ព័ត៌មានអន្តរជាតិ

ព្យុះ​ទី​ហ្វុ​ង​Kammuri នៅ​ហ្វីលីពីន​បាន​បង្ខំ​ឲ្យ​មានការ​បិទទ្វារ​ព្រលានយន្ដហោះ​

​ព្យុះ​ទី​ហ្វុ​ង​Kammuri ដែល​បាន​វាយប្រហារ​លើ​ប្រទេស​ហ្វីលីពីន ជាមួយនឹង​កម្លាំង​ខ្យល់​ខ្លាំង​បង្ក​ជា​ភ្លៀង​ធ្លាក់ និង​បាន​ជម្លៀស​មនុស្ស​រាប់ពាន់នាក់​ចេញពី​លំនៅឋាន ឆ្ពោះទៅកាន់​ជម្រក​បណ្ដោះអាសន្ន​។ អាកាសយានដ្ឋាន​អន្ដរជាតិ​ក្នុង​រដ្ឋធានី​ម៉ានីល​ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​ការពារ​សុវត្ថិភាព​។ ក្រុម​ព្យាករណ៍​អាកាសធាតុ​បាន​បញ្ជាក់ថា ព្យុះ​ទី​ហ្វុ​ង​Kammuri បោកបក់​ជាមួយ​ល្បឿន​ខ្យល់​១៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​កម្រិត​អតិបរមា​គឺ​២០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​បោកបក់​ទៅ​ទិស​ពាយព្យ​។ ​ថ្មីៗ​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ត្រី​ប៉ូលីស​នៅក្នុង​តំបន់​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង ៣៤០,០០០​នាក់ បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​ក្នុង​តំបន់ ប៊ី​ខូ​ល (Bicol) ហើយ​កំពុង​ជ្រកកោន​នៅតាម​មជ្ឈមណ្ឌល​សុវត្ថិភាព ។ អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​រដ្ឋធានី​ម៉ានីល ត្រូវបាន​ផ្អាក​ប្រតិបត្តិការ​រយៈពេល ១២​ម៉ោង​រហូតដល់​ម៉ោង ១១៖០០​នាទី​យប់​ថ្ងៃ​អង្គារ​នេះ​។ អាកាសចរណ៍​ដូចជា ហ្វីលីពីណ​អ៊ែរ​ឡាញ (Philippine Airlines), សេ​ប៊ូ​អ៊ែរ (Cebu Air) និង អ៊ែរ​អេ​ហ្ស៊ា (AirAsia) បាន​ផ្អាក​ជើងហោះហើរ​សរុប ៥០០​ជើង...

ទារក​កើតមក​មាន​ក្បាល​បី​ធ្វើ​គ្រូពេទ្យ​នៅ​ឥណ្ឌា​ភ័យ​ឡើង​បះសក់​

​ ក្រុម​វេជ្ជបណ្ឌិត​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​អះអាងថា ពួកគេ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយ​ពេលដែល​ស្ត្រី​ម្នាក់ សម្រាលកូន​មាន​ក្បាល​៣ ថ្វីត្បិតតែ​នាង​ពរ​ពោះ​តាម​ធម្មជាតិ​ក៏ដោយ​។ ​ការ​សម្រាលកូន​ដ៏​កម្រ​នេះ បាន​កើតមានឡើង​នៅក្នុង​មណ្ឌល​សុខភាព​ស្ថិតនៅក្នុង​ទីក្រុង​អេ​តា រដ្ឋ​ឧ​ត្ត​ប្រទេស ប្រទេស​ឥណ្ឌា ។ ក្រុម​វេជ្ជបណ្ឌិត មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលដែល​ស្ត្រី​ម្នាក់​មកពី​ភូមិ​ពី​លូ បានផ្តល់​កំណើត​បានកូន​ស្រី​ម្នាក់​ដែលមាន​ក្បាល​លយ​ចេញពី​ផ្នែក​ខាងក្រោយ​ក្បាល​ចំនួន​២​បន្ថែមទៀត​។ អ្នកស្រី បាន​ទទួលស្គាល់ថា អ្នកស្រី​មានការ​ឈឺចាប់​ខ្លាំងណាស់​ពេល​សម្រាលកូន​ម្នាក់នេះ​។​ ​លោក​វេជ្ជបណ្ឌិត Bijji Thakur ដែលមាន​វត្តមាន​នៅពេល​សម្រាលកូន​នេះ បាន​និយាយថា ក្មេងស្រី​ម្នាក់នេះ មាន​ក្បាល​៣​។ នាង​មើលទៅ​ដូចជា​មនុស្ស​ក្រៅ​ភព​អញ្ចឹង ដោយសារតែ​មណ្ឌល​សុខភាព​ខ្វះខាត​សម្ភារ​ពេទ្យ ក្មេងស្រី​ម្នាក់នេះ ត្រូវបាន​បញ្ជូន​បន្តទៅ​កាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​អេ​តា ជា​កន្លែង​ដែល​នាង​ត្រូវ​វះ​គាត់​ដោយ MRI ដើម្បី​យក​ក្បាល​២​ចេញ​។ ​លោក Rajesh Thakur​ដែលជា​ប្រធាន​មន្ទីរពេទ្យក្រុង​អេ​តា បាន​និយាយថា ក្រុម​វិ​ជ្ជ​បណ្ឌិត​នឹង​យក​ក្បាល​ចេញពី​គ្នា...

