៣,៣% ដែលធ្លាប់បានព្យាករណ៍កាលពីខែមករាទៅដល់ ៦,១% ប៉ុន្តែអាចត្រឡប់មករកស្ថានភាពល្អប្រសើរវិញត្រឹមតែ ២,៨ភាគរយនៅក្នុងឆ្នាំ២០២៣ ។ គិតត្រឹមខែមីនាកន្លងមកនេះ អត្រាអតិផរណាជាប្រចាំឆ្នាំរបស់ប្រទេសអាល្លឺម៉ង់បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយមិនធ្លាប់មានឡើយក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយដែលអ្នកជំនាញអះអាងថាដោយសារការកើនឡើងនៃតម្លៃប្រេង និងហ្គាសក្នុងគ្រាដែលរុស្ស៊ីបានបើកប្រតិបត្តិការពិសេសលើប្រទេសអ៊ុយក្រែន និងទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ដោយលោកខាងលិចទៅលើរដ្ឋាភិបាលក្រុងមូស្គូ។បញ្ហាមួយទៀតនៅក្នុងប្រទេសនៅពេលនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ចេញកញ្ចប់ជំនួយប្រមាណជា១៦ពាន់លាអឺរ៉ូ ឬត្រូវជា១៧,២ពាន់លានដុល្លាររួចមកហើយដើម្បីជួយចំណាយដល់ការប្រើប្រាស់ថាមពលអគ្គិសនី និងហ្គាសរបស់ប្រជាពលរដ្ឋដោយសារតែតម្លៃថាមពលកំពុងហក់ឡើងយ៉ាងខ្លាំង។ ការស្រាវជ្រាវរកឃើញដែរថា ពលរដ្ឋម្នាក់ក្នុងចំណោម១០នាក់បានសម្រេចចិត្តផ្អាកការសន្សំលុយរបស់ខ្លួនដើម្បីទូទាត់លុយវិក័យប័ត្រ និងកម្ចី ហើយមួយចំនួនទៀតបង្ខំចិត្តផ្អាកការធ្វើកម្ចីតែម្ដង ខណៈដែលអាជីវកម្មប្រមាណជា៤០ភាគរយនៅទូទាំងប្រទេសបានអះអាងថាកំពុងទទួលរងផលប៉ះពាល់ពីបញ្ហាតម្លៃថាមពល និង៩០ភាគរយគឺបានត្រៀមខ្លួនរួចទៅហើយក្នុងការបង្កើនតម្លៃផលិតផល និងសេវាកម្ម៕
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាត់បន្ថយការចំណាយដែលមិនចាំបាច់របស់ក្រសួងមួយចំនួន
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងសារាចរណែនាំ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១ នាថ្ងៃទី៤ឧសភា ថា ក្រៅពីប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិកក្រសួងនីមួយៗត្រូវកាត់បន្ថយការចំណាយណាដែលមិន ចាំបាច់(ការធ្វើវិចារណកម្មចំណាយថវិកា) ដោយបង្វែរថវិកាដែលសន្សំបានការបន្ថយចំណាយមិនចាំបាច់នោះ យកមកទ្រទ្រង់ផលប៉ះពាល់ ឬសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ នៅក្នុងសារាចរណែនាំស្តីពី«ការធ្វើវិចារណកម្ម ឬកាត់បន្ថយការចំណាយថវិកាមិនចាំបាច់ និងការពង្រឹង ប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិសម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៤ ខែឧសភា បានសម្រេចកាត់បន្ថយការចំណាយ ថវិកានៅថ្នាក់ជាតិ ដោយក្រសួងស្ថាប័នរដ្ឋបាលកណ្តាល ត្រូវកាត់ឬព្យួរការចំណាយប្រមាណ ៥០% លើឥណទានថវិកា ៥០% នៃឥណទានដែលបានអនុម័ត។ការកាត់បន្ថយការចំណាយទាំងនោះ...
