សេដ្ឋកិច្ច

មាន​ដើមទុន​ត្រឹម​ជាង ២​ពាន់​ដុល្លារ​នឹង​ក្លាយទៅជា​ម៉ឺន​ដុល្លារ​ក្នុងពេល​ខ្លី ជាមួយ​ដី​ឡូ​តិ៍​ណា​រ៉ូ អចលនទ្រព្យ !

​ឱកាសល្អ​សម្រាប់​លោកអ្នក បានមក​ដល់​ហើយ ពី​ដី​ឡូ​តិ៍ ណា​រ៉ូ អចលនទ្រព្យ ដែល​ស្ថិតនៅ​ទីតាំង​ល្អ បាន​បើក​លក់​ហើយ​។ ស្រប​នឹង​បច្ចុប្បន្ននេះ កំណើន​នៃ​ការទិញ​លក់​ដី​ឡូ​តិ៍ កំពុងមាន​ស​ន្ទ​ស្សន៍​ខ្លាំងក្លា នៅក្នុង​ទីផ្សារ ពិសេស​នៅតាម​តំបន់​ទីប្រជុំជន​សំខាន់ៗ ដែលមាន​កំណើន​វិនិយោគ​ច្រើន​តួយ៉ាង​៖ តំបន់ ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម និង​តំបន់​ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋ​ថា ជាទី​តាំង អភិវឌ្ឍន៍​នៅពេល​អនាគត​។​​គម្រោង​ដី​ឡូ​តិ៍ មាន​ទីតាំង​ស្ថិតនៅ ក្បែរ​គម្រោង​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ផែនការ​សាងសង់ ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​ចំណាយ​អស់​ថវិកា​ប្រមាណ ១.៥​ប៊ី​លាន​ដុល្លារ ហើយ ព្រលានយន្តហោះ​នេះ​នឹង​ក្លាយជា​ព្រលានយន្តហោះ​ធំ​បំផុត មួយ​ក្នុងចំណោម​ព្រលានយន្តហោះ ធំៗ​ក្នុង​ពិភពលោក​ផងដែរ​។​​មិនតែប៉ុណ្ណោះ ដី​ឡូ​តិ៍​ណា​រ៉ូ អចលនទ្រព្យ ស្ថិតនៅក្នុង​តំបន់​ដែលមាន​សក្តានុពល និង​មានផ្ទះ​​ប្រជាពលរដ្ឋ​រស់​យ៉ាងច្រើន​កុះករ ដែលជា​តំបន់​ទីប្រជុំជន...

 វៀតណាម​បាត់បង់​ប្រាក់ចំណូល​ប្រមាណ​ជាង​៥,៩ ពាន់​លាន​ដុល្លារ​ទៅ ៧,៧ ពាន់​លាន​ដុល្លារ​អំឡុងពេល ៣​ខែ​

​ការភ័យខ្លាច និង​ការរើសអើង​គ្នា អំឡុងពេល​មេរោគ​កូ​រ៉ូ​ណា ឬ​Covid-19 កំពុងមាន​ការឆ្លង​នៅក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន និង​រាលដាល​ដល់​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក សេដ្ឋកិច្ចពិភពលោក​ក៏​រង​នូវ​ការវាយប្រហារ​ដោយសារ​វីរុស​នេះ​ផងដែរ​។ បើទោះបី​ជាមាន​ប្រកាស​អំពី​អំពី​ការរកឃើញ​នូវ​ឪ​សថ​ប្រឆាំងនឹង​រី​រុស Covid-19 យ៉ាងណាក៏ដោយ​ប៉ុន្តែ​វីរុស​នេះ​នូវតែ​បាន បង្ក​ជា​ក្ដីបារម្ភ​សម្រាប់​ពលរដ្ឋ​ស្ទើរ​ទូទាំង​ពិភពលោក​។​​ថ្មី​នេះ​បើ​យោងតាម ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​វៀត​ណា​ម​បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ឆ្លង​ថ្មី​បង្កឡើង​ដោយ​វីរុស COVID-19 ដែល​បាន​ផ្ទុះ​នៅក្នុង​ប្រទេស​ចិន​អាច​បណ្តាលឱ្យ​បាត់បង់​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​របស់​វៀតណាម​ចំនួន​ប្រមាណ​ជាង ៥,៩ ពាន់​លាន​ដុល្លារ​ទៅ ៧,៧ ពាន់​លាន​ដុល្លារ​នៅក្នុង​រយៈពេល ៣ ខែ​ខាងមុខ ខណៈដែល​អ្នកទេសចរ​អន្តរជាតិ​ហាក់​ភ័យខ្លាច​នឹង​ការធ្វើដំណើរ​កំសាន្ត ។​​វិស័យ​ទេសចរណ៍​វៀតណាម​បាន​ប៉ាន់​ស្មានថា​មានការ​បាត់បង់​ភ្ញៀវទេសចរ​ចិន ជាង ២ លាន​នាក់​ដោយសារតែ​វីរុស COVID-19 ដែល​អាច​បណ្តាលឱ្យ​បាត់បង់​ចំណូល​ពី វិស័យ​ទេសចរណ៍​ចំនួន ១,៨ ទៅ ២ ពាន់​លាន​ដុល្លារ​។​​គួរបញ្ជាក់​ថា​ណា ប្រទេស​វៀតណាម​មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ប្រទេស​ចិន...