ចឹ​ង​តើ​បាន​ប្រធានាធិបតី​រុស្ស៊ី​ខ្លាំង​ម្ល៉េះ​! មេ​ធ្មប់​បានធ្វើ​ពិធី​ផ្តល់​ថាមពល​ពិសេស​ដល់​លោកពូ​ទីន​ឲ្យ​ឈ្នះសត្រូវ និង​មា​.​ចង្រៃ​

​ ក្រុម​មេ​ធ្មប់ បានធ្វើ​ពិធី​អន្ទង​កម្លាំង​ដើម្បី​ផ្តល់​ថាមពល​ពិសេស​ដល់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏ដូចជា​ដាក់​បណ្តាសារ​សត្រូវ​រប​ស់​រុស្ស៊ី​។ ​នៅក្នុង​ពិធី​អន្ទង​កម្លាំង ដែល​រៀបចំឡើង​នៅក្នុង​វិមាន​ក្នុង​ទីក្រុង​ម៉ូ​ស្កូ​នេះ ប្រធាន​មេ​ធ្មប់ អ្នកស្រី Alyona Polyn នឹង​គោះ​កណ្តឹង និង​សូត្រធម៌ និង​ពាក្យ​បណ្តាសារ ខណៈដែល​មេ​ធ្មប់​ដ៍ទៃទៀត​ឈរ​អាន​គម្ពី​។ ពួកគេ​ត្រូវ​ស្លៀកពាក់​ខ្មៅ រួច​សូត្រធម៌​ផ្តល់​កម្លាំង​ដល់​លោកពូ​ទីន ឲ្យ​ឈ្នះ​កម្លាំង​បិសាច និង​អាច​ដោះស្រាយ​បញ្ហា​គ្រប់បែបយ៉ាង​ទាំងអស់​។​ ​អ្នកស្រី Alyona Polyn បាន​និយាយថា យើង​ត្រូវ​ជួបជុំគ្នា​ធ្វើ​ពិធី ដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​រឹងមាំ​ឡើង ពិសេស​ផ្តល់​ថាមពល​ពិសេស​ដល់​លោកពូ​ទីន​។​ ​អ្នកស្រី​បន្តទៀតថា ពិធី​ដែល​ចំណាយពេល​ប្រហែល​២០​នាទី​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​គាំទ្រ​រដ្ឋ​រុស្ស៊ី និង​ប្រធានាធិបតី ចាប់តាំងពី​លោក​ឡើងកាន់​អំណាច​មក​ម្ល៉េះ​។​ ​លោកស្រី​និយាយថា ពួកយើង​យល់ឃើញថា កម្លាំង​ខាងក្រៅ​នេះ នឹង​ជួយ​ដល់​ក្រុម​អាជ្ញាធរ និង​ជួយ​ដល់​ជាតិ ហើយ​ចុងក្រោយ​នឹង​ជួយ​ដល់​ផែនដី​។ កម្លាំង​នេះដែរ...

ប្រជាជន​១០​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀសចេញ​បន្ទាប់ពី​រង​ការវាយប្រហារ​ពី​ព្យុះ​ទី​ហ្វុ​ង កាំ​មួ​រិ (Kammuri) នៅ​ប្រទេស​ហ្វីលីពីន​

​ព្យុះ​ទី​ហ្វុ​ង កាំ​មួ​រិ (Kammuri) បាន​បោកបក់​មកដល់​ទឹកដី​នៃ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​អាជ្ញាធរ​បាន​ជម្លៀស ប្រជាជន​ប្រមាណ ២០០,០០០​នាក់ និង​ព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ព្រមទាំង​បំណាក់​ដី​ថែមទៀត​នោះ​។​ ​យោងតាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹងថា ខ្យល់ព្យុះ Kammuri បាន​វាយប្រហារ​នៅ​ជិត​ទីក្រុង Gubat កាលពី​ល្ងាច​ថ្ងៃ​ចន្ទ និង​បន្ដ​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ថែមទៀត​។ កម្លាំង​ខ្យល់ព្យុះ បាន​កើនឡើង​ល្បឿន​ខ្យល់​រហូតដល់ ២១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ក្លាយជា​ខ្យល់ព្យុះ​កម្រិត​ទី ៤​។ លើសពីនេះ​ទៀត ខ្យល់ព្យុះ​ត្រូវបាន​ព្យាករណ៍​ថា​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Legazpi ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ដែល​នាំមក​នូវ​ខ្យល់​បក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​អាច​បង្ក​ឲ្យ​មានការ​បាក់​ដី​ដ៏​គ្រោះថ្នាក់​បំផុត​។​ ​អាជ្ញាធរ​ក្នុង​ខេត្ដ​Albay​បានចាប់ផ្ដើម​ជម្លៀស​ប្រជាជន​១០​ម៉ឺន​នាក់ ក្រោយ​ទទួលបាន​ព័ត៌មាន​ជាមុន​ពី​ព្យុះ​នេះ​។ នៅលើ​កោះ​លូ​ហ្ស៊ុ​ន​នឹង​ប្រឈម​ទឹកជំនន់​ភ្លាមៗ​រួម​នឹង​ការបាក់​ដី ខណៈ​ខ្យល់​បក់​ខ្លាំង​អាច​កើន​ដល់​ល្បឿន​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ ​

រថយន្ត​ភី​ក​អាប់​អគ្គិសនី​ក្រុមហ៊ុន Tesla ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​មមាញឹក​ខ្លាំង

​ កាលពីពេល​កន្លងទៅនេះ ក្រុមហ៊ុន Tesla ទើប​បង្ហាញ​នូវ​រថយន្ត​ភី​ក​អាប់​ដើរ​ដោយ​ថាមពល​អគ្គិសនី Cybertruck របស់ខ្លួន ដែល​រថយន្ត​ស៊េរី​ថ្មី​នេះ​មាន​រូបរាង​ដូច​ទៅនឹង​រថយន្ត​ជ័យ​របស់​ក្មេង​លេង ថែមទាំង​មាន​កំហុស​មួយទៀត​នៅត្រង់ថា វា​ភ្លាត់ស្នៀត​ឱ្យ​បែក​កញ្ចក់​នៅពេល​កំពុង​ធ្វើតេស្ត​គ្រាប់​បាល់​ដែក​នៅលើ​ឆាក​ថ្ងៃ​បង្ហាញខ្លួន ទាំង​ដែល​ការពិត​វា​ធ្វើ​ពី​ដែក​អ៊ី​ណុ​ក​អា​ចរង​គ្រាប់កាំភ្លើង​ប្រភេទ 9mm បាន ហើយក៏​ដូចគ្នា​ជាមួយ​ដែក​ធ្វើ​យាន Starship របស់ SpaceX ដែរ​។ និយាយ​រួម​គឺ​វា​មិន​ស៊ីគ្នា​សោះ ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក Elon Musk និយាយថា វា​ជា​អ្វីដែល​ត្រូវ​កែប្រែ​បន្ថែម​។​ ​តែ​យ៉ាងណាមិញ Cybertruck ដែលជា​រថយន្ត​ភី​ក​អាប់​អគ្គិសនី​ក្រុមហ៊ុន Tesla បានបង្ហាញ​ចេញ​កាលពីពេល​កន្លងទៅ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន ដោយសារ​មាន​រូបរាង​ខុសពី​រថយន្ត​ភី​ក​អាប់​ដទៃទៀត​លើ​ទីផ្សារ និង​ដោយសារ​ការប្រកួត​សមត្ថភាព​អូសទាញ​ជាមួយ​រថយន្ត​ភី​ក​អាប់ F-150 របស់ Ford ផងដែរ​។​ ​រថយន្ត​ភី​ក​អាប់​អគ្គិសនី​នេះ...

ឃាតកម្ម​កំបាំងមុខ​តារា​ម៉ូ​ដែល​ហូ​ឡង់​ធ្លាក់​ពីលើ​អគារ​ស្លាប់​ក្រោយពី​រួមភេទ​៣​នាក់​ជាមួយ​មហាសេដ្ឋី​អាមេរិក និង​ភរិយា​របស់គាត់​

តារា​ម៉ូ​ដែល​ហូ​ឡង់​ម្នាក់ គឺ​នាង Ivana Smit បាន​ធ្លាក់​ពីលើ​អគារ​ស្លាប់ ក្រោយពី​ធ្វើ​សកម្មភាព​រួមភេទ​គ្នា​៣​នាក់​ជាមួយ​មហាសេដ្ឋី​អង់គ្លេស និង​ភរិយា​របស់គាត់​នោះ ហើយ​នៅពេលនេះ​ក្រុមនគរបាល​អះអាងថា តារា​ស្រី​វ័យក្មេង​ម្នាក់នេះ អាច​នឹងត្រូវ​បាន​គេ​ធ្វើឃាត​។​ ​នាង Ivana Smit អាយុ​១៨​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​ដេក​ស្រាត​ននល​គោក​នៅលើ​រានហាល​ជាន់​ទី​៦​នៃ​អគារ​ផ្ទះល្វែង ស្ថិតនៅក្នុង​រដ្ឋធានី​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ នាង​បាន​ធ្លាក់​ពី​ជាន់​ទី​២០​នៃ​ផ្ទះល្វែង​ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​អាមេរិក Alexander Amado Johnson អាយុ​៤៥​ឆ្នាំ និង​ភរិយា Luna អាយុ​៣២​ឆ្នាំ​។​ ​ប្តី​ប្រពន្ធ​២​នាក់​នេះ បាន​សារភាពថា​ពួកគេ​បាន​លេងល្បែង​លើ​គ្រែ​៣​នាក់​ជាមួយ​នាង Smit ពិតមែន នៅ​យប់​ដែល​នាង​ស្លាប់ ប៉ុន្តែ​ពួកគេ បានធ្វើការ​ច្រានចោល​ទាំងស្រុង​រាល់​ការជាប់​ពាក់ព័ន្ធ​ណាមួយ​នឹង​ការស្លាប់​របស់​នាង ហើយ​ពួកគេ​បាន​អះអាងថា ពួកគេ​បាន​ដេកលក់ នៅពេលដែល​នាង​ធ្លាក់​។​ ​លោក Johnson...

កូរ៉េខាងជើង បាញ់​បង្ហោះ​មី​ស៊ី​ល​តម្លើង​សាច់ដុំ​ក្នុង​ថ្ងៃ​បុណ្យជាតិ​អាមេរិក​

​ស្ងាត់ៗ កូរ៉េខាងជើង បានបង្ហាញ​សាច់ដុំ​សាជាថ្មី​ប្រកាស​ទៅដល់​ពិភពលោក​តាមរយ​:​ការបាញ់​បង្ហោះ​មី​ស៊ី​ល កាលពី​យប់ម្សិល​មិញ​នេះ ។ នេះ​បើតាម​ការប្រកាស​របស់​យោធា​កូរ៉េខាងត្បូង ប៉ុន្តែ​មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ទាក់ទង​គ្រាប់ផ្លោង​នេះឡើយ​។ ការបាញ់​នេះ ធ្វើឡើង​ខណៈ​អាមេរិក​ផ្ដើម​អបអរ​ថ្ងៃបុណ្យ Thanksgiving ដែលជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​មួយ​របស់​ប្រជាជន​អាមេរិក​។​ ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន KCNA បានឱ្យដឹង​ទៀតថា ការធ្វើ​តេស្ដ​មី​ស៊ី​ល​កាលពី​ម្សិលមិញ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការត្រួតពិនិត្យ និង​បញ្ជា​ដោយផ្ទាល់​ពី​លោក គីម ជុង​អ៊ុន​។ មិន​តែ​ប៉ុ​ណ្ណោ លោក គីម ក៏បាន​បង្ហាញ​ពី​ការពេញចិត្ត​ពេញ​ថ្លើម ចំពោះ​ជោគជ័យ​នៃ​ការធ្វើ​តេស្ដ​មី​ស៊ី​ល​នេះដែរ ខណៈ​អ្នកជំនាញ​មួយចំនួន​យល់ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ជា​សារ​មួយ​ផ្ញើជូន​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ក្រើនរំលឹក​ពី​កាលបរិច្ឆេទ​ដែល​លោក គីម កំណត់​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ ជុំវិញ​កិច្ចចរចា​នុយក្លេអ៊ែរ សំដៅ​បញ្ជៀ​ស​កុំឱ្យ​ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ វិលត្រឡប់​ទៅរក​ស្ថានការណ៍​ដូច​ឆ្នាំ​២០១៧ ជា​ពេលដែល​ទីក្រុង​ព្យុងយ៉ាង​បាញ់បោះ​មី​ស៊ី​ល...

ត្រីបិសាច​មានមុខមាត់​អាក្រក់​បំ​ផុត​មិន​ធ្លាប់​ឃើញ​ពីមុន​ត្រូវ​ចាប់បាន​ក្នុង​សមុទ្រ​ជ្រៅ​ណ័​រ​វ៉េ និង​បា​រ៉េ​ន​

​អ្នកនេសាទ​រុស្ស៊ី​ម្នាក់ បាន​ចែករំលែក​រូបភាព​សត្វ​ត្រី​ចម្លែកៗ​បំផុត​មិន​ធ្លាប់​ដែល​ឃើញ​ដែល​លោក​ចាប់បាន​ពី​ទឹក​ជ្រៅ​នៅ​សមុទ្រ​ណ័​រ​វ៉េ និង​សមុទ្រ​បា​រ៉េ​ន ហើយ​និង​នៅតាម​តំបន់ឆ្នេរ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​ ​លោក Roman Fedortsov មកពី​ទីក្រុង Murmansk ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី បម្រើ​ការងារ​នៅលើ​នាវា​អូស​ត្រី ហើយ​លោក​តែងតែ​ជួប​ប្រទេស​សត្វ​ត្រី​ចម្លែកៗ​ជាច្រើន​ប្រភេទ​ប្រៀបដូចជា​សត្វ​មកពី​ក្រៅ​ភព​អញ្ចឹង​ដែរ​។​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ លោក Fedortsov បាន​ចែក​រំ​លែ​នូវ​រូបភាព​សត្វ​ត្រី​ចម្លែកៗ​ជាច្រើន​ប្រភេទ​នៅលើ​ព័ត៌មាន​សង្គម ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​សត្វ​ចម្លែកៗ​បំផុត​ជាច្រើន​ដែល​លោក​បាន​ជួបប្រទះ ខណៈពេលដែល​មនុស្ស​ជាច្រើន​ទៀត ចង់​ស្គាល់​ពីស​ត្វ​សមុទ្រ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាំងអស់នេះ​។​ ​នាវា​នេសាទ​ដែល​លោក Fedortsov ធ្វើការ​ជាមួយ គឺជា​នាវា​នេសាទ​ថ្នាក់​ពាណិជ្ជកម្ម នេសាទ​ប្រភេទ​ថ្មី​ម័​រ​រុយ ត្រី​ហា​ដុក និង​ត្រី​ស្បែ​កា ជាដើម​។ ប៉ុន្តែ​សត្វ​សមុទ្រ​ដែល​ថត​បាន​ទាំងនេះ ត្រូវ​ពួកគេ​នេសាទ​បាន​ផងដែរ​។​ ​ជាក់ស្តែង ក្រុម​អ្នកនេសាទ​របស់លោក Fedortsov នេសាទ​បាន​ត្រី​ចម្លែក​មាន​ធ្មេញ​គួរ​ឲ្យ​ខ្លាច​មិន​ដូចជា​សត្វ​ត្រី​អ្វី​ឲ្យ​ពិតប្រាកដ មាន​ភ្នែក​ខៀវ ហើយ​ត្រី​ខ្លះទៀត មាន​មាឌធំ​ប៉ុន​មនុស្ស​ទៀតផង​។​ ​លោក Fedortsov បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​សិក្សា​ពី​សមុទ្រ...

គ្រឿង​ពេជ្រ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ត្រូវ​ចោរលួច​បានសម្រេច​ពិ​សារមន្ទីរ​អាល្លឺម៉ង់​

​ក្រុមចោរ​បាន​វាយកម្ទេច​ច្រកចូល​ទៅក្នុង​សារមន្ទីរ​អាល្លឺម៉ង់ រួច​លួច​គ្រឿង​ពេជ្រ​តម្លៃ​ជាង​១.១​ពាន់​លាន​ដុល្លារ​បានសម្រេច​។ ​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ឃើញ​ក្រុមចោរ​ក្នុង​ឈុតខ្មៅ មាន​ពិល​បំភ្លឺ​ផ្លូវ បាន​ទម្លុះ​ច្រកចូល​ទៅក្នុង​សារមន្ទីរ Green Vault ស្ថិតក្នុង​ទីក្រុង Dresden ប្រទេស​អាល្លឺម៉ង់ រួច​លួចបាន​សម្រេច​គ្រឿងអលង្កា​៣​ឈុត​សល់​ពី​សតវត្សរ៍​ទី​១៨​ដែល​មិនអាច​កាត់ថ្លៃ​បាន​។​ ​ក្រុមចោរ​គាស់​ទ្វារ​នេះ បាន​លួច​យក​គ្រឿងអលង្កា​ដែលមាន​តម្លៃ​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​រួមទាំង​គ្រាប់​ត្បូង​ពេជ្រ និង​ត្បូង​កណ្តៀង ចេញពី​សារមន្ទីរ​ស្ថិតក្នុង​ចំណោម​សារមន្ទីរ​វ័យ​ចំណាស់​ជាងគេ​បំផុត​របស់​ពិភពលោក ស្ថិតនៅក្នុង​ព្រះបរមរាជវាំង Dresden ។​ ​ក្រុមនគរបាល បាន​អះអាងថា ក្រុមចោរ​នេះ​មាន​គ្នា​តិចតួច​ប៉ុណ្ណោះ ហើយ​និង​អាច​ចូល​តាម​ចន្លោះ​ប្រហែល​ជាង​កន្លះ​ម៉ែត្រ​តាម​បង្អួច​នៃ​សារមន្ទីរ Green Vault កាលពី​យប់​រំលង​អា​ទ្រា​ត្រ​ថ្ងៃអាទិត្យ​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​កន្លងទៅ​។​ ​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ឃើញ​ក្រុមចោរ​វាយកម្ទេច​ទូក​ម្ក​ល់​ទុក​គ្រឿងអលង្កា និង​ប្រមូល​គ្រឿងអលង្កា​មិនអាច​កាត់ថ្លៃ​បាន​ទាំងនេះ​ពី​ជ្រុង​ខាងកើត​នៃ​សារ​មន្ទីរពេទ្យ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ព្រឹក​ថ្ងៃ​ចន្ទ ស្របពេល​មេឃ​កំពុងតែ​ផ្លេកបន្ទោរ​។ កាមេរ៉ា​នេះដែរ ឃើញ​ក្រុមចោរ​២​នាក់ វាយ​បំបែក​បង្អួច ហើយ​សំឡេង​ប្រកាសអាសន្ន បាន​បន្លឺឡើង​នៅមុន​ម៉ោង​៥​ព្រឹក ហើយ​ក្រុម​មន្ត្រីនគរបាល...