ធនាគារអភិវឌ្ឍន៍អាស៊ីADB ៖ សេដ្ឋកិច្ចកម្ពុជាថានឹងកើនក្នុងអត្រា៤%ក្នុងឆ្នាំ២០២១
កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីADB បានព្យាករសន្ទុះសេដ្ឋកិច្ចកម្ពុជាថានឹងកើនក្នុងអត្រា៤%ក្នុងឆ្នាំ២០២១ តែបានក្រើនរំឭកថាកំណើនជាក់ស្ដែងក៏អាស្រ័យផងដែរលើស្ថានភាពផ្ទុះឆ្លងកូវីដ១៩ក្នុងសហគមន៍។នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ ថា «សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩ ។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹងថា សេដ្ឋកិច្ចនឹងវិល ត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១ ។ កំណើននេះនឹងជួយបង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ និងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវាចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាព គ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែមឱ្យបានដិតដល់»...
វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ធ្វើឲ្យវិស័យអចលនវត្ថុ មានការផ្លាស់ប្តូរ
បើទោះបីជាបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចហាក់មានសភាពអាប់អួរ ជាពិសេសដោយសារតែជំងឺកូវីដ-១៩ក្ដី ប៉ុន្តែ នេះក៏ជា ឱកាសសម្រាប់អស់លោកអ្នក ដែលមានធនធានគ្រប់គ្រាន់ និងបម្រុងទុក អាចឆ្លៀតឱកាសក្នុងការទិញ អចលនវត្ថុ ក្នុងតម្លៃធូរ និងអាចទុកចំណេញបានក្រោយពេលស្ថានភាពសេដ្ឋកិច្ចងើបមកជាប្រក្រតីឡើងវិញ។ជុំវិញបញ្ហានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ បានធ្វើឲ្យប៉ះពាល់ខ្លាំងទាំងក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងបណ្តាខេត្តមួយចំនួនទៀត ហើយសម្រាប់វិស័យអចលនទ្រព្យវិញ គឺការជួញដូរមានសភាពស្ងាត់ជាងធម្មតា ប៉ុន្តែនៅពាក់កណ្តាលសប្តាហ៍ក្រោយអាចនឹងមានសភាពធម្មតាឡើងវិញ។នេះបើយោងតាមការ ផ្តល់បទសម្ភាសន៍ rfi ។លោកបានឲ្យដឹងថា «វិនិយោគិនបរទេសនឹងអាចត្រឡប់មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា នៅពេលវ៉ាក់សាំងការពារ ជំងឺកូវីដ១៩ រីកសាយភាពលើពិភពលោក ក្នុងអំឡុងខែកក្កដា និងសីហា ខណៈបច្ចុប្បន្នប្រទេសមួយចំនួន...
រដ្ឋាភិបាលកែសម្រួលបញ្ចុះតម្លៃពន្ធនាំចូលសម្រាប់ប្រភេទរថយន្តមួយចំនួន
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើសុំកែសម្រួលបញ្ចុះអត្រាអាករពិសេសលើការនាំចូលទំនិញរថយន្ត ដើម្បីស្តារទីផ្សារ និងគាំទ្រដល់វិស័យឡូជីស្ទិក បន្ទាប់ពីចំណូលពីការនាំចូលរថយន្តធ្លាក់ចុះ ៤០ ភាគរយក្នុងឆ្នាំ ២០២០។តាមលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចផ្ញើជូនប្រមុខរាជរដ្ឋាភិបាលបានអះអាងថា ចំណូលពន្ធគយបានពីអាករពិសេសនៃការនាំចូលរថយន្តនឹងអាចបាត់បង់ប្រមាណ ៣០,២៦ លានដុល្លារក្នុង ១ ឆ្នាំ ប៉ុន្តែក្រសួងរំពឹងថាការប្រែប្រួលការបញ្ចុះអត្រាអាករពិសេសនេះអាចនឹងទាក់ទាញតម្រូវការប្រើប្រាស់រថយន្តកើនឡើងលើសឆ្នាំ ២០២០ ដែលនាំទៅដល់ការកើនឡើងចំណូលពន្ធគយវិញ។បើតាមអនុក្រឹត្យរដ្ឋាភិបាល ប្រភេទរថយន្តនីមួយៗដែលបានបញ្ចុះអាត្រាអាករពិសេស រួមមាន រថយន្តគ្រួសារទំហំស៊ីឡាំងលើសពី១០០០cc ដែលដំណើរការដោយសាំងសុទ្ធ ឬប្រភេទHybrid គឺបញ្ចុះអត្រាអាករពី៣០ភាគរយ មកត្រឹម២០ភាគរយ ខណៈរថយន្តគ្រួសារដំណើរការដោយម៉ាស៊ូតសុទ្ធ ទម្លាក់អត្រាពន្ធពី៦០មកត្រឹម៥០ភាគរយវិញ។ សម្រាប់ រថយន្តគ្រួសារទំហំស៊ីឡាំងលើសពី១០០០ccដល់២៥០០cc ទាំងដំណើរការដោយសាំងសុទ្ធ ម៉ាស៊ូតសុទ្ធ ឬប្រភេទHybrid...