សម្តេច​តេ​ជោ ៖ បានសម្រេច​លើកលែង​ពន្ធ​ប្រថាប់ត្រា​ការទិញ​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម ៧​ម៉ឺន​ដុល្លារ

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​លើកលែង​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការទិញ​លំនៅដ្ឋាន ទាំងឡាយណា​ដែលមាន​តម្លៃ​ក្រោម ៧​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ ដែល​ជាកា​ចូលរួម​សហការ​របស់ រាជរដ្ឋាភិបាល​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បាន​ចុះបញ្ជី​នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​​ជាមួយនឹង​ការសម្រេច​ជួយ​សម្រួល និង​គាំទ្រ​ដល់​វឌ្ឍនភាព​នៃ​វិស័យ​លំនៅដ្ឋាន​ដោយ​ការលើកលែង​ពន្ធ​ប្រថាប់ ត្រា​រយៈពេល​ពេញ​មួយឆ្នាំ​សម្រាប់​ការទិញ​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​អ​ភ​វិ​ឌ្ឍ​ន៍​លំនៅដ្ឋាន​ទាំងអស់​ជួយ​បញ្ចុះ តម្លៃ​លំនៅដ្ឋាន ឱ្យទាប​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។​​

​សេដ្ឋកិច្ច​ចិន ខាតបង់​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​មាន​ជំងឺឆ្លង Corona

​ការលក់​របស់លោក Du Xuekun ដែលជា​ភ្នាក់ងារ​អចលនទ្រព្យ ជាធម្មតា​តែងតែ​កើនឡើង ក្រោយ​រដូវ​កាល​បុណ្យចូលឆ្នាំ​ចិន ប៉ុន្តែ​នៅក្នុង​ឆ្នាំនេះ លោក Du បាន​នៅផ្ទះ​អស់​រយៈពេល​១​ខែ​មកហើយ ដោយ​គ្មាន​ប្រាក់ចំណូល​សូម្បី​មួយ​រៀល ក្រោយ​សេដ្ឋកិច្ច​ចិន​ភាគច្រើន បាន​បិទ​ទាំងស្រុង​ដើម្បី​ទប់ស្កាត់​នឹង​ការរីក​រាល​នៃ​វីរុស Corona​ប្រភេទ​ថ្មី ឬ​ជំងឺ COVID-19​។​ ​លោក Du​ដែល​រស់នៅក្នុង​ទីក្រុង Jiaozhuo នៅ​ជិត​ទីក្រុង​ភាគ​កណ្តាល Zhengzhou គឺ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​រាប់លាន​នាក់ ដែល​កំពុង​ទប់ទល់​នឹង​ការចំណាយ​យ៉ាងច្រើន​លើ​វិធានការ​ប្រឆាំងនឹង​វីរុស​។ មុខ​ជំនួញ​មួយចំនួន បាន​បើក​ឡើងវិញ​ហើយ ប៉ុន្តែ​ទីក្រុង​ប៉េកាំង បាន​និយាយប្រាប់​សាធារណជន​ថា ពួកគេ​ត្រូវតែ​បន្ត​នៅក្នុង​ផ្ទះ​បើសិនជា​អាចទៅរួច​។​ ​លោក Du​បាន​និយាយថា មនុស្ស​នាំគ្នា​ទិញ​ចំណីអាហារ និង​សម្លៀកបំពាក់​តាម​អន​ឡាញ ប៉ុន្តែ​ប្រាកដ​ខ្លាំងណាស់​ថា ពួកគេ​មិន​ទិញ​ផ្ទះល្វែង​ដោយ​មិន​បានមក​មើល​វា​នោះទេ​។​ ​ឧស្សាហកម្ម​ចាប់ពី​ការលក់​រថយន្ត រហូតដល់​ការធ្វើដំណើរ ការលក់...

ព្រលានយន្តហោះ ខេត្តបាត់ដំបង​អាចចេញជារូបរាង ឫយ៉ាងណា ?

​កាលពីពេល​ថ្មីៗ​នេះ អ្នក​វិនិយោគិន និង​ជា​អ្នកបើក​យន្តហោះ (Pilot) ជន​ជា​ជាតិ​បារាំង បង្ហាញ​បំ​ណ​មក​វិនិយោគ លើ​វិស័យ​អាកាសចរ​នៅ​ខេត្តបាត់ដំបង ខណៈ​ខេត្ត​មួយ​នេះ​បាន​នឹង​កំពុងមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​។​ ​លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានទទួល​សម្តែង​ការគួរសម​ជាមួយ​លោក Emmanuel DIAS អ្នកគ្រប់គ្រង​ទូទៅ របស់​គម្រោង Airaviata(AAT) Cambodia Regional Airlines Company នៅ​សាលាខេត្ត​បាត់ដំបង​កាល​ពី​ព្រឹក​មិញ​នេះ ខណៈ​គោល​បំ​ណ​បង​នៃ​ជំនួប​ពិភាក្សា​នេះ​គឺ លោក Emmanuel DIAS អ្នកគ្រប់គ្រង​ទូទៅ របស់​គម្រោង Airaviata(AAT) បានធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​ជូន​លោក អភិបាលខេត្ត ហើយ​លោក​មានបំណង​មក​វិ​និ​យា​គ​លើ​វិស័យ​អាកាសចរ​ដឹក​អ្ន​ដំណើរ​ដោយ​ការហោះ ហើរ​ជើង...

អ្នកវិភាគ​សេដ្ឋកិច្ច ៖ ទីផ្សារ​អចលនទ្រព្យ​នៅ​ជិត​តំបន់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី កាន់តែ​ហាក់​ស្ទុះ​ខ្លាំង

​ បើតាម​ការគូសបញ្ជាក់​ពី​លោក​ឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា (OCIC) ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​កំពុងស្ថិត​នៅក្នុង​ការសាងសង់ ស្ថិតនៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ហើយ​អាច​ប៉ះ​តំបន់​មួយចំនួន​ក្នុងស្រុក​បាទី​ខេត្តតាកែវ​។ បើតាម​លោក ពុង ឃាវ​សែ គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ អាច​នឹង​រួចរាល់​នៅត្រឹម​ឆ្នាំ​២០២៣​ខាងមុខនេះ​។​ ​ថ្មីៗ​នេះ គណៈកម្មាធិការ​គម្រោង​នៃ​ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd របស់​ក្រុមហ៊ុន​វិនិយោគ OCIC លោក Yee Con Long បាន​មានប្រសាសន៍ ឱ្យដឹងថា ពេលនេះ​ការ​រចនា​ប្លង់​មេ​ដែលជា​គម្រោង​ស្ថាបត្យកម្ម​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ត្រូវបាន​ធ្វើឡើង​បាន​ប្រមាណ​ជាង​៦០%​ហើយ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែធ្វើការ​សម្រេចចិត្ត​ជ្រើសរើស រក​ក្រុមហ៊ុន​ជំនាញ​១ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​៣ ដែលជា​អ្នកម៉ៅការ​សាងសង់...

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រាប់ថា​វិស័យ​អ្វីខ្លះ​ត្រូវ​ត្រៀម​ហានិភ័យ ?

​ សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០១៩ ត្រូវបាន​រំពឹងថា នឹង​សម្រេចបាន​ប្រហែល ៧,១ ភាគរយ ធៀប​នឹង ៧,៥ ភាគរយ កាលពី​ឆ្នាំ ២០១៨​។ ប៉ុន្តែ​កំណើន​នេះ​ត្រូវបាន​រំពឹងថា នឹង​ធ្លាក់​ចុះមក​នៅត្រឹម ៦,៥ ភាគរយ ក្នុង​ឆ្នាំ ២០២០​។ ប្រាក់ចំណូល​ក្នុង​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ១ ៨១៦ ដុល្លារ ធៀប​នឹង ១ ៦៧៩ ដុល្លារ កាលពី​ឆ្នាំ ២០១៩​។​ ​ឆ្នាំ ២០២០ វិស័យ​ឧស្សាហកម្ម​ត្រូវបាន​រំពឹងថា នឹង​បន្ត​ថមថយ ៨,៩ ភាគរយ ធៀប​នឹង...

អភិបាលខេត្ត​កំពង់ស្ពឺ ៖ … ទាក់ទង​រឿង​ស្ពាន​អាកាស​ថ្មើរជើង​តម្លៃ​ជិត ៤០​ម៉ឺន​ដុល្លារ ត្រូវបាន​ទម្លាយ​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បន្ទាប់ពី​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បានរៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​ថ្មើរជើង​ដែល​ឈ្មោះថា «​តេ​ជោ​សន្តិភាព​» ដំបូង​គេ​បង្អស់​បន្ទាប់ពី​រាជធានី​ភ្នំពេញ ក្នុងតម្លៃ​សាងសង់ ៣៤​ម៉ឺន​ដុល្លារ​អាមេរិក បានធ្វើ​ឲ្យ​មាន​ផ្ទុះ​ការរិះគន់​ពី​សំណាក់​មហាជន​មួយចំនួន ថា​មានតម្លៃ​ថ្លៃ​ហួសហេតុ ជាដើម ។​ ​ជុំវិញ​បញ្ហា​នេះ អភិបាលខេត្ត​កំពង់ស្ពឺ​លោក វី សំណាង បាន​សរសេរ​រៀបរាប់ថា​៖ "​គោរព​ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​! កាលពី​ថ្ងៃទី ២៩ ខែធ្នូ​ឆ្នាំ ២០១៩ នេះ​រដ្ឋបាលខេត្ត បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​អាកាស​ដើរ​ឆ្លងថ្នល់​( ស្ពាន​តេ​ជោ​សន្តិភាព​កំពង់ស្ពឺ ) ក្រោម​ជំនួយ​សប្បុរសធម៌ របស់លោក​ជំទាវ​កិត្តិ បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ដោយ​ចំណាយ​ណាយ​ទឹកប្រាក់​អស់​ចំនួន 318.523,47$ ( តម្លៃ​ស្ពាន 285.390,83$...

រក​មូលហេតុ​ឃើញ​ហើយ ចំពោះ​ការធ្លាក់ចុះ ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅ​ឆ្នាំ​២០១៩

​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹងថា​រយៈពេល ១២​ខែ នៃ​ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មានការ​ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ ក្នុងនោះ ចំនួន​ភ្ញៀវ​សរុប​មាន​ជាង ២,២​លាន​នាក់ (​ធ្លាក់ចុះ ១៤,៨៦​ភាគរយ​) និង​ចំណូល​សរុប​ជាង​៩៩​លាន​ដុល្លារ (​ធ្លាក់ចុះ ១៥,០៤​ភាគរយ​)​។ ​របាយការណ៍​ដដែលបានឲ្យុដឹងថា ភ្ញៀវទេសចរ​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរវត្ត បាន​ធ្លាក់ចុះ តាំងពី​ខែមិថុនា ឆ្នាំ​២០១៩​មក​ម្លេះ​។ ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ រហូតដល់​បច្ចុប្បន្ននេះ គឺ​ដោយសារ តែ​ក្រុមហ៊ុន​ដែល​លក់​កញ្ចប់ ទេសចរណ៍​មួយ ជា​អ្នក​បំផ្លាញ​គោលដៅ​ទេសចរណ៍ ព្រោះថា​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ​យក​ភ្ញៀវ​មក​ក្នុងតម្លៃ​ទាប​ឬ​មិន​ចំណេញ​តែម្ដង តែ​ពួកគេ​រកស៊ី​នៅតាម​ហាង​វត្ថុ​អនុស្សាវរីយ៍ អាហា​រដ្ឋា​ន ឬ​សណ្ឋាគារ​ជាដើម​ដែល​លក់​ក្នុងតម្លៃ​ខ្ពស់​។ នេះ​ជាការ​លើកឡើង​របស់លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុង ពិធី​បិទ​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១១ កក្កដា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថ្មីៗ...

ពេលវេលា​ល្អ​ដល់​ហើយ​ ប្រយ័ត្ន​ហួសពេល

​នាពេល​កន្លងទៅ​ថ្មីៗ​នេះ យោងតាម​សេចក្ដីជូនដំណឹង​របស់​​រដ្ឋបាល ជលផលបាន​គូសបញ្ជាក់ថា​៖ «​ដោយ​ផ្អែកទៅលើ​ស្ថានភាព​នៃ​របប​ទឹក​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន គន្លង​ដាយ​ត្រី​នៅតាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន​បន្តទៀត ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២០ នេះ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ​គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​»​។ ​ជាមួយគ្នានេះ រដ្ឋបាល​ជលផល​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក​ ​ត្រីឆ្អើរ​។​ល​។ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ មេត្តា​អញ្ជើញ​មក​ទិញ​ត្រី​ក្នុង​ខែបុស្ស​នេះ​ទៀត ឱ្យបាន​រួសរាន់ តាម​ពេលវេលា​និង​ទីកន្លែង ដូច​បាន​ជម្រាបជូន​ខាងលើ​។​ ​ជាមួយគ្នានេះដែរ រដ្ឋបាល​ជលផល សូម​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ ​មេត្តា​បង្កលក្ខណៈ​ងាយស្រួល ជូន​ដល់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ទៅមក​ស្នាក់នៅ​និង​ដឹកជញ្ជូន​ផលិតផល​ត្រី​កុំឱ្យ​មានការ​រាំងស្ទះ តាម​ការគួរ ៕   ​