ពិតជា​មិនធម្មតា​! ក្រុម​ឈ្មួញ​អាមេរិក​ឡាទីន​ប្រើប្រាស់​នាវាមុជទឹក​ដឹក​អាភៀន​តម្លៃ​១២១​លាន​ដុល្លារ​មកកាន់​អឺរ៉ុប​

​ ក្រុម​អាជ្ញាធរ​អេ​ស្ប៉ា​ញ​ចាប់បាន​រឹបអូស​បាន​នាវាមុជទឹក​រត់ពន្ធ​អាភៀន​ជា​លើកដំបូង​មិន​ធ្លាប់​ដែលមាន​ពីមុនមក ពេលដែល​វា​បើក​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​ ​ក្រុម​ពង្រឹង​ច្បាប់ បាន​ប៉ាន់ប្រមាណ​ថា ពួកគេ​រឹបអូស​បាន​សារធាតុ​កូកាអ៊ីន​ទម្ងន់​៣​តោន​ដែលមាន​តម្លៃ​ជិត​១២១​លាន​ដុល្លារ ពី​នាវាមុជទឹក​ប្រវែង​៦៥​ហ្វ៊ូ​ត ដែល​ត្រូវបាន​ស្កាត់​បាន​កាលពី​ថ្ងៃអាទិត្យ នៅ​តំបន់​ភាគ​ពាយព្យ​នៃ​តំបន់​ស្វយ័ត​ហ្គា​លី​សៀ ប្រទេស​អេ​ស្ប៉ា​ញ​។​ ​បុគ្គលិក​ជនជាតិ​អេក្វាទ័រ​២​នាក់​ក្នុងចំណោម​ក្រុម​នាវិក​៣​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុមនគរបាល ក្រោយ​ពួកគេ​ព្យាយាម​ចោះ​រន្ធ​ពន្លិច​នាវា​នេះ​ចោល​។ បុរស​ទី​៣ គឺជា​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​បច្ចុប្បន្នកំពុងរ​ត់​គេចខ្លួន​។​ ​នាវាមុជទឹក​មួយគ្រឿង​នេះ ត្រូវបាន​តាមដាន ខណៈពេលដែល​វា​បើក​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ចេញពី​ប្រទេស​កូ​ឡុំ​ប៊ី ឆ្ពោះ​មកកាន់​អឺរ៉ុប គឺជា​ដំណើរ​ដ៏​វែងឆ្ងាយ​មួយ​មាន​ចម្ងាយ​រហូតដល់​៧.៦៩០​គ​.​ម​។​ ​ភាពស្មុគស្មាញ​របស់​នា​វា​មុជទឹក​មួយគ្រឿង​នេះ ធ្វើ​ឲ្យ​ក្រុម​អាជ្ញាធរ​ពិបាក​ក្នុងការ​តាម​ចាប់ ខណៈពេលដែល​ក្រុម​ជួញ​ជួញដូរ​គ្រឿងញៀន​អាមេរិក​ខាងត្បូង ប្រើ​វិធីសាស្ត្រ​ដ៏​គគ្លើន ក្នុងការ​ចែកចាយ​ទំនិញ​របស់​ពួកគេ​នៅ​ទូទាំង​សកលលោក​។​ ​ប្រភពព័ត៌មាន​ដែល​នៅ​ជិត​នឹង​ការស៊ើបអង្កេត​មួយ​នេះ បាន​ឲ្យ​ដឹងថា ក្រុម​ដែល​នៅ​ពីក្រោយ​ការដឹកជញ្ជូន​អាភៀន​នេះ គឺមាន​ខ្នង​ក្រាស់ ដោយសារតែ​នាវាមុជទឹក​ដឹក​អាភៀន​នេះ មានតម្លៃ​យ៉ាងហោចណាស់​ក៏​២.៧​លាន​ដុល្លារ​ដែរ​។​ ​ក្រុម​អាជ្ញាធរ​អេ​ស្ប៉ា​ញ បាន​និយាយថា វា​គឺជា​លើកដំបូង​ហើយ​ដែល​នាវាមុជទឹក ត្រូវបាន​ប្រើប្រាស់​ដើម្បី​រត់ពន្ធ​អាភៀន​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ ក្រុម​មុជទឹក បាន​ទាញ​ចេញ​កញ្ចប់​កូកាអ៊ីន ចេញពី​នាវាមុជទឹក​នេះ កាលពី​ថ្ងៃ​ចន្ទ​។​ ​ក្រុមនគរបាល​អេ​ស្ប៉ា​ញ...