គម្រោងព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មីកំពុងជួបបញ្ហា
ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី កំពុងជួបបញ្ហាខ្វះខាតអគ្គិសនី និងទឹកស្អាតប្រើប្រាស់ អំឡុងពេលកំពុងដំណើរការសាងសង់។ នេះជាការលើកឡើងរបស់ក្រុមហ៊ុន ដែលវិនិយោគសាងសង់ ប្រាប់រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល។លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានទទួលជួបជាមួយលោក លូ វេង ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនសាងសង់ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ដើម្បីសុំកិច្ចជួយអន្តរាគមន៍។លោកបានបញ្ជាក់ថា ដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបអង្គរថ្មីនេះ គឺគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣តែម្ដង ប៉ុន្ដែក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនេះ បាននិងកំពុងជួបឧបសគ្គ ដូចជាខ្វះទឹកសម្រាប់ប្រើប្រាស់ មិនមានបណ្ដាញតភ្ជាប់ទឹកស្អាត សម្រាប់ប្រើប្រាស់លើការសាងសង់...
ផ្ទះវីឡាកូនកាត់ នៅជិតផ្សារឈូកវ៉ា ចាប់បើកលក់ហើយចុះតម្លៃជិត ១ម៉ឺនដុល្លារ
ផ្ទះវីឡាកូនកាត់ ផាន់ណារ៉ូ បានបើកគម្រោងថ្មីលើផ្លូវជាតិ2011 ដែលជាគម្រោងផ្ទះ ដែលមានតម្លៃទាបជាងគេ នៅលើទីតាំងកំពុងមានសក្តានុពល អភិវឌ្ឍន៍ខ្លាំងនៅតាម បណ្តោយផ្លូវជាតិ2011 នៅជិតផ្សារឈូកវ៉ា១ នឹងចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះតទៅហើយ។ផ្ទះវីឡាកូនកាត់ ផាន់ណារ៉ូ ជាគម្រោងថ្មីផ្ទះក្នុងស្រមៃ ដែលមានតម្លៃត្រឹមតែ ជាតម្លៃទាបជាងគេក្នុងតំបន់ មានប្រាក់ត្រឹម 1,000 ដុល្លារក៏អាចក្លាជាម្ចាស់ផ្ទះបានដែរ គម្រោងបានបើកលក់ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ខាងនេះ ដែលជាប្រភេទផ្ទះយ៉ាងស្រស់ស្អាត នឹងចម្ងាយចេញពី ផ្សារទំនើប Aeon Mall Sen sok 5km ពី វត្តឈូកវ៉ា និងសាលារៀនឈូកវ៉ា 2km...
IMF ព្យាករណ៍ថានៅឆ្នាំ២០២១សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៦,៨ ភាគរយ
បើទោះជាបញ្ហានៃមេរោគកូវីតបានវាយប្រហារសេដ្ឋកិច្ចក្នុងឆ្នាំ២០២០នេះ ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសុខភាពដែលត្រូវបានរំពឹងថានឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ -១,៩ យ៉ាងណាក៏ដោយចុះ តែយ៉ាងណា បើតាមការព្យាករទុក នៅឆ្នាំ២០២១ ខាងមុខ សេដ្ឋកិច្ចកម្ពុជា អាចនឹងងើបឡើងវិញ ក្នុងរង្វង់ ៣,៥ ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧.៩៣៩ ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៩.០១៣ លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១.៧៧១ ដុល្លារ។ នេះតាមការឱ្យដឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។យោងតាមសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីកាលពីថ្ងៃសុក្រនាពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ...